Author: ធឿន មករា

  • រដ្ឋាភិបាលចេញយុទ្ធសាស្ត្រ5ចំណុចដើម្បីអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជារហូតដល់ឆ្នាំ2025

    រដ្ឋាភិបាលចេញយុទ្ធសាស្ត្រ5ចំណុចដើម្បីអភិវឌ្ឍវិស័យកាត់ដេរ ស្បែកជើង និងកាបូបនៅកម្ពុជារហូតដល់ឆ្នាំ2025

    វិស័យ​កាត់ដេរ ស្បែកជើង និង​កាបូប​នៅ​កម្ពុជា ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​អាច​ផ្តល់​ការងារ​ធ្វើ​សម្រាប់​ប្រជាជន​ជាច្រើន​នាក់​នៅ​ទូទាំងប្រទេស និង​ផ្តល់​ផលចំណេញ​ជាច្រើន​សម្រាប់​វិស័យសេដ្ឋកិច្ច​កម្ពុជា។

    ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប បាន​ដើរតួ​យ៉ាងសំខាន់ រួមចំណែក​យ៉ាង​ធំ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា តាមរយៈ ការបង្កើត​ការងារ ប​ង្តើ​ន​ចំណូល​ដល់​ប្រជាពលរដ្ឋ និង​កាត់បន្ថយ​ភាពក្រីក្រ ។ ថ្វី​ត្បិត​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​ត្រូវបាន​អភិវឌ្ឍ​ជា​បន្តបន្ទាប់ ដោយ​ផ្អែកលើ​ភាពខ្លាំង​ដែលជា​ឧត្តមភាព​ប្រកួតប្រជែង​កន្លងមក វិស័យ នេះ នៅ​ជួបនឹង​បញ្ហា​ប្រឈម​មួយចំនួន ។

    ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​អភិវឌ្ឍ​វិស័យ​ដ៏​សំខាន់​នេះ រដ្ឋាភិបាល​បានរៀបចំ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់ដេរ ផលិត​ស្បែកជើង និង​កាបូប​កម្ពុជា 2020-2025 ដោយ​ក្នុងនោះ​មាន​យុទ្ធសាស្ត្រសំខាន់ៗចំនួន5ចំណុច​គឺ៖

    1. បន្ត​ពង្រឹង​ធនធានមនុស្ស​ដើម្បី​បង្កើន​ផលិតភាព និង​បង្កើត​គន្លង​អាជីព​សម្រាប់​កម្មករ-និយោជិត
      2. បន្ត​ធ្វើឱ្យ​ប្រសើរឡើង​នូវ​លក្ខខណ្ឌ​ការងារ និង​សុខុមាលភាព​របស់​កម្ម​ករ-និយោជិត
      3. លើកកម្ពស់​ការវិនិយោគ​ក្នុងស្រុក និង​អន្តរជាតិ​ដោយ​ផ្តោតលើ​ផលិតផល​មាន​បន្ថែម​តម្លៃ​ខ្ពស់
      4. ទាក់ទាញ​ការវិនិយោគ​នៅក្នុង​ឧស្សាហកម្ម​គាំទ្រ​វិស័យនេះ
      5. ជំរុញ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​សម្រាប់​ការនាំចេញ​ផលិតផល​កាត់ដេរ ស្បែកជើង និង​កាបូប៕
  • កម្ម៉ង់ទុកមុនស្មាតហ្វូនជំនាន់ចុងក្រោយស៊េរី A ម៉ូឌែលថ្មី Galaxy A01 Core …និងពណ៌ថ្មី Galaxy A51 & Galaxy A71 ឥឡូវនេះនឹងទទួលបានការថែមជូនដ៏សម្បើមអស្ចារ្យជាទីគាប់ចិត្ត…!!

    កម្ម៉ង់ទុកមុនស្មាតហ្វូនជំនាន់ចុងក្រោយស៊េរី A ម៉ូឌែលថ្មី Galaxy A01 Core …និងពណ៌ថ្មី Galaxy A51 & Galaxy A71 ឥឡូវនេះនឹងទទួលបានការថែមជូនដ៏សម្បើមអស្ចារ្យជាទីគាប់ចិត្ត…!!

    (ភ្នំពេញ) ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០៖ រីករាយ​ជាមួយ​កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន…ថែម​ថែម​ពី​ក្រុមហ៊ុន សាម​សុង ឥឡូវនេះ! ចាប់ពី​ថ្ងៃទី 28 កក្កដា ឆ្នាំ 2020 រហូតដល់​ថ្ងៃទី 01 សីហា ឆ្នាំ 2020 អតិថិជន​ទាំងអស់​គ្រាន់តែ​ធ្វើការ​ក​ម្ម៉​ង់​ទុក​មុន​នូវ​ស្មា​ត​ហ្វូ​ន​ស៊េរី A ជំនាន់​ចុងក្រោយ​បំផុត​ដែលមាន​តម្លៃ​តែ​ជាង 80 ដុល្លារ ម៉ូ​ឌែ​ល Galaxy A01 Core ឬ Galaxy A51 ពណ៌​ប្រាក់​ថ្មី ឬ Galaxy A71 ពណ៌​ប្រាក់​ថ្មី​ដែល​នឹង​មកដល់​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជាឆាប់ៗខាងមុខនេះ​នឹង​ទទួលបាន​ការ​ថែម​ជូន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មានដូចជា៖

    * Samsung Galaxy A01 Core

    – ថែម​ជូន អាវ​ភ្លៀង​គុណភាព​ខ្ពស់​ដ៏​ស្រស់ស្អាត 1 ភ្លាម!

    – ថែម​ជូន​លេខ​ពិសេស Smart ធំ​ហ្ម៎ង…តម្លៃ 29 ដុល្លារ!

    – បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី​ក្នុង​រយៈពេល 1ឆ្នាំ!

    – ផ្តល់​ការធានា​ជូន​រយៈពេល 1 ឆ្នាំ ពេញ​តែម្តង…!!!

     

    * Samsung Galaxy A51

    – ថែម​ជូន កា​តាប ដែលមាន​គុណភាព​ខ្ពស់​ដ៏​ស្រស់ស្អាត 1 ភ្លាម!

    – ថែម​ជូន Power Bank ហ្ស៊ី​ន របស់ សាម​សុង ដែលមាន​សមត្ថភាព​ខ្លាំ និង​សាក​ថ្ម​ទូរស័ព្ទ​លឿន 1 គ្រាប់​ភ្លាម!

    – បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី​ក្នុង​រយៈពេល 1ឆ្នាំ!

    – ថែម​ជូន​លេខ​ពិសេស Smart ធំ​ហ្ម៎ង…តម្លៃ 29 ដុល្លារ!

    – ផ្តល់​ការធានា​ជូន​រយៈពេល 1 ឆ្នាំ ពេញ​តែម្តង…!!!

     

    * Samsung Galaxy A71

    – ថែម​ជូន កា​តាប ដែលមាន​គុណភាព​ខ្ពស់​ដ៏​ស្រស់ស្អាត 1 ភ្លាមៗ

    – ថែម​ជូន ដប​ទឹក គុណភាព​ល្អ​ដ៏​ស្រស់ស្អាត 1 ភ្លាម!

    – បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី​ក្នុង​រយៈពេល 1ឆ្នាំ!

    – ថែម​ជូន​លេខ​ពិសេស Smart ធំ​ហ្ម៎ង…តម្លៃ 29 ដុល្លារ!

    – ផ្តល់​ការធានា​ជូន​រយៈពេល 1 ឆ្នាំ ពេញ​តែម្តង…!!!

     

    វ៉ា​វ…វ៉ា​វ…! ពិតជា​អស្ចារ្យ និង​រំភើប​អស់​ស្ទះ! នៅចាំ​អី​ទៀត…? បើ​ស្រឡាញ់​ប្រញាប់​ទិញ​ភ្លាម​ទៅ! អាច​ទិញ​ឱ្យ​ខ្លួនឯង, ទិញ​ជូន​ក្រុមគ្រួសារ, ឬ​អាច​ទិញ​ជូន​មនុស្ស​ជាទី​ស្រឡាញ់​ក៏បាន!! បើ​ជ្រុល​នឹង​ទិញ​ហើយ…សូម​ទិញ​ឱ្យទាន់​មានកម្ម​វិធី​ប្រូ​ម៉ូ​សិន​តែម្តង​ទៅបាន​ចំណេញកប់ៗម៉​ង​ណា៎!!

    ចង់​លេង​ហ្វេ​ស​ប៊ុ​ក មើល​រឿង​ម៉ា​អេ​ម និង​តម្លៃ​សមរម្យ​បំផុត​នោះ​សូមកុំ​ភ្លេច Galaxy A01 Core!

    ចង់​ថតរូប​ស្អាត​ដូច​តារា សូម​ជ្រើសរើស Galaxy A51! និង​ចង់​លេង​ហ្គេម​ជក់ចិត្ត​ម៉ាស៊ីន​រត់លឿន​ដូច​រន្ទះ​សូម​ជ្រើស​រើសយក Galaxy A71 ចុះ​ពិតជា​មិន​ខកបំណង​ឡើយ…!! សូម​ធានា!!

    *បញ្ជាក់៖ កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​វិសេសវិសាល​នេះ​គឺ​សម្រាប់តែ​កា​រក​ម្ម៉​ង់​ទុក​មុន និង​សម្រាប់តែ​ពណ៌​ប្រាក់​ចាប់ពី​ថ្ងៃទី 28 កក្កដា ឆ្នាំ 2020 រហូតដល់​ថ្ងៃទី 01 សីហា ឆ្នាំ 2020 តែប៉ុណ្ណោះ!

     

    * លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត…!!

  • ១០ ចំណុចគួរពិចារណាមុនពេលទិញរថយន្តយកមកប្រើប្រាស់

    ១០ ចំណុចគួរពិចារណាមុនពេលទិញរថយន្តយកមកប្រើប្រាស់

    ក្នុង​យុគសម័យ​ថ្មី​នេះ មនុស្ស​ភាគច្រើន​តែងតែ​ប្រាថ្នា​ចង់បាន​របស់របរ​ប្រើប្រាស់​មួយចំនួន​ដែលមាន​តម្លៃ​សមរម្យ និង​មាន​បច្ចេកវិទ្យាទំនើបៗដើម្បី​ជួយ​សម្រួល​ដល់​កិច្ចការងារ​ប្រចាំថ្ងៃ​របស់ខ្លួន ហើយ​មធ្យោបាយ​ធ្វើដំណើរ​គឺជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ជួយ​ដល់​លោកអ្នក​អោយ​ឈានទៅដល់​គោលដៅ និង​សម្រេច​នូវ​គ្រប់​ភារៈកិច្ច។ បច្ចុប្បន្ននេះ យើង​សង្កេតឃើញថា​ប្រជាជន​ខ្មែរ​មួយចំនួនធំ​បាន​ងាក​មកប្រើប្រាស់​នូវ​រថ​យន្ត​ថ្មី​ជា​មធ្យោបាយ​សម្រាប់​ធ្វើដំណើ​រ ហើយ​មុននឹង​សម្រេចចិត្ត​ទិញ​រថយន្ត​យកមកប្រើ​ប្រាស់​មនុស្ស​ភា​គ​ច្រើន​មានការ​គិតគូរ និង​ពិចារណា​លើ​កត្តា​ច្រើនយ៉ាង​ដូចជា៖

    • កម្រិត​ប្រាក់ចំណូល និង​ចំណាយ​ប្រចាំថ្ងៃ
    • គោលបំណង និង​តម្រូវការ​នៃ​ការប្រើប្រាស់​ប្រចាំថ្ងៃ ថា​តើ​រថយន្ត​នេះ​ជិះ​សម្រាប់​ធ្វើការ​ក្នុង​ក្រុង ចុះ​ខេត្ត ឬ​ដំណើរ​កំសាន្តផ្សេងៗជាដើម។
    • រថយន្ត​នេះ​មាន​កម្ពស់​ខ្ពស់ អាច​ធន់​នឹង​ស្ថានភាព​ពេល​មេឃ​ភ្លៀង​បានដែរ​ឬទេ
    • បើសិនជា​ប្រាក់ចំណូល​នៅមានកម្រិត តើ​អាច​បង់​រំលស់​បានដែរ​ឬទេ
    • តម្លៃ​សមរម្យ​ក្នុង​ទីផ្សារ​ដែល​ស័ក្តិសម​នឹង​កម្រិតជីវភាព​របស់​ខ្លួន
    • សេវា​បង់​រំលស់​ដែល​ផ្តល់នូវ​ការប្រាក់ និង​ប្រា​ក់បង់​ដំបូង​ទាប​ប្រកបដោយ​ទំនុកចិត្ត
    • មាន​បច្ចេកវិទ្យា​ទំនើប​និង​ប្រព័ន្ធ​សុវត្ថិភាព​ខ្ពស់
    • សេវា​ទទួល​ទិញ​រថយន្ត​ចាស់​ផ្លាស់ប្តូរ​យក​រថយន្ត​ថ្មី (Trade-In Service)
    • គ្រឿងបន្លាស់​សម្បូរបែប និង​មានតម្លៃ​ធូរ​ថ្លៃ
    • សេវា​ថែទាំផ្សេងៗ និង​ការធានា​ជូន​ពី​រោងចក្រ

    ដូចនេះ​យើង​សង្កេតឃើញថា មនុស្ស​សម័យ​ឥឡូវ​មានការ​យល់ដឹង​ច្រើន និង​មានការ​វិភាគ​ថ្លឹងថ្លែង​គ្រប់​ជ្រុងជ្រោយ​មុននឹង​សម្រេចចិត្ត​ទិញ​រថយន្ត​យកទៅ​ប្រើប្រាស់។ បើសិនជា​លោកអ្នក​គិតដល់​រថយន្ត​ដែល​អាចធ្វើ​ដំណើរ​ទៅតាម​ផ្លូវ​ដែលមាន​ឧបសគ្គ​បាន​នោះ​លោកអ្នក​នឹង​គិត​ទៅដល់​រថយន្ត​ដែលមាន​កម្ពស់​ខ្ពស់ ឬ​រថយន្ត Pick Upជាដើម។ តែ​ប្រសិនបើ​អ្នកត្រូវការ​រថយន្ត​ដែល​អាច​ជិះ​ទៅ​ធ្វើការ​ប្រចាំថ្ងៃ​ក្នុង​ទីក្រុង​ដែល​ចំណាយ​តិច អាច​បត់បែន​ក្នុងស្ថានភាព​ផ្លូវ​ស្ទះ ឬ​ចង្អៀត និង​អាច​បើកបរ​ទៅតាម​បណ្តា​ខេត្ត​នានា​នោះ អ្នកនឹង​គិតដល់​រថយន្ត​ប្រភេទ SUV មុនគេ។

    ហើយថ្មីៗនេះ​យើង​សង្កេតឃើញថា​មាន​រថយន្ត SUV ខា្ន​ត​តូច​មួយ​ប្រភេទ​ដែល​កំពុង​ពេញនិយម និង​ចរាចរណ៍​យ៉ាងច្រើន​កុះករ​នៅលើ​ដង​វិថី​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​រថយន្ត​នេះ​មាន​សមត្ថភាព​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​មិន​ចាញ់​រថយន្ត​ធុន​ធំ​ប៉ុន្មាន​នោះទេ នោះ​គឺ​រថយន្ត Ford Ecosport។ រថយន្ត Ford Ecosport នេះ​មានតម្លៃ​ត្រឹមតែ $29,900 លោកអ្នក​បង់​មុន​ត្រឹមតែ $5,980 និង​បង់​ប្រចាំខែ​ត្រឹមតែ $397 ប៉ុណ្ណោះ នោះ​លោក​អ្នកនឹង​អាច​ក្លាយទៅជា​ម្ចាស់​រថយន្ត​នេះ​បានតែ​ម្តង។

    ហើយ​កាន់តែ​ពិសេស រាល់​ការទិញ​រថយន្ត Ford Ecosport អតិថិជន​នឹង​ទទួលបាន​ការចាក់​ប្រេង 2ឆ្នាំ​ដោយ​ឥតគិតថ្លៃ ឬ​បញ្ចុះតម្លៃ $1,500 ភា្លម។

    រថយន្ត Ford Ecosport មួយ​នេះ មាន​សមត្ថភាព​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ដូចជា ផ្លូវ​រាបស្មើ​ក្នុង​ក្រុង ផ្លូវជាតិ​នានា​និង​ផ្លូវ​តាម​ជនបទ​ស្រុកស្រែ​ចម្ការ​នានា​ជាដើម ព្រោះ​រថយន្ត Ford Ecosport មាន​កម្ពស់​ខ្ពស់​រហូតដល់​ទៅ 209mm ពី​ដី ដែល​អាចអោយ​រថយន្ត​នេះ​បើក​បរបាន​យ៉ាង​រលូន ទោះជា​ស្ថិតក្នុង​ស្ថានភាព​ពេល​ភ្លៀង ផ្លូវ​រអិល ពេល​ឡើង​ទួល ឬ​ខឿន​ចិញ្ចើមផ្លូវ​ក៏ដោយ។

    រថយន្ត Ford Ecosport បាន​រចនា​ម៉ូដ​យ៉ាង​ល្អ​ប្រណិត​ខុសប្លែក​ពី​រថយន្ត​ដ៏​ទៃ​ដែល​ស័ក្តិសម​ជាមួយ​មនុស្ស​គ្រប់​វ័យ ទាំង​សុភាពបុរស​និង​សុភាពនារី។ ជាមួយនឹង​រូបរាង​ដ៏​ទាក់ទាញ​របស់​រថយន្ត​មួយ​នេះ​ដោយ​ផ្នែក​ខាងមុខ​មាន​រូបរាង​ទំនើប និង​ស៊ី​វិ​ល័យ ផ្នែក​ចំហៀង​មើលទៅ​រឹងមាំ​ហាប់​ណែន ផ្នែក​ខាងក្នុង​ធំ​ទូលាយ បំពាក់​ដោយ​ពូក​ស្បែក​ប្រណិត ទន់​ងាយស្រួល​ក្នុងការ​អង្គុយ និង​ប្រកបដោយ​ផាសុកភាព ផ្នែក​ខាងក្រោយ​ធំ​ល្មម​អាចដាក់​ឥ​វ៉ាន់​បាន​ច្រើន​រហូតដល់២៥កន្លែង មិន​ចាញ់​រថយន្ត SUV ខ្នាត​ធំ​ដ៏ទៃទៀត​នោះទេ។

    ក្រៅពី​រូបរាង​និង​ការ​ឌី​ហ្សា​ញ​ដែល​បាន​រៀបរាប់​ខាងលើ រថយន្ត Ford Ecosport ក៏បាន​បំពាក់​នូវ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​សុវត្ថិភាព​ឆ្លាត​វៃ​ដែល​ជួយ​សម្រួល​ដល់​ការបើកបរ​របស់លោក​អ្នក​ដូចជា សេន​សឺ​ជុំវិញ​រថយន្ត​ចំនួន៨គ្រាប់ កាមេរ៉ា​ជំនួយ​ក្នុង​ការចូល​ចត​ដែល​អាច Zoom បាន​និង​មាន​ខ្សែ​គំនូស​ពណ៍​លឿង​រ៉េ​តាម​ចង្កូត  ប្រព័ន្ធ​ចុច​បញ្ឆេះ​រថយន្ត ឬ Smart Key បច្ចេកវិទ្យា SYNC 3 ជំនាន់​ថ្មី និង​អេក្រង់ Touchscreen 8 អ៊ី​ញ​ដែលមាន​ភាពរស់រវើក និង​ងាយស្រួល​ក្នុងការ​បញ្ជា​ដោយ​សម្លេង​សម្រាប់​វិទ្យុ តន្ត្រី​និង​ការកម្សាន្តផ្សេង។ លើសពីនេះទៅទៀត រថយន្ត​នេះ​ក៏​អាច​ភ្ជាប់​ជាមួយនឹង Apple CarPlay ដើម្បី​ភ្ជាប់​ទៅកាន់​ផែនទី Google Map សម្រាប់​នាំ​អ្នក​ទៅដល់​គោលដៅផ្សេង។ ចំណែកឯ​ប្រព័ន្ធ​សុវត្ថិភាព​វិញ រថយន្ត​នេះ​មាន​បំពាក់​ជាមួយនឹង​ពោង​សុវត្ថិភាព​ជុំវិញ​រថយន្ត​ចំនួន៦ ប្រព័ន្ធ​ហ្វ្រាំង ABS ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង​ឬ​រអិល និង​ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត។ល។

    ចំណុច​ពិសេស​ដែល​ក្រុមហ៊ុន​លក់​រថយន្ត​ដ៏​ទៃ​មិនមាន​ការផ្តល់ជូន​នោះ​គឺ រាល់​ការទិញ​រថយន្ត Ford Ecosport ពី​ក្រុមហ៊ុន​លោកអ្នក​នឹង​ទទួលបាន​ការចូលរួម​ដំណើរ​កំសាន្ត Ford Ecosport Family Trip ដែល​ធ្វើឡើង​ដោយ​ក្រុមហ៊ុន Ford ផ្ទាល់​ហើយ​ការផ្តល់ជូន​នេះ​គឺមាន​សម្រាប់តែ​អតិ​ថ​ជន Ford Ecosport តែប៉ុណ្ណោះ ដែល​ដំណើរ​កំសាន្ត​នេះ​ខាង​ក្រុមហ៊ុន​ធ្លាប់បាន​រៀបចំ​រួចមកហើយ​គឺ​ដំណើ​ត​កំសាន្ត​ទៅកាន់​ខេត្ត​បុរី​រ៉ា​ម ដែលជា​ខេត្ត​មួយ​ដ៏​ល្បី​ក្នុងប្រទេស​ថៃ។

    លើសពីនេះទៅទៀត​លោកអ្នក​ថែមទាំង​អាច​ចូលរួម​ដំណើរ​កំសាន្ត Ford Adventure ដែល​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​ដោយ​ក្រុមហ៊ុន Ford ដែល​វា​មិនមែន​ត្រឹមតែ​ដំណើរ​កំសាន្ត​ធម្មតា​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មាន​សកម្មភាព​សប្បុរស​ធ​ម៍​ដូចជា ចែក​អំណោយ​ដល់​គ្រួសារ​ក្រីក្រ ការផ្តល់​សម្ភា​រះ​ជូនក្មេងៗកុមារកំព្រា និង​មាន​កម្មវិធីសប្បាយៗជាច្រើន​នៅក្នុង​ដំណើរ​កំសាន្ត​មួយ​នេះ។

     

  • វិធីបញ្ឈប់និស្ស័យស្រែកគំហកដាក់កូន ដឹងឱ្យហើយមុនកូនតតាំង

    វិធីបញ្ឈប់និស្ស័យស្រែកគំហកដាក់កូន ដឹងឱ្យហើយមុនកូនតតាំង

    ជារឿងធម្មតាទៅហើយ ដែលពេលកូនៗធ្វើអ្វីខុស ឬមិនត្រូវចិត្ត លោកឪពុកអ្នកម្តាយជាច្រើននាក់តែងតែកើតអារម្មណ័មួម៉ៅ ក្តៅក្រហាយ រហូតពេលខ្លះក្លាយជាទម្លាប់និស្ស័យស្រែកគំហកខ្លាំងៗដាក់កូន តែ ឡា រ៉ែនសូមប្រាប់ទៅចុះថា ទង្វើមួយនេះមិនគួរធ្វើឱ្យក្លាយជាទម្លាប់នោះទេ ព្រោះខ្នាតមានអ្នកមកស្រែកឡូឡា ឬនិយាយស្តីច្រងេងច្រងាងខ្លាំងៗដាក់យើងដែលជាមនុស្សធំម៉េចយើងនៅមិនពេញចិត្តផង ចុះទម្រាំកូនៗដែលគ្នានៅមិនទាន់ដឹងអីនោះ។ ប្រាកដណាស់ថា កូនៗយើងក៏មិនចូលចិត្តដែរ ថែមទាំងជាការធ្វើបាបដួងចិត្តដ៏តូចមួយរបស់គេទៀតផង ដូច្នេះបើចង់បញ្ឈប់និស្ស័យនេះ សូមសាកល្បងធ្វើតាម 5 វិធីដែលឡា រ៉ែននាំយកមកជម្រាបជូននេះលមើល…។

    1 . រកការងារអ្វីមួយធ្វើដើម្បីឱ្យអារម្មណ័ និងចិត្តត្រជាក់ចុះវិញ

    នៅពេលណាដែលកូនសម្លាញ់ធ្វើឱ្យអ្នកមានអារម្មណ៍ខឹងមួម៉ៅ ចូរសាកល្បងតាំងស្មារតី ហើយនឹកដល់ក្តីតាំងចិត្តដែលអ្នកចង់បញ្ឈប់និស្ស័យនេះ បន្ទាប់ពីនោះក៏សាកល្បងរកការងារអ្វីផ្សេងៗធ្វើដើម្បីឱ្យចិត្តត្រជាក់ចុះវិញ រួចសឹមបែរទៅនិយាយជាមួយកូនដោយហេតុផលល្អៗត្រឹមត្រូវ។ សូមសាកល្បងធ្វើបែបហ្នឹងគ្រប់ពេលដែលមានអារម្មណ៍ថាខឹងមួម៉ៅកូន អាចនឹងជួយកាត់បន្ថយ និងបញ្ឈប់និស្ស័យនេះបាន។

    2 . ដូរទឹកដមសំឡេងឱ្យស្រាលចុះ

    សាកល្បងប្តូរពីការដែលចូលចិត្តតែប្រើសំឡេងមាំៗរឹងៗ ឬខ្លាំងៗស្រែកឡូឡាដាក់កូនតូច មកជាការនិយាយពិភាក្សាគ្នាដោយសំឡេងធម្មតា ស្រទន់គួរឱ្យចង់ស្តាប់វិញប្រសើរជាង។ ឡា រ៉ែនសូមប្រាប់ទៅចុះថា កូនៗនឹងជឿជាក់ និងស្តាប់អ្នកខ្លាំងជាងការដំឡើងសំឡេងដាក់គេទៅទៀត ព្រោះបើនិយាយដោយសំឡេងក្ឌុងក្ឌាំងវ៉ោកវ៉ាក សូមប្រាប់ទៅចុះថា យូរៗទៅកូនអាចនឹងមានអាការតតាំង និងរឹងទទឹង លែងជឿស្តាប់អ្នកតទៅទៀតក៏អាចថាបានដែរ ដល់ថ្ងៃនោះអ្វីៗនឹងអាចលែងកែកុនបានហើយ។

    3 . កាត់បន្ថយការនឹកសង្ឃឹមលើកូន

    បើអ្នកសង្កេតឃើញថា ខ្លួនឯងចូលចិត្តស្រែកឡូឡាដំឡើងសំឡេងដាក់កូនជាប្រចាំនោះ អាចនឹងមានន័យពីការដែលអ្នកនឹកសង្ឃឹមលើរូបកូនខ្លាំងជ្រុលពេក ដូច្នេះសូមសាកល្បងកាត់បន្ថយក្តីនឹកសង្ឃឹមនោះឱ្យតិចចុះ យល់ដឹងអំពីកូនឱ្យខ្លាំងឡើង ធានាថា និស្ស័យចូលចិត្តដំឡើងសំឡេងដាក់កូននឹងហាត់អស់យ៉ាងបណ្តើរៗដោយឯកឯងមិនខាន។

    4 . តាំងស្មារតីមុននឹងនិយាយ

    មុននឹងប្រើពាក្យសំដីស្រែកបន្ទោសស្តីថាឱ្យកូនគ្រប់ពេល សូមឱ្យឪពុកម្តាយតាំងសតិឱ្យល្អជាមុនសិន ឬអាចនឹងទន្ទេញឱ្យជាប់ក្នុងចិត្តថា គេគឺកូនរបស់យើង គេគ្រាន់តែជាកូនក្មេង គ្រាន់តែដាស់តឿនសតិខ្លួនឯងកុំឱ្យខឹងមួម៉ៅរហូតលែងដឹងខុសត្រូវតែប៉ុណ្ណោះ។ បើដាស់តឿនខ្លួនឯងបានគ្រប់ពេលបែបនេះ ធានាថានឹងបញ្ឈប់និស្ស័យយ៉ាប់នេះបានជាមិនខាន។

    5 . រកមើលកិច្ចការងារធ្វើបន្ធូរអារម្មណ៍

    បើលោកឪពុកអ្នកម្តាយលីសែងភាពតានតឹងធុញថប់ច្រើនរឿង រហូតធ្វើឱ្យបាត់បង់សតិស្មារតីមានរឿងអីបន្តិចគិតែស្រែកឡូឡេដាក់កូនញឹកញាប់នោះ សូមប្រាប់ទៅចុះ គួរតែរិះរកវិធីបន្ធូរអារម្មណ៍ធុញថប់តានតឹងទាំងនោះចោលខ្លះទៅ ដូចជា ស្តាប់បទភ្លេង ឬចម្រៀងបែបសប្បាយៗ ឬហាត់ប្រាណខ្លះក៏ល្អដែរ ធានាថា ដល់លែងមានភាពធុញថប់តានតឹងហើយនោះ និស្ស័យភ្លេចខ្លួនស្រែកគំហកដាក់កូន នឹងបាត់អស់ដោយឯកឯង។

    បើសិនបញ្ឈប់និស្ស័យមិនល្អនេះតាំងពីដំបូងៗបាន ក្រៅពីនឹងហុចផលល្អដល់ខ្លួនលោកឪពុកអ្នកម្តាយហើយនោះ នៅជួយឱ្យកូនមិនជាប់និស្ស័យច្រងេងច្រងាងនៅពេលធំឡើងទៀតផង។ ល្អបែបនេះ ឪពុកម្តាយដែលមាននិស្ស័យឆាប់ខឹងមួម៉ៅត្រូវតែនាំគ្នាចាប់ផ្តើមហាត់រៀនហើយមើលទៅ៕

  • តើប្រទេសណាខ្លះនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម បន្ទាប់ពីកម្ពុជា?

    តើប្រទេសណាខ្លះនឹងធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម បន្ទាប់ពីកម្ពុជា?

    កាលពីដើម​ខែកក្កដា ឆ្នាំ2020 សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ (SEAGF) បាន​បើក​ការប្រជុំ​មួយ​នៅក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដែលជា​ទីក្រុង​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ឆ្នាំ​ក្រោយនេះ(2021) ដើម្បី​ពិភាក្សា​អំពី​បេក្ខភាព​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​ជា​បន្តបន្ទាប់​ចំនួន 5លើក​ខាងមុខ។

    ក្នុងនោះដែរ បន្ទាប់ពី​ឆ្នាំ2021 ដែល​វៀតណាម​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ហើយ​នោះ កម្ពុជា​បានបង្ហាញ​ពី​ភាព​រួចរាល់​សម្រាប់​ការធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ2023 ហើយ​ប្រទេស​ចំនួន 3ទៀត បានប្រកាស​យល់ព្រម​ធ្វើ​ជា​ម្ចាស់ផ្ទះ​បន្តបន្ទាប់​គ្នា បន្ទាប់ពី​ឆ្នាំ2023 ទៅ ដែល​រួមមាន​ខេត្ត​ឈុន​ប៊ុ​រី (ថៃ) នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ2025 ទីក្រុង​វៀង​ច័ន្ទ​ប្រទេស​ឡាវ​នៅ​ឆ្នាំ2027 និង​ទីក្រុង​បង់​ដា​ស៊ិ​រិ​បេ​កា​វ៉ាន់ ប្រទេស​ប្រ៊ុយណេ នៅ​ឆ្នាំ2029។

    គួរ​រំឭក​ដែរ​ថា កីឡា​ស៊ី​ហ្គេម ឬ​កីឡា​នៃ​ភូមិភាគ​អាស៊ីអាគ្នេយ៍​នេះ បាន​ប្រារព្ធ​ធ្វើឡើង​ចំនួន 30លើក​រួចមកហើយ ដោយ​គ្រប់​ប្រទេស​នៃ​តំបន់​អាស៊ាន​ទាំងអស់ សុ​ទ្ទ​តែ​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ លើកលែងតែ​ប្រទេស​ទី​ម័​រ​ខាងកើត និង​កម្ពុជា​ប៉ុណ្ណោះ តែ​នៅ​ឆ្នាំ2023 ខាងមុខ កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ទី1 បន្ទាប់ពី​អាក់ខាន​ធ្វើជា​ម្ចាស់ផ្ទះ​តាំងពី​ឆ្នាំ1963 មក៕

  • កាន់តែកៀកថ្ងៃប្រកួត Real Madrid រកឃើញខ្សែប្រយុទ្ធម្នាក់ផ្ទុកកូវីដ-19

    កាន់តែកៀកថ្ងៃប្រកួត Real Madrid រកឃើញខ្សែប្រយុទ្ធម្នាក់ផ្ទុកកូវីដ-19

    Real Madrid ត្រូវ​ប្រកួត​តទល់​នឹង​ក្លិប Manchester City ក្នុង​ពានរង្វាន់ UEFA Champions League វគ្គ 16ក្រុម​ចុងក្រោយ ជើង​ទី2 ក្នុង​ថ្ងៃទី7 ខែសីហា ឆ្នាំ2020 សប្តាហ៍​ក្រោយ​ខាងមុខ​នេះហើយ។

    តែ​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នោះ​គឺ កីឡាករ Mariano Diaz ខ្សែប្រយុទ្ធ​វ័យក្មេង​នៅក្នុង​ក្លិប​នេះ ត្រូវបាន​រកឃើញថា មា​នន​ផ្ទុកមេរោគ​កូ​វីដ-19 ដែល​អាច​នឹង​ធ្វើឱ្យ​អាក់ខាន​មិនបាន​ធ្វើការ​ប្រកួត ព្រោះ​អាច​នឹង​ត្រូវដាក់​កីឡាករ​ដទៃទៀត ឱ្យនៅ​ដាច់ដោយឡែក​រយៈពេល 14ថ្ងៃ។

    ក្រោយពី​តេស្ត ឃើញ​វិជ្ជមាន​វីរុស​កូ​វីដ-19 កីឡាករ​រូបនេះ​ត្រូវបាន​គ្រូបង្វឹក​ដកចេញ​ពី​ក្រុមភ្លាមៗ ហើយ​អនុញ្ញាតឱ្យ​សម្រាក​នៅ​ដាច់ដោយឡែក​នៅក្នុង​ផ្ទះរ​បស់​គេ​តែឯង រយៈពេល 14ថ្ងៃ ដោយ​មិនឱ្យ​ប៉ះពាល់​ជាមួយនឹង​នរណាម្នាក់​ជាដាច់ខាត។ នេះ​បញ្ជាក់ថា កីឡាករ​រូបនេះ​នឹង​អវត្តមាន​នៅក្នុង​ការប្រកួត​ដ៏​ធំ នាពេលខាងមុខឆាប់ៗនេះ​យ៉ាងពិត​ប្រាកដ៕

  • អ្នកជំនាញហិរញ្ញវត្ថុបង្ហាញឥរិយាបទហិរញ្ញវត្ថុ3យ៉ាងដែលគ្រប់គ្នាគួរដឹង

    អ្នកជំនាញហិរញ្ញវត្ថុបង្ហាញឥរិយាបទហិរញ្ញវត្ថុ3យ៉ាងដែលគ្រប់គ្នាគួរដឹង

    ការគ្រប់គ្រង​ហិរញ្ញវត្ថុ ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​មនុស្ស​គ្រប់គ្នា​គួរ​ដឹង ព្រោះ​វា​ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ក្នុងការ​រស់នៅ។ ហេតុនេះ​មនុស្ស​គ្រប់គ្នា​គួរ​យល់ដឹង​ពី​ឥរិយាបទសំខាន់ៗពាក់ព័ន្ធ​នឹង​ផ្នែក​នេះ។

    លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ​បាន​បញ្ជាក់ថា ឥរិយាបទ​ហិរញ្ញ​វត្ថសំខាន់ៗចំនួន3យ៉ាង​ដែល​យើង​គួរ​ដឹង​ដើម្បី​ការពារ​ខ្លួន​ពី​វិបត្តិ និង​ដឹង​ពី​ផ្លូវ​ដើម្បី​អភិវឌ្ឍ​ជីវិត​រស់នៅ។ ឥរិយាបទ​ទី1 គឺ​ឥរិយាបទ​ហិរញ្ញវត្ថុ​នាំឱ្យ​យើង​ចម្រើន។ លោ​កថា​មនុស្ស​ដែលមាន​ឥរិយាបទ​នេះ គឺជា​អ្នកចេះ​ប្រើ​ធនធាន​ដែល​ខ្លួន​មាន ចេះ​ខ្ចី និង​ចេះ​កៀរគរ​ទុន​ពី​អ្នកដទៃ​មក​វិនិយោគ​លើ​អាជីវកម្ម ឬ​គម្រោង​វិនិយោគ​នានា​ដើម្បី​ទទួលបាន​ផលចំណេញ​ដោយ​ស្មារតី​ទទួលខុសត្រូវ។ វា​ជា​ឥរិយាបទ​មួយ​ដែល​លំបាក តែ​វា​អាច​នាំឱ្យមាន​ការរីកចម្រើន​ទាំង​មិត្តភាព បញ្ញា និង​ទ្រព្យធន។

    ឥរិយាបទ​ទី2 គឺ​ឥរិយាបទ​បែប​សុវត្ថិភាព។ ឥរិយាបទ​នេះ គឺ​ការចេះ​សន្សំ​ប្រាក់ ចេះ​ទិញ​ផ្ទះ ឬ​ខុន​ដូ​បង់​រំលស់​ជាដើម។ វា​ជា​រឿង​ងាយ​ធ្វើ មាន​សុវត្ថិភាព​ខ្ពស់ ដោយ​មិន​ងាយ​ជួបប្រទះ​នឹង​ហានិភ័យ​ដែលនាំឱ្យ​ខាតបង់ តែ​ក៏​មិនសូវ​នាំឱ្យ​រី​ចម្រើន​ផ្នែក​បញ្ញា និង​ទ្រព្យធន​នោះទេ។ ភាគច្រើន​មនុស្ស​ដែលមាន​ឥរិយាបទ​នេះ ជា​អ្នក​ដែល​មិន​ក្រ​ខ្លាំង តែ​ក៏​មិន​អាយ​គ្រប់​ដែរ។

    ចំណែកឯ​ឥរិយាបទ​ទី3 គឺ​ឥរិយាបទ​ហិរញ្ញវត្ថុ​នាំឱ្យ​អន្តរាយ។ ឥរិយាបទ​នេះ​គឺ​សំដៅ​ដល់​ការ​វាយ​វាយ​ហ៊ឺហា ឬ​ទិញ​សម្ភារ​បង់​រំលស់ ដូចជា​រថយន្ត ម៉ូតូ ឬ​ទូរស័ព្ទដៃ​ជាដើម។ វា​ជា​រឿង​ងាយ​ធ្វើ សប្បាយ ឬ​រំភើប​តែ​ពេល​ចាយ​ឬ​ទិញ​របស់ថ្មីៗ ក្រោយមក​ជីវិត​នឹង​ស្ថិតក្រោម​សម្ពាធ​នៃ​ទាសភាព​ផ្នែក​ហិរញ្ញវត្ថុ។ ជីវិត​នឹង​ជួបប្រទះ​តែ​ភាពខ្វះខាត៕

  • ថៃប្រកាសអាហារូបករណ៍ 232កន្លែងដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ 2021

    ថៃប្រកាសអាហារូបករណ៍ 232កន្លែងដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំ 2021

    ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា​ក្នុង​ឆ្នាំ2020នេះ ក្រោម​គម្រោង​ព្រះរាជ​ឧបត្ថម្ភ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​វិស័យ​អប់រំ របស់​ព្រះអង្គម្ចាស់ក្សត្រិយ៍​មហា​ច​ក្រី សិរិ​ន​ថន បានផ្តល់​អាហារូបករណ៍​ចំនួន 232កន្លែង​ដល់​និស្សិត​កម្ពុជា។

    ក្នុងចំណោម​អាហារូបករណ៍​ចំនួន 232កន្លែង​នេះ មាន​កម្រិត​ថ្នាក់បណ្ឌិត​ចំនួន 14កន្លែង បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន 84កន្លែង បរិញ្ញាបត្រ​ចំនួន 129កន្លែង និង​ថ្នាក់​បរិញ្ញាបត្ររង​ចំនួន 5កន្លែង។ អ្នក​ដែល​អាចដាក់​ពាក្យ​បាន​អាចជា​មន្ត្រីរាជការ និស្សិត សិស្ស​កម្ពុជា ដើម្បី​សិក្សា​នៅតាម​គ្រឹះស្ថាន​ចំនួន 35កន្លែង​នៅ​ប្រទេស​ថៃ។

    ការទទួល​ពាក្យ​នឹង​ប្រព្រឹត្តទៅ​ចាប់​ពីថ្ងៃ​ផ្សាយដំនឹង​នេះរ​ហុត​ដល់​ថ្ងៃទី 21 ខែកញ្ញា ឆ្នាំ2020 នៅ​ការិយាល័យ​អាហារូបករណ៍ និង​កម្មសិក្សា​នៃ​នាយកដ្ឋាន​ទំនាក់ទំនង​វប្បធម៌ និង​អាហារូបករណ៍៕

  • រដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណនៅទីសាធារណៈ និងក្នុងពហុកីឡដ្ឋាន

    រដ្ឋាភិបាលអនុញ្ញាតឱ្យដំណើរការឡើងវិញនូវសកម្មភាពហាត់ប្រាណនៅទីសាធារណៈ និងក្នុងពហុកីឡដ្ឋាន

    រាជរដ្ឋាភិបាល​កាល តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា កាលពីពេលថ្មីៗនេះ​បានប្រកាស​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា​តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី​ខេត្ត និង​ក្នុង​បរិវេន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក។

    នៅក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ដោយសារ​បច្ចុប្បន្ននេះ ការទប់ស្កាត់​ជំងឺ Covid-19 នៅ​កម្ពុ​ជាមាន​ភាពល្អប្រសើរ និង​អាច​គ្រប់គ្រង​បាន និង​ដើម្បី​លើកកម្ពស់​ការថែទាំ​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​តាមរយៈ​ការហាត់​ប្រាណ និង​ការលេង​កីឡា ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបាន​ការអនុញ្ញាត​ពី​សម្តេចនាយក​រដ្ឋមន្ត្រី ដើម្បី​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ហាត់ប្រាណ និង​លេង​កីឡា តាម​ទីធ្លា​សាធារណៈ​នៅតាម​រាជធានី ខេត្ត និង​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក លើកលែងតែ​សកម្មភាព​ហាត់ប្រាណ​តាម​ក្លឹប​កីឡា ដែល​ប្រើប្រាស់​សម្ភារៈ​រួមគ្នា។

    នៅក្នុង​ការអនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​នេះ ក្រសួង​ស្នើឱ្យ​ទីកន្លែង​ហាត់ប្រាណ និង​លេង​កីឡា​ទាំងអស់​ត្រូវ​បន្ត​គោរព​តាម​វិធាន​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក​យ៉ាង​ម៉ឺងម៉ាត់៕

  • វិធីសាងសេចក្តីសុខឱ្យខ្លួនឯង និងមនុស្សជុំវិញខ្លួន

    វិធីសាងសេចក្តីសុខឱ្យខ្លួនឯង និងមនុស្សជុំវិញខ្លួន

    ពិតប្រាកដណាស់ថា ពេលដែលយើងកើតមកលើពិភពលោកនេះ ម្នាក់ៗសុទ្ធតែស្វែងរកអ្វីដែលហៅថា សេចក្តីសុខ ឬសេចក្តីសប្បាយរីករាយចិត្តទាំងអស់ ព្រោះប្រហែលជាគ្មាននរណាម្នាក់ចូលចិត្តសេចក្តីទុក្ខ ឬសេចក្តីលំបាកចិត្តឡើយ ដូច្នេះសម្រាប់អ្នកណាដែលកំពុងសម្លឹងរកមើលវិធីសាងសេចក្តីសុខឱ្យជីវិតរបស់ខ្លួនឯង និងក្រុមគ្រួសារនោះ ថ្ងៃនេះឡារ៉ែនមានចំណុចណែនាំងាយៗមកជម្រាបជូនដូចតទៅ។

    1 . ចេះសម្លឹងមើលអ្នកដទៃក្នុងន័យល្អ មើលពិភពលោកក្នុងន័យស្រស់ស្អាត ៈ គឺជាការហ្វឹកហាត់ខ្លួនឯងបែបងាយៗម្យ៉ាង។ ចម្បងៗនោះគឺ ការដែលយើងសម្លឹងមើលអ្នកដទៃដោយខ្សែភ្នែកនៃសេចក្តីសុខ ប្រាសចាកសេចក្តីក្រោធខឹង ស្អប់ខ្ពើម ឬប្រយ័ត្នប្រយែង ត្រឹមតែប៉ុណ្ណឹងក៏នឹងធ្វើឱ្យជីវិតរបស់យើងហ្នឹងមានសេចក្តីឡើងបានទៅហើយ រួមទាំងការហ្វឹកហាត់ឱ្យខ្លួនឯងហ្នឹងសម្លឹងមើលអ្វីជុំវិញខ្លួនបែបវិជ្ជមាន និងមិនគិតតែពីអវិជ្ជមានជ្រុលហួសហេតុពេក។

    2 . ធ្វើបច្ចុប្បន្នឱ្យល្អបំផុត ៈ មានន័យថា ការមានជីវិតរស់នៅជាមួយនឹងបច្ចុប្បន្នយ៉ាងមានសេចក្តីសុខ កុំទៅកង្វល់ពីអតីតកាល ឬអនាគតដែលមិនទាន់មកដល់ ព្រោះយើងមិនអាចកែខៃអ្វីបានឡើយ ដូច្នេះទើបគួរតែមានជីវិតក្នុងថ្ងៃនេះយ៉ាងមានសេចក្តីសុខ និងធ្វើអ្វីគ្រប់យ៉ាងឱ្យល្អបំផុត នោះអនាគតដែលល្អក៏នឹងរត់មករកយើងដោយខ្លួនឯង។

    3 . មានសេចក្តីសង្ឃឹម ៈ ប្រាកដណាស់ថា សេចក្តីសង្ឃឹមនេះជាអ្វីមួយដែលចិញ្ចឹមថែផ្លូវចិត្តរបស់មនុស្ស ធ្វើឱ្យកើតក្តីមានះឧស្សាហ៍ព្យាយាម ដូច្នេះទើបយើងចាំបាច់ត្រូវមានសេចក្តីសុខជាប់ជានិច្ច។ ទោះជាមានជីវិតរស់នៅជាមួយសេចក្តីទុក្ខលំបាកប៉ុនណាចូរគិត និងធ្វើគ្រប់យ៉ាងក្នុងថ្ងៃនេះយ៉ាងពេញទំហឹង និងមានសេចក្តីសង្ឃឹមជាប់ជានិច្ច ព្រោះការមានសេចក្តីសង្ឃឹមជាប់ជានិច្ចនេះ ធ្វើឱ្យជីវិតយើងមានសេចក្តីសុខបានដូចគ្នា។

    4 . មើលមកខ្លួនឯងថា មានតម្លៃ ៈ ហាមគិតថា ជីវិតរបស់យើងនេះគ្មានតម្លៃសម្រាប់អ្នកណាឱ្យសោះ ព្រោះការពិតទៅ រូបយើងនេះមានតម្លៃជាមួយមនុស្សដែលគេស្រឡាញ់យើងជានិច្ច មិនថាតែឪពុកម្តាយ សាច់ញាតិបងប្អូន ឬមិត្តភ័ក្តិជិតដិត ដូច្នេះនៅពេលកើតមានអារម្មណ៍មិនល្អ ខូចចិត្ត មិនថាតែរឿងអ្វីក៏ដោយ ចូរកុំទៅប្រកាន់ខ្ជាប់ជាមួយវា បណ្តោយឱ្យវាកន្លងផុតទៅ និងគិតជាប់ជានិច្ចថា ជីវិតយើងមានតម្លៃខ្លាំងជាងដែលត្រូវនៅកប់លង់ជាមួយវា។

    5 . ស្គាល់នូវការឱ្យ ៈ ការផ្តល់ឱ្យក្នុងទីនេះមិនចាំបាច់ត្រូវតែជាវត្ថុរបស់របរ ឬរបស់មានតម្លៃនោះទេ តែមានន័យពីរបស់ដែលមិនអាចកាត់ថ្លៃបាន ដូចជា ទឹកចិត្ត ជាដើម។ ការមេត្តាអនុគ្រោះចែករំលែកគឺជាវិធីបង្កើនសេចក្តីសុខខាងផ្លូវចិត្តម្យ៉ាង និងចូរយើងគិតជាប់ជានិច្ចថា ការផ្តល់ឱ្យនោះតែងតែនាំរឿងល្អៗត្រឡប់មករកទាំងអ្នកឱ្យ និងអ្នកទទួលជានិច្ច ត្រឹមតែប៉ុណ្ណឹងយើងក៏មានសេចក្តីសុខទៅហើយ។

    យើងមើលឃើញថា សេចក្តីសុខគឺជារឿងដែលពាក់ព័ន្ធនឹងអារម្មណ៍នឹកគិតទាំងអស់ ហើយកម្មវិធីការបង្កើនសេចក្តីសុខនេះ មិនចាំបាច់ត្រូវមានបច្ច័យអ្វីមកពាក់ព័ន្ធនាំឱ្យច្របូលច្របល់នោះឡើយ ត្រឹមតែយើងគិតល្អ ធ្វើល្អ មានជីវិតរស់នៅជាមួយបច្ចុប្បន្នឱ្យល្អ និងមានសេចក្តីសង្ឃឹម មានកម្លាំងចិត្តជាប់ជានិច្ច ត្រឹមតែប៉ុណ្ណឹងជីវិតរបស់យើងនឹងមិនស្ថិតនៅឆ្ងាយពីពាក្យថា សេចក្តីសុខបានបាត់ទៅហើយ៕