Author: ពេជ្រ តារាវុទ្ធ

  • អតីតមន្ត្រីនៅវិទ្យាស្ថានប៉ាស្ទ័រថា វីរុសកូរ៉ូណានឹងថយឥទ្ធិពល​ក្នុងសីតុណ្ហភាពនៅកម្ពុជា ព្រោះយើងជាប្រទេសក្តៅ មិនត្រជាក់ដូចនៅចិនទេ

    អតីតមន្ត្រីនៅវិទ្យាស្ថានប៉ាស្ទ័រថា វីរុសកូរ៉ូណានឹងថយឥទ្ធិពល​ក្នុងសីតុណ្ហភាពនៅកម្ពុជា ព្រោះយើងជាប្រទេសក្តៅ មិនត្រជាក់ដូចនៅចិនទេ

    ថ្មីៗនេះបន្ទាប់​ពីមានការព្រួយបារម្ភខ្លាំង​អំពីបញ្ហាជំងឺរលាកសួតថ្មីដែលកើតចេញពីមេរោគវីរុសកូរ៉ូណា (2019-nCov) លោកវេជ្ជបណ្ឌិត ជឹម ភក្ត្រា អតីតមន្ត្រីនៃមន្ទីរពិសោធន៍​នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាដែលមានបទពិសោធជាង 10ឆ្នាំក្នុងមន្ទីរពិសោធន៍ បានបង្ហាញពីចំណេះដឹងមួយចំនួនចំពោះបញ្ហាមេរោគរលាកសួតថ្មីនេះដល់សាធារណជនបានដឹង។

    នៅក្នុងនោះលោកវេជ្ជបណ្ឌិត បានបង្ហាញថា ជាទូទៅការចម្លងមេរោគវីរុសកូរ៉ូណាថ្មីនេះ អាចឆ្លងបានដោយអាស្រ័យលើកត្តា 3យ៉ាង គឺចំនួនមេរោគ កត្តាសីតុណ្ហភាព និង​ការប៉ះពាល់ និងនៅទល់មុខអ្នកជំងឺផ្ទាល់ដោយគ្មានរបាំងការពារ។

    លោកបានបញ្ជាក់ផងដែរថា កត្តាដែលមិនងាយរាលដាលនៅក្នុងប្រទេសកម្ពុជាយើង គឺដោយសារតែប្រទេសយើងមានសីតុណ្ហភាពលើសពី 30អង្សារសេ ដែលធ្វើឱ្យមេរោគមិនអាចរស់បានទេនៅពេលខ្ទាតចេញពីអ្នកជំងឺណាម្នាក់ទៅមនុស្សផ្សេងទៀត ព្រោះមេរោគនេះអាចរស់បានតែក្នុងសីតុណ្ហភាពក្រោម 20អង្សារសេតែប៉ុណ្ណោះ។ ហេតុនេះប្រសិនបើស្ថិតនៅចម្ងាយពីគ្នា 1ម៉ែត្រ មិនងាយនឹងឆ្លងទេ។ ចំពោះបញ្ហាមួយផ្សេងទៀត គឺនៅកម្ពុជាមិនទាន់មានអ្នកឆ្លងជំងឺនេះច្រើននៅឡើយទេ ហេតុនេះសូមប្រជាពលរដ្ឋខ្មែរយើង កុំមានការព្រួយបារម្ភខ្លាំងពេកដែលនឹងនាំឱ្យជ្រួលច្របល់៕

     

     

  • វេសឡាញ ចេញវិធានការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCov) ក្នុងបណ្តាញសាលារៀនរបស់ខ្លួន

    វេសឡាញ ចេញវិធានការទប់ស្កាត់ជំងឺរលាកសួតដោយវីរុសកូរ៉ូណាថ្មី (2019-nCov) ក្នុងបណ្តាញសាលារៀនរបស់ខ្លួន

    ស្របពេលដែលអាណាព្យាបាលសិស្សជាច្រើនកំពុងមានការព្រួយបារម្ភពី​សុវត្ថិភាពសុខភាព​របស់កូនៗនៅក្នុងសាលារៀន​ ក្រុមហ៊ុនវេសឡាញអេឌ្យូខេសិនគ្រុប បានចាប់ផ្តើមចេញ​យុទ្ធនាការ​ទប់ស្កាត់ជំងឺ​សួតដោយវីរុស​កូរ៉ូណាថ្មី (2019-nCov) នៅក្នុងបណ្តាញសាលារៀនរបស់ខ្លួនដើម្បីជួយបញ្ជៀសសិស្សានុសិស្សរបស់ខ្លួនពីមេរោគថ្មីនេះ។

    លោក គង់ សំនៀង  ប្រធាននាយក​ប្រតិបត្តិការនៃក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិន គ្រុប បានលើកឡើងថាបញ្ហាជំងឺរលាកសូតដែលកើតឡើងដោយវីរុសកូរ៉ូណាថ្មី (2019-nCov) នេះជាបញ្ហាមួយដែលអាណាព្យាបាលជាច្រើនមានការព្រួយបារម្ភ ជាពិសេស​គឺបារម្ភពីសុវត្ថិភាពរបស់កូនៗ តែស្ថានភាពជាក់ស្តែងបើតាមការបញ្ជាក់របស់អ្នកជំនាញដែលបណ្តាញព័ត៌មាន​ផ្លូវការនានាបានផ្សព្វផ្សាយថាមេរោគដែលនាំឱ្យកើតជំងឺនេះបានកើតឡើងច្រើនតែតំបន់ត្រជាក់ខ្លាំងតែប៉ុណ្ណោះ។ សម្រាប់កម្ពុជាដែលមានសីតុណ្ហភាពក្តៅ មេរោគនេះមិនសូវជាមានឥទ្ធិពលខ្លាំងប៉ុន្មាននោះទេ តែទោះជាយ៉ាងនេះក្តីយើងត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នា​ព្រោះសុខភាពជារឿងសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ។ ដោយមើលឃើញពីសារៈសំខាន់នៃការរក្សាសុខភាពសម្រាប់សិស្សានុសិស្ស និងកាន់តែពិសេស​ក្នុងស្ថានភាពដែល​មានការព្រួយបារម្ភពីការរីករាលដាលនៃមេរោគ​រលាកសួតដោយវីរ៉ុសកូរ៉ូណាថ្មីនេះ ទើបបណ្តាញសាលារៀនរបស់វេសឡាញទាំងអស់បានចាប់ផ្តើម​អនុវត្តនូវសកម្មភាពសំខាន់ៗជាច្រើន។

    លោកថា ជាវិធានការបន្ទាន់សម្រាប់គ្រប់សាខាទាំងអស់គឺត្រូវតាមដាន​ការវាស់ស្ទង់កម្តៅសិស្សមុនចូលថ្នាក់រៀនគ្រប់កម្រិតដើម្បីធានាថាសិស្សដែលមានសីតុណ្ហភាពលើស 38អង្សារសេ​អាចនឹងថែរក្សាសុខភាពបានទាន់ពេលវេលា។ បន្ថែមពីលើនេះគឺត្រូវលៀងដៃសិស្សគ្រប់គ្នានឹងសាប៊ូកំចាត់មេរោគ ឬអាកុល គ្រប់គ្នាមុនពេលចូលសាលារៀន។ លើសពីនេះទៅទៀតនៅគ្រប់សាខាទាំងអស់គឺបានត្រៀមទិញម៉ាស់ សាប៊ូ និងសម្ភារៈបរិក្ខាជាច្រើនផ្សេងទៀតដើម្បីផ្តល់ដល់សិស្សានុសិស្សប្រើប្រាស់ក្នុងគោលបំណងការពារពីការឆ្លងមេរោគផ្សេងៗ។ ដោយឡែកសម្រាប់សិស្សដែលមានអាការៈមិនស្រួល សាលានឹងទំនាក់ទំនងទៅអាណាព្យាបាលដើម្បីជូនពួកគេទៅផ្ទះវិញ។ ហើយក្នុងនោះសាលាក៏បានណែនាំឱ្យអាណាព្យាបាលទាំងអស់ប្រញ៉ាប់ទៅជួបគ្រូពេទ្យប្រសិនបើរកឃើញថាកូនៗរបស់គាត់មានអាការៈមិនសូវស្រួលខ្លួនដូចជាឡើងកម្តៅខ្ពស់ ហៀរសំបោរ ឬមានអាការៈដូចទៅនឹងការប្រកាសរបស់ក្រសួងសុខាភិបាល។ ដោយឡែកចំពោះសិស្សដែលបានទៅលេងប្រទេសចិនថ្មីក្នុងអំឡុងពេលមួយសប្តាហ៍ យើងបានស្នើសុំឱ្យគាត់សម្រាកនៅផ្ទះ 1 ទៅ2សប្តាហ៍ដើម្បីតាមដានសុខភាពឱ្យបានល្អជាមុនសិន។

    លោក គង់ សំនៀង បាននិយាយថា៖ «​សម្រាប់គ្រប់បន្ទប់រៀនទាំងអស់ដែលមានបង្អូច យើងនឹងឱ្យគាត់បិទម៉ាស៊ីនត្រជាក់ បើកបង្អួច​ឱ្យមានពន្លឺ និងកម្តៅចូលខ្លះ ដើម្បីឱ្យមានលំហូរខ្យល់​ចេញ-ចូលល្អ ព្រោះជាទូទៅជំងឺផ្តាសាយមិនសូវឆ្លង ឬងាប់មេរោគក្នុងសីតុណ្ហភាពក្តៅ»។

    លោក គង់ សំនៀង បានបន្ថែមទៀតថា សូមអាណាព្យាបាល​សិស្សកុំមានការព្រួយបារម្ភខ្លាំងពេកពីបញ្ហាការរីករាលដាល​នៃជំងឺថ្មីនេះ ព្រោះដូចលោកបានបញ្ចាក់ហើយថា​តាមការបង្ហាញពីបណ្តាញព័ត៌មានផ្លូវការជាច្រើន រួមទាំង​ការណែនាំរបស់វិជ្ជបណ្ឌិតមួយចំនួនផងបានឱ្យដឹងថា ប្រភេទជំងឺរលាកសួតនេះកើតឡើងពីប្រភេទមេរោគផ្តាសាយទេ។ ចំពោះស្ថានភាពកម្ពុជាយើង គឺខុសគ្នាពីស្ថានភាពនៅប្រទេសចិន ដោយសីតុណ្ហភាពនៅកម្ពុជាមិនអាចធ្វើឱ្យ​មេរោគឆ្លងមកងាយៗនោះទេ តែយើងក៏មិនត្រូវធ្វេសប្រហែសដែរ ជាពិសេសគឺបញ្ហាអនាម័យ។ ហេតុនេះប្រសិនបើយើងបានចូលរួមរក្សាអនាម័យល្អហើយ និងព្រមទាំងមានការយកចិត្តទុកដាក់ពីសាលាផង សូមបញ្ជូនកូនទៅសាលារៀនជាធម្មតាដើម្បីកុំឱ្យមានការប៉ះពាល់ដល់ការសិក្សា។

    គួរបញ្ជាក់ផងដែរថាមកដល់ពេលនេះ​នៅកម្ពុជាមានការរកឃើញអ្នកដែលឆ្លងមេរោគរលាកសួតថ្មី កើតពីវីរុសកូរ៉ូណា (2019-Ncov) តែម្នាក់ប៉ុណ្ណោះ ហើយតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលក៏បានឱ្យដឹងផងដែរថា អ្នកដែលផ្ទុកមេរោគនេះ​ត្រូវបានដាក់ដាច់ដោយឡែក និងថែទាំដោយយកចិត្តទុកដាក់បំផុតពីមន្ត្រីជំនាញ។ ចំពោះស្ថានភាពសុខភាពវិញ គឺស្ថិតក្នុងស្ថានភាពនឹងនរនោះទេ ខណៈក្រសួង និងភាគីពាក់ព័ន្ធកំពុងចេញយុទ្ធនាការទប់ស្កាត់ ក៏ដូចជាព្យាយាមគ្រប់លទ្ធភាពដើម្បីកុំឱ្យមានការឆ្លង ឬរីករាលដាលនៅក្នុងប្រទេសកម្ពុជា៕

  • ព័ត៌មានដែលនិយាយថានៅខេត្តកោះកុង​មានអ្នកឆ្លងមេរោគកូរ៉ូណា2នាក់បន្ថែមទៀតជាព័ត៌មានមិនពិត

    ព័ត៌មានដែលនិយាយថានៅខេត្តកោះកុង​មានអ្នកឆ្លងមេរោគកូរ៉ូណា2នាក់បន្ថែមទៀតជាព័ត៌មានមិនពិត

    មន្ទីរសុខាភិបាលខេត្តកោះកុងកាលពីពេលថ្មីៗនេះបានចេញសេចក្តីប្រកាសលើទំព័រ Facebook ផ្លូវការរបស់ខ្លួន​ថាការផ្សាយព័ត៌មានថា «រកឃើញអ្នកឆ្លងមេរោគកូរ៉ូណា2នាក់ទៀត នៅខេត្តកោះកុង» ជាព័ត៌មានមិនពិត។

    បើតាមការបញ្ជាក់របស់មន្ទីរសុខាភិបាលខេត្តកោះកុងបានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្តកោះកុងសូមធ្វើការឆ្លើយតបចំពោះសារព័ត៌មានដែលថាមកដល់ថ្ងៃទី29 ខែកមរា ឆ្នាំ2020 នេះមិនមានរកឃើញអ្នកឆ្លង​មេរោគកូរ៉ូណាវីរុស 2នាក់ក្នុងខេត្តកោះកុងដូចសារព័ត៌មានបានចុះនោះទេ។

    សូមសារព័ត៌មាន​ធ្វើការកែសម្រួល និងលុបចេញជាបន្ទាន់ ព្រោះវាជារឿងមិន​ពិត ធ្វើឱ្យមានការយល់ច្រឡំយ៉ាងខ្លាំង៕

  • ក្រសួង​សុខាភិបាល​ប្រកាសច្រានចោលព័ត៌មានក្លែងក្លាយ និងបញ្ជាក់ច្បាស់ថា កម្ពុជាមិនទាន់មានជំងឺរលាកសួតប្រភេទថ្មីនេះទេ

    ក្រសួង​សុខាភិបាល​ប្រកាសច្រានចោលព័ត៌មានក្លែងក្លាយ និងបញ្ជាក់ច្បាស់ថា កម្ពុជាមិនទាន់មានជំងឺរលាកសួតប្រភេទថ្មីនេះទេ

    ថ្មីៗនេះដោយសារតែការបារម្ភខ្លាំងពេកពីជំងឺរលាកសួតដោយមេរោគកូរ៉ូណា(corona) ដែលកំពុងរាតត្បាតក្នុងតំបន់នានាលើពិភពលោក ប្រជាជនកម្ពុជា បានចាប់អារម្មណ៍ខ្លាំងលើការតាមដានព័ត៌មានពាក់ព័ន្ធនឹងជំងឺដ៏គួរឱ្យខ្លាចមួយនេះ។ ទន្ទឹមនឹងការមានចំណាប់អារម្មណ៍ខ្លាំងនេះ គេហទំព័រនៃបណ្តាញសង្គមមួយចំនួន ហាក់កំពុងកេងចំណេញ​លើការទាក់ទាញចំណាប់អារម្មណ៍ ដោយការបំផុសបំផុលព័ត៌មានក្លែងក្លាយដើម្បីឱ្យមហាជន​ចូលមើលច្រើន និងធ្វើឱ្យភ័យខ្លាច។

    ឆ្លើយតបនឹងបញ្ហាពាក្យចចាមអារ៉ាមទាំងក្នុងសារជាសំឡេងដែលនិយាយថា ជំងឺរលាកសួតកូរ៉ូណា បានមកដល់កម្ពុជា ឬសារជាអក្សរដែលនិយាយថា ​ប្រភពនេះ ឬប្រភពនោះបញ្ជាក់ថា មានអ្នកជំងឺរលាកសួតកូរ៉ូណាកំពុងនៅក្នុងមន្ទីរពេទ្យរុស្ស៊ី ជាដើម…។ ក្រសួងសុខាភិបាលបានចេញមកបកស្រាយ និងបញ្ជាក់បដិសេធចោលទាំងស្រុងនូវប្រភពព័ត៌មានអកុសលទាំងអស់នោះ។

    ថ្មីៗនេះ ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា បានបញ្ជាក់ថា ព័ត៌មានមួយដែលបានបញ្ជាក់ដោយគណនីឈ្មោះថា Teary Lonh ដែលបាននិយាយថា មានករណីឆ្លងជំងឺរលាកសួតកូរ៉ូណា 2នាក់ ហើយត្រូវបានគេបិទព័ត៌មាននោះ គឺជាព័ត៌មានប្រឌិតទាំងស្រុង។ ហើយចំពោះគណនីដែលមានឈ្មោះថា Lama Phone Shop ដែលបានផ្សព្វផ្សាយឱ្យចែករំលែកព័ត៌មានបន្ទាន់នូវដំណឹងពីមន្ទីរពេទ្យរុស្ស៊ីថា មានជំងឺរលាកសួតកើតឡើងនោះ ក៏ជាព័ត៌មានក្លែងក្លាយដែរ។ ទន្ទឹមនឹងនោះក្រសួងក៏បានបញ្ជាក់ និងអះអាងយ៉ាងច្បាស់ផងដែរថា រហូតមកដល់ពេលនេះមិនទាន់មាន​វត្តមាននៃជំងឺរលាកសួតកូរ៉ូណានៅកម្ពុជានៅឡើយទេ ហើយសម្រាប់ព័ត៌មានបន្ថែម ក្រសួងនឹងធ្វើបច្ចុប្ប​ន្នភាពនៅក្នុងទំព័រ Facebook ផ្លូវការរបស់ក្រសួង រួមទាំងមធ្យោបាយផ្សេងៗទៀត ជូនសាធារណជនជ្រាបជាបន្តបន្ទាប់៕

  • ភ្ញាក់ផ្អើល​!​!​ ​ក្រោយ​ឃើញ​យន្ត​ហោះ​ដ្រូន​ធ្លាក់​លើទឹក​ដី​ខេត្តកោះកុង​.​.​.​

    ភ្ញាក់ផ្អើល​!​!​ ​ក្រោយ​ឃើញ​យន្ត​ហោះ​ដ្រូន​ធ្លាក់​លើទឹក​ដី​ខេត្តកោះកុង​.​.​.​

    ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​បន្ទាប់ពី​មាន​ប្រភព​ព័ត៌មាន​មួយ​បាន​បង្ហាញ​ពី​យន្ត​ហោះ​ដ្រូន​ ​1គ្រឿង​មាន​លេខ​សម្គាល់​ ​1701002​ ​មាន​តួខ្លួន​ប្រវែង​ ​5ម៉ែត្រ​ ​និង​ស្លាប​វែង​រហូតដល់​ទៅ​ ​9ម៉ែត្រ​បាន​ធ្លាក់​នៅក្នុង​ភូមិសាស្ត្រ​ ​ភូមិ​ពាម​កាយ​ ​ឃុំ​កោះ​ស្តេច​ ​ស្រុក​គិរី​សាគរ​ ​ខេត្តកោះកុង​ ​កាលពី​ថ្ងៃទី16​ ​ខែមករា​ ​ឆ្នាំ2020​ ​ម្សិលមិញ​។​ ​

    ​លោក​ឧត្តមសេនីយ៍​ទោ​ ​សំ​ ​ឃិ​នវៀន​ ​ស្នងការ​នគរបាល​ខេត្តកោះកុង​ ​បាន​បញ្ជាក់​ប្រាប់​បណ្តាញ​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ ​ពេលនេះ​សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ ​និង​ពិនិត្យមើល​ជាក់ស្តែង​ថា​ ​វា​ជា​កម្មសិទ្ធិ​របស់​អ្នកណា​?​ ​ដោយ​លោក​បាន​បញ្ជាក់​ទៀត​ថា​ ​នៅក្នុង​តំបន់​នោះ​ ​មាន​ក្រុមហ៊ុន​មួយ​ឈ្មោះ​ ​Union​ ​development​ ​កំពុង​ដំណើរ​អាជីវកម្ម​របស់​ពួកគេ​ ​ប៉ុន្តែ​លទ្ធផល​យ៉ាងណា​នោះ​ ​សមត្ថកិច្ច​នៅ​រង់ចាំ​ការ​សហការ​គ្នា​រវាង​សមត្ថកិច្ច​ជំនាញ​របស់ក្រ​សួង​មហាផ្ទៃ​ ​អាជ្ញាធរ​ខេត្ត​ ​និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​រួមគ្នា​ស្រាវជ្រាវ​រក​ម្ចាស់​ជា​បន្ត​៕​ ​


  • រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ចំ​ងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ

    រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ចំ​ងឺ​រលាក​សួត​ដែល​មិន​ស្គាល់​អត្តសញ្ញាណ


    ​ក្រសួង​សុខា​ភិ​បាល​ថ្មី​ៗ​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ពី​វិធានការណ៍​ការពារ​ជំងឺ​រលាក​សួត​ ​មិន​ស្គាល់​អត្តសញ្ញាណ​ ​មិនដឹង​ប្រភព​ ​និង​មូលហេតុ​ ​ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​ចិន​ឱ្យ​ប្រជាជន​ប្រុងប្រយ័ត្ន​ខ្លាច​មាន​ចម្លង​ ​ឬ​បង្ក​រហា​និ​ភ័យ​ដល់​ប្រជាជន​កម្ពុជា​។​ ​

    ​នៅក្នុង​សេចក្តី​ជូនដំណឹង​ក្រសួង​បាន​បញ្ជាក់​ថា​ ​សាធារណជន​ ​ជាពិសេស​អ្នកធ្វើ​ដំណើរ​ទៅ​ ​ឬ​ត្រលប់​មក​ពីទី​ក្រុង​វូ​ហាន​ ​ខេត្ត​ហ៊ុយ​បេ​ ​ប្រទេស​ចិន​ទាំងអស់​ ​ព្រោះ​នៅ​តំបន់​នេះ​មាន​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញា​កំពុង​កើតឡើង​។​ ​ក្រសួង​បញ្ជាក់​ថា​ជំងឺ​ចម្លែក​នេះ​មិន​ទាន​កើតមាន​នៅ​ប្រទេស​កម្ពុជា​នៅឡើយ​ទេ​ ​ហើយ​ក្រសួង​កំពុងតែ​តាមដាន​ពី​ស្ថានភាព​នៃ​ការ​កើតមាន​ករណី​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ​នេះ​ ​ក្រោយ​អង្គការសុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​ ​(​WHO​)​ ​បាន​ប្រកាស​ព័ត៌មាន​ពី​ចំ​ងឺ​រលាក​សួត​នេះ​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​តំបន់​ដែល​បាន​បញ្ជាក់​ខាងលើ​កាលពី​ថ្ងៃទី​ ​31​ ​ខែធ្នូ​ ​ឆ្នាំ2019​។​ ​

    ​រោគសញ្ញា​នៃ​ជំងឺ​រលាក​សួត​មិន​ស្គា​ល​អត្តសញ្ញាណ​នេះ​ ​គឺ​ក្តៅ​ខ្លួន​ ​រោគសញ្ញា​ហត់​ ​ហើយ​ក្រោយ​ថត​កាំរស្មីអ៊ិច​បង្ហាញថា​មាន​ដំបៅ​សួត​សងខាង​។​ ​លទ្ធផល​បាន​ពី​មន្ទីរពិសោធន៍​បាន​បញ្ចាក់​ថា​ ​ជំងឺ​ដែល​កំពុង​កើតឡើង​នេះ​ ​មិនមែន​ជា​ចំ​ងឺ​សា​ ​(​SARS​)​ ​ជំងឺ​ផ្តាសាយ​បក្សី​ ​ជំងឺ​ផ្តាសាយ​បង្ក​រ​ដោយ​វី​រុស​អេ​ដេ​ណូ​ ​(​adenovirus​)​ ​ជំងឺ​ ​MERS​ ​ឬ​ជំងឺ​ផ្លូវដង្ហើម​ដទៃទៀត​នោះ​ទេ​។​ ​អង្គការ​ ​WHO​ ​បាន​បញ្ជាក់​ថា​មិនទាន់​មាន​ភស្តុតាង​ណាមួយ​បញ្ជាក់​ពី​ការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​នោះ​ទេ​ ​តែ​ពេលនេះ​អ្នក​ចំ​ងឺ​ទាំងអស់​កំពុង​ត្រូវ​បាន​គ្រូពេទ្យ​តាមដាន​ ​និង​ដាក់​ឱ្យ​នៅ​ដាច់ពីគេ​។​ ​

    ​ជា​ការ​ការពារ​ទុកជាមុន​ ​ឯកឧត្តម​ ​ម៉ម​ ​ប៊ុ​ន​ហេង​ ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ​បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​ធ្វើដំណើរ​ទៅ​ ​ឬ​វិលត្រឡប់​មក​ពីទី​ក្រុង​វ៉ូ​ហាន​ ​ខេត្ត​ហ៊ុយ​បេ​ ​ប្រទេស​ចិន​ ​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​។​ ​ប្រសិនបើ​មាន​រោគសញ្ញា​ដូចជា​គ្រុនក្តៅ​ ​ក្អក​ ​និង​ពិបាក​ដកដង្ហើម​ ​ទាំង​ក្នុង​អំឡុង​ពេល​ធ្វើំ​ដំណើរ​ ​ឬ​បន្តា​ប់​ពី​ត្រឡប់មកវិញ​សូម​ទៅ​ជួប​វិជ្ជ​បណ្ឌិត​។​ ​
    ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថាបើ​ទោះបីជា​មិនទាន់​មាន​កើតជំងឺ​ចម្លែក​នេះ​នៅ​កម្ពុជា​ក៏ដោយ​ ​តែ​ក្រសួង​នឹង​ដាក់​ម៉ា​ស៊ីន​ស្កែ​នក​ម្តៅ​នៅ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​ ​និង​សៀម​រៀប​ ​រួម​ទាំង​ស្រាវជ្រាវ​ករណី​សង្ស័យ​ដោយ​ក្រុម​ចត្តាឡីស័​ក​នៅ​តាម​ច្រក​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ ​ព្រមទាំង​រៀបចំ​បន្ទប់​ដាក់​អ្នកជំងឺ​ឱ្យ​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូវៀត​ ​មន្ទីរពេទ្យ​ខេត្ត​ព្រះសីហនុ​ ​និង​មន្ទីរពេទ្យ​ខេត្តសៀមរាប​៕​ ​

  • ​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​ ​(​EDI​)​ ​រៀបចំ​សិក្ខាសាលា​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​

    ​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​ ​(​EDI​)​ ​រៀបចំ​សិក្ខាសាលា​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​


    ​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​ ​(​EDI​)​ ​សហការ​ជាមួយនឹង​មជ្ឈមណ្ឌល​ភាសាអង់គ្លេស​ ​Leaderland​ ​នៃ​បណ្តាញ​អប់រំ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​ដែល​គាំទ្រ​ដោយ​ ​Franklin​ ​Covey​ ​Cambodia​ ​បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ទម្លាប់​ល្អ​ទាំង7​ ​យ៉ាង​សម្រាប់​បុគ្គល​ឆ្នើម​ ​ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែល​កំពុង​ត្រូវការ​ជំនួយ​ដើម្បី​ព្យាបាល​កុមារ​កម្ពុជា​ជាច្រើន​រូប​នៅក្នុង​ខេត្ត​សៀម​រៀប​ ​នៅ​ចុងខែ​ធ្នូ​ ​ឆ្នាំ2019​ ​នេះ​។​ ​​

    ​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​អគ្គនាយក​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​កម្មវិធី​សិក្ខាសាលា​ទម្លាប់​ល្អ​ទាំង7​ ​យ៉ាង​សម្រាប់​បុគ្គល​ឆ្នើម​ ​នេះ​មាន​គោលបំណង​សំខាន់​ក្នុង​ការ​ផ្តល់​ឱកាស​សម្រាប់​បុគ្គលិក​ក្រុមហ៊ុន​នានា​ ​និង​សាធារណជន​ឱ្យ​បាន​ចូលរួម​ចំណែក​ទាំងអស់គ្នា​ក្នុង​ការ​ធ្វើសកម្មភាព​មនុស្សធម៌​ផង​ ​និង​ទទួល​បានការ​បណ្តុះបណ្តាល​ដើម្បី​អភិវឌ្ឍ​ជីវិត​ ​និង​ផលិតភាព​ការងារ​សម្រាប់​ឆ្នាំ​ថ្មី​ផង​។​ ​ក្នុងនាម​យើង​ជា​ប្រជាជន​ខ្មែរ​ ​យើង​អាច​មានលទ្ធភាព​ក្នុង​ការ​ជួយគ្នា​ ​ជាពិសេស​ការ​ជួយ​ជីវិត​កុមារ​កម្ពុជា​ ​គ្រាន់តែ​យើង​មិនទាន់​មាន​ពេល​ជួបជុំ​ ​ឬមិន​អាច​ចូលរួម​តែម្នាក់ឯង​បាន​។​ ​ហេតុនេះ​យើង​អាចប​ង្កើត​កម្មវិធី​ជុំគ្នា​ដើម្បី​ប្រមូល​ថវិកា​បរិច្ចាគ​រួមគ្នា​សម្រាប់​ជួយ​កិច្ចការ​សង្គម​។​ ​

    ​លោក​ ​ប៉ិច​ ​បូ​ឡែន​ ​បាន​និយាយ​ថា​៖​ ​«​នៅ​ថ្ងៃនេះ​ ​យើង​បាន​រួមគ្នា​បរិច្ចាគ​ថវិកា​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​ ​ថ្វីត្បិតតែ​ថវិកា​ប៉ុន្មាន​ពាន់​ដុល្លារ​នេះ​មិន​ច្រើន​ ​តែ​យើង​សង្ឃឹមថា​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ដល់​ជីវិត​កុមារ​កម្ពុជា​មួយចំនួន​តាមរយៈ​សកម្មភាព​ដ៏​ល្អ​របស់​មន្ទីរពេទ្យ​»​។​ ​

    ​ស្ថាបនិក​ស្ថាប័ន​អប់រំ​ខាងលើ​បាន​លើកឡើង​ថា​ ​ថវិកា​ដែល​យើង​បាន​ចូលរួម​ចំណែក​បរិច្ចាគ​នៅ​ថ្ងៃនេះ​ ​បាន​មក​ពី​ការ​បង់ថ្លៃ​របស់​អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ ​និង​អ្នកឧបត្ថម្ភ​មួយចំនួន​ផ្សេងទៀត​។​ ​កន្លងមក​យើង​ក៏បាន​រៀបចំ​កម្មវិធី​សប្បុរសធម៌​មួយចំនួន​ផង​ដែរ​ដើម្បី​ជំរុញ​ឱ្យ​មាន​សកម្មភាព​មនុស្សធម៌​ក្នុង​ផ្នែក​នានា​ដែល​កំពុង​ត្រូវការ​ជំនួយ​ឧបត្ថម្ភ​។​

    ​លោក​ ​នឹម​ ​ឈុ​ន្នី​ ​ស្ថាបនិក​ក្រុមហ៊ុន​ ​Vipassa​ ​និង​ជា​អ្នក​រៀបចំ​កម្មវិធី​រត់​ពី​ភ្នំពេញ​ទៅ​ខេត្តសៀមរាប​ដើម្បី​ប្រមូល​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរបាន​លើកឡើង​ថា​ ​មន្ទីរពេទ្យ​កុមារ​អង្គរ​ជា​មន្ទីរពេទ្យ​ចិត្តធម៌​ ​និង​មាន​សេវាកម្ម​ល្អ​ដែល​ជួយ​ដល់​កុមារ​កម្ពុជា​ជាច្រើន​រូប​ដោយ​ឥតគិតថ្លៃ​។​ ​ហេតុនេះ​ហើយ​ទើប​លោក​ខិតខំ​ប្រឹងប្រែង​ប្រមូល​ថវិកា​ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​ជីវិត​កុមារ​កម្ពុជា​តាមរយៈ​ការ​ព្យាបាល​របស់​មន្ទីរពេទ្យ​។​ ​លោក​ថាស​កម្ម​ភាព​នៃ​ការរៀបចំ​សិក្ខាសាលា​ ​និង​ការ​ជួយ​របស់​វេស​ឡាញ​ ​នៅ​ថ្ងៃនេះ​ជាសកម្ម​ភាព​ប្រកបដោយ​ភាព​សប្បុរស​ដ៏​ធំធេង​មួយ​ដែល​អាច​ជំរុញ​ឱ្យ​លោក​កាន់តែ​ខិតខំ​ ​និង​ធ្វើ​ឱ្យ​មន្ទីរពេទ្យ​ទទួល​បាន​ថវិកា​សម្រាប់​ដោះស្រាយ​បញ្ហា​ថវិកា​ប្រចាំឆ្នាំ​៕​

  • វេស​ឡា​ញប​ង្កើត​គម្រោង​ឱ្យ​សិស្ស​ស្រាវជ្រាវ​ ​និង​បង្ហាញ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​

    វេស​ឡា​ញប​ង្កើត​គម្រោង​ឱ្យ​សិស្ស​ស្រាវជ្រាវ​ ​និង​បង្ហាញ​ពី​សក្តា​នុ​ពល​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​

    ​នៅក្នុង​យុគសម័យ​បច្ចុប្បន្ន​នេះ​ ​ការសិក្សា​ចាំបាច់​ត្រូវតែ​មាន​ភាព​ទូលំទូលាយ​ ​ព្រោះ​ការ​ធ្វើការងារ​ ​និង​ការប្រកួត​ប្រជែង​កាន់តែ​មាន​លក្ខណៈ​ធំ​ទូលាយ​ឡើង​ពី​ ​1ថ្ងៃ​ទៅ​ ​1ថ្ងៃ​។​ ​ដោយ​មើលឃើញ​ពី​ចំណុច​នេះ​ ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​បង្កើត​គម្រោង​សំខាន់​មួយ​ ​ដែល​អនុញ្ញាត​ឱ្យ​សិស្ស​ក្នុង​បណ្តាញ​សាលារៀន​របស់​ខ្លួន​ ​បាន​បង្ហាញ​សមត្ថភាព​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ពី​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​។​ ​

    ​លោក​ ​ពូន ​សា​រឿន​ ​នាយក​សាលា​វេស​ឡាញ​ ​សាខា​សន្ធរ​ម៉ុ​ក​ ​បាន​លើកឡើង​ថា​ ​កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ​មានឈ្មោះ​ថា​ ​“​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​”​ ​ដែល​គោលបំណង​សំខាន់​នៃ​កម្មវិធី​នេះ​ ​គឺ​ជំរុញ​ឱ្យ​សិស្សានុសិស្ស​ចេះ​សិក្សា​ស្រាវជ្រាវ​ ​ធ្វើការងារ​ជា​ក្រុម​ ​បង្កើន​ភាពជា​អ្នកដឹកនាំ​ ​និង​ស្វែងយល់​ពី​វប្បធម៌​ ​និង​ការរស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​ឱ្យ​កាន់តែ​ទូលំទូលាយ​។​ ​កម្មវិធី​នេះ​តម្រូវ​ឱ្យ​សិស្ស​ស្រាវជ្រាវ​តាមរយៈ​បច្ចេកវិទ្យា​ពី​ប្រទេស​នី​មួយ​ៗ​ក្នុង​តំបន់​អាស៊ាន​ឱ្យ​បាន​ច្បាស់លាស់​ ​ទាំង​វប្បធម៌​ ​ការ​ស្លៀកពាក់​ ​ទំនៀមទម្លាប់​ ​សិល្បៈ​របាំ​ ​ទីតាំង​ភូមិសាស្ត្រ​ ​និង​សេដ្ឋកិច្ច​ជាដើម​ ​ដោយមាន​ការ​ជួយ​តម្រង់​ទិស​ណែនាំ​ពី​គ្រូបង្រៀន​បន្ថែម​។​ ​បន្ទាប់ពី​បាន​ស្រាវជ្រាវ​ច្បាស់លាស់​ហើយ​ ​សិស្ស​ត្រូវ​សរសេរជា​អត្ថ​បទ​ខ្លី​ៗ​ ​និង​ត្រៀម​រៀបចំ​សម្ភារ​ ​ដើម្បី​បង្ហាញ​នៅក្នុង​កម្មវិធី​ជួបជុំ​ធំ​មួយ​នៅ​ថ្ងៃទី25ធ្នូ​ ​សម្រាប់​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​។​ ​

    ​លោក​ ​ពូន ​សា​រឿន​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​បន្ថែម​ពី​ការរៀបចំ​ ​និង​បង្ហាញ​ជា​អត្ថបទ​ ​ឬ​សិល្បៈ​មួយចំនួន​ហើយ​ ​សិស្ស​ក៏​ត្រូវ​បង្ហាញ​ការ​សម្តែង​សិល្បៈ​តាម​ប្រទេស​នី​មួយ​ៗ​ទៅកាន់​អ្នកទស្សនា​ផង​ដែរ​។​ ​ការ​ធ្វើបែប​នេះ​ ​គឺ​ធ្វើ​ឱ្យ​ពួកគេ​អាច​ប្រើប្រាស់​ថ្ងៃទី25ធ្នូ​ ​ដើម្បី​ទទួល​ ​និង​ចែករំលែក​ចំណេះដឹង​ជា​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​»​។​ ​

    ​លោក​ ​ពូន ​សា​រឿន​ ​បាន​លើកឡើង​ផង​ដែរ​ថា​ ​យើង​ចង់ឱ្យ​យុវជន​សិក្សា​ស្វែងយល់​ឱ្យ​បាន​ទូលំទូលាយ​ពី​វប្បធម៌​នៃ​ប្រទេស​នានា​លើ​ពិភពលោក​ ​តែ​យើង​ក៏​ចង់ឱ្យ​ពួកគេ​សិក្សា​ស្វែងយល់​ស៊ីជម្រៅ​តែម្តង​លើ​មរតក​វប្បធម៌​ខ្មែរ​ផង​ដែរ​។​ ​ហេតុនេះ​ហើយ​ទើប​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​ថ្ងៃទី25ធ្នូ​នេះ​យើង​រៀបចំ​ជា​កម្មវិធី​ដ៏​មាន​សារៈសំខាន់​ជាច្រើន​ ​ដូចជា​ការស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ​តាមសម័យ​កាល​ ​រួម​ទាំង​ការស្រាវជ្រាវ​ប្រកបដោយ​គុណ​តម្លៃ​ជាច្រើន​ផ្សេងទៀត​។​ ​

    ​យុវតី​ ​លី​ ​ហៀក​ ​សិស្ស​នៃ​សាលារៀន​វេស​ឡាញ​ ​សាខា​សន្ធរ​ម៉ុ​ក​ ​បាន​លើកឡើង​ថា​ ​កម្មវិធី​ទិសដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ាន​ ​នេះ​ជា​កម្មវិធី​ដ៏​ល្អ​មួយ​ដែល​ជួយ​ឱ្យ​គាត់​មិន​ត្រឹមតែ​ទទួល​បាន​ភាព​រីករាយ​ប៉ុណ្ណោះទេ​ ​តែ​ក៏​ទទួល​បាន​បទ​ពិសោធ​ជាច្រើន​ ​ក្នុង​ការ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ពី​ប្រទេស​នានា​ក្នុង​តំបន់​ ​និង​បទ​ពិសោធ​ក្នុង​ការសម្រប​សម្រួលការ​ងារ​ជា​ក្រុម​។​ ​ម្យ៉ាងវិញទៀត​ ​វា​ក៏​ជា​ឱកាស​ដ៏​ល្អ​ផង​ដែរ​សម្រាប់​ឱ្យ​សិស្ស​ដែល​ចូលរួម​ក្នុង​សកម្មភាព​ទាំងអស់​នេះ​ ​បាន​បង្កើន​ភាព​ក្លាហាន​ក្នុង​ការ​សម្តែង​នៅ​លើ​ឆាក​សម្រាប់​ឱ្យ​សិស្សានុសិស្ស​ជាច្រើន​ផ្សេងទៀត​បាន​ទស្សនា​៕​ ​

  • លោក​ ​នឹម​ ​ឈុ​ន្នី​ ​រត់​ពី​ភ្នំពេញ​ដល់​សៀមរាប​ ​ដើម្បី​រក​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​

    លោក​ ​នឹម​ ​ឈុ​ន្នី​ ​រត់​ពី​ភ្នំពេញ​ដល់​សៀមរាប​ ​ដើម្បី​រក​ថវិកា​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​

    ​គ្រូបង្រៀន​ខាង​សមាធិ​ ​និង​ជា​អ្នកនិពន្ធ​ ​លោក​ ​នឹម​ ​ឈុ​ន្នី​ ​បាន​បង្កើត​ព្រឹត្តិ​ការណ៍​មួយ​ជាលើកដំបូង​បំផុត​សម្រាប់​ជីវិត​ ​នោះ​គឺ​ការ​រត់​ចម្ងាយ​ជាង​ ​300គីឡូម៉ែត្រ​ ​ពី​ភ្នំពេញ​ទៅ​សៀមរាប​ដើម្បី​រៃអង្គាស​ថវិកា​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​ជា​មន្ទីរពេទ្យ​ដែល​ជួយសង្គ្រោះ​កុមារ​កម្ពុជា​ជាច្រើន​នាក់​ជា​រៀងរាល់ថ្ងៃ​ដោយ​ឥតគិតថ្លៃ​។​

    ​លោក​ ​នឹម​ ​ឈុ​ន្នី​ ​បាន​លើកឡើង​ថា​ ​សកម្មភាព​រៃអង្គាស​ប្រាក់​នេះ​មានឈ្មោះ​ថា​ ​Running​ ​for​ ​Children’s​ ​Lives​ ​Cambodia​ ​2019​ ​ធ្វើឡើង​ដើម្បី​ជា​ព្រឹត្តិ​ការណ៍​សម្រាប់​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ​ក្នុង​គោលបំណង​ប្រមូល​ថវិកា​ឱ្យ​បាន​ ​10ម៉ឺន​ដុល្លារ​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ ​នៅ​ខេត្តសៀមរាប​។​ ​សកម្មភាព​រត់​នេះ​ ​គឺ​នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​ថ្ងៃទី15​ ​ខែធ្នូ​ ​ឆ្នាំ2019ខាងមុខនេះ​ ​ដោយ​លោក​នឹង​ចេញដំណើរ​ពី​រង្វង់​មូល​នាង​មច្ឆា​ ​សង្កាត់​ព្រែកលៀប​ ​ក្រុងភ្នំពេញ​ ​រហូតដល់​ក្រុង​សៀមរាប​ ​តាមផ្លូវ​ជាតិ​លេខ6​ ​និង​ផ្លូវជាតិ​លេខ7​ ​ដោយ​ចំណាយ​រយៈពេល​ ​10ថ្ងៃ​ ​លើ​ចម្ងាយផ្លូវ​ប្រមាណ​ ​314គីឡូម៉ែត្រ​។​

    ​លោក​ ​នឹម​ ​ឈុ​ន្នី​ ​បាន​និយាយ​ថា​៖​ ​«​មូលហេតុ​សំខាន់​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​សម្រេចចិត្ត​ធ្វើសកម្មភាព​នេះ​ ​ដោយសារតែ​ខ្ញុំ​យល់ថា​ ​ការ​ធ្វើសកម្មភាព​មនុស្សធម៌​ ​គឺ​អាច​ធ្វើ​បាន​សម្រាប់​យើង​គ្រប់​ៗ​គ្នា​ ​ហើយ​មិន​ចាំបាច់​មាន​ធនធាន​ច្រើន​ក៏អាច​ធ្វើ​បាន​ដែរ​ ​គ្រាន់តែ​ត្រូវការ​ការ​តាំងចិត្ត​ ​និង​ឆន្ទៈ​ពិតប្រាកដ​ដើម្បី​ធ្វើ​វា​ប៉ុណ្ណោះ​»​។​

    ​លោក​បន្ត​ថា​ ​ការ​រត់​លើ​ចម្ងាយផ្លូវ​ជាង​ ​300គីឡូម៉ែត្រ​នេះ​ ​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ​ ​វា​ត្រូវការ​ពេលវេលា​ជាច្រើន​មុន​ពេល​ចេញដំណើរ​ ​ដើម្បី​ហាត់​សម​ឱ្យ​រាងកាយ​ស៊ាំ​ជាមួយនឹង​ស្ថានភាព​លំបាក​ ​ហាលថ្ងៃ​ ​ហាលភ្លៀង​ជាមុន​សិន​។​ ​តែ​ទោះជា​យ៉ាងនេះ​ក្តី​ ​ប្រសិនបើ​យើង​មានការ​តាំងចិត្ត​ថា​ ​យើង​នឹង​ធ្វើ​ឱ្យ​បាន​ ​ដើម្បី​សកម្មភាព​ណាមួយ​ ​ជាពិសេស​សកម្មភាព​មនុស្សធម៌​ ​ដើម្បី​ជួយ​ជីវិត​កុមារ​ ​គឺ​យើង​ពិតជា​អាច​ធ្វើ​បាន​។​ ​ចំណុច​នេះ​ជា​សារ​មួយ​ដើម្បី​បង្ហាញ​ដល់​សាធារណជន​ផង​ដែរ​ថា​ ​លោកអ្នក​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​មនុស្ស​បាន​គ្រប់​ៗ​គ្នា​ ​គ្រប់​ស្ថានភាព​ ​និង​គ្រប់​កាលៈទេសៈ​។​ ​មិន​ចាំបាច់​ចាំ​ដល់​មាន​លុយ​ច្រើន​ ​ទើប​ចាប់ផ្តើម​ចែករំលែក​នោះ​ទេ​ ​យើង​អាច​ចែករំលែក​តាម​លទ្ធភាព​ដែល​យើង​អាច​ធ្វើ​ទៅ​បាន​។​ ​ប្រសិនបើ​យើង​មាន​កម្លាំង​ ​មាន​ថាមពល​យើង​អាចប​ង្កើត​ព្រឹត្តិ​ការណ៍​ណាមួយ​ដើម្បី​ជួយ​ដល់​សកម្មភាព​មនុស្សធម៌​ ​តែ​ប្រសិនបើ​យើង​មិន​ចង់​ធ្វើ​រឿង​ទាំងអស់​នោះ​ទេ​ ​ក៏​យើង​អាច​ចូលរួម​ចំណែក​តាមរយៈ​ការ​បរិច្ចាគ​ធនធាន​ផ្ទាល់ខ្លួន​ក្នុង​កម្រិត​សមរម្យ​ណាមួយ​បាន​ដែរ​។​

    ​លោ​ក​ឈុ​ន្នី​ ​បាន​បង្ហាញ​ពី​មូលហេតុ​ដែល​ធ្វើ​ឱ្យ​លោក​បង្កើត​គំនិត​នេះ​ឡើង​ផង​ដែរ​ថា​៖​ ​«​កន្លងមក​ក្មួយស្រី​ខ្ញុំ​ក៏​ធ្លាប់​មាន​ជំងឺ​ ​និង​ទទួល​បានការ​មើលថែ​ទាំ​យ៉ាង​យកចិត្ត​ទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ដែរ​។​ ​នៅ​ទីនោះ​មានការ​យកចិត្ត​ទុកដាក់​ខ្លាំង​ក្នុង​ការ​ព្យាបាល​រហូត​ជាសះស្បើយ​ដោយ​ឥតគិតថ្លៃ​ទាំងអស់​។​ ​ចំណុច​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មើលឃើញ​ថា​ ​មន្ទីរពេទ្យ​នេះ​ជា​មន្ទីរពេទ្យ​ប្រកបដោយ​មេត្តាករុណា​ធម៌​ ​និង​មាន​បេសកកម្ម​ដ៏​ល្អ​បំផុត​ក្នុង​ការ​ជួយសង្គ្រោះ​កុមារ​កម្ពុជា​»​។​

    ​បន្ថែម​ពីលើ​នេះ​ ​លោក​ក៏បាន​បង្ហាញ​ផង​ដែរ​ថា​ ​សកម្មភាព​នៃ​ការ​រត់​ដើម្បី​រៃអង្គាស​ប្រាក់​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ​ ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​សាធារណជន​គ្រប់រូប​ ​ព្រោះ​កន្លងមក​លោក​ជឿ​ថា​ ​មាន​មនុស្សជា​ច្រើន​ចង់​ជួយ​ដល់​មន្ទីរពេទ្យ​មនុស្សធម៌​ដ៏​ធំ​មួយ​នេះ​ ​តែ​មិន​ហ៊ាន​បរិច្ចាគ​ថវិកា​ក្នុង​កម្រិត​តិច​តូច​ដោយ​ផ្ទាល់​។​ ​ហេតុនេះ​យុទ្ធនាការ​លើក​នេះ​ ​លោកអ្នក​អាច​បរិច្ចាគ​ថវិកា​ដោយ​ពេញចិត្ត​ ​មិនបាច់​ខ្វល់​ពី​ចំនួន​ច្រើន​ ​ឬ​តិច​នោះ​ឡើយ​។​ ​ទោះបីជា​ក្នុង​កម្រិត​តិចតួច​ប៉ុនណា​ក៏អាច​ចូលរួម​បាន​ដែរ​ ​ហើយ​ការចូលរួម​ចំណែក​ជួយ​លើក​នេះ​ ​គឺជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​ដើម្បី​សង្គ្រោះ​ជីវិត​កុមារ​ជាច្រើន​នាក់​នៅ​កម្ពុជា​។​

    ដើម្បី​ទំនាក់ទំនង​ចូលរួម​បរិច្ចាគ​ ​សាធារណជន​អាច​ផ្ញើ​ប្រាក់​ដោយ​ផ្ទាល់​ទៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​តាមរយៈ​គណនី​ធនាគារ​ ​ABA​ ​Bank​ ​(​000853843​)​ ​ឬ​តាមរយៈ​គណនី​របស់​ ​Wing​ ​លេខ​ ​9122សម្រាប់​ប្រាក់​រៀល​ ​និង​លេខ​ ​8122សម្រាប់​ប្រាក់​ដុល្លារ​។​ ​ជម្រើស​ម្យ៉ាងទៀត​ដើម្បី​បរិច្ចាគ​ ​លោកអ្នក​ក៏អាច​ចូល​ទៅ​គេហទំព័រ​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយ​ផ្ទាល់​ក៏បាន​តាមរយៈ​ការ​តភ្ជាប់​ទៅ​៖​ ​https​:​/​/​www.simplygiving.com​/​running​-​for​-​children​-​lives​-​cambodia​-​2019​ ​៕​

  • ប្រាសាទអង្គរវត្ត​ ​និង​វប្បធម៌​ខ្មែរ​ ​ជា​ចំណុច​ទាក់ទាញ​ឱ្យ​សិស្ស​អាមេរិក​ ​1ក្រុម​ចងចាំ​ពី​កម្ពុជា​

    ប្រាសាទអង្គរវត្ត​ ​និង​វប្បធម៌​ខ្មែរ​ ​ជា​ចំណុច​ទាក់ទាញ​ឱ្យ​សិស្ស​អាមេរិក​ ​1ក្រុម​ចងចាំ​ពី​កម្ពុជា​

    ​សិស្ស​អាមេរិក​ ​1ក្រុម​មក​ពីរ​ដ្ឋ​ ​Colorado​ ​ដែល​បាន​មក​ប្រទេស​កម្ពុជា​រយៈពេល​ ​3សប្តាហ៍​ ​តាមរយៈ​កម្មវិធី​ផ្លាស់​ប្តូរ​ការសិក្សា​រវាង​សាលារៀន​ ​និង​សាលារៀន​ ​(​International​ ​School​ ​to​ ​School​)​ ​ជាមួយនឹង​បណ្តាញ​សាលារៀន​របស់​ ​វេស​ឡាញ​ ​បាន​លើកឡើង​ថា​ ​ប្រាសាទអង្គរវត្ត​ ​និង​វប្បធម៌​ខ្មែរ​ ​មាន​ចំណុច​ទាក់ទាញ​ជាច្រើន​ដែល​ធ្វើ​ឱ្យ​ពួកគេ​ចងចាំ​ ​និង​ចង់​មក​ទស្សនា​កម្ពុជា​ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​អនាគត​។​

    ​ក្រុម​សិស្ស​អាមេរិក​ទាំងអស់​នោះ​មក​ពីសា​លា​ ​Angevine​ ​School​ ​ដោយ​កម្មវិធី​នេះ​តម្រូវ​ឱ្យ​ពួកគេ​មក​រស់នៅ​ជាមួយ​ក្រុម​គ្រួសារ​របស់​សិស្ស​ខ្មែរយើង​ចំនួន​ ​8នាក់​ដែល​បាន​ចេញទៅ​សហរដ្ឋអាមេរិក​ក្នុងរយៈពេល​ ​3សប្តាហ៍​ដូចគ្នា​។​ ​នៅក្នុង​សកម្មភាព​នៃ​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធ​នេះ​ ​ពួកគេ​នឹង​ទទួល​បានការ​មើលថែ​ទាំ​យ៉ាង​ដិតដល់​ពី​អាណាព្យាបាល​ខ្មែរ​ ​ដោយ​អនុញ្ញាត​ឱ្យ​ពួកគេ​បាន​ស្វែងយល់​ពីរ​បៀ​បរ​ប​បនៃ​ការរស់នៅ​ ​វប្បធម៌​ ​ម្ហូបអាហារ​ខ្មែរ​ ​និង​តំបន់​ប្រវត្តិ​សាស្រ្ត​សំ​ខាន់​ៗ​ជាច្រើន​នៅ​កម្ពុជា​ ​ដូចជា​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត​ ​ជាដើម​។​ ​សកម្មភាព​ដ៏​ល្អ​ប្រសើរ​នេះ​ ​នឹង​ធ្វើ​ឱ្យ​សិស្ស​បរទេស​បាន​យល់​កាន់តែ​ច្បាស់​ ​ពី​ចំណុច​ពិ​សេស​ៗ​របស់​ប្រទេស​កម្ពុជា​ ​ព្រមទាំង​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​រវាង​គ្រួសារ​ ​និង​សិស្ស​ខ្មែរ​ជាមួយ​គ្រួសារ​ ​និង​សិស្ស​នៅ​សហរដ្ឋអាមេរិក​។​ ​

    ​លោក​ ​គង់​ ​សំនៀង​ ​ប្រធាន​នាយក​ប្រតិបត្តិ​ការ​នៃ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​គ្រុប​ ​បាន​បញ្ជាក់​ថា​ ​កម្មវិធី​ផ្លាស់​ប្តូរ​ការសិក្សា​រវាង​សិស្ស​កម្ពុជា​ ​និង​អាមេរិក​នេះ​ ​ជា​កម្មវិធី​ប្រកបដោយ​សារៈសំខាន់​សម្រាប់​ពង្រឹង​ទំនាក់ទំនង​របស់​សិស្ស​ខ្មែរ​ជាមួយនឹង​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​។​ ​បន្ថែម​ពីលើ​នេះ​ ​សិស្ស​ក៏អាច​ឆ្លៀតយក​ឱកាស​ទាំងអស់​នេះ​ដើម្បី​ផ្សព្វផ្សាយ​ពី​វប្បធម៌​ ​ប្រពៃណី​ ​ផ្នត់គំនិត​ ​និង​ការអប់រំ​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​បាន​យ៉ាង​ទូលំទូលាយ​ ​ស្រប​ពេល​ដែល​ពួកគេ​ក៏អាច​ផ្ស៊ាំ​ខ្លួន​ ​និង​ស្វែងយល់​ពី​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​នោះ​ផង​ដែរ​។​ ​លោក​ថា​ ​ប្រសិនបើ​សិស្ស​ខ្មែរយើង​បាន​ស្គាល់​ ​និង​ស្វែងយល់​ពី​កា​រស់នៅ​នៅ​ប្រទេស​អភិវឌ្ឍន៍​ទាំងអស់​នោះ​តាំងពី​នៅ​វ័យក្មេង​ ​ពួ​គ​គេ​នឹងអាច​ងាយស្រួល​ក្នុង​ការ​ទៅ​សិក្សា​នៅ​ប្រទេស​ទាំងអស់​នោះ​នៅ​ថ្ងៃ​អនាគត​។​ ​

    ​លោក​ ​គង់​ ​សំនៀង​ ​បាន​និយាយ​ថា​៖​ ​«​នេះ​មិនមែន​ជា​លើក​ទី1ទេ​ ​ដែល​វេស​ឡាញ​ ​បាន​រៀបចំ​កម្មវិធី​ផ្លាស់​ប្តូរ​ការសិក្សា​ជាមួយនឹង​បណ្តា​ប្រទេស​នានា​ ​ហើយ​កម្មវិធី​នេះ​ក៏​នឹង​ត្រូវ​រៀបចំ​ជាបន្តបន្ទាប់​ទៀត​ដែរ​នៅ​ឆ្នាំ​ក្រោយ​ៗ​ ​ដើម្បី​ផ្តល់​ឱ្យ​សិស្ស​នូវ​បទ​ពិសោធ​កាន់តែ​ល្អ​ ​និង​ចូលរួម​ផ្សព្វផ្សាយ​ពី​ចំ​ណុ​ចល្អៗ​របស់​កម្ពុជា​បាន​កាន់តែ​ច្រើន​ទៅកាន់​ប្រទេស​នានា​លើ​ពិភពលោក​»​៕​ ​