Author: ធឿន មករា

  • រឿងដែលគួរដឹង មុនពិនិត្យសុខភាព តើមានអ្វីខ្លះ?

    រឿងដែលគួរដឹង មុនពិនិត្យសុខភាព តើមានអ្វីខ្លះ?

    និយាយពីរឿង ពិនិត្យសុខភាព មនុស្សជាច្រើនប្រហែលជាធ្លាប់ពិនិត្យរួចហើយ អ្នកខ្លះអាចពិនិត្យនៅកន្លែងធ្វើការ ឬពិនិត្យនៅមន្ទីពេទ្យ ។ ទោះជារឿងការពិនិត្យសុខភាពមានមកយូរហើយក៏ដោយ តែនៅមានមនុស្សជាច្រើនទៀតដែលនៅមិនទាន់ហ៊ាន ឬមិនដឹងថាហេតុអីត្រូវទៅពិនិត្យ ពិនិត្យហើយបានអ្វី?   ហើយបើចង់ទៅពិនិត្យ តើត្រូវធ្វើយ៉ាងណាខ្លះ? ថ្ងៃនេះ ឡារ៉ែន មានចម្លើយចំពោះរឿងនេះមកជម្រាបជូនមិត្តអ្នកអានបានរៀនយល់ដឹងមុនពេលទៅពិនិត្យសុខភាព។

    “ការពិនិត្យសុខភាព” ចែកចេញជា 2 រឿង គឺការស្វែងរកជំងឺដែលបង្កប់នៅក្នុងខ្លួនយើង ដោយដែលយើងនៅមិនទាន់មានចេញអាការខុសប្រក្រតីអ្វី ដែលហៅថា “គ្រោះភ័យលាក់មុខ” ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម ខ្លាញ់ក្នុងឈាម មហារីកស្បូន ជាដើម និងមួយទៀតគឺការស្វែងរកទង្វើដែលប្រថុយប្រថាន និងបច្ច័យប្រថុយប្រថានក្នុងការកើតជំងឺផ្សេងៗ ដែលបើសិនជារកឃើញថា មានភាពប្រថុយប្រថាននោះ គ្រូពេទ្យនឹងផ្តល់នូវការណែនាំក្នុងការប្រតិបត្តិខ្លួនយ៉ាងត្រឹមត្រូវ ដើម្បីការពារមិនឱ្យកើតរោគភ័យហ្នឹងឯង។

    អីលូវយើងនាំគ្នាមកមើលវិញប្រសើរជាងថា តើ 6 រឿងគួរដឹងមុនពិនិត្យសុខភាពនេះមានអ្វីខ្លះ?

    1 . ការពិនិត្យសុខភាពជារឿងសំខាន់ ព្រោះមានជំងឺច្រើនប្រភេទដែលជាគ្រោះភ័យលាក់មុខ ដូច្នេះការពិនិត្យតាំងពីរយៈចាប់ផ្តើមដំបូង បើរកឃើញមាន នឹងធ្វើឱ្យងាយស្រួលព្យាបាល និងមានឱកាសជាសះស្បើយបាន។

    2 . ការពិនិត្យសុខភាពកុមារក៏មានភាពសំខាន់ដូចគ្នាដែរ ដោយសង្កត់ធ្ងន់លើការចាក់វ៉ាក់សាំងដើម្បីការពារជំងឺ រួមទាំងមានពិនិត្យមើលការចម្រើនធំធាត់ និងវិវឌ្ឍនាការថា ស័ក្តិសម ឬត្រូវនឹងវ័យដែរឬទេ? ដើម្បីការពារភាពខុសប្រក្រតីផ្សេងៗ និងដែលសំខាន់គឺ ការពិនិត្យសុខភាពតាំងពីក្មេងនឹងធ្វើឱ្យគ្រូពេទ្យបានត្រួតពិនិត្យបច្ច័យប្រថុយប្រថានជ្រៀតជ្រែកផ្សេងៗដែលនឹងកើតចំពោះក្មេង និងធ្វើការព្យាបាលបានទាន់ពេលវេលា។

    3 . ការពិនិត្យសុខភាពត្រូវពិនិត្យឱ្យស័ក្តិសមនឹងខ្លួនយើង បើពិនិត្យលើសពីចាំបាច់ នឹងធ្វើឱ្យខាតបង់ប្រាក់ដោយឥតប្រយោជន៍ និងការពិនិត្យមួយចំនួនអាចនឹងនាំទៅរកសភាវជ្រៀតជ្រែកដែលមានគ្រោះថ្នាក់ដល់ជីវិតបាន។

    4 .”ពិនិត្យសុខភាពប្រចាំឆ្នាំ” គឺជាពាក្យដែលយល់ខុស ព្រោះការពិនិត្យសុខភាពមិនចាំបាច់ត្រូវពិនិត្យរាល់ឆ្នាំនោះទេ តែជាការពិនិត្យតាមដំណាក់កាល តាមភាពចាំបាច់របស់បុគ្គលម្នាក់ៗ អាស្រ័យលើភេទ អាយុ និងោកាសប្រថុយប្រថានក្នុងការឈឺថ្កាត់ ដូចជា ទឹកនោមផ្អែម ជាតិខ្លាញ់ក្នុងឈាមឡើងខ្ពស់ ជាដើម។

    5 . ប្រជាជនច្រើនតែយល់ច្រឡំថា ការពិនិត្យសុខភាព គឺការស្វែងរកជំងឺដោយការពិនិត្យក្នុងបន្ទប់ពិសោធន៍ និងសង្កត់ធ្ងន់លើការព្យបាលអំពីគ្រូពេទ្យ ទើបប្រហែស និងបណ្តែតបណ្តោយការមើលថែទាំសុខភាពរបស់ខ្លួនឯង ដែលការពិតវិញ ការពិនិត្យសុខភាពដែលត្រឹមត្រូវគឺ ផ្តល់ភាពសំខាន់លើការសាកសួរប្រវត្តិដើម្បីស្វែងរកបច្ច័យប្រថុយ ដែលនៅពេលបានដឹងពីបច្ច័យប្រថុយប្រថាននឹងការកើតជំងឺផ្សេងៗហើយនោះ ដំណាក់កាលបន្តទៅទៀត គឺការឱ្យគ្រូពេទ្យពិនិត្យរាងកាយ ដោយនឹងពិនិត្យក្នុងមន្ទីរពិសោធន៍ចំពោះតែអ្វីដែលចាំបាច់ប៉ុណ្ណោះ ដែលពេលខ្លះមិនចាំបាច់ត្រូវពិនិត្យសោះក៏មានដែរ។

    6 . យើងអាចពិនិត្យសុខភាពដោយខ្លួនឯងបាន ដោយការពិនិត្យសង្កេតទង្វើ ទម្ងន់ខ្លួន ការវាស់រង្វង់ជុំចង្កេះថា តើស្ថិតក្នុងសភាវដុះក្បាលពោះដែរឬទេ? ដោយវាស់យកចំណុចកណ្តាលត្រង់ផ្ចិត រួចយកប្រវែងដែលបានមកចែកនឹងកម្ពស់ ដោយមនុស្សប្រក្រតីនឹងមានប្រវែងជុំចង្កេះមិនលើសពាក់កណ្តាលរបស់ប្រវែងកម្ពស់ឡើយ បើលើស បញ្ជាក់ថា ការដុះក្បាលពោះរបស់យើងនេះមានភាពប្រថុយប្រថានក្នុងការកើតជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺត្បៀតសរសៃឈាមបេះដូង ឬខួរក្បាល។

    វិធីការត្រៀមខ្លួនមុនពិនិត្យសុខភាព

    1 . គួរគេងសម្រាក និងលក់ឱ្យបានគ្រប់គ្រាន់ យ៉ាងហោចណាស់ 6 ម៉ោងមុនការពិនិត្យសុខភាព ព្រោះ បើសិនជាមិនបានគេង នឹងធ្វើឱ្យលទ្ធផលការពិនិត្យខុសប្រក្រតី ជាពិសេសសម្ពាធឈាម ចង្វាក់បេះដូង សីតុណ្ហភាពរបស់រាងកាយ ដែលអាចធ្វើឱ្យគ្រូពេទ្យមិនអាចវាយតម្លៃបានថា សុខភាពរាងកាយយើងមានភាពខុសប្រក្រតីមែនឬយ៉ាងណាឡើយ។

    2 . តមអាហារ និងភេសជ្ជៈ ចៀសវាងអាហារដែលមានជាតិខ្លាញ់ច្រើនយ៉ាងហោចណាស់ 8 – 10 ម៉ោងមុនពិនិត្យ តមស្រា ឬប៊ីយែរយ៉ាងតិច 24 ម៉ោងមុនពិនិត្យសុខភាព ដោយសារតែភេសជ្ជៈដែលមានជាតិអាល់កុលអាចមានផលប៉ះពាល់ដល់ការពិនិត្យមួយចំនួន ដូច្នេះគួរប្រាប់លោកគ្រូពេទ្យឱ្យបានដឹងមុននឹងពិនិត្យក្នុងករណីដែលបានទទួលទាន។

    3 . បើសិនមានជំងឺប្រចាំកាយ ឬប្រវត្តិសុខភាពផ្សេងទៀត សូមនាំយកលទ្ធផលរបស់ការពិនិត្យកាលពីពេលនោះទៅជាមួយផង ដើម្បីគ្រូពេទ្យនឹងបានវិនិច្ឆ័យបានត្រឹមត្រូវ។

    4 . សម្រាប់ស្រ្តីមិនគួរស្ថិតក្នុងអំឡុងពេលមុន និងក្រោយមានវដ្តរដូវ 7 ថ្ងៃ បើមានវដ្តរដូវប្រចាំខែចូរតមពិនិត្យទឹកមូត្រ ព្រោះឈាមនឹងមានលាយឡំនៅក្នុងទឹកមូត្រ ដែលនឹងមានផលដល់ការបង្ហាញលទ្ធផលការពិនិត្យ។

    5 . ការពិនិត្យចម្រាញ់មហារីកសុដន់ដោយអិចស៍រេយ៍សុដន់ ( Mammogram ) ចៀសវាងការពិនិត្យក្នុងអំឡុងមានវដ្តរដូវប្រចាំខែ ដែលសុដន់មានភាពតឹងណែន ដូច្នេះគួរពិនិត្យក្រោយពេលមានប្រចាំខែ។

    យើងបានឃើញហើយថា ការពិនិត្យសុខភាពមានភាពសំខាន់ និងមិនបានធ្វើឱ្យយើងខាតពេលវេលាច្រើនដូចដែលយើងគិតនោះទេ តែផ្ទុយទៅវិញវាបែរជាជួយសន្សំសំចៃពេលវេលារបស់យើងទៅវិញទេ ព្រោះការរកឃើញភាពប្រក្រតីតាំងពីរយៈផ្តើមដំបូង ការព្យាបាលឱ្យជាសះស្បើយអាចធ្វើបានយ៉ាងល្អប្រសើរ និងគ្មានពាក្យថា “ហួសពេលហើយ” ទៀតផង៕

  • ប្រទះឃើញ ទៀត គីមហេង ចូលរួម​ថ្ងៃកំណើត កែវ សុខ​សិលា តែ​មិនទាន់​បង្ហាញខ្លួន​លើ​ទីលាន

    ប្រទះឃើញ ទៀត គីមហេង ចូលរួម​ថ្ងៃកំណើត កែវ សុខ​សិលា តែ​មិនទាន់​បង្ហាញខ្លួន​លើ​ទីលាន

    ក្រោយពី​រងរបួស​ក្បាល​ធ្ងន់ធ្ងរ  ហើយ​ថែមទាំង​បាត់បង់​មិត្តស្រី ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​អាក្រក់​មួយ កាលពី​ខែមិថុនា ឆ្នាំ2020 ផង​នោះ កីឡាករ ទៀត គឺ​ម​ហេង បានបង្ហាញ​វត្តមាន​ជា​លើកដំបូង ក្នុង​កម្មវិធី​មួយ កាលពី​ចុង​សប្តាហ៍​កន្លងទៅ។

    ទោះជា​បានបង្ហាញ​ទឹកមុខ​សប្បាយរីករាយ​ក្នុង​ថ្ងៃនោះ​ក៏ពិតមែន ក៏ប៉ុន្តែ​កីឡាករ​រូបនេះ ប្រហែលជា​មិនទាន់មាន​សភា​ពរាងកា​យ​ល្អ​ដូចដើម​វិញ​នៅឡើយ ដោយសារតែ​មិនទាន់បាន​បង្ហាញខ្លួន​នៅក្នុង​ការហ្វឹកហាត់ ឬ​ការប្រកួត​របស់​ក្លិប​វិសាខា​វិញ នៅឡើយ​ទេ។

    គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃ​សៅ​រ៏​ទី1 ខែសីហា ឆ្នាំ2020 ក្នុង​កម្មវិធី​ខួបកំណើត​គម្រប់​វ័យ 23ឆ្នាំ របស់​កីឡាករ​អ្នកចាំទី​ជម្រើសជាតិ កែវ សុខ​សិលា ដែល​ធ្វើឡើង​នៅឯ​គេហដ្ឋាន​ផ្ទាល់ខ្លួន ដោយមាន​ការចូលរួម​ពី​សំណាក់​មិត្តភក្តិ​ជិតស្និទ្ធ និង​កីឡាករ​រួម​អាជីព​ជាច្រើនរូប​ផងដែរ​នោះ ក្នុង​នោះគេ​ក៏​ប្រទះឃើញ​វត្តមាន​របស់​កីឡាករ ទៀត គឹម​ហេង ក្នុងស្ថានភាព​សុខភាព​ធម្មតា​វិញ​ដែរ៕

  • ត្រៀមខ្លួនឱ្យរួចជាស្រេច…បើសិនជាត្រូវរៀបការម្តងទៀត

    ត្រៀមខ្លួនឱ្យរួចជាស្រេច…បើសិនជាត្រូវរៀបការម្តងទៀត

    ការយល់ព្រមបើកបេះដូងឱ្យឱកាសថ្មីៗបានចូលមកក្នុងជីវិតម្តងទៀតមិនមែនជារឿងខាតបង់នោះទេ តែត្រូវគិតពិចារណាត្រិះរិះឱ្យបានហ្មត់ចត់ ដើម្បីកុំអោយការសម្រេចចិត្តលើកនេះទៅប៉ះពាល់ផ្លូវចិត្ត “កូន” (បើសិនមាន)។

    – រៀបការម្តងទៀត…ល្អទេ?

    ទោះជាការរៀបការម្តងទៀតជាសិទ្ធិដ៏ត្រឹមត្រូវរបស់អ្នកម្តាយក៏ដោយ តែប្រាកដណាស់ រឿងដំបូងគេដែលត្រូវគិតដល់នោះគឺកូន។ ការសម្រេចចិត្តរៀបការម្តងទៀត មិនមែនជារឿងខាតបង់នោះទេ តែសំខាន់បំផុតអ្នកត្រូវអធិប្បាយឱ្យអនាគតស្វាមីថ្មីយល់ដឹងអំពីបន្ទុកភារៈតួនាទីនៃភាពជាម្តាយដែលមានជាប់នឹងខ្លួនឱ្យបានច្បាស់លាស់ថា តើគេអាចទទួលយក និងត្រៀមជាស្រេចក្នុងការស្រឡាញ់ និងអាណិតមេត្តាកូនរបស់អ្នក ដូចដែលគេស្រឡាញ់រូបអ្នកបានដែរឬទេ? បើអ្វីៗគ្រប់យ៉ាង អូខេ អ្នកក៏អាចសម្រេចចិត្តបាន។

    – ត្រៀមជាស្រេចចាំទប់ទល់នឹងរឿងរញេរញ៉ៃ

    ប្រាកដណាស់ថា បន្ទាប់ពីអ្នកម្តាយសម្រេចចិត្តរៀបការជាលើកទីពីរហើយនោះ មានន័យថា មានមនុស្សម្នាក់ទៀតដែលប្រៀបដូចជាមនុស្សប្លែកមុខម្នាក់ (សម្រាប់កូន) ថែមចូលមកជាផ្នែកមួយក្នុងគ្រួសារ ហើយមនុស្សម្នាក់នេះមើលទៅដូចជាស្និទ្ធស្នាលជាមួយម៉ាក់មែនទែនទៀតផង។ ក្នុងទស្សនៈរបស់កូនអាចនឹងគិតថា ម៉ាក់នឹងស្រឡាញ់បុរសម្នាក់នេះខ្លាំងជាងយើងទេដឹង? ម៉ាក់ច្បាស់ជាឈប់ស្រឡាញ់យើងមិនខាន ឬម៉ាក់លែងជាគ្នាជាមួយប៉ាហើយឬ? ជាដើម។ កុំបណ្តោយឱ្យសំណួរទាំងនេះនៅវិលវល់ដក់ក្នុងចិត្តកូនធ្វើអី អ្នកគួរតែ…ៈ

    ប្រាប់ឱ្យកូនយល់ កុំគិតថា កូននៅតូចមិនដឹងរឿងរ៉ាវអ្វីឱ្យសោះ

    រកពេលវេលានិយាយជាមួយកូនដោយពាក្យសំដីងាយៗ ខ្លីៗ តែការនឹងអធិប្បាយបែបនេះ អ្នកត្រូវយល់ដឹងពីធម្មជាតិរបស់កូនផងថាយ៉ាងណា ព្រោះក្មេងខ្លះគិតច្រើនជាងមនុស្សធំទៅទៀត ដែលសំខាន់នោះគឺ ការរៀបរាប់ប្រាប់ ឬអធិប្បាយអំពីអ្វីដែលកើតឡើងនៅក្នុងផ្ទះ នឹងជួយឱ្យកូនមិនមានអារម្មណ៍ដាច់ចេញពីរូបអ្នក។

    សាងភាពជឿជាក់ក្នុងចិត្តដល់កូន

    រឿងសំខាន់គឺ អ្នកម្តាយខ្លួនឯងត្រូវផ្តល់នូវភាពជឿជាក់ក្នុងចិត្តដល់កូនថា អ្នកនៅតែស្រឡាញ់រូបគេដូចមុនដដែល ការមានប៉ាថ្មីមិនអាចផ្លាស់ប្តូរអារម្មណ៍ដែលម៉ាក់មានចំពោះកូនបានទេ សេចក្តីស្រឡាញ់ដែលម៉ាក់ឱ្យដល់កូននៅតែមានរហូតតទៅ។ អ្នកម្តាយអាចនឹងប្រាប់កូនថា កូននៅតែមានរបស់លេងដូចមុនដដែល មានម៉ាក់ជូនទៅ និងទៅទទួលមកវិញនៅឯសាលារៀនដូចមុន តែថ្ងៃខ្លះម៉ាក់អាចនឹងទៅជាមួយបុរសម្នាក់នេះ មានគាត់ចូលមកនៅក្នុងផ្ទះជាមួយយើង និងមានអ្នកញ៉ាំបាយជាមួយយើងថែមម្នាក់ទៀត តែកូននៅតែញ៉ាំបាយជាមួយម៉ាក់ដូចមុនដដែល ជាដើម។

    ផ្តល់ពេលវេលាក្នុងការសម្របសម្រួលខ្លួន

    នៅពេលដែលអ្នកម្តាយចាប់ផ្តើមស្គាល់អ្នកថ្មី និងរៀបផែនការគិតថា អនាគតអាចនឹងរៀបការ ឬនៅជាមួយគ្នានោះ ក៏អាចនឹងមានការនាំកិច្ចការងារប្រចាំថ្ងៃដែលយើងធ្វើជាមួយកូន និងអ្នកថ្មីមកធ្វើរួមគ្នា តែត្រូវមានតុល្យភាពគ្នាគឺ ត្រូវមានពេលបំបែកគ្នារវាងម្តាយ-កូន ខ្លួនឯង និងអនាគតស្វាមីដោយគ្មានកូន និងកិច្ចការងារដែលនឹងធ្វើរួមគ្នាទាំង 3 នាក់ ជាដើម គឺមិនមែនត្រូវតែធ្វើជាមួយគ្នារហូតគ្រប់ពេលនោះទេ៕

  • គ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំ ខុសគ្នាត្រង់ណា និង វិធីមើលថែទាំខ្លួន

    គ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំ ខុសគ្នាត្រង់ណា និង វិធីមើលថែទាំខ្លួន

    អំឡុងពេលនេះចាប់ផ្តើមឈានចូលរដូវរងាហើយ ធាតុអាកាសក៏ប្រែប្រួលទៅតាមរដូវកាល បើរាងកាយយើងសម្របសម្រួលខ្លួនមិនទាន់ អាចនឹងធ្វើឱ្យកើតជំងឺផ្សេងៗបាន ដោយជំងឺដែលជួបប្រទះញឹកញាប់ក្នុងរដូវរងាភាគច្រើនគឺ ជំងឺគ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំ ដូច្នេះយើងនាំគ្នាមកត្រៀមរាងកាយឱ្យរួចជាស្រេច ដើម្បីកុំឱ្យឈឺថ្កាត់ទាំងអស់គ្នា។

    វេជ្ជបណ្ឌិតជំនាញសាខាអនាម័យបរិស្ថានវិទ្យា បានអធិប្បាយថា ជំងឺគ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំ កើតដោយសារមេរោគវីរុស អាចចម្លងគ្នាបានយ៉ាងងាយ មេរោគនឹងចូលទៅក្នុងរាងកាយតាមច្រមុះ មាត់ និងភ្នែក។ មេរោគទាំងនេះស្ថិតនៅក្នុងលម្អងទឹកកំហាក សំបោរ ទឹកមាត់របស់អ្នកជំងឺដែលកណ្តាស ឬក្អកចេញមក។ ក្រៅពីនេះមេរោគនៅអាចជាប់នៅលើភាជនៈ របស់ប្រើប្រាស់ផ្សេងៗដែលមានប្រឡាក់លម្អងទឹកសំបោរ ឬទឹកមាត់របស់អ្នកជំងឺ។ ជំងឺនេះអាចរីករាលដាលយ៉ាងទូលំទូលាយបាននៅក្នុងទីកន្លែងដែលមានមនុស្សរស់នៅរួមគ្នាច្រើន និងគ្មានខ្យល់អាកាសបក់ចេញចូល។

    គ្រុនផ្តាសាយ និងគ្រុនផ្តាសាយធំខុសគ្នាត្រង់ណា

    អាការសញ្ញារបស់គ្រុនផ្តាសាយនឹងចាប់ផ្តើមដោយការមានគ្រុនក្តៅ ឈឺក្បាល ក្អក កណ្តាស់ ឈឺ-ក អាចមានអាការរងាញាក់ទៀតផង តែសម្រាប់អ្នកដែលកើតជំងឺគ្រុនផ្តាសាយធំវិញ នឹងមានអាការធ្ងន់ធ្ងរជាងគឺ ក្តៅខ្លួនខ្លាំង រងាញាក់ ឈឺក្បាល និងវិលមុខខ្លាំង ឈឺនៅតាមឆ្អឹង និងសាច់ដុំ និងច្រើនតែមានអាការក្អួតចង្អោរគួបផ្សំជាមួយផង។ បើបានសម្រាកយ៉ាងគ្រប់គ្រាន់ និងបានទទួលការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ អ្នកជំងឺនឹងជាដាច់ពីជំងឺនេះបានក្នុងរយៈពេល 5 – 7 ថ្ងៃ។

    តែអ្នកខ្លះអាចនឹងកើតរោគជ្រៀតជ្រែក ដូចជា រោគហើមសួត រោគរ៉ាំរ៉ៃ ដូចជា ហឺត ជំងឺសួតរ៉ាំរ៉ៃ រោគបេះដូង និងសរសៃឈាម រលាកបំពង់ក រលាកបំពង់ខ្យល់ ដែលអាចមានគ្រោះថ្នាក់ខ្លាំងជាពិសេសក្នុងក្រុមប្រថុយប្រថានដូចជា ស្រ្តីមានគភ៌ ជាដើម៕

  • ស្រ្តីមានគភ៌ក៏អាចហាត់ប្រាណបាន និងកីឡាដែលស័ក្តិសមសម្រាប់ស្រ្តីមានគភ៌

    ស្រ្តីមានគភ៌ក៏អាចហាត់ប្រាណបាន និងកីឡាដែលស័ក្តិសមសម្រាប់ស្រ្តីមានគភ៌

    ក្រៅពីការជួយជំរុញឱ្យម្តាយចិញ្ចឹមកូនដៅយទឹកដោះខ្លួនឯងយ៉ាងតិចបំផុត 6 ខែ និងឱ្យកូនបានញ៉ាំទឹកដោះគួបផ្សំជាមួយអាហារតាមវ័យជាបន្តបន្ទាប់ដល់ 2 ឆ្នាំហើយនោះ ក្រុមវេជ្ជបណ្ឌិតជំនាញនៅបានគាំទ្រឱ្យស្រ្តីមានគភ៌មានសុខភាពរឹងប៉ឹងដោយការហាត់ប្រាណក្នុងកម្រិតសមរម្យទៀតផង ដោយបានណែនាំដូចខាងក្រោម។

    ស្រ្តីមានគភ៌មិនមែនជាអ្នកជំងឺទេ តែវាជាអំឡុងពេលដែលស្រ្តីគួរមានរាងកាយរឹងប៉ឹងបំផុតក្នុងជីវិត ព្រោះរាងកាយស្រ្តីមានគភ៌ត្រូវមើលថែទាំជីវិតដល់ទៅ 2 ក្នុងពេលតែមួយ និងកំពុងត្រៀមខ្លួនចូលឆ្ពោះទៅរកកម្មវិធីការប្រសូត ដូច្នេះការហាត់ប្រាណនឹងជួយឱ្យសុខភាពរាងកាយរឹងមាំ និងការធ្វើការងាររបស់ប្រព័ន្ធលំហូរវិលរបស់ឈាមឆ្ពោះទៅកាន់ទារកក្នុងគភ៌កាន់តែល្អឡើង បានទទួលសារធាតុអាហារគ្រប់គ្រាន់ និងចម្រើនធំធាត់បានល្អ។ ក្រៅពីនេះ នៅពេលអ្នកម្តាយធ្វើលំហាត់ប្រាណ រាងកាយនឹងបញ្ចេញអ័រម៉ូនអេនដូហ្វ៊ីន ឬអ័រម៉ូននៃសេចក្តីសុខ ធ្វើឱ្យអ្នកម្តាយមានសភាវខាងអារម្មណ៍ល្អ ដែលមានចំណែកធ្វើឱ្យទារករឹងប៉ឹង និងមានអារម្មណ៍ភ្លឺថ្លា។

    វេជ្ជបណ្ឌិតជំនាញបានណែនាំបន្ថែមថា ស្រ្តីមានគភ៌ដែលហាត់ប្រាណត្រូវពិចារណាពីសភាវ និងគ្រឹះភាពរឹងមាំរបស់រាងកាយជាមុនសិនថា តើមុនពេលតាំងគភ៌ធ្លាប់ហាត់ប្រាណយ៉ាងជាប់លាប់ដែរឬទេ? ហាត់ប្រាណខ្លាំងក្លាប៉ុនណា? នៅពេលតាំងគភ៌ហើយនៅអាចហាត់ប្រាណជាបន្តបន្ទាប់បានក្នុងរយៈវេលា និងភាពខ្លាំងក្លារបស់ការហាត់ប្រាណដែលស័ក្តិសមចំពោះសភាពរាងកាយ និងសភាវការតាំងគភ៌ក្នុងអំឡុងអាយុគភ៌ផ្សេងៗ រួមទាំងត្រូវឧស្សាហ៍សង្កេតមើលអាការដែលកើតឡើងក្នុងខណៈពេលហាត់ប្រាណ ឬក្រោយពេលហាត់ប្រាណហើយផង ដូចជា បើមានអាការនឿយ ល្វើយ បញ្ជាក់ថា អ្នកហាត់ប្រាណខ្លាំងជ្រុលពេកហើយ និងចំពោះស្រ្តីមានគភ៌ដែលចាប់អារម្មណ៍ការហាត់ប្រាណ តែរាងកាយមានសភាវជ្រៀតជ្រែកពីអាការផ្សេងៗនោះ អាចប្រឹក្សាជាមួយគ្រូពេទ្យជំនាញបាន។

    កម្រិតកំណត់ និង ចំណុចគួរប្រយ័ត្នក្នុងការហាត់ប្រាណរបស់ស្រ្តីមានគភ៌

    1 . ចាប់ផ្តើមដោយការហាត់ប្រាណបែបស្រាលៗ នៅពេលរាងកាយស៊ាំធ្លាប់ហើយ ទើបអាចបង្កើនកម្រិតភាពលំបាកបាន។

    2 . ស្រ្តីមានគភ៌ដែលអាយុគភ៌នៅមិនទាន់ដល់ 3 ខែ មិនគួរហាត់ប្រាណក្នុងកន្លែងដែលធាតុអាកាសក្តៅ និងសើមឡើយ។

    3 . ចៀសវាងការត្រាំក្នុងទឹកដេលមានសីតុណ្ហភាពក្តៅឧណ្ហៗខ្លាំងលើសកម្រិត។

    4 . ចៀសវាងក្បាច់ដែលពន្យឺតពង្រឹងខ្លួន ក្បាច់ដែលប្រថុយប្រថាននឹងការប៉ះពាល់ជាមួយផ្ទៃ ឬក្បាច់ដែលស្រ្តីមានគភ៌ត្រូវបញ្ចេញកម្លាំងខ្លាំងៗ។

    5 . មិនគួរសម្រុកហាត់ប្រាណរហូតរាងកាយមានអារម្មណ័ថា នឿយ ល្វើយឡើយ។

    6 . គ្រប់ពេលដែលហាត់ប្រាណគួរញ៉ាំទឹកស្អាត ដើម្បីបំពេញជំនួសញើសដែលបាត់បង់ទៅ។

    7 . បើមានអារម្មណ៍ថា ដកដង្ហើមមិនទាន់ ឈឺដើមទ្រូង វិលមុខ រកកលខ្យល់ មានឈាម ឬវត្ថុរាវចេញមកតាមរន្ធស្បូន ឬមានអាការឈឺដោយសារស្បូនបង្រួញខ្លួន (ច្រើនជាង 6 – 8 ដងក្នុង 1 ម៉ោង) គួរឈប់ហាត់ប្រាណភ្លាម និងប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីសុវត្ថិភាព។

    កីឡាដែល ឡារ៉ែនចង់ណែនាំសម្រាប់ស្រ្តីមានគភ៌

    1 . ហែលទឹក – ជួយធ្វើឱ្យមានអារម្មណ៍ធូរស្រាល និងសប្បាយខ្លួន សាច់ដុំគ្រប់ផ្នែករបស់រាងកាយរឹងមាំ។

    2 . ការហ្វឹកយ៉ូហ្កា – ជួយឱ្យអាចគ្រប់គ្រងខ្យល់ដង្ហើម សាច់ដុំរឹងមាំធូរស្រាល មានសតិស្មារតី និងសមាធិក្នុងអំឡុងពេលប្រសូត។

    3 . អ៊ែរ៉ូប៊ិក ឌែនស៍ ធ្វើចលនារាងកាយ – ជួយធ្វើចលនាសាច់ដុំស្ទើរតែគ្រប់ផ្នែកក្នុងរាងកាយ ធ្វើឱ្យមានអារម្មណ៍ធូរស្រាល។

    ទាំងអស់នេះ ស្រ្តីមានគភ៌អាចហាត់ប្រាណបានយ៉ាងជាប់លាប់រៀងរាល់ថ្ងៃ ឬមួយថ្ងៃខានមួយថ្ងៃ យ៉ាងតិចក្នុងម្តងៗ 30 នាទី តាមក្បួនខ្នាតការហាត់ប្រាណរបស់ស្រ្តីមានគភ៌៕

  • វគ្គជម្រុះ World Cup កំពុងតែប្រឈមនឹងការលើកពេលទៀតហើយ

    វគ្គជម្រុះ World Cup កំពុងតែប្រឈមនឹងការលើកពេលទៀតហើយ

    ក្នុង​កិច្ចប្រជុំ​តាម​អ៊ិន​ធើ​ណិ​ត របស់​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ឬ FIFA ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រធាន FIFA លោក Gani Infino ជាមួយនឹង​សហព័ន្ធ​បាល់ទាត់​អាស៊ាន (AFF) កាលពីពេល​កន្លងទៅនេះ បាន​បញ្ជាក់ថា តំបន់​អាស៊ាន មិនទាន់បាន​ធូរស្បើយ​នៅឡើយ​ទេពី​ជំងឺ​កូ​វីដ-19។

    នៅក្នុង​កិច្ចប្រជុំ​នេះ FIFA បាន​សួរ​ពី​ស្ថានភាព​របស់​វិស័យ​បាល់ទាត់​នៅក្នុង​តំបន់​អាស៊ាន និង​ស្ថានភាព​របស់​សមាគម​បាល់ទាត់នីមួយៗនៅ​អាស៊ាន បន្ទាប់ពី​ជួបប្រទះ​ការឆ្លង​រាលដាល​នៃ​វីរុស Covid-19 កន្លងមក ដោយ​ក្នុងនោះ លោក​បានដឹងថា តំបន់​អាស៊ាន បាន​ទទួលរង​ផលប៉ះពាល់​ពី​គ្រប់​ទិដ្ឋភាព​ទាំងអស់ ជាពិសេស​បញ្ហា​ហិរញ្ញវត្ថុ ដោយសារ​អ្នកគាំទ្រ​មិនអាច​ចូលរួម​ក្នុងការ​គាំទ្រ ទើប​ជា​មូលហេតុ​ធ្វើឱ្យ​ប្រទេស​អាស៊ាន​ទាំងអស់ បានស្នើ​សុំឱ្យ FIFA ពិចារណា​ជាបន្ទាន់​ក្នុងការ​ពន្យារពេល​ការប្រកួត​នានា។

    គួរ​បញ្ជាក់ដែរថា ការប្រកួត​វគ្គ​ជម្រុះ World Cup 2022 ទើបតែ​ដល់​ពាក់​កណ្តាលផ្លូវ​ទេ ដោយ​នៅសល់​ការប្រកួត ស្ទើរតែ​ពាក់កណ្តាល​ទៀត​ឯណោះ ហើយ​ប្រទេស​នានា​ក្នុង​តំបន់​កំពុងតែ​បិទ​ព្រំដែន ដែល​ធ្វើឱ្យ​ពិបាក​ក្នុង​ការរៀបចំ​ការប្រកួត​ដែល​នៅ​សេសសល់​ទាំងនោះ៕

  • ថ្លៃហួស! ជម្រើសជាតិកូស្តារីកា 2រូប មកលេងក្នុងលីកកំពូលវៀតណាម មានតម្លៃសរុប 1.3លានដុល្លារ

    ថ្លៃហួស! ជម្រើសជាតិកូស្តារីកា 2រូប មកលេងក្នុងលីកកំពូលវៀតណាម មានតម្លៃសរុប 1.3លានដុល្លារ

    លី​គ​កំពូល​របស់​វៀតណាម រដូវ​កាល2020 នេះ នឹង​នាំយក​កីឡាករ​ជម្រើសជាតិ​កូ​ស្តា​រី​កា 2រូប គឺ Jose Ortiz និង Ariel Rodriguez មក​ចូលរួម​ក្នុង​ក្លិប Ho Chi Minh City FC ដែលជា​ក្លិប​នៅ​លី​ក​កំពូល​វៀតណាម V-League 1។

    Jose Ortiz វ័យ 28ឆ្នាំ ជា​ខ្សែបម្រើ​មាន​ជំនាញ​ប្រើ​ជើង​ទាំងសងខាង មានតម្លៃ​ខ្លួន 715,000ដុល្លារ ដោយ​ធ្លាប់​បង្ហាញខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិ​របស់គេ ចំនួន 13ប្រកួត រកបាន 3គ្រាប់ និង​ផ្ទេរ​មកពី​ក្លិប​អ្នក​មាននៃ​លី​ក​កំពូល​របស់​ប្រទេស​កូ​ឡុំ​ប៊ី។

    ចំណែក Ariel Rodriguez មាន​វ័យ 31ឆ្នាំ ជា​ខ្សែប្រយុទ្ធ​ដែល​នាំចូល​មកពី​ក្លិប​លី​ក​កំពូល​របស់​ថៃ BG Patum ដែលជា​ក្លិប​ជើងឯក​លី​ក​កំពូល​ថៃ កាលពី​រដូវ​កាល​មុន មានតម្លៃ​ខ្លួន 315,000ដុល្លារ ធ្លាប់​បង្ហាញខ្លួន​ជាច្រើនលើក​ឱ្យ​ជម្រើសជាតិ និង​រកបាន 8គ្រាប់។

    គួរ​បញ្ជាក់ដែរថា កីឡាករ​ទាំង២រូបនេះ ត្រូវបាន​វៀតណាម​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល 14ថ្ងៃ មុននឹង​បាន​ចូលមក​ធ្វើតេស្ត​សុខភាព ហើយក៏​បានទទួល​ជោគជ័យ​តែម្តង។ ចំពោះ​ការបង្ហាញ​ខ្លួន​វិញ លោក Chung Hae-seong ដែលជា​គ្រូបង្វឹក​របស់​ក្លិប Ho Chi Minh City FC បាន​បញ្ជាក់ថា លោក​នឹងដាក់​ពួកគេ​ទាំង2 ឱ្យ​លេង​ក្នុងពេលឆាប់ៗនេះ បើ​មិនមាន​បញ្ហា​អ្វី៕

  • សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបានថរិកាពីFIFA ចំនួន 1.5លានដុល្លារសម្រាប់ស្តារវិបត្តិកូវីដ-19

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទទួលបានថរិកាពីFIFA ចំនួន 1.5លានដុល្លារសម្រាប់ស្តារវិបត្តិកូវីដ-19

    ជុំវិញ​កិច្ចប្រជុំ របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ីអាគ្នេយ៍ (AFF) ជាមួយនឹង​លោក Gianni Infantino ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក ឬ FIFA ប្រទេស​ដែលជា​សមាជិក​អាស៊ាន​ទាំងអស់​នឹង​ទទួលបាន​ថវិកា​ចំនួន 1.5លាន​ដុល្លារ សម្រាប់​ប្រើប្រាស់​ក្នុងការ​ស្តារ​វិស័យ​បាល់ទាត់​របស់ខ្លួន​ឡើងវិញ ដោយ​ក្នុងនោះ 1លាន​ដុល្លារ​នឹង​ផ្តល់ជូន​សម្រាប់​សកម្មភាព​បាល់ទាត់​បុរស ហើយ​កន្លះ​លាន​ដុល្លារ​ទៀត នឹង​ផ្ដល់ជូន​សម្រាប់​បាល់ទាត់​នារី។

    យោងតាម​គេហទំព័រ FIFA.com សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក បានប្រកាស​ពី​ផែនការ​ផ្តល់ជំនួយ​សង្គ្រោះ​របស់ខ្លួន ជុំវិញ​បញ្ហា COVID-19 ដោយ​ក្រុមប្រឹក្សា បានអនុម័ត​ជា​ឯកច្ឆន្ទ លើ​គម្រោង​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់រ​បស់ FIFA ដែល​បាន​រៀបចំឡើង​ដោយ​រដ្ឋបាល​របស់ FIFA ក្នុង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​តំណាង​សហព័ន្ធ ដោយមាន 3ដំណាក់កាល ហើយ​ផែនការ​គាំទ្រ​ជា​សកល​នេះ អាច​នឹងត្រូវ​ចំណាយ រហូតដល់​ទៅ 1.5ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​សហគមន៍​បាល់ទាត់​ទាំងមូល៕

  • Felix គ្រោងត្រឡប់មកកម្ពុជា ដើម្បីប្រមូលផ្តុំក្រុមជម្រើសជាតិ នាខែតុលាខាងមុខនេះហើយ

    Felix គ្រោងត្រឡប់មកកម្ពុជា ដើម្បីប្រមូលផ្តុំក្រុមជម្រើសជាតិ នាខែតុលាខាងមុខនេះហើយ

    Felix G.Dalmas គ្រូ​បង្គោល នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា បានបង្ហាញ​អារម្មណ៍​ថា នឹក​ការប្រកួត​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​យ៉ាងខ្លាំង ខណៈដែល​លោក​កំពុងតែ​ស្នាក់នៅ​ក្នុងប្រទេស​ជប៉ុន ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ-19 ហើយ​ត្រៀម​វិល​ត្រឡប់មក​កម្ពុជា​វិញ​ក្នុងពេលឆាប់ៗនេះ។

    ជុំវិញ​វិស័យ​បាល់ទាត់​របស់​កម្ពុជា លោក​បាន​បន្ថែមថា វា​ជា​រឿង​ល្អ​ដែល​កម្ពុជា បាន​បើក​ឱ្យមាន​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ​លី​ក​ឡើងវិញ ជាមួយនឹង​ការការពារ​សុវត្ថិភាព​បាន​យ៉ាង​ល្អ ដោយ​រក្សា​គម្លាត​សង្គម ថែមទាំង​ត្រួតពិនិត្យ​ចំនួន និង​សុខភាព​ក្រុមការងារ​បាល់ទាត់​ទាំងអស់ ដែល​នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​វិស័យ​បាល់ទាត់​របស់​កម្ពុជា ក៏ដូចជា​ផ្តល់ឱកាស​ដល់​កីឡាករ​ទាំងអស់ បានទទួល​នូវ​ការប្រកួត ក៏ដូចជា​ត្រៀមខ្លួន​ឱ្យ​បានល្អ​ក្នុងការ​ប្រកួត​នា​ខែតុលាឆាប់ៗខាងមុខនេះ។

    គួរ​ដឹង​ដែរ​ថា លោក Felix G.Dalmas បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្នុងប្រទេស​ជប៉ុន ហើយ​បើ​គ្មានអ្វី​ប្រែប្រួល​ទេនោះ នៅ​ខែតុលា លោក​អាច​នឹង​ត្រឡប់មក​បន្ត​ដឹកនាំ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ដើម្បី​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក ដែល​នៅ​សេសសល់​ជាមួយ​ប្រទេស​បា​រ៉ែ​ន អ៊ីរ៉ង់ និង​អ៊ីរ៉ាក់ នៅ​ខែវិច្ឆិកា​ខាងមុខ៕

  • មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 | Note 20 Ultra បានបង្ហាញ​ខ្លួន​ជាមួយ​កា​រក​ម្ម៉​ង់​ទុក​មុន និង​មាន​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់!

    មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 | Note 20 Ultra បានបង្ហាញ​ខ្លួន​ជាមួយ​កា​រក​ម្ម៉​ង់​ទុក​មុន និង​មាន​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់!

    (ភ្នំពេញ) ថ្ងៃទី ០៦ ខែសីហា ឆ្នាំ ២០២០៖ បន្ទាប់ពី​មហា​ព្រឹត្តិការណ៍​ដ៏​ធំ​កក្រើក​ពិភពលោក​ទាំងមូល​រប​ស់​ក្រុមហ៊ុន សាម​សុង ដែល​បានធ្វើ​ការដាក់​បង្ហាញ​រូង​រាង​ពិត​នៃ​អធិរាជ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក​ដែលមាន​តែមួយ​គ្មាន​ពីរ​គឺ Samsung Galaxy Note 20 និង Galaxy Note 20 Ultra នៅលើ​គេហទំព័រ​ផ្លូវការ​របស់ខ្លួន​កាលពី​ថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២០ នៅ​ម៉ោង 21:00 នាទី​យប់ រួចមក ក្រុមហ៊ុន​សាខា​ថៃ​សាម​សុង អេ​ឡិច​ត្រូ​និ​ច​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានធ្វើ​ការអញ្ជើញ​អ្នកសារព័ត៌មាន និង​អ្នក​ថតរូប​អាជីព​ជាច្រើនរូប​ដើម្បី​ជា​សាក្សី​នៃ​ការដាក់​បង្ហាញ​ជាស​កល​នៃ​កំពូល​មហា​ព្រឹត្តិការណ៍​ជាទី​មោទនៈ​បំផុត​នេះ ក៏ដូចជា​ទទួលយក​ប​ទ​ពិសោធន៍​ដោយផ្ទាល់​នូវ​រូបរាង​ពិត, ភាព​អស្ចារ្យ, លក្ខណៈពិសេស, តម្លៃ​លក់​ពិតប្រាកដ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យើង ដែល​ប្រព្រឹត្តទៅ​នៅ​អគារ THE BRIDGE Commercial Retail Mall។

    ពិតប្រាកដ​ណាស់ Samsung Galaxy Note 20 និង Note 20 Ultra ចេញមក​លើក​នេះ​គឺ​ពិតជា​មិនធម្មតា​ឡើយ​ដោយមាន​ការអភិវឌ្ឍន៍​កាន់តែ​ទំនើប និង​អស្ចារ្យ​ជាង​មុន​ខ្លាំង​គួរឱ្យកត់សម្គាល់​ដូចជា៖ បន្ថែម​កាមេរ៉ា​ថត​ច្បាស់​ខ្លាំង, អេក្រង់​ធំ​ជាង​មុន (Refresh Rate),  ខ្នង​ខាងក្រោយ​រចនា​ឡើង​ដោយមាន​លក្ខណៈ​ជា​កញ្ចក់​ថ្លា ឆ្លុះ​ចាំង ភ្លឺរលោង​ស្រស់ស្អាត​ឡូយ​ជាង​មុន (Limited Edition), អម​មក​ជាមួយនឹង​ប៊ិក(S-Pen) ដែលមាន​លក្ខណៈ​វិវត្តន៍​លឿន​រលូន​ជាង​មុន​ខ្លាំង(9ms) អាច​ផ្តល់​ឲ្យ​លោកអ្នក​នូវ​អារម្មណ៍​ដូចជា​ការ​កាន់​ប៊ិកពិត។

    បើតាម លោក​ខ្លូត ពិសិដ្ឋ ប្រធាន​គ្រប់គ្រង​ផ្នែក​ផលិតផល​ទូរស័ព្ទដៃ​នៃ​ក្រុមហ៊ុន សាខា​ថៃ សាម​សុង អេ​ឡិច​ត្រូ​និ​ច ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា៖ “យើង​ពិត​ជាមាន​មោទនភាព​ក្រៃលែង​ក្នុង​ការដាក់​បង្ហាញ​ក៏ដូចជា​អបអរសាទរ​វត្តមាន​អធិរាជ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 និង Note 20 Ultra ក្នុង​ឆ្នាំ ២០២០ នេះ! យើង​មាន​ភាពជឿជាក់ និង​សង្ឃឹម​យ៉ាងច្បាស់​ថា Samsung Galaxy Note 20 និង Note 20 Ultra នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលុប​ពិតប្រាកដ​ពី​សំណាក់​អតិថិជន​ដែល​និយម​ប្រើប្រាស់​ស៊េរី Note និង​ដឹង​ច្បាស់​ពី​ភាព​អស្ចារ្យ​របស់ Galaxy Note!”

    អធិរាជ​មហាអំណាច​ស្មា​ត​ហ្វូ​ប​ប៊ិក Samsung Galaxy Note 20 និង Note 20 Ultra នឹង​ដាក់ឱ្យ​អតិថិជន​ដែល​កំពុង​រង់ចាំ​យ៉ាង​អន្ទះសារ​ដ៏​ច្រើន​លើសលុប​ទាំងអស់​ក្នុងប្រទេស​កម្ពុជា​ធ្វើការ​ក​ម្ម៉​ង់​ទិញ​ទុក​មុន (Pre-order) នៅ ថ្ងៃទី០៦ ដល់​ថ្ងៃទី ១៤ ខែសីហា ២០២០ ជាមួយនឹង​ការ​ថែម​ជូន​ដ៏​សម្បើម​អស្ចារ្យ​មិន​ធ្លាប់​មានដូចជា៖
    * ក​ម្ម៉​ង់​ទិញ​ទុក​មុន Galaxy Note 20 Ultra ៖

    – តម្លៃ៖ $1,199 (256GB), $1,299 (512GB)

    – ពណ៌៖ Mystic Black (ខ្មៅ), Mystic White (ស), Mystic Bronze (សំរឹទ្ធ)

    – ថែម​ជូន​កាស​ឥត​ខ្សែ Galaxy Buds Live

    – បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ)!

    – ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត​ចំនួន 52 សប្តាហ៍!

    * ក​ម្ម៉​ង់​ទិញ​ទុក​មុន Galaxy Note 20 ថែម​ជូន៖

    – តម្លៃ៖ $949 (256GB)

    – ពណ៌៖ Mystic Green (បៃតង), Mystic Gray (ប្រ​ផះ), Mystic Bronze(សំរឹទ្ធ)

    – ថែម​ជូន​កាស​ឥត​ខ្សែ Galaxy Buds+

    – បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ)!

    – ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត​ចំនួន 52 សប្តាហ៍!

    តោះ…នៅចាំ​អី​ទៀត? ប្រញាប់​អញ្ជើញ​ទៅ​ហាង​ដែលមាន​ស្លាក​សញ្ញា (Pre-order) ឬ​ហាង​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឥឡូវនេះ​ភ្លាម​ទៅ។

    * លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត