Author: ពេជ្រ តារាវុទ្ធ

  • ដើម្បី​ឱ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​ពេញលក្ខណៈ​តើ​គួរ​គិត​ពី​លក្ខខណ្ឌ​អ្វីខ្លះ​?​ ​

    ដើម្បី​ឱ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​ពេញលក្ខណៈ​តើ​គួរ​គិត​ពី​លក្ខខណ្ឌ​អ្វីខ្លះ​?​ ​

    ការអប់រំ​កូន​តូច​ៗ​ឱ្យ​ក្លាយជា​មនុស្ស​ល្អ​មិនមែន​ជា​រឿង​ងាយ​នោះ​ទេ​ ​តែ​ក៏​មិនមែន​ជា​រឿង​លំបាក​ពេក​ដែរ​ ​ប្រសិនបើ​អាណាព្យាបាល​បានដឹង​ ​និង​យកចិត្ត​ទុកដាក់​ពីក​ត្តា​សំ​ខាន់​ៗ​នៃ​ការអប់រំ​សម្រាប់​ពួកគេ​។​ ​

    ​លោក​ ​តែ​ ​ឡាយ​ ​ប្រធាន​នាយកដ្ឋាន​អប់រំ​នៃ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​ ​នៅក្នុង​យុគសម័យ​ថ្មីនេះ​ ​ការអប់រំ​តែ​នៅ​សាលា​មួយ​មុខ​មិន​គ្រប់គ្រាន់​ទេ​ដើម្បី​ឱ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​ពេញលក្ខណៈ​។​ ​មានក​ត្តា​សំ​ខាន់​ៗ​ចំនួន​ ​3​ ​ដែល​អាណាព្យាបាល​ត្រូវតែ​យកចិត្ត​ទុកដាក់​ ​និង​ចូលរួម​ ​គឺ​កត្តា​សាលារៀន​ ​កត្តា​គ្រួសារ​ ​និង​កត្តា​សង្គម​។​ ​ចរិត​ ​និង​គំនិត​របស់​មនុស្ស​ម្នា​ក់ៗ​អាច​ល្អ​ ​ឬ​អាក្រក់​ ​មាន​ឥទ្ធិពល​មួយ​ផ្នែក​ធំ​លើ​បរិស្ថាន​អប់រំ​នៅក្នុង​គ្រួសារ​ ​ព្រោះ​កុមារ​រស់នៅ​ជាមួយ​អាណាព្យាបាល​ច្រើនជាង​គេ​ ​គឺ​ចាប់ពី​កើត​រហូតដល់​ធំ​ ​ហេតុនេះ​កត្តា​គ្រួសារ​ ​និង​ការ​យកចិត្ត​ទុកដាក់​របស់​អាណាព្យាបាល​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​សម្រាប់​ការអប់រំ​។​ ​

    ​លោក​ ​តែ​ ​ឡាយ​ ​បាន​និយាយ​ថា​៖​ ​«​សម្រាប់​ការអប់រំ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ ​មាន​លក្ខណៈ​ខុសប្លែក​ពី​ការអប់រំ​សម័យមុន​ ​ព្រោះ​វត្តមាន​នៃ​បច្ចេកវិទ្យា​បាន​ធ្វើ​ឱ្យ​ពិភពលោក​មានការ​ប្រែប្រួល​។​ ​ហេតុនេះ​អាណាព្យាបាល​គួរតែ​ចេះ​គ្រប់គ្រង​កូន​ឱ្យ​បាន​ល្អ​ ​និង​តម្រង់​ទិស​កូន​ឱ្យ​ប្រើប្រាស់​បច្ចេកវិទ្យា​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដើម្បី​ធានា​ថា​ ​ការអប់រំ​ពីសា​លា​ ​និង​ការ​អប់​រំ​ល្អ​ៗ​មិន​ត្រូវ​លុប​បាត់​ដោយ​ប្រភព​ព័ត៌មាន​មិនល្អ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​»​។​ ​

    ​អ្នកជំនាញ​អប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​កត្តា​សំខាន់​ ​និង​កត្តា​ចម្បង​មួយផ្សេងទៀត​គឺ​កត្តា​សាលារៀន​។​ ​ការ​ជ្រើសរើស​សាលារៀន​ ​និង​ផ្តល់​ឱ្យ​កូន​នូវ​បរិស្ថាន​អប់រំ​ល្អ​ ​គឺជា​ការ​វិនិយោគ​យ៉ាង​សំខាន់​ដែល​អាណាព្យាបាល​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​។​ ​ប្រសិនបើ​កូន​ទទួល​បានការ​អប់រំ​នៅ​សាលា​ល្អ​ ​ហើយ​មានការ​អប់រំ​បន្ថែម​យ៉ាង​យកចិត្ត​ទុកដាក់​ ​និង​លើកទឹកចិត្ត​ពី​គ្រួសារ​នោះ​ ​កូន​នឹងអាច​ក្លាយជា​មនុស្ស​មាន​សមត្ថភាព​ទាំង​ចំណេះដឹង​ ​និង​សីលធម៌​។​ ​ហេតុនេះ​ហើយ​ទើប​សាលា​វេស្ទឡាញ​ន៍ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ផ្តល់​នូវ​ប្រព័ន្ធ​អប់​រំ​ល្អ​ៗ​ ​បង្កើត​បរិយាកាស​លើកទឹកចិត្ត​សម្រាប់​ការប្រកួត​ប្រជែង​ ​ដូចជា​ការប្រកួត​និយាយ​ជា​សាធារណៈ​ ​ការប្រកួត​និទានរឿង​ ​និង​ការប្រកួត​ធ្វើ​បទ​បង្ហាញ​តាមរយៈ​វីដេអូ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ឱ្យ​ក្មេង​ៗ​ទទួល​បាន​នូវ​ការជំរុញ​ជា​វិជ្ជមាន​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​។​ ​លើស​ពីនេះ​ទៅទៀត​ ​យើង​ក៏​ផ្តល់​ការ​ប្រឹក្សា​ដល់​ប្រឹក្សា​នូវ​ជំនាញ​ភាពជា​អាណាព្យាបាល​ល្អ​ ​និង​គំនិត​ជាច្រើន​ផ្សេងទៀត​ដល់​គ្រួសារ​ដើម្បី​បំពេញបន្ថែម​។​ ​

    ​បន្ថែម​ពីលើ​នេះ​ ​លោក​ ​តែ​ ​ឡាយ​ ​បាន​បន្ថែម​ផង​ដែរ​ថា​ ​កត្តា​សំខាន់​ចុងក្រោយ​ដែល​មាន​ឥទ្ធិពល​សម្រាប់​ការអប់រំ​ធនធាន​ជំនាន់​ថ្មី​នៅ​កម្ពុជា​ ​គឺ​កត្តា​សង្គម​។​ ​ប្រសិនបើ​សង្គម​ ​និង​បរិស្ថាន​នៃ​ការរស់នៅ​របស់​យើង​មាន​ភាពល្អ​ប្រសើរ​ ​មានការ​គោរព​គ្នា​ ​និង​បរិយាកាស​ប្រកបដោយ​ភាព​វិជ្ជមាន​ ​នោះ​ក្មេង​ៗ​ដែល​មាន​ភាព​ខ្លាំង​ពី​ការ​បណ្តុះបណ្តាល​នៅក្នុង​សាលា​ ​និង​គ្រួសារ​ល្អ​ស្រាប់​ ​នឹង​មិន​អាច​មានផល​ប៉ះពាល់​ដល់​ការ​គិត​របស់​គាត់​នោះ​ទេ​ ​តែ​ប្រសិនបើ​សង្គម​រស់នៅ​មិនល្អ​វិញ​ ​ពេលខ្លះ​អាច​ធ្វើ​ឱ្យ​ឥទ្ធិពល​អវិជ្ជមាន​មួយចំនួន​ចូល​ទៅ​ក្នុង​ជីវិត​ក្មេង​បាន​។​ ​ហេតុនេះ​ប្រសិនបើ​អាណាព្យាបាល​ចង់ឱ្យ​កូន​ក្លាយជា​មនុស្ស​ល្អ​ ​និង​មាន​អនាគត​ប្រកបដោយ​ភាព​ភ្លឺស្វាង​សូម​ព្យាយាម​គ្រប់​លទ្ធភាព​ ​និង​យកចិត្ត​ទុកដាក់​ឱ្យ​បាន​ខ្លាំងក្លា​លើក​ត្តា​ដ៏​ទៃ​ផ្សេងទៀត​បន្ថែម​ពីលើ​ការអប់រំ​តែមួយមុខ​គត់​នៅ​សាលា​៕​ ​

     

  • ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ថា​អ្នកបើក​កង់​បី​ជាង90​% មិន​ស្គាល់​ច្បាប់​ហេតុនេះ3ខែក្រោយ​ត្រូវតែ​មាន​បណ្ណ​បើកបរ​

    ឯកឧត្តម​ ស៊ុន​ ចាន់​ថុល​ ថា​អ្នកបើក​កង់​បី​ជាង90​% មិន​ស្គាល់​ច្បាប់​ហេតុនេះ3ខែក្រោយ​ត្រូវតែ​មាន​បណ្ណ​បើកបរ​

    បច្ចុប្បន្ន​នេះ​ដោយសារតែ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ និង​ការ​ចរាចរណ៍​យានយន្ត​នាំចូល​មក​កម្ពុជា​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល​រម៉ក​កង់​បី​ដឹក​ភ្ញៀវ​កាន់តែ​ច្រើន​បាន​ហូរ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​។

    កំណើន​នៃ​ចំនួន​កង់​បី​នេះ​បាន​ធ្វើ​ឱ្យ​ប្រជាជន​មួយចំនួន​មាន​ភាព​ងាយស្រួល​ក្នុង​ការជួល​សេវា​ធ្វើដំណើរ​តាមរយៈ​ការ​ហៅ​តាម​ និង​ជួល​ឱ្យ​ដឹក​ជញ្ចូន​ជាដើម​ តែ​វា​ក៏បាន​ផ្តល់​ក្តី​កង្វល់​ផង​ដែរ​ចំពោះ​បញ្ហា​ប្រឈម​ដែល​កើតឡើង​ដោយសារ​អ្នក​បើក​កង់​បី​មួយចំនួន​ធំមិន​ទាន់​គោរពច្បាប់​ចរាចរណ៍​បាន​ល្អ​នៅឡើយ​។ជា​រៀងរាល់ថ្ងៃ​គេ​ឃើញ​មាន​កង់​បី​រុល​គ្រប់​ច្រកល្ហក​ បើ​ទោះបីជា​ផ្លូវ​នោះ​ជា​គន្លង​ឡាន​ឬជា​គន្លង​ម៉ូតូ​ក៏ដោយ​។ ក្រៅពី​នេះ​វា​បាន​បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឃជាច្រើន​ករណី​ក្នុង​មួយ​ថ្ងៃ​ៗដោយសារតែ​ការ​បើកបរ​មិន​គោរព​ល្បឿន​ និង​អាទិភាព​ដែល​កំណត់ដោយច្បាប់​។

    ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​លបាន​លើកឡើង​នៅក្នុង​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ចរាចរណ៍​ផ្លូវគោក​នា​ព្រឹក​ថ្ងៃទី09​ ខែមេសា​ ឆ្នាំ2019​ នេះ​ថា​រម៉ក​កង់​បី​ប្រមាណ​ 98​% មិន​ស្គាល់​ច្បាប់​ព្រោះ​មិន​មាន​បណ្ណ​បើកបរ​។ ហេតុនេះ​ឯកឧត្តម​រដ្ឋមន្ត្រី​ទុក​ពេល​ឱ្យ3ខែ​ទៀត​សម្រាប់​ការ​ទៅរៀន​បើកបរ​ បើមិនដូច្នោះទេ​ រយៈពេល03ខែក្រោយ​ប្រសិនបើ​គ្មាន​បណ្ណ​បើកបរ​ទេ​ នឹង​ទទួលការ​ផាកពិន័យ​ជាក់ជា​មិនខាន​៕ ​

  • ចាប់ពី​ថ្ងៃនេះ​តទៅ​កម្ពុជាមាន​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ហើយ​

    ចាប់ពី​ថ្ងៃនេះ​តទៅ​កម្ពុជាមាន​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ហើយ​

    សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​មាន​បង្ហាញ​ពិ​ប្រវត្តិ​នៃ​ប្រព័ន្ធ​សេដ្ឋកិច្ច​ ​រួម​ទាំង​រូបិយវត្ថុ​កម្ពុជា​តាំងពី​សម័យ​ដើម​រហូតមកដល់​បច្ចុប្បន្ន​ ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃទី​ ​08​ ​ខែមេសា​ ​ឆ្នាំ2019​ ​នេះ​។​ ​

    ​សារមន្ទីរ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ ​នៃ​មានឈ្មោះ​ថា​ ​«​ព្រះ​ស្រី​ឦសាន​វ័រ្មន​»​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​វត្តភ្នំ​ ​ខណ្ឌដូនពេញ​ ​រាជធានី​ភ្នំពេញ​។​ ​សារមន្ទីរ​នេះ​នឹង​ក្លាយជា​កន្លែង​ដែល​អនុញ្ញាត​ឱ្យ​ប្រជាជន​បាន​ស្វែងយល់​ដើម្បី​ស្គាល់​ពី​សាវ​តា​នៃ​ការរៀបចំ​សេដ្ឋកិច្ច​ ​និង​រូបិយវត្ថុ​ដ៏​យូរលង់​របស់​ខ្មែរ​ ​លើ​ទីតាំង​អតីត​សាលាក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​ ​1908​ ​និង​អតីត​ក្រុមហ៊ុន​អាកាសចរណ៍​កាលពី​ឆ្នាំ​ ​1992​។​

    ​អគារ​សារមន្ទីរ​នេះ​ស្ថិតនៅ​ទីប្រជុំ​នៃ​សំណង់​អគារ​តាម​ស្ថាបត្យកម្ម​ពី​សម័យ​អាណានិគម​បារាំង​ ​ដូចជា​ស្ថានីយ​រថភ្លើង​ ​លំនៅឋាន​របស់​រេ​ស៊ី​ដង់​បារាំង​ ​អគារ​រតនាគារជាតិ​ ​ស្ពាន​នាគ​ ​ក៏ដូចជា​អតីត​មន្ទីរពេទ្យ​យោធា​។​ល​។​ ​ជាពិសេស​ ​គឺ​វត្តភ្នំ​។​ ​
    ​លក្ខណៈ​ពិសេស​នៃ​ទីតាំង​របស់​សារមន្ទីរ​ ​«​«​ព្រះ​ស្រី​ឦសាន​វ័រ្មន​»​ ​គឺ​ស្ថិតនៅ​ជិត​កំពង់ផែ​ស្វយ័ត​ ​ដែល​ជា​ចំណតទូក​វែង​ ​និង​នាវា​ចម្បាំង​តូច​ៗ​ ​ដែល​ធ្វើដំណើរ​ពី​សៃហ្គន​ ​ប្រទេស​វៀតណាម​ ​មក​តាម​ទន្លេមេគង្គ​ ​និង​មាន​ព្រំប្រទល់​ជាប់​ផ្លូវ​លេខ106​ ​ពីដើម​មានឈ្មោះ​ថា​ ​ផែ​ ​«​Verneville​»​ ​នៅ​តាម​បណ្តោយ​ផ្លូវទឹក​ដែល​តភ្ជាប់​ពី​បឹងកក់​ ​ទៅ​ទន្លេសាប​ ​ដែល​ជា​គម្រោង​ប្រព័ន្ធ​ប្រឡាយ​ទឹកធំ​មួយ​ដែល​បារាំង​បាន​ធ្វើឡើង​។​ ​តំបន់​នេះ​ ​ត្រូវ​បាន​អភិវឌ្ឍន៍​ខ្លួន​ទៅជា​តំបន់​ទំនើប​មួយ​យ៉ាង​ឆាប់រហ័ស​ ​ហើយ​បច្ចុប្បន្ន​ ​សារមន្ទីរ​នេះ​ ​មិន​ត្រឹមតែ​មាន​ទីតាំងនៅ​ជិត​ផ្សារ​មូលបត្រ​កម្ពុជា​ប៉ុណ្ណោះទេ​ ​ថែមទាំង​ព័ទ្ធជុំវិញ​ដោយ​អគារ​របស់​ធនាគារជាតិនៃកម្ពុជា​ ​គឺ​មណ្ឌល​សិក្សា​បច្ចេកទេស​ ​ធនាគារ​ ​ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​បណ្តុះបណ្តាល​បុគ្គលិក​ធនាគារជាតិនៃកម្ពុជា​៕​ ​

  • ធនាគារ​អេ​ស៊ី​លីដា​រៀបចំ​កម្មវិធី​អបអរ​ឆ្នាំ​ថ្មី​ ​ជាមួយ​អត្ថន័យ​អប់រំ​ឱ្យ​ដឹងគុណ​មាតាបិតា​ ​និង​បណ្តុះ​ចិត្តស្រឡាញ់​វប្បធម៌​ប្រពៃណី​ជាតិ​

    ធនាគារ​អេ​ស៊ី​លីដា​រៀបចំ​កម្មវិធី​អបអរ​ឆ្នាំ​ថ្មី​ ​ជាមួយ​អត្ថន័យ​អប់រំ​ឱ្យ​ដឹងគុណ​មាតាបិតា​ ​និង​បណ្តុះ​ចិត្តស្រឡាញ់​វប្បធម៌​ប្រពៃណី​ជាតិ​

    ​ធនាគារ​អេ​ស៊ី​លីដា​ ​ភី​អិ​ល​ស៊ី​ ​ដែល​ជា​ធនាគារពាណិជ្ជ​ធំជាង​គេ​នៅ​កម្ពុជា​ ​បាន​រៀបចំ​កម្មវិធី​អប​អ​រសាទ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​ ​នា​ថ្ងៃទី០6​ ​ខែមេសា​ ​ឆ្នាំ2019​ ​នេះ​ ​ដើម្បី​ចូលរួម​សប្បាយរីករាយ​ក្នុង​ឱកាស​ឆ្នាំ​ថ្មី​ផង​ ​រៀបចំ​កម្មវិធី​រំឭក​គុណមាតាបិតា​ផង​ ​និង​បង្ហាញ​ពី​គំនិត​ចូលរួម​លើកកម្ពស់​ប្រពៃណី​ជាតិ​ផង​។​ ​

    ​នៅក្នុង​ឱកាស​នៃ​ការ​ជួបជុំ​នេះ​ ​ថ្នាក់ដឹកនាំ​ ​និង​បុគ្គលិក​នៃ​ធនាគារ​អេ​ស៊ី​លីដា​ ​បាន​បង្ហាញ​ពី​ភាព​រីករាយ​ជាមួយនឹង​ទឹកចិត្ត​ដឹងគុណ​អាណាព្យាបាល​ប្រកបដោយ​ការគោរព​ ​និង​បន្ត​ធ្វើជា​គំរូ​ល្អ​ដល់​ក្មេង​ៗ​ជំនាន់​ក្រោយ​ឱ្យ​ចេះ​គោរព​ស្រឡាញ់​ ​និង​ដឹងគុណ​អាណាព្យាបាល​-​មាតាបិតា​ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​មើលថែ​ទាំ​កូន​ៗ​តាំងពី​តូច​រហូត​ជោគជ័យ​ ​និង​មានការ​ងារ​ល្អ​ក្នុង​ស្ថាប័ន​ប្រកបដោយ​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​។​ ​

    ​ក្រៅពី​នេះ​ ​កម្មវិធី​ក៏បាន​និមន្ត​ព្រះសង្ឃ​ចម្រើន​ព្រះបរិត្ត​ ​និង​សមាទាន​និច្ចសីល​ ​ដើម្បី​អប់រំ​ផ្លូវចិត្ត​ឱ្យ​បាន​កាន់តែ​ប្រសើរ​ ​ក្នុងនាម​ជា​ប្រជាជន​នៃ​ប្រទេស​កាន់​ព្រះពុទ្ធ​សាសនា​ ​ឱ្យ​ប្រព្រឹត្ត​តែ​អំពើល្អ​ ​ស្មោះត្រង់​ចំពោះ​គ្នា​ ​និង​រស់នៅ​ក្នុងនាម​ជា​មនុស្ស​ដ៏​មានតម្លៃ​ប្រកបដោយ​សីលធម៌​ខ្ពស់​។​ ​លើស​ពីនេះ​ទៅទៀត​ ​ថ្នាក់ដឹកនាំ​ ​និង​បុគ្គលិក​នៃ​ធនាគារ​អេ​ស៊ី​លីដា​ទាំងអស់​ ​ក៏បាន​ចូលរួម​លើកកម្ពស់​ប្រពៃណី​ជាតិ​ ​តាមរយៈ​ការ​ស្លៀកពាក់​ប្រពៃណី​ខ្មែរ​ ​និង​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ ​ដែល​ដូនតា​បន្សល់ទុក​សម្រាប់​ជា​ការកម្សាន្ត​ ​និង​បន្ត​លើកស្ទួយ​វប្បធម៌​ប្រពៃណី​ជាតិខ្មែរ​ដ៏​ល្អ​ផូរ​ផង​របស់​យើង​ឱ្យ​នៅ​គង់វង្ស​យូរអង្វែង​ផង​ដែរ​។​ ​នៅក្នុង​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​ក៏​មាន​របៀបវារៈ​សំ​ខាន់​ៗ​ជាច្រើន​ទៀត​ ​ដែល​បង្កើត​បាន​នូវ​បរិយាកាស​ដ៏​រីករាយ​ ​និង​ប្រកបដោយ​គុណ​តម្លៃ​៕​ ​

  • រាជរដ្ឋាភិបាល​នឹង​បញ្ចេញ​រថយន្តក្រុង​ ​120គ្រឿង​ដឹក​ពលរដ្ឋ​ឥតគិតថ្លៃ​រយៈពេល​ ​7ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

    រាជរដ្ឋាភិបាល​នឹង​បញ្ចេញ​រថយន្តក្រុង​ ​120គ្រឿង​ដឹក​ពលរដ្ឋ​ឥតគិតថ្លៃ​រយៈពេល​ ​7ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​

    ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​បន្ទាប់ពី​មានការ​បង្កើត​ជា​រដ្ឋាករ​ស្វយ័ត​ដឹកជញ្ជូន​សាធារណៈ​ ​រថយន្តក្រុង​(​City​-​Bus​)​ ​សម្រាប់​ដឹកជញ្ជូន​ប្រជាជន​ក្នុង​តម្លៃ​សមរម្យ​ក្នុង​រាជធានី​ភ្នំពេញ​រួចមក​ ​នៅ​រៀងរាល់​ឱកាស​បុណ្យ​ទាន​ធំៗ​ម្តង​ៗ​ ​ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ​ជាដើម​ ​រាជរដ្ឋាភិបាល​បាន​ប្រើប្រាស់​រថយន្តក្រុង​ទាំងអស់​នោះ​ដើម្បី​ដឹកជញ្ជូន​ប្រជាជន​នៅក្នុង​រាជធានី​ភ្នំពេញ​ ​ទៅ​បណ្ដា​ខេត្ត​គោលដៅ​នានា​ដោយ​ឥតគិតថ្លៃ​(​ជិះFree​)​។​ ​

    ​ការរៀបចំ​បែបនេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​បាន​សម្រួល​ដល់​ប្រជាជន​ជាច្រើន​ដែល​មិនសូវ​មាន​ធនធាន​ឱ្យ​បាន​ទៅលេង​ស្រុកកំណើត​ដោយ​មិន​អស់ប្រាក់​ ​ហើយ​ថែមទាំង​អាច​សន្សំសំចៃ​លុយ​ទុក​សម្រាប់​ប្រើប្រាស់​រឿង​មានប្រយោជន៍​បាន​ជាច្រើន​ផ្សេងទៀត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិនេះ​ទៀតផង​។​ ​

    ​នៅ​ឆ្នាំនេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​បាន​ចេញ​សេចក្តី​ប្រកាស​ថា​ ​នឹង​ដាក់​រថយន្តក្រុង​ចំនួន​ ​120គ្រឿង​ដើម្បី​ដឹកជញ្ជូន​ពលរដ្ឋ​ទៅមក​រាជធានី​ភ្នំពេញ​ ​និង​បណ្តា​ខេត្ត​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ​7ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​។​ ​
    ​ផ្លូវ​ដែល​ដាក់​រថយន្តក្រុង​សាធារណៈ​ឱ្យ​ប្រជាពលរដ្ឋ​ជិះ​ដោយ​ឥតគិតថ្លៃ​នេះ​ ​រួមមាន​ផ្លូវជាតិ​លេខ1​ ​ផ្លូវជាតិ​លេខ2​ ​ផ្លូវជាតិ​លេខ3​ ​ផ្លូវជាតិ​លេខ4​ ​ផ្លូវជាតិ​លេខ5​ ​ផ្លូវជាតិ​លេខ6​ ​ផ្លូវជាតិ​លេខ7​ ​និង​ផ្លូវជាតិ​លេខ8​ ​ដែល​នឹង​ចាប់ផ្តើម​ចេញដំណើរ​នៅ​ថ្ងៃទី12​ ​ខែមេសា​ ​ឆ្នាំ2019​ ​តទៅ​។​

    ​ចំនួន​រថយន្ត​ដែល​ត្រូវ​រត់​តាមផ្លូវ​ជាតិ​ ​រួមមាន​៖​ ​

    ​ផ្លូវជាតិ​លេខ1មាន​ ​ភ្នំពេញ​-​ខេត្តកណ្តាល​-​ស្វាយរៀង​ ​ចំនួន​ ​5គ្រឿង​ ​​ភ្នំពេញ​-​កណ្តាល​-​ព្រៃវែង​ ​5គ្រឿង​ ​សរុប​ ​10គ្រឿង​
    ​ផ្លូវជាតិ​លេខ2​ ​ភ្នំពេញ​-​តាកែវ​ ​5គ្រឿង​
    ​ផ្លូវជាតិ​លេខ3​ ​ភ្នំពេញ​-​កែប​ ​5គ្រឿង​
    ​ភ្នំពេញ​-​កំពត​ ​5គ្រឿង​សរុប​ ​10គ្រឿង​
    ​ផ្លូវជាតិ​លេខ4​ ​ភ្នំពេញ​ ​-​កំពង់ស្ពឺ​ ​3គ្រឿង​
    ​ភ្នំពេញ​-​ក្រុង​ព្រះសីហនុ​ ​7គ្រឿង​ ​សរុប13គ្រឿង​
    ​ផ្លូវជាតិ​លេខ5​ ​ភ្នំពេញ​-​កំពង់ឆ្នាំង​ ​5គ្រឿង​ ​ភ្នំពេញ​-​ពោធិ​សាត់​ ​10គ្រឿង​ ​ភ្នំពេញ​-​បាត់ដំបង​ ​15គ្រឿង​ ​ភ្នំពេញ​-​បន្ទាយមានជ័យ​ ​15គ្រឿង​ ​សរុប​ ​45គ្រឿង​
    ​ផ្លូវជាតិ​លេខ6​ ​ភ្នំពេញ​-​កំពង់ធំ​ ​5គ្រឿង​ ​ភ្នំពេញ​-​សៀមរាប​ ​15គ្រឿង​ ​សរុប​ ​20គ្រឿង​
    ​ផ្លូវជាតិ​លេខ6​ ​និង​លេខ7​ ​ភ្នំពេញ​-​កំពង់ចាម​ ​5គ្រឿង​ ​ភ្នំពេញ​-​ត្បូងឃ្មុំ​ ​5គ្រឿង​ ​សរុប10គ្រឿង​
    ​ផ្លូវជាតិ​លេខ6​ ​និង​លេខ8​ ​ភ្នំពេញ​-​ក្រចេះ​ ​5គ្រឿង​ ​ភ្នំពេញ​-​ស្ទឹងត្រែង​ ​5គ្រឿង​ ​សរុប​ ​10គ្រឿង​។​

    ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ត្រឹមតែ​ផ្តល់​ការ​ជិះរថយន្ត​ក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប៉ុណ្ណោះទេ​ ​តែ​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​បាន​ផ្តល់​ជូន​ប្រជាពលរដ្ឋ​នូវ​ការ​ជិះ​រថភ្លើង​ទៅ​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ដោយ​ឥតគិតថ្លៃ​ទៀតផង​៕​ ​


  • រាត្រី​ពិសេស​នៃ​កម្មវិធី​ប្រគំ​តន្រ្តី​យក្ស​របស់​ស្រា​បៀរ​អាន់​ឆ័​រប្រ​ចាំ​ក្រុង​ប៉ោយប៉ែត​

    រាត្រី​ពិសេស​នៃ​កម្មវិធី​ប្រគំ​តន្រ្តី​យក្ស​របស់​ស្រា​បៀរ​អាន់​ឆ័​រប្រ​ចាំ​ក្រុង​ប៉ោយប៉ែត​

    ​នៅ​យប់​ថ្ងៃទី​ ​1​ ​ខែមេសា​ ​ឆ្នាំ​ ​2019​ ​កម្មវិធី​ប្រគំ​តន្រ្តី​យក្ស​របស់​ស្រា​បៀរ​អាន់​ឆ័​របា​នប្រា​រព្ធ​ធ្វើឡើង​នៅ​បរិវេណ​នៅ​ជិត​ផ្សារ​រាត្រី​ ​ទីក្រុង​បោយ​ប៉ែត​។​

    ​កម្មវិធី​ប្រគំ​តន្រ្តី​យក្ស​របស់​ស្រា​បៀរ​អាន់​ឆ័​រនៅ​រាត្រី​ចុងក្រោយ​នឹង​ចូលរួម​សម្តែង​ដោយ​តារា​ចម្រៀង​ល្បី​ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូលរួម​សម្តែង​ដោយ​តារា​ចម្រៀង​ល្បី​ៗ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ព្រមទាំង​តារា​ចំរៀង​កំពុង​និយម​ជាច្រើន​រូប​ទៀត​ដូចជា​អ្នកនាង​សុគន្ធ​ ​នី​សា​ ​អ្នកនាង​សុខ​ស្រី​នាង​ ​លោក​ ​ហ្សូ​ណូ​ ​លោក​ ​ឃី​ ​សុ​គុណ​ ​កញ្ញា​ ​ឈិន​ ​រតនៈ​ ​លោក​ ​គ្រី​ ​ថៃ​ពៅ​ ​ជី​ដេ​តូ​តូ​ ​(​DJ​ ​Toto​)​ ​និង​តារា​ជាច្រើន​រូប​ទៀត​។​

    ​ដើម្បី​អបអរសាទរ​ព្រឹត្តិ​ការណ៍​កីឡាបាល់ទះ​ឆ្នេរខ្សាច់​អន្តរជាតិ​ស្រា​បៀរ​អាន់​ឆ័​រលើ​ក​ទីពីរ​ឆ្នាំ​ ​2019នេះ​ ​អតិថិជន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ចាប់ពី​ ​6​ ​កំប៉ុង​/​ដប​ ​នឹង​ទទួល​បាន​ឱកាស​ចាប់ឆ្នោត​ផ្សងសំណាង​ដើម្បី​ឈ្នះ​រង្វាន់​ពី​ស្រា​បៀរ​អាន់​ឆ័រ​ ​ដូចជា​ ​អាវយឺត​ ​កន្សែង​ ​និង​ ​កំ​រាល​សម្រាប់​ដំណើរ​កម្សាន្ត​ ​ដែល​អាច​ក្រាល​នៅ​ឆ្នេរ​សមុទ្យ​សម្រាប់​អង្គុយលេង​។​

    ​កម្មវិធី​នេះ​នាំមក​ជួន​លោកអ្នក​ដោយ​ ​ស្រា​បៀរ​ ​អាន់​ឆ័រ​។​ ​ស្រា​បៀរ​ ​អាន់​ឆ័រ​ ​ជា​ស្រាបៀ​រដែ​លពេ​ញនិ​យម​បំផុត​សម្រាប់​យុវវ័យ​សម័យថ្មី​ ​គុណភាព​ខ្ពស់​ស្តង់ដារ​អន្តរជាតិ​ដែល​ឈ្នះ​ពានរង្វាន់​ផ្នែក​គុណភាព​ជាបន្តបន្ទាប់​សរុប​ជាង​ ​30​ ​មេដាយ​ ​រសជាតិ​ស្រទន់​លើសគេ​ ​ផ្តល់​នូវ​អារម្មណ៍​រីករាយ​ ​ស្រស់ថ្លា​ ​ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​ទីកន្លែង​ ​គ្រប់​កម្មវិធី​។​ ​

    ​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​ព្រឹត្តិ​ការណ៍​ពិសេស​នេះ​ ​សូម​ចូល​មើល​ទំ​ព័រ​ហេ្វ​សបុ​ក​របស់​ស្រា​បៀរ​អាន់​ឆ័រ​៖​ ​https​:​/​/​www.facebook.com​/​AnchorBeerKH​/​ ​។​ ​

    ​ពិសា​ដោយ​ការទទួលខុសត្រូវ​៕​



  • ខានស្អែក​នេះ​ ​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​នឹង​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​

    ខានស្អែក​នេះ​ ​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​នឹង​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​

    ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ ​ឬ​ស្ពាន​មិត្តភាព​កម្ពុជា​ជប៉ុន​ ​នឹង​បើក​ឱ្យ​ដំណើរការ​នៅ​រយៈពេល​ ​2ថ្ងៃ​ទៀត​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​។​ ​

    ​នៅ​ថ្ងៃទី​ ​31​ ​ខែមីនា​ ​ម្សិល​ម៉ិញ​នេះ​ ​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ ​ស៊ុន​ ​ចាន់​ថុល​ ​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​ចុះ​ត្រួតពិនិត្យ​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ ​ដើម្បី​ត្រៀម​សម្ពោធ​ដាក់​ដំណើរការ​នៅ​ថ្ងៃទី03​ ​ខែមេសា​ ​ឆ្នាំ2019​ ​ខាងមុខនេះ​ ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាជន​ខ្មែរ​អាច​ឆ្លងកាត់​មុន​ពេល​ចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​ ​

    ​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ដល់​រដ្ឋាភិបាល​ជប៉ុន​ ​ដែល​បាន​ផ្តល់​ថវិកា​ប្រមាណ​ ​30លាន​ដុល្លារ​ ​ដល់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជួសជុល​ស្ពាន​ជ្រោយ​ចង្វា​រ​ចាស់​ឡើងវិញ​ ​តែ​កម្ពុជា​ប្រើប្រាស់​អស់​ត្រឹមតែ​ជាង​ ​20លាន​ដុល្លារ​តែប៉ុណ្ណោះ​ ​ដោយ​លុយ​សល់​ទាំងអស់​នឹង​យក​ទៅ​រៀបចំ​សួន​ ​និង​សោភ័ណ្​ឌ​ភាព​ឱ្យ​កាន់តែ​ប្រសើរ​។​ ​ឯកឧត្តម​រំពឹង​ទុក​ថា​ ​ក្រោយពេល​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ ​ប្រជាជន​អាច​បើកបរ​បាន​រហូតដល់​ទៅ​ ​4គន្លង​លើ​ស្ពាន​ទាំងសងខាង​ ​ហើយ​បាន​បែងចែក​ផ្លូវ​ម៉ូតូ​ ​និង​រថយន្ត​ដាច់ដោយឡែក​ ​ដែល​អាច​នឹង​កាត់បន្ថយ​ការ​កកស្ទះ​ ​ហើយ​ធ្វើ​ឱ្យ​ចរាចរណ៍​កាន់តែ​ប្រសើរ​សម្រាប់​ប្រជាពលរដ្ឋ​ទាំង​ពេល​បុណ្យទាន​ ​និង​ពេល​ធម្មតា​៕​ ​

  • Samsung​ ​ចេញ​ឆ្នាំង​សាក​ឥត​ខ្សែ​ ​ដែល​សាក​បាន​ទាំង​ ​Samsung​,​ ​iPhone​ ​និង​កាស​ ​AirPods​

    Samsung​ ​ចេញ​ឆ្នាំង​សាក​ឥត​ខ្សែ​ ​ដែល​សាក​បាន​ទាំង​ ​Samsung​,​ ​iPhone​ ​និង​កាស​ ​AirPods​

    ​បន្ទះ​សាក​ភ្លើង​ ​Wireless​ ​Charger​ ​Duo​ ​របស់​ក្រុមហ៊ុន​ ​Samsung​ ​ដែល​បាន​ប្រកាស​ចេញ​ដំបូង​ ​កាលពី​ជំនាន់​ ​Galaxy​ ​Note​ ​9​ ​អាច​គាំទ្រ​គ្រប់​ស្មា​ត​ហ្វូ​នដែ​លមា​នប​ង្កប់​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ​នៅ​ខាង​ខ្នង​ទាំងអស់​ ​មិនថា​តែ​ ​Samsung​,​ ​iPhone​ ​និង​កាស​ ​AirPods​ ​នោះ​ទេ​។​ ​

    ​ដំបូង​ឡើយ​កាលពី​ជំនាន់​កាលពី​ជំនាន់​ ​Galaxy​ ​Note​ ​9​ ​វា​មាន​មានតម្លៃ​ដល់ទៅ​ ​119ដុល្លារ​ ​តែម​ក​ដល់​ជំនាន់​ ​Galaxy​ ​S10​ ​វា​បាន​ធ្លាក់​ថ្លៃ​នៅ​ត្រឹមតែ​ ​64ដុល្លារ​ប៉ុណ្ណោះ​លើ​វិប​សាយ​ ​Amazon​។

    ​ចំពោះ​សមត្ថភាព​បន្ទះ​សាក​ភ្លើង​ ​Wireles​ ​នេះ​គឺ​ ​ជា​ប្រភេទ​បន្ទះ​សាក​ថ្ម​លឿន​(​Fast​ ​Charge​)​ ​ដែល​ចែកចាយ​ថាមពល​អគ្គិសនី​ ​2ក្នុង​បន្ទះ​តែមួយ​ ​ហើយ​ម្ខាង​មាន​ផ្ទុក​កម្លាំង​សាក​ ​12វ៉ាត់​(​w​)​ ​ឯ​ម្ខាងទៀត​ ​7.5វ៉ាត់​៕​

  • ចិន​ ​ប្រកាស​ត្រៀម​ចេញ​រថយន្ត​វ៉ែន​ម៉ាក​ ​Lexus​ ​នៅ​ខែក្រោយ​នេះ​

    ចិន​ ​ប្រកាស​ត្រៀម​ចេញ​រថយន្ត​វ៉ែន​ម៉ាក​ ​Lexus​ ​នៅ​ខែក្រោយ​នេះ​

    ​ក្រុមហ៊ុន​រថយន្ត​ ​Lexus​ ​បាន​ប្រកាស​ថា​នឹង​ចេញ​រថ​យន្ត​ម៉ូ​ឌែល​ថ្មី​នា​ខែក្រោយ​នេះ​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ ​Shanghai​ ​Motor​ ​Show​ ​ឆ្នាំ2019​ ​ហើយ​គេហទំព័រ​ព័ត៌មាន​រថយន្ត​ ​Lexus​ ​Enthusiast​ ​បង្ហាញ​ជំនឿ​ជាក់​ថា​រថយន្ត​ចេញ​ថ្មីនេះ​អាច​ជា​ប្រភេទ​រថយន្ត​ ​Minivan​។​

    ​មានហេតុ​ផល​ជាច្រើន​ដែល​នាំ​ឱ្យ​គេហទំព័រ​ខាងលើ​ជឿជាក់​ថា​រថយន្ត​ ​Lexus​ ​ម៉ូ​ឌែល​ថ្មី​ជា​ប្រភេទ​រថយន្ត​ ​Minivan​។​ ​ហេតុផល​ដំបូង​គឺ​ ​មានតែ​ក្រុមហ៊ុន​ ​Lexus​ ​ប្រទេស​ចិន​ ​និង​ ​Lexus​ ​នៃ​កោះ​តៃវ៉ាន់​តែប៉ុណ្ណោះ​ ​ដែល​ប្រកាស​ពី​ការ​បញ្ចេញ​រថ​យន្ត​ម៉ូ​ឌែល​ថ្មីនេះ​ ​ខណៈ​ពេល​ដែល​រថយន្ត​ប្រភេទ​ ​Minivan​ ​កំពុង​ត្រូវប៉ាន់​ខ្លាំង​នៅ​ប្រទេស​ចិន​ ​រួម​ទាំង​អាស៊ី​អាគ្នេយ៍​ផង​ដែរ​។​

    ​ហេតុផល​មួយទៀត​គឺ​ ​ការប្រកាស​របស់​ ​Lexus​ ​នៃ​កោះ​តៃវ៉ាន់​ ​មាន​អម​ដោយ​ពាក្យ​ថា​ ​”​The​ ​Luxury​ ​of​ ​Space​”​ ​ដែល​ពាក្យ​ ​”​Space​”​ ​ប្រហែលជា​ចង់​សំដៅលើ​រថយន្ត​ដែល​មាន​ទំហំ​ធំ​ទូលាយ​ ​ស៊ីគ្នា​នឹង​រថយន្ត​ ​Minivan​ ​ផ្ទាល់​តែម្ដង​។​

    ​គេហទំព័រ​រថយន្ត​ ​Lexus​ ​Enthusiast​ ​ក៏បាន​រំឭក​ថា​ ​Lexus​ ​បាន​ចុះ​កម្មសិទ្ធិ​បញ្ញា​លើ​ម៉ូ​ឌែល​ ​LM​ ​350​ ​និង​ ​LM​ ​300h​ ​កាលពី​ឆ្នាំមុន​ ​ហើយ​ពាក្យ​ពេញ​នៃ​ពាក្យ​ ​LM​ ​នេះ​អាច​ជា​ ​”​Lexus​ ​Minivan​”​ ​ឬ​ ​”​Luxury​ ​Minivan​”​ ​ក៏​ថា​បាន​៕​

  • រដ្ឋាភិបាល​សម្រេច​លុប​ថ្ងៃឈប់​ចំនួន​ ​7ថ្ងៃ​ចោល​ដើម្បី​សម្រួល​ដល់ការធ្វើ​ពាណិជ្ជកម្ម​

    រដ្ឋាភិបាល​សម្រេច​លុប​ថ្ងៃឈប់​ចំនួន​ ​7ថ្ងៃ​ចោល​ដើម្បី​សម្រួល​ដល់ការធ្វើ​ពាណិជ្ជកម្ម​

    ​ដោយសារតែ​មើលឃើញ​ថា​នៅ​កម្ពុជា​មាន​ថ្ងៃឈប់​សម្រាក​ច្រើនពេក​ ​ដែល​ធ្វើ​ឱ្យ​ក្លាយជា​ឧបសគ្គ​សម្រាប់​អ្នក​វិនិយោគ​ ​និង​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បានសម្រេច​ប្រកាស​លុប​ចោល​ថ្ង​ស​ឈប់សម្រាក​ចំនួន​ ​7ថ្ងៃ​ក្នុង​មួយឆ្នាំ​។​ ​

    ​សម្តេច​នាយក​រដ្ឋមន្ត្រី​ ​បាន​លើកឡើង​ថា​ ​ការកាត់បន្ថយ​ថ្ងៃឈប់​សម្រាក​បុណ្យ​ ​និង​ទិ​វា​ផ្សេង​ៗ​ ​ដោយសារ​យើង​ពិនិត្យ​ឃើញថា​ ​ថ្ងៃឈប់​សម្រាក​ប្រចាំឆ្នាំ​នៅ​កម្ពុជា​ ​មាន​ចំនួន​ច្រើនជាង​ប្រទេសជិតខាង​។​ ​សម្រាប់​កម្ពុជា​ ​នា​ពេល​កន្លងមក​ ​យើង​មាន​ថ្ងៃឈប់​សម្រាក​ ​ពី28ថ្ងៃ​ ​ទៅ30ថ្ងៃ​ ​ក្នុង​មួយឆ្នាំ​ ​ខណៈ​ប្រទេសជិតខាង​ ​ដូចជា​វៀតណាម​មានតែ13ថ្ងៃ​ ​ប្រទេស​ឡាវ​មានតែ12ថ្ងៃ​ ​ប្រទេស​ថៃ​មាន16ថ្ងៃ​ ​និង​ប្រទេស​សិង្ហបុរី​ ​មាន12ថ្ងៃ​ប៉ុណ្ណោះ​។​ ​សម្តេច​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​សម្តេច​បាន​ណែនាំ​ដល់​ក្រុម​អន្ដ​ក្រសួង​ស្ថាប័ន​ដែល​នៅ​ក្រោម​ការសម្រប​សម្រួល​របស់​គ​ណៈ​កម្មា​ការ​គោលនយោបាយ​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ឱ្យ​ពិនិត្យ​ ​និង​លើក​សំណើ​កាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​ ​ហើយ​បានសម្រេច​លុប​ថ្ងៃឈប់​សម្រាក​ ​សរុប​ចំនួន7ថ្ងៃ​ ​ដែល​នឹង​ត្រូវ​ចាប់ផ្ដើម​អនុវត្ដ​ ​ចាប់ពី​ឆ្នាំ2020ទៅ​។​

    ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​មាន​ប្រសា​សា​ន៍​ថា​៖​ ​«​ខ្ញុំ​សូម​គូសបញ្ជាក់​បន្ថែម​ថា​ ​ការកាត់បន្ថយ​ចំនួន​ថ្ងៃឈប់​សម្រាក​ការងារ​នេះ​ ​គឺ​មិនមែន​មានន័យថា​ ​ជា​ការ​លុបបំបាត់​ចោល​ ​ពិធីបុណ្យ​ ​ព្រះរាជ​ពិធី​ ​និង​ទិវា​ជាតិ​អន្ដរ​ជាតិ​ ​ដែល​រាជរដ្ឋាភិបាល​ ​និង​ប្រជាជន​កម្ពុជា​ ​តែងតែ​ប្រារព្ធ​ធ្វើ​យ៉ាង​ខ្ជាប់ខ្ជួន​កន្លងមក​នោះ​ទេ​ ​ក៏ប៉ុន្ដែ​ចំ​ថ្ងៃ​ប្រារព្ធ​ពិធី​នោះ​ ​មន្ដ្​រីរា​ជ​ការ​ ​ក្នុង​វិស័យ​សាធារណៈ​ ​និង​និយោជិក​ ​កម្មករ​ក្នុង​វិស័យ​ឯកជន​ទាំងអស់​ ​ត្រូវ​បំពេញការងារ​ជា​ធម្មតា​»​។​

    ​ទោះជា​យ៉ាងនេះ​ក្តី​ប្រមុខ​រាជរដ្ឋាភិបាល​ក៏បាន​ស្នើរ​ឱ្យ​ពិចារណា​ក្នុង​ការ​លើក​ថ្ងៃឈប់​សម្រាក​នានា​ទៅ​បូក​ជាមួយ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ ​និង​ថ្ងៃបុណ្យ​ភ្ជុំ​ឱ្យ​មាន​រយៈពេល​យូរ​។​ ​ចំណែក​ឯ​ថ្ងៃមួយ​ចំនួន​ដែល​មិនសូវ​ចាំបាច់​អាច​កាត់បន្ថយ​ថ្ងៃ​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​ធ្វើអាជីវកម្ម​របស់​អ្នក​វិនិយោគ​៕​ ​