Author: ធឿន មករា

  • រៀនតាមរយៈការលេង និងបរិស្ថានបានក្លាយជាប្រធានបទថ្មីមួយសម្រាប់អប់រំកុមារកម្ពុជា

    រៀនតាមរយៈការលេង និងបរិស្ថានបានក្លាយជាប្រធានបទថ្មីមួយសម្រាប់អប់រំកុមារកម្ពុជា

    ការអប់រំ​កុមារ​តូច ជា​ចំណុច​យ៉ាង​សំខាន់បំផុត​ក្នុងចំណោម​ដំណាក់កាល​នានា​នៃ​ការអប់រំ ព្រោះ​វ័យ​នេះ​ជា​វ័យ​ដែល​ត្រូវការ​យកចិត្តទុកដាក់​ខ្ពស់ និង​ជា​វ័យ​ចាប់ផ្តើម​កំណត់​ពី​ដំណើរ​ជីវិត​របស់​កុមារ។

    ដោយ​មើលឃើញ​ពី​សារៈសំខាន់​ខ្លាំង​នៃ​ការអប់រំ​កុមារ​តូច ក្រសួង​អប់រំ យុវជន និង​កីឡា បាន​យកចិត្តទុកដាក់​ជំរុញ​ការអប់រំ​កុមារ​តូច​ដោយ​ការបង្កើត​កម្ម​វី​ធី​អប់រំថ្មីៗដើម្បី​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់។ ថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​សម្ពោធ​អគារសិក្សា នៃ​សាលា​មេ​ត្តេ​យ្យ​សិក្សា​ធនធាន​បាត់ដំបង និង​សម្ពោធ​បើក​ដំណើរការ​គម្រោង​កសាង​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ទ្រឹស្តី “រៀន​តាមរយៈ​ការលេង និង​បរិស្ថាន” ដើម្បី​ជំរុញ​ការអប់រំ​កុមារ​តូច​ឱ្យ​កាន់​តែមាន​សមត្ថ​ភាពខ្លាំង។

    ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ទោះបីជា​កម្ពុជា​ស្ថិតក្នុង​វិបត្តិ​នៃ​ជំងឺ Covid-19 ក៏ពិតមែន តែ​ក្រសួង​អប់រំ​នៅតែ​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​ប្រកបដោយ​សុវត្ថិភាព។ ក្រសួង​បាន​ថត​វីដេអូ​សម្រាប់​បណ្តុះបណ្តាល​កុមារ​កម្រិត​ម​ត្តេ​យ្យ​សិក្សា និង​ត្រូវ​ការទាមទារ​ឱ្យមាន​ការចូលរួម​អាណាព្យាបាល​ដើម្បី​ចូលរួម​ក្នុង​ការរៀន​របស់​ពួកគេ។ ក្នុង​កម្រិត​នេះ ប្រសិនបើ​គ្មាន​អាណាព្យាបាល​នោះទេ កុមារ​នឹងមិន​អាច​សិក្សា​បាន​ដោយ​ខ្លួនឯង​នោះទេ។

    គម្រោង​អប់រំ​យ៉ាង​មាន​សារៈសំខាន់​នេះ ត្រូវបាន​សហការ​អនុវត្ត​ដោយ​គម្រោង​អង្គការ​សន្តិ​ស្ម័គ្រចិត្ត(SVA) គាំទ្រ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន(JICA)។ ការដាក់ឱ្យ​អនុវត្ត​គម្រោង​នៃ​ការកសាង​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ទ្រឹស្ដី “រៀន​តាមរយៈ​ការលេង និង​បរិស្ថាន” ផ្អែក លើ កម្មវិធី​ម​ត្តេ​យ្យ​សិក្សា​រដ្ឋ ត្រូវធ្វើឡើង​ក្នុង​គោលដៅ​ផ្ដោត​សំខាន់​លើ​ផ្នែក​សិក្សា​នៅ​កម្រិត​ម​ត្តេ​យ្យ​សិក្សា ដែលជា​គន្លឹះ​ដ៏​សំខាន់​សម្រាប់​ការរីកលូតលាស់​បញ្ញា ស្មារតី និង​អារម្មណ៍​របស់​កុមារ​តូច ហើយ​តាមរយៈ:នៃ​ការសិក្សា​តាម​ទ្រឹស្ដី​នេះ​កុមារ​នឹង​ទទួលបាន​នូវ​ការរីកចម្រើន​ទាំង​បំ​ណិ​ន​ទាក់ទង​នឹង​សតិបញ្ញា និង​បំ​ណិ​ន​ដែល​មិន​ទាក់ទង​នឹង​សតិបញ្ញា តាមរយៈ​ការលេង​យ៉ាងសកម្ម​ជាមួយ​មិត្តភក្ដិ ដែល​ទាំងនេះ​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការរៀន​បំ​ណិ​ន​ដ៏ទៃទៀត៕

  • UEFA Champions League រកឃើញកីឡាករម្នាក់របស់ Barcelona ផ្ទុកកូវីដ-19

    UEFA Champions League រកឃើញកីឡាករម្នាក់របស់ Barcelona ផ្ទុកកូវីដ-19

    កីឡាករ​ខ្សែការពារ​កណ្តាល របស់​ក្លិប​បាល់ទាត់ FC Barcelona ដែលមាន​វ័យ 20ឆ្នាំ Jean-Clair Dimitri Roger Todibo ត្រូវបាន​គេ​រកឃើញថា មាន​ផ្ទុកមេរោគ​កូ​វីដ-19 កាលពីពេលថ្មីៗនេះ។

    ទោះបីជា​បែបនេះ​ក្តី សាមី​កីឡាករ បាន​បញ្ជាក់ថា ខ្លួន​មិនបាន​ប៉ះពាល់​ជាមួយនឹង​កីឡាករ Barcelona ឡើយ មុននឹង​ធ្វើតេស្ត​រកឃើញ​មាន​មេរោគ​កូ​វីដ-19 នេះ ខណៈដែល​ពេលនេះ រូបគេ​កំពុងតែ​ដាក់ឱ្យ​ព្យាបាល​ដាច់ដោយឡែក និង​មាន​សុខភាព​ល្អជា​ធម្មតា។

    គួរឱ្យ​ដឹង​ដែរ​ថា Barcelona នឹងត្រូវ​ធ្វើដំណើរ​ទៅកាន់​រដ្ឋធានី​លី​ស្បោ​ន ប្រទេស​ព័រ​ទុយ​ហ្គា​ល់ ដើម្បី​ទៅ​ប៉ះ​ជាមួយ​ក្លិប Bayern Munich សម្រាប់​ក្របខ័ណ្ឌ​វគ្គ 8ក្រុម​ចុងក្រោយ​នៃ UEFA Champions League៕

  • ក្មេងអាយុតិចជាង 2 ខួប គួរចៀសវាងអាហារណាខ្លះ?

    ក្មេងអាយុតិចជាង 2 ខួប គួរចៀសវាងអាហារណាខ្លះ?

    ទោះជាកូនតូចជាទីស្រឡាញ់របស់យើងអាចញ៉ាំអាហារផ្សេងៗក្រៅពីទឹកដោះបានតាំងពីអាយុ 6 ខែឡើងទៅក៏ដោយ តែដោយសារតែរាងកាយរបស់គេនៅមិនទាន់រឹងប៉ឹង និងមិនទាន់វិវឌ្ឍបានពេញទំហឹង ទើបមិនអាចញ៉ាំអាហារបានគ្រប់យ៉ាងនោះទេ ដូច្នេះអាហារដែលក្មេងតូចអាយុតិចជាង 2 ខួបគួរចៀសវាងនោះមានដូចខាងក្រោមនេះ ៖

    ទឹកឃ្មុំ

    អ្នកម្តាយជាច្រើននិយមដាក់ទឹកឃ្មុំលាយនៅក្នុងថ្នាំដែលមានរសជាតិល្វីងឱ្យកូនញ៉ាំ តែដឹងឬទេថា ទឹកឃ្មុំអាចបង្កគ្រោះថ្នាក់ដល់ពោះវៀនរបស់ក្មេងតូចៗបាន ដោយវានឹងធ្វើឱ្យកើតអាការចុកពោះ ឆ្អល់ទល់លាមក និងនៅលើក្មេងខ្លះអាចនឹងធ្ងន់ធ្ងរដល់ថ្នាក់ប្រព័ន្ធខាងក្នុងរាងកាយគាំងដោយសារខ្វះជាតិទឹកក៏មានដែរ ដូច្នេះមិនគួរឱ្យកូនតូចដែលមានអាយុតិចជាង 2 ឆ្នាំញ៉ាំទឹកឃ្មុំជាដាច់ខាត ទោះជាទឹកឃ្មុំដែលឆ្លងកាត់ការសម្លាប់មេរោគហើយក៏ដោយ។

    ម្ហូបអាហារស្ទើរឆៅ ស្ទើរឆ្អិន

    អាហារប្រភេទស្ទើរឆៅ ស្ទើរឆ្អិន ភាគច្រើននឹងមានមេរោគបាក់តេរី និងសត្វល្អិត (អៀន ព្រូន)ដែលរាងកាយរបស់ក្មេងតូចៗដែលមានអាយុក្រោម 2 ឆ្នាំមិនអាចតតាំងជាមួយមេរោគទាំងនោះបានទេ ទើបអាចធ្វើឱ្យក្មេងតូចមានអាការឈឺថ្កាត់ និងទទួលរងគ្រោះថ្នាក់បាន ដូច្នេះការចម្អិនអាហារឱ្យកូនតូច គួរចម្អិនឱ្យបានឆ្អិនល្អជានិច្ច មិនថាតែស៊ុតមាន់ទា ឬសាច់សត្វអ្វីក៏ដោយ និងគួរចម្អិនឱ្យផុយទន់ ដើម្បីឱ្យកូនតូចងាយស្រួលទំពាផង។

    អាហាររសជាតិប្រៃ

    ដោយសារតែក្មេងតូចវ័យតិចជាង 2 ឆ្នាំ ក្រលៀនរបស់ពួកគេនៅមិនទាន់អាចធ្វើការបានពេញទំហឹង និងស្ថិតក្នុងអំឡុងពេលអភិវឌ្ឍន៍នោះ ទើបមិនអាចត្រងចម្រាញ់អាហារដែលមានរសជាតិប្រៃខ្លាំងនោះបានទេ ដែលវានឹងហុចផលឱ្យក្រលៀនត្រូវធ្វើការធ្ងន់ និងខ្លាំងជាងប្រក្រតី រហូតអាចនឹងប្រថុយនឹងការកើតជំងឺក្រលៀននៅទីបំផុត។ ដូច្នេះអ្នកម្តាយមិនគួរឱ្យកូនតូចញ៉ាំអាហារណាដែលមានរសជាតិប្រៃខ្លាំង ឬអាហារដែលបន្ថែមគ្រឿងដោយអំបិលឡើយ ព្រោះយ៉ាងណាក៏នៅក្នុងសាច់សត្វ និងបន្លែផ្សេងៗនោះ​តែងមានរសជាតិល្អស្រាប់ហើយ។

    អាហារដែលមានរសជាតិផ្អែម

    សម្រាប់ក្មេងដែលមានអាយុតិចជាង 2 ឆ្នាំ អាហារដែលមានរសជាតិផ្អែមខ្លាំង ឬមានការបន្ថែមរសជាតិដោយស្ករច្រើន ក៏ជាមុខម្ហូបមួយទៀតដែលក្មេងតូចគួរចៀសវាងដែរ ព្រោះភាពផ្អែមទាំងនោះអាចធ្វើឱ្យកូនតូចប្រថុយប្រថាននឹងការកើតជំងឺទឹកនោមផ្អែមតាំងពីក្មេង កើតរោគធាត់ និងអាចក្លាយជាមនុស្សដែលញៀនរសជាតិផ្អែមនៅពេលធំទៅ។ មិនមែនត្រឹមតែអាហារប៉ុណ្ណោះទេ តែរួមទាំងភេសជ្ជៈផ្សេងៗ ជាពិសេសទឹកភេសជ្ជៈកំប៉ុង និងភេសជ្ជៈដែលមានលាយដោយស្ករផងដែរ។

    អាហារដែលមានជាតិខ្លាញ់ខ្ពស់

    ការញ៉ាំអាហារដែលមានខ្លាញ់ច្រើន នឹងធ្វើឱ្យកូនតូចមានបញ្ហាកើតរោគធាត់ និងអាចមានផលអាក្រក់ប៉ះពាល់ដល់សុខភាពជាច្រើនទៀតតាមមកនាពេលអនាគតទៀតផង ដូច្នេះដើម្បីសុខភាពដ៏ល្អរបស់កូន គួរចៀសវាងអាហារដែលមានខ្លាញ់ ឬជាតិខ្លាញ់ច្រើនយ៉ាងដាច់ខាត។

    ទាំងអស់នេះគឺអាហារដែលកូនតូចវ័យតិចជាង 2 ឆ្នាំគួរតែចៀសវាង ព្រោះសុទ្ធតែធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនខ្លាំងបំផុត ដូច្នេះក្មេងក្នុងវ័យនេះ ឪពុកម្តាយគួរតែយកចិត្តទុកដាក់ក្នុងរឿងអាហារការហូបចុកជាចម្បង ដោយធ្វើការជ្រើសរើសភោជនាហារណាដែលល្អសម្រាប់គេ និងចៀសពីអាហារហាមឃាត់គ្រប់ប្រភេទ៕

  • រៀបចំតុធ្វើការយ៉ាងណាឱ្យទទួលបានជោគជ័យក្នុងការងារ

    រៀបចំតុធ្វើការយ៉ាងណាឱ្យទទួលបានជោគជ័យក្នុងការងារ

    មិនថាគោលដៅរឿងការងាររបស់លោកអ្នក គឺជាភាពជោគជ័យ កេរ្ត៏ឈ្មោះ លុយកាក់ ឬក៏ជាអ្វីក៏ដោយ តែក្រៅពីខ្លួនរបស់លោកអ្នកផ្ទាល់ហើយ បច្ច័យផ្សេងៗនៅក្នុងការធ្វើការងារ ទាំងកិច្ចការងារ ឬមិត្តរួមការងារសុទ្ធតែជារឿងសំខាន់ទាំង​អស់ ថ្ងៃនេះយើងនាំលោកអ្នកមករៀបចំតុធ្វើការ ដើម្បីបង្កើនហុងស៊ុយ ឲ្យការងាររបស់លោកអ្នកឈានទៅមុខ និងទទួលជោគជ័យវិញល្អជាង ។

    1 . នៅលើតុធ្វើការ

    • នៅលើតុផ្នែកខាងឆ្វេងមានន័យពីសមត្ថភាពនិងចំណេះ ដូច្នេះគួរដាក់សៀវភៅឯកសារផ្សេងៗ ដូចជា វចនានុក្រម ឯកសារច្បាប់ផ្សេងៗ ឬរបស់របរដែលអ្នកចាំបាច់ត្រូវប្រើញឹកញាប់ ដើម្បីបង្កើនចំណេះ និងសមត្ថភាពរបស់លោកអ្នកជាបន្តបន្ទាប់ ។
    • ចំណែកខាងស្តាំគឺជាកន្លែងដែលពាក់ព័ន្ធនឹងស្នេហា សម្ព័ន្ធភាព អ្នកអាច​យករូបថតក្រុមគ្រួសារ ឬមនុស្សដែលលោកអ្នកស្រឡាញ់មកដាក់តាំង នឹងធ្វើឲ្យសេចក្តីស្នេហារបស់អ្នករីកស្រស់បំព្រងឡើង ឬដាក់ថូផ្កាក៏ស្អាតមួយបែបដែរ តែផ្កាដែលដាក់ក្នុងថូគួរជាចំនួនលេខគូ ។
    • ទីតាំងតុធ្វើការ
    • មិនគួរបែរមុខតុធ្វើការឲ្យចំផ្លូវចូល ឬបែមុខរកជញ្ជាំងឡើយ ព្រោះនឹងធ្វើឲ្យអ្នកជួបតែឧប្បសគ្គ តែបើចៀសមិន​រួច ដោយសារតុធ្វើការរបស់អ្នកនៅចំពីមុខ ឬបញ្ឆឹតនឹងមាត់ទ្វានោះ គួរយកផើងដែលមានដើមផ្កាខ្ពស់ ឬចង្កៀងគោមបញ្ឈរមកដាក់កន្លែងផ្លូវចូល ដើម្បីបញ្ចៀសខ្សែភ្នែកចេញពីតុធ្វើការរបស់អ្នក វានឹងជួយបង្កើនអំណាចដល់អ្នក ។ នៅខាងមុខតុធ្វើ​ការ គួរមើលថែឲ្យបានស្អាតជាប់ជានិច្ចដើម្បីឲ្យការងាររបស់លោកអ្នករលូនទៅមុខ ។
    • ចំណែកខាងក្រោយរបស់តុធ្វើការ ជាកន្លែងដែលនឹងជួយបង្កើនរឿងកាងារ និងលុយកាក់របស់អ្នក គួរតែបែរខ្នងដាក់ជញ្ជាំងជានិច្ច ។ ដើម្បីភាពស្ថឹតស្ថេរគង់វង្សក្នុងមុខតំណែងការងារចូរយករូបថតពេលទទួលរង្វាន់ សញ្ញាបត្រ ឬឯកសារផ្សេងៗដែលបង្ហាញពីភាពជោគជ័យរបស់អ្នកមកដាក់ព្យួរតាំង ហើយបើខាងក្រោយតុធ្វើការរបស់អ្នកជាជ្រុងបន្ទប់ បើមានរបស់របរអ្វីនោះគួររៀបចំឲ្យមានរបៀប និងត្រូវរក្សាភាពស្អាតជានិច្ច ព្រោះជឿថានឹងជួយបង្កើនក្នុងរឿងលុយកាក់ឲ្យហូរចូលមក អាចក្លាយជាសេដ្ឋីបាន ។
    • . កៅអីអង្គុយធ្វើការ
    • កៅអីដែលល្អ គួរមានបង្អែកខ្ពស់ អាចទ្រ និងពេញល្មមនឹងខ្នងរបស់អ្នក ហើយមានភ្នាក់ដៃដ៏ធំមាំនឹង​គួរឪស្សាហ៏ជូតសម្អាតកៅអីរបស់អ្នកឲ្យស្អាតជានិច្ច និងគួរមើលថែរកន្លែងផ្សេងៗរបស់កៅអីឲ្យបានល្អ កុំឲ្យរលុងទ្រេត​ទ្រោត កង់កុំឲ្យជាប់គាំង ឬបាក់ ព្រោះកៅអីអង្គុយធ្វើការដែលរឹងមាំ នឹងជួយឲ្យការងាររបស់អ្នកស្ថឹតស្ថេរគង់វង្សល្អ ។
    • . អង្គប្រកបផ្សេងៗទៀតគួរធ្វើឲ្យខ្យល់អាកាស និងបរិយាកាសក្នុងបន្ទប់ធ្វើការស្អាត ស្រស់ថ្លាជានិច្ច អាចយកប្រេងក្រអូបមកដាក់ក្នុងបន្ទប់ឬ​បាញ់ស្រ្បៃយ៏ក្លឹនក្រអូបដើម្បីបំបាត់ក្លឹនមិនល្អផ្សេងៗក៏បាន និងដើម្បីជួយបង្កើនកម្លាំងថាមពលដែលល្អជុំវិញក្នុងកន្លែងធ្វើ​ការ​​របស់​​​លោកអ្នក៕
  • ផ្លែឈើដែលហាមញ៉ាំពេលពោះទំនេរ

    ផ្លែឈើដែលហាមញ៉ាំពេលពោះទំនេរ

    ក្នុងពេលកំពុងឃ្លានខ្លាំង រកអ្វីញ៉ាំមិនបាននោះ មនុស្សជាច្រើនៗតែទៅបើកទូទឹកកកចាប់យកផ្លែឈើមកញ៉ាំទ្រាប់ពោះ ដែលវាអាចជួយសម្រន់មិនឱ្យពោះឃ្លានពេកបាន តែ…មុននឹងញ៉ាំផ្លែឈើអ្វីមួយ ត្រូវជ្រើសរើសបន្តិចផង ព្រោះដូចជាផ្លែឈើប្រភេទខ្លះគួរតែចៀស ព្រោះបើញ៉ាំពេលពោះទំនេរ អាចនឹងធ្វើឱ្យក្រពះផ្សាក្រហាយបាន ។

    ផ្លែឈើដែលមិនគួរញ៉ាំពេលឃ្លានខ្លាំង ឬពេលពោះទំនេរមិនទាន់បានញ៉ាំអ្វីនោះមានដូចជា ៖

    1 . ផ្លែទន្លាប់ : ព្រោះពេលពោះនៅទំនេរ ក្រពះរបស់យើងនឹងបញ្ចេញជាតិអាស៊ីតចេញមកច្រើន បើវាទៅរួមគ្នាជាមួយនឹងជ័រ និងសារជាតិអណ្តែតដែលមាននៅក្នុងសាច់ផ្លែទន្លាប់ហើយនោះ វានឹងធ្វើឱ្យយើងមានអាការក្អួតចង្អោ និងឈឺផ្សាក្រពះ ។

    2 . ផ្លែល្ហុង : ព្រោះជាផ្លែឈើដែលមានអង់ហ្ស៊ីមច្រើន ទើបមិនគួរញ៉ាំពេលពោះទំនេរ ។

    3 . ផ្លែម្នាស់ ក្រូច ក្រូចឆ្មារ : មានរសជាតិជូរ អាចធ្វើឱ្យកើតការក្រហាយផ្សាក្នុងក្រពះបាន ។

    តែ ទោះជាយ៉ាងណាក៏ដោយ បើសឹនជាទ្រាំមិនបាន ហើយ​ចង់ញ៉ាំផ្លែឈើទាំង​អស់នេះ​មុនពេលបាយ​មែនទែន​នោះ អាចញ៉ាំត្រឹមតែ 2 – 3 ចំណឹតតូចៗបានហើយ និងគួរលាងឱ្យបានស្អាតជាមុនគ្រប់ពេល ដើម្បីកាត់បន្ថយសារធាតុគីមីដែលនៅជាប់សេសសល់ ។

    ហើយក្នុងរយៈពេលមួយថ្ងៃ តើយើងគួរញ៉ាំផ្លែឈើច្រើន ឬតិចប៉ុនណាដែរ?

    អ្នកជំនាញការផ្នែកអាហារ និងសុខភាពបានបញ្ជាក់ថា ក្នុងមួយថ្ងៃមនុស្សយើងគួរញ៉ាំផ្លែឈើឱ្យបានក្នុងមួយ​ពេល​ៗ​ពី 1 – 2 ចំណែក ទៅតាមប្រភេទផ្លែឈើ ដូចជា ផ្លែល្ហុងទុំ 6 ចំណឹតល្មមៗ សាវម៉ាវ 4 ផ្លែ ត្របែកកន្លះផ្លែ ម្នាស់ 6 ចំណឹត​ល្មមៗ ចេលណាំវ៉ា 1 ផ្លែ ជម្ពូ 2 ផ្លែធំៗ មង្ឃុត 4 ផ្លែខ្នាតកណ្តាល ក្រូច 1 ផ្លែ ។

    ចំណែកអ្នកដែលឧស្សាហ៍មានបញ្ហារឿងការបន្ទោបង់ ត្រូវទទួលទានផ្លែឈើឱ្យបានច្រើនៗ ព្រោះនៅក្នុងផ្លែឈើមានកាកសរសៃអាហារប្រភេទដែលមិនរលាយនឹងទឹក ជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារ និងប្រព័ន្ធបន្ទោបង់ធ្វើការកាន់តែល្អឡើង៕

  • មានម៉ាស៊ីនត្រជាក់ SAMSUNG Wind-FreeTM Premiumដូចមានអ្នកថែទាំសុខភាព និងអ្នកផ្តល់ជូនផាសុកភាព 1 គ្រួសារអ៊ីចឹង…!!

    មានម៉ាស៊ីនត្រជាក់ SAMSUNG Wind-FreeTM Premiumដូចមានអ្នកថែទាំសុខភាព និងអ្នកផ្តល់ជូនផាសុកភាព 1 គ្រួសារអ៊ីចឹង…!!

    (ភ្នំពេញ) ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០៖ លោកអ្នក​ប្រហែលជា​គិតថា​ពេល​ភ្លៀង ឬ​ក្រោយ​ភ្លៀង​អាកាសធាតុ​អាច​នឹង​ត្រជាក់​ស្រួលខ្លួន…! តែ​ផ្ទុយ​មកវិញ​គឺ​មិន​ដូច​លោកអ្នក​គិត​ឡើយ! ក្រោយ​ភ្លៀង​ជួនកាល​គឺ​អាកាសធាតុ​អាច​នឹង​ហប់ ក្តៅស្អុះ​ស្អាប់​លើស​ដើម និង​អាច​ធុំក្លិន​ដី​ទៀតផង…ជាពិសេស​ផលិតផល​ម៉ាស៊ីនត្រជាក់​មួយចំនួន​មាន​ក្លិន​មិនល្អ​ទៀត​ដឹង​តែបើ​កមក​ធ្វើឱ្យ​លោកអ្នក​ក្អក ឆួល​កណ្តាស់​ឥត​ឈប់ ពុល​ក្លិន និង​ខូច​អារម្មណ៍​តែម្តង! ត្រូវ​អត់…?

    រាល់​បញ្ហា​ទាំងអស់នេះ​អាច​ដោះស្រាយបាន​យ៉ាង​ងាយ និង​មាន​ទំនុកចិត្ត​បំផុត! ជាមួយនឹង ម៉ាស៊ីនត្រជាក់ សាម​សុង Wind-FreeTM Premium ថ្មី ត្រូវបាន​ផលិត និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ទាន់សម័យ​ដែល​អាច​ផ្តល់នូវ​ក្លិន​បរិសុទ្ធ​ស្រស់ថ្លា​បែប​ធម្មជាតិ​តាម​រន្ធតូចៗចំនួន 23,000  ជួយ​កម្ចាត់​ក្លិន មេរោគ បាក់តេរី 99% ដោយ​បច្ចេកវិទ្យា Tri-Care Filter ជួយ​ការពារ​ធូលី​ដី ឬ​ភាគ​លិ្អ​ត​កម្ទេចកំទី រោមសត្វ ក្នុង​បរិយាកាស​ដោយ​បច្ចេកវិទ្យា PM 10 Filter ជួយ​សន្សំសំចៃ​ថាមពលអគ្គីសនី គ្មាន​សំឡេង​រំខាន​ដោយ​បច្ចេកវិទ្យា Digital Inverter Boost និង​ងាយស្រួល​ថែទាំ​ដោយ​ខ្លួនឯង​តាមរយៈ​ទូរស័ព្ទដៃ​បាន​យ៉ាង​ងាយ​បំផុត!

    ដើររក​ទៅ​បើ​មាន​ផលិតផល​ម៉ាស៊ីនត្រជាក់​ណា​ដែលមាន​លក្ខណៈពិសេស All-In-One បែបនេះ​ដូចនឹង​ផលិតផល​ម៉ាស៊ីនត្រជាក់ SAMSUNG Wind-FreeTM Premium! និយាយ​ទៅ​មាន​ម៉ាស៊ីនត្រជាក់ SAMSUNG Wind-FreeTM Premium គឺ​ដឹង​តែមាន​ផាសុកភាព​ទាំង​គ្រួសា​រម៉ង!

    ហើយ​មួយទៀត​ពេល​លោកអ្នក​គេង​យប់…ម៉ាស៊ីនត្រជាក់ SAMSUNG Wind-FreeTM Premium ពិតជា​ធ្វើឱ្យ​លោកអ្នក និង​មនុស្ស​ជាទី​ស្រឡាញ់​ទាំងអស់​គេង​លក់​ស្កប់ស្កល់​ទល់​ភ្លឺ​ដោយ​មិនចាំបាច់​ត្រូវ​ក្រោក​ពីមពើម​អត់ងងុយ មក​បិទ​បើក​ម៉ាស៊ីនត្រជាក់​កណ្តាលយប់​ដោយសារ​ត្រជាក់​ពេក…មាន​សំឡេង​រំខាន ឬ​ខ្សោះ​ខ្លួន​ឡើយ!

    សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ផលិតផល​ដោយផ្ទាល់ ឬ​រក​ជាវ​បាន​នៅតាម​បណ្តា​ហាង​ទំនើប និង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ទូទាំងប្រទេស​បាន ឬក៏​អាចធ្វើ​ការទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន​ដោយ​ឥតគិតថ្លៃ​តាមរយៈ​លេខ៖ 1800 203 232 !!

  • ដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មិគួរដឹង

    ដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មិគួរដឹង

    បន្ទាប់ពីកន្លងផុតនាទីនៃក្តីរំភើបសោមនស្ស ព្រោះមានសមាជិកថ្មីដ៏តូចច្រឡឹងមួយរូបកើតថែមឡើងនៅ​ក្នុង​​គ្រួសារ​​​ហើយនោះ ជឿថា លោកឪពុកអ្នកម្តាយថ្មីថ្មោងជាច្រើននាក់ច្បាស់ជួបនូវបញ្ហាជាច្រើនរឿងនៅក្នុងជីវិតប្រចាំថ្ងៃ​មិនខាន ជាពិសេសរឿងការចិញ្ចឹមថែទាំកូនតូច ដែល ឡារ៉ែន ជឿថាលោកឪពុកអ្នកម្តាយប្រហែលជាមានកង្វល់ក្នុង​ចិត្តបើមិន​តិច ក៏ច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ ព្រោះមិនដឹង​​ថា ត្រូវចាប់ផ្តើមចិញ្ចឹមថែទាំកូនសម្លាញ់ដោយរបៀបណា? ដូច្នេះលេខនេះឡា​ រ៉ែនសូមនាំយកវិធីមើលថែ​ទាំ​កូនតូច​​​ទើប​​នឹងកើតយ៉ាងត្រឹមត្រូវមកជម្រាបជូនដើម្បីជាប្រយោជន៍សំរាប់លោកឪពុកអ្នកម្តាយថ្មីថ្មោងគ្រប់រូបដូចខាងក្រោម ៖

    . ផ្ងូតទឹកឲ្យកូនតូច : គួរងូតទឹកឲ្យកូនតូចក្នុងមួយថ្ងៃ 2 ដង ព្រឹក-ល្ងាច (ព្រឹកអាចនៅពេលថ្ងៃបន្តិច និងល្ងាចមុនពេលព្រលប់) ដោយត្រៀមឧបករណ៍សម្រាប់ងូតទឹកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ អេប៉ុងដុសខ្លួន កន្សែងជូត​ខ្លួន និងចានដែកងូតទឹកដែលមានបន្ទះការពាររអឹល ។ ត្រៀមទឹកនៅក្នុងចានដែកឲ្យមានសីតុណ្ហភាពសមល្មម មិនត្រជាក់​ពេក ឬក្តៅពេក បន្ទាប់មកទើបក្បង់ទឹកមកលាបលើខ្លួនកូនថ្នមៗ ដើម្បីឲ្យកូនបានសម្រួលខ្លួនជាមុនសិន រួចហើយទើបកក់​សក់កូនតូចមុនគេបង្អស់ ។ សម្រាប់ការផ្ងូតទឹកសម្អាតខ្លួនឲ្យកូនតូចនេះ ចូរសង្កត់ធ្ងន់លើការសម្អាតតាមចំណុចគន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់ក្បាលជង្គង់ ក្លៀក និងរន្ធគូទជាដើម ។ ចំពោះការផ្ងូតទឹកឲ្យកូនតូចនេះ បើអ្នកម្តាយថ្មីថ្មោងណាមិន​សូវជឿជាក់លើខ្លួនឯងនោះ អាចប្រើវិធីងូតទឹកដោយការដាក់កូនឲ្យគេងនៅលើក្រណាត់កៅស៊ូ ហើយយកអេប៉ុងសើមៗមក​ជូតសម្អាត​ខ្លួនកូនតូចក៏បានដែរ ។

    . ជូតសម្អាតយ៉ាងថ្នមៗ និងទន់ភ្លន់ : គឺជារឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែយ៉ាងហ្មត់ចត់ ជាពិសេសការលាង និងជូតសម្អាតម្តុំរន្ធផ្ជិត និងអវយវ:ភេទដែលច្រើនកើតមានភាព​សើមអាប់ ដូច្នេះគួរធ្វើការជូតសម្អាតដោយអាល់កុលរៀងរាល់លើកក្រោយពេលផ្ងូតទឹករួច រហូតទាល់តែគល់ផ្ជិតជ្រុះ និងឡើងស្ងួត ។ ហាមប្រើម្សៅ​រោយ​​​ពីលើផ្ជិតទារកជាដាច់ខាត ព្រោះអាចធ្វើឲ្យកើតការឆ្លងមេរោគបាន ចំណែកអវយវ:ភេទ និងគូទក៏មិនគួរមើលរំលងដែរ នៅពេល​កូនតូចបន្ទោបង់រួចហើយត្រូវប្រញាប់ជូតសំអាតភ្លាម ដោយប្រើសំឡីជ្រលក់ទឹកជូតស្នាមបស្សាវ: និងឧច្ចារ:ដែល​ប្រឡាក់លើខ្លួនកូនចេញយ៉ាងថ្នមដៃ ដោយជូតពីខាងមុខទៅខាងក្រោយ ហើយយកកន្សែងពោះគោជូតប្តឹតឲ្យស្ងួតល្អ បន្ទាប់​​​​​​​​​​​​​​​​​​​​ពីនោះមកទើបស្លៀកក្រណាត់កន្ទប ឬខោទឹកនោមឲ្យ ។

    ខោអាវរបស់កូនតូច : គួរជាឈុតដែលធ្វើពីក្រណាត់កូតុងកប្បាស់ សាច់ទន់ខ្យល់ចេញចូលបាន មិនហប់អាចជាអាវដៃវែង ឬដៃខ្លីបែបមានខ្សែចងខាងមុខ ឬខាងក្រោយ ។ ចំណែកខោវិញគួរប្រើបែបមានខ្សែយឺតធូរៗ ឬចងខ្សែដើម្បីឲ្យងាយស្រួលស្លៀក និងដោះចេញ ។ បើក្នុងរដូវរងា ចូរជ្រើសយកឈុតណាដែលរាងក្រាស់បន្តិច ដើម្បីជួយគ្រប់គ្រងសីតុណ្ហភាពរបស់រាងកាយកូនតូច ។

    . ហាត់សង្កេត សម្លេងយំ និងអាការរបស់កូនតូច : ការបញ្ចេញសម្លេងផ្សេងៗ ទាំងការស្រែកបែបប្រឹងស្រែកថ្ងូរនៅក្នុងបំពង់ក ការញញឹម រួមទាំងការយំផង សុទ្ធតែជាវិធីដែលទារកប្រើទំនាក់ទំនងជាមួយអ្នកម្តាយទាំងអស់ ថានៅក្នុងខណ:ពេលហ្នឹងកូនចង់បានអ្វី អាចកំពុងឃ្លានទឹកដោះ មិនសប្បាយខ្លួនដោយសារឈឺថ្កាត់ ជាដើម ដូច្នេះលោកឪពុកអ្នកម្តាយគួរតែចាំសង្កេតមើលកូនតូចជាប់ជាប្រចាំ ថាអាការទាំងអស់នេះ តើកូនចង់ប្រាប់ពីអ្វីឲ្យយើងដឹង ។

    . ទឹកដោះម្តាយសំខាន់បំផុត : ដូចបានដឹងច្បាស់គ្រប់គ្នាហើយថា ទឹកដោះម្តាយគឺជាប្រភពនៃសា​រជាតិ​អាហារចំបងៗរបស់​​ទារកពេញរយ:ពេល 1 ឆ្នាំតំបូង ព្រោះសារជាតិអាហារដែលមាននៅក្នុងទឹកដោះគឺជាវត្ថុចាំបាច់ ជា​ភោជ​​​​​នាហារដែលល្អចំពោះសុខភាពរបស់ទារក ហុចផលដល់ការធំធាត់ និងការវិវឌ្ឍន៍របស់កូនតូចខ្លាំងណាស់ ជា​ពិសេសទារក​ដែលអាយុបាន 6 សប្តាហ៍ នឹងចាប់ផ្តើមរីកចំរើនធំធាត់យ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យកូនតូចឆាប់ឃ្លានញឹកញាប់ជាងមុន ដូច្នេះអ្នកម្តាយគួរឲ្យកូនសម្លាញ់បានមឺមដោះឲ្យបានច្រើនជាងមុនដែរ ។

    . ភ្ជាប់សម្ព័ន្ធនៃក្តីស្រឡាញ់ឲ្យជិតស្នឹទ្ធ : ព្រោះតែការធ្វើឲ្យកូនមានអារម្មណ៍កក់ក្តៅ និងបានទទួលនូវក្តីស្រឡាញ់ គឺជាការជួយភ្ជាប់សម្ព័ន្ធរវាងម្តាយ និងកូនឲ្យកាន់តែកើនច្រើនឡើង មិនថាតែការកំរើកដៃជើងរបស់កូនថ្នមៗ ធ្វើម៉ាស្សាឲ្យស្រាលៗ រួមទាំងការបីឱបកូនពេលបំបៅដោះ ឬពេលបីបំពេរកូន គឺសុទ្ធតែជាការភ្ជាប់សម្ព័ន្ធឲ្យកូនញញឹម និងមានសេចក្តីសុខ ។

    ទោះនៅក្នុងរយ:តំបូងៗ លោកឪពុកអ្នកម្តាយអាចនឹងត្រូវសំរបសំរួលខ្លួន រៀនយល់ដឹង និងត្រូវត្រៀម​ខ្លួនជានិច្ចក្នុងការមើលថែទាំកូនតូចខ្លាំងជាពិសេស រហូតដល់នឿយហត់ ធុញថប់ និងគ្មានពេលវេលាសំរាកគ្រប់គ្រាន់ក៏​ដោយ តែការប្រែប្រួលរបស់កូនដែលរីកចំរើនធំធាត់ជាបណ្តើររៀងរាល់ថ្ងៃ រួមទាំងស្នាមញញឹមតូចៗដែលបង្ហាញឡើងនៅលើផ្ទៃមុខរបស់កូនសម្លាញ់ សូមជឿចុះថា វានឹងជួយលុបបំបាត់ភាពនឿយហត់ទាំងឡាយ និងបន្ថែមនូវសេចក្តីសុខដល់​ក្រុមគ្រួសាររបស់លោកអ្នកមិនខាន ៕

  • ចំណង់ ជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់នានាដើម្បីសម្រេចការងារ

    ចំណង់ ជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់នានាដើម្បីសម្រេចការងារ

    មនុស្សម្នាក់ៗ អាចធ្វើ​ការងារ​ទៅ​ល្អ​បាន លុះត្រាតែ​ពួកគេ​ធ្វើការ​ងារ​ដោយ​ក្តី​ពេញចិត្ត និង​មាន​ភាព​រីករាយ​ចំពោះ​ការងារ​ទាំងអស់នោះ។ កត្តា​សំខាន់​ដែល​ធ្វើឱ្យមាន​ភាព​ពេញចិត្ត និង​រីករាយ​ក្នុង​ការធ្វើការងារ​នានា​គឺ​ចំណង់។

    លោក គីម ដា​រ៉ា ស្ថាបនិក​ស្ថាប័ន​អប់រំ Start Up Community បាន​លើកឡើងថា គន្លឹះ​សំខាន់​ក្នុងការ​ជោគជ័យ​លើ​កិច្ចការ​ណាមួយ​គឺ​ចំណង់​ដ៏​ខ្លាំង។ ដើម្បី​អាច​ចាប់ផ្ដើម​អ្វីមួយ លុះត្រាតែ​អ្នកមាន​ចំណង់​ខ្លាំង​ក្នុងការ​សម្រេច​វា​ឱ្យ​ជោគជ័យ បើ​ចំណង់​មិន​ពិតប្រាកដ​អ្នកនឹង​បោះបង់​មុន​ចាប់ផ្ដើម​ទៅទៀត​ឬ​បោះបង់​នៅពេល​ចាប់ផ្ដើមបាន​បន្តិច។

    អ្នក​មិនអាច​ជោគជ័យ​ក្នុង​កិច្ចការ​ច្រើន​ក្នុងពេល​តែមួយ​នោះទេ ព្រោះ​អ្នក​មិនអាច​រក្សា​ចំណង់​ជោគជ័យ​ឱ្យនៅ​ខ្លាំង​ក្នុង​កិច្ចការ​ច្រើន​ព្រម​គ្នា​នោះទេ ហេតុនេះ ចង់​សម្រេច​ការងារ​ណា ដាក់ចិត្ត​ឱ្យ​ខ្លាំង​លើ​កិច្ចការ​នោះ​ដោយ​ប្រមូល​ចំណង់​របស់​អ្នក​ទាំងអស់​ដាក់​លើ​កិច្ចការ​នោះ។

    នៅពេលដែល​អ្នកមាន​អារម្មណ៍​ចង់​បោះបង់ មានន័យថា​ចំណង់​ជោគជ័យ​របស់​អ្នក​កំពុង​ផុយស្រួយ​ហើយ ហេតុនេះ​ត្រូវ​ពង្រឹង​ចំណង់​ឡើងវិញ។

    នៅពេលដែល​អ្នក​មិនអាច​ចាប់ផ្ដើម​ការងារ​ណាមួយ​តាម​ផែនការ នេះ​បង្ហាញថា​ចំណង់​របស់​អ្នក​ក្នុង​ការងារ​នោះ​មិនទាន់​ខ្លាំង​គ្រប់គ្រាន់​នោះឡើយ ហេតុនេះ​ត្រូវ​ពង្រឹង​ចំណង់​ឱ្យ​ខ្លាំង​ជាងនេះទៀត។

    ត្រូវ​ចាំ​ថា លេស​នឹង​កើតឡើង​នៅពេល​ចំណង់​របស់​អ្នក​ចុះខ្សោយ៕

  • UEFA Champions League អាចនឹងត្រូវផ្អាកវិញ ក្រោយរកឃើញកីឡាករ AT Madrid ឆ្លងកូវីដ-19

    UEFA Champions League អាចនឹងត្រូវផ្អាកវិញ ក្រោយរកឃើញកីឡាករ AT Madrid ឆ្លងកូវីដ-19

    គ្រប់ការ​ប្រកួត UEFA Champions League ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន បាន​លើក​ទៅធ្វើ​នៅ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ទាំងអស់ ហើយ​កាលវិភាគ​ប្រកួត គឺកៀកៗគ្នា ដើម្បី​ជាការ​ងាយស្រួល​សម្រាប់​ក្រុម​ទាំងអស់ មិនចាំបាច់​ហោះហើរ​ទៅមក ដែល​នាំឱ្យមាន​ហានិភ័យ​ពី​ជំងឺ​កូ​វីដ-19។

    ដោយឡែក ក្លិប Atlético Madrid បាន​រកឃើញ​មាន​កីឡាករ​របស់ខ្លួន​ចំនួន 2នាក់​មាន​ផ្ទុកមេរោគ​កូ​វីដ-19 និង​ថែមទាំង​បានបញ្ជាក់​យ៉ាងច្បាស់​ទៀតផង​ថា កីឡាករ 2រូបនោះ​គឺ ខ្សែប្រយុទ្ធ Angel Correa និង​ខ្សែការពារ Sime Vrsalijko ដោយ​ពួកគេ​ទាំង 2នាក់​នៅមាន​សុខភាព​ល្អ តែ​តម្រូវ​ឱ្យទៅ​គេង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដូច្នេះ សម្រាប់​ការប្រកួត​វគ្គ 1/4 ដែល Atlético Madrid ត្រូវ​ជួបនឹង RB Leipzig ថ្ងៃទី13 ខែសីហា ខាងមុខ​នោះ នឹងត្រូវ​អវត្តមាន​កីឡាករ​ទាំង 2រូបនេះ​យ៉ាងពិត​ប្រាកដ។

    គួរបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​មានរឿង​ហេតុ​ខាងលើ​កើតឡើង​បែបនេះ ការប្រកួត​រវាង Atletico តទល់​នឹង Leipzig ក្នុង​ក្របខ័ណ្ឌ UEFA Champions League វគ្គ 8ក្រុម​ចុងក្រោយ នៅ​ថ្ងៃទី13 ខែសីហា ខាងមុខ មិនទាន់​ដឹងថា តើ​អាច​ដំណើរការបាន ឬក៏​យ៉ាងណា​នៅឡើយ​ទេ៕

  • Barcelona នឹងគ្មាន Messi នៅវគ្គ 8ក្រុមចុងក្រោយ Champions League

    Barcelona នឹងគ្មាន Messi នៅវគ្គ 8ក្រុមចុងក្រោយ Champions League

    Lionel Messi ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន បាន​រង​បួស ក្នុងអំឡុងពេល​ការប្រកួត​ឈ្នះ លើ ក្រុម Napoli ក្នុង​លទ្ធផល 3-1 កាលពី​សប្ដាហ៍​មុន។ Messi បាន​ប៉ះទង្គិច​ជាមួយ​ខ្សែការពារ Kalidou Koulibaly ក្នុងការ​ប្រកួត រហូត​មាន​បាល់​ប៉េ​ណា​ល់​ទី​កើតឡើង​ទៀតផង។

    ជុំវិញ​ស្ថានភាព​របួស​នេះ ត្រូវបាន​វេជ្ជបណ្ឌិត​របស់​ក្លិប បាន​ពណ៌នា​ថា កីឡាករ​រូបនេះ ត្រូវតែ​សម្រាក​សិន មិនអាច​ធ្វើការ​ហ្វឹកហាត់​បានឡើយ ហើយនឹង​ត្រូវ​អវត្តមាន​ក្នុងការ​ប្រកួត​វគ្គ 1/4 នៃ​ពានរង្វាន់ UEFA Champions League ទល់នឹង​ក្រុម​អាល្លឺម៉ង់ Bayern Munich ។

    រំឭក​ដែរ​ថា Messi  ជា​កីឡាករ​អា​ហ្ស​ង់​ទីន 1រូប ដែល​បាន​លើក​ពានរង្វាន់ UEFA Champions League ច្រើនជាងគេ ពោលគឺ 4ជំនាន់ (2005–06, 2008–09, 2010–11, 2014–15)៕