Author: ធឿន មករា

  • ខ្សែប្រយុទ្ធ​ជប៉ុន ស្រោចស្រង់ Gatafe ឱ្យ​រួច​ផុតពី​តំបន់​កាត់ចោល​នៅ La Liga

    ខ្សែប្រយុទ្ធ​ជប៉ុន ស្រោចស្រង់ Gatafe ឱ្យ​រួច​ផុតពី​តំបន់​កាត់ចោល​នៅ La Liga

    ការប្រកួត​សប្តាហ៍​ទី37 នៃ​លី​គ​កំពូល​អេ​ស្ប៉ា​ញ រដូវ​កាល2021 កន្លងទៅ  ក្លិប Gatafe បាន​រក្សាខ្លួន​នៅលើ​កន្លែង​សុវត្ថិភាព​បាន​ហើយ បន្ទាប់ពី​រកបាន 37ពិន្ទុ ស្ថិតនៅ​លេខ​រៀង​ទី16 ក្នុងចំណោម​ក្រុម​ទាំង20 នៅ La Liga ។

    ក្នុងការ​ប្រកួត​កៀក​នឹង​លើកចុងក្រោយ​នេះ គ្រូបង្វឹក​បានសម្រេច​ចិត្ត​ដាក់​ខ្សែប្រយុទ្ធ​ជប៉ុន ឱ្យចូល​លេង​ក្នុង​ប្រកួត​នេះ ក្រោយពី​បាន​ផ្ទេរ​មកពី Villareal កាលពី​ពាក់កណ្តាល​រដូវ​កាល​កន្លងទៅ។ ការដែល​ដាក់ឱ្យចូល​លេង​នេះ ពិតជា​មិន​ខកបំណង​មែន ដោយ​ខ្សែប្រយុទ្ធ​រូបនេះ បាន​ស៊ុត 1គ្រាប់​នៅ​នាទី​ទី82 ដោយបាន​ជួយ​ឱ្យ​ក្រុម​យកឈ្នះ Lavante ។

    គួរឱ្យ​ដឹង​ដែរ​ថា ប្រកួត​ចុងក្រោយ​នា​ចុង​សប្តាហ៍​នេះ ទោះបីជា Gatafe ចាញ់ក្តី ក៏​មិនជា​បញ្ហា​ឡើយ ព្រោះ​ក្រុម​នេះ​មាន​ពិន្ទុ​លើស​ក្រុម​នៅ​តំបន់​កាត់ចោល 4ពិន្ទុ​រួចទៅហើយ៕

  • Zlatan របួស​ជង្គង់ ត្រូវការ​ពេល​សម្រាក យ៉ាងតិច 6សប្តាហ៍

    Zlatan របួស​ជង្គង់ ត្រូវការ​ពេល​សម្រាក យ៉ាងតិច 6សប្តាហ៍

    Zlatan Ibrahimović កីឡាករ​ខ្សែប្រយុទ្ធ​របស់​ក្លិប AC Milan នៃ​លី​គ​កំពូល​អ៊ីតាលី Italy Seria A បាន​រងរបួស​ជង្គង់​ទៀតហើយ ក្នុងការ​ប្រកួត ទល់នឹង​ក្រុម Juventus កាលពី​សប្តាហ៍​មុននេះ ដោយបាន​យកឈ្នះ Juventus ក្នុង​លទ្ធផល 3-។

    របួស​នេះ Zlatan Ibrahimović នឹងត្រូវ​អវត្តមាន​សម្រាប់​ក្រុម​នេះ​រយៈពេល 6សប្ដាហ៍​យ៉ាងតិច។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គេ​ក៏​នឹង​បាត់ឈ្មោះ​ពី​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​ផងដែរ ក្នុង​ព្រឹត្តិការណ៍​វគ្គ​ជម្រុះ Euro ដែល​គ្រោង​នឹង​ប្រមូលផ្តុំ នៅ​ដើមខែ​មិថុនា​ខាងមុខ។

    ព្រឹត្តិការណ៍ Euro 2020 ដែល​លើក​ពី​ឆ្នាំមុន មកលេង​ឆ្នាំ​នៅ​នេះ នឹងត្រូវ​បើក​ដំណើរការ នៅ​ខែក្រោយ​នេះហើយ ដែលមាន​ទាំងអស់ 24ក្រុម​ចូលរួម​លេង និង​ប្រើ​រូបមន្ដ​ដូច​រាល់ដង។ ដោយសារតែ​នៅសល់​ពេល​ខ្លី​នេះហើយ ទើប​ក្រុម​ជម្រើសជាតិ​ស៊ុយអែត នឹងត្រូវ​អវត្តមាន​ខ្សែប្រយុទ្ធ​សំខាន់​ម្នាក់​នេះហើយ៕

  • កម្មវិធីប្រកួតសម្រស់ឯក Cambodia Beauty Collection

    កម្មវិធីប្រកួតសម្រស់ឯក Cambodia Beauty Collection

    ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្លូវការ​របស់ Cambodia Beauty Collection ប្រកាស កម្មវិធី​ប្រកួត​សម្រស់​ឯក នឹង​ជ្រើសរើស​បេ​ក្ខ​នារី​ដែលមាន​សម្រស់​ស្រស់ស្អាត និង​មាន​អាយុ​ចាប់ពី ១៦ឆ្នាំ ឡើងទៅ ដោយ មិន កំណត់ថា​នៅ​លីវ​ឬ​រៀប​អាពាហ៍ពិពាហ៍​រួច ហើយនឹង​ឈប់​ទទួល​ពាក្យ​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ ។ កម្មវិធី​នេះ រៀបចំឡើង ដោយ ក្រុមហ៊ុន Cyber Bear Co., Ltd (ក្រុមហ៊ុន​ព័ត៌មានវិទ្យា របស់​ប្រទេស​ជប៉ុន) ។

    រង្វាន់​ផ្តល់ជូន​បេ​ក្ខ​នារី ជ័យលាភី:

    • ជ័យលាភី​លេខ ទទួលបាន​ទឹកប្រាក់ ៤០,០០០,០០០ រៀល
    • ជ័យលាភី​លេខ ទទួលបាន​ទឹកប្រាក់ ២០,០០០,០០០ រៀល
    • ជ័យលាភី​លេខ ទទួលបាន​ទឹកប្រាក់ ១០,០០០,០០០ រៀល

    បន្ថែម​លើសពីនោះ​ទៀត ម្ចាស់​ជ័យលាភី នឹង​ទទួលបាន ការប្រើប្រាស ផលិតផល ម៉ាក ASNOW ពេញ​មួយឆ្នាំ ដោយ​មិន គិតថ្លៃ និង​ក្លាយជា ទូត​សុ​ឆន្ទៈ តារា​តំណាង​ក្រុមហ៊ុន​ផ្ទាល់!!

    នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នៃ​ព្រឹត្តិការណ៍​មានការ​ចូលរួម​ពី​តារា​កិត្តិយសល្បីៗជាច្រើនរូប ដូចជា កញ្ញា Nikki Nikki, តារាចម្រៀង Orginal Song លោក Vanda, តារាចម្រៀង Rap,និង DJ Maily ប្រចាំ​ប្រទេស​កម្ពុជា រួមជាមួយ​នឹង លោក Minoru Ujita DJ ដ៏​ល្បីឈ្មោះ​មកពី​ប្រទេស ជប៉ុន, កញ្ញា Hany Ito អ្នក​ឌី​សាញ សម្លៀកបំពាក់់​អន្តរជាតិ មកពី​ប្រទេស ជប៉ុន,  លោក Hikaru Seino អ្នក​ឌី​សាញ​ផ្កា​ស្រស់ លំដាប់​ពិភពលោក ផងដែរ ។

    Cambodia Beauty Collection គឺជា​ឆាក ផ្សព្វផ្សាយ​វប្បធម៌ ដ៏​ធំ​មួយ របស់​យុវតី វ័យ​ជំទង់​នៅក្នុង​ប្រទេស​កម្ពុជា ។ យើង​មាន​គោលបំណង​ប្រារព្ធ​ធ្វើ​កម្មវិធី រៀងរាល់ឆ្នាំ សម្រាប់ យុវតី​វ័យ​ជំទង់ និង ឲ្យ​ជា​និរន្ត​ភាព ត្រូវបាន​គេ​ស្រឡាញ់​ពេញចិត្ត ។
    Cambodia Beauty Collection គឺជា​ព្រឹត្តិការណ៍​មួយ​ដែល​ផ្តោត​សំខាន់​លើ​ផ្នែក “ម៉ូដ និង​សម្រស់” ដើម្បី​ធ្វើឱ្យ​ក្តី​សុបិន របស់​យុវតី​ក្លាយជា​ការពិត យើង​នឹង​បង្កើត​ពិភពលោក​ថ្មី​មួយ​ដែលនារីៗកម្ពុជា ប្រាថ្នា​ចង់បាន និង ទទួលជោគជ័យ ក្នុង​ឯករាជ្យភាព ផ្នែក​ហិរញ្ញវត្ថុ ហើយ​ធ្វើអោយ​សេដ្ឋកិច្ច​របស់​ពួកគាត់​មាន​ភាពប្រសើរឡើង តាមរយៈ​ការទទួលបាន ការបណ្តុះបណ្តាល នូវ​ផ្នែក​អភិវឌ្ឍ សោភ័ណ ភាព​សម្រស់​និង​ច្នៃ​ម៉ូដ​នៅ​កម្ពុជា បន្ថែម​ជាមួយនឹង​ការអភិវឌ្ឍន៍ ភាពជា​អ្នកដឹកនាំ​ផងដែរ។

    Cambodia Beauty Collection ចង់អោយនារីៗ មាន​ឳ​កាស បំពេញ​ក្តី​ស្រ​ម៉ៃ របស់ខ្លួន ដែល​ពុំ​ធ្លាប់មាន​កម្មវិធី​ណា​ផ្តល់អោយ ពីមុនមក នៅលើ ឆាក Run Way ដ៏​ធំ​ដែល អាច​ទទួល បេក្ខភាព នារី មាន​សមត្ថភាព ១០០នាក់ ក្នុងពេល​តែមួយ ។

    ការដាក់​ពាក្យ​នៅតែ​បន្ត រហូតដល់​ថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២១
    យើង​អាចធ្វើ​ការដាក់​ពាក្យ​បាន​ដោយ​គ្រាន់​ចុច​លើ​គេហទំព័រ​ខាងក្រោម​នេះ៖

    https://cyberbearkhm.com/beautycollection/kh/entry.php

    ប្រញាប់​ឡើង ដាក់ពាក្យ​មុន នឹងមាន​ឳ​កាស​ទទួល​សម្លេងឆ្នោត​គាំទ្រ​មុនគេ!

  • ចំណុច​ហាម​ធ្វើ 6យ៉ាង ពេល​កើតមុន!

    ចំណុច​ហាម​ធ្វើ 6យ៉ាង ពេល​កើតមុន!

    “មុន”  នរណាៗក៏​មិន​ចង់​កើត​ដែរ ហើយ​យើង​តែង​នាំគ្នា រិះរក​វិធី​គ្រប់យ៉ាង​មក​ថែទាំ​ស្បែក ដើម្បី​កុំឱ្យ​កើតមុន​ទៀតផង។ តែបើ​ពេល​កើតមុន​ហើយ មានតែប្រញាប់ៗព្យាបាល ឱ្យ​វា​ឆាប់​ជា​បាត់​ពីលើ​ផ្ទៃមុខ​យើង ឱ្យបាន​លឿន​បំផុត​ប៉ុណ្ណោះ។  ខាងក្រោម​នេះ គឺ​ដំបូន្មានល្អៗ ក្នុងការ​ព្យាបាល​មុន ដើម្បីឱ្យ​វា​ឆាប់​បាត់​ទៅវិញ។

    1. ការជក់បារី

    ក្រៅពី​នាំឱ្យ​កើត​មហារីក​សួត រោគ​បេះដូង និង​ធ្វើឱ្យ​ស្បែក​ឆាប់​ជ្រីវជ្រួញ​ហើយ​នោះ  ការជក់បារី​នៅ​ធ្វើឱ្យ​សរសៃឈាមតូចៗ នៅក្រោម​ស្បែក​បង្រួញ​ខ្លួន ធ្វើឱ្យ​អុក​ស៊ី​ហ្ស៊ែ​ន​ដែល​ចិ​ញ្ចិ​ម​កោសិកា​ស្បែក ត្រូវ​ថយចុះ ធ្វើឱ្យ​ស្បែក​ទទួល​សារធាតុ​អាហារ​មិន​គ្រប់គ្រាន់ ស្បែក​ឡើង​ស្រអាប់​ខ្មៅ ឆាប់​ជ្រួញ​យារ នាំឱ្យ​មុន​មិន​ងាយ​ជា​បាត់​ទៅវិញ​ឡើយ។

    2. ការប្រើ​ថ្នាំ ដែលមាន​ចំណែក​ផ្សំ​របស់ ស្ទៀ​រ៉​យ​ដ៍ (Steroid)

    ក្នុងអំឡុងពេល​កើតមុន គួរ​ឈប់​ប្រើ​ថ្នាំលាប​ទាំងអស់​ណា ដែលមាន​ចំណែក​ផ្សំ​របស់​សារធាតុ ស្ទៀ​រ៉​យ​ដ៍ ព្រោះ​អាច​នឹង​ធ្វើឱ្យ​ការកើត​មុន​នៅលើ​ផ្ទៃមុខ របស់លោក​អ្នក រឹតតែ​យ៉ាប់យ៉ឺន​យូរ​ឡើង។

    3. ការ​ញ៉ាំ​ថ្នាំ​សម្លាប់​មេរោគ

    ការ​លេបថ្នាំ​សម្លាប់​មេរោគ​ជាប្រចាំ ដើម្បី​ព្យាបាល​អាការ​កើតមុន មិនមែនជា​មធ្យោបាយ​ដែល​ល្អ​នោះទេ  ព្រោះ​វា​នឹង​ហុច​ផល​មិនល្អ​ដល់​ស្បែក និង​មុន​នៅលើ​ផ្ទៃមុខ​របស់​អ្នក និង​ថែមទាំង​បំផ្លាញ​ប្រព័ន្ធ​ផ្ទៃក្នុង​រាងកាយ​ទៀតផង។

    4. កោរ​រោម​លើ​ផ្ទៃមុខ ដោយ​កាំបិត​កោរ ដែលមាន​ផ្លែ​ច្រើន​ជាន់

    កាំបិត​កោរ ប្រភេទ​មាន​ផ្លែ​ច្រើន​ជាន់ (3 – 4ជាន់) មានគុណ​សម្បត្តិ​ល្អ គឺ​កោរ​បាន​រលីង​ស្អាត តែ​វា​ក្លាយជា​គុណវិបត្តិ​ចំពោះ​ស្បែក​ដែល​កំពុង​កើតមុន​របស់​អ្នក​ទៅវិញ។ ជាពិសេស​មុន​ដែល​កំពុង​ទុំ ឬ​ជិត​ក្លាយ  ព្រោះ​វា​នឹង​កកិត​លើ​ស្បែក​ធ្វើឱ្យ​ស្បែ​កមុខ កាន់តែ​ឡើង​ក្រហម ឬ​ក្លាយជា​ដំបៅ​តែម្តង។ បើ​ត្រូវការ​កោរ​រោម​មុខ ក្នុងអំឡុងពេល​កើតមុន ចូរ​ជ្រើសរើស​ប្រើ​កាំបិត​កោរ ដែលមាន​ផ្លែ​តែ១ ជាការ​ប្រសើរ​បំផុត។

    5. ច្របាច់ កេះ អេះ ញេច

    មិន​ថា​យ៉ាងណាក៏ដោយ ក៏​មិនត្រូវ​ច្របាច់ កេះ អេះ ញេច ឬ​ប៉ះពាល់​កន្លែង​កើតមុន​ជាដាច់ខាត ទោះជា​អ្នកមាន​អារម្មណ៍​ថា វា​គួរឱ្យ​ចង់​ញេច និង​ពេល​ញេច​ហើយ ប្រហែលជា​ឆាប់​ជា យ៉ាងណាក៏ដោយ។ វិធី​ដែល​ល្អ គឺ​ទុក​ដៃ​នៅ​ឱ្យ​ស្ងៀម ហើយ​ទុកឱ្យ​លោកគ្រូ​ពេទ្យ​ព្យាបាល​មុន ចាត់ការ​ឱ្យ​វិញ ទើប​ប្រសើរ​ជាង។

    6. ញ៉ាំ​វិ​តា​មីន​A ច្រើន​ជ្រុល​ពេក

    វិ​តា​មីន​A ពី​ប្រភព​ធម្មជាតិ ដូចជា​នៅក្នុង​បន្លែ​ផ្លែឈើផ្សេងៗនោះ មាន​ចំណែក​ជួយ​ក្នុង​កម្មវិធី​ព្យាបាល​ខ្លួនឯង​របស់​ស្បែក បាន​យ៉ាង​ល្អប្រសើរ តែ​ទោះជា​ដឹងថា វិ​តា​មីន​A ល្អ​ចំពោះ​ស្បែក​ក៏ដោយ ក៏​អ្នក​មិនចាំបាច់ ត្រូវ​សង្កត់ធ្ងន់​លើ​ការ​ញ៉ាំ​វិ​តា​មីន​A បំប៉ន ក្នុងអំឡុងពេល​កើតមុន​ដែរ។

    នាំគ្នា​ព្យាបាល​មុន​យ៉ាង​ត្រឹមត្រូវ តាម​ចំណុច​ហាមឃាត់ 6យ៉ាង​ខាងលើនេះ​ជាប់​ជានិច្ច នឹងធ្វើ​ឱ្យ​មុន​ឆាប់​ជា​ទៅវិញ និង​មាន​ស្បែក​ស្រស់ស្អាត​បានយូរ​ទៀតផង៕

  • គន្លឹះ 5យ៉ាង ក្នុងការ​ថែទាំ​សក់​ឱ្យ​ទន់​រំសាយ

    គន្លឹះ 5យ៉ាង ក្នុងការ​ថែទាំ​សក់​ឱ្យ​ទន់​រំសាយ

    ធាតុអាកាសស្ងួតៗ ក្នុង​រដូវរងា មិនមែន​បំផ្លាញ​តែ​ស្បែក​ប៉ុណ្ណោះ​ទេ  សក់​របស់​អ្នក ក៏ត្រូវ​ភាព​ស្ងួត​នៅក្នុង​អាកាស ប្រមូលយក​សំណើម និង​ភាព​ស្រស់បស់​ទៅ​បាត់អស់​ដែរ ទើប​ធ្វើឱ្យ​សក់​ឡើង​ស្ងួត ងាយ​ជំពាក់​គ្នា និង​ថែមទាំង​ងាយ​ជ្រុះ​ទៀតផង។ ដូច្នេះហើយ ទើប​ក្នុង​រដូវ​ត្រជាក់ យើង​ត្រូវតែមាន​វិធី​មើលថែទាំ​សរសៃសក់ តាមរយៈ​គន្លឹះល្អៗ 5យ៉ាង សម្រាប់​សុភាពនារី ដូចខាងក្រោម ៖

    1. ប្រើ ខន់​ឌី​ស្សឹ​ន​នើ​រ៍(Conditioner)រៀង​រាល់ពេល​កក់សក់

    នៅក្នុង​ធាតុអាកាស​ត្រជាក់​ដែល​ស្ងួត និង​មាន​ខ្យល់​បក់​ទៀតផង​នោះ អាចធ្វើឱ្យ​សរសៃសក់​របស់​អ្នក​បាត់បង់​សំណើម​បាន​ដោយ​ងាយ  ដូច្នេះនារីៗយើង ត្រូវតែ​យកចិត្តទុកដាក់​ក្នុងការ​ផ្តល់​ភាព​ស្រស់បស់​ដល់​សរសៃ​សក់​ឡើងវិញ ដោយ​ការប្រើ​ឃ្រី​ម ខន់​ឌិ​ស្សឹ​ន​នើ​រ៍ គ្រប់ពេល ក្រោយ​ការ​កក់សក់ និង​ការធ្វើ​ម៉ាស​ក៍សក់(អប់​សក់) ជាប្រចាំ ដែល​យើង​អាចធ្វើ​បាន​ដល់​ទៅ 2ដង​ក្នុង 1សប្តាហ៍។

    2. កុំ​ទុកឱ្យ​សក់​សើម​យូរពេក

    ក្នុង​រដូវ​ត្រជាក់ សក់​ច្រើនតែ​ក្រ​ស្ងួត ជាង​ប្រក្រតី ហើយ​អ្នក​ក៏​មិនគួរ​ចេញពីផ្ទះ ទៅ​ទាំង​សក់​នៅ​សើម​បែប​នោះដែរ ព្រោះ​នៅពេល​អ្នក​ប៉ះ​នឹង​ខ្យល់​ដែល​បក់​មក សក់​នឹង​ជំពាក់​គ្នា។ រឹតតែ​សក់​ដែល​នៅ​មិនទាន់​ស្ងួត​ផង​នោះ​នឹង​រឹតតែ​ជំពាក់​គ្នា​ខ្លាំង​ទៅទៀត។ ធ្វើឱ្យ​សក់​ឡើង​រញ៉េរញ៉ៃ និង​មិន​ងាយ​សិត​ឱ្យ​ស្រួល​ឡើងវិញ​ទៀតផង។

    3. បន្ថែម​ភាពស្រស់ស្អាត ព្រមទាំង​ការពារ​សក់ ដោយ​មួក​អំបោះ​ចាក់

    វត្ថុ​តែងខ្លួនស្អាតៗ ប្រចាំ​រដូវ​ត្រជាក់ ដូចជា មួក​អំបោះ​ចាក់ ជាដើម​នេះ គឺជា​អ្វី ដែល​គួរឱ្យ​យកមក​តុបតែង​ខ្លួន​ជាទីបំផុត ព្រោះ​វា​នឹង​ជួយ​ការពារ​សក់​របស់​អ្នក ពី​ការបាត់បង់​សំណើម​បាន​យ៉ាង​ល្អ និង​ថែមទាំង​ធ្វើឱ្យ​ក្បាល​កក់ក្តៅ​ទៀតផង។

    4. ធ្វើ​ម៉ាស្សា​ស្បែកក្បាល ដោយ​ប្រេង មុន​ចូល​គេង

    ក្នុង​រដូវរងា ចូរ​ប្រើ​ប្រេង​បន្តិច ម៉ាស្សា​ស្បែកក្បាល​ឱ្យ​សព្វ ហើយ​គេង​ទាំង​អ៊ីចឹង​តែម្តង។ ប្រេង​នឹង​ជួយ​រក្សា​និង​បន្ថែមសំណើម​ដល់​ស្បែកក្បាល ដែល​ស្ងួត ងាយ​របក ក្នុង​រដូវ​ត្រជាក់ ឱ្យមាន​សំណើម និង​ស្រស់បស់​ឡើងវិញ ធ្វើឱ្យ​ឫស​សក់​រឹងមាំ ហុច​ផល​ឱ្យ​សរសៃសក់​ទាំងមូល​មាន​សុខភាព​រឹងមាំ។

    5. ធាតុអាកាស​ត្រជាក់ មិនបាច់​កក់សក់​ញឹកញាប់​ពេក​ក៏បាន

    ការ​កក់សក់ គឺជា​ការលាង​សម្អាត យកជាតិ​ប្រេង​ដែល​ចិញ្ចឹម​សរសៃសក់ និង​ស្បែកក្បាល តាម​ធម្មជាតិ​ចេញ។ ក្នុង​រដូវ​ត្រជាក់ ដែល​ធាតុអាកាស​ស្ងួត ធ្វើឱ្យ​សរសៃសក់ និង​ស្បែកក្បាល​ស្ងួត​ជាង​ប្រក្រតី​ស្រាប់​ទៅហើយ  ដូច្នេះ​ការផ្អាក ឬ​ពន្យារ​ការ​កក់សក់ ឱ្យ​ឃ្លាតឆ្ងាយ​ពីគ្នា​យូរថ្ងៃ​បន្តិច នឹងធ្វើ​ឱ្យ​ជាតិ​ប្រេង​ដែល​ស្រោប​ការពារ និង​ចិញ្ចឹម​សរសៃសក់ និង​ស្បែកក្បាល នៅតែ​បំពេញ​តួនាទី​បានល្អ​ដដែល៕

  • អាហារ​ដើម្បីឱ្យ​សាច់​ស្អាត

    អាហារ​ដើម្បីឱ្យ​សាច់​ស្អាត

    នារីៗយើង អ្នកណាៗក៏​ចង់បាន​សាច់​ស្អាត​ដែរ  ថ្ងៃនេះ យើង​មានចំណេះដឹង​ខាង​ចំណីអាហារ ដែលមាន​ប្រយោជន៍​ចំពោះ​សាច់ និង​ស្បែក មក​ជម្រាបជូន​ដូចតទៅ៖

    1. សាច់​ត្រី

    មាន​ប្រូតេអ៊ីន​ខ្ពស់ ជា​សារធាតុ​អាហារ​ដែល​ជួយ​បង្កើត និង​ជួសជុល​កោសិកា របស់​រាងកាយ ដែល​ចុះ​ទ្រុឌទ្រោម  ហើយ​នៅមាន​សេ​លេ​នី​ញ៉ូ​ម ដែលជា​សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ជួយ​ពន្យារពេល​មិនឱ្យ​ឆាប់​ចាស់ និង​ពន្យារពេល​មិនឱ្យ​រាងកាយ ឆាប់​ចុះខ្សោយ​ទៀតផង។

    2. ប្រេង​ម្កាក់

    ប្រកបទៅដោយ​វិ​តា​មីន​A និង​E ដែលជា​សារធាតុ អ៊ែន​ទី​អុក​ស៊ី​ឌែ​ន​ត៍ ជួយ​ការពារ​ការចុះ​ខ្សោយ​រប​ស់​កោសិកា ដើម្បី​ធ្វើឱ្យ​ស្បែក​មើលទៅ​ឃើញ​នៅ​ក្មេង​ជាង​វ័យ មាន​សំណើម និង​ស្រស់ថ្លា​ម៉ដ្ឋខៃ។

    3. គ្រាប់​អង្ករ និង​គ្រាប់​ធញ្ញជាតិ

    មាន​វិ​តា​មីន​A ជួយ​បង្កើន​ភាពស្រស់ថ្លា​ដល់​ស្បែក និង​ជួយ​ការពារ​ការខូចខាត ដែល​បណ្តាលមកពី​ធាតុ

    អាកាស​ពិសពុល​ដល់​សាច់ និង​ស្បែក​ទៀតផង។

    4. ផ្លែឈើ និង​បន្លែស្រស់

    បន្លែស្រស់ មាន​វិ​តា​មីន​A ជួយ​ធ្វើឱ្យ​ស្បែក​មិន​ស្ងួត និង​នៅតែ​ស្រស់ថ្លា ភ្លឺរលោង​ជាប់​ជានិច្ច ហើយ​ថែម

    ទាំង​មាន​វិ​តា​មីន​C ដែលជា​ផ្នែក​មួយ​សំខាន់​ដល់​ការបង្កើត​កាក​សរសៃ និង​ខូ​ឡា​ជេន ដែលជា​ចំណែក​មួយ ធ្វើឱ្យ​ស្បែក​របស់​ផ្ទៃមុខ មើលទៅ​តឹង​ណែន​ល្អ។

    5. ទឹក​ពិសា​បរិសុទ្ធ

    ទឹក មាន​តួនាទី​សំខាន់ ពាក់ព័ន្ធ​នឹង​គ្រប់​ប្រព័ន្ធ​ផ្ទៃក្នុង​ក្នុង​រាងកាយ  ហើយ​បើសិនជា​រាងកាយ​បានទទួល​ជាតិ​ទឹក​មិន​គ្រប់គ្រាន់ នឹងធ្វើ​ឱ្យ​សាច់ និង​ស្បែក មិន​ស្រស់ថ្លា។ ដូច្នេះ​ការ​ញ៉ាំ​ទឹក 1ថ្ងៃ​ពី 6-8កែវ នឹងធ្វើ​ឱ្យ​សាច់​ស្អាត ស្រស់​ផូរផង់។

    ដូច្នេះ អ្នកណា​ដែល​ចង់បាន​សាច់​ខ្ចី ស្រស់ស្អាត  សូមកុំ​ភ្លេច​ពិសា​អាហារ​ដែល​បាន​ណែនាំ​ខាងលើ

    ឱ្យសោះ៕

  • Real Madrid ទារ ManU 60លាន​ផោន ក្នុង​សំណើ​យក​ខ្សែការពារ​ម្នាក់

    Real Madrid ទារ ManU 60លាន​ផោន ក្នុង​សំណើ​យក​ខ្សែការពារ​ម្នាក់

    Ole Gunnar Solskjaer អ្នកចាត់ការ​ក្រុមបាល់ទាត់ ManU បានប្រកាសថា លោក​កំពុងតែ​ត្រូវការ​ខ្សែការពារ Raphaël Varane របស់ Real Madrid មក​ចូលរួម​ជាមួយនឹង​ក្លិប​របស់លោក។

    បើតាម​ប្រភព​សារព័ត៌មាន​ក្រៅ​ស្រុក បាន​ចុះផ្សាយ​ថា United បានដាក់​សំណើ​លើ​តម្លៃ​ខ្លួន​កីឡាករ​វ័យ 28ឆ្នាំ ចំនួន 40លាន​ផោន តែ​ពេលនេះ​ក្រុម​ដឹកនាំ​ដោយ​លោក Zinedine Zidane បាន​ឆ្លើយ​បដិសេធ ហើយ​ទាមទារ​សុំ​ពីលើ​ហ្នឹង 20លាន​ផោន​ទៀត ពោលគឺ ចង់បាន 60លាន​ផោន សម្រាប់​តម្លៃ​ផ្ទេរ Varane។

    បច្ចុប្បន្ន​កីឡាករ​បារាំង​ខាងលើ នៅសល់​កុងត្រា​រយៈពេល​តែ 1ឆ្នាំ​ទៀត​ប៉ុណ្ណោះ ជាមួយ​ក្លិប​ម្ចាស់​ទឹកដី Bernabeu ពោលគឺ​ត្រូវផុត​នៅ​ចុងខែ​មិថុនា ឆ្នាំ2022។ ហេតុនេះហើយ ទើប​ក្លិប Madrid ត្រូវ​ប្រញាប់​លក់ Varane ចេញ​ឱ្យបាន​ត្រឹម​រដូវក្តៅ​ខាងមុខ មិន​ដូច្នោះ​ទេ គេ​អាច​នឹង​ក្លាយជា​កីឡាករ​ឥត​តម្លៃ​ខ្លួន៕

  • មិនដឹង​មូលហេតុ​អី បាន Dele Alli ទៅ​អោបថើប​កូនស្រី លោក Pep Guardiola

    មិនដឹង​មូលហេតុ​អី បាន Dele Alli ទៅ​អោបថើប​កូនស្រី លោក Pep Guardiola

    Dele Alli កីឡាករ​ខ្សែប្រយុទ្ធ​របស់ Tootenham Hotspur បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយ​នៅក្រៅ​ទីលាន​បាល់ទាត់​សាជាថ្មី​ម្ដង​ទៀតហើយ ក្រោយ​ពេលដែល​កីឡាករ​រូបនេះ ត្រូវបាន​គេ​ប្រទះឃើញ អង្គុយ​អោបថើប​នារី​ស្រស់​សោភា 1រូប​នៅក្នុង​ក្លិប​កម្សាន្ត​មួយ។

    វា​ហាក់ដូចជា​មិនសូវ​ប្លែក​ឡើយ ដែល​កីឡាករ​បាល់ទាត់​មាន​លុយ​រាប់លាន​ទៅ​អង្គុយ​អោប​ស្រី​ក្នុង​ក្លិប តែ​លើក​នេះ​កាន់តែខ្លាំង នារី​ដែល​អង្គុយ​អោបរឹត​ជាមួយនឹង Dele Alli នោះ​គឺជា​កញ្ញា Maria Guardiola ដែលជា​កូនស្រី​របស់​អ្នកចាត់ការ​ក្រុម Manchester City។

    ទោះជា​យ៉ាងណាក្តី គេ​មិនទាន់​បានទទួល​នូវ​ការបកស្រាយ អំពី​សា​ម៉ី​ខ្លួន​ទាំង2 នៅឡើយ ក្រោយពី​បែកធ្លាយ​រូបភាព 1សន្លឹក​នេះ។ គួរឱ្យ​ដឹង​ដែរ​ថា Dele Alli ទើបតែ​បែក​គ្នា​ពី​អតីត​មិត្តស្រី​របស់គេ គឺ​នាង Ruby Mae ប្រហែលជា ៣ខែ​តែប៉ុណ្ណោះ៕

  • វិធីថែទាំស្បែកមុខ តាមប្រភេទស្បែក សម្រាប់បុរស

    វិធីថែទាំស្បែកមុខ តាមប្រភេទស្បែក សម្រាប់បុរស

    ក្រៅពី​រូបរាង​សង្ហា និង​សម្លៀកបំពាក់ ដែល​ស័ក្តិសម​នឹង​ខ្លួនប្រាណ​ហើយ​នោះ នៅមាន​រឿង ១ទៀត​ដែល​បុរស​មិនអាច​ធ្វើ​ព្រងើយកន្តើយ​បានឡើយ ដើម្បី​ភាព​ស្អាត​សង្ហា​ដ៏​ឥតខ្ចោះ​របស់ខ្លួន។  នោះ​គឺ រឿង​ស្បែក ជាពិសេស គឺ​ស្បែក​មុខតែ​ម្តង។ មនុស្ស​ជាច្រើន មិនដឹងថា ប្រភេទ​ស្បែកនីមួយៗនោះ គួរ​បានទទួល​ការមើល​ថែទាំ​ខុសប្លែក​ពីគ្នា​ឡើយ  ហើយដោយ​សារ​និស្ស័យ​របស់​មនុស្ស​ប្រុស ដែល​មិនសូវ​ចូលចិត្ត​អ្វីដែល​រញ៉េរញ៉ៃ​ច្រើន​ផង​នោះ  ទើប​ធ្វើឱ្យ​អ្នកខ្លះ​ព្រងើយកន្តើយ​នឹង​វិធី​មើលថែ​ស្បែ​កមុខ​ដែល​ត្រឹមត្រូវ  ឬ​មិន​ប្រើ​ផលិតផល​សម្អាត​ផ្ទៃមុខ​ឱ្យ​ត្រូវ​នឹង​ប្រភេទ​ស្បែក​មុខ​របស់ខ្លួន។ ដូច្នេះ​ថ្ងៃនេះ យើង​សូម​នាំយក​វិធី​ការថែទាំ​ស្បែ​កមុខ តាម​ប្រភេទនីមួយៗ មក​ជម្រាប​មិត្ត​អ្នកអាន ដែលជា​សុភាពបុរស ឱ្យបាន​ដឹង ដើម្បី​បន្ថែម​ភាព​ស្អាត​សង្ហា ដល់​ខ្លួនឯង ឱ្យបាន​គ្រប់គ្រឿង​តែម្តង។

    -សម្រាប់​កំលោះ​ស្បែក​មុខស្ងួត

    លក្ខណ: :  អាច​សង្កេតឃើញ​តាមរយ:ស្បែក​ដែល​ស្ងួត​ប្រេះ ឬ​មាន​ឡើង​ស្នាម​ក្រហម​ញឹកញាប់ រួមទាំង​អាចមាន​អារម្មណ៍​ដឹងថា មាន​ភាព​ស្ងួត​ក្រៀម​នៅលើ​ស្បែ​កមុខ ឬ​ពេល​លុបលាង​មុខ​រួច នឹងមាន​អារម្មណ៍​ថា តឹងៗនៅលើ​ស្បែ​កមុខ​ទៀតផង។

    ការមើល​ថែទាំ : ចូរ​ជ្រើសរើស​ហ្វូ​ម(ឡេ)លាងមុខ ប្រភេទ​រក្សា​សំណើម និង​ប្រើ​ឃ្រី​ម​ថែបំប៉ន​ស្បែក រាល់ពេល​ព្រឹក ក្រោយពេល​កោរពុកមាត់ និង​មុនពេល​ចូល​គេង  រួមទាំង​រក​ហ្វូ​ម​ស្ខ្រា​ប់(Scrub) មក​ប្រើ 1សប្តាហ៍ 2ដង ដើម្បី​កម្ចាត់​កោសិកា​ស្បែក​ដែល​ចាស់​ចេញ​ផង។

    -សម្រាប់​កំលោះ​ស្បែក​មុខ​ឡើង​ខ្លាញ់

    លក្ខណ: :  អ្នក អាច​ដឹង​ពី​ភាព​ឡើង​ខ្លាញ់​នេះ ដោយ​គ្រាន់តែ​យក​ម្រាមដៃ អង្អែល​លើ​ផ្ទៃមុខ ភាព​រលោង​ខ្លាញ់ នឹង​ដឹ​ត​ជាប់​នៅលើ​ម្រាមដៃ យ៉ាង​ឃើញច្បាស់​តែម្តង ទោះជា​ទើបតែ​លាង​សម្អាត​មុខ​ហើយថ្មីៗក៏ដោយ។  ក្រៅពីនេះ​នៅមាន​កើតមុន ច្រើនជាង​ស្បែ​កមុខ​ប្រភេទផ្សេងៗទៀតផង។

    ការមើល​ថែទាំ :  គួរ​ងាក​មក​ប្រើ​ជេ​ល​លាងមុខ ដែលមាន​ផ្សំ​ដោយ​អាស៊ីត សាលី​សៃ​លិ​ក ដែល​ជួយ​ឱ្យ​មុន​ស្រក​ចុះ និង​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅលើ​ផ្ទៃមុខ។ ហើយ​ក្រោយពេល​លាងមុខ​រួច ក៏​គួរតែ​រក​ថូ​នើ​រ៍​មក​ជូត​សម្អាត​ស្បែក​ម្តងទៀត​ដើម្បី​កាត់បន្ថយ​ការកើត​មុន។ អ្វីដែល​មិនគួរ​ភ្លេច​នោះ គឺ​ផលិតផល​ថែបំប៉ន​ស្បែក ក្រោយពេល​កោរពុកមាត់ ក៏​ជាវ​ត្ថុ​ចាំបាច់​បំផុត​ដែរ  ព្រោះ​ផលិតផល​ថែទាំ​ស្បែ​កមុខ​ទាំងនេះ នឹង​បន្ថែម​ភាពស្រស់​ស្រាយ និង​ជួយ​កាត់បន្ថយ​ជាតិ​ខ្លាញ់​នៅលើ​ផ្ទៃមុខ​បាន​ច្រើន​ទៀតផង។

    -សម្រាប់​កំលោះ​ដែលមាន​ស្បែក​មុខ​ងាយ​ប្រតិកម្ម

    លក្ខណ: :  ស្បែក​ងាយ​កើត​ស្នាមអុចៗ កន្ទួល​ដោយសារ​ធូលី​ដី  ឡើង​អាការ​ក្រហម ដោយសារ​សភាព​បរិយាកាស​ជុំវិញខ្លួន ឬ​ឡើង​ខ្មៅ​ក្រៀម ដោយសារ​កម្ដៅថ្ងៃ ដែល​ក្តៅ​ខ្លាំង​ជាដើម។

    ការមើល​ថែទាំ :  គួរ​ប្រឹក្សា​ជាមួយ​អ្នកជំនាញ ដើម្បី​ជ្រើសរើស​ប្រើ​ផលិតផល ដែល​ស័ក្តិសម​នឹង​ស្បែក​មុខ​របស់​ខ្លួនឯង ដោយ​គោលការណ៍​ភាគច្រើន​គឺ ព្យាយាម​ជ្រើស​យក​ផលិតផល​ណា ដែល​ផលិត​ពី​ធម្មជាតិ​ឱ្យបាន​ច្រើន​បំផុត តាម​ដែល​អាចទៅរួច។ ចៀសវាង​ផលិតផល​ណា​ដែលមាន​ក្លិនក្រអូប ឬ​មាន​ចំណែក​ផ្សំ​របស់​អាល់កុល ។

    -សម្រាប់​កំលោះ​ដែលមាន​ស្បែក​ផ្សំ

    លក្ខណ: :  បុរសភាគច្រើនៗ មាន​ស្បែក​ក្នុង​លក្ខណ:នេះ  ដោយ​ស្បែក​បែប​ផ្សំ​នេះ នឹងមាន​ភាព​ឡើង​ខ្លាញ់​នៅ​ម្តុំ T-zone ដែលមាន​ដូចជា នៅ​ម្តុំ​ថ្ងាស ច្រមុះ និង​ចង្កា ចំណែកឯ​ថ្ពាល់​វិញ មាន​លក្ខណ:ជា​ស្បែក​ស្ងួត ។

    ការមើល​ថែទាំ : អ្នក​ចាំបាច់​ត្រូវតែ​ប្រើ ទាំង​ផលិតផល​សម្រាប់​ស្បែក​ស្ងួត និង​ស្បែក​ឡើង​ខ្លាញ់ មើលថែទាំ​តាម​កន្លែង។ ដោយ​ចំណុច T-zone គួរប្រើ​ផលិតផល​ថែទាំ​សម្រាប់​ស្បែក​ខ្លាញ់ ឯ​កន្លែង​ថ្ពាល់​វិញ ក៏​មើលថែទាំ​ដោយ​ផលិតផល​សម្រាប់​ស្បែក​ស្ងួត ហើយ​អ្វីដែល​សំខាន់​គឺ គួរប្រើ​ប្រាស់​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ និង​ឃ្រី​ម​ថែបំប៉ន​ស្បែក ដើម្បី​ការពារ​ស្បែ​កមុខ ឱ្យបាន​ស្អាត​ល្អ​ផង ។

    បានដឹង​ពី​ប្រភេទ និង​វិធី​មើលថែទាំ​ស្បែ​កមុខ​គ្រប់​ប្រភេទ​បែបនេះហើយ យើង​សង្ឃឹមថា ប្រហែលជា​ធ្វើ

    ឱ្យកំលោះៗយើង នាំគ្នា​ងាក​មក​មើលថែទាំ​ស្បែក​មុខ​កាន់​ច្រើនឡើង​ហើយ  ព្រោះ​ផ្ទៃមុខ គឺជា​កន្លែង​មួយ​ដែល​មនុស្ស​យើង​តែង​ក្រឡេកមើល​មុនគេ​បំផុត។ ដូច្នេះ​មិនគួរ​ធ្វេសប្រហែស ឬ​ព្រងើយកន្តើយ​ឡើយ បើសិនជា​អ្នក​ចង់បាន​ផ្ទៃមុខ​ដែល​ស្អាត​សង្ហា ក្មេង​ជាង​វ័យ និង​ភ្លឺ​ថ្លា​រហូត​នោះ។

  • វិធីថែទាំខ្លួន សម្រាប់នារីសម័យថ្មី ឱ្យស្រស់ស្អាតតាមវ័យ

    វិធីថែទាំខ្លួន សម្រាប់នារីសម័យថ្មី ឱ្យស្រស់ស្អាតតាមវ័យ

    បច្ច័យ​សំខាន់ ដែលមាន​ផលប៉ះពាល់ ដល់​ការបំផ្លាញ​កោសិកា​ស្បែក​ឱ្យ​ចុះ​ទ្រុឌទ្រោម យារ​ជ្រីវជ្រួញ មុន​វ័យ​នោះ គឺ​ពូជ​អម្បូរ  និង​បរិស្ថាន​ជុំវិញខ្លួន ដែល​យើង​ស្នាក់អាស្រ័យ​នៅ​ជាប្រចាំ ដូចជា ការបានទទួល​ពន្លឺ​ថ្ងៃ​ខ្លាំង​ជ្រុល​ពេក  ភាព​ធុញថប់​តានតឹង និង​ធាតុអាកាស​ពុល​ជាដើម។

    តែ សូម​កុំអាល​អស់សង្ឃឹម​អី ទោះជា​អ្នក​កើត​មកពី​ពូជ​អម្បូរ​ដែល​មិន​ស្អាត ឬ​រស់នៅក្នុង​ស្ថានភាព​បរិស្ថាន​យ៉ាងម៉េច​ក៏ដោយ  តែបើ​ត្រូវការ​មាន​សុខ​ភាពល្អ  ស្បែក​ស្អាត ភ្លឺ​ថ្លា តឹង​ណែន​រលោង នៅពេល​មាន​អាយុ​ច្រើនឡើង រហូតអ្នកណាៗ ក៏​មិនអាច​ស្មាន​អាយុ​ពិតប្រាកដ​របស់​អ្នក​បាន​នោះ  យើង​ក៏មាន​ដំណាក់កាល ដែល​គ្រប់គ្នា​អាច​មើលថែទាំ​ខ្លួនឯង​ឱ្យមើល​ទៅ​ឃើញ​ស្អាត មាន​សុខភាព​ស្បែក​ដ៏​ល្អ​បានដែរ។

    1.អ្នកវិទ្យាសាស្ត្រ​ខាង​វិជ្ជាពេទ្យ បាន​រកឃើញថា  រឿង​ដែល​សំខាន់បំផុត​របស់​មនុស្ស​គ្រប់​អាយុ​វ័យ តាំងពី ១៨ឆ្នាំ​ឡើងមក គឺ​គួរ​ញ៉ាំ​ទឹក​ឱ្យបាន​ច្រើន​ក្នុង 1ថ្ងៃៗ ដើម្បីឱ្យ​ស្បែ​កមាន​សំណើម។ គួរ​ការពារ​ស្បែក​ពី​កម្ដៅថ្ងៃ ព្រោះ​កម្ដៅថ្ងៃ គឺជា​បច្ច័យ​សំខាន់បំផុត ក្នុងការ​បំផ្លាញ​ស្បែក​ឱ្យ​ចុះ​ទ្រុឌទ្រោម  និង​គួរ​លាប​ឡេ​ការពារ​កម្ដៅថ្ងៃ។

    2.នៅពេល​អាយុ​ឈានចូល​វ័យ 20ឆ្នាំ នឹង​មើលឃើញថា  មុន​នៅលើ​ផ្ទៃមុខ ចាប់ផ្ដើម​ថយចុះ ជាង​កាលពី​នៅ​វ័យ​ជំទង់  តែ​សម្រាប់​ស្រី​ក្រមុំ នៅក្នុង​វ័យ​នេះ ក៏​នៅតែមាន​មុន​ច្រើន​នៅលើ​ថ្ពាល់ និង​ចង្កា ដែល​បណ្តាលមកពី អ័រម៉ូន​នៅក្នុង​រាងកាយ។ ដូច្នេះ​គួរ​លាង​សម្អាត​មុខ ដោយ​ផលិតផល​ដែលខ្សោយៗ និង​ធុន​កណ្តាល គ្មាន​ធាតុ​ផ្សំ​របស់​សារធាតុ​បង្ក​ឱ្យ​កើតមុន និង​អាច​ប្រើ​រួមជាមួយ ផលិតផល​ការពារ​មុន​បាន។ មិនគួរ​យកដៃ​ញេច ឬ​កេះ​ក្បាល​មុន​ឡើយ  ព្រោះ​វា​នឹងធ្វើ​ឱ្យ​ស្បែ​កមុខ មាន​រន្ធ និង​ស្នាម​កន្ទួល។ គួរ​កាត់បន្ថយ​អាហារ​ណា ដែល​ផ្អែម​ខ្លាំង ខ្លាញ់​ច្រើន និង​លាងមុខ​ឱ្យបាន​ស្អាត​ជានិច្ច។

    3 .ពេល​ចូលដល់​វ័យ៣០  ស្បែក​នឹង​ចាប់ផ្តើម​ស្ងួត  មាន​ជាតិ​ខ្លាញ់ ចេញមក​តាម​ស្បែក​តិច។ ក្នុង​វ័យ​នេះ មុន​អាច​នៅ​ឃើញ​មាន​ខ្លះ​ដែរ  ដូច្នេះ​គួរ​ជ្រើសរើស ប្រើ​គ្រឿងសម្អាង​ណា ដែល​ប្រាសចាក​ធាតុ​ផ្សំ​របស់​សារធាតុ​បង្ក​ឱ្យ​កើតមុន តែ​គួរប្រើ​គ្រឿងសម្អាង​ណា ដែលមាន​ចំណែក​ផ្សំ​របស់​វិ​តា​មីន ដែល​ជួយ​បង្កើត និង​ជួសជុល​កោសិកា​ស្បែក​ឱ្យបាន​ល្អ  ដូចជា​វិ​តា​មីន​និង​វិ​តា​មីន​C ជាដើម។

    4.ពេល​ឈានចូល​ដល់​វ័យ40 ក្រពេញ​ផលិត​ជាតិ​ខ្លាញ់​នៅក្រោម​ស្បែក ធ្វើការ​កាន់តែ​ខ្សោយ  ធ្វើឱ្យ​ស្បែក​ឡើង​ស្ងួត  និង​ឃើញ​មាន​ស្នាម​ជ្រួញ​នៅ​ជុំវិញ​មាត់ និង​ភ្នែក។ ការប្រើ​ឃ្រី​ម​បំប៉ន ឱ្យ​ស្បែ​កមាន​សំណើម​គ្រប់ពេលវេលា មិនថាតែ​ពេល​គេង ឬ​នៅពេល​ថ្ងៃ​ឡើយ  ជាពិសេស​បំផុត​អ្នក​ដែល​គេង និង​ធ្វើការ​នៅក្នុង​បន្ទប់​ម៉ាស៊ីនត្រជាក់ អាចជួយ​បាន​ច្រើនណាស់  ដូចជា ឃ្រី​ម​ថែបំប៉ន ដែលមាន​ធាតុ​ផ្សំ​ពី​ប្រទាល​កន្ទុយក្រពើ  វិ​តា​មីន​E , A និង​បេ​តា​ឃែ​រ៉ូ​ធី​ន ជាដើម និង​គួរប្រើ​ឃ្រី​ម​បំប៉ន​ស្បែក ដែលមាន​សារធាតុ​ប្រេង​ច្រើន ដើម្បី​ជួយ​បង្កើន​សំណើម​យ៉ាង​ឆាប់រហ័ស និង​ការពារ​ស្បែក​បានយូរ​ពេញ 1ថ្ងៃ​ផង។

    5.ក្នុង​វ័យ​ឈានចូល 50ឆ្នាំ ស្បែក​នឹង​ចាប់ផ្តើម​រលុង លែង​យឺត​យារ។ អ្នកខ្លះ​អាច​កើតមាន​ស្នាមអុចៗ

    ខ្មៅៗ ឬ​អាចម៍រុយ​នៅលើ​ស្បែក និង​បបូរមាត់​ចាប់ផ្តើម​យារ​ធ្លាក់។  ការហាត់​ប្រាណ និង​ការ​ទទួលទាន​អាហារ​គ្រប់​ប្រភេទ​ក្រុម​ជាប់​ជានិច្ច រៀងរាល់ថ្ងៃ នឹង​ជួយ​ឱ្យ​ភាពយឺត​តឹង​របស់​ស្បែ​កនៅ​ល្អ និង​ពន្យារ​ការចុះ​ខ្សោយ​បាន​ច្រើនណាស់។  ឯ​ឃ្រី​ម​ថែបំប៉ន​ស្បែក គួរតែ​ជ្រើស​ប្រើ​ឃ្រី​មណា ដែល​សម្បូរ​ដោយសារ​ធាតុ​ខ្លាញ់​ពី​ធម្មជាតិ និង​សារធាតុ​ផ្ដល់​សំណើម​ដល់​ស្បែក ដើម្បី​ជំនួស​នូវ​អ្វី ដែល​បាត់បង់​ទៅនោះ។

    6.ក្នុង​វ័យ60 ឬ​ច្រើនជាង​នោះ  នឹង​ជួប​ប្រទះឃើញ​ស្នាម​ជ្រីវជ្រួញ​កាន់តែ​ច្រើនឡើង  សាច់ដុំ និង​ស្បែក​នឹង​រលុង​ទន់ជ្រាយ កាន់តែខ្លាំង​ឡើង។ នៅក្នុង​វ័យ​នេះ អ្នកខ្លះ​អាច​ពេញចិត្ត ឱ្យ​ពេទ្យ​ជួយ​កម្ចាត់​ភាព​រយីក​រយាក និង​ស្នាម​ជ្រីវជ្រួញ​របស់​ស្បែក តាមរយ:ការវះកាត់  តែ​ក៏​គួរ​ពិចារណា ឱ្យបាន​ច្បាស់លាស់​ជាមុន​ដែរ  ព្រោះ​វា​អាច​មិន​សម​ដូច​បំណង​ក៏​អាច​ថា​បានដែរ។

    ការមើល​ថែទាំ​រាងកាយ និង​សុខភាព​ឱ្យបាន​ពេញទំហឹង ជា​រៀងរាល់ថ្ងៃ ឱ្យ​មើលទៅ​ឃើញ ស្រស់ស្អាត​ទៅតាម​វ័យ ដ៏​សក្តិសម​ទៅវិញ​ទេ ដែល​ធ្វើឱ្យ​យើង​មាន​ភាពជឿជាក់​លើ​ខ្លួនឯង​ខ្លាំង​ជាង​នោះ៕