Author: ធឿន មករា

  • 4រឿង​សំខាន់ ដែល​គួរ​ឆ្លើយតប​ខ្លួនឯង​ឱ្យបាន មុន​សម្រេចចិត្ត​រៀបការ

    4រឿង​សំខាន់ ដែល​គួរ​ឆ្លើយតប​ខ្លួនឯង​ឱ្យបាន មុន​សម្រេចចិត្ត​រៀបការ

    សេចក្តីស្នេហា ដែល​មានតែ​ភាព​ផ្អែមល្ហែម​យ៉ាង​ល្អ​រហូតមក​នោះ ប្រហែលជា​ដល់ពេល​ហើយ សម្រាប់​ការសម្រេចចិត្ត​រៀបការ​នឹង​គ្នា តែមាន​គូស្នេហ៍​ជាច្រើន​ស្រឡាញ់គ្នា​ខ្លាំងណាស់ និង​មាន​បរិ​មាណនៃ​ក្តី​ស្នេហ៍​ដ៏​ច្រើន​លើសលប់  តែ​ក៏​នៅតែ​មិនអាច​ទប់ទល់​នឹង​ឧបសគ្គផ្សេងៗបាន  ហើយ​ការប្រញាប់​ប្រញាល់​រៀបការ បានធ្វើឱ្យ​គូស្នេហ៍​មួយចំនួន ព្រងើយកន្តើយ​នឹង​សំណួរ​ដែល​អាច​នឹង​ធ្វើឱ្យ​ការ​គ្រង​ជីវិត​គូ មិនអាច​ស្ថិតស្ថេរ​យូរអង្វែង​បាន។ ខាងក្រោម​នេះ គឺជា​សំណួរ​ដែល​នឹងធ្វើ​ឱ្យ​អ្នក​នឹកឃើញ និង​នាំគ្នា​រៀប​ផែនការ​ទប់ទល់ មុនពេល​សម្រេចចិត្ត​រៀបការ។ ទាំងអស់នេះ គឺ​ដើម្បីឱ្យ​ការ​គ្រង​ស្នេហ៍ ក្រោយពេល​រៀបការ​រួច ពោរពេញ​ទៅដោយ​សម្ព័ន្ធភាព ដែល​នឹង​នៅក្បែរ​យើង​រហូត​តទៅ។ ឥលូវ យើង​នាំគ្នា​មក​មើលថា តើ​មានរឿង​អ្វីខ្លះ ដែល​យើង​គួរតែ​ឆ្លើយតប​ខ្លួនឯង​ឱ្យបាន​សិន មុន​សម្រេចចិត្ត​រៀបការ។

    1. ភាព​ស្ថិតស្ថេរ​របស់​អនាគត

    ភាព​ស្ថិតស្ថេរ​របស់​អនាគត គឺ​ចាប់ផ្តើម​ពី​ពេលបច្ចុប្បន្ន​របស់​អ្នក និង​គេ។ ត្រូវ​សម្លឹងមើល​ជាមុនសិន​ថា តើ​អ្នក និង​គេ​មានមុខ​នាទី​ការងារ រឹងមាំ​ស្ថិតស្ថេរ​ហើយ​ឬ​នៅ? និង បើ​ថ្ងៃ​ណាមួយ​ដែល​រៀបការ​ហើយ គូស្នេហ៍​អាចមាន​ហេតុ ឱ្យ​ត្រូវអស់​ការងារ​ធ្វើ ឬ​អ្នក​ទាំង2 អាច​នឹង​លែងមាន​ការងារ​ធ្វើ​ទាំងអស់គ្នា តើ​អ្នក​គួរ​មាន​ផែនការ​ទប់ទល់​យ៉ាងណាខ្លះ?  ដែល​សំខាន់​មុនគេ​នោះ​គឺ អាច​នឹង​ត្រូវមាន​ប្រាក់​បម្រុង​ទុក​ជាមួយគ្នា​មួយចំនួន ដើម្បី​កុំឱ្យ​គ្រឹះ​អនាគត​រង្គោះរង្គើ។

    1. ពេលវេលា​ការងារ ដែល​អាច​នឹងមិន​ត្រូវ​គ្នា

    ពិត​ហើយ ដែល​ការ​រៀបការ​គ្នា នឹងធ្វើ​ឱ្យ​អ្នក​ទាំង2 បានរស់នៅ​ជាមួយគ្នា តែ​កុំភ្លេចថា អាជីព​ខ្លះ ដូចជា គ្រូពេទ្យ ប៉ូលិស ឬ​អ្នក​ដែល​ធ្វើ​ការងារ​ខាង​បម្រើ​សេវាកម្ម​ខ្លះ ដែល​ត្រូវ​នៅចាំ​ស្ទែ​ន​បាយ​គ្រប់ពេលវេលា  និង​អាច​ត្រូវ​ចេញទៅ​ធ្វើការ មិន​ទៀងពេល ឬ​ធ្វើឱ្យ​អ្នក​ទាំង2 គ្មាន​ពេល​នៅ​ជាមួយគ្នា​បាន​តាម​ការចង់បាន​នោះ  សួរថា បើសិនជា​កើត​ស្ថានការណ៍​បែបនេះ​ឡើង​ញឹកញាប់ តើ​អ្នកនឹង​ទទួលយក​វា​បាន​ដែរឬទេ?

    1. ការរៀប​ផែនការ​អនាគត​រួមគ្នា

    ការរៀប​ផែនការ​អនាគត​រួមគ្នា ត្រូវ​កើតចេញពី​គំនិត និង​គោលដៅ​ជីវិត ដែលមាន​ទិសដៅ​ដូចគ្នា​ជា​ចម្បង ដូចជា ការរៀបចំ​ផែនការ​រឿង​មុខ​ជំនួញ​គ្រួសារ ការ​មានកូន ការទិញ​ផ្ទះ ទិញ​រថយន្ត-ល- ទាំងអស់នេះ​ត្រូវតែ​យល់ឃើញ​ដូចគ្នា និង​ឯកភាពគ្នា មិនមែនម្នាក់ៗ យល់ឃើញ​ខុសគ្នា​នោះទេ។ ដូច្នេះ សាកល្បង​និយាយ​គ្នា និង​រៀប​ផែនការ​ទុក​តាំងពីដំបូងៗ មិនមែន​រៀបការ​រួចហើយ បានមក​រៀបចំ​ផែនការ​តាម​ក្រោយ​នោះទេ  ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​អ្នក​ពិបាក​ក្នុងការ​សម្របសម្រួល​ខ្លួន ឱ្យចូល​គ្នា​ខាង​ផ្នែក​គំនិត និង​អាចធ្វើឱ្យ​កើតរឿង ទើសទាល់​ក្នុង​ចិត្ត​ចំពោះ​គ្នា​ទៀតផង។

    1. ចំណង់​ចំណូលចិត្ត និង​រស​និយម​រឿង​លើ​គ្រែ

    នេះ​គឺជា​រឿង​សំខាន់ សម្រាប់​ជីវិត​គូ​ខ្លាំងណាស់។ ទាំង 2នាក់ មុននឹង​សម្រេចចិត្ត​រៀបការ​នឹង​គ្នា ការឆ្លងកាត់​ក្តៅ-ត្រជាក់​ក្នុង​រឿងផ្សេងៗ អាច​នឹង​មិនទាន់​ល្មម​គ្រប់គ្រាន់ ក្នុងការ​ទប់​ប្រគង​សម្ព័ន្ធភាព​ស្នេហ៍ ឱ្យ​គង់វង្ស​ជា​និរន្តរ៍​បានឡើយ  តែ​រឿង​សិច ក៏មាន​ចំណែក​ក្នុងការ​រឹតបន្តឹង​សម្ព័ន្ធភាព​ស្នេហ៍ ឱ្យ​ស្អិតល្មួត​រវាង​គ្នា​បានដែរ។ ដូច្នេះ គួរតែ​ជជែក​គ្នា​ជាមុនសិន មុន​រៀបការ​សម្រាប់​រឿង​លើ​គ្រែ​នេះ​ថា តើ​អ្នក​ទាំង2 និយម​ចូលចិត្ត និង​ស្វាគមន៍​ចំពោះ​រឿងនេះ ច្រើន-តិច​ប៉ុនណា បើ​បញ្ចប់​ដោយ​ការយល់​ចិត្ត​យល់​ថ្លើម​គ្នា ទាំង​រឿង​សិច និង​ឡៃ​ហ្វ៍​ស្តាយ​ផ្នែកផ្សេងៗបាន​ហើយ​នោះ ធានាថា ជីវិត​គូរ​បស់​អ្នកនឹង “ភើ​ហ្វេ​ក” ឥតខ្ចោះ​មែនទែន​តែម្តង។

    ការរៀប​ការ ត្រូវតែ​មក​ព្រមជាមួយ​កម្មវិធី​ការគិត​ត្រិះរិះ​ពិចារណា​ជាមុន យ៉ាង​ល្អិតល្អន់​ជានិច្ច កុំ​រៀបការ ព្រោះតែ​ក្តី​ស្នេហា ឬ​ព្រោះតែ​អារម្មណ៍​នឹក​ស្រណុក​សប្បាយ​ឱ្យសោះ ព្រោះ​ស្នេហា​មិនបាន​មានតែ​មួយ​ជ្រុង​នោះទេ។ ជីវិត​គូ​នៅ​ត្រូវ​សម្របសម្រួលអ្វីៗទៀត​ច្រើនណាស់  ដូច្នេះ បើ​អ្នក​នឹក​ដល់​ចំណុច​ទាំងអស់នេះ និង​ឆ្លើយតប​នឹង​សំណួរ​របស់​ខ្លួនឯងបាន ព្រមទាំង​ចេះ​ទប់ទល់​កែខៃ​បញ្ហា​បាន​ហើយ​នោះ សេចក្តីស្នេហា​របស់​អ្នក​ទាំង2 នឹង​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​មិន​ខាន៕

     

  • ManU ត្រូវការ​លុយ 90លាន​ដុល្លារ ដើម្បី​ផ្ទេរ​យក Jadon Sancho មក​ក្នុង​រដូវ​កាល​ថ្មី

    ManU ត្រូវការ​លុយ 90លាន​ដុល្លារ ដើម្បី​ផ្ទេរ​យក Jadon Sancho មក​ក្នុង​រដូវ​កាល​ថ្មី

    Manchester United ក្លិប​បាល់ទាត់​លេខ2 នៃ​ក្របខ័ណ្ឌ​លី​គ​កំពូល​អង់គ្លេស English Premier League បាន​ត្រៀម​លុយ​ក្បែរ​រយ​លាន​ដុល្លារ ក្នុងការ​ទាក់ទង​យក Jadon Malik Sancho ខ្សែប្រយុទ្ធ​ស្លាប​របស់​ក្លិប Burussia Dortmund។

    ទោះជា​គេ ទើប​មាន​វ័យ ២០ឆ្នាំ​មែន ក៏ប៉ុន្តែ​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូបនេះ មានតម្លៃ​ខ្លួន​ដល់​ទៅ 90លាន​ដុល្លារ​ឯណោះ។ Manchester United ប្រហែលជា​ត្រូវ​ការលក់​កីឡាករ​ចេញ​ខ្លះ នៅ​ចុងរដូវ​កាល​នេះ ដើម្បី​បាន​លុយ​ទប់​ចំណាយ ក្នុងការ​នាំយក​កីឡាករ​វ័យក្មេង​ខាងលើ​មកលេង​ឱ្យ​ក្លិប​របស់ខ្លួន។

    គួរឱ្យ​ដឹង​ដែរ​ថា Manchester United នឹង​ទទួលបាន​កៅអី​លេង​វគ្គ​ចែក​ពូ​ល UEFA Champions League និង​ត្រូវ​ប្រជែង​ក្នុងការ​ដណ្តើមពាន Premier League ផង ក្នុង​រដូវ​កាល​ថ្មី​ខាងមុខនេះ៕

  • នេះ​ជា​គ្រាប់​បាល់ ដែល​ធ្វើឱ្យ Ronaldo នឹក​ស្រណោះ Real Madrid បំផុត

    នេះ​ជា​គ្រាប់​បាល់ ដែល​ធ្វើឱ្យ Ronaldo នឹក​ស្រណោះ Real Madrid បំផុត

    កាលពី​ថ្ងៃទី19 ឧសភា 2018 គឺជា​ថ្ងៃ​ដែល Ronaldo ចងចាំ និង​មិនអាច​បំភ្លេចបាន នៅក្នុង​អាជីព​បាល់ទាត់​របស់គេ។ ថ្ងៃនោះ គឺជា​ថ្ងៃ​ដែល​កីឡាករ​កំពូល​លំដាប់​ពិភពលោក​រូបនេះ រក​គ្រាប់​បាល់​ចុងក្រោយ​បំផុត​ឱ្យ Real Madrid។

    គ្រាប់​បាល់​ដែល Ronaldo រកបាន ក្នុង​លទ្ធផល​ស្មើ 2ទល់នឹង2 ជាមួយ Villareal នៅពេលនោះ​បានធ្វើឱ្យ Real Madrid ឈ្នះ និង​ឡើងទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ UEFA Champions League ហើយ​ដែល​ប្រកួត​បន្ទាប់ Real Madrid បាន​លើក​ពានរង្វាន់​នេះ ដោយបាន​ឈ្នះ Liverpool ដោយ​លទ្ធផល 3ទល់នឹង1។

    គួរឱ្យ​ដឹង​ដែរ​ថា Ronaldo បាន​បំបែក​កំណត់ត្រា​ជាច្រើន​នៅ​ក្លិប Real Madrid និង La Liga ដោយ​គេ​អា​ចរក​គ្រាប់​បាល់​បាន​ដល់​ទៅ 311គ្រាប់ ពី​ការប្រកួត​ត្រឹមតែ 292ប្រកួត​ប៉ុណ្ណោះ។ ក្រោយមក​គេ​បាន​ផ្ទេរ​មកកាន់  Juventus ក្នង​តម្លៃ​ខ្លួន 90លាន​ដុល្លារ។ នេះ​ជា​គ្រាប់​បាល់​ដែល​ធ្វើឱ្យ Ronaldo នឹក​ស្រណោះ Real Madrid ខ្លាំង​បំផុត៕

  • តើ​អាហារ​ផ្អែម​បែបណា ដែល​ស័ក្តិសម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ

    តើ​អាហារ​ផ្អែម​បែបណា ដែល​ស័ក្តិសម​នឹង​ស្ត្រី​មាន​ផ្ទៃពោះ

    អាហារ​ដែលមាន​រសជាតិ​ផ្អែម ជា​អាហារ​ដែល​ត្រូវមាត់​មនុស្ស​ជាច្រើន និង​រសជាតិ​ផ្អែម ជួយ​ជំរុញ​ភាព​ឃ្លាន​អាហារ​បាន​យ៉ាង​ល្អ ហើយ​មនុស្ស​ភាគច្រើន ក៏​និយម​អាហារ​រសជាតិ​ផ្អែម រហូតដល់​លើសពី​តម្រូវការ​របស់​រាងកាយ ដែលជា​មូលហេតុ​បណ្តាលឱ្យ​កើត​ជំងឺផ្សេងៗបាន ដូច្នេះ​យើង​នាំគ្នា​មក​ស្គាល់​ពី​អាហារ​រសជាតិ​ផ្អែម​ថា តើ​គួរ​បរិភោគ​ប៉ុនណា​ទើប​សមរម្យ​សម្រាប់​ស្ត្រី​ដែល​កំពុង​មានគភ៌។

    លោកគ្រូ​ពេទ្យ​បាន​ណែ​នាំឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ គ្រប់គ្រង​ការបរិភោគ​អាហារ ដែលមាន​រសជាតិ​ផ្អែម ឱ្យ​ស្ថិតនៅក្នុង​កម្រិត​សមល្មម គឺ​កុំ​បរិភោគ​តាមចិត្ត​ចង់ កាត់បន្ថយ​អាហារ​ដែលមាន​រសជាតិ​ផ្អែម ឱ្យបាន​ច្រើន​បំផុត  និង​គ្រប់គ្រង​ការបរិភោគ​ជាតិ​ស្ករ ឬ​បង្អែម​ដូចខាងក្រោម​នេះ៖

    -ផឹកទឹក​ផ្លែឈើ​ស្រស់ ដែល​មិន​ដាក់​ស្ករ ជំនួស​ភេសជ្ជៈ​កំប៉ុង។

    -កាត់បន្ថយ​ស្ករ ក្នុងការ​ផ្សំ​គ្រឿង​ម្ហូបអាហារ ចំនួន​ពាក់កណ្តាល ពី​ទម្លាប់​ដើម។

    -បរិភោគ​ផ្លែឈើ​ស្រស់ និង​បន្លែ​ឱ្យបាន​ច្រើន នឹង​ធ្វើឱ្យ​រាងកាយ​ទទួលបាន​ជាតិ​ស្ករ​យ៉ាង​គ្រប់គ្រាន់។

    -ចៀសវាង​អាហារ​កញ្ចប់ ឬ​កំប៉ុងផ្សេងៗ តែបើ​ចាំបាច់​ត្រូវ​បរិភោគ គួរ​មើល​គ្រឿងផ្សំ​ទាំងនោះ​ថា តើ​មាន​ជាតិ​ស្ករ​តិច ច្រើន​ប៉ុនណា?។

    -ខ្ពុរមាត់ ឬ​ដុសធ្មេញ​ក្រោយ​ពេលបាយ ឬ​ក្រោយពេល​បរិភោគ​បង្អែម​រួច និង​គួរប្រើ​ខ្សែ​អំបោះ​ខាត់​សម្អាត​ធ្មេញ យ៉ាងហោចណាស់ 1ថ្ងៃ ម្តង ដើម្បី​កុំឱ្យ​មាន​កម្ទេច​អាហារ នៅជាប់​សេសសល់​តាម​ប្រឡោះ​ធ្មេញ។

    -បើសិន​ត្រូវ​ប្រើ​ស្ករ គួរ​ជ្រើសរើស​ប្រើ​ស្ករអំពៅ ជំនួស​ស្ករ-ស។

    -មិនគួរ​បរិភោគ​ស្ករ-ស​លើសពី 3ស្លាបព្រា​បាយ ក្នុង 1ថ្ងែ​ឡើយ (សម្រាប់​មនុស្ស​ដែលមាន​រាងកាយ​មាំមួន)។

    -ជាធម្មតា ពេល​យើង​បរិភោគ​បាយ បន្លែ ផ្លែឈើ​នោះ គឺ​យើង​បានទទួល​ជាតិ​ស្ករ​គ្រប់គ្រាន់​តាម​តម្រូវការ​របស់​រាងកាយ ស្រេច​ទៅហើយ។

    តើ​យើង​បានទទួល​រសជាតិ​ផ្អែម ដោយ​វិធី​ណា?

             មនុស្ស​យើង ឆាប់​ទទួលយក​រសជាតិ​ផ្អែម​ខ្លាំង​បំផុត ព្រោះ​នៅលើ​អណ្តាត​មាន​ក្រពេញ​ទទួល​រសជាតិ​ផ្អែម ច្រើនជាង​រសជាតិផ្សេងៗ ដូច្នេះ​បើ​យើង​បរិភោគ​អាហារ ដែលមាន​រសជាតិ​ផ្អែម​ញឹកញាប់ នឹងធ្វើ​ឱ្យ​យើង​ញៀន​រសជាតិ​ផ្អែម ជាពិសេស​ការបរិភោគ​ស្ករ ដែល​យើង​ដាក់​នៅក្នុង​អាហារផ្សេងៗ ធ្វើឱ្យ​រាងកាយ​យើង​ទទួលបាន​ជាតិ​ស្ករ​ច្រើន​ជ្រុល​ដោយ​មិនដឹង​ខ្លួន ទាំង​ដែល​អាហារ​ពី​ធម្មជាតិ ក៏មាន​ជាតិ​ស្ករ​ស្រាប់​ទៅហើយនោះ មានដូចជា៖

    *ខា​បូ​ហាយ​ដ្រេ​ត ពេល​ឆ្លងកាត់​កម្មវិធី​រំលាយ​អាហារ​ហើយ នឹង​ក្លាយទៅជា​ជាតិ​ស្ករ​គ្លុយ​ខូ​ស ហើយនឹង​ត្រូវបាន​បឺត​ជ្រាប ចូលទៅក្នុង​ខ្សែ​លោ​ហឹ​ត​ជា​បន្ត ទៅធ្វើជា​ថាមពល​ការងារ​ឱ្យ​កោសិកា​អវយវៈផ្សេង។

    *ផ្លែឈើ​ស្ទើរតែ​គ្រប់​ប្រភេទ មាន​ជាតិ​ស្ករ​ជា​ចំណែក​ផ្សំ​ដោយ​ធម្មជាតិ​ស្រាប់​ទៅហើយ រាងកាយ​អាច​យកទៅ​ប្រើប្រាស់​បាន​ភ្លាម​តែម្តង។

    *អាហារ​កញ្ចប់ និង​អាហារ​កំប៉ុងផ្សេងៗ ដូចជា ទឹក​ញាំ​សាឡាដ ទឹកដោះគោ យ៉ា​អួ(ទឹកដោះគោ​ជូរ) នំ​ខេ​ក ឬ​សូម្បីតែ​ទឹកស៊ីអ៊ីវ ក៏មានស្ករ​ជា​ចំណែក​ផ្សំ​ដែរ៕

  • ទឹក​ផ្លែឈើ បង្កើន​ការចងចាំ សម្រាប់​មនុស្ស​វ័យ​ចំណាស់

    ទឹក​ផ្លែឈើ បង្កើន​ការចងចាំ សម្រាប់​មនុស្ស​វ័យ​ចំណាស់

    ផ្លែឈើ​រសជាតិ​ជូរអែម ដូចជា​ផ្លែ​ទំពាំងបាយជូរ និង​ផ្លែ​ប្ល៊ូ​ប៊ើ​រី គឺជា​ប្រភព​នៃ​វិ​តា​មីន​C ដែល​ជួយ​ធ្វើឱ្យ​រាងកាយ​របស់​យើង​ស្រស់ថ្លា ស្វាហាប់  តែ​គុណប្រយោជន៍​របស់​ផ្លែឈើ​ទាំង 2ប្រភេទ​នេះ មិនមែន​មានតែ​ត្រឹម​ប៉ុណ្ណឹង​ទេ ព្រោះ​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ ដោយ​ក្រុមអ្នកវិភាគ​នៃ​មហាវិទ្យាល័យ ស៊ិន​ស៊ិន​ណេ​ទិ សហរដ្ឋអាមេរិក បាន​រកឃើញថា ផ្លែ​ទំពាំងបាយជូរ ពូជ​ខុង​ខ​ត និង​ផ្លែ​ប្ល៊ូ​ប៊ើ​រី​ព្រៃ អាចជួយ​ធ្វើឱ្យ​ការចងចាំ​របស់​មនុស្ស កាន់តែ​ល្អប្រសើរ​ឡើង​បាន​ទៀតផង។

    ក្រុមអ្នកវិភាគ​ស្រាវជ្រាវ បានធ្វើការ​សិក្សា​លើ​មនុស្ស​ចំណាស់ 2ក្រុម ដែលមាន​បញ្ហា​រឿង​ការចងចាំ​តាម​អាយុ ដោយបាន​រកឃើញថា ក្រុមមនុស្ស​វ័យ​ចំណាស់ 12នាក់ ដែល​បាន​ទទួលទាន​ទឹក​ផ្លែ​ទំពាំងបាយជូរ​ខុង​ខ​ត​ជាប់​ជាប្រចាំ រយៈពេល 3ខែ ចាប់ផ្តើម​មានការ​ចង​ចាំ​ល្អប្រសើរ​ឡើង ព្រោះ​ទឹក​ផ្លែ​ទំពាំងបាយជូរ​ខុង​ខ​ត មាន​ផល​ល្អ​ដល់​ការបញ្ជូន​សញ្ញា​នៃ​ប្រព័ន្ធ​ប្រសាទ ជំរុញ​ការចងចាំ រួមទាំង​មាន​សារធាតុ​ផូ​លី​ហ្វ៊ី​ណុល ដែលមាន​គុណសម្បត្តិ​ជួយ​ប្រឆាំង​សារធាតុ​រ៉ាឌីកាល់​សេរី និង​ប្រឆាំងនឹង​ការ​ក្លាយ​រោគ​បាន​ទៀតផង។

    ឯ​ក្រុមមនុស្ស​វ័យ​ចំណាស់ 9នាក់ ដែល​បាន​ទទួលទាន​ទឹក​ផ្លែ​ប្ល៊ូ​ប៊ើ​រី ជាប់ៗគ្នា​រយៈពេល 3ខែ​ដែរនោះ ក្រុម​អ្នកស្រាវជ្រាវ រកឃើញថា ការចងចាំ ចាប់ផ្តើម​ប្រែប្រួល​ទៅក្នុង​ផ្លូវ​វិជ្ជមាន ព្រោះ​សារធាតុ​អ៊ែន​ថូ​សៃ​យ៉ា​នី​ន នៅក្នុង​ផ្លែ​ប្ល៊ូ​ប៊ើ​រី​ព្រៃ បាន​ទៅ​ជួយ​បង្កើន​សញ្ញា​សរសៃប្រសាទ​បរិវេណ​ខួរក្បាល​ផ្នែក​កណ្តាល និង​កាត់បន្ថយ​អត្រា​នៃ​ការចុះ​ខ្សោយ​របស់​សរសៃ​ប្រសាទ​ផងដែរ។ តាមរយៈ​ការងារ​ស្រាវជ្រាវ​វិភាគ​ទាំង 2រឿងនេះ ធ្វើឱ្យ​ទទួលបាន​ចំណុច​សរុប​មួយ​ថា ទឹក​ផ្លែ​ទំពាំងបាយជូរ និង​ទឹក​ផ្លែ​ប្ល៊ូ​ប៊ើ​រី មិនមែន​គ្រាន់តែ​ទទួលទាន ដើម្បីឱ្យ​បាត់​ស្រេកទឹក​ប៉ុណ្ណោះ​ទេ តែ​នៅបាន​ជួយ​រឿង​ខួរក្បាល និង​ការចងចាំ​បាន​ទៀតផង៕

  • រឿង​របស់​បបូរមាត់ ដែលនារីៗយើង​ត្រូវ​ដឹង…

    រឿង​របស់​បបូរមាត់ ដែលនារីៗយើង​ត្រូវ​ដឹង…

    នារី​ដែលមាន​បបូរមាត់​រៀវ​តូច ស្អាត ពិត​ជាទី​ទាក់ទាញ​ខ្សែ​ភ្នែក​របស់​មនុស្ស​ទាំងឡាយ​ខ្លាំងណាស់ តែ​អ្នកដឹង​ទេ​ថា មាត់​ក៏មាន​សារៈសំខាន់​ចំពោះ​យើង​ដែរ ដែល​យើង​គួរតែ​មើលថែទាំ និង​ថែបំប៉ន មិន​ចាញ់​កន្លែង​ផ្សេងទៀត​នៅលើ​រាងកាយ​ឡើយ។

    តើ​ស្បែក​បរិវេណ​បបូរមាត់ ខុសប្លែក​ពី​ស្បែក​កន្លែង​ផ្សេងទៀត យ៉ាងម៉េច​ទៅ?

    ស្បែក​បរិវេណ​បបូរមាត់ គឺជា​កន្លែង​ដែល​ឆាប់រហ័ស​ចំពោះ​អារម្មណ៍​ខ្លាំង​បំផុត​របស់​រាងកាយ ដោយសា​តែ​វា​ជា​ចំណុចរួម របស់​សរសៃប្រសាទ​រា​ប់​លាន​សរសៃ និង​ថែមទាំង​ឆាប់​ប្រែប្រួល ហើយ​ស្តើង រហូត​ស្ទើរតែ​មើល​ឆ្លុះ​ទៀតផង ក្រៅពីនេះ​បបូរមាត់ ជា​កន្លែង​ដែល​គ្មាន​ក្រពេញ​ជាតិ​ខ្លាញ់ ក្រពេញ​ញើស និង​រន្ធ​រោម​ឡើយ។

    ហេតុអ្វី បាន​បបូរមាត់​រហ័ស​ស្ងួត និង​ប្រេះ​របក​ម្ល៉េះ?

    ដោយសារតែ​ស្បែក​ម្តុំ​បរិវេណ​បបូរមាត់ ស្តើង​ជាង​កន្លែងផ្សេងៗ ទើប​រហ័ស​ចំពោះ​ការ​ស្ងួត​ក្រៀម។ ការប្រើ​ផលិតផល​បន្ថែមសំណើម​ដល់​បបូរមាត់ នឹង​ជួយ​ពន្យឺតការ​បាត់បង់​សំណើម កាត់បន្ថយ​អាការ​ក្រហាយ​ផ្សា ដែល​បណ្តាលមកពី​ការ​ប្រេះ​របក និង​ជួយ​ទប់ស្កាត់​អាការ​ផ្សា​ក្រហាយផ្សេងៗ ដែល​អាច​កើតឡើង​បាន​ទៀតផង។

    តើ​ស្ថានភាព​ជុំវិញខ្លួន មាន​ផលប៉ះពាល់​ដល់​បបូរមាត់ ឬក៏​អត់?

    បបូរមាត់ ជា​អវយវៈ​ដែល​ទន់ជ្រាយ​ចំពោះ​ការប៉ះពាល់​ពី​ខាងក្រៅ ដូចជា ខ្យល់ កម្ដៅថ្ងៃ និង​សារធាតុពុល​នៅ

    ក្នុង​អាកាស​ជានិច្ច ព្រោះ​ក្រោះ​ការពារ​ខ្លួនឯង​របស់​បបូរមាត់ ទន់ខ្សោយ​ណាស់ និង​ថែមទាំង​ជា​ចំណែក​មួយ ដែលមាន​សារធាតុ​មេ​ឡា

    នី​ន​តិច​បំផុត ទើបបាន​ទទួលផល​ប៉ះពាល់ ពី​កាំរស្មី​អ៊ុ​ល​ត្រា វិ​យ៉ូ​ឡេ ខ្លាំងជាងគេ។

    តើ​បបូរមាត់​របស់​នារី និង​បុរស​ខុសប្លែក​ពីគ្នា​ទេ?

    ទោះជា​ស្បែក​បរិវេណ​ផ្ទៃមុខ និង​រាងកាយ​របស់​ស្ត្រី និង​បុរស​ខុសគ្នា​មែន តែ​ស្បែក​បរិវេណ​បបូរមាត់​វិញ ដូចគ្នា

    គឺមាន​ភាព​ស្តើង និង​ឆាប់​ផ្លាស់ប្តូរ​សភាព​ណាស់ តែ​បបូរមាត់​របស់​នារី អាច​ទ្រាំទ្រ​នឹង​ស្ថានភាព​ខាងក្រៅ​បាន​ខ្លាំង​ជាង ព្រោះ

    នារីៗ ច្រើនតែ​លាប​ក្រែ​ម​មាត់ ដែល​អាចជួយ​ការពារ​បបូរមាត់​បាន។

    ក្រែ​ម Balm លាប​មាត់ អាច​ការពារ​បបូរមាត់ បាន​មែនឬ?

    ការប្រើ​ក្រែ​ម​លាប​មាត់ “បា​ល៍ម” ជាប់​ជានិច្ច នឹង​ជួយ​ថែរក្សា​ភាពស្រស់​សើម​ដល់​បបូរមាត់ ការពារ​ភាព​ស្ងួត​ក្រៀម​ដោយសារ​ខ្យល់ សារធាតុ​ធ្វើឱ្យ​ក្រហាយ និង​កម្ដៅខ្លាំងៗបាន ដោយសា​តែ​នៅក្នុង​ក្រែ​ម​លាប​មាត់ “បា​ល៍ម” នេះ ច្រើន​តែមាន​គ្រឿងផ្សំ​ចម្បង គឺ​អាស៊ីត​ខ្លាញ់ និង​កូ​លេ​ស្តេ​រ៉ូ​ល ដែលជា​ធាតុ​ផ្សំ​តាម​ធម្មជាតិ​របស់​ក្រោះ​ការពារ ដែល​អាច​ការពារ​ភាពស្រស់​សើម និង​ជួយ​ជួសជុល​ស្បែក​ផ្នែក​ខាងក្រៅ​បំផុត​របស់​បបូរមាត់​បាន ក្រៅពីនោះ នៅ​អាចមាន​ចំណែក​ផ្សំ​ដទៃទៀត ដែល​ជួយ​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​បំប៉ន​រក្សា​ស្បែក​បបូរមាត់ និង​ប្រឆាំង​សារធាតុ​រ៉ាឌីកាល់​សេរី ដែលមាន​ដូចជា វិ​តា​មីន​A, C និង​E…៕

  • វិធី​ច្របាច់​ផ្លែឈើ ឱ្យទទួល​បាន​ទឹក​ច្រើន

    វិធី​ច្របាច់​ផ្លែឈើ ឱ្យទទួល​បាន​ទឹក​ច្រើន

    បងៗស្ត្រី​មេផ្ទះ ដែល​និយម​ច្របាច់​ទឹក​ផ្លែឈើ ទទួលទាន​ខ្លួនឯង ឬ​ឱ្យ​សមាជិកគ្រួសារ​ទទួលទាន ហើយ​ចង់បាន​ទឹក​ផ្លែឈើច្រើនៗនោះ យើង​មាន​វិធី​ដ៏ងាយៗមក​ជម្រាបជូន៖

    ផ្លែឈើ​ខ្លះ​ផ្តល់នូវ​បរិមាណ​ទឹក​ច្រើន តែ​ផ្លែឈើ​ប្រភេទ​ខ្លះ ផ្តល់​បរិមាណ​ទឹកបាន​តិច ដូច្នេះ​វិធី​ច្របាច់​ផ្លែឈើ ឱ្យបាន​ទឹកច្រើនៗនោះ​គឺ ចាប់ផ្តើម​ដោយ​ការលាង​ផ្លែឈើ​នោះ​ឱ្យ​ស្អាត ហើយ​យកទៅ​ត្រាំ​ក្នុង​ទឹក​ក្តៅឧណ្ហៗ ប្រហែលជា 2-3នាទី រួចហើយ​សឹម​យកមក​ច្របាច់ នោះបងៗ នឹង​ទទួលបាន​ទឹក​របស់​ផ្លែឈើ​នោះ​កាន់តែ​ច្រើនជាង​មុន ហើយ​រសជាតិ ក៏​មិន​ប្រែប្រួល​ទៀតផង៕

  • ជួយ​កូន ឱ្យ​រៀន​យល់ដឹង តាមរយៈ​ការធ្វើ​កិច្ចការ​ផ្ទះ

    ជួយ​កូន ឱ្យ​រៀន​យល់ដឹង តាមរយៈ​ការធ្វើ​កិច្ចការ​ផ្ទះ

    ឪពុកម្តាយ​ខ្លះ អាច​កើត​អាការ​មិនត្រូវ​ចិត្ត (ខឹង) ភ្លាម​តែម្ដង ពេលដែល​កូន​ទាក់ អាក់ ឬ​គាំង ក្នុង​ចំណុច​ដែល​ខ្លួន​គិតថា “ងាយ” ឬ​ជួនកាល​កូន​ធ្វើ​ខុស ដោយសារតែ​មិនទាន់បាន​សង្កេតឃើញ​ចំណុច​អ្វី​ម្យ៉ាង​នោះ ឪពុកម្ដាយ ក៏​ស្រាប់តែ​បញ្ចេញ​អាការ​ខឹង​ដាច់​ក្បាល​ដាច់​កន្ទុយ ធ្វើ​ដូច​រឿង​ទាំងនោះ លែង​អាច​កែកុន​អី​បាន​សោះ​អ៊ីចឹង…ធ្វើឱ្យ​បរិយាកាស​ក្នុង​ការធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន ក្លាយទៅជា​ស្រងូតស្រងាត់ ដូចគ្នា​នឹង​បេះដូង​របស់​កូន ដែល​ត្រូវ​ស្វិត​ទ្រោម​ក្នុង​គ្រា​នោះដែរ…។

    បើ​មិន​ចង់ឱ្យ​អំឡុងពេល​នៃ​ការជួយ​កូន​ធ្វើ​កិច្ចការ​ផ្ទះ ក្លាយជា​អំឡុងពេល​ដ៏​អាក្រក់ សម្រាប់​ទាំង​ខ្លួន​លោកអ្នក និង​កូន​នោះ ឡា​រ៉ែ​ន​មាន​អត្ត​បទ​ស្រាវជ្រាវ​ដ៏​ល្អ​មួយ ដែល​នឹង​ណែនាំ​ពី​វិធី ធ្វើឱ្យ​ម៉ោង​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កូន ក្លាយជា​ម៉ោង​នៃ​ការរៀន​យល់ដឹង​ដ៏​ល្អ មក​ជម្រាបជូន ព្រោះ​អ្នកវិភាគ​ស្រាវជ្រាវ​បាន​រកឃើញថា ការដែល​ឪពុកម្តាយ “សម្លឹងមើលអ្វីៗជុំវិញខ្លួន​ក្នុងន័យ​វិជ្ជមាន ផ្តល់នូវ​ការគាំទ្រ និង​ផ្តល់នូវ​តម្លៃ​ចំពោះ​ការរៀន​យល់ដឹង “វា​នឹង​ក្លាយជា​ជំនួយ​ដ៏​សំខាន់​មួយ” ដែល​ធ្វើឱ្យ​កុមារ បាន​រៀន​ចេះដឹងយ៉ាងពិតៗ ពី​ទម្រង់​ហ្វឹកហាត់​ទាំងអស់នោះ។

    ផ្ទុយទៅវិញ ការដែល​ឪពុកម្តាយ​សម្លឹង​ឃើញ​កិច្ចការ​ផ្ទះ​របស់​កូន គ្រាន់តែ​ជា​អ្វីមួយ​ដែល​ត្រូវធ្វើ​ឱ្យតែរួចៗពី​ដៃ ឬក៏​ត្រូវតែ​ធ្វើ​ចេញមក​យ៉ាង​ល្អ​ស្អាត​ជ្រុល​ហួសហេតុ​ពេក ល្អ​លើស​សមត្ថភាព​របស់​ក្មេង (ដោយ​ការបញ្ជា​ឱ្យ​សរសេរ​តាម ឬ​ឪពុកម្តាយ​ធ្វើ​ជំនួស) ដើម្បី​ចង់បាន​ពិន្ទុល្អៗ ពី​លោកគ្រូ​នោះ គឺជា​ការ​ទាញ​កូន ឱ្យ​ធ្លាក់​ក្នុង​រង្វង់​នៃ​ការរៀនសូត្រ ដែល​មិន​ត្រឹមត្រូវ​ទៅវិញ​ទេ។

    ការវិភាគ​ស្រាវជ្រាវ​មួយ​នេះ បាន​សិក្សា​ពី​ទង្វើ​របស់​កុមារ ថ្នាក់បឋមសិក្សា​ទី4 ហើយ​និង​អាណាព្យាបាល​ចំនួន 134នាក់ ដោយ​អ្នកស្រាវជ្រាវ​មកពី​មហាវិទ្យាល័យ Bengurion ប្រទេស​អ៊ីស្រាអែល ដែល​លោក​វេជ្ជបណ្ឌិត Idit Kartz ម្ចាស់​ការងារ​វិភាគ​ស្រាវជ្រាវ​នេះ បាន​រៀបរាប់​ប្រាប់ថា៖

    “ឪពុកម្តាយ អាចបង្កើត​ទំនោរ​ចិត្ត​ដល់​កូន ក្នុង​ការធ្វើ​កិច្ចការ​ផ្ទះ​បាន​ដោយ​ការយល់​ព្រមឱ្យកូនៗ ធ្វើ​កិច្ចការ​ផ្ទះ​ដោយ​ខ្លួនឯង មិន​ចូលទៅ​លូកលាន់​ជ្រុល​ហួសហេតុ​ពេក រួមទាំង​គួរ​មើលរំលង ការខុសឆ្គង​បន្តិចបន្តួច​ខ្លះ​ផង បើ​វា​ជាការ​ធ្វើឱ្យ​កុមារ​សប្បាយរីករាយ ក្នុង​ការធ្វើ​កិច្ចការ​ផ្ទះ​របស់​ពួកគេ​នោះ”

    ក្រៅពីនោះ ការរៀបចំ​បរិយាកាស​ខាងក្នុង​ផ្ទះ ឱ្យមាន​ការទាក់ទាញ​ដល់​ការចង់​ធ្វើ​កិច្ចការ​ផ្ទះ​របស់​កុមារ​ផង​នោះ គឺជា​រឿង​មួយ ល្អប្រសើរ​មែនទែន ព្រោះ​បើ​បរិយាកាស​ល្អ មាន​ឧបករណ៍​សម្រាប់​រៀន​គ្រប់គ្រាន់ កុមារ​នឹងមាន​អារ​ម្ម​ណ៏​ថា មានចិត្ត​ចង់​រៀន ចង់​ធ្វើ ជាមិនខាន៕

  • Lingard ជួយ​រកលុយ​ឱ្យ ManU បាន​យ៉ាងតិច​កន្លះ​លាន​ដុល្លារ ប្រសិនបើ West Ham ឡើង Top 4

    Lingard ជួយ​រកលុយ​ឱ្យ ManU បាន​យ៉ាងតិច​កន្លះ​លាន​ដុល្លារ ប្រសិនបើ West Ham ឡើង Top 4

    Jesse Lingard ធ្វើ​បានល្អ​យ៉ាងខ្លាំង ក្រោយ​ផ្ទេរ​មក​ចូលរួម​នៅ West Ham United ដោយ​កាលពីពេល​កន្លងទៅ គេ​ទើបតែ​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំខែ និង​ជា​អ្នក​រកបាន​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំខែ​ផងដែរ។

    ក្រោយ​ផ្ទេរ​មក​ក្រុម​ញញួរ កីឡាករ​អង់គ្លេស​រូបនេះ រកបាន 9 គ្រាប់ និង Assist  4លើក នៅ​ការ​បង្ហាញខ្លួន 13ប្រកួត ពោលគឺ​សឹងតែ​រៀងរាល់​ការប្រកួត គេ​តែង​មានមុខ​ក្នុង​ចំណែក​ការរក​គ្រាប់​បាល់​បានជា​និច្ច។

    លើសពី​ជោគជ័យ​ដ៏​អស្ចារ្យ​នេះ Lingard ក៏​នឹង​ក្លាយជា​កីឡាករ ដែល​អាច​រកប្រាក់​ចូល​ក្លិប Man Utd ប្រមាណ 500,000ផោន ឬ​ជាង 700,000ដុល្លារ​នៅក្រោយ​ការបញ្ចប់​រដូវ​កាល ប្រសិនបើ​គេ​អាចជួយ West Ham ឱ្យ​ឈរ​នៅ​លេខ4 ឬ​មាន​កៅអី​លេង UCL នា​រដូវ​កាល​ក្រោយ។ នោះ​គឺ​វា​កើតឡើង​បាន​ស្របទៅតាម​កិច្ចព្រមព្រៀង ដែល​កំណត់ថា ប្រសិនបើ​កីឡាករ​ដែល United ដាក់ឱ្យ​ខ្ចី​ជើង អាចជា​ចំណែក​ជួយ​ក្រុម​នោះ​ឈរ​នៅ Top 4 អ៊ីចឹង​ក្លិប​ជា​អាណាព្យាបាល នឹង​ទទួលបាន​ប្រាក់​បន្ថែម៕

  • បាន​ចម្លើយ​ពិត​ហើយ ការពិត Dele Alli និង​កូនស្រី​អ្នកចាត់ការ​ក្រុម ManCity ត្រឹម​ជា​មិត្ត​នឹង​គ្នា​ប៉ុណ្ណោះ

    បាន​ចម្លើយ​ពិត​ហើយ ការពិត Dele Alli និង​កូនស្រី​អ្នកចាត់ការ​ក្រុម ManCity ត្រឹម​ជា​មិត្ត​នឹង​គ្នា​ប៉ុណ្ណោះ

    កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ Dele Alli កីឡាករ​ខ្សែប្រយុទ្ធ​របស់ Tootenham Hotspur បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​មួយ នៅក្រៅ​ទីលាន​បាល់ទាត់ សាជាថ្មី​ទៀតហើយ នៅពេលដែល​រូបគេ ត្រូវបាន​ប្រទះឃើញ​អង្គុយ​ឱបថើប​នារី​រូប​ស្រស់​សោភា​ម្នាក់ នៅក្នុង​ក្លិប​កម្សាន្ត​មួយ ដែល​ត្រូវបាន​គេ​ស្គាល់​ថា គឺជា​កញ្ញា Maria Guardiola ដែលជា​កូនស្រី​របស់​អ្នកចាត់ការ​ក្រុម Manchester City លោក Pep Guardiola។

    ក្រោយពី​បែកធ្លាយ​ព័ត៌មាន​នេះ កញ្ញា Maria Guardiola ដែលមាន​វ័យ​ទើបតែ 20ឆ្នាំ បាន​ចេញមុខ​បកស្រាយ​អំពី​ចំណងមិត្តភាព​របស់​ពួកគេ​ទាំង2 ថា ពួកគេ​ទាំង2 គឺ​ត្រឹមតែ​ជា​មិត្ត​ជិតដិត​ប៉ុណ្ណោះ មិនមាន​ទំនាក់ទំនង​អ្វី​លើសពី​នេះឡើយ។

    គួរឱ្យ​ដឹង​ដែរ​ថា Dele Alli បាន​សម្ងំ​ឈឹង មិន​បកស្រាយ​អ្វី​ទាំងអស់ ក្រោយពី​លេច​ធ្លាយ​ព័ត៌មាន​អាស្រូវ​បែបនេះ ខណៈដែល​គេ​ទើបតែ​បែក​គ្នា​ពី​សង្សារ​ចាស់ គឺ​នាង Marie Rae កាលពី​ខែមីនា​មុននេះ​បន្តិច​តែប៉ុណ្ណោះ៕