Author: ធឿន មករា

  • ស្ករ និងអំបិល តើមួយណាបំផ្លាញរាងកាយខ្លាំងជាង?

    ស្ករ និងអំបិល តើមួយណាបំផ្លាញរាងកាយខ្លាំងជាង?

    រាល់ថ្ងៃនេះ យើងតែងបានឮគេនិយាយថា ធ្វើអ្វីក៏ដោយ ចូររក្សាភាពល្មម រក្សាចំណុចកណ្ដាលឱ្យបាន(កុំជ្រុលពេក និងក៏កុំតិចពេកដែរ) ជាពិសេសក្នុងរឿងការទទួលទានអាហារ។ តែពេលនិយាយអំពីរឿងស្ករ និងអំបិលវិញ យើងក៏ធ្លាប់បានឮមកច្រើនដែរថា បើទទួលទានក្នុងបរិមាណច្រើនជ្រុលពេក នឹងហុចផលអាក្រក់ដល់រាងកាយរបស់យើង តែវាប្រាកដណាស់ថា ទាំងស្ករ និងអំបិលគឺសុទ្ធតែមានភាពសំខាន់ចំពោះរាងកាយរបស់យើង ដោយខួរក្បាលត្រូវការស្ករដើម្បីបង្កើនកម្លាំងថាមពល ឯសាច់ដុំក៏ត្រូវការអំបិលដើម្បីសាងតុល្យភាព ជាដើម។

    សាស្រ្តាចារ្យមកពីមហាវិទ្យាល័យ Touro College នៅទីក្រុងញីវយ៉កបាននិយាយថា ការទទួលទានស្ករ និងអំបិលច្រើនជ្រុលពេក នឹងហុចផលប៉ះពាល់ដល់សុខភាពរបស់យើងច្រើនណាស់ ដូច្នេះពេលនេះសូមមកមើលពីផលប៉ះពាល់ដល់រាងកាយដោយសារស្ករវិញប្រសើរជាង។

    ស្ករ

    បើយើងទទួលទានអាហារពីធម្មជាតិ យើងនឹងបានជាតិស្ករក្នុងបរិមាណមិនច្រើនប៉ុន្មានទេ។ អាហារធម្មជាតិដែលមានជាតិស្ករ ច្រើនតែមកពីផ្លែឈើ តែបញ្ហារបស់យើងស្ថិតនៅត្រង់ការទទួលទានជាតិស្ករដែលបានមកពីការចម្រាញ់ ហើយយើងបន្ថែមវាចូលទៅក្នុងអាហារដែលយើងទទួលទាន ដើម្បីបង្កើនរសជាតិ។

    បើយើងសាកល្បងមកមើលអាហារធម្មជាតិ ដូចជា ទឹកដោះ និងទឹកផ្លែឈើ 100% វិញនោះ អាហារពពួកនេះមានជាតិស្ករពីធម្មជាតិ និងមានថាមពលមួយចំនួន ខណៈពេលជាមួយគ្នាក៏មានគុណតម្លៃខាងអាហារផ្សេងៗទៀតផងដែរ ដូចជាវីតាមីន សារធាតុរ៉ែ ប្រូតេអ៊ីនក្នុងទឹកដោះ និងប៉ូលីហ្វ៊ីណុល ជាដើម។ ចំណែកភេសជ្ជៈដែលលាយស្ករ ដូចជាទឹកក្រូចកំប៉ុង តែ ឬកាហ្វេទឹកដោះគោ ពពួកនេះច្រើនមានស្ករជាចម្បង ខណៈដែលគុណតម្លៃខាងអាហារមានតិចតួច ហើយពួកនំផ្សេងៗក៏ដូចគ្នាដែរ។ អាហារពពួកនេះគ្មានកាកសរសៃអាហារ ប្រូតេអ៊ីន វីតាមិន ឬសារធាតុរ៉ែដែលមានប្រយោជន៍ដល់រាងកាយច្រើនទេ ដូច្នេះទើបមិនមែនជារឿងប្លែកឡើយដែលអ្នកទទួលទានរបស់ប្រភេទនេះចូលទៅច្រើនៗ នឹងកើតរោគធាត់ និងខ្វះសារធាតុអាហារដែលចាំបាច់។

    អ្នកជំនាញខាងភោជនាហារមកពីរដ្ឋ​តិចសាស់បាននិយាយថា ស្ករគ្រប់ប្រភេទ មិនថាតែស្ករស ទឹកស្ករ ឬស្ករត្នោតនោះឡើយ សុទ្ធតែហុចផលដល់រាងកាយមិនខុសគ្នាឡើយ នោះគឺ វានឹងទៅបង្កើនកម្រិតជាតិស្ករនៅក្នុងឈាមដែលជាហេតុនាំឱ្យមានការផលិតអ៊ីនស៊ូលីន ហើយរាងកាយរបស់យើងនឹងបញ្ចេញអ៊ីនស៊ីលីននេះដើម្បីបណ្ដេញជាតិស្ករចេញពីក្នុងឈាមទៅកោសិកាដើម្បីប្រើប្រាស់ក្នុងការផ្ដល់កម្លាំងថាមពល។ កម្មវិធីនេះក៏ជាកម្មវិធីទូទៅមួយរបស់រាងកាយដែរ តែបើសិនជាពេលណាយើងបរិភោគស្ករច្រើនជ្រុលពេក កម្មវិធីប្រមូលសន្សំជាតិខ្លាញ់នឹងធ្វើការច្រើនឡើង រឹតតែរាងកាយសាងអ៊ីនស៊ូលីនច្រើនឡើងពេលណា ក៏នឹងរឹតតែសន្សំខ្លាញ់ច្រើនឡើងពេលនោះដែរ លុះយូរថ្ងៃទៅ ក៏អភិវឌ្ឍទៅជារោគទឹកនោមផ្អែមប្រភេទទី 2 ហើយនឹងបង្កើនភាពប្រថុយប្រថានដល់ការកើតរោគក្រលៀន រោគបេះដូង និងរោគសរសៃឈាមកកស្ទះទៀតផង។

    ការដែលរាងកាយបានទទួលជាតិស្ករច្រើនជ្រុលពេក ជាពិសេសស្ករចម្រាញ់ នឹងធ្វើឱ្យប្រព័ន្ធការរំលាយបឺតជ្រាបអាហាររបស់យើងប្រែប្រួលទៅតាមនោះដែរ។ ការរលាកក្លាយនឹងងាយកើតឡើង និងនាំឆ្ពោះទៅរកជំងឺចង្រៃច្រើនយ៉ាង។ លោក Rachel Head អ្នកជំនាញការដែលធ្វើការស្រាវជ្រាវពាក់ព័ន្ធនឹងជំងឺទឹកនោមផ្អែមបានប្រាប់ថា មានការសិក្សាស្រាវជ្រាវមួយបានរកឃើញភាពពាក់ព័ន្ធគ្នារបស់ការបរិភោគស្ករច្រើនជ្រុលពេក ជាមួយនឹងការមានកម្រិតខ្លាញ់ក្នុងឈាមខុសប្រក្រតី លើសឈាម ជំងឺថ្លើម ជំងឺប្រព័ន្ធរំលាយអាហារ និងជំងឺបេះដូង។

    អំបិល

    យើងនាំគ្នាមកមើលផលអាក្រក់ពីការបរិភោគអំបិលច្រើនជ្រុលពេក(ញ៉ាំប្រៃ)វិញម្ដង។ ប្រាកដណាស់ថា រាងកាយរបស់យើងត្រូវការអំបិលដើម្បីធ្វើការងារដែលតុល្យភាពរបស់កោសិកាក្នុងរាងកាយ តែអំបិលដែលច្រើនជ្រុលពេក ក៏ហុចផលប៉ះពាល់ដល់រាងកាយរបស់យើងបានដូចគ្នា។ អ្នកជំនាញការបាននិយាយថា សម្រាប់មនុស្សដែលមានសុខភាពល្អ ការបានទទួលអំបិលក្នុងបរិមាណមធ្យមដល់ច្រើនបន្តិចក៏ដោយ ក៏រាងកាយរបស់យើងចាត់ការបានដែរ តែបើសិនជាបានទទួលក្នុងបរិមាណដែលច្រើនជ្រុលពេកជាប់ៗគ្នារយៈពេលយូរនោះ វានឹងហុចផលប៉ះពាល់ដល់រាងកាយយ៉ាងពិតប្រាកដ។ មានការណែនាំថា យើងគួរញ៉ាំអំបិលក្នុងមួយថ្ងៃឱ្យតិចជាង 2,300មីល្លីក្រាម ឬប្រមាណជា 1ស្លាបព្រាកាហ្វេតែប៉ុណ្ណោះ។ តែមនុស្សភាគច្រើននាំគ្នាបរិភោគប្រមាណជា 3,400មីល្លីក្រាមក្នុងមួយថ្ងៃ។

    អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលអ្នកជំនាញការជឿថា សូដ្យូមធ្វើឱ្យកើតសភាវសម្ពាធឈាមឡើងខ្ពស់ និងការដែលយើងមិនអាចគ្រប់គ្រងសម្ពាធឈាមបាននោះ នឹងនាំឆ្ពោះទៅរកបញ្ហាសុខភាពជាច្រើន ទាំងជំងឺបេះដូង សរសៃឈាមកកស្ទះ និងរោគក្រលៀន។ វេជ្ជបណ្ឌិតជំនាញបាននិយាយថា រាងកាយរបស់មនុស្សមួយចំនួនមានភាពរហ័សជាមួយអំបិលណាស់ រឹតតែបើសិនជាអ្នកណាដែលមានសភាវសម្ពាធឈាមឡើងខ្ពស់ផងនោះ រឹតតែត្រូវប្រយ័ត្នខ្លាំង។ អាហារដែលយើងទទួលទានតាមភោជនីយដ្ឋានមានអំបិលច្រើន ក្រៅពីនោះនៅពេញទៅដោយខ្លាញ់ និងផ្ដល់ថាមពលខ្ពស់ទៀតផង ដូច្នេះបើសុខភាពរបស់យើងមិនរឹងមាំ មានសភាវសម្ពាធឈាមឡើងខ្ពស់ផងនោះ គួរធ្វើម្ហូបអាហារដោយខ្លួនឯងញ៉ាំនៅផ្ទះវិញប្រសើរជាង។

    ដូច្នេះ បើចង់ឱ្យសរុបនោះគឺ មិនថាតែស្ករ ឬអំបិលនោះទេ បើទទួលទានក្នុងបរិមាណដែលច្រើនជ្រុលពេក គឺនឹងបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយធ្ងន់ធ្ងរប៉ុនៗគ្នាហ្នឹងឯង៕

  • នៅពេលកូនតូចឈានចូលខែទី 8

    នៅពេលកូនតូចឈានចូលខែទី 8

    ខែទី 8

    លក្ខណៈរបស់កូនតូច

    ក្នុងវ័យនេះ កូនអាចលូនវារបានតាមចិត្តខ្លួនឯងបានឆ្ងាយហើយ ដូច្នេះអ្នកម្ដាយគួរប្រមូលទុកដាក់របស់របរនៅក្នុងផ្ទះឱ្យបានរៀបរយ។ ប្រយ័ត្នពួកទូដាក់សម្លៀកបំពាក់ដែលទ្វារងាយរបើក របស់របរក្នុងទូក៏ត្រូវតែប្រយ័ត្នដែរ ដូចជាគ្រាប់ថ្នាំដេញសត្វកន្លាត ថតតុ ឬថតទូដែលកូនអាចឈោងដៃដល់ជាដើម។ ត្រូវប្រមូលរៀបចំទុកដាក់របស់របរឱ្យបានរៀបរយ របស់ដែលអាចបង្កគ្រោះថ្នាក់ និងវត្ថុដែលមុតស្រួចត្រូវយកទៅទុកឱ្យឆ្ងាយៗ។ បើរស់នៅក្នុងផ្ទះ 2 ជាន់ ឬផ្ទះនៅខ្ពស់ពីដី ត្រូវប្រយ័ត្នកូនធ្លាក់ពីកាំជណ្ដើរ និងនៅត្រង់មាត់កាំជណ្ដើរគួរតែដាក់អ្វីឃាំងការពារ។

    ដល់ពេលញ៉ាំអាហារបន្ថែមហើយ

    កូនតូចនឹងបង្ហាញឱ្យឃើញពីទម្លាប់និស្ស័យការញ៉ាំដែលខុសប្លែកពីមុនកាន់តែច្បាស់ឡើង ក្មេងខ្លះចូលចិត្តញ៉ាំបាយ ក្មេងខ្លះមិនចូលចិត្តញ៉ាំបន្លែ ក្មេងខ្លះទៀតមិនចូលចិត្តញ៉ាំត្រី តែចូលចិត្តញ៉ាំបន្លែ ដូច្នេះទើបអាហារបន្ថែមរបស់ក្មេងម្នាក់ៗមិនដូចគ្នាទាំងប្រភេទ និងបរិមាណអាហារ។ ក្មេងខ្លះមិនចូលចិត្តញ៉ាំបបរម៉ដ្ឋៗទេ ដូច្នេះចូរសាកល្បងឱ្យញ៉ាំបាយជ្រាយៗ ឬឱ្យញ៉ាំគុយទាវ មី គាវ ជំនួសបាយ ឬនំប៉័ងបាន។ ពពួកបន្លែវិញ ដំឡូង ល្ពៅ គួរចាប់ផ្ដើមហាន់ជាដុំតូចៗ និងឱ្យញ៉ាំជំនួសការកិនឱ្យម៉ដ្ឋបានហើយ។ បន្លែភាគច្រើន ក្មេងញ៉ាំបានទាំងអស់។ ត្រីដែលឱ្យញ៉ាំគួរតែជាត្រីសាច់ស ពេលឱ្យញ៉ាំត្រីសាច់ក្រហម ឬត្រីដែលមានខ្លាញ់ច្រើនៗ ត្រូវឱ្យញ៉ាំម្ដងបន្តិច។ ពពួកសាច់ជ្រូក សាច់គោគួរចិញ្រ្ចាំឱ្យល្អិត ព្រោះក្មេងវ័យនេះអាចញ៉ាំបានហើយ។

    អាហារបន្ថែមគួរចម្អិនឱ្យស្អាត និងឆ្អិន រសជាតិលែមៗ(មិនប្រៃ ឬផ្អែមខ្លាំង)។ អាហារកូនក្មេងមិនគួរជាបបរដាក់សាច់ជ្រូក ដាក់បន្លែ ដាក់ថ្លើមរួមគ្នាក្នុងចានតែមួយគ្រប់ពេលញ៉ាំអាហារនោះទេ ព្រោះទោះជាងាយស្រួលធ្វើមែន តែមិនស័ក្តិសមសម្រាប់បង្ហាត់កូនឱ្យស្គាល់ពីរសជាតិអាហារប្រភេទនីមួយៗនោះទេ។ កូននឹងរីករាយខ្លាំងជាង បើបានញ៉ាំបាយជាមួយម្ហូបមួយមុខ ឬពីរមុខ ជាមួយសម្លស្ងោរ។ អ្នកម្ដាយចូរជ្រើសរើសអាហារដែលងាយស្រួលធ្វើ និងឱ្យដូចដែលបានរៀបរាប់មកនេះក្នុងមួយថ្ងៃឱ្យបានមួយពេល និងមួយពេលទៀតអាចជានំប៉័ង ស៊ុត ឬទឹកដោះគោ និងផ្លែឈើក៏បាន។

    ក្មេងវ័យនេះ ទម្ងន់ខ្លួននឹងកើនឡើងជាមធ្យមមួយថ្ងៃប្រមាណជា 8 – 10 ក្រាម តែក្មេងដែលពូកែញ៉ាំ ពូកែញ៉ាំបាយ ពូកែញ៉ាំនំ អាចនឹងកើនឡើងដល់ 15 – 20 ក្រាមក្នុងមួយថ្ងៃ។

    បើឱ្យកូនញ៉ាំនំ

    ទោះនំមិនមែនជាអាហារចាំបាច់ចំពោះក្មេងៗក៏ដោយ តែក្មេងៗមានអារម្មណ៍ត្រេកអរណាស់នៅពេលបានញ៉ាំនំ ដូច្នេះគួេឱ្យកូនបានញ៉ាំខ្លះផង។ ភាគច្រើនៗឱ្យញ៉ាំនៅពេលរសៀល មុនឱ្យញ៉ាំទឹកដោះគោ។ អាចជានំប៉័ងស្រួយៗ នំប៉័ងអាំង កូននឹងសប្បាយចិត្តខ្លាំងណាស់ដែលបានកាន់នំញ៉ាំដោយខ្លួនឯង តែបើកូនជាក្មេងពូកែញ៉ាំ បាយក៏ញ៉ាំច្រើន នំក៏ញ៉ាំច្រើននោះ អ្នកម្ដាយគួរប្ដូរពីនំទៅជាផ្លែឈើវិញប្រសើរជាង និងមិនគួរឱ្យក្នុងវ័យនេះញ៉ាំស្ករសូកូឡា ស្ករថូហ្វហ្វ៊ី។ នំដែលធ្វើខ្លួនឯងនៅផ្ទះក៏អាចឱ្យកូនញ៉ាំបានដែរ ដូចជា ចេកខ្ទិះ បបរល្ពៅ បបរសណ្ដែកខៀវ។ល។

    អាការដែលអាចកើតឡើង

    . ពេលកូនប្រកាច់ ភាគច្រើនកើតឡើតព្រោះតែក្ដៅខ្លួនខ្លាំង។ ក្មេងនឹងប្រកាច់ញាក់ៗ ញ័រខ្លួន បញ្ឈរភ្នែក មិនប្រិចភ្នែក ហៅឈ្មោះក៏មិនដឹងខ្លួន ចាប់អង្រួនក៏នៅតែមិនដឹងខ្លួន។ ក្មេងខ្លះប្រកាច់ 1 – 2 នាទី ក្មេងខ្លះដល់ទៅ 10 នាទី។ អាការប្រកាច់ច្រើនតែកើតនៅលើក្មេងដែលរាងកាយមានប្រតិកម្មជាមួយសីតុណ្ហភាពដែលខ្ពស់ឡើងឆាប់រហ័ស ឬនៅលើក្មេងដែលងាយខឹងក្រេវក្រោធ ប៉ឹនយំ។ល។ វិធីកែបញ្ហានេះគឺ ជូតខ្លួនដោយទឹកធម្មតាជាបន្ទាន់ និងគួរឱ្យត្រូវខ្យល់អាកាសខាងក្រៅឱ្យច្រើន បង្វឹករាងកាយឱ្យរឹងមាំជានិច្ច។ បើកូនធ្លាប់ប្រកាច់នៅពេលក្ដៅខ្លួនខ្លាំង អ្នកម្ដាយគួរសុំថ្នាំបញ្ចុះកម្ដៅពីលោកគ្រូពេទ្យមកទុក និងប្រញាប់ឱ្យកូនញ៉ាំនៅពេលកូនចាប់ផ្ដើមមានអាការក្ដៅខ្លួន ដើម្បីការពារទុកជាមុន។

    . ពងបែកនៅក្នុងមាត់

    ជាជំងឺឆ្លងដែលកើតដោយសារមេរោគវីរុស ក្មេងៗតែងកើតជំងឺនេះច្រើន និងញឹកញាប់។ មានអាការក្អួតចង្អោរ ក្ដៅខ្លួនប្រហែល 39 អង្សាC មាត់របកក្លាយជាដំបៅ មានពងតូចៗនៅគល់អណ្ដាត ដែលអាចបែកក្លាយជាកូនដំបៅក្រហមៗតូចៗ។ កូនច្រើនតែមិនចង់ញ៉ាំបាយ ព្រោះឈឺដំបៅនៅក្នុងមាត់ និងបំពង់ក ទឹកមាត់នឹងហៀរចេញមកច្រើន។ រយៈពេល 2 – 3 ថ្ងៃដំបូងនឹងពិបាកញ៉ាំ និងញ៉ាំបានតែទឹកដោះគោ មាត់នឹងមានក្លិនស្អុយ។ ក្មេងខ្លះមិនមែនកើតតែនៅក្នុងមាត់ប៉ុណ្ណោះទេ តែនៅមានកន្ទាលត្រអាកឡើងនៅតាមដៃ និងជើងទៀតផង ហើយកម្ដៅខ្លួនក៏អាចឡើងចុះក្នុងអំឡុង 2 – 3 ថ្ងៃ តែក្មេងខ្លះកម្ដៅខ្លួនថយចុះក្នុងថ្ងៃតែមួយក៏មាន។ ជំងឺនេះគ្មានថ្នាំព្យាបាលទេ តែក៏មិនបាច់កង្វល់ដែរ ព្រោះជាជំងឺដែលជាទៅវិញដោយឯកឯងក្នុងរយៈពេលមួយសប្ដាហ៍។

    វិវឌ្ឍនាការរបស់កូនតូច

    – រាងកាយ

    . ភាគច្រើនចេះលូនវារបានហើយ និងចំណានឡើងជារឿយ។

    . ចេះតោងកៅអី ឬតុ ហើយស្ទុះងើបឡើង ឈានជើងដើរទៅមុខបានមួយជំហាន។

    . អង្គុយខ្នងត្រង់បានយូរគួរសម ដោយមិនចាំបាច់មានអ្វីមកទប់ខ្នង។

    . ចេះព្យាយាមចាប់យកវត្ថុតូចៗដោយប្រើម្រាមចង្អុល និងម្រាមមេដៃបានខ្លាំងហើយ។

    . ចេះគ្រវាសវត្ថុដែលខ្លួនមិនត្រូវការចេញ។

    – សង្គមជុំវិញខ្លួន

    . ចាំខ្លួនរបស់ខ្លួនឯងបាន និងងាកតាមសំឡេងដែលគេហៅឈ្មោះ។

    . ចេះបញ្ចេញសំឡេងផ្សេងៗ ពេលខ្លះមើលទៅឃើញដូចកំពុងនិយាយម្នាក់ឯង។

    . យល់ពីការលេង វាក់អ៊ើហើយ។

    . ចូលចិត្តពិនិត្យមើលវត្ថុដែលនៅក្នុងដៃ និងរបស់លេង។

    . ចេះបែងចែកភាពខុសប្លែកពីគ្នាហើយ។

    . ចេះស្រែកហៅឱ្យអ្នកឯទៀតបែរមកចាប់អារម្មណ៍។

    – លេងជាមួយកូនឱ្យបានញឹកញាប់

    ក្នុងវ័យនេះ កូនចេះបង្ហាញអារម្មណ៍ច្រើនឡើងហើយ ដូច្នេះក៏ត្រូវការឱ្យមនុស្សធំតបស្នងមកខ្លួនឯងវិញច្រើនឡើងដែរ។ ការជជែកនិយាយជាមួយកូនញឹកញាប់ ការនិយាយរឿងនិទានឱ្យកូនស្ដាប់នឹងជួយអភិវឌ្ឍជំនាញខាងផ្នែកភាសា និងបណ្ដុះទម្លាប់និស្ស័យស្រឡាញ់ការអានដល់កូនទៀតផង។ លោកឪពុកអ្នកម្ដាយព្យយាមរកសៀវភៅរឿងនិទានដែលស័ក្តិសមនឹងវ័យនេះមកទុកជិតៗខ្លួនជានិច្ច ដើម្បីឱ្យកូនមានអារម្មណ៍ស៊ាំធ្លាប់ជាមួយសៀវភៅ។

    ក្នុងវ័យនេះ កូនចេះចាប់អារម្មណ៍មើលទូរទស្សន៍ហើយ តែអ្នកម្ដាយមិនគួរបើកទូរទស្សន៍ទុកចោលដោយសារគិតថា កូននឹងបានរៀនយល់ដឹងពីភាសានិយាយនោះទេ ព្រោះការពិតវិញមិនមែនដូច្នោះទេ កូននឹងរៀនយល់ដឹងពីភាសានិយាយបានតាមរយៈសម្ព័ន្ធភាពជាមួយមនុស្សជុំវិញខ្លួនទៅវិញទេ៕

  • ចង់ខ្សឹបប្រាប់ថា…ប្រូម៉ូសិនទិញស្មាតហ្វូន Galaxy A51 ថែមជូនដងថតទប់លំនឹងដ៏ទំនើបទាន់សម័យតម្លៃ $59 ជិតផុតហើយណា៎…!!

    ចង់ខ្សឹបប្រាប់ថា…ប្រូម៉ូសិនទិញស្មាតហ្វូន Galaxy A51 ថែមជូនដងថតទប់លំនឹងដ៏ទំនើបទាន់សម័យតម្លៃ $59 ជិតផុតហើយណា៎…!!

    (ភ្នំពេញ) ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២០៖ អីយ៉ា​ស់ងាកៗជិត​ដល់​ថ្ងៃ​ភ្ជុំបិណ្ឌ​ធំ​ល្មម…ហើយ​ដំណើរ​កម្សាន្ត និង​ការជួបជុំ​ក្រុមគ្រួសារ ឬ​មនុស្ស​ជាទី​ស្រឡាញ់​ក៏​ត្រៀម​រួចរាល់​ហើយ​ដែរ…! ត្រូវ​អត់…? អ៊ីចឹង​ត្រូវ​គ្នា​ម៉ាច់​តែម្តង…! រាល់​ការទិញ​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​ម៉ូ​ឌែ​ល Samsung Galaxy A51 ចាប់ពី​ថ្ងៃទី​នេះ រហូតដល់​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​ការ​ថែម​ជូន​ដង​ថត​ទប់​លំនឹង Smooth X តម្លៃ $59 មួយគ្រឿង​ភ្លាម!

    សូមបញ្ជាក់ថា Galaxy A51 មាន​រាង​ស្អាត ទាក់ទាញ ទាន់សម័យ…មាន​កាមេរ៉ា​មុខ​ថត Selfie ច្បាស់​ល្អឥតខ្ចោះ​ទំហំ 32 MP និង​កាមេរ៉ា​ក្រោយ​ចំនួន 4 គ្រាប់​ជាមួយ​កាមេរ៉ា​គោល​ទំហំ​ដល់​ទៅ 48 MP ដែលមាន​សមត្ថភាព​អាច​ថត និង​ចាប់​ប្លង់​ច្បាស់​ល្អ​ខ្លាំង​ជាមួយនឹង​កម្លាំង​ថាមពល​ថ្ម​ធំ​ទៀតផង…! និយាយ​ទៅ Galaxy A51 នឹង​អាច​កំដរ​អ្នក​បាន​ពេញ 1 ថ្ងៃ​លើស​ដោយ​រីករាយ​បំផុត!

    នៅចាំ​អី​ទៀត…? រួសរាន់​ទិញ​ប្រើ​ឱ្យទាន់​រដូវ​កាល​ឈប់សម្រាក និង​មាន​ប្រូ​ម៉ូ​សិន​ភ្លាម​ទៅ…!!

    * បញ្ជាក់៖ កម្មវិធី​ប្រូ​ម៉ូ​សិន​ថែម​ជូន​ដង​ថត​ទប់​លំនឹង Smooth X តម្លៃ $59 នេះ​គឺ​សម្រាប់តែ​ការទិញ Samsung Galaxy A51 ចាប់ពី​ថ្ងៃនេះ​រហូតដល់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ តែប៉ុណ្ណោះ…! រាល់​ការទិញ​ទូរស័ព្ទ Samsung Galaxy A51 នឹងមាន​ប័ណ្ណធានា​រយៈពេល 1 ឆ្នាំ​ជា​ផ្លូវការ​ពី​ក្រុមហ៊ុន សាម​សុង …!!

    តោះ​ចង់ដឹងថា​តើ SmoothX មាន​មុខងារ​អ្វីខ្លះ​សូម​ទស្សនា Link នេះ៖

    https://m.facebook.com/story.php?story_fbid=1477034435837712&id=160268270847675&sfnsn=mo&extid=E2MEjCGRnRYv9qdR

    សម្រាប់​ព័ត៌មាន​លម្អិត​សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប

    សាម​សុង និង​ដេប៉ូ​ចែកចាយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន​តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ៖ 1800 203 232 !

    * លក្ខខណ្ឌផ្សេងៗត្រូវបាន​អនុវត្ត…!!

  • ក្រុមហ៊ុន​នាំចូល​ផលិតផល​សម្រស់​ដ៏​ល្បី​មកពី​បរទេស ផា​លី​តា​ស្គី​ន​ឃែ​រ កាន់តែ​ពង្រីក​ទីផ្សារ​យ៉ាង​ទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា

    ក្រុមហ៊ុន​នាំចូល​ផលិតផល​សម្រស់​ដ៏​ល្បី​មកពី​បរទេស ផា​លី​តា​ស្គី​ន​ឃែ​រ កាន់តែ​ពង្រីក​ទីផ្សារ​យ៉ាង​ទូលាយ​នៅក្នុង​ប្រទេស​កម្ពុជា

    ភ្នំពេញ ៖ ក្រុមហ៊ុន ផា​លី​តា ត្រេ​ឌី​ង ឯ.ក (Phalita Skin Care) ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​ផលិតផល​ថែរក្សា និង​ព្យាបាល​សម្រស់​ដ៏​ល្បីឈ្មោះ​នៅ​កម្ពុជា បានធ្វើ​ការពង្រីក​ទីផ្សារ​តំណាង​ចែកចាយ​របស់ខ្លួន​កាន់តែ​ធំ​ទូលាយ ក្រោយពី​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ជា​បន្តបន្ទាប់។

    ស្រប​ពេលដែល​តម្រូវកា​រ​ទីផ្សារ​កាន់តែ​មានការ​កើនឡើង ក្រោម​ការទទួលបាន​នូវ​ទំនុកចិត្ត​ពី​សំណាក់​អតិថិជន​កាន់តែច្រើន នៅ​ព្រឹក​ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២០ ក្រុមហ៊ុន Phalita Skin Carea បានសម្រេច​ផ្តល់​សិទ្ធិ និង​សម្ពោធ​ទីតាំង​តំណាង​ចែកចាយ​ផលិតផល​ថែរក្សា និង​ព្យាបាល​សម្រស់​របស់ខ្លួន​ចំនួន​មួយ​បន្ថែមទៀត ស្ថិតនៅ​ភូមិ​គគី ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល ក្រោម​ការចូលរួម​ពី​សំណាក់​អគ្គនាយិកា​ក្រុមហ៊ុន និង​បណ្តា​ភ្ញៀវកិត្តិយស​ជាច្រើន​នាក់​ទៀត។

    លោកស្រី កែវ ផា​លី​តា អគ្គនាយិកា ក្រុមហ៊ុន ផា​លី​តា ត្រេ​ឌី​ង ឯ.ក  (Phalita Skin Care) បានបង្ហាញ​ពី​ក្ដី​រីករាយ សប្បាយចិត្ត​ជាខ្លាំង នៅពេល​បានឃើញ និង​ដឹង​ច្បាស់​ពីស​ន្ទុះ​នៃ​ការទទួលបាន​កិច្ច​គាំទ្រ ជឿទុកចិត្ត​ពី​សំណាក់​បណ្តា​អតិថិជន រហូត​បាន​ពង្រីក និង​បង្កើត​ទីតាំង​តំណាង​ចែកចាយ​ផលិតផល​ជាច្រើន​កន្លែង​ក្នុងពេល​ដ៏​ខ្លី។

    លោកស្រី​បន្តថា “ការបើក​ដំណើរការ​ទីតាំង​តំណាង​ចែកចាយ​ថ្មី ស្ថិតនៅ​អាសយដ្ឋាន​ខាងលើនេះ គឺ​ក្នុង​គោលបំណង​ជួយ​ដល់​អ្នក​ដែលមាន​បញ្ហា​ស្បែក​មុខ​ទាំង​បុរស និង​ស្ត្រី ឱ្យមាន​សម្រស់​ស្រស់ស្អាត និង​ដោះស្រាយ​រាល់​បញ្ហា​ទាំងឡាយ ដូចជា មុខមុន មុខជាំ មុខ​មាន​អាចម៍រុយ ស្បែក​មុខ​ប្រតិកម្ម​នឹង​ផលិតផល ក៏ដូចជា​អាកាសធាតុ រួមជាមួយ​នឹង​បញ្ហា​ស្បែក​មុខជា​ច្រើន​ប្រភេទ​ទៀត។

    នៅ​ចំពោះមុខ​បណ្តា​ភ្ញៀវកិត្តិយស​ដែល​បាន​ចូលរួម លោកស្រី​អគ្គនាយិកា​ក្រុមហ៊ុន ផា​លី​តា បាន​មានប្រសាសន៍​បន្តទៀតថា “ក្រុមហ៊ុន​នាង​ខ្ញុំ​មាន​ទស្សនៈវិស័យ​ចង់ឃើញ​បុរស និង​ស្ត្រី​គ្រប់រូប មាន​សម្រស់​ស្រស់ស្អាត និង​រីករាយ​ក្នុង​ជីវិត។ កន្លងមកនេះ នាង​ខ្ញុំ​បាន​ជួយ​ឱ្យ​បងប្អូន​ស្ត្រី​ជាច្រើន​នាក់​ឱ្យ​រួច​ផុតពី​ផ្ទៃមុខ​ដ៏​អាក្រក់ ប្រែ​ជាមាន​សម្រស់​ស្រស់ស្អាត​តាមបែប​ធម្មជាតិ ដោយមាន​ការជឿជាក់​ពី​នាង​ខ្ញុំ​ផ្ទាល់ និង​បើកឱកាស​ដល់​តំណាង​ចែកចាយ​នៅ​ទូទាំង ២៥ ខេត្ត​ក្រុង​ផងដែរ។

    បច្ចុប្បន្ននេះ​ដោយ​មើលឃើញ​ពីស​ន្ទុះ​នៃ​ការគាំទ្រ និង​ចង់​ចាប់​ដៃគូ​សហការ​ធ្វើជា​តំណាង​ចែកចាយ​ផលិតផល ក្រុមហ៊ុន ផា​លី​តា បានសម្រេច​បន្ថែម​ទីតាំង​តំណាង​ចែកចាយ​ជា​បន្តបន្ទាប់ ដើម្បីឱ្យ​អតិថិជន​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​សេវា ទទួលបាន​ការប្រឹក្សា​ដោយ​ឥតគិតថ្លៃ​អំពី​ស្បែ​កមុខ ក៏ដូចជា​ការបម្រើ​សេវា​ព្យាបាល​មុខ​កើតមុន ក៏ដូចជា​ផ្តល់​ភាពងាយស្រួល​ក្នុង​ការទិញ​ផ​លិ​ផល​ផងដែរ។

    លោកស្រី​អគ្គនាយិកា​បាន​បញ្ជាក់ថា “បច្ចុប្បន្ននេះ មាន​បុរស​ស្ត្រី​ជាច្រើន​នាក់​បានមក​ទទួលយក​ការប្រឹក្សា​យោបល់​ពី​ក្រុមហ៊ុន ផា​លី​តា ស្គី​ន​ឃែ​រ អំពី​បញ្ហា​ស្បែក​មុខ​របស់​ពួកគាត់ ធ្វើយ៉ាងណា​ដើម្បី​ឱ្យមាន​សម្រស់​ស្រស់ស្អាត​ខ្លាំង​ជាង​មុន។ តាមរយៈ​ការព្យាបាល​តាម​ការកំណត់​របស់​ក្រុមហ៊ុន​យើងខ្ញុំ អតិថិជន​ទទួលបាន​នូវ​ភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​យ៉ាងខ្លាំង​ពី​ការផ្លាស់ប្តូរ​ផ្ទៃមុខ​របស់គាត់​ឱ្យមាន​សម្រស់​ស្រស់ស្អាត​យ៉ាងពិត​ប្រាកដ។

    កន្លងមក​អតិថិជន ដែល​បានមក​ទទួល​សេវាកម្ម​ព្យាបាល​ពី​ក្រុមហ៊ុន ផា​លី​តា ត្រេ​ឌី​ង ឯ.ក – Phalita Skin Care តែងតែ​លើកសរសើរ​ថា បន្ទាប់ពី​ទទួល​ការព្យាបាល និង​ថែទាំ​ផ្ទៃមុខ​រួចមក ពិតជា​មាន​ភាព​ផ្លាស់ប្តូរ និង​ជឿជាក់​លើ​ខ្លួនឯង​ពិតប្រាកដ​មែន។ ជាមួយគ្នានេះ មាន​អ្នកខ្លះ​បាន​ណែនាំ​មិត្ត​ភ័ក្តិ​របស់​ពួកគេ ដែលមាន​បញ្ហា​ផ្ទៃមុខ​ឱ្យមក​ទទួល​ការពិភាក្សា​ជាមួយ ផា​លី​តា ស្គី​ន​ឃែ​រ និង​ទទួល​ការព្យាបាល​ឱ្យ​ជាសះស្បើយ​តាមបែប​ធម្មជាតិ១០០ភាគរយ។

    នៅក្នុង​ឱកាស​នេះ​ផងដែរ លោកស្រី ទី​ម ចំប៉ា តំណាង​ចែកចាយ​ប្រចាំ​តំបន់ ខេត្តកណ្តាល បាន​មានប្រសាសន៍​ផងដែរ​ថា “ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រីករាយ​និង​រំភើប​ដែល​បានទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន​ក្នុងការ​ចែកចាយ​ផលិតផល​ដែលមាន​គុណភាព និង​ល្បីឈ្មោះ​ប្រចាំខេត្ត​កណ្តាល។ ខ្ញុំ​ជឿជាក់ថា តាមរយៈ​កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​របស់​ក្រុមហ៊ុន និង​ប្រសិទ្ធភាព​នៃ​ផលិតផល ពិតជា​អាច​ពង្រីក​ទីផ្សារ​កាន់តែ​ទូលំទូលាយ​បន្ថែម​ជាក់​ជាមិនខាន។ ដោយឡែក សម្រាប់​អ្នក​ដែល​ចង់​ជាវ​ផលិតផល​ថែរក្សា និង​ព្យាបាល​សម្ផស្ស​របស់​ក្រុមហ៊ុន ផា​លី​តា ស្គី​ន​ឃែ​រ អាចមក​កាន់​ទី​ស្នាក់​ផ្ទាល់​ដែល​ស្ថិតនៅ​ជិត​ផ្សារ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល​ដោយផ្ទាល់ ឬ​តាមរយៈ​ទូរស័ព្ទ​លេខ ៖ 0965174447

    ជា​កាដូ​ពិសេស​សម្រាប់​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ២០២០ នេះ ក្រុមហ៊ុន​បាន​បើកឱកាស​ឱ្យ​អ្នកលក់​ជាច្រើន​ដោយ​ការពង្រីក​ទីតាំង​តំណាង​ចែកចាយ​ផលិតផល​បន្តទៅ​តាម​បណ្តា​ខេត្ត និង​ក្រុង​នានា​ផងដែរ។ សម្រាប់​ដែល​ចង់បាន​ទីតាំង​លក់​ស្អាត ផលិតផល​ល្អ និង​ចំណាយ​ដើមទុន​តិច សូម​ទំនាក់ទំនង​មកកាន់​ក្រុមហ៊ុន​ផ្ទាល់ ដើម្បី​ពិភាក្សា​ក្នុង​ការបើក​ទីតាំង​ថ្មី។ ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១២ ៩៩ ៥៦ ៣៨

  • Alvaro Morata ក្លាយជាគោលដៅបន្ទាប់ របស់ Juventus

    Alvaro Morata ក្លាយជាគោលដៅបន្ទាប់ របស់ Juventus

    ក្លិប​បាល់ទាត់ Juventus របស់​អ៊ីតាលី ដែល​តែងតែ​ប្រជែង​តំណែង​ជើងឯក ស្ទើរតែ​រាល់​ឆ្នាំ​នៅ​ក្របខណ្ឌ Italia Seria A នោះ កំពុងតែ​ចាប់អារម្មណ៍​ខ្លាំង ទៅលើ​កីឡាករ​ខ្សែប្រយុទ្ធ Luis Suárez ក្រោយ​ពេលដែល​ក្លិប Barcelona លែង​ត្រូវការ​កីឡាករ​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ។

    បើទោះបីជា​បែបនេះ​ក្តី ក្លិប​យក្ស​អ៊ីតាលី​ខាងលើ នៅ​មិនទាន់​អាច​ចុះ​កុងត្រា នាំយក​កីឡាករ​រូបនេះ​មក​បានឡើយ ដោយសារតែ​មិនទាន់​ត្រូវ​ថ្លៃ​គ្នា។ ក្នុងឱកាស​នេះ ដើម្បី​កុំឱ្យ​ខាត​ពេល ក្លិប Juventus បានដាក់​ផែនការ​ទី2 គឺ​នឹង​ចរចា​យក កីឡាករ Álvaro Morata មកពី​ក្លិប Atlético Madrid ម្នាក់ទៀត ក្នុងករណី ដែល​មិនអាច​នាំយក Suarez មក​បាន។

    កុងត្រា​របស់ Morata នៅ​ក្លឹប Atletico Madrid នៅសល់​រហូតដល់​ឆ្នាំ2023 ឯណោះ ដូច្នេះ​សម្រាប់​ការផ្ទេរ​យក​ខ្សែប្រយុទ្ធ​រូបនេះ ក៏​មិនមាន​តម្លៃថោក​ដែរ បើ​ប្រៀប​ទៅនឹង Suarez៕

  • ចុំម៉េចទៅជាអ៊ីចឹងវិញ! អ្នកប្រដាល់អង់គ្លេស លួចណាត់ជួបប្រពន្ធ Mahrez

    ចុំម៉េចទៅជាអ៊ីចឹងវិញ! អ្នកប្រដាល់អង់គ្លេស លួចណាត់ជួបប្រពន្ធ Mahrez

    កាលពីពេល​រាត្រី ឈានចូល​ថ្ងៃទី8 ខែកញ្ញា ឆ្នាំ2020 អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​អង់គ្លេស Joshua ត្រូវបាន​គេ​ប្រទះឃើញ​បង្ហាញ​ភាពស្និទ្ធស្នាល​ជាមួយនឹង​អ្នកនាង Riya Mahrez ដែល​ត្រូវជា​ប្រពន្ធ របស់​កីឡាករ​ខ្សែបម្រើ​អង់គ្លេស Riyard Mahrez នៅក្នុង​ក្លិប​រាត្រី ក្នុងប្រទេស​អង់គ្លេស។

    ក្នុង​នោះគេ​បានឃើញ​ស្ត្រី​កូន2 ដែលជា​ប្រពន្ធ​របស់​កីឡាករ Riyard Mahrez ខ្សែបម្រើ​ប្រយុទ្ធ​នៃ​ក្លិប Manchester City រូបនោះ បានដាក់​ដៃ​នៅលើ​ភ្លៅ​ទាំងសងខាង របស់​អ្នក​ប្រដាល់​ខាងលើ ក្នុង​សភាព​ដ៏​ស្និទ្ធស្នាល​បំផុត។

    Joshua សព្វថ្ងៃ គឺ​នៅ​លីវ បន្ទាប់ពី​ចែកផ្លូវ​គ្នា​ជាមួយ​នាង Nicole Osbourne កាលពី​ឆ្នាំ2016 ដោយ​ពួកគេ​មានកូន​ប្រុស​ម្នាក់​ជាមួយគ្នា៕

  • Apple បង្ហោះរូបភាព និងវីដេអូ ផ្នែកខាងក្នុងស្អាតៗ ពីហាងអណ្ដែតទឹក Apple Store ដំបូងគេបង្អស់

    Apple បង្ហោះរូបភាព និងវីដេអូ ផ្នែកខាងក្នុងស្អាតៗ ពីហាងអណ្ដែតទឹក Apple Store ដំបូងគេបង្អស់

    ថ្មីៗនេះ​បណ្ដាញ​សង្គម​របស់ Apple ផ្លូវការ បាន​បង្ហោះ​រូបភាព និង​វីដេអូ ដែល​រៀបរាប់​ពី​ផ្នែក​ខាង​ក្នុងនៃ Apple Store នៅលើ​ទឹក​ដំបូង​គេ​បង្អស់ នៅ​ប្រទេស​សិង្ហ​បុរី និង​ជា​លើកដំបូង​គេ នៅលើ​ពិភពលោក​ផងដែរ។ នៅក្នុង​វី​ដេ​អួ​ខ្លី​នោះ ក៏​ជា​ការបើក​ឱ្យចូល​លើក​ទី1 ផងដែរ។ រីឯ​កាលបរិច្ឆេទ​បើក​ដំណើរការ​ផ្លូវការ គឺ​នៅ​ថ្ងៃទី10 កញ្ញា ឆ្នាំ2020។

    ហាង អណ្ដែត​ទឹក Apple Store មួយ​នេះ ស្ថិតនៅ​ទល់នឹង​មុខ Marina Bay Sands ដែលជា​សណ្ឋាគារ​ដ៏​ល្បី​បំផុត​ប្រចាំ​ប្រទេស​សិង្ហ​បុរី។ រយៈពេល​នៃ​ការសាងសង់ គឺ​ប្រមាណ​ជា 2ឆ្នាំ​មកហើយ។ សូម​ជម្រាបជូន​ផងដែរ​ថា Apple Store បើក​ជា​លើកដំបូង​នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ឆ្នាំ2017 នៅលើ​វិថី Orchard Road បច្ចុប្បន្ន​កំពុងដំណើរកា​រ៕

    សូម​ទស្សនា​វីដេអូខ្លីៗខាងក្រោម៖

  • Windows 10 themes ក្លាយជាគោលដៅ Hacker លួចទិន្នន័យអ្នកប្រើ បើចុចដោនឡូត Wallpapers

    Windows 10 themes ក្លាយជាគោលដៅ Hacker លួចទិន្នន័យអ្នកប្រើ បើចុចដោនឡូត Wallpapers

    ថ្មីៗនេះ មុខងារ Themes ឬ Wallpapers ស្អាតៗនៅលើ​ប្រព័ន្ធ​សុវត្ថិភាព Window 10 កំពុង​ក្លាយជា​គោលដៅ នៃ​វាយប្រហារ​របស់ Hacker ក្នុងការ​ចូលទៅ​លួច​យក​ទិន្នន័យ​អ្នកប្រើប្រាស់។

    យោងតាម​ប្រភពព័ត៌មាន បានបង្ហាញ​ពី​វិធីសាស្ត្រ ក្នុងការ​ធ្វើឱ្យ Hacker អាច​ជ្រៀតចូល​ប្រព័ន្ធ​តាមផ្លូវ​នេះ ដោយសារ​ពួកគេ​មាន​សមត្ថភាព​ក្នុងការ​បង្កប់​កូដ 1បន្ទាត់ (theme file) រួច​យកទៅ​បញ្ជា ពី​ចម្ងាយ​តាមរយៈ http/s resource ប្រសិនបើ​អ្នក​ចុច​ដោ​ន​ឡូត​លើ​រូបភាព Wallpapers នោះ ពួកគេ​នឹង​អាច​លួច​ទិន្នន័យ​ក្នុង​ឯកសារ​បាន​មួយ​រំពេច ដោយ​មិនចាំបាច់​ឆ្លងកាត់ username ឬ password ឡើយ។

    ដំណឹង​ដ៏​ភ្ញាក់ផ្អើល​នេះ មិនទាន់​ត្រូវបាន​ក្រុមហ៊ុន Microsoft ប្រកាស​ឱ្យ​អាប់​ឌែ​ត​នៅឡើយ​ទេ ដូច្នេះ​ជំហាន​ដំបូង​នេះ អ្នកប្រើប្រាស់ គ្រាន់តែ​ចៀសវាង​កន្លែង ដែល​បាន​រៀបរាប់​ខាងលើ​ជា​បណ្ដោះអាសន្ន​សិន​ប៉ុណ្ណោះ៕

  • Foden និង Greenwood ត្រូវអវត្តមានពីក្រុមជម្រើសជាតិ 4ប្រកួត ក្រោយមានរឿងអាស្រូវផ្លូវភេទ

    Foden និង Greenwood ត្រូវអវត្តមានពីក្រុមជម្រើសជាតិ 4ប្រកួត ក្រោយមានរឿងអាស្រូវផ្លូវភេទ

    កីឡាករ​ជម្រើសជាតិ​អង់គ្លេស 2រូប Phil Foden និង Mason Greenwood ត្រូវបាន​គ្រូបង្វឹក​សម្រេច​ដក​ឈ្មោះ ចេញពី​ក្រុម​ជម្រើសជាតិ​របស់ខ្លួនភ្លាមៗ ដោយ​ពិន័យ​មិនឱ្យ​ចូលរួម​ក្រុម​ជម្រើសជាតិ​ដល់​ទៅ 4ប្រកួត បន្ទាប់ពី​ពួកគេ​បាន​ល្មើ​សនឹង​វិន័យ​ក្រុម។

    យុវជន​ឆ្នើម​ទាំង 2នាក់​ខាងលើនេះ កំពុង​លេចធ្លោ​ខ្លាំង​មែនទែន។ តែ​គួរឱ្យ​សោកស្ដាយ អំឡុងពេល​ស្នាក់នៅ​ប្រទេស​អ៊ី​ស្លង់​នេះ ពួកគេ​ទាំង 2នាក់​បាន​ណាត់​នារី 2នាក់​ឱ្យ​ឡើងទៅ​កន្លែង​ពួកគេ​ស្នាក់នៅ​តែម្ដង។ នារី​ទាំង 2នាក់​នោះ មាន​ទាំង​វីដេអូ​និយាយ​គ្នា និង​រូបភាព​ជាច្រើន​សន្លឹក​ថែមទៀត ដែល​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម៕

  • Barcelona ទិញខ្សែប្រយុទ្ធម្នាក់ពីក្លិបបារាំង មកជំនួសតំណែង Messi

    Barcelona ទិញខ្សែប្រយុទ្ធម្នាក់ពីក្លិបបារាំង មកជំនួសតំណែង Messi

    កីឡាករ Memphis Depay ត្រូវបាន​ក្លិប Manchester United ចាប់អារម្មណ៍ ហើយ​គ្រោង​នឹងធ្វើ​ការចរចា​យក ក៏ប៉ុន្តែ​ពេលនេះ Barcelona បាន​កាត់មុខ យកបាន​មុន​បាត់ទៅហើយ ដោយនៅ​រង់ចាំតែ​ថ្ងៃ​ចុះ​កុងត្រា​តែប៉ុណ្ណោះ ក្នុងតម្លៃ 20លាន​អឺរ៉ូ។

    កីឡាករ​រូបនេះ គឺ​ស្ថិតនៅក្នុង​កែវភ្នែក​របស់លោក Koeman អ្នកចាត់ការ​ថ្មី​ក្លិប Barcelona ក្នុង​ការយកមក​ជំនួស​តំណែង​ខ្សែប្រយុទ្ធ​របស់ Messi ដោយសារតែ Messi អាច​នឹង​ចាកចេញ នា​រដូវ​កាល​ក្រោយ​នេះហើយ បន្ទាប់ពី​ផុត​កុងត្រា។

    ក្នុង​អាជីព​ឈុត​ធំ​របស់ខ្លួន ក្នុង​រយៈពេល​ជិត 10ឆ្នាំ​មកនេះ ខ្សែប្រយុទ្ធ​ហូ​ល្លង់​រូបនេះ រកបាន 114គ្រាប់ ក្នុងការ​បង្ហាញខ្លួន 316ដង នៅក្នុង​ក្លិប​ចំនួន3 គឺ PSV នៅ​ហូ​ល្លង់ Manchester United នៅ​អង់គ្លេស និង Lyon នៅ​បារាំង៕