Author: ធឿន មករា

  • Google បញ្ចេញមុខងារ Verified Calls កំណត់លេខជនខិលខូច ខល ឬប្រើលេខបោក ក្រៅប្រទេស

    Google បញ្ចេញមុខងារ Verified Calls កំណត់លេខជនខិលខូច ខល ឬប្រើលេខបោក ក្រៅប្រទេស

    ជាធម្មតា លេខ​ទំនាក់ទំនង​តែងតែ​ស្ថិតក្នុង​ប​ញ្ចី Contact លើ​ទូរស័ព្ទ​របស់​អ្នក ជួនកាល​អ្នក​ក៏បាន Sync (ចម្លង) វា​ដា​ក់លើ Google Contact លើ Cloud ជាដើម។ ហេតុនេះ ប្រសិនបើ​មាន​នរណា​ខ​លម​ក អ្នក​ប្រាកដជា​ដឹង​មិន​ខាន ប៉ុន្តែ អ្វីដែល​មិនអាច​គ្រប់គ្រង​បាន យូរៗម្ដង​ខ​ក្រៅប្រទេស គ្មាន​ប្រភព​ច្បាស់ និង​ជា​វិធី​បោក​បញ្ឆោត​ច្រើន​ករណី និង​ច្រើន​រូបភាព​មកហើយ។

    ថ្មីៗនេះ Googleបាន​អាប់​ដែ​ត​បន្ថែម​លើ Android សម្រាប់​ពង្រឹង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ដោយ​បញ្ចេញ​មុខងារ Verified Calls by Google ដែលមាន​នាទី ក្នុងការ​បង្ខំ​ឱ្យ​ខ​ល​ចូល ត្រូវតែ​បង្ហាញ​ឈ្មោះ ឬ Logo ឬ​ហេតុផល​ជា​សញ្ញា​នានា ដើម្បី​ជួយ​ដល់​ការកំណត់​ដឹង​ប្រភព​ថា ជា​ការបោក​បញ្ឆោត ឬក៏​មិនមែន?

    Google ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា បើសិន លេខ​ទូរស័ព្ទ​អ្នក ជា​កម្មសិទ្ធិ​ក្រុមហ៊ុន​ត្រឹមត្រូវ អាច​ស្នើ​ទៅ Google បាន ដើម្បី​ដាក់​សញ្ញា​សម្គាល់​នានា ជា​អត្តសញ្ញាណ​ក្រុមហ៊ុន​នោះ។ លើសពីនេះ Google ក៏​អះអាងថា រាល់​ព័ត៌មាន​លេខ​ទូរស័ព្ទ​នោះ ក្រុមហ៊ុន​យក្ស​មួយ​នេះ​នឹងមិន​រក្សាទុក ឬ​លក់​ឱ្យ​ភាគី​ទី3 ណា​ឡើយ។

    តែ​បច្ចុប្បន្ន ប្រព័ន្ធ​ខាងលើ នៅ​មិនទាន់មាន​ការប្រើប្រាស់​ទូ​លំ​ទូលាយ​នៅឡើយ ដោយសារតែ​អ្នក​ប្រើ​ឧបករណ៍ iOS និង Android App ជាច្រើន​មិន​ដំណើរការ​រលូន​ជាមួយនឹង Google’s Phone app ដូចនេះ វា​មិនទាន់​អាច​ធានាបាន 100%ទេ៕

  • ក្រសួង​អប់រំ និង UNESCO-ICHEI សហការគ្នា​ធ្វើកំណែទម្រង់​ការអប់រំ​បែប​ឌីជីថល​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា

    ក្រសួង​អប់រំ និង UNESCO-ICHEI សហការគ្នា​ធ្វើកំណែទម្រង់​ការអប់រំ​បែប​ឌីជីថល​នៅ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា

    ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការគ្នាជាមួយ​នឹង​មជ្ឈមណ្ឌល​អន្តរជាតិ​UNISCO ដើម្បី​ភាព​ច្នៃប្រឌិត​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា​នៅ​ទីក្រុង Shenzhen (UNESCO-ICHEI) ធ្វើកំណែទម្រង់​ការអប់រំ​បែប​ឌី​ជី​ថ​រល​នៅ​កម្រិត​ឧ​ត្ត​ម​សិក្សា​នៅ​កម្ពុជា។

    ភាគី​ទាំង​ពីរបាន​រៀប​ព្រមព្រៀងគ្នា​ក្នុងការ​រួមគ្នា    លើកកម្ពស់​ការធ្វើកំណែទម្រង់​ការបង្រៀន និង​រៀន​តាមបែប​ឌីជីថល​ក្នុងប្រទេស​កម្ពុជា និង    ចែករំលែក​ព័ត៌មាន និង​បទពិសោធន៍ ដើម្បី​បម្រើ​ផលប្រយោជន៍​គ្នា​ទៅវិញទៅមក។ បន្ថែម​ពីលើ​នេះ ស្ថាប័ន​ទាំងពីរ​ក៏​ធ្វើ​សកម្មភាព ចែករំលែក​ធនធាន និង​បណ្ដាញ ដើម្បី​បម្រើ​ដល់​គោលដៅ​អប់រំ ដាក់ចេញ​កម្មវិធី​ពង្រឹង​សមត្ថភាព និង​ផ្តល់​អ្នកជំនាញ​ពិគ្រោះ​យោបល់​លើ​គម្រោង​នានា​ផងដែរ។ ក្នុងនោះដែរ​ក៏មាន​ការអនុវត្ត​នូវ​កិច្ចការ​ស្រាវជ្រាវ​ដែល​បាន​ចែករំលែក​គ្នា ធ្វើការ​គាំទ្រ​ដល់​គោលការណ៍​ណែនាំ ឬ​គោលនយោបាយ​ស្ដីពី​ការសិក្សា​តាមបែប​ឌីជីថល រៀបចំ​កម្មវិធី​សន្និសីទ និង​សិក្ខាសាលាផ្សេងៗ និង​អនុវត្ត​គម្រោង​រួមគ្នា​ដែល​ទាក់ទង​នឹង​ការអប់រំ​កម្រិត​ឧ​ត្ត​មសិ​ក្សា​នៅ​កម្ពុជា។

    អ្វីដែល​កាន់តែ​វិជ្ជមាន​ទៅទៀត​នោះ UNESCO-ICHEI គ្រោង​នឹង​បង្កើត​វិទ្យាស្ថាន​អន្តរជាតិ​នៃ​ការអប់រំ​តាម​បណ្ដាញ​អ៊ីនធឺណិត ហៅ​កាត់​ថា IIOE ដែល​សហការ​ភាពជា​ដៃគូ ជាមួយ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​យ៉ាងហោចណាស់10 ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​សហការ​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងស្រុក​ដើម្បី​កសាង​វេទិកា MOOC ដែល​ត្រូវបាន​ប្រើប្រាស់​កម្រិត​ថ្នាក់ជាតិ៕

  • ចង់រីកចកម្រើន គួរនាំគ្នាគិតឱ្យជ្រៅ និងវែងឆ្ងាយ

    ចង់រីកចកម្រើន គួរនាំគ្នាគិតឱ្យជ្រៅ និងវែងឆ្ងាយ

    ការគិត​ជា​ផ្នែក​យ៉ាងសំខាន់​ក្នុងការ​សម្រេច​ដល់​លទ្ធផល​ប្រចាំថ្ងៃ​របស់​មនុស្ស និង​សង្គម ព្រោះ​ផ្នត់គំនិត​ជា​ចំណុច​ចាប់ផ្តើម​យ៉ាងសំខាន់​នៃ​គ្រប់​សកម្មភាព​ទាំងអស់។

    លោក ង៉ែត ជូ អ្នកជំនាញ​ហិរញ្ញវត្ថុ បាន​លើកឡើងថា ពាក្យ​ខ្មែរ​យើង​ថា “មាន​មិនដែល​បី​ត ក្រ​មិនដែល​បី​ជាតិ។ ពាក្យ​ថា​ក្រ​មិនដែល​បី​ជាតិ គឺជា​ការល្អ គឺជា​ការគិត​បែប​វិជ្ជមាន។ បើ​ឱ​ពុក​ម្តាយ​យើង​ក្រ យើង​គួរ​ខិតខំ​ធ្វើឱ្យ​ជីវភាព​របស់​យើង​មាន​ភាពប្រសើរ។ បើ​ជីវភាព​របស់​យើង​ប្រសើរ យើង​ត្រូវ​តំរង់​ទឹ​ស​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​មាន​ជីវភាព​កាន់តែ​ប្រសើរឡើង​ថែមទៀត។ ដោយឡែក​ពាក្យ​ថា​មាន​មិនដែល​បី​ត គឺជា​ភាពអវិជ្ជមាន​ដែល​យើង​រាល់គ្នា​ត្រូវ​គិត​ឱ្យបាន​ជ្រៅ គិត​ឱ្យបាន​ទូលំទូលាយ និង​គិត​ឱ្យបាន​វែងឆ្ងាយ។ គឺ​ធ្វើយ៉ាងណា​បើ​មាន​គឺមាន​ឱ្យ​លើសពី​បី​ត។

    តើ​ត្រូវធ្វើ​ដូចម្តេច​ទើប​មាន​ឱ្យ​លើសពី​បី​ត ហើយ​បើ​ក្រ​កុំឱ្យ​លើសបី​ជាតិ​បាន? ចំលើយ​គឺ​ស្ថិតនៅត្រង់​ការគិត និង​ការប្រតិបត្តិ​របស់​មនុស្ស​ហ្នឹងឯង។ នៅ​សហរដ្ឋអាមេរិក ពេល​ជួប​វិបត្តិ​មាន​ក្រុមហ៊ុន​ជាច្រើន​កាត់បន្ថយ​ចំណាយ​តាមរយៈ​ការបញ្ឈប់​បុគ្គលិក​ដើម្បី​ធានា​បន្ត​រក្សា​ប្រាក់ចំណេញ។ ប្រការនេះ​ធ្វើឱ្យមាន​មនុស្ស​ជាច្រើន​អត់​ការងារ​ធ្វើ បាត់បង់​ចំណូល និង​រុញច្រាន​ឱ្យ​សេដ្ឋកិច្ច​អាមេរិក​ធ្លាក់​កាន់តែ​ជ្រៅ​ក្នុង​វិបត្តិ។ ដោយឡែក​នៅពេល​ជួប​វិបត្តិ ក្រុមហ៊ុន​ជាច្រើន​នៅ​ប្រទេស​ជប៉ុន​មិន​បញ្ឈប់​ការងារ​បុគ្គលិក​ទេ​ព្រោះ​បេសកកម្ម​របស់​ក្រុមហ៊ុន​គឺ​សំដៅ​សំរេចបាន​គោលដៅ​ក្នុង​ផែនការ​រយៈពេល​វែងរ​ហូត​ដល់100ឆ្នាំទៅ200ឆ្នាំ​ឯណោះ។ ពួកគេ​គិត​ជ្រៅ​ណាស់ គេ​មិន​គិតថា​ការខាតបង់​រយៈពេល​ខ្លី​គឺជា​បញ្ហា​ធំដុំ​នោះទេ។ ការមិន​បញ្ឈប់​បុគ្គលិក​ក្នុង​គ្រា​មាន​វិបត្តិ គឺ​បន្ត​ឱ្យ​បុគ្គលិក​មាន​ចំណូល​ធម្មតា និង​ចាយវាយ​ដើម្បី​ជួយ​កាត់បន្ថយ​ការធ្លាក់ចុះ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ង។

    ដោយឡែក​នៅ​កម្ពុជា​យើង​វិញ សំបូរ​ណាស់​អ្នករកស៊ី​ចង់​មានបាន​ក្នុង​រយៈពេល​ខ្លី។ ចង់​មាន​លុយ​ហើយ​មិន​ខ្វល់​ពី​ចំណេះ។ ចង់​មានទ្រព្យ​ច្រើន​ទុក​ចែកកូនៗដោយ​មិនបាន​បំរុង​ឬ​ស បំរុង​ចរិត និង​សមត្ថភាព​របស់​ពួកគេ​ឱ្យបាន​រឹងមាំ។ ការណ៍​នេះហើយ​អាចជា​បច្ច័យ​ដែល​ធ្វើឱ្យមាន​មិនដែល​បី​ត។ ដូច្នេះ​យើង​គប្បី​នាំគ្នា​គិត និង​នាំគ្នា​ធ្វើ សំដៅ​ពង្រឹង និង​ពង្រីក​ការរីកចម្រើន​ឱ្យបាន​ច្រើន​ជំនាន់។ បើ​នៅ​ប្រទេស​ជប៉ុន​គេ​គិត​និង​ធ្វើ​ផែនការ100ឆ្នាំ ទៅ 200ឆ្នាំ យើង​គប្បី​នាំគ្នា​គិត និង​ធ្វើ​ផែនការ​យ៉ាងហោចណាស់​ឱ្យបាន10ឆ្នាំទៅ20ឆ្នាំ​ខាងមុខ​ដែរ៕

  • ធនាគារអភិវឌ្ឍអាស៊ីផ្តល់កម្ចី 127.8លានដុល្លាអាមេរិកដើម្បីពង្រីកបណ្តាញបញ្ជូនថាមពលអគ្គិសនី

    ធនាគារអភិវឌ្ឍអាស៊ីផ្តល់កម្ចី 127.8លានដុល្លាអាមេរិកដើម្បីពង្រីកបណ្តាញបញ្ជូនថាមពលអគ្គិសនី

    ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេច​ផ្តល់ប្រាក់​កម្ចី127.8 លាន​ដុល្លារ​ដើម្បី​គាំទ្រ​ដល់​ការកសាង​បណ្តាញ​បញ្ជូន និង​អនុ​ស្ថានីយ​អគ្គិសនី​នៅ​កម្ពុជា។ គម្រោង​នេះ​នឹង​ជួយ​ឱ្យ​រាជធានី​ភ្នំពេញ រួមទាំង​ខេត្ត3ផ្សេងទៀត ទទួលបាន​ការផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ស្ថេរភាព។

    បើតាម ADB គម្រោង​កម្ចី​នេះ ក៏​នឹង​សាកល្បង​ប្រព័ន្ធ​ផ្ទុក​ថាមពល ដើរ​ដោយ​អាគុយ ខ្នាត​ធំ​ដំបូងបង្អស់ នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ប្រើ​ថវិកា​ចំនួន 6.7 លាន​ដុល្លារ។ ក្នុង​ចំនួន 6.7លាន​ដុល្លារ​នោះ​មាន 4.7 លាន​ដុល្លារ ជា​ថវិកា​ពី​មូលនិធិ​អាកាសធាតុ​ជា​យុទ្ធសាស្ត្រ (Strategic Climate Fund)នៃ​ការពង្រីក​ការអនុវត្ត កម្មវិធី​ថាមពល កកើត​ឡើងវិញ​នៅក្នុង​ប្រទេស​ដែលមាន​ចំណូល​ទាប និង2លាន​ដុល្លារ​ពី​មូលនិធិ​ថាមពល​ស្អាត(Clean Energy Fund) នៃ​គម្រោង​ដៃគូ​ហិរញ្ញប្បទាន​សម្រាប់​ថាមពល​ស្អាត (Clean Energy Financing Partnership Facility)។ មូលនិធិ​ទាំងពីរ​ត្រូវបាន​គ្រប់គ្រង​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី។

    លោកស្រី Sunniya Durrani-Jamal នាយិកា​ប្រចាំ​ប្រទេស​កម្ពុជា របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់​ថា​ឡើង​ថា គម្រោង​បង្កើន​ប្រព័ន្ធ​បញ្ជូន​ចរន្ត រួមជាមួយ​ជំនួយ​ជា​បន្ត របស់​ធនាគារ​អភិវឌ្ឍន៍ អាស៊ី​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​រៀបចំ​ផែនការ​បណ្តាញ​ថាមពល បង្ហាញថា​ការផ្គត់ផ្គង់​ថាមពល​គ្រប់គ្រាន់​អាច​ទុកចិត្តបាន និង​មាន​និរន្តរភាព​បរិស្ថាន អាច​ត្រូវបាន​ផ្តល់ជូន ក្នុងតម្លៃ​សមរម្យ ដើម្បី​គាំទ្រ​ដល់ ការអភិវឌ្ឍ​ប្រកបដោយ​សមធម៌។ ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយ នឹង​បង្ហាញ​ពី​របៀប ដែល​ការអភិវឌ្ឍ ខ្នាត​ធំ​នៃ​ការអនុវត្ត បច្ចេកវិទ្យា​ច្នៃប្រឌិត​ថ្មី អាច​ត្រូវបាន​ប្រើ ដើម្បី​ដំណើរការ​បណ្តាញ​អគ្គិសនី ក្នុង ប្រទេស​កម្ពុជា​នាពេល​អនាគត និង ដើម្បី​បង្កើត​ថាមពល​កកើត​ឡើងវិញ​បន្ថែមទៀត។

    គម្រោង​នេះ​នឹង​ជួយ​ដល់ អគ្គិសនី​កម្ពុជា (EDC) ដែល​ស្ថាប័ន​អគ្គិសនី​ជាតិ របស់​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ចរន្ត តាមរយៈ​ការផ្តល់​ហិរញ្ញប្បទាន ដល់​ការសាងសង់​បណ្តាញ បញ្ជូន 115-230 គីឡូវ៉ាត់ ចំនួន 4 និង​អនុ​ស្ថានីយ​អគ្គិសនី​ចំនួន 10 នៅ​រាជធានី​ភ្នំពេញ ខេត្ត​កំពង់ ឆ្នាំង កំពង់ចាម និង​តាកែវ។

    គម្រោង​ផ្ទុក​ថាមពល​ដោយ​អាគុយ សាកល្បង ដែលមាន​ទីតាំង​ស្ថិតនៅ​ក្បែរ​ឧទ្យាន​ថាមពលព្រះអាទិត្យ​មាន​កម្លាំង 100 មេ​ហ្គា​វ៉ា​ត់ ដែល​គាំទ្រ​ដោយ ADB នឹង​រួមបញ្ចូល នូវ​ការបណ្តុះបណ្តាល បច្ចេកទេស​ផងដែរ។ រាជរដ្ឋាភិបាល​គ្រោង នឹង​បង្កើន​សមត្ថភាព​ផលិត​ចរន្តអគ្គិសនី ថាមពលព្រះអាទិត្យ ដល់ 415 មេ​ហ្គា​វ៉ា​ត់​នៅ​ឆ្នាំ 2022 ពោលគឺ​កើនឡើង​ពី 155 មេ​ហ្គា​វ៉ា​ត់​ក្នុង​ឆ្នាំ 2019 ។ ប្រព័ន្ធ​ផ្ទុក​ថាមពល​ដោយ​អាគុយ ដែល​គាំទ្រ​ដោយ​គម្រោង​នេះ មាន​សមត្ថភាព​សន្សំ​ថាមពល​អគ្គិសនី 16 មេ​ហ្គា​វ៉ា​ត់​ម៉ោង និង​ផ្តល់​លទ្ធភាព​ដើម្បី​ជួយ​រួមបញ្ចូល ថាមពល​កកើត​ឡើងវិញ ការបន្ថយ​ការកកស្ទះ ការបញ្ជូន​ចរន្ត និង​ធ្វើ​តុល្យាការ​នៃ​ការផ្គត់ផ្គង់​និង​តម្រូវការ​ផងដែរ។

    លោកស្រី Daniela Schmidt អ្នកឯកទេស​ផ្នែក​ថាមពល​អគ្គិសនី​រប​ស់ ADB បាន​លើកឡើងថា គម្រោង តាមរយៈ ការផ្តល់​ហិរញ្ញប្បទាន និង ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បញ្ជូន​ច​ន្ត​ចាំបាច់ សម្រាប់ ការផ្គត់ផ្គង់​អគ្គិសនី ប្រកបដោយ​និរន្តរភាព នឹង​ជម្រុញ​ផលិតភាព​សេដ្ឋកិច្ច​របស់​កម្ពុជា សមត្ថភាព ប្រកួតប្រជែង និង​ការធ្វើ​ពិពិធ​កម្ម​នានា បង្កើត​ការងារ និង​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ របស់​ប្រទេស ពី​វិបត្តិ​នៃ​ការ​រាតត្បាត​នៃ COVID-19។ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ដោយផ្ទាល់​ចំនួន 1300 នៅក្នុង វិស័យ​សំណង់ ជាមួយនឹង​ការផ្តល់​ជា​ប្រយោជន៍ ក្នុងការ​បង្កើន​ប្រាក់ចំណូល​ក្នុង​គ្រួសារ។ វា​ក៏​នឹង​គាំទ្រ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អគ្គិសនី​កម្ពុជា(EDC) ក្នុងការ​លើកកម្ពស់​ប​រិ​យា​ប័ន្ន និង​សមភាព​យេនឌ័រ នៅ​កន្លែងធ្វើការ​និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​រប​ស់​ស្ត្រី​នៅក្នុង​វិស័យ​ថាមពល៕

  • សម្ព័ន្ធផលិតរថយន្តវៀតណាម VinFast ខាតបង់អស់ $ 284លាន ត្រឹម 6ខែ ដើមឆ្នាំ2020

    សម្ព័ន្ធផលិតរថយន្តវៀតណាម VinFast ខាតបង់អស់ $ 284លាន ត្រឹម 6ខែ ដើមឆ្នាំ2020

    VinGroup ដែលជា​ក្រុមហ៊ុន​សម្ព័ន្ធ​ផលិត​រថយន្ត​យីហោ VinFast ធំជាងគេ​របស់ វៀតណាម បានបង្ហាញ​តួលេខ​នៃ​ការខាតបង់ ក្នុង​រយៈពេល 6ខែ ដើមឆ្នាំ2020 អស់​ប្រមាណ​ជា 284លាន​ដុល្លារ​អាមេរិក(6.6ទ្រី​លាន​ដុង)។

    លោក Pham Nhat Vuong ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏​ធំ​នេះ បាន​លើកឡើងថា “យើង​ខាតបង់ លើស​ការសន្និដ្ឋាន​ទុក​លើ​ទីផ្សារ (ទាំង​ការផលិត​ស្មា​ត​ហ្វូ​ន Vsmart និង​រថយន្ត VinFast)។

    បើ​ធៀប​គ្នា កាលពី​ឆមាស1 ឆ្នាំ2019 កន្លងទៅ VinGroup ទទួលបាន 6.5ទ្រី​លាន​ដុង លើ​ទីផ្សារ​ផលិត​រថយន្ត កង់​អគ្គិសនី និង​ស្មា​ត​ហ្វូ​ន។ ដោយឡែក ឆមាស1 ឆ្នាំ2020 សម្ព័ន្ធ​ផលិតកម្ម​មួយ​នេះ បាន​រង​ការខាតបង់​ខ្លាំង​មែនទែន ដោយសារតែ​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​វីដ-19។

    បច្ចុប្បន្ន VinFast ផលិត​បាន​រថយន្ត​ប្រណីត​ដាក់លក់​លើ​ទីផ្សារ ដូចជា​រថយន្ត​ប្រភេទ SUV លក់បាន​ជាង 5,100គ្រឿង ក្នុង​ត្រីមាស​ទី1 ឆ្នាំនេះ និង​ជាប់​លំដាប់​ទី5 នៃ​ម៉ាក​រថយន្ត​ប្រណីត​ទាំងអស់​នៅ​វៀតណាម ដែល​គេ​ពេញនិយម៕

  • ក្រុមឌីហ្សាញ និងវិស្វករ​ Apple កំពុងត្រៀមផលិតម៉ាស់ពិសេស ចែកឱ្យបុគ្គលិក

    ក្រុមឌីហ្សាញ និងវិស្វករ​ Apple កំពុងត្រៀមផលិតម៉ាស់ពិសេស ចែកឱ្យបុគ្គលិក

    ក្រុមហ៊ុន Apple គ្រោង​នឹង​ផលិត​ម៉ាស់ 2ប្រភេទ ជាពិសេស​គឺ Apple FaceMask និង Apple ClearMask ដែល​រួមគ្នា​ឌី​ហ្សា​ញ​ដោយ​ក្រុម Industrial Design និង​ក្រុម​វិស្វករ​ប្រចាំ​នៅ Apple ការិយាល័យ​កណ្ដាល​នៅ​អាមេរិក។

    ការផលិត​ម៉ាស់​ពិសេស សម្រាប់​ចែកជូន​បុគ្គលិក​ទូទៅ ទាំង​ក្នុង​ហាង Apple Store និង​ក្នុង Office ដើម្បី​បង្ការ​ការឆ្លង​វីរុស​កូ​វីដ-19។ ម៉ាស់ Apple មានការ​ឌី​ហ្សា​ញ​ជា 3ស្រទាប់ ដែលមាន​មុខងារ​ទប់​សារធាតុតូចៗមិនឱ្យ​ចេញទៅ​ក្រៅ និង​ចូលមកក្នុង​បាន ដូច​ម៉ាស់​កំណាត់​ដទៃទៀត​ដែរ តែ​ម៉ាស់​នេះ​អាច​បោក​សម្អាត​ដោយ​ទឹក និង​ប្រើ​ឡើងវិញ​បាន​រហូតដល់ 5ដង។

    Apple បាន​ប្រាប់​ដល់ Bloomberg ថា ខ្លួន​បានធ្វើ​ការសិក្សា​ស្រាវជ្រាវ និង​សាកល្បង​ដោយ​ប្រុងប្រយ័ត្ន​បំផុត ដើម្បី​ស្វែងរក​វត្ថុធាតុដើម​សមរម្យ សម្រាប់​ចម្រោះ​ខ្យល់ ដែល​មិន​ប៉ះពាល់​ដល់​ចង្វាក់​ផ្គត់ផ្គង់​គ្រឿង​បរិក្ខារ​ពេទ្យ។

    គួរ​ជម្រាបជូន​ដែរ​ថា ក្រុមហ៊ុន Apple បាន​ងាក​មក​ផលិត​ម៉ាស់​នេះ​តាំងពី​ខែមេសា 2020ម្ល៉េះ។ លោក Time Cook នាយក​ប្រតិបត្តិ Apple ក៏​ធ្លាប់បាន​បរិច្ចាគ​ម៉ាស់​ច្រើនជាង ២០លាន​ម៉ាស់​ដែរ អំឡុងពេល​ផ្ទុះ​មេរោគ​កូ​វីដ-19 ភ្លាមៗ ជូន​ដល់​បុគ្គលិក​សុខាភិបាល​ទូទាំង​អាមេរិក ព្រមទាំង​ផលិត​ម៉ាស់ ជា​គ្រឿង​បរិក្ខារ​ពេទ្យ​ជូន​ពួកគេ​ផងដែរ៕

  • បុរីចេនឡា បើកសម្ពោធគម្រោងទី10 ជាមួយនឹងការបញ្ចុះតម្លៃ 10% ភ្លាមៗជូនអតិថិជន

    បុរីចេនឡា បើកសម្ពោធគម្រោងទី10 ជាមួយនឹងការបញ្ចុះតម្លៃ 10% ភ្លាមៗជូនអតិថិជន

    នា​ថ្ងៃ​សុក្រ ទី11 ខែកញ្ញា ឆ្នាំ2020 បុរី​ចេនឡា​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ជា​ផ្លូវការ នូវ​គម្រោង​ដីឡូត៍​ទី10 របស់ខ្លួន ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ពីងពង់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

    គម្រោង​នេះ ស្ថិតនៅលើ​ផ្ទៃដី 4ហិកតា ដែលជា​កិច្ចសហការ​ជាមួយ​ដៃគូ​វិនិយោគ​មកពី​ប្រទេស​ចិន ដែល​នឹង​សង់រោង​ចក្រ​ចំនួន2 នៅលើ​ផ្ទៃដី​គម្រោង​នេះ​ផងដែរ រួមមាន​រោងចក្រ​បោះពុម្ព និង​រោងចក្រ​កាត់ដេរ ព្រមទាំង​ផ្សារ​ចំនួន 2កន្លែង​ទៀត។ គម្រោង​ទី 10នេះ មាន​ដាក់លក់​ដី​ឡូ​តិ៍​ចំនួន 99ឡូត៍ ដែលមាន​ទីតាំង​ស្ថិតនៅ​តំបន់​ប្រកបដោយ​សក្ដានុពលភាព និង​ចម្ងាយ​ត្រឹមតែ 900ម៉ែត្រ​ប៉ុណ្ណោះ ពី​ផ្លូវជាតិ​លេខ51 ចូល​តាម​ខ្លោងទ្វារវត្ត​មហាព្រហ្ម ស្ថិត​លើ​គម្រោង​ផ្លូវរដ្ឋ 30ម៉ែត្រ។ ក្រៅពីនេះ ទីតាំង​គម្រោង​ស្ថិតនៅ​ក្បែរ​គម្រោង​សណ្ឋាគារ និង​រី​សត និង​រោងចក្រ​សូ​ឡា​ជប៉ុន ឈ្មោះ Hawwai។

    ដើម្បី​អបអរសាទរ​ការសម្ពោធ​គម្រោង​ទី 10នេះ ក្រុមហ៊ុន​មាន​ផ្ដល់ជូន​នូវ​ការបញ្ចុះ​តម្លៃ​ពិសេស 10% ភ្លាមៗចំពោះ​ការបង់​ផ្ដាច់។ ពិសេស​ជាងនេះទៀត ចំពោះ​ដី 10ឡូត៍​ដំបូង អតិថិជន​អាចធ្វើ​ការជ្រើសរើស​ជម្រើស​បង់ប្រាក់​រំលស់​ត្រឹមតែ 150$ប៉ុណ្ណោះ ក្នុង 1ខែ (តម្លៃ​ធម្មតា 200$ ក្នុង 1ខែ)។

    ឆ្លៀត​ក្នុងឱកាស​នៃ​ការបើក​គម្រោង​ថ្មី​ទី 10នេះ លោក ង៉ោ ប៉េង​ទី ស្ថាបនិក និង​អគ្គនាយក​នៃ​បុរី​ចេនឡា បានបង្ហាញ​ពី​ការយល់ឃើញ​វិជ្ជមាន ចំពោះ​ស​ន្ទ​ស្សន៍​នៃ​ទីផ្សារ​អចលនទ្រព្យ​ក្នុងប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​យល់ឃើញថា ទីតាំង​គម្រោង​ទី 10នេះ គឹ​ពោរពេញ​ទៅដោយ​សក្ដានុពលភាព​ស​ម្រា​ប់​វិស័យ​ជំនួញ រោងចក្រ ការប្រកប​អាជីវកម្ម និង​មាន​អំណោយផល​ល្អ​ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ជុំវិញ​គម្រោង​សម្រាប់​ការដឹកជញ្ជូន​ទំនិញ។ លោក​មានប្រសាសន៍ថា នេះ​ជា​ឱកាស​ដ៏​កម្រ​មាន​ដែល​អតិថិជន​គួរ​ចាប់យក ដើម្បី​ជាការ​សន្សំទ្រព្យ និង​ការវិនិយោគ​បាន​ផលចំណេញ​ទៅ​ថ្ងៃមុខ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន​ក៏បាន​ជួយ​សម្រួល​ដល់​អតិថិជន ដោយបាន​ផ្ដល់​ជម្រើស​បង់​រំលស់​ដោយ​គ្មាន​ការប្រាក់ ដើម្បី​ផ្ដល់ឱកាស​ដល់​ប្រជាជន​ខ្មែរ ដែលមាន​ដើមទុន​តិចតួច អាច​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​លើដី​ឡូត៍​គម្រោង​ទី 10នេះ​ផងដែរ។

    សម្រាប់​ព័ត៌មាន​លម្អិត អំពី​ទីតាំង​គម្រោង សូម​ពិនិត្យមើល​ផែនទី​ដែលមាន​ភ្ជាប់​ជូន​ដូច​រូប​ខាងក្រោម។

    ដើម្បី​កុំឱ្យ​ឱកាស​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​នេះ​កន្លងផុតទៅ ចំពោះ​លោកអ្នក​ដែលមាន​ចំណាប់អារម្មណ៍ សូម​អញ្ជើញ​ទំនាក់ទំនង​មកកាន់​ការិយាល័យ​លក់​របស់​បុរី​ចេនឡា តាមរយៈ​លេខ​ទូរស័ព្ទ089 729 988 /  069 869 993៕

  • ម៉ាស៊ីនត្រជាក់ Samsung 360 Cassette ល្អស័ក្តិសមជាទីបំផុតសម្រាប់អគារពាណិជ្ជកម្មការិយាល័យក្រុមហ៊ុនធំ…ហាង…និងផ្សារទំនើបគ្រប់ប្រភេទ…!!

    ម៉ាស៊ីនត្រជាក់ Samsung 360 Cassette ល្អស័ក្តិសមជាទីបំផុតសម្រាប់អគារពាណិជ្ជកម្មការិយាល័យក្រុមហ៊ុនធំ…ហាង…និងផ្សារទំនើបគ្រប់ប្រភេទ…!!

    (ភ្នំពេញ) ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២០៖ យើង​សង្កេតឃើញថា​តាំងពី​ដី​វាល…សំណង់តូចៗរហូត​ក្លាយជា​តំបន់ និង​ទីក្រុង​ពាណិជ្ជកម្ម​ដែល​ពោរពេញ​ដោយ​អាគារខ្ពស់ៗធំ​ស្កឹមស្កៃ …ហាង​អាហារ…ហាង​កាហ្វេ…និង​ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ​ជាច្រើន​កំពុង​បង្ហាញខ្លួន​បន្តបន្ទាប់​ដូ​ច​ផ្សិត…!

    ទាំងអស់​នេះហើយ​បានធ្វើឱ្យ​តម្រូវការ​នៃ​ម៉ាស៊ីនត្រជាក់​ម៉ូ​ឌែ​ល Samsung 360 Cassette មានការ​គាំទ្រ​ខ្លាំង​ព្រោះ Samsung 360 Cassette អាចធ្វើឱ្យ​បរិយាកាស និង​ផ្នែក​ខាង​ក្នុងនៃ​អាគារ​របស់លោក​អ្នក​ទាំ​ង​អស់​កាន់​តែមាន​ភាព​ស្រស់ស្រាយ…ស្រស់ស្អាត…មាន​ផាសុកភាព និង​មើលទៅ​កាន់តែ​ល្អឥតខ្ចោះ (កាន់តែ​ព្រី​មៀម) ជាមួយនឹង​ចំណុច​ពិសេស និង​បច្ចេកវិទ្យា​ទំនើប​អស្ចារ្យ​ដូចជា៖

    * សោភ័ណភាព៖

    លោកអ្នក​អាច​ជ្រើសរើស Samsung 360 Cassette តាម​តម្រូវ​ការដែល​អ្នក​ចង់​បាន​មិន​ថា​ពណ៌​ខ្មៅ ឬ​ពណ៌​ស! បន្ទះ Panels មាន​រាង​មូល និង​ជ្រុង​ដែល​សមស្រប​ទៅតាម​ទីកន្លែង​របស់លោក​អ្នក​ទោះបីជា ពិ​ដាន…ឈើ…បេតុង…ផ្ទាំង​រូបភាព…ថ្នាំ​ពណ៌​ប្រភេទផ្សេងៗដែល​ធ្វើឱ្យ​បន្ទប់​ទាំងមូល​មាន​ភាព​កាន់តែ​ទាន់សម័យ និង​ទាក់ទាញ​បំផុត…!!

    * ប្រសិទ្ធភាព៖

    – បញ្ចេញ​ខ្យល់​ត្រជាក់​ល្អឥតខ្ចោះ…ត្រជាក់​លឿន…មាន​ផាសុកភាព​ដោយ​កាត់បន្ថយ​ខ្យល់​ស្ងួត​មក​ប៉ះ​ដោយផ្ទាល់!

    – សន្សំសំចៃ​ថាមពល

    – គ្មាន​សំឡេង​រំខាន

    –  បរិមាណ​ខ្យល់​ត្រជាក់​បញ្ចេញ​បាន 100% អាច​បាញ់​ខ្យល់​ត្រជាក់​សាយភាយ​បាន​សព្វគ្រប់​ទីកន្លែង​បានល្អ!

    – អាច​បើក​ប្រើ​ជាប់​បាន​ពេញ​មួយថ្ងៃ​ដោយ​គ្មាន​បញ្ហា

    * ការច្នៃប្រឌិត

    – ការបង្ហាញ​ភ្លើង LED ដែល​ធ្វើឱ្យ​លោកអ្នក​ដឹង​ពី​ការកំណត់​នូវ​លំហូរ​ខ្យល់​យ៉ាង​ងាយស្រួល​ដែលមាន​ការកំណត់​បី​រួមបញ្ចូល​ទាំង​ខ្យល់​ផ្តេក និង​ខ្យល់​ត្រង់

    ម៉ាស៊ីនត្រជាក់​ម៉ាក Samsung 360 Cassette ជា​ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អាជីវកម្ម​ដ៏​ជោគជ័យ​របស់លោក​អ្នក! បើ​ទិញ​ម៉ាស៊ីនត្រជាក់ 360 Cassette ត្រូវ​ទិញ​ផលិតផល សាម​សុង ដែល​នាំចូល​ផ្លូវការ! ព្រោះ​លោកអ្នក​នឹង​ទទួលបាន​ការជួសជុល​រយៈពេល ១ ឆ្នាំ​ឥតគិតថ្លៃ (គ្រឿងបន្លាស់ និង​សេវាកម្ម) និង​ទទួលបាន​ផលិតផល​ដែលមាន​គុណភាព​ល្អ​ស្របតាម​ស្តង់ដារ​អន្តរជាតិ​ជាមួយនឹង​ប្រូ​ម៉ូ​សិនពិសេសៗផងដែរ!!

    សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​មកកាន់​ហាង​ទំនើប សាម​សុង ដែល​នៅ​ជិត​បំផុត​ដោយផ្ទាល់ ឬក៏​អាចធ្វើ​ការទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន​ដោយ​ឥតគិតថ្លៃ​តាមរយៈ​លេខ​ទូរស័ព្ទ៖ 1800 203 232 !

  • រដូវកាលភ្ជុំនេះ មន្ត្រីជំនាញចាប់អាហារផ្ទុកសារធាតុគីមី និងទំនិញខូចគុណភាពក្នុងសាដក

    រដូវកាលភ្ជុំនេះ មន្ត្រីជំនាញចាប់អាហារផ្ទុកសារធាតុគីមី និងទំនិញខូចគុណភាពក្នុងសាដក

    រដូវ​កាល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ជា​ពេលវេលា​យ៉ាងសំខាន់​មួយ​ដែល​ប្រជាជន​ខ្មែរ​យើង​ស្ទើរ​ទូទាំងប្រទេស​រួមគ្នា​ធ្វើបុណ្យ​ដាក់​ទាន​ទៅតាម​ប្រពៃណី ទំនៀមទម្លាប់ សាសនា។ នៅក្នុង​ពិធី​ដ៏​សំខាន់​នេះ​ជា​ពេល​ដ៏​រីករាយ​សម្រាប់​មនុស្ស​គ្រប់គ្នា តែ​អ្វីដែល​គួរឱ្យ​ព្រួយបារម្ភ​នោះ​គឺ​ការចែក​ទាន​របស់​យើងទាំងអស់គ្នា អាច​នឹង​ក្លាយ​ជាការ​ចែកចាយ​ផលិតផល​ខូចគុណភាព និង​អាហា​គីមី​ទៅវិញ។

    មួយរយៈ​ពេល​ចុង​ក្រោយនេះ មន្ត្រី​ជំនាញ​នៃ​សាខា​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) នៅ​គ្រប់​ខេត្ត​ទាំងអស់​បាន​ចុះ​ឆែកឆេ​នៅតាម​ទីតាំង​លក់ដូរសំខាន់ៗជាច្រើន​នៅ​ទូទាំងប្រទេស។ ជា​លទ្ធផល​មន្ត្រី​ជំនាញ​នៅ​ខេត្តស្វាយរៀង​បាន​រកឃើញ​ពពុះសណ្តែក​ផ្ទុក​សារធាតុ​គីមី 5គីឡូក្រាម និង​ទំនិញ​ហួស​កាលបរិច្ឆេទ​មួយចំនួន​នៅថ្ងៃនេះ។ ងាក​ទៅ​ខេត្តស្ទឹងត្រែង​ឯណោះ​វិញ ក៏បាន​រកឃើញ​ផងដែរ​នូវ​ផលិតផល​មួយចំនួន​ដែល​ហួសកា​លប​ច្ឆេ​ទ​នៅក្នុង​កញ្ចប់​ទេយ្យវត្ថុ​សម្រាប់​ប្រគេន​ព្រះសង្ឃ។ ស្របពេល​ជាមួយគ្នានេះដែរ មន្ត្រី​ជំនាញ​នៅ​ខេត្ត​មួយចំនួនទៀត​ក៏បាន​រកឃើញ​ដូចគ្នា​នូវ​បញ្ហា​នេះ ដែល​វា​ជា​បញ្ហា​មួយ​គួរ​យកចិត្តទុកដាក់​ទាំ​ង​អស់​គ្នា។

    ជា​សំណាងល្អ មន្ត្រី​របស់​យើង​បាន​ដកហូត អប់រំ និង​កម្ទេចចោល​នូវ​អាហារ​ខូចគុណភាព​ទាំងអស់នោះ​នៅ​ទីតាំង​ដែល​គាត់​ចាប់បាន។ តែ​ទោះជា​យ៉ាងនេះ​ក្តី យើងទាំងអស់គ្នា​ក៏​គួរ​ប្រុងប្រយ័ត្ន​ផងដែរ​ចំពោះ​ការទិញ​ស្លា​ដក ឬ​ផលិតផល​មួយចំនួន​សម្រាប់​ប្រគេន​ព្រះសង្ឃ ជៀសវាង​ទិញ​ចំ​ផលិតផល​ខូចគុណភាព​ដែល​អាច​ប៉ះពាល់​ដល់​ព្រះសង្ឃ និង​អ្នកទទួលយក​ទាន​ទាំងអស់នោះ​បន្ត ព្រោះ​ក្រោយ​បុណ្យ​ភ្ជុំ​ព្រះសង្ឃ​ភាគច្រើន​បាន​យក​សម្ភារៈ​ទាំងអស់នោះ​បរិច្ចាគ​ទៅឱ្យ​សហគមន៍៕

  • ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើង នឹងឡើងដល់192ដុល្លារនៅឆ្នាំក្រោយ

    ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរនិងផលិតស្បែកជើង នឹងឡើងដល់192ដុល្លារនៅឆ្នាំក្រោយ

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាសថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ផលិត​ស្បែកជើង​ត្រូវបាន​ឯកភាព​រួមគ្នា​កំណត់​យក​ចំនួន 192ដុល្លារ​អាមេរិក​សម្រាប់​ឆ្នាំ2021នេះ។

    ឯកឧត្តម​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​លើកឡើងថា ដំបូង​ឡើយ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បានស្នើ​តួលេខ​ចំនួន 190 ដុល្លារ​អាម៉េរិក ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច​លើ​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្ម​ករ​និយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ2021។ ក្រោយមក សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​បន្ថែម​ទឹកប្រាក់​ចំនួន 2ដុល្លារ​អាម៉េរិក បន្ថែម​ដែល​ធ្វើឱ្យ​ចំនួន​ប្រាក់​ឈ្នួល​អប្បបរមារ​បស់បង​ប្អូន​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង ផលិត​ស្បែកជើង ត្រូវ​នឹង​ចំនួន 192ដុល្លារ​អាម៉េរិក​ក្នុង​មួយខែ។ ចំនួន192ដុល្លារ​នេះ​ជា​ចំនួន ប្រាក់ខែ​អប្បបរមា​សម្រាប់​កម្មក​រ​និយោជិត​ពេញសិទ្ធិ ចំណែកឯ​ចំពោះ​កម្មករនិយោជិត​សាកល្បង យើង​បានកំណត់​យក​ចំនួន 187ដុល្លារ​អាម៉េរិក ក្នុង​មួយខែ។

    ឯកឧត្តម​បាន​បន្ថែមទៀតថា ចំណែកឯ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​កម្មករនិយោជិត​ធ្លាប់​ទទួលបាន​កន្លងមក ត្រូវបាន​រក្សាទុក​នៅ​ដដែល មានដូចជា ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន 7ដុល្លារ​អាម៉េរិក ក្នុង​មួយខែ, ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន 10ដុល្លារ​អាម៉េរិក ក្នុង​មួយខែ, ប្រាក់​ថ្លៃ​បាយ​សម្រាប់​ការធ្វើការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន 2,000រៀល ក្នុង​មួយថ្ងៃ ឬ​ការទទួលបាន​បាយ​មួយពេល​ដោយ​ឥតគិតថ្លៃ, និង​ប្រាក់រង្វាន់​អតីតភាព​ការងារ​ចំនួន​ពី 2ដុល្លារ​អាម៉េរិក ដល់ 11ដុល្លារ​អាម៉េរិក ក្នុង​មួយខែ សម្រាប់​កម្មករនិយោជិត​ដែល​បានធ្វើការ​ចាប់ពី​ឆ្នាំ​ទី2 ដល់​ឆ្នាំ​ទី11។ ដូច្នេះ​ជា​មធ្យម​កម្មករនិយោជិតម្នាក់ៗនឹង​ទទួលបាន​ប្រាក់បៀវត្ស​យ៉ាងតិច​ចំនួន​ពី 209ដុល្លារ​អាម៉េរិក ដល់220ដុល្លារ​អាម៉េរិក ក្នុង​មួយខែ៕