Author: ធឿន មករា

  • សាលារាជធានីភ្នំពេញប្រកាសថានៅថ្ងៃឈប់សម្រាកខាងមុខនេះ ការប្រមូលសំរាមមិនបានល្អដូចថ្ងៃធម្មតាទេ

    សាលារាជធានីភ្នំពេញប្រកាសថានៅថ្ងៃឈប់សម្រាកខាងមុខនេះ ការប្រមូលសំរាមមិនបានល្អដូចថ្ងៃធម្មតាទេ

    នៅសល់​មិន​ដល់​មួយ​សប្តាហ៍​ទៀត​ទេ កម្ពុជា​យើង​នឹង​ដល់​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​ប្រកាស​ឱ្យ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​នៅ​ទូទាំងប្រទេស។

    សាលា​រាជធានី​ភ្នំពេញ បានប្រកាសថា​ថ្ងៃទី 17 ទី18 ទី19 ទី20 និង​ទី21 ខែសីហា​ឆ្នាំ 2020 ជា​ថ្ងៃ​ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មន្ត្រីរាជការ និយោជិត កម្មករ ឈប់សម្រាក​ដើម្បី​សង​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ស្របតាម​អនុក្រឹត្យ​លេខ 101 អនក.បក ចុះ​ថ្ងៃទី 15 ខែកក្កដា ឆ្នាំ2020។

    នៅក្នុង​អំឡុងពេល​ឈប់សម្រាក​កាលបរិច្ឆេទ​ខាងលើនេះ ការផ្តល់សេវា​សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅក្នុង​រាជធានី​ភ្នំពេញ នឹងមិន​បានល្អ​ដូច​ថ្ងៃ​ធម្មតា​ទេ ព្រោះ​កម្មករ​របស់​ក្រុមហ៊ុន ស៊ិន​ទ្រី នឹង​អវត្តមាន​មួយចំនួន។ ហេតុនេះ​ដើម្បី​ថែរក្សា សោភ័ណភាព អនាម័យ​បរិស្ថាន នៅ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អំពាវនាវ​ឱ្យ​ប្រជា​ជល​ពលរដ្ឋ​ម្ចាស់​លំនៅដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ កុំ​បញ្ចេញ​សំរាម​មក​ដា​ក់លើ​ដងផ្លូវ​សាធារណៈ ដោយ​ត្រូវ​រក្សា​ទុកដាក់​សំរាម​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​នៅក្នុង​ទីតាំងរៀងៗខ្លួន​ជា​បណ្តោះអាសន្ន​សិន៕

  • អ្នកជំនាញថា ដៃគូអាជីវកម្មល្អមានលក្ខណៈសម្បតិ្ត 9យ៉ាង

    អ្នកជំនាញថា ដៃគូអាជីវកម្មល្អមានលក្ខណៈសម្បតិ្ត 9យ៉ាង

    ការជ្រើសរើស​ដៃគូ​សហការ ជា​រឿង​សំខាន់​ខ្លាំងណាស់​សម្រាប់​អាជីវកម្មនីមួយៗ ព្រោះ​ប្រសិនបើ​ជ្រើសរើស​ដៃគូ​សហការ​មិនល្អ​ទេនោះ យើង​នឹង​ទទួលរ​នូវ​ផលប៉ះពាល់​ជាច្រើន​ដែល​អាចឈាន​រហូតដល់​ធ្វើឱ្យ​អាជីវកម្ម​ទាំងមូល​ត្រូវ​បិទទ្វា​ថែមទៀត​ផង។

    ជានិច្ចកាល គេ​សង្កេតឃើញ​ហើយ​ថា ម្ចាស់​អាជីវកម្ម​ជាច្រើន​បាន​រអ៊ូរទាំ និង​បារម្ភ​ពី​ការជ្រើសរើស​ដៃគូ​អាជីវកម្ម​ខុស​ជាដើម។ នៅថ្ងៃនេះ អ្នកជំនាញ​ហិរញ្ញវត្ថុ លោក ង៉ែត ជូ បានលើកឡើង​ថា​ដែ​គូ​អា​ជី​កម្ម​ល្អ​មាន​លក្ខណៈសម្បត្តិសំខាន់ៗចំនួន9យ៉ាង។

    លោក​ថា ប្រសិនបើ​អ្នកជា​ដៃគូ​អាជីវកម្ម ចូរ​ព្យាយាម​បំពេញ​នូវ​ចំណុច​ខ្វះខាត​នានា។ អ្នក​គួរតែ​ជា​បុគ្គល​ពូកែ​ដោះស្រាយ​បញ្ហា​ចៀសវាង​នាំ​បញ្ហា​ឱ្យដៃ​គូ​អា​ជី​កម្ម​ដោះស្រាយ។ លោក​បាន​រៀបរាប់ថា លក្ខណៈសម្បត្តិសំខាន់ៗទាំង9ចំណុច​នោះ​គឺ៖

    1. មាន​ចំណង់ (Passion)
    2. មាន​ចក្ខុវិស័យ​រួម (Same vision)
    3. មាន​បណ្តាញ​អាជីវកម្ម (Business networks)
    4. មានបទពិសោធន៍​អាជីវកម្ម (Experience)
    5. មាន​ប្រឌិត​ញាណ ឬ​ការច្នៃប្រឌិត (Creativity)
    6. មាន​ភាពខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ (Financial strength)
    7. ហ៊ាន​ទទួលយក​ហានិភ័យ (Comfort with risk)
    8. ជា​អ្នក​ពូកែ​សំរេចចិត្ត និង​ដោះស្រាយ​បញ្ហា​បានល្អ (Good decision maker and problem solver)
    9. មាន​ភាព​ទៀងត្រង់ និង​ដែល​អាច​ទុកចិត្តបាន (Honest and trustworthy)៕
  • លីប្រា ផ្តល់សេវាកម្មសន្តិសុខជាកញ្ចប់ (integrated security system) រវាងមនុស្ស និងបច្ចេកវិទ្យាដំបូងគេបំផុតនៅកម្ពុជា

    លីប្រា ផ្តល់សេវាកម្មសន្តិសុខជាកញ្ចប់ (integrated security system) រវាងមនុស្ស និងបច្ចេកវិទ្យាដំបូងគេបំផុតនៅកម្ពុជា

    ក្រុមហ៊ុន​លី​ប្រា ដែលជា​ក្រុមហ៊ុន​សន្តិសុខ​ឈានមុខ​គេ​ទទួលស្គាល់​ដោយ ISO នៅ​កម្ពុជា និង​ជា​ក្រុមហ៊ុន​តែង​ផ្តល់​សេវាកម្ម Integrated Security System តែមួយគត់​នៅ​កម្ពុជា កាលពីដើម​ខែសីហា ឆ្នាំ2020 នេះ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន OAPCL ក្នុង​ការទិញ​សិទ្ធ​ចែកចាយ​ផ្តាច់មុខ ឧបករណ៍​ប្រព័ន្ធ​សុវត្ថិភាព​ម៉ាក AJAX មក​ក្នុង​ទីផ្សារ​កម្ពុជា។

    លោក ហេង ម៉េង​ហូ អគ្គនាយក​ក្រុមហ៊ុន​សន្តិ​សុខលី​ប្រា បាន​លើកឡើងថា​ក្រុមហ៊ុន​លី​ប្រា​ជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម Integrated Security System តែមួយគត់​នៅ​កម្ពុជា ដែល​មានន័យថា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ជា​កញ្ចប់​ដោយ​ការធ្វើការ​រួមគ្នា​សន្តិសុខ (Manned Security) ដោយមាន​ការគាំទ្រ​ពី​ប្រព័ន្ធ​បច្ចេកវិទ្យា​ដើម្បី​ការពារ​សុវត្ថិភាព​ឱ្យ​កាន់តែ​សុ​ក្រិ​ត្យ។

    បច្ចុប្បន្ននេះ​សេដ្ឋកិច្ចកម្ពុជា​បាន​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដែល​ធ្វើឱ្យមាន​ការអភិវឌ្ឍ​ជា​អគារខ្ពស់ៗ វីឡា ខុន​ដូ និង​លំនៅដ្ឋាន​បែប​ទាន់សម័យ​ជាច្រើន​ដែល​ទាមទារ​ឱ្យមាន​ការរៀបចំ​នូ​វប្រ​ព័ន្ធ​សុវត្ថិភាព​ដោយ​យកចិត្តទុកដាក់​បំផុត។ ដើម្បី​ឆ្លើយតប​ជាមួយនឹង​ការវិវឌ្ឍ​ន៍​នៃ​បរិបទ​ជីវិត​រស់នៅ​បែប​ទាន់សម័យ និង​ទំនើប​របស់​ប្រជា​ជននេះ ក្រុមហ៊ុន លី​ប្រា និង​ក្រុមហ៊ុន AOPCL បាន​សហការគ្នា​នាំយក​ឧបករណ៍​សុវត្ថិភាព​ម៉ាក AJAX ដើម្បី​ការពារ​លំនៅដ្ឋាន និង​ទ្រព្យសម្បត្តិ​ដ៏​មានតម្លៃ​របស់​យើង​គ្រប់គ្នា។

    ឧបករណ៍​ម៉ាក AJAX ជា​ឧបករណ៍​ប្រព័ន្ធ​សុវត្ថិភាព​ដែល​ប្រើ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដោយ​រួមបញ្ចូល​គ្នា​រវាង​ប្រព័ន្ធ​សុវត្ថិភាព​ឥត​ខ្សែ (Professional Wireless Security System) និង​កា​រចនា​ឧបករណ៍​ប្រកបដោយ​សោ​ភណ្ឌ​ភាព​ដែល​សាក​សមជា​មួយ​ភាព​ស៊ី​វិ​ល័យ និង​ទំនើប​ទាន់សម័យ​ស្របតាម​លំនៅដ្ឋាន ការិយាល័យ និង​ហាងទំនើបៗរបស់​អតិថិជន​គ្រប់រូប។ លក្ខណៈពិសេស​របស់​ឧបករណ៍​នេះ គឺ​វា​មាន​ភាពងាយស្រួល​ក្នុងការ​តម្លើង និង​មាន​កម្រិត​ថ្ម (Battery) ដែល​អាច​ប្រតិបត្តិការ​រហូតដល់រ​យៈ​ពេល7ឆ្នាំ។

    កិច្ចសហការ​ដ៏​មាន​សារៈសំខាន់​នៅថ្ងៃនេះ ផ្តោត​សំខាន់​លើ​ការ​ចែកចាយ​នូវ​ឧបករណ៍ និង​សេវាកម្ម​ប្រព័ន្ធ​សុវត្ថិភាព (Home Security) ដោយ​ប្រើប្រាស់​ប្រព័ន្ធ​សុវត្ថិភាព​អត់​ខ្សែ (Professional Wireless Security System) រួមបញ្ចូល​គ្នា​ជាមួយ​សេវាកម្ម​ដំណោះស្រាយ​សុវត្ថិភាព​24h/7សប្ដាហ៍ និង​ការគ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព​ពី​បន្ទប់​ត្រួតពិនិត្យ​សុវត្ថិភាព 24h/7សប្ដាហ៍ (CMS & VMS) របស់​ក្រុមហ៊ុន លី​ប្រា។

    គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន​លី​ប្រា ជា​ក្រុមហ៊ុន​សន្តិសុខ​ឈានមុខ​គេ​ទទួលស្គាល់​ដោយ ISO នៅ​កម្ពុជា ដែលមាន​ផ្តល់​សេវាកម្ម​ការពារ​សុវត្ថិភាព​ប្រកបដោយ​គុណភាព​ខ្ពស់​ជាច្រើន​ដូចជា សេវាកម្ម​សន្តិសុខ (Manned Security) បន្ទប់​ត្រួតពិនិត្យ​សុវត្ថិភាព​24h/7សប្ដាហ៍(CMS & VMS 24h/7w) ប្រព័ន្ធ​ការពារ​អគ្គីភ័យ(Fire and Smoke Protect) ឧ​បករ​ណ៏​ផ្ដល់ដំណឹង(Fire Alarm) ឧបករណ៍​ប្រឆាំង​ការពារ​ចោរ​លូច​ចោរ​គាស់(IDS Protect) ឧបករណ៍​ការពារ​កុំឱ្យ​មានទឹក​នៅ​ទីកន្លែង​ស្ងួត(Leak Protect) និង​ឧបករណ៍ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ជាច្រើន​ទៀត ដែលមាន​គុណភាព​ខ្ពស់​ក្នុងការ​ការពារ​សុវត្ថិភាព ជូន​ប្រជាជន ក្រុមហ៊ុន និង​ស្ថាប័ន​នានា ប្រកបដោយ​សុវត្ថិភាព ក៏ដូចជា​ទំនុកចិត្ត​ខ្ពស់បំផុត៕

  • ចង់ឲ្យគូស្នេហ៍ស្តាប់ តើគួរធ្វើយ៉ាងម៉េចទៅ?

    ចង់ឲ្យគូស្នេហ៍ស្តាប់ តើគួរធ្វើយ៉ាងម៉េចទៅ?

    សុភាពនារីទាំងឡាយធ្លាប់នឹកឆ្ងល់ខ្លះទេថា ពេលយើងចង់និយាយអ្វីមួយជាមួយគូស្នេហ៍ តែហេតុ​ម៉េចបាន​ជាគេហាក់ដូចជាមិនសូវចង់ស្តាប់រឿងដែលយើងចង់និយាយនោះ ឬធ្វើឬកជាតាំងចិត្តស្តាប់ តែការពិតវិញ គេបែរជាលួច​នឹក​ទៅ​រឿងឯណាផ្សេងទៅវិញ រហូតធ្វើឲ្យនារីជាច្រើនមានអារម្មណ៍ធុញទ្រាន់រអាចំពោះទង្វើបែបនេះរបស់គូស្នេហ៍ ឬស្វាមី ជា​ខ្លាំង ។ បើអ្នកណាដែលកំពុងធ្លាក់ក្នុងស្ថានការណ៍បែបនេះ សូមកុំអាលឆេវឆាវ ចូរនាំគ្នាមកមើលគន្លឹះល្អៗក្នុងការនិយាយឲ្យពួកគាត់តាំងចិត្តស្តាប់វិញម្តងប្រសើរជាង ។

    1 . និយាយចំៗ ត្រង់ៗ

    មូលហេតុមួយដែលធ្វើឲ្យបុរសៗមិនសូវចូលចិត្តស្តាប់នារីៗនិយាយនោះ ព្រោះនារីៗច្រើនតែនិយាយកាច់​កុង​​ហូរ​​ហែបូបាច់ច្រើនពេក ឬអ្នកខ្លះទៀតនិយាយត្រឡប់ត្រឡឹនរហូតមិនដឹងថាចង់និយាយអំពីស្អីក៏មានដែរ ដូច្នេះបើអ្នក​មានអ្វីនៅ​ក្នុងចិត្ត គួរតែនិយាយចេញមកឲ្យត្រង់ៗ ឬនិយាយចូលសាច់រឿងតែម្តងទៅ ។

    2 . និយាយតែរឿងដែលគេចាប់អារម្មណ៍

    នារីភាគច្រើន ៗចូលចិត្តនិយាយតែរឿងរបស់ខ្លួនឯង ឬមិនទេក៏និយាយតែរឿងដែលខ្លួនឯងចាប់អារម្មណ៍ដូចជា រឿងតារា ម៉ូដខោអាវ និងរឿងតុបតែងខ្លួន ដែលរឿងពួកនេះ បុរសៗមិនសូវជាយល់ប៉ុន្មានទេ ខ្លាំងណាស់ក៏បានត្រឹមតែអង្គុយងក់ក្បាលតាមសំដីរបស់អ្នកប៉ុណ្ណោះ ដូច្នេះអ្នកគួរតែបបួលគេនិយាយក្នុងរឿងដែលគេជំនាញ និងចាប់អារម្មណ៍ខ្លះដូចជារឿង តិចណូឡូជី ឡាន ហ្គេម បាល់ទាត់ – ល​ – ហើយនារីណាដែលអាចនិយាយជជែកក្នុងរឿងទាំងអស់នេះបាន គឺជានារីដែលមើលទៅមានមន្តស្នេហ៍ និងគួរឲ្យជជែកលេងជាមួយខ្លាំងណាស់ ។

    3 . និយាយឲ្យត្រូវពេលត្រូវវេលា

    ជួនកាលដែលបុរសមិនស្តាប់នូវអ្វីដែលអ្នកនិយាយនោះ មិនមែនមកពីគេមិនចាប់អារម្មណ៍នោះទេ អាចដោយសារតែពេលនោះគេកំពុងតែមានរឿងពិបាកចិត្ត ឬស្ថិតនៅក្នុងអារម្មណ៍ដែលចង់នៅស្ងាត់ៗតែម្នាក់ឯង ដូច្នេះបើអ្នកត្រូវការពិភាក្សា និងជជែកជាមួយគេបែបច្បាស់លាស់នោះ អ្នកគួរតែចេះជ្រើសរើសរកពេលណាដែលគេស្ថិតក្នុងអារម្មណ៍​ធម្មតាទើបជាការប្រសើរជាង ព្រោះវាជាពេលដែលគេព្រមទទួល និងតាំងចិត្តស្តាប់អ្នកខ្លាំងបំផុត ។

    4 . អធិប្បាយពីហេតុផល

    ក្នុងករណីយដែលគេមិនចាប់អារម្មណ៍ ឬមិនព្រមទទួលស្តាប់នូវអ្វីដែលអ្នកនិយាយ អ្នកគួរតែអធិប្បា​យ ឬ​សម្តែងពីអារម្មណ៍របស់អ្នកចេញទៅថា ពេលនេះអ្នកកំពុងតែមានអារម្មណ៍ ឬកំពុងតែគិតពីអ្វី ដូចជា មានអារម្មណ៍កង្វល់សោកស្តាយ ឬព្រួយបារម្ភអំពីគេខ្លាំងប៉ុនណា ហើយសឹមនិយាយចូលសាច់រឿង ដើម្បីឲ្យគេបានយល់ពីអារម្មណ៍ និងបើក​ចិត្តទទួលស្តាប់ពាក្យសំដីរបស់អ្នកកាន់តែខ្លាំងឡើង ។

    5 . អរគុណដែលគេព្រមទទួលស្តាប់

    មើលទៅវាអាចដូចជារឿងចម្លែកបន្តិចហើយដែលត្រូវអរគុណគូស្នេហ៍ ឬស្វាមី បន្ទាប់ពីគេព្រមទទួល​ស្តាប់​​រឿងរ៉ាវ​​របស់​​អ្នកនោះ តែនៅក្នុងការពិតវិញ រឿងតូចតាចកំប៉ិកកំប៉ុកបែបនេះអាចជួយឲ្យគេមានអារម្មណ៍ល្អ និងថែមទាំងជាការសម្តែងឲ្យគេបានដឹងដែរថា គេមិនមែនត្រឹមតែជាកន្លែងសំរាប់ទម្លាយអារម្មណ៍របស់អ្នកប៉ុណ្ណោះទេ តែគេជាមនុស្សដ៏​សំខាន់ម្នាក់របស់អ្នកដែលចាំផ្តល់នូវពាក្យណែនាំ និងជាអ្នកដែលចាំផ្តល់នូវកម្លាំងចិត្តដល់អ្នកជានិច្ច ។

    សូមសាកល្បងនាំវិធីខាងលើនេះទៅអនុវត្តសាក-លមើល ធានាថា ចាប់ពីពេលនេះទៅ ជីវិតគូរបស់អ្នកនឹងប្រកបទៅដោយការយល់ចិត្តយល់ថ្លើមគ្នា រស់នៅដោយភាពជឿជាក់លើគ្នាទៅវិញទៅមក និងមិនអាចអត់គ្នាបានប្រកប​ដោយសុភមង្គលមិនខាន៕

  • ឆ្នាំមុន ក្រុមហ៊ុនបង្កើត TikTok រកប្រាក់ចំណូលបាន $17ពាន់លាន

    ឆ្នាំមុន ក្រុមហ៊ុនបង្កើត TikTok រកប្រាក់ចំណូលបាន $17ពាន់លាន

    ក្រុមហ៊ុនមេ ByteDance ដែល​បង្កើត​កម្មវិធី TikTok អាច​រកប្រាក់​ចំណូល​បាន 17ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ2019 កន្លងទៅ។ ពោលគឺ វា​បានការ​កើនឡើង​ជាង 2ដង ធៀប​នឹង​ឆ្នាំ2018 ដែល​រក​បានតែ​ប្រមាណ​ជា 7.4ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់ Bloomberg។

    សម្រាប់​ក្រុមហ៊ុនមេ ByteDance ការរកបាន​ប្រាក់ចំណូល​ដ៏​ច្រើន​មហាសាល​នេះ គឺ​ច្រើនជាង​ក្រុមហ៊ុន​បច្ចេកវិទ្យាធំៗនៅ​តំបន់ Silicon Valley របស់​អាមេរិក​ទៅទៀត ដូចជា Twitter រកប្រាក់​ចំណេញ​បាន 1.47ពាន់​លាន​ដុល្លារ និង Snapchat ឆ្នាំមុន​មិនអាច​រកប្រាក់​ចំណេញ​បានឡើយ មានតែ​ខាតបង់​ទៅវិញ។ ប្រជាប្រិយភាព​របស់ TikTok មាន​សម្ទុះ​កើនឡើង​ខ្លាំង ដែល​ការណ៍​នេះ គឺជា​ការគំរាមកំហែង​ដល់​ក្រុមហ៊ុន​បណ្ដាញ​សង្គម​អាមេរិកធំៗ ដូចជា Facebook និង Twitter ជាដើម។

    ការផ្ទុះ​ជំងឺ​កូ​វីដ-19 បានធ្វើឱ្យ​អ្នកប្រើប្រាស់ TikTok កើន​រឹតតែ​ខ្លាំង​ឡើង ដែល​មល​ដល់ពេលនេះ មាន​អ្នក​ប្រើ​លើសពី 2ពាន់​លាន​នាក់​ទៅហើយ៕

  • Foxconn ត្រៀមផលិត iPhone 12 និងកំពុងរើសបុគ្គលិក ជាមួយប្រាក់លើកទឹកចិត្តជាង $1ពាន់

    Foxconn ត្រៀមផលិត iPhone 12 និងកំពុងរើសបុគ្គលិក ជាមួយប្រាក់លើកទឹកចិត្តជាង $1ពាន់

    ក្រុមហ៊ុន Foxconn គឺជា​ដៃគូ​ផលិត​ដ៏​ធំ​មួយ​របស់ Apple មាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​ចិន បានចាប់ផ្ដើម​ធ្វើការ​ជ្រើសរើស​បុគ្គលិក ដើម្បី​ជួយ​ដល់​ការដំឡើង iPhone 12 ។ លក្ខខណ្ឌ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នោះ​គឺ បើ​អ្នកដាក់ពាក្យ​ជាប់​ក្នុងការ​ជ្រើសរើស នឹងមាន​ផ្ដល់ជូន​ប្រាក់រង្វាន់​លើកទឹកចិត្ត រហូតដល់​ជិត 1,300ដុល្លារ។

    រោងចក្រ Foxconn គឺ​ត្រូវការ​កម្លាំង​មនុស្ស​ច្រើន ពេលដែល iPhone ជំនាន់​ថ្មី​ចាប់ផ្ដើម​ការផលិត​ទ្រង់ទ្រាយ​ធំ។ គេ​រំពឹងថា នៅក្នុង​ឆ្នាំនេះ Apple នឹង​ប្រកាស​ចេញ iPhone ថ្មី​រហូតដល់ 4ម៉ូ​ដែល ដែលមាន 2ប្រភេទ អេក្រង់​ទំហំ 6.1អ៊ី​ញ។ 1ប្រភេទ​អេក្រង់ 5.4អ៊ី​ញ និង 1ទៀត​អេក្រង់ 6.7អ៊ី​ញ។

    ជារឿយៗ ស្មា​ត​ហ្វូ​ន iPhone ថ្មី តែងតែ​ចាប់ផ្ដើម​បញ្ចេញ​លក់​នៅ​ចុងខែ​កញ្ញា ប៉ុន្តែ​កាលពីពេលថ្មីៗនេះ Apple បានឱ្យ​តម្រុយ​ថា ការបញ្ចេញ​លក់ iPhone នា​ឆ្នាំនេះ នឹង​យឺត​ជា​សព្វដង​ប្រមាណ​ជា 2ទៅ 3សប្ដាហ៍៕

  • ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    ចំណេះដឹងល្អៗថ្មី 100 មុខសម្រាប់ស្រ្តីមេផ្ទះ (តពីលេខមុន)

    66 . វិធីកម្ចាត់ស្នាមប្រឡាក់នៅលើកម្រាលតុឱ្យស្អាតឡើងវិញគឺ ចូររោយអំបិលនៅលើស្នាមប្រឡាក់ទាំងនោះ រួចស្រោចពីលើដោយទឹកក្តៅ ហើយយកទៅដាក់ត្រាំនៅក្នុងទឹកដោះគោឆៅដាំនៅលើភ្លើងតិចៗ រួចហើយសឹមនាំយកទៅបោកគក់សម្អាតត្រង់ស្នាមប្រឡាក់នោះ។

    67 . វិធីសម្អាតវាំងននផ្លាស្ទិក គួរបោកគក់សម្អាតដោយទឹកដែលលាយសាប៊ូតិចៗ ឬទឹកសាប៊ូលាយទឹកក្តៅឧណ្ហៗ រួចហើយយកទៅដាក់សំដឹលហាលឱ្យត្រូវខ្យល់ល្អជាងហាលឱ្យត្រូវថ្ងៃ ព្រោះវាមិនធ្វើឱ្យវាំងនននោះស្លេកពណ៌។

    68 . វិធីសម្អាតកញ្ចក់ឆ្លុះមុខឱ្យភ្លឺថ្លាឡើងវិញនោះគឺ យកថ្នាំដុសធ្មេញមកច្របាច់ដាក់លើកញ្ចក់ ហើយរកក្រណាត់ជ្រលក់ទឹកមកជូតខាត់ថ្នាំដុសធ្មេញដែលច្របាច់ទុកនៅលើកញ្ចក់នោះដោយត្រូវខាត់ឱ្យសព្វលើកញ្ចក់ រួចហើយយកក្រណាត់ស្ងួតជូតម្តងទៀត កញ្ចក់ឆ្លុះមុខដែលស្រអាប់មើលមិនច្បាស់នោះ នឹងភ្លឺថ្លាឡើងវិញភ្លាមតែម្តង។

    69 . វិធីសម្អាតស្នាមប្រេងដែលស្រក់ប្រឡាក់នៅលើកម្រាលស៊ីម៉ង់ត៍ឱ្យស្អាតដូចដើមវិញនោះគឺ រកកម្ទេចផេះដែលនៅក្នុងចង្រ្កានធ្យូងមករោយនៅលើស្នាមប្រឡាក់ប្រេងលើកម្រាលស៊ីម៉ង់ត៍នោះឱ្យសព្វ ទុកចោលមួយសន្ទុះ រួចសឹមលាងចេញដោយទឹកឱ្យស្អាត ព្រោះកម្ទេចផេះនឹងបឺតស្នាមប្រេងទាំងនោះចេញទាល់តែអស់។

    70 . វិធីសម្អាតស្នាមប្រឡាក់ខ្មៅដៃ ឬស្នាមខ្មៅដៃពណ៌នៅលើក្រដាសបិទជញ្ជាំងវ៉លផេភើរ៍គឺ ចូរប្រើប្រដាប់ផ្លុំសក់មកផ្លុំដោយប្រើខ្យល់ក្តៅដាក់ត្រង់ស្នាមប្រឡាក់នោះ ហើយរកក្រណាត់កូតុងជ្រលក់ទឹកសាប៊ូ ពូតឱ្យនៅសើមតិចៗយកមកជូតដុសត្រង់ស្នាមប្រឡាក់នោះ ស្នាមប្រឡាក់ខ្មៅដៃពណ៌ទាំងនោះនឹងរលាយបាត់អស់មិនខាន។

    (នៅមានត)

  • ឱ្យកូនរៀនគូរគំនូរ មានប្រយោជន៍ចំពោះកូនយ៉ាងណាខ្លះ?

    ឱ្យកូនរៀនគូរគំនូរ មានប្រយោជន៍ចំពោះកូនយ៉ាងណាខ្លះ?

    ឪពុកម្តាយក្នុងសង្គមកម្ពុជាយើងមិនសូវជាមើលឃើញពីប្រយោជន៍នៃការបង្ហាត់កូន ឬឱ្យកូនរៀនចេះគូរូបគំនូរប៉ុន្មានឡើយ ដែលការពិតទៅការបង្ហាត់ ឬឱ្យកូនរៀនគូររូប ចេះផាត់ពណ៌ ឬឆ្លាក់រូបផ្សេងៗនោះមានប្រយោជន៍ចំពោះក្មេងខ្លាំងណាស់លើផ្នែកការគិតនឹកស្រមៃ អារម្មណ៍កម្សាន្ត និងការចេះសង្កេតមើលទៀតផង។ ថ្ងៃនេះ ឡារ៉ែនសូមលើកយកពីគុណប្រយោជន៍ល្អៗនៃការបង្ហាត់ និងការឱ្យកូនរៀនគូររូប មកជម្រាបជូនមិត្តអ្នកអានដែលជាអាណាព្យាបាល ឬឪពុកម្តាយដូចខាងក្រោម។

    1 . ធ្វើឱ្យកូនក្លាយជាក្មេងហ៊ានគិត ហ៊ាននឹកស្រមៃ

    វ័យកុមារជាវ័យដែលពេញហូរហៀរទៅដោយការគិតស្រមៃ។ ការចេះគូររូប និងផាត់ពណ៌នឹងជួយឱ្យកុមារបានហ្វឹកហាត់ការប្រើការគិតស្រមៃយ៉ាងឥស្សរៈ ដែលនឹងហុចផលធ្វើឱ្យកុមារក្លាយជាមនុស្សហ៊ានគិត ហ៊ានចាប់ផ្តើមនូវអ្វីថ្មីៗ ធ្វើឱ្យក្មេងបានសម្តែងចេញនូវអ្វីដែលគេបានគិត និងមានអារម្មណ៍ដឹង ជាពិសេសនៅលើក្មេងតូចនៅអាចទំនាក់ទំនងខាងតួអក្សរបានល្អ ​ដែលនឹងធ្វើឱ្យក្មេង​​ស្រឡាញ់ការធ្វើការងារ និងមានក្តីមោទនភាពលើខ្លួនឯង។

    2 . ជួយឱ្យចេះហ្វឹកហាត់សមាធិ(ចេះផ្ចង់អារម្មណ៍)

    នៅពេលការច្នៃបង្កើតការងារគូររូបគំនូរនីមួយៗរបស់កុមារចប់អស់ហើយ កុមារនឹងមានអារម្មណ៍ដឹងពីក្តីមោទនភាពចំពោះស្នាដៃរបស់គេខ្លាំងណាស់ ធ្វើឱ្យគេមានអារម្មណ៍ក្លៀវក្លាស្វាហាប់ក្នុងការសាងស្នាដៃថ្មីជាបន្តទៀត ជួយហ្វឹកហាត់ភាពប្រណីត និងសមាធិ ព្រោះក្នុងខណៈដែលក្មេងព្យាយាមគ្រប់គ្រងដៃខ្លួនឯងឱ្យអាចគូររូប ផាត់ពណ៌ ឬច្នៃប្រឌិតវត្ថុអ្វីមួយបានសម្រេចនោះ ពិតជាត្រូវប្រើការតាំងចិត្ត និងសមាធិខ្លាំងណាស់។

    3 . ធ្វើឱ្យកុមារមានផ្លូវចិត្តដែលល្អ និងស្រស់ស្រាយ

    ការព្យាយាម និងការប្រើសមាធិដែលម៉ឺងម៉ាត់នឹងនរតាមភាពដឹងក្តីរបស់កុមារក្នុងវ័យនីមួយៗ ធ្វើឱ្យកុមារក្លាយជាមនុស្សមានភាពជាសិល្បៈ មានភាពលម្អិត និងទន់ភ្លន់ក្នុងផ្លូវចិត្ត ធ្វើឱ្យដឹងពីគុណតម្លៃនៃធម្មជាតិ សិល្បៈ វត្ថុសម្ភារ ឬរូបបែបនៃការគិតផ្សេងៗ ធ្វើឱ្យមានជីវិត និងផ្លូវចិត្តដែលល្អស្រស់ស្រាយ។ ជួយធ្វើឱ្យកុមារស្គាល់ពីការធ្វើការរួមគ្នា ចេះសម្របសម្រួលខ្លួន និងសម្រួលគំនិតឱ្យចូលគ្នា ទទួលស្គាល់គ្នាទៅវិញទៅមក ដែលជាគ្រឹះរបស់ការរស់នៅរួមគ្នាយ៉ាងមានសាមគ្គី និងមានប្រជាធិបតេយ្យក្នុងសង្គមទៀតផង៕

  • កម្មវិធី TikTok ប្រើភាពចន្លោះប្រហោងរបស់ប្រព័ន្ធប្រតិបត្តិការ Android ដើម្បីទាញយក MAC address

    កម្មវិធី TikTok ប្រើភាពចន្លោះប្រហោងរបស់ប្រព័ន្ធប្រតិបត្តិការ Android ដើម្បីទាញយក MAC address

    កម្មវិធី TikTok ដែលជា​កម្មវិធី​កំពុង​តែមាន​ភាពចម្រូងចម្រាស​មួយចំនួន​នៅក្នុង​បណ្ដា​ប្រទេសធំៗដូចជា ប្រទេស​ឥណ្ឌា និង សហរដ្ឋអាមេរិក ទាក់ទង​នឹង​ការព្រួយបារម្ភ​ក្នុងការ​គ្រប់គ្រង​ទិន្នន័យ​របស់​អ្នកប្រើប្រាស់ ដែល​ត្រូវបាន​គេ​រកឃើញ​មាន​បញ្ហា​មួយចំនួនទៀត។ បន្ថែម​លើ​ក្តីបារម្ភ​ខាងលើ ថ្មីៗនេះ​គេ​បាន​រកឃើញថា កម្មវិធី TikTok បាន​ប្រើ​ភាព​ចន្លោះប្រហោង​នៅក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Android ដើម្បី​ទាញយក MAC address របស់​អ្នកប្រើប្រាស់ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់​សារពត៌មាន The Wall Street Journal។ សម្រាប់​លោកអ្នក​ដែល​ពុំទាន់​ស្គាល់​ថា​អ្វី​ទៅជា MAC address នោះ វា​គឺជា​លេខ​សម្គាល់ (អាសយដ្ឋាន) របស់ ឧបករណ៍ network ដើម្បី​ប្រើប្រាស់ ក្នុងការ​ទំនាក់ទំនង​គ្នា។

    ទោះបី​ក្រុមហ៊ុន Google បាន​ព្យាយាម​បិទ​មិនឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធី ឬ​ជន​ទី​បី​អាច​ទាញយក MAC address បាន​តាំងពី​ឆ្នាំ២០១៥ ហើយក៏​ដោយ ក៏​ក្រុមហ៊ុន ByteDance ដែលជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី TikTok បាន​ប្រើ​ភាព​ចន្លោះប្រហោង​ដើម្បី​ទាញយក និង​រក្សាទុក MAC address របស់​អ្នកប្រើប្រាស់​នៅពេលដែល​ពួកគេ​ដំឡើង​កម្មវិធី​លើកដំបូង ដោយ​មិន​ទាំង​មានការ​អនុញ្ញាត​ពី​អ្នកប្រើប្រាស់​បាន​ថែម​ទៀតផង។ សម្រាប់​អ្នក​អភិវឌ្ឍន៍​កម្មវិធី MAC address គឺមាន​តម្លៃ​បំផុត​សម្រាប់​ពួកគេ ដើម្បី​តាមដាន​ការប្រើប្រាស់​ទូរ​សព្ទ សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម។

    ក្រុម​អ្នកស្រាវជ្រាវ​ក៏បាន​បញ្ជាក់​ផងដែរ​ថា អ្វីដែល​អស្ចារ្យ​នោះ​គឺ​ក្រុមហ៊ុន ByteDance បាន​ព្យាយាម​ប្រើប្រាស់​វិធី​ម្យ៉ាង ដោយ​បន្ថែម​កម្រិត encryption ដើម្បី​លាក់​ពី​ការទាញយក​ទិន្នន័យ​របស់​ពួកគេ។ បើតាម​ការប៉ាន់ស្មានរ​បស់​អ្នកស្រាវជ្រាវ​ឃើញថា ក្រុមហ៊ុន ByteDance បាន​រំលោភ​ក្នុងការ​ទាញយក MAC address អស់​រយៈពេល​យ៉ាងតិច​បំផុត ១៥ខែ ហើយ​ពួកគេ​ទើបតែ​បាន​បញ្ឈប់​ការរំលោភបំពាន​នេះ​នៅពេល​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី TikTok នៅ​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ​កន្លងទៅ៕

    ប្រភព៖​ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

  • ឱ្យលឿនឡើង!! ការថែមជូនកាដូដ៏អស្ចារ្យពីការកម្ម៉ង់ទុកមុនសម្រាប់ Samsung Galaxy Note 20 | Note 20 Ultra ជិតអស់ពីស្តុកហើយ!

    ឱ្យលឿនឡើង!! ការថែមជូនកាដូដ៏អស្ចារ្យពីការកម្ម៉ង់ទុកមុនសម្រាប់ Samsung Galaxy Note 20 | Note 20 Ultra ជិតអស់ពីស្តុកហើយ!

    (ភ្នំពេញ) ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០៖ ពិតជា​អស្ចារ្យ និង​មិនគួរ​ឲ្យ​ជឿ​មែន រយះពេល​ត្រឹម​តែមួយ​សប្តាហ៍​សោះ​មហាអំណាច​ស្មា​ត​ហ្វូ​ប៊ិក​ដែល​ល្អឥតខ្ចោះ…ល្អ​ឯក​មាន​តែមួយ​គ្មាន​ពីរ​ក្នុង​ពិភពលោក Samsung Galaxy Note 20 និង Galaxy Note 20 Ultra ទទួលបាន​កា​រក​ម្ម៉​ង់​ទុក​មុន(Pre-Order) យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើសលុប​ដែល​អាច​នឹងធ្វើ​ឲ្យ​អស់​ស្តុក​មុនពេល​កំណត់។

    ដូច្នេះ​សម្រាប់​អតិថិជន​ដែល​ពុំទាន់​បានធ្វើការ​ក​ម្ម៉​ង់​ទិញ​ទុក​មុន…សូម​ប្រញាប់​រួសរាន់​ឡើង…ព្រោះ​ការ​ថែម​ជូន​នេះ​ជិត​ផុតកំណត់​ហើយ! បើ​បំណាច់នឹង​ប្រាថ្នា​ចង់​ធ្វើជា​ម្ចាស់ និង​ចង់​ទទួលបាន​បទពិសោធន៍​ដ៏​ភ្ញាក់ផ្អើល​មុនគេ​ទៅហើយ…សូមកុំ​នៅ​បង្អង់​យូរ​ទៀត​អី…!

    * បញ្ជាក់៖ រាល់​អតិថិជន​ទាំងអស់​ដែល​ធ្វើការ​ក​ម្ម៉​ង់​ទិញ​ទុក​មុន​ចាប់ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២០…នឹង​ទទួលបាន​ជាមួយនឹង​ការ​ថែម​ជូន​ដ៏​អស្ចារ្យ​យ៉ាងច្រើន​ស​ន្ធឹ​សន្ធាប់​ដូចជា៖

    * ក​ម្ម៉​ង់​ទិញ​ទុក​មុន Galaxy Note 20 Ultra ៖

    – តម្លៃ៖ $1,199 (256GB), $1,299 (512GB)

    – ពណ៌៖ Mystic Black (ខ្មៅ), Mystic White (ស), Mystic Bronze (សំរឹទ្ធ)

    – ថែម​ជូន​កាស​ឥត​ខ្សែ Galaxy Buds Live

    – បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ)!

    – ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត​ចំនួន 52 សប្តាហ៍!

    * ក​ម្ម៉​ង់​ទិញ​ទុក​មុន Galaxy Note 20 ថែម​ជូន៖

    – តម្លៃ៖ $949 (256GB)

    – ពណ៌៖ Mystic Green (បៃតង), Mystic Gray (ប្រ​ផះ), Mystic Bronze(សំរឹទ្ធ)

    – ថែម​ជូន​កាស​ឥត​ខ្សែ Galaxy Buds+

    – បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ)!

    – ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ 129 ដុល្លារ ជាមួយ​គម្រោង​ស្មា​ត​ចំនួន 52 សប្តាហ៍!

    * សម្រាប់​អតិថិជន​ដែល​បានធ្វើការ​ក​ម្ម៉​ង់​ទិញ​រួចហើយ​អាច​អញ្ជើញ​មក​ទទួលយក​ទូរស័ព្ទ​ក្នុង​ក្តី​ស្រមៃ​របស់ខ្លួន​បាន​ចាប់ពី​ថ្ងៃទី ១៨ ដល់២៤ ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ​បាន​នៅតាម​ហាង ឬ​ដេប៉ូ​ចែ​ចាយ​ផលិតផល សាម​សុង ដែល​ខ្លួន​បានធ្វើការ​កា​រក​ម្ម៉​ង់!

    តោះ…នៅ​អល់អែក​ធ្វើ​អី​ទៀត​ទៅ? ប្រញាប់​អញ្ជើញ​ទៅ​ហាង​ដែលមាន​ស្លាក​សញ្ញា (Pre-order) ឬ​ហាង​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ឥឡូវនេះ​ភ្លាម​ទៅ។

    * លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត