Author: ធឿន មករា

  • រឿងល្អៗរបស់ស្រ្តីៗយើងនៅពេលតាំងគភ៌

    រឿងល្អៗរបស់ស្រ្តីៗយើងនៅពេលតាំងគភ៌

    ស្រ្តីយើង នៅពេលឈានចូលទៅរកភាពជាម្តាយហើយ នឹងមានប្រតិកម្មចេញពីសញ្ជាតិញាណដែលប្រែប្រួលមិនដូចពីមុន។ ខុសពីពេលមុនដែលមិនទាន់តាំងគភ៌ យើងអាចនឹងហូបចុក ដើរលេង និងរស់នៅយ៉ាងសប្បាយអស់ដៃ តែនៅពេលអ្នកមានតួនាទីថ្មីនៃភាពជាម្តាយគេហើយនោះ គ្រប់យ៉ាងក្នុងជីវិតក៏នឹងប្រែផ្លាស់តួនាទីថ្មីស្ទើរតែទាំងអស់ នោះក៏ព្រោះតែរឿងរ៉ាវដែលកំពុងនឹងកើតឡើងចាប់ពីពេលដែលដឹងខ្លួនថាមានគភ៌ហើយនោះ មនុស្សជាម្តាយត្រូវធ្វើតែរឿងល្អៗដើម្បីកូននៅក្នុងផ្ទៃហ្នឹងឯង។ ឥឡូវយើងនាំគ្នាមកមើលថា តើមានរឿងល្អៗអ្វីខ្លះដែលកើតឡើងនៅក្នុងជីវិតជាម្តាយ និងធ្វើឱ្យអ្នកញញឹមឡើងយ៉ាងមានសេចក្តីសុខបំផុតនោះ?

    បែរមកមើលថែទាំខ្លួនឯង

    ស្រ្តីយើងកាលពីមុនមិនទាន់រៀបការ ឬនៅមិនទាន់មានគភ៌ ប្រាកដណាស់ថា ពួកយើងច្រើនតែខ្វះការយកចិត្តទុកដាក់មើលថែទាំសុខភាព អ្នកខ្លះក៏ចូលចិត្តញ៉ាំ និងដើរលេងយ៉ាងអស់ដៃ។ ពីធ្លាប់ជក់បារី ញ៉ាំស្រា តែមកដល់ពេលនេះត្រូវបត់ 180 អង្សា ឈប់គ្រប់យ៉ាងទាំងអស់ដើម្បីកូនតូចក្នុងផ្ទៃ ហើយបែរមកតាំងចិត្តញ៉ាំអាហារដើម្បីសុខភាព។ ពីមុនមិនដែលញ៉ាំទឹកដោះគោសោះ ក៏បែរមកញ៉ាំទឹកដោះគោបំប៉ន ខំប្រឹង និងព្យាយាមញ៉ាំអាហារ និងគេងសម្រាកឱ្យបានគ្រប់គ្រាន់។ រកពេលវេលាហាត់ប្រាណឱ្យរាងកាយរឹងមាំ មិនថាតែធ្វើយ៉ូហ្កាស្រាលៗ ដើរលេងឱ្យយឺតសរសៃសរសូង រួមទាំងយកចិត្តទុកដាក់រឿងការថែរក្សាភាពស្អាត និងអនាម័យ​ដំណាលៗគ្នាទៀតផង។ អ្វីដែលស្រ្តីមានគភ៌មិនដែលធ្លាប់ធ្វើ ឡារ៉ែនជឿថា ដល់ពេលមានគភ៌ ស្រ្តីយើងនឹងកង្វល់បារម្ភពីគភ៌របស់ខ្លួនខ្លាំងបំផុត នេះហើយគឺជារឿងល្អៗដែលស្រ្តីមានគភ៌ស្វែងរកឃើញ និងសាងឡើងដើម្បីឱ្យកូនតូចរបស់ខ្លួនបានទទួលនូវអ្វីល្អៗដំណាលៗគ្នាហ្នឹងឯង។

    មានភាពស៊ូទ្រាំ និងរឹងប៉ឹងកាន់តែខ្លាំងឡើង

    pregnant woman have a pain standing

    ពីមុន មានអ្វីបន្តិចបន្តួចក៏ងាយ និងឆាប់ឈឺថ្កាត់ ទន់ជ្រាយដូចស្ទើរស្លាប់ស្ទើររស់អ៊ីចឹង តែចាប់ពីពេលដឹងថាមានគភ៌ហើយនោះ អ្នកនឹងត្រូវនឹងធឹង និងធ្វើចិត្តឱ្យស្ងប់ឱ្យបានច្រើន ហើយតាំងចិត្តចិញ្ចឹមថែបំប៉នទារកក្នុងគភ៌តូចមួយរបស់អ្នកឱ្យធំធាត់រឹងមាំឡើង និងប្រសូតចេញមកយ៉ាងមានសុវត្ថិភាព។ ដោយក្នុងអំឡុងពេលពពោះ 9 ខែនេះ ស្រ្តីមានគភ៌នឹងត្រូវមើលថែទាំថ្នាក់ថ្នមគភ៌ឱ្យបានល្អបំផុត ទទួលទានអាហារដែលមានប្រយោជន៍ដើម្បីកូន អត់ទ្រាំមិនញ៉ាំអាហារដែលមិនហុចផលល្អដល់គភ៌។ ទង្វើណាដែលមិនមែនជាផលល្អចំពោះទារកក៏ចៀសមិនធ្វើទាំងអស់។ សុខចិត្តស៊ូទ្រាំដើម្បីកូនរហូតដល់ទៅ 9 ខែ ឈឺថ្កាត់ផ្សេងៗក៏មិនញ៉ាំថ្នាំ ទោះបីជាចាញ់កូនខ្លាំងក្លាប៉ុនណា ក៏សុខចិត្តទ្រាំអត់ធន់ និងទាំងអស់នេះហើយជាការបង្វឹកស្រ្តីមានគភ៌ឱ្យចេះអត់ធន់ស៊ូទ្រាំយ៉ាងដល់ទីបំផុត សូម្បីតែក្នុងអំឡុងថ្ងៃប្រសូតមកដល់ក៏ដោយ។ ទោះជាឈឺចាប់ប៉ុនណា តែអ្នកម្តាយដូចជារូបអ្នកក៏ខាំមាត់ទ្រាំ ដោយបេះដូងមោះមុតរឹងប៉ឹងបានយ៉ាងពិតប្រាកដ។ នោះគឺដើម្បីបានឃើញមុខកូនជាទីស្រឡាញ់របស់អ្នកនៅក្នុងវង្វង់ដៃឱបដ៏សែនសុវត្ថិភាព។

    តឱ្យឈឺចាប់ប៉ុនណា ក៏អ្នកម្តាយគ្រប់រូបរីករាយទទួលយកការឈឺចាប់នោះដែរ។

    មានទឹកចិត្តទន់ភ្លន់ និងរៀនយល់ដឹងពីរឿងថ្មីៗជានិច្ច

    នៅពេលដឹងថាមានគភ៌ហើយ ស្រ្តីមានគភ៌នឹងមិននៅស្ងៀមឡើយ ព្យាយាមរកពេលវេលាទំនេរៗមកអង្គុយចាក់អំបោះព្រំធ្វើជាមួក អាវ ស្រោមដៃ ស្រោមជើងទុកសម្រាប់កូនតូចជាទីស្រឡាញ់។ អានសៀវភៅ ស្តាប់បទភ្លេង រកកិច្ចការងារថ្មីៗ ស្រាលៗធ្វើដើម្បីបន្ធូរអារម្មណ៍ បន្ធូរភាពធុញថប់តានតឹង សម្លឹងពិភពលោកក្នុងន័យល្អ និងដែលសំខាន់នោះគឺ មួយរយទាំងមួយរយ នារីៗយើងនៅពេលមានគភ៌ហើយ ផ្លូវចិត្តនឹងទន់ភ្លន់ស្ងប់ស្ងាត់ជាងមុនទាំងអស់។

    ទាំងអស់នេះហើយជារឿងរ៉ាវល្អៗដែលចូលមកប្រលោមដួងចិត្តមនុស្សដែលជាអនាគតអ្នកម្តាយ ធ្វើឱ្យមានសុខភាពផ្លូវចិត្តស្រស់ថ្លា មិនតានតឹងធុញថប់ ហុចផលឱ្យទារកក្នុងគភ៌បានទទួលនូវភាពកក់ក្តៅ ទន់ភ្លន់អំពីអ្នកម្តាយដំណាលៗគ្នាដែរ។ អាចរាប់ថា រឿងទាំងអស់នេះគឺជារង្វាន់ដ៏ល្អបំផុតពេញមួយរយៈពេលនៃការតាំងគភ៌របស់នារីៗយើង៕

  • រួមប្រយោគល្អៗ ដែលស្វាមី-ភរិយាគួរនិយាយឱ្យបានរត់មាត់ ដើម្បីជីវិតគូយូរអង្វែង

    រួមប្រយោគល្អៗ ដែលស្វាមី-ភរិយាគួរនិយាយឱ្យបានរត់មាត់ ដើម្បីជីវិតគូយូរអង្វែង

    ពាក្យថា “បងស្រឡាញ់អូន ឬអូនស្រឡាញ់បង” ជាពាក្យសម្ដីងាយៗដែលគូស្នេហ៍គួរនិយាយប្រាប់គ្នាឱ្យបានរៀងរាល់ថ្ងៃ ព្រោះវានឹងសាងនូវអារម្មណ៍ល្អៗចំពោះគ្នាទៅវិញទៅមក តែត្រឹមតែពាក្យ 3 ម៉ាត់នេះ អាចនឹងមិនទាន់គ្រប់គ្រាន់ក្នុងការធ្វើឱ្យជីវិតជះពន្លឺនៃសេចក្តីសុខសុភមង្គលរហូតពេញមួយជីវិតអាពាហ៍ពិពាហ៍បានឡើយ ដូច្នេះហើយទើបអ្នកជំនាញការរឿងជីវិតនិងសុភមង្គលបានណែនាំថា គូស្វាមី-ភរិយាគួរពោលពាក្យសម្ដីសំខាន់ៗ 10 ប្រយោគខាងក្រោមនេះជាមួយគ្នាឱ្យបានរត់មាត់ បើនិយាយបានរាល់ថ្ងៃផងរឹតតែល្អទៅទៀត។

    1 . “បង(អូន)សំណាងល្អណាស់ដែលបានរៀបការជាមួយអូន(បង)”

    យើងគ្រប់គ្នាចង់បានការអះអាង និងចូលចិត្តពាក្យសរសើរពីគូស្នេហ៍ ហើយនឹងរឹតតែរំភើបចិត្តរហូតស្ទើរតែហោះទៅទៀតបើសិនជាស្វាមី ឬភរិយារបស់យើងម្នាក់ៗមានអារម្មណ៍ថា ការសម្រេចចិត្តប្រើជីវិតតទៅមុខទៀតទាំងអស់រស់នៅជាមួយនឹងយើង គឺជាការសម្រេចចិត្តដែលត្រឹមត្រូវបំផុតនោះ។

    2 . “ឱ្យបង(អូន)ជួយអីខ្លះទេ?

    គូស្នេហ៍ដែលរៀបការហើយកន្លះសតវត្សរ៍ ឬច្រើនជាងនោះ គេនឹងមិនព្យាយាមធ្វើខ្លួនជា “អ្នកប្រយុទ្ធជិះសេះស” ដែលចូលមកជ្រៀតជ្រែក ប្រាប់ឱ្យគូស្នេហ៍ធ្វើបែបនេះបែបនោះដើម្បីកែបញ្ហា ឬធ្វើខ្លួនដូចថា គឺខ្ញុំនេះឯងដែលអាចកែខៃបញ្ហាគ្រប់បែបយ៉ាងបានទាំងអស់នោះទេ ព្រោះអ្វីដែលគូជីវិតរបស់អ្នកចង់បានពិតប្រាកដនោះគឺ នៅចាំស្ដាប់គេយ៉ាងយល់ចិត្ត ដោយអ្នកគ្រាន់តែនិយាយថា “បង(អូន)នឹងក្បែរអូន(បង)ជានិច្ច” ឬ “មានអ្ីចង់ឱ្យបង(អូន)ជួយ ក៏ប្រាប់មកណា៎” វានឹងមានប្រសិទ្ធភាពខ្លាំងជាងទៅនិយាយថា “នែ ត្រូវធ្វើអ៊ីចេះណា៎!”

    3 . “បង(អូន)ត្រូវការអូន(បង)”

    ប្រាប់ឱ្យគូជីវិតដឹងថា អ្នកត្រូវការរូបគេខ្លាំងប៉ុនណាលើគ្រប់ៗផ្នែក រួមទាំងរឿងលើគ្រែផងដែរ រួចហើយភ្លើងប្រាថ្នារបស់អ្នកទាំងពីរនឹងឆេះព្រឹបឡើងម្ដងទៀត…។

    4 . “អូន(បង)គិតយ៉ាងណាដែរ?”

    ប្រយោគងាយៗ តែមានថាមពលខ្លាំងក្លាយ៉ាងមិនគួរឱ្យជឿ ជាពិសេសពេលពិភាក្សាគ្នាយ៉ាងក្ដៅគគុក សម្ដីនេះនឹងកាត់បន្ថយភាពខ្លាំងក្លាបាន ព្រោះវាជាការបបួលឱ្យស្វាមី ឬភរិយាសម្ដែងគំនិតយោបល់ និងប្រាប់ឱ្យគេដឹងថា អ្នកនៅតែផ្តល់ភាពសំខាន់ចំពោះគំនិតរបស់គេយ៉ាងខ្លាំងជានិច្ច។

    5 . “បើសិនគ្មានបង(អូន) អូន(បង)មិនដឹងទៅជាយ៉ាងណាទេ?”

    នៅពេលដែលអ្នកកំពុងស្ថិតក្នុងស្ថានការណ៍សោកសៅ ឬកំពុងប្រឈមនឹងបញ្ហាសំខាន់ក្នុងជីវិត ហើយមានអារម្មណ៍ល្អឡើងវិញដែលមានគេ(នាង)នៅក្បែរ និងផ្ដល់កម្លាំងចិត្តដល់អ្នកជានិច្ចនោះ ចូរកុំភ្លេចអរគុណគេ(នាង)ដោយប្រយោគនេះ ដើម្បីឱ្យគេ(នាង)បានដឹងថា គេ(នាង)គឺជាកម្លាំងជំរុញដ៏អស្ចារ្យ ធ្វើឱ្យអ្នកមានសេចក្តីសុខ និងធ្វើឱ្យអ្នករំភើបចិត្តមែនទែន។

    6 . “បងស្រស់សង្ហា / អូនពិតជាស្អាតមែន”

    ទោះជាមនុស្សយើងមិនបានសេពគប់គ្នាលើមុខមាត់ ឬរូបរាងខាងក្រៅក៏ដោយ តែក៏មិនអាចបដិសេធបានដែរថា យើងខ្លួនឯងក៏មានអារម្មណ៍ល្អដែរពេលដែលគូជីវិតសរសើរពីរូបរាងមុខមាត់របស់យើង ដែលពាក្យសរសើរបន្តិចបន្តួចទាំងនេះ ដូចជា “បងចូលចិត្តពេលអូនស្លៀកឈុតហ្នឹងមែនទែន” ឬ “បងឯងស្លៀកឈុតហ្នឹងហើយ សង្ហាមែនទែន” ក៏ធ្វើឱ្យគូចីវិតរបស់យើងមានអារម្មណ៍រំភើបសឹងតែហោះបានដែរទោះជារៀបការគ្នាមកយូរឆ្នាំហើយក៏ដោយ។

    7 . “សូមទោសណា៎”

    តើអ្នកបាននិយាយពាក្យមួយប្រយោគនេះលើកចុងក្រោយជាមួយគូជីវិតនៅពេលណាដែរ? សម័យនេះយើងបានឮពាក្យថា សូំទោស កាន់តែតិចទៅហើយ ព្រោះមនុស្សយើងច្រើនតែព្យាយាមរក្សាចរិតលក្ខណៈខ្លួនឯងឱ្យមើលទៅឃើញល្អ និងមិនសូវជាព្រមទទួលស្គាល់ចំពោះអ្វីដែលខ្លួនឯងបានធ្វើខុសឆ្គងប៉ុន្មានឡើយ តែចូរចាំទុកថា…ក្នុងជីវិតអាពាហ៍ពិពាហ៍ដែលសុខដុមរលូនល្អ គូស្នេហ៍ត្រូវមិនវាយឬកដាក់គ្នានោះឡើយ ពេលធ្វើខុស ក៏ត្រូវសូមទោស និងទទួលស្គាល់ចំណុចខុសឆ្គងចំពោះគ្នាទៅវិញទៅមក ទើបអាចរស់នៅជាមួយគ្នាបានយូរអង្វែង។

    8 . “និយាយឱ្យបង(អូន)ស្ដាប់ផងមើល៍”

    បើគូស្នេហ៍បានទៅជួបរឿងរ៉ាវដ៏គួរឱ្យរំភើបញាប់ញ័រណាមួយ ឬទើបតែត្រឡប់មកពីដើរលេងកម្សាន្តនោះ ចូរសាកល្បងសុំឱ្យគេរៀបរាប់ឱ្យស្ដាប់បែបមិនបាច់និយាយកាត់ ឬលូកមាត់ម្ដងទៅមើល។ ចង់រឿងតូច រឿងធំ ឬរឿងណាមួយក៏ដោយ ចូរសម្ដែងឱ្យគេដឹងថា យើងកំពុងតែយកចិត្តទុកដាក់ស្ដាប់នូវអ្វីដែលគេរៀបរាប់ប្រាប់នោះ តែប៉ុណ្ណឹងគេក៏នឹងពេញចិត្តបាត់ទៅហើយ។

    9 . “អូន(បង)ឯងនិយាយត្រូវហើយ បង(អូន)ខុសខ្លួនឯង”

    នៅពេលបញ្ហាបានធូរស្រាលឡើងហើយ ប្រយោគនេះនឹងធ្វើឱ្យគេស្ដាប់ឮហើយមានអារម្មណ៍ល្អខ្លាំងបំផុត និងភ្លេចរឿងរ៉ាវដែលបានឈ្លោះគ្នាពីមុនមកសឹងតែទាំងអស់ ដូច្នេះចូរព្យាយាមនិយាយប្រយោគនេះឱ្យបានញឹកញាប់ ទោះជាក្នុងចិត្តរបស់អ្នកអាចគិតថា គេខុស ហើយយើងត្រូវក៏ដោយ!។

    10 . “មិនអីទេ បង(អូន)អត់ទោសឱ្យ”  

    មនុស្សយើង នរណាៗក៏សុទ្ធតែធ្លាប់ធ្វើខុសដែរ អ្នកខ្លួនឯងក៏ដូចគ្នាដែរ! ដូច្នេះការដែលអ្នកអត់ទោសឱ្យគេ វាគឺជាវត្ថុកាដូអនុស្សាវរីយ៍ដ៏មានតម្លៃខ្លាំងបំផុត ទោះជាអ្នកនៅមិនទាន់ចង់លើកលែងទោសឱ្យគេចេញពីដួងចិត្តពិតៗក៏ដោយ តែចូរចាំទុកថា ការធ្វើខ្លួនយើងឱ្យស្រឡះផុតពីភាពឈឺចាប់ និងឈប់រំឭកពីរឿងរ៉ាវដ៏អាក្រក់នោះ វានឹងជួយឱ្យអ្នកលែងមានអារម្មណ៍តានតឹង និងជំរុញឱ្យសម្ព័ន្ធភាពគ្រួសាររលូនល្អឡើងវិញទៀតផង។ ដូច្នេះ រឿងអ្វិដែលអាចចុះចាញ់បាន ក៏ធ្វើចាញ់ៗទៅចុះណា៎ ឡារ៉ែនសូមផ្ដាំ…៕

  • 15 រឿងតូចៗដែលឪពុកម្ដាយគួរធ្វើ ដើម្បីប្រាប់ទៅកូនថា ប៉ាម៉ាក់ស្រឡាញ់កូនណា៎…(វគ្គទី 1)

    15 រឿងតូចៗដែលឪពុកម្ដាយគួរធ្វើ ដើម្បីប្រាប់ទៅកូនថា ប៉ាម៉ាក់ស្រឡាញ់កូនណា៎…(វគ្គទី 1)

    ឪពុកម្ដាយមួយចំនួនអាចនឹងអៀនខ្មាស មិនហ៊ានសម្ដែងចេញជាមួយកូនថា យើងស្រឡាញ់គេ។ រឹតតែកូនខ្លះកាន់តែធំឡើង គម្លាតឆ្ងាយក៏កាន់តែកើនច្រើនឡើង រឹតតែដល់ពេលកូនមានមិត្តភ័ក្តិ មានសង្គមថ្មីៗដែលគេបានជួបផងនោះ អាចនឹងធ្វើឱ្យលោកអ្នកលែងបានទំនាក់ទំនងជាមួយកូនតាមដែលគួរធ្វើបាន។ អូខេ! នាំគ្នាមកផ្លាស់ប្តូរទម្លាប់និស្ស័យរបស់យើងវិញប្រសើរជាង បើសិនជាលោកអ្នកខ្មាស់អៀនក្នុងការនិយាយ អ៊ីចឹងយើងនាំគ្នាមកសាកល្បងធ្វើរឿងទាំងអស់នេះម្ដងវិញប្រសើរជាង ដើម្បីប្រាប់ទៅកូនថា លោកអ្នកស្រឡាញ់ និងកង្វល់បារម្ភពីគេខ្លាំងប៉ុនណា។

    1 . មិនលេងទូរស័ព្ទពេលនៅជាមួយកូន

    នៅពេលអ្នកត្រឡប់មកដល់ផ្ទះ ឬកូនចូលមកក្នុងផ្ទះក្រោយត្រឡប់មកពីសាលា អ្នកគួរផ្ដល់ភាពសំខាន់ចំពោះគេមុនចាប់អារម្មណ៍នឹងទូរស័ព្ទ។ និយាយសាកសួរសុខទុក្ខកូនជាមុន ក្មេងៗនឹងចូលចិត្តណាស់ ព្រោះគេចង់និយាយរឿងនេះរឿងនោះឱ្យអ្នកបានស្ដាប់ច្រើនណាស់។ រដ្ឋាភិបាលនៃប្រទេសស៊ុយអែដបានបង្ហើបឱ្យដឹងថា ក្មេងៗជាង 33% មិនពេញចិត្តដែលឪពុកម្ដាយញៀនទូរស័ព្ទជ្រុលពេក។

    2 . បិទទូរទស្សន៍ និងឧបករណ៍ផ្សព្វផ្សាយផ្សេងៗ

    ពេលព្រឹកគួរតែជាវេលាដែលអ្នកបានផ្ដល់ទៅឱ្យកូន ផ្ដល់កម្លាំងចិត្តដល់គេមុននឹងចេញទៅប្រឈមនឹងរឿងរ៉ាវក្នុងថ្ងៃនេះ។ សាកល្បងប្ដូរពីការមើល ឬស្ដាប់ព័ត៌មានផ្សេងៗមកនិយាយលេងជាមួយកូនម្ដងមើល ធានាថា អ្នកនឹងរឹតតែស្និទ្ធស្នាលជាមួយកូនខ្លាំងឡើងមិនខាន។

    3 . ប្រើពេលវេលាមុនពេលគេងនៅជាមួយកូន

    អំឡុងពេលដែលល្អមួយទៀតក៏គឺ “មុនគេង” រឹតតែជាក្មេងតូចផងនោះ ការបានស្ដាប់រឿងនិទានមុនគេង នឹងជួយសាងសម្ព័ន្ធភាពដល់ក្មេង និងឪពុកម្ដាយ និងខ្លាំងជាងនោះទៅទៀត វានៅបានជួយជំរុញ និងបង្កើនខួរក្បាលកុមារទៀតផង។

    4 . សម្ដែងសេចក្ដីស្រឡាញ់

    ក្មេងនឹងបានដឹងពីសេចក្តីស្រឡាញ់តាមរយៈការប៉ះពាល់។ បើអ្នកមានអារម្មណ៍ថា អ្នកដូចជាឃ្លាតឆ្ងាយពីកូនពេកហើយនោះ​ ក៏អាចនឹងកាន់ស្មា ប៉ះខ្លួនកូនស្រាលៗ តែបើកូននៅតូចវិញ ចូរថើប និងឱបគេជានិច្ច។ ការប៉ះពាល់នឹងជួយកាត់បន្ថយអាការច្រងេងច្រងាង និងការបដិសេធសង្គមរបស់កូនបាន កូនរបស់អ្នកនឹងចូលចិត្តចូលទៅរកអ្នកដទៃ និងមានសេចក្ដីសុខជាមួយការមានបដិសម្ព័ន្ធជាមួយមនុស្សជុំវិញខ្លួន។

    5 . ឱ្យពេលវេលាដល់កូន

    លេងកីឡា ធ្វើម្ហូបអាហារ អានសៀវភៅ និយាយជាមួយកូន ចូរឱ្យពេលវេលាដល់គេ ធ្វើឱ្យដូចអ្នកជាមិត្តភ័ក្តិរបស់គេម្នាក់ដែរ។

    6 . ដាក់ទោសដោយក្ដីស្រឡាញ់

    នៅមានឪពុកម្ដាយជាច្រើននាក់ដែលជឿថា ការដាក់ទោសដោយវិធីហិង្សា នឹងធ្វើឱ្យកូនរាងចាល និងមិនធ្វើខុសទៀត តែអ្នកដឹងទេថា វាប្រែក្លាយជាការបង្រៀនឱ្យកូនយល់ដឹងថា អំពើហិង្សាហ្នឹងអាចកែបញ្ហាការមិនយល់ពីគ្នាបាន ដែលវាជាគ្រោះថ្នាក់ខ្លាំងណាស់ចំពោះកូននាពេលអនាគតខាងមុខ។ ដូច្នេះហើយចូរដាក់ទោសកូនយ៉ាងមានហេតុ និងផល និងឱ្យគេបានរៀនយល់ដឹងពីកំហុសឆ្គងទាំងនោះ។

    7 . សរសេរសំណេរកំប្លែងៗ ឬផ្ដល់កម្លាំងចិត្តដល់គេ

    សម័យនេះឪពុកម្ដាយអាចនឹងត្រូវផ្ញើសំណេរផ្សេងៗតាមទូរស័ព្ទទៅឱ្យកូនបានហើយ ដូច្នេះចូរកុំផ្ញើតែរឿងការងារ រហូតដល់ភ្លេចការលេងសើចបន្តិចបន្តួចខ្លីៗឱ្យសោះ។ សាកល្បងផ្ញើរសំណេរឆ្លើយតប ឬពាក្យលើកទឹកចិត្តខ្លីៗបែបកំប្លែងៗឱ្យកូនម្ដងមើល៍។

    (នៅមានត)

  • ដំណាំស្ពៃចង្កឹះ និងស្ពៃតឿ

    ដំណាំស្ពៃចង្កឹះ និងស្ពៃតឿ

    ស្ពៃចង្កឹះ ៈ ជាបន្លៃដែលគេនិយមយកទៅធ្វើជាម្ហូបអាហារទាំងស្លឹក និងដើម មានប្រព័ន្ធចាក់ឫសរាក់ៗទៅក្នុងដី មានដើមឈរត្រង់ មួយគុម្ពៗមានទំហំអង្កត់ផ្ចិតប្រមាណជា 1.4 – 1.8 សង់ទីម៉ែត្រ កម្ពស់ប្រមាណជា 43 – 54 សង់ទីម៉ែត្រ មានស្លឹកជារាងបន្ទះមានពណ៌បៃតងចាស់មានលក្ខណៈរាបស្មើ និងដុះឡើងជាលក្ខណៈរីកឡើងទៅលើ។ អាយុនៃការប្រមូលផលគឺប្រមាណជា 35 – 45 ថ្ងៃបន្ទាប់ពីដាក់ដាំ។

    ស្ពៃតឿ ៈ មានដើមកំណើតនៅក្នុងប្រទេសចិន ជប៉ុន អាស៊ីកណ្តាល ត្រូវបាននាំចូលមកដាំនៅក្នុងប្រទេសយើងជាយូរយាុយារណាស់មកហើយ។ ធាងស្លឹកមានពណ៌បៃតងខ្ចី លក្ខណៈសំប៉ែត ចំណែកគល់ធាងមានលក្ខណៈរីកធំ និងក្រាស់ ហើយស្រួច ចុងស្លឹកមូល មិនរួញ ស័ក្តិសមក្នុងការរីកលូតលាស់ធំធាត់ក្នុងសីតុណ្ហភាពចន្លោះពី 20 – 25 អង្សាC តែអាចទ្រាំទ្រនឹងសភាពសីតុណ្ហភាពខ្ពស់បានល្អជាងក្រុមបន្លែស៊ីមើម(ឆៃថាវ ការ៉ុត ជាដើម) ដូច្នេះហើយទើបយើងអាចដាំវាបានពេញមួយឆ្នាំ។

    ការដាំ

    • ការត្រៀមដី ៈ ភ្ជួរដាស់ដីជម្រៅប្រមាណជា 15 – 20 សង់ទីម៉ែត្រ រួចហាលចោល 7 ថ្ងៃ រួចហើយរាស់ ឬជ្រុំបំបែកដីឱ្យល្អិត ដាក់ជីលាមកគោ ឬជីធម្មជាតិក្នុងអត្រា 50 គីឡូក្រាមសម្រាប់ផ្ទៃដី 15 X 100 ម៉ែត្រមុននឹងធ្វើដីឱ្យរាបស្មើ រួចលើកជារងកម្ពស់ 20 សង់ទីម៉ែត្រ X ទទឹង 1 ម៉ែត្រ និងបណ្តោយតាមប្រវែងដី។
    • វិធីដាំ ៈ នឹងប្រើវិធីព្រោះគ្រាប់ ដោយចាប់ផ្តើមពីការយកគ្រាប់ពូជ 1 ចំណែកលាយជាមួយដីខ្សាច់ម៉ដ្ឋ 3 ចំណែក បន្ទាប់ពីនោះគ្របពីលើរងដោយចំបើង រួចស្រោចទឹក ហើយព្រោះគ្រាប់ពូជលាយដីខ្សាច់នោះឱ្យសព្វលើរង បន្ទាប់មកស្រោចទឹកបន្ថែមឱ្យជោគ។ នៅពេលកូនស្ពៃលាស់ឡើងបានអាយុ 20 ថ្ងៃ ឬមានស្លឹក 4 – 5 សន្លឹកហើយ ចូរធ្វើការដកដាក់ដាំបំបែកដោយទុកចម្ងាយពីគ្នាពី​20 – 30 សង់ទីម៉ែត្រ។

    វិធីមើលថែទាំ

    • ការស្រោចទឹក ៈ ស្ពៃចង្កឹះជាដំណាំដែលចូលចិត្តទឹកខ្លាំងណាស់ ដូច្នេះហើយទើបវារីកធំធាត់លូតលាស់បានល្អណាស់ គួរស្រោចទឹកមួយថ្ងៃ 1 – 2 ដង(ព្រឹក និងល្ងាច) ដោយការប្រើចំពួយទឹកផ្កាឈូកក្នុងការស្រោច។ ត្រូវតែកុំឱ្យខ្វះទឹក ព្រោះនឹងធ្វើឱ្យដំណាំស្ពៃឈប់លូតលាស់។
    • ការដាក់ជី ៈ ដាក់ជី យូរៀ (46-0-0) ឬ25-7-7 ចំនួន 30 គីឡូក្រាមសម្រាប់ផ្ទៃដី 15 X 100 ម៉ែត្រ ដើម្បីពន្លឿនការលូតលាស់ធាង និងស្លឹក។ បន្ទាប់ពីដាក់ជីរួចគ្រប់ពេលត្រូវស្រោចទឹកឱ្យជោគភ្លាមៗ ដើម្បីកុំឱ្យជីនៅទើរលើស្លឹកព្រោះនឹងធ្វើឱ្យដំណាំខូចខាតបាន។
    • ការការពារ និងកម្ចាត់សត្រូវដំណាំ ៈ បាញ់ការពារសត្វល្អិតសត្រូវដំណាំដោយទឹកថ្នាំឱសថបុរាណត្រាំដែលចម្រាញ់ចេញពីស្លឹកស្តៅ ស្បៃរឿង ប៉េងប៉ោះ ទន្រ្ទានខែត្រ ដោយយកទៅបាញ់នៅពេលព្រលប់ ឬពេលព្រលឹម ដើម្បីការពារសត្វដង្កូវស៊ីស្លឹក រួមទាំងអាចដាំដើមផ្កាស្បៃរឿង និងដើមប៉េងប៉ោះនៅចន្លោះៗរងក៏អាចជួយបណ្ដេញសត្វល្អិតបានផងដែរ។

    វិធីប្រមូលផល

    ដំណាំស្ពៃចង្កឹះ និងស្ពៃតឿនេះអាចប្រមូលផលបាននៅពេលដើមមានអាយុគ្រប់ 35 – 45 ថ្ងៃ ចូរប្រើកាំបិតមុតកាត់នៅត្រង់គល់គុម្ពស្ពៃណាដែលល្មមប្រមូលផល និងដោយសារតែបន្លែស្ពៃជារុក្ខជាតិដែលបៀមទឹក ដូច្នេះគួររក្សាទុកនៅក្នុងកន្លែងដែលមានសីតុណ្ហភាពទាប មានកម្រិតភាពសើមប្រមាណជា95 ភាគរយ នឹងអាចរក្សាទុកបានយូរដល់ទៅ 2 – 3 សប្ដាហ៍៕

  • កូនមិនស្ដាប់បង្គាប់ ឪពុកម្ដាយត្រូវប្រញាប់បណ្ដុះនិស្ស័យ 4 យ៉ាងនេះឱ្យបានមុនអាយុ 8 ឆ្នាំ!

    កូនមិនស្ដាប់បង្គាប់ ឪពុកម្ដាយត្រូវប្រញាប់បណ្ដុះនិស្ស័យ 4 យ៉ាងនេះឱ្យបានមុនអាយុ 8 ឆ្នាំ!

    កូនមិនសូវស្ដាប់បង្គាប់ឪពុកម្ដាយ ទង្វើនេះនឹងចាប់ផ្ដើមធ្ងន់ធ្ងរឡើងមែនទែននៅពេលកូនឈានចូលដល់វ័យ 8 – 12 ឆ្នាំ ដែលជាអំឡុងវ័យនៃការមានឥស្សរភាពក្នុងការសម្រេចចិត្ត ព្រោះកុមារក្នុងវ័យនេះនឹងចាប់ផ្ដើមចេះគិត និងមានបុគ្គលភាពជារបស់ខ្លួនឯងច្បាស់លាស់ មើលអ្វីជុំវិញខ្លួន និងសម្រេចចិត្តតាមបែបរបស់ខ្លួនឯង ដោយមិនចាំបាច់ឆ្លងកាត់ការយល់ឃើញពីមនុស្សចាស់ឡើយ។

    ថ្ងៃនេះទំព័រគ្រួសាររបស់ទស្សនាវដ្តីឡារ៉ែនសូមអនុញ្ញាតពាំនាំពាក្យណែនាំពីអ្នកជំនាញខាងចិត្តសាស្រ្តគ្រួសារ និងកុមារដែលបានរៀបរាប់យ៉ាងលម្អិត ព្រមទាំងដំបូន្មានសម្រាប់ឪពុកម្ដាយ ក្នុងការចិញ្ចឹមថែទាំកូនជាមួយនឹងជំនាញ 4 យ៉ាងសំខាន់ៗដែលគួរតែបង្ហាត់បង្រៀនកូនឱ្យបានមុននឹងកូនឈានទៅដល់អាយុ 8 ឆ្នាំមកជូនជ្រាបជាចំណេះដឹងដូចតទៅ។

    1 . សាងទម្លាប់ឱ្យស្រឡាញ់ការអាន

    នៅពេលដែលកូនមានទម្លាប់ និងឧបនិស្ស័យនេះហើយ នឹងជួយបន្ធូរកម្លាំងឪពុកម្ដាយបានច្រើនណាស់ ដែលសំខាន់នោះគឺ ក្នុងពេលដែលកូនចាប់ផ្ដើមចេះគិត ចេះសម្រេចចិត្ត និងសម្លឹងអ្វីៗជុំវិញខ្លួនដោយទស្សនៈរបស់គេហើយ។ គឺជាវិធីមួយទៀតដែលកូននឹងបានទទួលឥទ្ធិពលខាងការគិតល្អៗ និងពេលដែលកូនស្ដាប់យើងកាន់តែតិច និងចង់ស្ដាប់អ្នកដទៃច្រើនឡើងនោះ សៀវភៅល្អៗជួយផ្លាស់ប្ដូរជីវិត រឹតតែក្នុងយុគសម័យដែលមានព័ត៌មានល្អៗ ងាយស្រួលចូលដល់ផងនោះ យើងចង់អភិវឌ្ឍជីវិតលើផ្នែកណាមួយ ក៏អានសៀវភៅរបស់អ្នកដែលជោគជ័យក្នុងរឿងនោះ។ ចង់ជោគជ័យក្នុងជីវិត ក៏មានសាស្រ្តានៃភាពជោគជ័យឱ្យអាន ចង់ជោគជ័យផ្នែកហិរញ្ញវត្ថុ ការងារ សម្ព័ន្ធភាព សុខភាព ចិត្តវិញ្ញាណ គ្រប់យ៉ាងសុទ្ធមានឯកសារល្អៗទាំងអស់។ បើកូនស្រឡាញ់ការអានហើយបានអនុវត្តទៀតផងនោះ ជីវិតនឹងពេញទៅដោយសេចក្ដីសុខ បានជោគជ័យដូចបំណង មានពេលវេលា មានកម្លាំង និងបានចែករំលែករឿងល្អៗដល់សង្គមទៀតផងក៏អាចថាបានដែរ។

    2 . បង្ហាត់ជំនាញពីការធ្វើជាម្ចាស់លើអារម្មណ៍ខ្លួនឯង

    រឿងសំខាន់មួយដែលត្រូវតែមានគឺ “ជំនាញនៃការគ្រប់គ្រងខ្លួនឯង” គឺជាឧបនិស្ស័យមួយសំខាន់ខ្លាំងណាស់ដែលមនុស្សជោគជ័យត្រូវតែមាន!។ ចាប់ផ្ដើមពីចំណុចទី 6 នៅក្នុងសៀវភៅពេទ្យ និងការហ្វឹកហាត់កុមារៗតាមរយៈស្ថានការណ៍ក្នុងជីវិតប្រចាំថ្ងៃ។ កុមារដែលមានជំនាញនៃការធ្វើជាម្ចាស់លើអារម្មណ៍ នឹងគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ មិនថាផ្នែកក៏ដោយ។ គ្រប់គ្រងខ្លួនឯងតទល់នឹងកម្លាំងជំរុញឱ្យចង់លេងហ្គេម ចង់ទិញនេះទិញនោះ ខឹងក្រេវក្រោធពេលត្រូវអ្នកដទៃថាឱ្យ ឬអ្នកដទៃធ្វើបាបជាដើម ក្មេងដែលមានជំនាញលើការគ្រប់គ្រងអារម្មណ៍ខ្លួនឯង នឹងចេះអត់ទ្រាំ ចេះរង់ចាំ និងចេះចាត់ការដោយសន្តិវិធី។ ជំនាញនេះអាចមិនបានមកភ្លាមៗក្នុងវ័យនេះទេ តែបើមានគ្រឹះមូលដ្ឋានដែលល្អហើយ នឹងទទួលបានជោគជ័យ 50 % មុនបាត់ទៅហើយ!។

    3 . ជំនាញនៃការធ្វើជាម្ចាស់លើតិចណូឡូជី

    មុននឹងយើងចង់ប្រគល់ឱ្យ ឬអាណាព្យាបាលខ្លះនឹងប្រគល់ទូរស័ព្ទស្មាតហ្វូនទៅឱ្យកូន យើងត្រូវប្រគល់ជំនាញនេះ(ជំនាញនៃការធ្វើជាម្ចាស់លើតិចណូឡូជី)ឱ្យទៅកូនជាមុនសិន ព្រោះតិចណូឡូជីត្រូវបានច្នៃម៉ូដឡើងឱ្យមនុស្សចាប់អារម្មណ៍ ឱ្យមនុស្សចូលចិត្តលេង ចង់ប្រើម្ដងហើយម្ដងទៀតហ្នឹងឯង។ សាកល្បងមើលមនុស្សធំក្នុងយុគសម័យនេះចុះ យើងខ្លួនឯងនៅពិបាកគ្រប់គ្រងខ្លួនឯងផង ចុះទម្រាំក្មេងដែលនៅមិនទាន់បានទទួលការហ្វឹកហាត់ការគ្រប់គ្រងខ្លួនឯងផងនោះ នឹងទៅជាយ៉ាងណា? ដូច្នេះបើបង្ហាត់កូនឱ្យចេះប្រើ ចេះស្វែងរកចំណេះ និងចេះធ្វើជាម្ចាស់លើតិចណូឡូជីនឹងមានប្រយោជន៍ច្រើនណាស់ចំពោះជីវិត។

    4 . ជំនាញនៃការធ្វើជាចៅហ្វាយនាយរបស់លុយ

    កុមារគួរតែបានទទួលការបង្ហាត់បង្រៀនពីការមើលឃើញពីគុណតម្លៃរបស់អ្វីដែលយើងមាន។ កុមារគួរតែបានស្គាល់ពាក្យថា “ចាំបាច់” និង “តម្រូវការ”។ កុមារគួរតែបានរៀនយល់ដឹងពីការគ្រប់គ្រងចាត់ចែងលុយកាក់ ដោយមានម្ដាយនៅចាំមើលថែទាំ និងឱ្យអំណាចបន្តិចម្ដងៗក្នុងការប្រើប្រាស់លុយកាក់របស់គេម្ដងបន្តិចៗ។ ជំនាញក្នុងរឿងនេះ លទ្ធផលដែលនឹងតាមមកគឺ កុមារនឹងបានដឹងពីគុណតម្លៃរបស់ប្រាក់ ដឹងថា លុយកាក់មាសប្រាក់មិនមែនធ្លាក់ចុះមកពីលើមេឃទេ ចេះគ្រប់គ្រងការគិត មានគំនិតច្នៃប្រឌិតលើការចាយវាយលុយដើម្បីឱ្យកើតមានក្តីមោទនភាពលើខ្លួនឯងនាពេលអនាគត៕

  • LG BRANDSHOP ផ្ដល់ជូនការបញ្ចុះតម្លៃ ទទួលបានគូប៉ុង 50$ និងបង់រំលស់អាត្រាការប្រាក់ 0% ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

    LG BRANDSHOP ផ្ដល់ជូនការបញ្ចុះតម្លៃ ទទួលបានគូប៉ុង 50$ និងបង់រំលស់អាត្រាការប្រាក់ 0% ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

    ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នាពេលខាងមុខ​នេះ LG BRANDSHOP   ដែលជា​ហាង​ទំនើប លក់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ម៉ាកស​ញ្ញ LG បានរៀបចំ​កម្មវិធី​ពិសេស​ជាច្រើន​សំរាប់​បំពេញ​តំរូវការ​ដល់​អតិថិជន ដែល​តែងតែ​គ្រាំទ្រ​ម៉ាក​សញ្ញា LG កន្លងមក នោះ​គឺ​កម្មវិធី​លក់​បញ្ចុះតម្លៃ​ពិសេស រួមជាមួយ​ការបង់​រំលស់​អត្រា​ការប្រាក់ 0 % ព្រមទាំង​ទទួលបាន កូ​ព៉ុ​ង 50 ដុល្លា​និង​មានការ​ថែម​ជូន​ដោយ​ឥត​កំណត់ ភ្លាមៗ ។ កម្មវិធី​ពិសេស​នេះ​ចាប់ពី​ថ្ងៃទី 29 ខែ សីហា​ដល់ ថ្ងៃទី13 ខែ កញ្ញា ឆ្នាំ 2020 ។

    LG BRANDSHOP មាន​ដាក់តាំង​បង្ហាញ និង​មាន​លក់​នូវ​រាល់​ឧ​បករ​ណ៏​អេ​ឡិច​ត្រូ​និ​ច របស់​ម៉ាក​LG ទាំងអស់​ដែលមាន​ដូចជា ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក  ម៉ាស៊ីន​បោក​សំលៀកបំពាក់ ឧបករណ៍​បំពង  សម្លេង និង ឧ​បករ​ណ៏​ប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ផ្សេងទៀត ដែល​សុទ្ធសឹងតែ​ជា​ផលិតផលទំនើបៗ នឹង​ម៉ូ​ដែលថ្មីៗ ចុងក្រោយ​គេ​បង្អស់​របស់ LG

    អតិថិជន​ទាំងអស់គ្នា​អាច​អញ្ជើញ​មក​ស្វែងរក  និង ទទួលយក​នៅ​ឱកាស​ដ៏​ពិសេស​នេះ នៅ​គ្រប់​សាខា​ហាង LG BRANDSHOP ដែលមាន​អាស័យដ្ឋាន​ដូចខាងក្រោម ៖

    1. LG BRANDSHOP រាជធានី​ភ្នំពេញ

    -អគារ​លេខ 135 មហាវិថី​ព្រះមុនីវង្ស ខណ្ឌ7មករា

    -ទូរ​សព្ទ​លេ​ខៈ023 888 299

    1. LG BRANDSHOP ស្ទឹងមានជ័យ

    -ផ្ទះ​លេខ 11A 12A ផ្លូវ​មុន្នី​រ៉េត ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ

    -ទូរ​សព្ទ​លេ​ខៈ 016 999 481

    1. LG BRANDSHOP កំពត

    – ផ្ទះ​លេខ គ្មាន ផ្លូវ លេខ3 ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំបង់​បាយ ក្រុង​កំពត ខេត្តកំពត

    – ទូរ​សព្ទ​លេ​ខៈ BS 016 555 297 Service number 016 555 232

    1. LG BRANDSHOP  ទូល​គោក
    • ផ្ទះ​លេខ 41 ផ្លូវ 315 សង្កាត់​បឹងកក់2 ខណ្ឌទួលគោគ ភ្នំពេញ
    • ទូរ​សព្ទ​លេខ 016 999 654,
    1. LG BRANDSHOP  កាំ​កូ

    -ផ្ទះ​លេខ 6-7 ផ្លូវ​ឧក​ញ្ញា​ម៉ុង​ឬ​ទ្ធី

    -ទូរ​សព្ទ​លេ​ខៈ 092 837 333

    1. LG BRANDSHOP ផ្សារ​ដើម​គ

    -ផ្ទះ​លេខ 189 AB ផ្លូវ217 សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ

    -ទូរ​សព្ទ​លេខ 016 888 301

    . 8. LG BRANDSHOP  ក្រុង​តាខ្មៅ

    – ផ្ទះ​លេខ 5-6A ផ្លូវ​លេខ​21B ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល

    -ទូរ​សព្ទ​លេ​ខៈ 016 222 625

    1. LG BRANDSHOP ក្រុង​សៀមរាប

    -អគារ​លេខ 503 ផ្លូវ​ស៊ី​វុត្ថា ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប

    -ទូរ​សព្ទ​លេ​ខៈ 063 966 199/016 999 624

    1. LG BRANDSHOP   ក្រុង​បាត់ដំបង

    -ផ្លូវ​លេខ1កែង​ផ្លូវ121 ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង

    -ទូរ​សព្ទ​លេ​ខៈ 053 952 199

    1. LG BRANDSHOP   ក្រុង​កំពង់ចាម

    -អគារ LG ផ្លូវ​លេខ7 សង្កាត់​វាលវង់ ក្រុង​កំពង់ចាម

    -ទូរ​សព្ទ​លេ​ខៈ 042 210 299 /016 444 859

    1. LG BRANDSHOP  ក្រុង​កំពង់សោម

    -ដី​ឡូ​ត៏​លេខ382 វិថី 2 ធ្នូ ភូមិ 04 សង្កាត់​លេខ4 ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ

    -ទូរ​សព្ទ​លេ​ខៈ 034 934 199/ 015 666 247

    ទំនិញ​មានគុណ​ភាព តម្លៃ​សមរម្យ សេវាកម្ម​ល្អ

    ពត៌មាន​បន្ថែម​សូម​ទំនាក់ទំនង មកកាន់​សេវាកម្ម 023 222 699

  • កម្ពុជាទទួលក្រុមហ៊ុន3 បន្ថែមទៀតដើម្បីវិនិយោគក្នុងទំហំទឹកប្រាក់ជាង 46លានដុល្លារ

    កម្ពុជាទទួលក្រុមហ៊ុន3 បន្ថែមទៀតដើម្បីវិនិយោគក្នុងទំហំទឹកប្រាក់ជាង 46លានដុល្លារ

    ក្រុមប្រឹក្សា​ភិ​វ​ឌ្ឍ បានប្រកាស​អនុញ្ញាត​គម្រោង​សុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ចំនួន 3 បន្ថែមទៀត​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ 46.2លាន​ដុល្លារ​អាមេរិក និង​ទាញយក​កម្លាំង​ពលកម្ម​រាប់ពាន់នាក់។

    ក្រុមប្រឹក្សា​អភិវឌ្ឍ​បាន​បញ្ជាក់ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម៖

    1. SHENGXING ZHONGGUO PHNOM PENH PACKAGING CO., LTD. គម្រោង​បង្កើត​រោងចក្រ​ផលិត​សំបក​កំប៉ុង និង​គម្រប​កំប៉ុង (អាលុយមីញ៉ូម និង​ដែក) គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃទទឹង និង​ភូមិ​ដំណាក់​ត្របែក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង មាន​ទុនវិនិយោគ​ប្រមាណ36.5លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 112នាក់។
    2. BAOXINGLONG INTERNATIONAL IMPORT AND EXPORT CO., LTD. គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​សារាយសមុទ្រ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រែក​ប្រស់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ6.3លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 188នាក់។
    3. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ម៉ាស់ ស្រោមដៃ កាបូប ថង់​យួរដៃ និង​សម្ភារៈប្រើប្រាស់​ក្នុង​ផ្ទះបាយ​របស់​ក្រុមហ៊ុន NEWTOSHI HOMEWEAR CO., LTD. គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ “វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ” ជូន​ដល់​ក្រុមហ៊ុន​ខាងលើ​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​បំ​ណ​ក់ ឃុំ​ឈើ​តុំ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ មាន​ទុនវិនិយោគ​ប្រមាណ 3.4លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន 949នាក់៕
  • ចំណេញពេលវេលាកាន់តែច្រើន និងធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួលជាមួយ ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ថ្មី ម៉ូឌែល Add-Wash 9គីឡូ!!

    ចំណេញពេលវេលាកាន់តែច្រើន និងធ្វើឱ្យជីវិតកាន់តែមានភាពងាយស្រួលជាមួយ ម៉ាស៊ីនបោកសម្លៀកបំពាក់ សាមសុង Add-Wash ថ្មី ម៉ូឌែល Add-Wash 9គីឡូ!!

    (ភ្នំពេញ) ថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២០៖ ភ្លៀង​សឹងតែ​រាល់ថ្ងៃ…ហើយ​ភ្លៀង​តាំងពី​ថ្ងៃ​ដល់​យប់ និង​ធ្លាយ​ដល់​ព្រឹក​ថ្ងៃ​បន្ទាប់​ទៀត​ក៏មាន…! ភ្លៀង​អ៊ីចឹង​ពេក​ទៅ…រកតែ​ថ្ងៃ​ហាល​ខោអាវ​ក៏​គ្មាន…ស្រួល​មិន​ស្រួល​តែ​ហ៊ាន​អត់​បាន​បោក…ទុក​យូរ​អាច​នឹង​ខូច​សាច់​ក្រណាត់​ខោអាវ…ឡើង​អាចម៍អណ្តើក និង​ធុំក្លិន​ផ្តុស​ទៀត…!

    មិន​ថា​ភ្លៀង​ពេលណា ឬ​ចូលដល់​រដូវភ្លៀង​យ៉ាងណា ឬ​ខោអាវ​ប្រឡាក់​តិច​ច្រើន​ប៉ុណ្ណា ក៏​នៅតែ​គ្មាន​បញ្ហា​ដែរ…លោកអ្នក​នឹង​ទទួលបាន​ភាព​រីករាយ និង​កាន់តែ​ងាយស្រួល​ជាមួយនឹង​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង ម៉ូ​ឌែ​ល Add-Wash 9គីឡូ គ្រប់ពេលវេលា…គ្រប់​រដូវ​កាល​ទាំងអស់!

    ប្រឡាក់​តិច​បោក​តិច…ប្រឡាក់​ច្រើន​បោក​ច្រើន…ហើយ​បើ​ទទឹក​ទឹកភ្លៀង ឬ​ស្នាម​ខ្ទាត​ប្រឡាក់​តាមផ្លូវ​ពេល មេឃ​ភ្លៀង​ត្រូវតែ​ដាក់​បោក​ភ្លាម…បើ​មិន​អ៊ីចឹង​ទេ ដឹង​តែ​មិន​ងាយ​បោក​សម្អាត​ទេ!! ជាមួយនឹង​ម៉ាស៊ីន​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង Add-Wash ម៉ូ​ឌែ​ល​ថ្មី​នេះ  បំពាក់​នូវ​មុខងារថ្មីៗ ទំនើប​ទាន់សម័យ ត្រូវ​តាម​គ្រប់​តម្រូវការ…គ្រប់​ស្ថានភាព​របស់លោក​អ្នក​ដូចជា៖

    * 15’ QUICK WASH

    មុខងារ​នេះ​គឺ​ផ្តល់​ភាពងាយស្រួល និង​ជួយ​ឱ្យ​ចំណេញ​ពេលវេលា​ក្នុងការ​បោកគក់ …បោក​លឿន…រហ័ស…បោក​បាន​ស្អាត​ល្អ​សម្រាប់​សម្លៀកបំពាក់​ដែលមាន​ចំនួន​តិច​ដែល​ចាំបាច់​ត្រូវតែ​បោក ឬ​ក្នុងករណី​ដែល​លោកអ្នក​មិន​ចង់ទុក​គរ​ឱ្យ​ច្រើន​ដែលនាំឱ្យ​មាន​ក្លិន ឬ​ជាប់​ស្នាម​ប្រឡាក់​កាន់តែ​យូរ​នោះ!

    * SUPER ECO WASH

    នេះ​គឺជា​មុខងារ​បោក​សម្អាត​ដែល​ជួយ​សន្សំសំចៃ​ភ្លើង…និង​សន្សំសំចៃ​ទឹក​ខ្ពស់​ក្នុងការ​បោកគក់ និង​មាន​សមត្ថភាព​ក្នុងការ​បោកគក់​បាន​ស្អាត​ល្អ​ផងដែរ!

    * SYNTHETICS

    មុខងារ​នេះ​គឺ​សម្រាប់​ការបោក​សម្លៀកបំពាក់​ដែលថ្លៃល្អៗ និង​ខោអាវ​ធ្វើការ​ជាដើម! វា​មាន​តួនាទី​ចាំបាច់ និង​ស័ក្តិសម​បំផុត​សម្រាប់​លោកអ្នក​ដែល​រវល់​ជាមួយនឹង​ការងារ​ពេញ​មួយថ្ងៃ និង​ស្ទើរតែ​ពេញ 1 សប្តាហ៍! ព្រោះ​ភាគច្រើន​លោកអ្នក​ប្រាកដជា​មិន​ចង់​ដាក់​វា​បោក​លាយឡំ​គ្នា​ជាមួយនឹង សម្លៀកបំពាក់​ដែល​អាច​ចេញ​ពណ៌ ឬ​សម្លៀកបំពាក់​ទូទៅ​ដែលមាន​ស្នាម​ប្រឡាក់​ខ្លាំង​នោះទេ!

    ដើម្បី​ចូលទៅ​ប្រើប្រាស់​មុខងារ​ទាំ​ង​អស់នេះ​លោកអ្នក​គ្រាន់តែ​អនុវត្តតាម​ការណែនាំ​ដូចខាងក្រោម៖

    * របៀប​ប្រើ៖

    1. ចុច​ប៊ូ​តុង​បើកភ្លើង (Power on)
    2. មួល​រើសយក​មុខងារ​បោក​ណាមួយ​ដែល​លោកអ្នក​ត្រូវការ (15’ QUICK WASH, SUPER ECO WASH, ឬក៏ SYNTHETICS…) និង​អាច​រើស​មុខងារ​បន្ថែម​តាម​ការចង់បាន​ដូចជា៖ សីតុណ្ហភាព​ទឹក​ក្តៅ, ចំនួន​ដង​នៃ​ការជម្រះ​ទឹក, ប៊ូ​តុង​រើស​កម្លាំង​ពូត, ប៊ូ​តុង​កំណត់​រយៈពេល​បោក, ប៊ូ​តុង​បន្ថែម​មុខងារ​ត្រាំ​មុន​បោក……
    3. ចុច​ប៊ូ​តុង Start ឱ្យ​ដំណើរការ​ជាការ​ស្រេច!

    ម៉េច​ដែរ…? ពិតជា​ងាយស្រួល​ប្រើប្រាស់…និង​ចំណេញ​ពេលវេលា​ខ្លាំងណាស់! ចង់បាន​នូវ​សេរីភាព​នៃ​ការ​បោកគក់​សម្លៀកបំពាក់​ស្អាត​គ្រប់ពេលវេលា និង​ជីវិត​កាន់​តែមាន​ភាពងាយស្រួល…សូមកុំ​ភ្លេច​ជ្រើសរើស ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង Add-Wash 9 គីឡូ ម៉ូ​ឌែ​ល​ថ្មី​នេះ ទាំងអស់គ្នា​ណា៎…!!

    សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម​សូម​អញ្ជើញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​តាម​ហាង​ទំនើប​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬក៏​អាចធ្វើ​ការទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​តាមរយៈ​ទូរស័ព្ទ​ឥតគិតថ្លៃ​លេខ៖ 1800-20 32 32 !

    * បញ្ជាក់៖ រាល់​ការ​ជាវ​ម៉ាស៊ីន​បោក​សម្លៀកបំពាក់ សាម​សុង Add-Wash ម៉ូ​ឌែ​ល ww90K54E0UW/ST តាម​បណ្តា​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ទាំងអស់​កុំ​ភ្លេច​សួររក​ប័ណ្ណធានា​ផង​ណា៎…!

  • មិនដែលភ្លេច! អ៊ីរ៉ង់ ផលិតមីស៊ីលថ្មី ដាក់ឈ្មោះមេទ័ព ដែលត្រូវបានសម្លាប់ដោយអាមេរិក

    មិនដែលភ្លេច! អ៊ីរ៉ង់ ផលិតមីស៊ីលថ្មី ដាក់ឈ្មោះមេទ័ព ដែលត្រូវបានសម្លាប់ដោយអាមេរិក

    ថ្មីៗនេះ កងទ័ព​អ៊ីរ៉ង់ បាន​បញ្ចេញ​មី​ស៊ី​ល​ថ្មី 2ប្រភេទ គឺ​ប្រ​ភ​ទ​ទី1 ជា​មី​ស៊ី​ល​បាលី​ស្ទិ​ក បាញ់​ពី​ផ្ទៃដី ទៅលើ​គោលដៅ​លើ​ផ្ទៃដី និង​ប្រភេទ 1ទៀត ជា​មី​ស៊ី​ល​លឿន​ជាង​សំឡេង (Cruise Missile)។

    មី​ស៊ី​ល​បាលី​ស្ទិ​ក​ទាំង 2ប្រភេទ​នោះ ត្រូវបាន​ដាក់ឈ្មោះថា «The Martyr Hajj Qasem» ដើម្បី​ជាការ​រំឭក​ដល់​មេទ័ព​ឈ្មោះ Qasem Soleimani។ ឯ​មី​ស៊ី​ល (Cruise) ក៏ត្រូវ​បានដាក់​ឈ្មោះថា «Martyr Abu Mahdi Al-Muhandis» ដែរ ដើម្បី​រំឭក​ដល់​លោក Abu Mahdi Al-Muhandis ដែលជា​មេដឹកនាំ​កងកម្លាំង Hashd al-Shaabi Shiite ជា​អ្នក​ដែល​ត្រូវបាន​អាមេរិក​សម្លាប់​ជាមួយ​លោក Soleimani ។

    សូម​ជម្រាបជូន​ផងដែរ​ថា ប្រទេស​អ៊ីរ៉ង់ មិនដែល​ភ្លេច អំពី​ការស្លាប់​របស់​មេទ័ព​កំពូល​លោក Qasem Soleimani ដែល​ត្រូវបាន​សម្លាប់​ដោយ​ដ្រូ​ន​របស់​អាមេរិក កាលពី​ខែមករា ឆ្នាំ2020ឡើយ៕

  • អ្នកជំនាញហិរញ្ញវត្ថុ បង្ហាញវិធីសាស្ត្រ4ចំណុចសម្រាប់អ្នកវិនិយោគវ័យក្មេង

    អ្នកជំនាញហិរញ្ញវត្ថុ បង្ហាញវិធីសាស្ត្រ4ចំណុចសម្រាប់អ្នកវិនិយោគវ័យក្មេង

    ការវិនិយោគ ជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​ជំរុញ​ឱ្យ​មនុស្ស​គ្រប់គ្នា​អាច​អភិវឌ្ឍ​បាន​លឿន ក៏ដូចជា​ធ្វើឱ្យមាន​សមត្ថភាព​កាន់តែខ្លាំង​លើ​រឿង​ហិរញ្ញវត្ថុ។

    លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​លើកឡើងថា អ្នកវិនិយោគ​ជោគជ័យ​របស់​អាមេរិក លោក Ray Dalio សព្វ​ថ្ងៃជា​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​មូលនិធិ​វិនិយោគ​ដែលមាន​ទ្រព្យសកម្ម​សរុប​ជាង160ពាន់​លាន​ដុល្លា។ ហើយ​លោក​មានទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​ជាង18ពាន់​លាន​ដុល្លា​ដែល​ស្មើនឹង​ជាង60%នៃ​ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា។ អ្នកជំនាញ​បានបង្ហាញ​ជា​មេរៀនល្អៗដល់​អ្នកវិនិយោគ​វ័យក្មេង​លើ​ចំណុចសំខាន់ៗចំនួន 4ចំណុច។

    1. ចាប់ផ្តើម​វិនិយោគ​នៅ​វ័យក្មេង៖ លោក​វិនិយោគ​លើ​ផ្សារ​ហ៊ុន​តាំងពី​លោក​មាន​អាយុ12ឆ្នាំ។
    2. កសាង​សមត្ថភាព​តាមរយៈ​ការរៀន និង​សុំ​យោបល់​ពី​អ្នកដទៃ៖

    លោក​តែង​សុំ​ការណែនាំ​ពី​អ្នកជំនាញ​នៅពេល​លោក​អាន​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ដែល​លោក​វិនិយោគ។ លោក​ក៏បាន​បញ្ចប់​ការសិក្សា​ផ្នែក​ហិរញ្ញវត្ថុ​ពី​សាកលវិទ្យាល័យ​Harvard University ផងដែរ។

    1. មាន​ភាព​អំណត់ និង​ចេះ​សន្សំ​ប្រាក់​ដើម្បី​វិនិយោគ៖

    កាល​លោក​អាយុ12ឆ្នាំ លោក​ធ្វើការ​ជា​កម្មករ​នៅ​ក្លឹប​វាយកូនគោល លក់​កាសែត និង​ស៊ីឈ្នួល​កាត់​ស្មៅ​សន្សំ​ប្រា​ក់បាន300ដុល្លា​រួច​ចាប់ផ្តើម​វិនិយោគ​លើ​ផ្សារ​ហ៊ុន​ដំបូង។

    1. គិត​វិជ្ជមាន និង​រៀន​ពី​ភាពបរាជ័យ៖

    ទស្សនៈ​របស់លោក​គឺ ការចេះ​ឆ្លុះបញ្ចាំង​ពី​ការឈឺចាប់​ជា​បច្ច័យ​នាំអោយ​ទទួលបាន​ភាព​រី​ក​ចំរើន (Pain + Reflection = Progress)៕