Author: ធឿន មករា

  • សក់រួញ​សំពោង ក៏​ស្អាត​បានដែរ

    សក់រួញ​សំពោង ក៏​ស្អាត​បានដែរ

    នារីម្នាក់ៗ មាន​សភាព​សក់​មិន​ដូចគ្នា​ទេ នារី​ខ្លះ​មាន​សក់​រាបស្មើ ត្រង់​រំសាយ ស្អាត​ពី​ធម្មជាតិ គួរឱ្យ​នឹក​ច្រណែន​ខ្លាំងណាស់ តែ​សម្រាប់នារីៗដែលមាន​សក់រួញ​ទឹករលក ធំ​សំពោង ដែល​តែងតែ​ខំព្យាយាម ផ្លុំ​ពន្លា​សក់​ឱ្យ​ត្រង់​រំសាយ មុននឹង​ចេញពីផ្ទះ​ជា​រៀងរាល់ថ្ងៃ វា​នឹងធ្វើ​ឱ្យមាន​ផល​មិនល្អ​ចំពោះ​សុខភាព​សរសៃសក់​ខ្លាំងណាស់ បើ​ប៉ះ​នឹង​សារ​ធាតុគីមី ឬ​កម្តៅ​ក្តៅ​ខ្លាំងពេក​នោះ។

    ដូច្នេះហើយ ទើប​ថ្ងៃនេះ យើង​មាន​គន្លឹះល្អៗ មក​ជម្រាបជូនកញ្ញាៗ ដែលមាន​សក់រួញ​សំពោង ឱ្យ​ស្គា​ល់ពី​ផលិតផល និង​វិធី​ការប្រើប្រាស់​យ៉ាង​ត្រឹមត្រូវ ចាប់ផ្តើម​តាំងពី​ការ​កក់សក់ រហូត​ទៅដល់​ការតុបតែង​ទ្រង់ទ្រាយ​សក់​នៅពេល​សក់​ស្ងួត​ហើយ ដែល​កញ្ញា​សក់រួញ ចាំបាច់​ត្រូវ​ដឹង​ពី​វិធី និង​ដំណាក់កាល​របស់​ការមើល​ថែទាំ​សក់។

    1.មិនគួរ​កក់សក់ រាល់ថ្ងៃ​នោះទេ  ព្រោះ​ភាគច្រើន សក់​ដែល​រួញ​សំពោង មាន​ទម្ងន់​ស្រាល​នោះ ច្រើនតែ​ស្ងួត ហើយ​មើលទៅ​គ្មាន​ទន់​រំសាយ​ស្រាប់​ទៅហើយ ដូច្នេះ​គួរ​កក់សក់ 2 – 3ថ្ងៃ​ម្តង ដើម្បីឱ្យ​ជាតិ​ប្រេង​ដែល​ចិញ្ចឹម​សរសៃសក់​នោះ មិន​មើលទៅ​ស្ងួត​ខ្លាំង​ជ្រុល​ពេក និង​អាចធ្វើឱ្យ​សក់​ខូច​បាន​យ៉ាង​ងាយ​ទៀតផង។

    2.ប្រើ​ផលិតផល Conditionner រូបមន្ត​បង្កើន​សំណើម​ដល់​សរសៃសក់  ព្រោះ​នឹង​ជួយ​ឱ្យ​សក់ មើលទៅ​មាន​ទម្ងន់​ឡើង តែ​គួរ​លាង Conditionner ចាប់ពី 2នាទី​ឡើងទៅ ដើម្បីឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា លាង​បាន​ស្អាត​ហ្មត់ចត់​ហើយ ព្រោះ​បើ​លាង Conditionner មិន​ស្អាត អាចធ្វើឱ្យ​សក់​ស្ងួត និង​កើតមាន​អង្គែ​បាន។

    3.ផលិតផល​ថែទាំ​សរសៃសក់  ដូចជា​សេរ៉ូម(Serum) ឬ ខន់​ឌិ​សឹ​ន​នើ​រ៍ (Conditionner)ផលិតផល​ថែបំប៉ន​សក់ គួរប្រើ​នៅក្នុង​អំឡុងពេល​ដែល​ស​ក់​កំពុង​ជិត​ស្ងួត ឬក៏​អំឡុង​ពេលដែល​សក់​នៅ​សើមតិចៗ មុននឹង​ផ្លុំ​ដោយ​ខ្យល់​ត្រជាក់ រហូតដល់​ស្ងួត។

    4.បន្ទាប់ពី​សក់​ស្ងួត​ហើយ  ប្រើ​ផលិតផល​ទឹក​មូ​ច ដែល​ធ្វើឱ្យ​សរសៃសក់​មាន​ទម្ងន់ និង​ងាយស្រួល​រៀបចំ​ទ្រង់ទ្រាយ ហើយ​ដែល​សំខាន់​នោះ​គឺ គួរ​ជ្រើសរើស​ប្រើ​ផលិតផល​ទឹក​មូ​ច ដែល​លាប​ហើយ​មិន​រលោង​ជ្រុល​ពេក។

    5.រៀបចំ​តុបតែង​ម៉ូដ​សក់ តាម​ប្រក្រតី  និង​កុំ​ភ្លេច​ប្រើ​ផលិតផល​ការពារ​សរសៃសក់​ពី​ខ្យល់អាកាស​កខ្វក់ផ្សេងៗផង ព្រោះ​សក់រួញ​សំពោង គឺជា​ប្រភព​ប្រមូល​សន្សំ​របស់​ល្អងធូលី​ហ្នឹងឯង។

    ក្រៅពី​ការមើល​ថែទាំ និង​ការរៀបចំ​តុបតែង​សក់ តាម​ស្ទីល​កញ្ញា​សក់រួញ ដែល​បាន​ណែនាំ​ហើយ​នោះ រឿង​មួយទៀត ដែល​មិនគួរ​ធ្វើ​ញឹកញាប់​នោះ​គឺ ការប្រើ​កម្តៅ​គ្រប់​ប្រភេទ​ជាមួយ​សរសៃសក់ មិនថាតែ​ការ​ផ្លុំ​ស​ម្ងួ​ត​សក់ គាប​សក់ ឬ​មូរ​សក់​ក៏ដោយ ព្រោះ​សក់រួញ​នេះ វា​ស្តើង ផុយស្រួយ និង​ងាយ​ឆាប់​ខូច​ណាស់  ដូច្នេះកញ្ញាៗយើង កុំ​ភ្លេច​ផ្តល់​ភាព​សំខាន់​ចំពោះ​រឿងនេះ​ផង៕

  • សេរ៉ូម (Serum) សំខាន់​សម្រាប់​ស្បែក​មែនឬ?

    សេរ៉ូម (Serum) សំខាន់​សម្រាប់​ស្បែក​មែនឬ?

    បញ្ហា​មួយ​ដែល​ត្រូវបាននារីៗយើង តែង​សួរ​គ្នា​ជា​ច្រើនដង​ច្រើនគ្រា​មក​នោះ​គឺ រឿង​សេរ៉ូម (Serum) សម្រាប់​ស្បែ​កមុខ… តើ​វា​ជាការ​ពិបាក ក្នុងការ​សម្រេចចិត្ត​មែន​ទេ​ថា តើ​ទិញ​តែ Moisturizer តែ 1មុខ ឬក៏​ប្រើតែ​សេរ៉ូម បានដែរ​ឬទេ? ឬ​ចាំបាច់​ត្រូវ​ប្រើ​ទាំង 2យ៉ាងហ្នឹង​តែម្តង?

    ចម្លើយ​ក៏​គឺ

    សេរ៉ូម​ច្រើន​តែមាន​ចំណែក​ផ្សំ របស់​សារធាតុ​អាហារ ដែល​ជួយ​ក្នុងការ​មើលថែទាំ​ស្បែក​បាន​ច្រើន  ហើយ​សេរ៉ូម​នៅ​អាច​ជ្រាបចូល​ទៅក្នុង​ស្រទាប់​ស្បែក បាន​ជ្រៅ​ជាង Moisturizer ទូទៅ​ដែល​ច្រើនតែ​ថែបំប៉ន ចំពោះតែ​ស្រទាប់​ស្បែក​ខាងលើ​ប៉ុណ្ណោះ។ សេរ៉ូម មាន​ច្រើន​ប្រភេទ តាំងពី សេរ៉ូម​សម្រាប់​ប្រឆាំងនឹង​ស្នាម​ជ្រីវជ្រួញ សេរ៉ូម​ដើម្បី​ស្បែក​ភ្លឺ​ថ្លា ឬ​សូម្បីតែ​សេរ៉ូម ដែល​ជួយ​ការពារ​មុន ក៏មានដែរ។

    ការប្រើ​សេរ៉ូម​នេះ ចូរ​ប្រើ​បន្ទាប់ពី​យើង​ជូត​សម្អាត​មុខ​ដោយ Tonner រួច និង​ប្រើ​មុនពេល​លាប Moisturizer។

    Moisturizer (ម៉​យស៍​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍) ច្រើន​តែមាន​ម៉ូលេគុល ធំ​ជាង​សេរ៉ូម ទើប​វា​ជា​មូលហេតុ​ដែលថា ហេតុ​អី​បាន​សេរ៉ូម​ជ្រាបចូល​ជ្រៅ​ទៅក្នុង​ស្រទាប់​ស្បែក​បាន​ច្រើនជាង​ហ្នឹងឯង។ ក្នុងន័យ​មួយទៀត សេរ៉ូម​ជួយ​បន្ថែម​សារធាតុ​អាហារ​ដល់​ស្បែក ខណៈដែល​ម៉​យស៍​ជើ​រ៉ា​យ​ហ្ស៊ើ​រ៍ ផ្តល់​សំណើម​ដល់​ស្បែក​បានល្អ​ជាង។

    ឥលូវ​សំណួរ​ដែល​សំខាន់​នោះ​គឺ តើ​យើង​ចាំបាច់​ត្រូវ​ទិញ​ទាំង 2យ៉ាង​ដែរ​ទេ?

    អ្នកជំនាញ​ខាង​ថែ​សម្អាត​ផ្ទៃមុខ ប្រាប់ថា តាមពិតទៅ មិនចាំបាច់​ទេ  តែ​ក៏ត្រូវ​មើលទៅ​តាម​ករណីនីមួយៗដែរ ដូចជា បើ​យើង​មាន​បញ្ហា​រឿង​ស្បែក ដូចជា​បញ្ហា​ស្នាមអុចៗខ្មៅ ឬ​មាន​ស្នាម​ជ្រីវជ្រួញ មុន​អាយុ​នោះ សេរ៉ូម​អាចជួយ​យើង​បាន​ខ្លាំង​ជាង Moisturizer ហើយ​បើ​យើង​មាន​ស្បែក​ឡើង​ខ្លាញ់​ស្រាប់​ហើយ យើង​អាច​ប្រើតែ​សេរ៉ូម​មួយ ក៏​គ្រប់គ្រាន់​ហើយ​សម្រាប់​ការថែបំប៉ន​ស្បែក​នោះ  តែបើ​ពេលនេះ​យើង​ប្រើ Moisturizer ស្រេច​ហើយ យើង​មាន​អារម្មណ៍​ថា ស្បែក​យើង​គ្មាន​បញ្ហា​អ្វី​ទេនោះ ប្រើតែ​ប៉ុណ្ណឹង​ក៏​គ្រប់គ្រាន់​ហើយ។

    ដូច្នេះ អ្វីដែល​គួរ​គិតដល់​ខ្លាំងជាងគេ​បំផុត ក្នុងការ​ជ្រើសរើស​ទិញ​គ្រឿងសម្អាង​ថែបំប៉ន​ស្បែក​របស់​យើង​នោះ​គឺ សភាព​ស្បែក និង​តម្រូវការ​របស់​យើង តែ​អ្វីដែល​មិនអាច​ខ្វះ​បាន​នោះ​គឺ ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ  តែបើ​យើង​មាន​អារម្មណ៍​កង្វល់​ពី​ស្បែក​នោះ ការប្រើ​ទាំង​សេរ៉ូម និង Moisturizer ក៏​មិន​ខុស​អ្វី​ដែរ៕

  • កុំ​ខ្ជិល​កោរ​រោមក្លៀក បើ​មិន​ចង់​ជួប​រឿងយ៉ាប់ៗបែបនេះ…

    កុំ​ខ្ជិល​កោរ​រោមក្លៀក បើ​មិន​ចង់​ជួប​រឿងយ៉ាប់ៗបែបនេះ…

    ទោះ​មិនមែនជា​មនុស្ស​ប្រុស ក៏​មនុស្ស​ស្រី​យើង មាន​ដុះ​រោមក្លៀក​ដែរ ហើយ​អ្នកខ្លះ ថែមទាំង​ខ្ជិល​កោរ​ចេញ​ទៀតផង ខាងក្រោម​នេះ​គឺ​រឿងយ៉ាប់ៗមួយចំនួន ដែលនារីៗណា ខ្ជិល​កោរ​រោមក្លៀក ច្បាស់​ជា​ត្រូវ​ជួប​មិន​ខាន។

    .អ្នកណាៗ ក៏​សម្លឹងមើល​មក​អ្នក​ដែរ

    ប្រាកដ​ហើយ…ព្រោះ​មានស្រីៗឯណា គេ​ទុក​រោមក្លៀក​ឱ្យ​វែង ដល់​ថ្នាក់​ហ្នឹង​នោះ?!។ បើ​អ្នក​ចេញទៅ​ខាងក្រៅ បែប​មាន​រោមក្លៀកវែងៗបែប​នោះ  វា​មិនមែនជា​រឿង​ប្លែក​ទេ ដែលអ្នកណាៗ ក៏​បែរមក​សម្លក់​សម្លឹងមើល​អ្នក​ដែរនោះ  ព្រោះ​អ្នកដទៃ​គេ​នឹង​គិតថា អ្នកជា​មនុស្ស​កខ្វក់ មិនចេះ​មើលថែទាំ​ខ្លួន ហើយ​បើ​នៅ​ជិត​ផង អាច​នឹងមាន​ធំក្លិន​មិនល្អ នាំឱ្យ​ចង់​វិលមុខ​ខ្យល់គ​ទៀតផង។

    .ជួបនឹង​ក្លិនខាៗ មិន​ស្រស់ស្រាយ

    រោមក្លៀក​ដែល​វែង នឹង​ធ្វើឱ្យ​ការថែទាំ​សម្អាត​កាន់តែ​ពិបាក​ឡើង  ដល់ពេល​នោះ នឹងមាន​ក្លិន​មិនល្អ​កើតឡើង​យ៉ាងពិត​ប្រាកដ  ហើយ​អាច​នឹង​គ្មាន​នរណា​ចង់​ចូលមក​ក្បែរ​ឡើយ ក៏​អាច​ថា​បានដែរ។

    .ត្រូវ​គិត​ច្រើន មុននឹង​រើស​ខោអាវ​មក​ស្លៀក

    បើ​ខ្ជិល មិន​ព្រម​កោរ​រោមក្លៀក​ចេញ​សោះ​នោះ ប្រហែលជា​លែង​បាន​ពាក់អាវ​ដៃខ្លី អាវ​វៀល​ក្លៀក ឬក៏​អាវ​អត់​ដៃស្អាតៗទៀតហើយ​មើលទៅ  ព្រោះ​ប្រហែលជា​គ្មាន​អ្នកណា​គេ​ចង់ឃើញ អ្នក​ដែល​ស្លៀកពាក់ស្អាតៗហើយ តែ​ពេល​លើកដៃ​ឡើង មាន​សុទ្ធតែ​រោមក្លៀកវែងៗនោះទេ។  វិធី​ដែល​ល្អ​បំផុត គឺ​ទុក​សម្លៀកបំពាក់​ទាំងនោះ​ស្លៀក ពេល​កោរ​រោមក្លៀក​ចេញរួច​ហើយ​វិញ​ប្រសើរ​ជាង។

    ខ្លួន​ជា​ស្រី យ៉ាងណាៗក៏​មិនគួរ​ទុក​រោមក្លៀក​ដែរ  បើ​អ្នកណា​ស្រឡាញ់​ចូលចិត្ត​ការ​ទុក​រោមក្លៀកវែងៗ បែប​នារី​បរទេស​នោះ ក៏​សូមឱ្យ​គិតថា វា​មិន​ស័ក្តិសម​នឹង​មនុស្ស​ស្រី​ស្រុក​យើង​ទេ  ព្រោះ​ធាតុអាកាស​ក្តៅ វា​នឹងធ្វើ​ឱ្យមាន​ក្លិន​មិនល្អ និង​សូម​ជឿ​ចុះ​ថា គ្មាន​បុរស​ណា គេ​ចូលចិត្ត​បែប​ហ្នឹង​ទេ៕

  • Inter Milan សម្រេចចិត្ត​លក់​ចេញ កីឡាករ​ល្អ 2រូប

    Inter Milan សម្រេចចិត្ត​លក់​ចេញ កីឡាករ​ល្អ 2រូប

    ក្លិប​បាល់ទាត់ Inter Milan ប្រហែលជា​ត្រូវ​លក់​កីឡាករ 2រូប​ចេញ ក្រោយ​បញ្ចប់​រដូវ​កាល​នេះ បើទោះបីជា​ក្លិប​ទទួលបាន​លទ្ធផល​ដ៏​ល្អ បាន​លើក​ពាន Italy Seria A នៅក្នុង​រដូវ​កាល​នេះ​ក្តី។

    កីឡាករ 2រូប ដែល Inter Milan ត្រៀម​លក់​ចេញ​នោះ​គឺ ខ្សែប្រយុទ្ធ​ទាំង 2រូប គឺ Romelo Lukaku និង Lautaro Martinez។ កីឡាករ​ទាំង 2រូបនេះ ត្រូវបាន​គេ​ប៉ាន់​ស្មានថា អាច​នឹង​លក់បាន​ប្រហែល 200លាន​ដុល្លារ។ ដោយ Lukaku មានតម្លៃ​ប្រហែល 110លាន​ដុល្លារ ចំណែកឯ Martinez មានតម្លៃ​ខ្លួន​ប្រហែល 90លាន​ដុល្លារ។

    គួរបញ្ជាក់​ផងដែរ​ថា Lukaku ត្រូវបាន​ក្លិបធំៗជាច្រើន​ចង់បាន សម្រាប់​រដូវ​កាល​ខាងមុខ ដែលមាន​ដូចជា​ក្លិប Barcelona ក្លិប Real Madrid និង​ក្លិប Chelsea រីឯ Martinez ត្រូវបាន​ក្លិប Barca ចង់បាន​ផងដែរ៕

  • កាតារ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​ដ៏​ធំ 1ទៀត មុន​នឹងធ្វើ​ម្ចាស់ផ្ទះ World Cup

    កាតារ នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ពានរង្វាន់​ដ៏​ធំ 1ទៀត មុន​នឹងធ្វើ​ម្ចាស់ផ្ទះ World Cup

    ពានរង្វាន់​បាល់ទាត់​ដ៏​ធំ​បំផុត របស់​តំបន់​អារ៉ាប់ Arab Cup គ្រោង​នឹង​បើក​ការប្រកួត​នៅ​ថ្ងៃទី19 ខែមិថុនា ខាងមុខនេះ ហើយនឹង​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី25 ខែ​ដដែល។ ខណៈដែល​ពាន FIFA World Cup នឹង​បន្ត​ចាប់ពី​ថ្ងៃទី1 ដល់ 18 ខែមិថុនា ឆ្នាំ2021 នេះដែរ។

    ពានរង្វាន់ធំៗទាំង 2នេះ នឹងធ្វើ​ឡើង​នៅ​ប្រទេស​កាតា​រទាំង2។ ក្នុង​នោះពាន Arab Cup នឹងមាន​ក្រុម​ចំនួន 23ក្រុម មកពី​តំបន់​អារ៉ាប់ ដោយ​ប្រទេស​ចំនួន9 មាន​ចំណាត់​ថ្នាក់ខ្ពស់ នឹងត្រូវ​ទទួលបាន​កៅអី​វគ្គ​ចែក​ពូ​ល ខណៈ​ក្រុម 14ផ្សេងទៀត នឹងត្រូវ​ប្រកួត​ជម្រុះ​ជាមុនសិន។

    គួរឱ្យ​ដឹង​ដែរ​ថា ពាន Arab Cup នេះ ត្រូវបាន​បង្កើតឡើង 9លើក​មកហើយ ដោយ​ក្រុម​ដែល​ជោគជ័យ​បំផុត​នោះ​គឺ អ៊ីរ៉ាក់ ដែល​ឈ្នះ​ជើងឯក 4លើក ខណៈដែល​ក្រុម​ដែលជា​ជើងឯក កាលពី​លើក​មុន គឺ​ប្រទេស​ម៉ា​រ៉ុ​ក៕

  • Ford Ranger Wildtrak ស៊េរី​ថ្មី​ឆ្នាំ 2022 បើកទទួល​ការ​កក់​ជា​ផ្លូវការ​ហើយ!

    Ford Ranger Wildtrak ស៊េរី​ថ្មី​ឆ្នាំ 2022 បើកទទួល​ការ​កក់​ជា​ផ្លូវការ​ហើយ!

    កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បានប្រកាស​ជា​ផ្លូវការ​អំពី​ការទទួល​កក់​ទុក​មុន​នៃ​រថយន្ត Ford Ranger Wildtrak ស៊េរី​ថ្មី​ឆ្នាំ 2022 ជា​ម៉ូ​ឌែ​ល​ដែល​លក់ដាច់​ជាងគេ និង​ពេញនិយម​បំផុត​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ហើយ​បងប្អូន​ជាច្រើន​កំពុងតែ​ទន្ទឹងរង់ចាំ និង​បាន​សាកសួរ​មកកាន់​ក្រុមហ៊ុន​ថា តើ​ពេលណា​ក្រុមហ៊ុន​នឹង​នាំចូល​រថយន្ត​នេះ​មកជា​ផ្លូវការ និង​ចង់​ឲ្យ​រថយន្ត​នេះ​មាន​វត្តមានឆាប់ៗក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា? ដូច្នេះហើយ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ទៅលើ​រថយន្ត Ford Ranger Wildtrak នេះ ក្រុមហ៊ុន​ក៏​សម្រេច​ធ្វើការ​ប្រកាស​ទទួល​ការ​កក់​ទុក​មុន​ជា​ផ្លូវការ​ជាមួយនឹង​តម្លៃ​ពិសេស។

    សម្រាប់​រថយន្ត Ford Ranger Wildtrak ស៊េរី​ថ្មី​ឆ្នាំ 2022 នេះ​គឺមាន​ការផ្លាស់ប្តូ​រទាំង​រូបរាង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​មើលទៅ​កាន់តែ​មាន​ភាព​អំណាច និង​គួរ​ឲ្យ​ទាក់ទាញ​ខ្លាំង​មែនទែន​ដែល​ចំណុច​ផ្លាស់ប្តូរ​ថ្មី​ទាំងនេះ​មានដូចជា៖

    • ផ្នែក​ខាងក្រៅ
    • ប៉ា​ណា​ផ្នែក​ខាងមុខ​ត្រូវបាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង​ដែលមាន​រាង​បែប​សំណាញ់​ពណ៍​ខ្មៅ​រលោង​ដែល​មើលទៅ​ផ្តល់នូវ​ភាព​អំណាច អម​ជាមួយនឹង​ពណ៍​ទឹកក្រូច​នៅ​ផ្នែក​សងខាង​ដែល​មើលទៅ​លេចធ្លោ​ជាង​មុន
    • ស៊ុម​កញ្ចក់​ក្តោប​ទាំងសងខាង​ក៏បាន​រចនា​ពណ៍​ខ្មៅ
    • យ៉ាន់​កង់​ទំហំ 18 អ៊ី​ញ​ពណ៍​ខ្មៅ​ដែល​ធ្វើ​ឲ្យ​រថយន្ត​នេះ​កាន់​តែមាន​ភាព​ស្ព័​រ
    • ដៃ​ទ្វារ​រថយន្ត​ក៏បាន​ប្តូរ​ទៅជា​ពណ៍​ខ្មៅ
    • កាង​ខ្យល់​ផ្នែក​ខាងក្រោយ​ពណ៍​ខ្មៅ​រំលេច​ជាមួយនឹង​ឆ្នូត​ពណ៍​ទឹកក្រូច​ឲ្យ​ស័ក្តិសម​ជាមួយ​ប៉ា​ណា​ផ្នែក​ខាងមុខ
    • ផ្នែក​ខាងក្នុង
    • តែម​ផុស​អក្សរ Wildtrak នៅលើ​ឈ្នាន់​ទ្វារ
    • កៅអី​ស្បែក​បែប​ប្រណិត​ពណ៍​ខ្មៅ​បង្កប់​ជាមួយ​ថ្នេរ​ដេរ​ពណ៍​ទឹកក្រូច មិនតែប៉ុណ្ណោះ​ថែមទាំង​បន្ថែម​នូវ​ឆ្នូត​ពណ៍​ទឹកក្រូច​នៅ​ផ្នែក​កណ្តាល​ដែល​មើលទៅ​កាន់តែ​មា​នភា​ព​ទាក់ទាញ
    • ដៃ​ទា្វរ​ផ្នែក​ខាងក្នុង​ក៏​ជា​ប្រភេទ​ពណ៍​ខ្មៅ
    • ចង្កូត​ស្បែក​ពណ៍​ខ្មៅ​ដែល​បង្កប់​ជាមួយនឹង​ថ្នេរ​ដេរ​ពណ៍​ទឹកក្រូច​កាន់តែច្រើន និង​ញឹក​ជាង​មុន
    • ប្រអប់លេខ​បាន​បំពាក់​ទៅដោយ​ស្បែក​ប្រណិត​ពណ៍​ខ្មៅ លាយ​ជាមួយនឹង​ក្រូម​ដែល​កាន់តែ​ងាយស្រួល​ចាប់​កាន់ និង​ទំនុកចិត្ត​ពេល​បើកបរ

    ក្រៅពី​ចំណុច​ផ្លាស់ប្តូរ​ថ្មី​ទាំង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង​ដែល​បាន​រៀបរាប់​ខាងលើនេះ រថយន្ត Ford Ranger Wildtrak នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​រហូតដល់ 50 ចំណុច​ដែល​លើសពី​ដៃគូ​ប្រកួតប្រជែង​ក្នុងនោះ​រួមមាន៖ ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត (Parallel Parking Assist) ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សំរាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System) ប្រព័ន្ធ​សម្រាប់​កំណត់​ល្បឿន​ពេល​បើកបរ (MyKey System) សេន​សឺ​ជុំវិញ​រថយន្ត​ចំនួន 10 គ្រាប់ (10 Sensors) ដែកថែប​ពិសេស​ចំនួន 2ដើម សម្រាប់​ការពារ​ផ្នែក​ចំហៀង​សងខាង​នៃ​រថយន្ត (Ultra-High-Strength Boron Steel Side Impact Beam Bar) ខែល​ដែកថែប​ការពារ​ម៉ាស៊ីន​ផ្នែក​ខាងក្រោម (Front Bumper Protector) ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking) ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System) ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គម្លាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្ត (Adaptive Cruise Control) និង​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ដែល​សរុប​ទាំង​រហូតដល់ 50។ល។

    បន្ទាប់ពី​បានដឹង​អំពី​ចំណុច​ផ្លាស់ប្តូរ​ថ្មី​នេះ​ជឿជាក់ថា​សន្ទុះ​នៃ​ការគាំទ្រ​របស់​រថយន្ត Ford Ranger Wildtrak ស៊េរី​ថ្មី​ឆ្នាំ 2022 នឹង​បន្ត​ការកើនឡើង រថយន្ត​នេះ​នឹង​បន្ត​ផ្តល់ជូន​នូវ​ជម្រើស​ម៉ាស៊ីន 2 ប្រភេទ​រួមមាន៖ ម៉ាស៊ីន​ជំនាន់​ថ្មី 2.0L និង​ម៉ាស៊ីន 3.2L។ សម្រាប់​ពណ៍​មាន 5 ជម្រើស​ដូចជា៖ ស ខ្មៅ ទឹកប្រាក់ ប្រផេះ និង​ទឹកក្រូច។ រីឯ​តម្លៃ​វិញ​គឺ​កាន់តែ​ពិសេស​សម្រាប់​បងប្អូន​ដែល​បាន​កក់​ទុក​មុន ដូច្នេះ​បងប្អូន​ប្រញាប់​រួសរាន់​ឡើង​ព្រោះ​ចំនួន​មានកំណត់។ សម្រាប់​ព័​ត៍​មាន​បន្ថែម​អំពី​រថយន្ត​នេះ​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័​ត៍​មាននៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដែលមាន​ដូចជា៖

    • អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ​ព្រះមុនីវង្ស​ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 214 214
    • អគារ​តាំង​បង្ហាញ​សាខា​ទឹកថ្លា​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 890 880
    • អគារ​តាំង​បង្ហាញ​សាខា​ទួល​សង្កែ​ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 990 800 | 087 990 800
    • អគារ​តាំង​បង្ហាញ​សាខា​ខេត្តសៀមរាប​ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 063 766 661។
  • លេបថ្នាំ​ក្រោយ​ពេលបាយ…តើ​ត្រូវ​លេប​យ៉ាងម៉េច​ទៅ?

    លេបថ្នាំ​ក្រោយ​ពេលបាយ…តើ​ត្រូវ​លេប​យ៉ាងម៉េច​ទៅ?

    -ថ្នាំ​ដែល​ត្រូវ​លេប ក្រោយ​ពេលបាយ  តើ​ក្រោយ​ប៉ុន្មាន​ម៉ោង​ទៅ?

    .គួរ​លេបថ្នាំ​ក្រោយ​ពេលបាយ​រួច ប្រមាណ​ជា 15 – 20នាទី។

    -ពេលព្រឹក​មិនបាន​ញ៉ាំ​បាយ គ្រាន់តែ​ញ៉ាំ​ទឹកដោះគោ តើ​បែប​ហ្នឹង អា​ចរាប់ថា ជា​ពេលបាយ​ដែរឬទេ?

    .ទឹកដោះគោ​ប្រកបទៅដោយ ម្សៅ ស្ករ និង​ជាតិ​ខ្លាញ់ ដែល​ផ្តល់នូវ​ថាមពល​ការងារ ដូច្នេះ​អា​ចរាប់ថា ជា​ពេល

    បាយ​បាន។

    -ជាធម្មតា មិន​ញ៉ាំ​បាយ​ពេលព្រឹក និង​ពេល​ល្ងាច​ទេ តែ​ពេទ្យ​ឱ្យ​លេបថ្នាំ​ក្រោយ​ពេលបាយ ទាំង 3ពេល តើ​ត្រូវធ្វើ

    យ៉ាងម៉េច​ស្រួល​ទៅ?

    .ទោះជា​មិនបាន​ទទួលទាន​អាហារ​អ្វី​សោះ ក៏​នៅតែ​អាច​លេបថ្នាំ តាម​វេជ្ជបញ្ជា តាម​ពេលបាយ​ប្រក្រតី​បានដែរ

    លើកលែងតែ​ថ្នាំ​ណា ដែល​ធ្វើឱ្យមាន​បញ្ហា​ដល់​ក្រពះ ឬ​បើជា​ធម្មតា មិន​ទទួលទាន​បាយ​ពេលព្រឹក និង​ពេល

    ល្ងាច​មែន តែ​ក៏បាន​ទទួលទាន​នំនែក ឬ​ផ្លែឈើ​ដែរ ដូច្នេះ​អាច​លេបថ្នាំ ក្រោយពេល​ញ៉ាំ​របស់​ទាំងនោះ បានជា​ធម្មតា​ដែរ

    -ចុះបើ​ភ្លេច​លេបថ្នាំ ក្រោយ​ពេលបាយ​រួច​វិញ?

    .ជាធម្មតា គេ​តែង​លេបថ្នាំ​ប្រមាណ​ជា 15 -20នាទី ក្រោយ​ពេលបាយ​រួច  តែ​បើជា​ថ្នាំ​បំបាត់​ការឈឺចាប់​ដែលមាន

    បញ្ជាក់ថា ត្រូវ​លេប​ក្រោយ​ពេលបាយ​រួច​ភ្លាមនោះ គួរតែ​រក​អ្វី​ទទួលទាន​បន្តិច​សិន មុននឹង​លេបថ្នាំ ដើម្បី​ការពារ

    ការឈឺ​ក្រហាយ​ក្រពះ​បាយ និង​គួរ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន៕

  • គុណវិបត្តិ 7យ៉ាង ក្នុងការ​បរិភោគ “ផ្អែម” ជ្រុល​ពេក

    គុណវិបត្តិ 7យ៉ាង ក្នុងការ​បរិភោគ “ផ្អែម” ជ្រុល​ពេក

    សម្រាប់​អ្នក​ដែល​និយម​បរិភោគ​ចំណីអាហារផ្អែម…ខាងក្រោម​នេះ គឺ​គុណវិបត្តិ​របស់​ភាព​ផ្អែម ដែល​យើង​ត្រូវ​ដឹង និង​ត្រូវ​ផ្តល់​ភាព​សំខាន់ ចំពោះ​វា​ជាបន្ទាន់៖

    1.នឹង​កើតមាន​ភាពមិន​មាន​តុល្យភាព​របស់​ឈាម៖ ជាតិ​ស្ករ​អាច​ជ្រាបចូល​ទៅក្នុង​ឈាម​បាន​យ៉ាង​ឆាប់រហ័ស និង​ធ្វើឱ្យ​ឈាម មាន​ភាពជា​អាស៊ីត​កាន់តែ​ច្រើនឡើង ទើប​រាងកាយ​ត្រូវ​សម្រួល​តុល្យភាព ដោយ​ការទាញយក​សារធាតុ​រ៉ែ ដែល​រាងកាយ​សន្សំទុក​នៅក្នុង​ឆ្អឹង មកប្រើប្រាស់ ដែល​នេះហើយ​ជា​មូលហេតុ ធ្វើឱ្យ​កើតរោគ​ឆ្អឹង​ស្រួយ និង​ធ្មេញ​ពុក​នោះ។

    2.កើតមាន​ការរីក​កើន​ច្រើនឡើង​នៃ​ជាតិ​ខ្លាញ់៖ ជាតិ​ស្ករ ដែលមាន​ច្រើន​លើស​ភាពចាំបាច់​នៅក្នុង​រាងកាយ នឹងត្រូវ​ប្រែ​សភាព ឱ្យក្លាយ​ទៅជា​ជាតិ​ខ្លាញ់ ហើយ​នាំទៅ​សន្សំទុក​នៅក្នុង​ចំណែកផ្សេងៗរបស់​រាងកាយ  មិនថាតែ ត្រគាក ដើមដៃ ភ្លៅ ក្បាលពោះ…ល…ដែល​នេះហើយ​ជា​មូលហេតុ​ធ្វើឱ្យ​កើត​ជំងឺ​ធាត់​ដោយ​កន្លែង ឬ​ធាត់​ពេញ​ទាំង​ដងខ្លួន​តែម្ដង។

    3.កើតមាន​ខ្លាញ់​រីក​កើន​ច្រើន នៅតាម​អវយវៈ​ខាងក្នុង ដូចជា​នៅតាម ស​សៃ​ឈាម បេះដូង ថ្លើម ក្រលៀន ធ្វើឱ្យ​កើត​ជំងឺលើសឈាម  ទឹកនោមផ្អែម  ខ្លាញ់​ញ៉ុ​ក​ណែន​ក្នុង​សរសៃឈាម ជាដើម។

    4.ងងុយគេង ច្រើនជាង​ប្រក្រតី៖ ការបរិភោគ​ផ្អែម​ជ្រុល​ពេក នឹងធ្វើ​ឱ្យមាន​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​ការងារ​របស់​ខួរក្បាល ធ្វើឱ្យ​រាងកាយ​មាន​អារ​ម្ម​ណ៏​ទន់​ល្វើយ ឆាប់​ស្ងាប​ងងុយគេង ងាយ​ជាង​អ្នកដទៃ។

    5.កើត​ជំងឺ​រ៉ាំរ៉ៃ៖ ស្ករ​ថែមទាំង​អាចធ្វើឱ្យ​កើត​ជំងឺ​រ៉ាំរ៉ៃផ្សេងៗទៀត​បាន  មិនថាតែ កើតមុន ឈឺក្បាល​រ៉ាំរ៉ៃ រោគ​ប្រកាំង ទឹកនោមផ្អែម ជំងឺ​បេះដូង ជម្ងឺថ្លើម ដែល​សុទ្ធតែ​មានការ​ពាក់ព័ន្ធ​ទៅនឹង​ការចូល​ចិត្ត​បរិភោគ​ផ្អែម​ទាំងអស់។

    6.ធ្វើឱ្យ​ជំងឺឆ្លង​មេរោគ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង៖ មេរោគ​ភាគច្រើន ប្រើប្រាស់​ស្ករ​ធ្វើជា​អាហារ នៅពេល​យើង​បរិភោគ​ស្ករ​ចូលទៅ​ច្រើន វា​ប្រៀបដូចជា​ការបង្កើន​អាហារ ឱ្យទៅ​បណ្តា​មេរោគ​ទាំងនោះ​អ៊ីចឹង​ដែរ ធ្វើឱ្យ​មេរោគ​រីកចម្រើន​ធំធាត់​យ៉ាង​ល្អ និង​ធ្វើឱ្យ​កើត​ភាព​ធ្ងន់ធ្ងរ ដល់​អ្នក​ដែល​កើត​ជំងឺឆ្លង​មេរោគ​បាន។

    7.ធ្វើឱ្យមាន​សមាធិ​ខ្លី៖ ចំពោះ​កុមារ​ដែល​ចូលចិត្ត​ញ៉ាំ​បង្អែម ឬ​ស្ករច្រើនៗ ក្រៅពី​ធ្វើឱ្យ​ធ្មេញ​ពុក​ហើយ នៅ​ធ្វើឱ្យ​កុមារ ក្លាយទៅជា​មនុស្ស​ឆាប់​ខឹង និង​មាន​សមាធិ​ខ្លី​ទៀតផង៕

  • តើ​ស្ត្រី​មានគភ៌ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​បែបណា?

    តើ​ស្ត្រី​មានគភ៌ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​បែបណា?

    ចង់​ក្លាយជា​នារី ដែល​មើលទៅ​ស្អាត មាន​មន្ត​ស្នេ​ហ៏​តាំងពី​ក្បាល​ដល់​ចុងជើង ចូរ​កុំ​មើលរំលង​ស្បែកជើង ដែល​ត្រូវ​ពាក់​ដើរ​រាល់ថ្ងៃ​ឱ្យសោះ ជាពិសេស​ក្នុង​រយៈពេល​មានគភ៌ ដែល​ជើង​ត្រូវ​ទទួល​ទ្រ​ទម្ងន់​ខ្លួន ដែល​កាន់តែ​កើនឡើងជារឿយៗ រហូត​គួរឱ្យ​អាណិត ដូច្នេះហើយ​ទើប​ការជ្រើសរើស​ស្បែកជើង​របស់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ត្រូវ​ពាក់​ឱ្យ​សប្បាយ​ស្រួល​ជើង និង​មាន​សុវត្ថិភាព គឺជា​រឿង​សំខាន់​ណាស់។

    ការជ្រើសរើស​ស្បែកជើង សម្រាប់​ទៅធ្វើ​ការងារ​ក្រៅ​ផ្ទះ

    -ស្ត្រី​មានគភ៌ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង ដែល​គ្មាន​កែង ដើម្បី​ការពារ ទាំង​កា​ររ​អឹ​ល​ដួល និង​ការឈឺ​ខ្នង ឈឺចង្កេះ​ផង។

    -ជ្រើសរើស​ពាក់​ស្បែកជើង​ណា ដែល​ស័ក្តិសម​នឹង​រូបរាង​ជើង​របស់ខ្លួន អាច​ទទួល​ទ្រ​ទម្ងន់​ខ្លួន និង​ទប់​ទល់នឹង​ការប៉ះទង្គិច​បាន​យ៉ាង​ល្អ។

    -កុំ​ជ្រើស​រើសយក​ស្បែកជើង​តាម​លេខ ដែល​ធ្លាប់​ពាក់​ដោយ​មិនបាន​ពាក់​ល  ព្រោះ​ទំហំ​ជើង​អាច​ប្រែប្រួល និង​នៅពេល​ពាក់ គួរ​ទុកឱ្យ​នៅសល់​ចន្លោះ រវាង​ចុង​ម្រាមជើង និង​ស្បែកជើង​ប្រវែង 1សង្ទីម៉ែត្រ។

    -ពិនិត្យមើល​បាត​ស្បែកជើង​ណា ដែល​តោង​ស្អឹ​ត​នឹង​កម្រាល​ឥដ្ឋ ជ្រើស​រើសយក​ពណ៌ ដែល​លេច​ច្បាស់​ជាង​សម្លៀកបំពាក់ ដែល​ពាក់​ទៅធ្វើ​ការ និង​មើលទៅ​ឃើញ​សមជា​អ្នកធ្វើការ​ផង។

    .បើ​ត្រូវ​ឈរ​ធ្វើការ​យូរ គួរ​ពាក់​ស្បែកជើង​ដែលមាន​បាត​រាបស្មើ ស្បែកទន់ៗ ដើម្បី​កាត់បន្ថយ​ការឈឺ​ស្រពន់​របស់​សាច់ដុំ​ជើង និង​បាតជើង ។

    -ឈាន​ចូលដល់​ត្រីមាស​ទី3 នៃ​ការ​មានគភ៌ គួរ​ចៀសវាង​ស្បែកជើង​ណា ដែល​ពិបាក​ពាក់​ពេល​ទៅធ្វើ​ការ ដូចជា​ស្បែកជើង​ដែលមាន​ខ្សែ​ចង ខ្សែរឹត​បន្តឹង ឬ​មាន​ក្បាល​គន្លឹះ ដែល​ធ្វើឱ្យ​ត្រូវ​អោនងើបៗនៅពេល​ពាក់ ឬ​ពេល​ដោះ។

    ការជ្រើសរើស​ស្បែកជើង​ពាក់​ធ្វើការ​នៅផ្ទះ

    -ក្នុងអំឡុងពេល​មានគភ៌ ជើង​នឹង​ហើម ហើយ​ធំ ដូច្នេះ​គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​ណា ដែលមាន​លក្ខណៈ​ធំ​ទូលាយ ហើយ​ស្រាល ពាក់​ហើយ​សប្បាយ​ស្រួល​ជើង ដូចជា​ស្បែកជើង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្បែកជើងផ្ទាត់​ជាដើម។

    -ជ្រើសរើស​បែប​ម៉ូដ ដែល​សម​គ្នា​នឹង​រូបរាង​បាតជើង​របស់ខ្លួន​បំផុត ផ្នែក​ធំ​បំផុត​របស់​ស្បែកជើង និង​បាតជើង គួរតែ​ឱ្យមាន​ទំហំ​ប៉ុនគ្នា។

    -ជ្រើសរើស​ពាក់​ស្បែកជើង​ណា ដែលមាន​បាត​តោង​ស្អឹ​ត​នឹង​កម្រាល​ឥដ្ឋ មិន​ងាយរ​អឹ​ល បាត​ខាងក្នុង​ទន់ ទប់ទល់​នឹង​ការ​ប៉ះ​បុក​បាន ដើម្បី​កាត់បន្ថយ​ការឈឺ​ជង្គង់ ឈឺ​កជើង។

    -ជាធម្មតា បាតជើង​ច្រើន​តែមាន​ទំហំ​ខុសគ្នា ដូច្នេះ​គួរ​វាស់​បាតជើង​ទាំងសងខាង​ជាមុនសិន មុននឹង​ទិញ ដោយ​រើស​យកតាម​ខ្នាត​ជើង​ដែល​ធំ។

    -ជ្រើសរើស​ពាក់​ស្បែកជើង​ណា ដែល​យឺត​យារ ពង្រីក​ខ្លួន​តាម​រូបរាង​បាតជើង​បានល្អ កុំ​ទិញ​ស្បែកជើង​ដែល​រឹប​ណែន​ខ្លាំង ដោយសារតែ​គិតថា ពាក់​យូរ​ទៅ​វា​គង់តែ​យារ​នោះឡើយ។

    -តម​ពាក់​ស្បែកជើងកែងចោត ព្រោះ​អាច​ប្រឈម​នឹង​ការ​ជំពប់ជើង​ដួល និង​ធ្វើឱ្យ​ឈឺ​ខ្នង​ទៀតផង។

    -បើ​ចង់ឱ្យ​ល្អ គួរ​ជ្រើសរើស​ពាក់​ស្បែកជើង​សុខភាព ដែល​ផលិតឡើង ដើម្បី​ទ្រ​ទម្ងន់​របស់​ជើង និង​បាតជើង​របស់​ស្ត្រី​មានគភ៌​ជាពិសេស។

    -ពេលវេលា​ដ៏​សមស្រប ដែល​អ្នក​ម្តាយ​គួរ​ទិញ​ស្បែកជើង  គឺ​ពេល​ថ្ងៃរសៀល ព្រោះ​ពេលនេះ​ជើង​នឹង​ហើម និង​រីក​ធំ​ជាង​ពេល​ធម្មតា៕

  • អីយ៉ា! បញ្ចុះតម្លៃច្រើនដល់ម្លឹងផង? អ្នកស្រឡាញ់ Ford អាចពិចារណាបាន!

    អីយ៉ា! បញ្ចុះតម្លៃច្រើនដល់ម្លឹងផង? អ្នកស្រឡាញ់ Ford អាចពិចារណាបាន!

    ពិតជា​ដំណឹង​គួរ​ឲ្យ​រីករាយ​សម្រាប់​មិត្ត​អ្នកគាំទ្រ និង​អ្នក​ស្រឡាញ់​រថយន្ត​ម៉ាក Ford ដែល​កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផ្ដាច់មុខ​នូវ​រថយន្ត Ford គ្រប់​ប្រភេទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បានធ្វើការ​ប្រកាស​លក់​លា​ង​ឃ្លាំង​ដោយ​ធ្វើការ​បញ្ចុះតម្លៃ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់មាន​ពីមុនមក​ទៅលើ​ម៉ូ​ឌែ​ល SUV របស់ខ្លួន​នោះ​គឺ​រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរី​ឆ្នាំ 2020 ដែល​ធ្វើការ​បញ្ចុះតម្លៃ​រហូតដល់​ទៅ $6,500 ឯណោះ ដែល​តម្លៃ​ចាស់​កាលពីមុន​មានតម្លៃ​រហូតដល់​ទៅ $71,000 ហើយ​បន្ទាប់ពី​ការបញ្ចុះ​តម្លៃ​រួចមក​គឺ​រថយន្ត​នេះ​មានតម្លៃ​ត្រឹមតែ $64,500 ប៉ុណ្ណោះ។

    បងប្អូន​មាន​ជម្រើស​ក្នុង​ការបង់​រំលស់​ជាមួយនឹង​លក្ខខណ្ឌងាយៗ មិន​ស្មុគស្មាញ​ដោយ​បង់ប្រាក់​ប្រចាំខែ​ត្រឹមតែ $527 ប៉ុណ្ណោះ ជាមួយនឹង​ការអនុម័ត​ឆាប់រហ័ស​ត្រឹមតែ 2 ថ្ងៃ​អាច​យក​រថយន្ត​មកប្រើប្រាស់​បាន ព្រមទាំង​សេវាកម្ម​បង់​រំលស់​គ្រប់ 25 ខេត្ត/ក្រុង​ប្រកបដោយ​ទំនុកចិត្ត។ ដូច្នេះ​បងប្អូន​ដែល​ស្រឡាញ់​រថយន្ត Ford សូម​ប្រញាប់​រួសរាន់​ក្នុងការ​ក្លាយជា​ម្ចាស់​រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរី​ឆ្នាំ 2020 នេះ​ព្រោះ​ចំនួន​នៃ​ការផ្តល់ជូន​មានកំណត់។

    ការបញ្ចុះ​តម្លៃ​ពិសេស​បែបនេះ​គឺ​ពិតជា​ឱកាសល្អ​សម្រាប់​បងប្អូន​ដែល​ស្រឡាញ់​គាំទ្រ​រថយន្ត Ford ដែល​វា​ជា​ពេលវេលា​ដ៏​ស័ក្តិសម​ក្នុង​ការទិញ​រថយន្ត​នេះ​មកប្រើប្រាស់​ព្រោះ​ពិតជា​ចំណេញ​ច្រើន​ខ្លាំង​មែនទែន។ រថយន្ត Ford Everest 2.0L Bi-Turbo ស៊េរី​ឆ្នាំ 2020 នៅតែ​ជា​រថយន្ត SUV ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​រថយន្ត SUV ដ៏​ទៃ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ជាមួយនឹង​ភាព​ប្រណិត និង​សមត្ថភាព​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ ជាពិសេស​នោះ​គឺ ម៉ាស៊ីន 2.0L ជំនាន់​ថ្មី និង​ប្រអប់លេខ 10 វគ្គ​អូ​តូ​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​ដៃ និង​លេខ​អូ​តូ​តែម្តង។

    បងប្អូន​មួយចំនួន​បាន​ស្គាល់​រថយន្ត​នេះ​តាមរយៈ​ពិធី​សម្ពោធ​ជា​ផ្លូវការ វីដេអូ​ធ្វើ​បទ​បង្ហាញ ស្ព​ត​ផ្សាយ​ពាណិជ​កម្ម ការ​ផុស​រូបផ្សេងៗ និង​តាម​ដង​វិថី​នានា ប៉ុន្តែ​តើ​បងប្អូន​ដឹង​ទេ​ថា Ford Everest 2.0L Bi-Turbo នេះ​មាន​លក្ខណៈពិសេស​អ្វីខ្លះ? ដូច្នេះ​ថ្ងៃនេះ​ដែរ​យើងខ្ញុំ​សូម​មក​ណែនាំ​តែ​ចំណុច​ពិសេស​ដែល​រថយន្ត​ដ៏​ទៃ​នៅក្នុង​តម្លៃ​ប្រហាក់ប្រហែលគ្នា​ពុំមាន នោះ​គឺ ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗចុងក្រោយ​ដ៏​ឆ្លាត​វៃ​របស់ Ford ដែលមាន​ដូចជា៖

    • ម៉ាស៊ីន​ដ៏​ស្ទុះ 0L Bi-Turbo ជំនាន់​ថ្មី​ដែល​អាច​ឲ្យ​រថយន្ត​នេះ​ផលិត​នូវ​កម្លាំង​សេះ​រហូតដល់​ទៅ 213PS និង​កម្លាំង​រមួល 500 Nm ដែល​កម្រិត​ស៊ីប្រេង​ត្រឹមតែ 7L-8L ក្នុង 100 គីឡូម៉ែត្រ​តែប៉ុណ្ណោះ។ លើសពីនេះទៅទៀត​ថែមទាំង​ចំណេញ​ក្នុងការ​បង់ពន្ធ​ផ្លូវ​ផងដែរ​គឺ​ត្រឹមតែ 20 ម៉ឺន​រៀល​ប៉ុណ្ណោះ​ពិតជា​ចំណេញ​ខ្លាំង​មែនទែន
    • ប្រអប់លេខ 10 វគ្គ​អូ​តូ​ជំនាន់​ថ្មី (10-Speed Automatic) ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​អូ​តូ និង​លេខ​ដៃ​លោកអ្នក​អាច​ថែមថយ​លេខ​ដោយ​គ្រាន់តែ​ចុច​សញ្ញា (+) និង (-)
    • ប្រព័ន្ធ​ជំនួយ​ចូល​ចត​ដោយ​ស្វ័យប្រវត្ត (Parallel Parking Assist)
    • ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់សម្រាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)
    • ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ចំហៀង​រថយន្ត (Blind Spot Information System)
    • ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ផ្នែក​ខាងក្រោយ​រថយន្ត (Cross Traffic Alert)
    • ប្រព័ន្ធ​សម្រាប់​កំណត់​ល្បឿន​អតិបរមា​ពេល​បើកបរ (MyKey System)
    • សេន​សឺ​ជុំវិញ​រថយន្ត​ចំនួន 10 គ្រាប់ (10 Sensors)
    • ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System)

    មិនតែប៉ុណ្ណោះ សមត្ថភាព​ជើង​ក្រោម​របស់ Ford Everest 2.0L Bi-Turbo ត្រូវបាន​កែច្នៃ​បន្ថែម ដែល​ប្រកបដោយ​ភាព​ធន់​រឹងមាំ​ជាង​មុន គឺ​សំដៅ​ទៅលើ​សុវត្ថិភាព​ជាពិសេស​ដល់​ការ​ទប់​លំនឹង​ដោយមាន​ភាពហាប់​ណែន​ជាង​មុន ធ្វើ​ឲ្យ​ការផ្ទុក​ទំងន់ អូស សណ្ដោង​ក្នុងស្ថានភាព​ផ្លូវ​លំបាក​ក៏ដូចជា​នៅពេល​បត់បែន​ប្រកបដោយ​សុវត្ថិភាព និង​ជួយ​កាត់បន្ថយ​សម្លេង​កង់​ពេល​បើកបរ​លើផ្លូវ​រាប​ផងដែរ។ កំណែទម្រង់​ចុងក្រោយ​នេះ​នឹងធ្វើ​ឲ្យ​សមត្ថភាព​នៃ​ការបើកបរ​របស់ Ford Everest 2.0L Bi-Turbo កាន់តែ​ប្រសើរ និង​មាន​ផាសុកភាព​ជាង​មុន​ដូចជា​ការកាត់បន្ថយ​ស​ម្លេ​ង ភាព​ញ័រ បង្កើន​ភាពទន់ភ្លន់​មិន​រលាក់​ខ្លាំង​ដូច​មុន។

    ក្រៅពី​ចំណុច​ពិសេស​ដែល​លើសគេ​ទាំងនេះហើយ Ford Everest 2.0L Bi-Turbo នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យាទំនើបៗចុងក្រោយ​ជាច្រើន​ទៀត​រហូតដល់​ជាង 50 ចំណុច​បន្ថែម​ដែល​ក្នុងនោះ​មាន​កញ្ចប់​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ​របស់ Ford ដែល​គេ​ឲ្យ​ឈ្មោះថា Ford Co-Pilot 360TM Technology ដែល​អាចបំពេញ​ជូន​នូវ​តម្រូវការ​របស់​អតិថិជន​បាន​យ៉ាង​ងាយស្រួល។ បើទោះបី​យើងខ្ញុំ​បាន​រៀបរាប់​ពី​ចំណុច​ពិសេស​ជាច្រើន​របស់​រថយន្ត​នេះ​ច្រើនយ៉ាង​ណាក៏ដោយ ប៉ុន្តែ​គឺ​ពិតជា​មិនទាន់​អស់​នោះទេ ដូច្នេះ​ប្រសិនបើ​លោកអ្នក​ចង់​ជ្រាប​ព័​ត៍​មាន​បន្ថែម​អំពី​រថយន្ត​នេះ​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័​ត៍​មាននៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដែលមាន​ដូចជា៖

    • អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ​ព្រះមុនីវង្ស​ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 214 214
    • អគារ​តាំង​បង្ហាញ​សាខា​ទឹកថ្លា​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 023 890 880
    • អគារ​តាំង​បង្ហាញ​សាខា​ទួល​សង្កែ​ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 990 800 | 087 990 800
    • អគារ​តាំង​បង្ហាញ​សាខា​ខេត្តសៀមរាប​ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 063 766 661។