Author: ពេជ្រ តារាវុទ្ធ

  • ​ ​តម្លៃ​ស្មាតហ្វូន​ខ្លាំង​ខាង​ហ្គេម Xiaomi ​Black Shark 2 ​

    ​ ​តម្លៃ​ស្មាតហ្វូន​ខ្លាំង​ខាង​ហ្គេម Xiaomi ​Black Shark 2 ​

    ស្មាតហ្វូន Gaming ​របស់ Xiaomi ម៉ូឌែល Black Shark 2 ​នឹង​ត្រូវ​ដាក់​នៅ​ទីផ្សារ​អឺរ៉ុប ក្នុង​ចក្រអង់គ្លេស​មុន​គេ ​ដែល​មាន​តម្លៃ​ទៅតាមជម្រើសដូចជា៖

    ជម្រើស RAM 6GB មេម៉ូរី 128GB តម្លៃ 549ដុល្លារ​ ជម្រើស RAM 8GB មេម៉ូរី 128GB តម្លៃ 599​ដុល្លារ ជម្រើស RAM 8GB មេម៉ូរី 256GB ​តម្លៃ 649​ដុល្លារ​ ជម្រើស RAM 12GB ​មេម៉ូរី ​256GB ​តម្លៃ ​848ដុល្លារ។

    មុន​ការ​ប្រកាស​ប៉ុន្មាន​ថ្ងៃ ក៏​ស្រាប់​តែ​មាន​ការ​បញ្ជាក់​ជា​មុន​ពី​លក្ខណៈ​សម្បត្តិ​មួយ​ផ្នែក​តូច​ និង​វីដេអូ​បង្ហាញ​ឈុត​ខ្លីៗ​នៅ​លើ​បណ្តាញ​សង្គម។

    https://www.youtube.com/watch?v=WxfP24j1o1o

    Black Shark ដែល​ជា​ក្រុមហ៊ុន​សម្ព័ន្ធ​របស់ Xiaomi ​បាន​ប្រកាស​ចេញ​ផ្សាយ​ Gaming Smartphone ម៉ូឌែល​ថ្មី Black Shark 2 កាល​ពី​ថ្ងៃ​ទី18 ខែ​មីនា ឆ្នាំ2019

  • Apple​ ​Watch​ ​Series​ ​5​ ​លេចចេញ​មុ​ខ​បណ្តើរ​ៗ​ហើយ​ ​ក្នុង​តម្លៃ​ដ៏​ខ្ពស់​គួរសម​

    Apple​ ​Watch​ ​Series​ ​5​ ​លេចចេញ​មុ​ខ​បណ្តើរ​ៗ​ហើយ​ ​ក្នុង​តម្លៃ​ដ៏​ខ្ពស់​គួរសម​

    ​បន្ទាប់ពី​ប្រកាស​ចេញ​លក់​ ​Apple​ ​Watch​ ​Series​ ​4​ ​រួចមក​ ​ឥឡូវនេះ​ដល់វេន​ ​Apple​ ​Watch​ ​Series​ ​5​ ​ឬ​ជំនាន់​ ​5របស់​ក្រុមហ៊ុន​ ​Apple​ ​ត្រូវ​បាន​លេចចេញ​ព័ត៌មាន​បណ្តើរ​ៗ​ហើយ​ ​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន​ ​ឯ​តម្លៃ​ក៏​ខ្ពស់​ផង​ដែរ​។​ ​

    ​តាម​ប្រភព​បានឱ្យ​ដឹង​ថា​ ​Series​ ​5​ ​នៅ​មិនទាន់​ជា​នាឡិកាដៃ​ឥត​ខ្ចោះ​នោះ​ទេ​ ​តែ​វា​នឹង​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​ ​មានប្រយោជន៍​ជួយ​តាមដាន​សុខភាព​អ្នកប្រើ​ប្រាស់​។​ ​បំពាក់​ដោយ​អេក្រង់​ ​1.7​ ​អ៊ីញ​បែប​ថ្មី​ ​មាន​បច្ចេកវិទ្យា​ការពារ​ការ​ជ្រាប​ទឹក​ ​ជាមួយនឹង​ការ​បច្ចេកវិទ្យា​អាច​ភ្ជាប់​អ៊ី​ន​ធើ​ណិ​ត​ ​Wi​-​Fi​ ​ឬ​ ​Cellular​ ​បាន​ ​និង​មុខងារ​ ​SOS​ ​ដ៏​ពេញនិយម​អាច​ជួយសង្គ្រោះ​ជីវិត​បាន​ច្រើន​ ​នៅ​សហរដ្ឋអាមេរិក​។​ ​

    ​បើ​ធៀប​តម្លៃ​ ​Series​ ​4​ ​(​40mm​)​ ​គឺ​ ​$​399​ ​ខណៈ​ទំហំ​ ​44mm​ ​គឺ​ ​$​429​ ​រី​ឯ​ប្រភេទWi​-​Fi​ ​+​ ​cellular​ ​គឺ​ ​$​499​ ​ចំណែក​ទំហំ​ ​40mm​ ​និង44mm​ ​តម្លៃ​ ​$​529​។​ ​ដូចនេះ​ ​Series​ ​5​ ​អាច​នឹង​ថ្លៃ​លើស​នេះ​បន្តិច​៕​

  • លោក​ ​Solskjaer​ ​សន្យា​ជួយ​ឱ្យ​ ​Man​ ​Utd​ ​ឈ្នះ​ពាន​ ​ក្រោយ​ក្លាយជា​គ្រូបង្វឹក​ពេញ​សិទ្ធិ​

    លោក​ ​Solskjaer​ ​សន្យា​ជួយ​ឱ្យ​ ​Man​ ​Utd​ ​ឈ្នះ​ពាន​ ​ក្រោយ​ក្លាយជា​គ្រូបង្វឹក​ពេញ​សិទ្ធិ​

    លោក​ ​Ole​ ​Gunnar​ ​Solskjaer​ ​បាន​សន្យា​ថា​ ​នឹង​ជួយ​ឱ្យ​ក្រុម​ ​Manchester​ ​United​ ​ឱ្យ​ក្លាយជា​ម្ចាស់​ជើងឯក​ម្តង​ទៀត​ ​ក្រោយពី​បាន​ផ្តល់​ការ​ជឿជាក់​ដល់​ម្ចាស់​ក្លិប​ថា​ ​រូបលោក​គឺជា​អ្នក​ដែល​អាច​នាំ​ថ្ងៃ​នៃ​ភាព​ជ័យ​ទៅ​ឱ្យ​ក្លិប​នេះ​វិញ​។​ ​

    ​ក្រោយពី​ត្រូវ​បាន​ប្រកាស​តែងតាំង​ថា​ ​ជា​អ្នកចាត់ការ​ទូទៅ​អចិន្ត្រៃយ៍​ក្នុង​កិច្ចសន្យា​រយៈពេល៣ឆ្នាំ​ ​ដែល​នឹង​ផ្តល់​ចំណូល​ប្រចាំឆ្នាំ​ចំនួន7លាន​ផោន​ ​(​ស្មើនឹង9.14លាន​ដុល្លារ​អាមេរិក​)​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ ​Solskjaer​ ​មិនបាន​ព្យាយាម​លាក់បាំង​ពី​បញ្ហា​ប្រឈម​នៅចំពោះមុខ​របស់​លោក​ឡើយ​ ​ខណៈ​ដែល​លោក​បាន​រំឭក​ឱ្យ​កីឡាករ​ចាប់ផ្តើម​ខិតខំ​ព្យាយាម​បន្ថែម​ទៀត​ចាប់ពី​ពេលនេះ​ទៅ​។​ ​

    ​លោក​ ​Solskjaer​ ​បានឱ្យ​ដឹង​ថា​៖​ ​«​យើង​កំពុងតែ​សម្លឹង​ឆ្ពោះទៅ​មុខ​ ​យើង​ត្រូវតែ​ធ្វើការងារ​ឱ្យ​កាន់តែ​ខ្លាំង​។​ ​ខ្ញុំ​ចង់ឱ្យ​ ​Man​ ​United​ ​ក្លាយជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ដែល​ខិតខំ​ធ្វើការងារ​បំផុត​ ​និង​ក្លាយជា​ក្រុម​ខ្លាំង​បំផុត​ ​ដែល​អាច​ដណ្តើម​យក​លទ្ធ​ផល​ផ្សេង​ៗ​។​ ​ពេលនេះ​កីឡាករ​ដឹង​ថា​ ​ខ្ញុំ​ស្ថិតនៅ​ទីនេះ​ជាង​ការ​រំពឹង​ទុក​។​ ​កីឡាករ​ដែល​មាន​មោទនភាព​លើ​ខ្លួនឯង​ពេក​ ​នឹង​មិន​រក្សា​កៅអី​ក្នុង​ក្លិប​នេះ​បាន​ឡើយ​»​។​ ​

    ​គ្រូបង្វឹក​រូប​នេះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ ​Old​ ​Trafford​ ​ថា​៖​ ​«​ការ​ឈ្នះ​ពាន​ ​Premier​ ​League​ ​ម្តង​ទៀត​គឺជា​គោលដៅ​ដែល​យើង​រំពឹង​ទុក​ ​ព្រោះ​វា​ជាគោល​ដៅ​ដែល​យើង​ស៊ាំ​ ​និង​ជាគោល​ដៅ​ដែល​យើង​ធ្វើ​បានសម្រេច​ជាច្រើនលើក​»​។​ ​

    ​ក្នុង​ការដឹកនាំ​ក្នុងរយៈពេល​ដ៏​ខ្លី​របស់​លោក​ ​លោក​ ​Solskjaer​ ​បាន​ជួយ​ឱ្យ​ក្រុម​បិសាច​ក្រហម​ ​វិល​ទៅកាន់​ការ​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​កំពូល​ទាំង4របស់​ក្របខ័ណ្ឌ​ ​Premier​ ​League​ ​និង​កំពុង​ត្រៀម​លក្ខ​ខណៈ​សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ​ ​Champions​ ​League​ ​វគ្គ8ក្រុម​ចុងក្រោយ​ ​ជាមួយនឹង​ក្រុម​ ​Barcelona​ ​នៅ​ខែក្រោយ​។​ ​បើ​ទោះបី​វិល​ទៅ​រក​ទម្រង់​លេង​យ៉ាង​ល្អ​ក៏ដោយ​ ​ប៉ុន្តែ​ ​Man​ ​Utd​ ​បាន​រក្សា​ការ​ដេញ​តាម​ពីក្រោយ​ក្រុម​កំពុង​នាំមុខ​ ​Liverpool​ ​ចំនួន18ពិន្ទុ​ ​និង​តាម​ពីក្រោយ​ក្រុម​ស្ថិត​ក្នុង​ទីក្រុង​តែមួយ​ ​Manchester​ ​City​ ​ចំនួន16ពិន្ទុ​៕​ ​

  • ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​របស់​ ​Samsung​ ​ធន់​នឹង​ការ​បត់​ចុះឡើង​ដល់​ ​5ឆ្នាំ​

    ស្មា​ត​ហ្វូ​ន​អេក្រង់​បត់​បាន​របស់​ ​Samsung​ ​ធន់​នឹង​ការ​បត់​ចុះឡើង​ដល់​ ​5ឆ្នាំ​

    ​ថ្មី​ៗ​នេះ​មានការ​សាកល្បង​ធ្វើតេស្ត​មួយ​ដោយ​យក​ស្មា​ត​ហ្វូ​នប​ត់​បាន​របស់​ ​Samsung​ ​ដើម្បី​ធ្វើការ​សាកល្បង​ដើម្បី​ដឹងពី​គុណភាព​។​ ​ការ​ធ្វើតេស្ត​នេះ​មានឈ្មោះ​ថា​ ​”​Folding​ ​Test​”​ ​ដែល​ប្រើប្រាស់​ម៉ាស៊ីន​ពិសេស​ដើម្បី​បត់​ ​Galaxy​ ​Fold​ ​ចុះឡើង​ ​ដោយ​មិនឈប់​សម្រាក​ឡើយ​។​ ​តាម​ការ​ធ្វើតេស្ត​នេះ​ ​Samsung​ ​អាច​ប្រាកដ​បាន​ថា​ ​Galaxy​ ​Fold​ ​អាច​បត់​ចុះឡើង​បាន​ ​200,000​ ​ដង​ ​ដោយ​គ្មាន​បញ្ហា​។​ ​ការ​ធ្វើតេស្ត​លើ​គុណភាព​អេក្រង់​បត់​បាន​នេះ​ត្រូវ​ប្រើ​ពេល​រហូតដល់​ ​7ជាប់គ្នា​។​

    ​តាម​ការ​សន្និដ្ឋាន​របស់​អ្នកជំនាញ​បាន​បញ្ជាក់​ថា​ជាមធ្យម​ប្រសិនបើ​អ្នកប្រើ​បត់​ ​Galaxy​ ​Fold​ ​100​ ​ដង​ក្នុង​មួយថ្ងៃ​ ​នោះ​មានន័យថា​ ​Galaxy​ ​Fold​ ​នេះ​អាច​ប្រើប្រាស់​បាន​រហូតដល់​ ​5ឆ្នាំ​។​

    ​Galaxy​ ​Fold​ ​នឹង​ចេញ​លក់​លើ​ទីផ្សារ​ដំបូង​នៅ​ថ្ងៃទី​ ​26ខែមេសា​ ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ​ក្នុង​តម្លៃ​ ​1,980ដុល្លារ​៕​

    ​ទស្សនា​វីដេអូ​ការ​ធ្វើតេស្ត​បត់​ខាងក្រោម​៖​
    ​https://www.gadgetmatch.com/samsung-galaxy-fold-endurance-test-video/

  • TOYOTA​ ​ប្រកាស​ចេញ​តម្លៃ​ ​PRIUS​ ​ឆ្នាំ​ ​2019​ ​

    TOYOTA​ ​ប្រកាស​ចេញ​តម្លៃ​ ​PRIUS​ ​ឆ្នាំ​ ​2019​ ​

    ​ក្រុមហ៊ុន​ ​Toyota​ ​បាន​ប្រកាស​បញ្ចេញ​ម៉ូ​ឌែល​ ​Prius​ ​C​ ​ឆ្នាំ​ ​2019​ ​មក​លើ​ទីផ្សារ​ជា​ផ្លូវការ​ ​ដោយ​បាន​បន្ថែម​ប្រព័ន្ធ​សុវត្ថិភាព​និង​បច្ចេក​វិទ្យា​ទំនើប​ៗ​ ​និង​ការរចនា​រូបរាង​ស្អាត​ប្លែក​ច្រើនជាង​មុន​។​ ​

    ​ប្រព័ន្ធ​បច្ចេកវិទ្យា​បំពាក់​លើ​ ​Prius​ ​2019​ ​នេះ​មាន​ដូចជា​ ​បំពាក់​អេក្រង់​ទំហំ​ ​7អ៊ីញ​ ​អាច​ភ្ជាប់​ជាមួយ​ទូរសព្ទ​បាន​ ​អាច​ប្រើ​ភ្ជាប់​ជាមួយ​អ៊ីនធឺណិត​ ​Siri​ ​ឬ​ ​Google​ ​Assistant​ ​អាច​ចុច​លើ​អេក្រង់​ផ្ញើ​សារ​ ​មាន​បាស​ ​JBL​ ​Premium​ ​និង​ពិនិត្យមើល​អាកាសធាតុ​ ​ឬ​កំណត់​ ​reminder​ ​ក៏បាន​។​ ​

    ​ផ្នែក​ខាងមុខ​មាន​បំពាក់​អំពូល​ ​LED​ ​headlights​ ​វា​ក៏​មាន​បំពាក់​ហ្វ្រាំងAMB​ ​(​ប្រព័ន្ធ​ហ្វ្រាំង​ជំនួយ​ពេល​ជួប​បញ្ហា​បន្ទាន់​)​ ​ប្រព័ន្ធ​ជំនួយ​ចូល​ចត​ ​និង​ប្រព័ន្ធ​សុវត្ថិភាព​ផ្តល់​ដំណឹង​ពី​ល្បឿន​រថយន្ត​ខាងមុខ​ ​(​active​ ​cruise​ ​control​)​។​

    ​ចំពោះ​លក្ខណៈ​បច្ចេកទេស​ ​Prius​ ​2019​ ​កម្លាំង​ម៉ាស៊ីន​ ​1.8​-​លីត្រ​ ​រត់​ល្បឿន​ ​100​ ​គីឡូម៉ែត្រ​ស៊ីសាំង​ត្រឹមតែ​ ​3.4លីត្រ​តែប៉ុណ្ណោះ​។​ ​រថយន្ត​ប្រភេទ​នេះ​មាន​ពោង​សុវត្ថិភាព​ ​7​ ​និង​កាមេរ៉ា​មើល​ក្រោយ​ច្បាស់​ល្អ​។​ ​

    ​ចំពោះ​តម្លៃ​ដាក់​លក់​ផ្លូវការ​មាន2​ ​ប្រភេទ​លើ​ទីផ្សារ​អឺរ៉ុប​គឺ​ ​ប្រភេទ​ធម្មតា​ ​តម្លៃ​ ​$​36,590ដុល្លារ​និង​ប្រភេទ​ ​Prius​ ​i​-​Tech​ ​តម្លៃ​$​44,050ដុល្លារ​។​ ​ក្នុង​នោះ​ក្រុមហ៊ុន​ក៏​នឹង​មាន​សេវាកម្ម​ជា​កញ្ចប់​លើ​ការថែទាំ​ ​ការធានា​រយៈពេល​ ​3ឆ្នាំ​ ​ឬ​ ​100,000​ ​គីឡូម៉ែត្រ​៕​

  • Bayern​ ​ប្រកាស​ពី​ការ​ចុះហត្ថលេខា​ជាមួយ​ ​Hernandez​ ​ពី​ក្លិប​ ​Atletico​ ​

    Bayern​ ​ប្រកាស​ពី​ការ​ចុះហត្ថលេខា​ជាមួយ​ ​Hernandez​ ​ពី​ក្លិប​ ​Atletico​ ​

    ​ក្លិប​ ​Bayern​ ​Munich​ ​បាន​ចុះហត្ថលេខា​ជាមួយនឹង​ខ្សែការពារ​ ​Lucas​ ​Hernandez​ ​ពី​ក្លិប​ ​Atletico​ ​Madrid​ ​ក្នុង​តម្លៃ​ខ្លួន​មួយ​ដែល​ត្រូវ​បាន​គេ​យល់ឃើញ​ថា​ ​មាន​ចំនួន​រហូតដល់​ទៅ​ ​80លាន​អឺ​រ៉ូ​ ​(​ស្មើនឹង68លាន​ដុល្លារ​អាមេរិក​)​។​ ​

    ​ខ្សែការពារ​វ័យ23ឆ្នាំ​ដែល​ធ្លាប់​បាន​ឈ្នះ​ពាន​ ​World​ ​Cup​ ​ឆ្នាំ2018​ ​ជាមួយនឹង​ក្រុមជម្រើសជាតិ​បារាំង​ ​នៅ​រុស្ស៊ី​រូប​នេះ​ ​បាន​ចុះហត្ថលេខា​រយៈពេល5ឆ្នាំ​ ​ជាមួយនឹង​ក្រុម​ម្ចាស់​ជើងឯក​របស់​អាល្លឺម៉ង់​ ​Bayern​ ​និង​ក្លាយជា​ខ្សែការពារ​មានតម្លៃ​ខ្លួន​ខ្ពស់​ជាងគេ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ក្របខ័ណ្ឌ​ ​Bundesliga​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​រូបគេ​បាន​ទទួលការ​វះកាត់​កាលពី​យប់​ថ្ងៃពុធ​ ​ក្រោយពី​ការ​ត្រួតពិនិត្យ​សុខភាព​បាន​បង្ហាញថា​ ​រូបគេ​បាន​រង​របួស​ត្រង់​ជង្គង់​ឆ្វេង​របស់​គេ​ ​ហើយ​រូបគេ​ត្រូវ​បាន​រំពឹង​ទុក​ថា​ ​នឹងជា​សះស្បើយ​សម្រាប់​រដូវ​កាល​ក្រោយ​។​ ​

    ​លោក​ ​Hans​-​Wilhelm​ ​Mueller​-​Wohlfahrt​ ​ដែល​ជា​ប្រធាន​ក្លិប​ ​បាន​បញ្ជាក់​ថា​ ​Hernandez​ ​នឹង​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការ​ចាប់ផ្តើម​នៅ​រដូវ​កាល​ក្រោយ​។​ ​កីឡាករ​រូប​នេះ​ ​នឹង​ជួយ​ពង្រឹង​តំបន់​ការពារ​របស់​ក្រុម​ ​Bayern​ ​ដែល​បាន​រង​នូវ​ការរិះគន់​ជាច្រើន​នៅ​រដូវ​កាល​នេះ​។​ ​

    ​លោក​ ​Hasan​ ​Salihamidzic​ ​ប្រធាន​ផ្នែក​កីឡា​របស់​ក្លិប​ ​Bayern​ ​បានឱ្យ​ដឹង​ថា​៖​ ​«​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​យើង​បាន​នាំ​យក​ខ្សែការពារ​ម្នាក់​ក្នុងចំណោម​ខ្សែការពារ​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភពលោក​ ​និង​ជា​ម្ចាស់​ជើងឯក​ពិភពលោក​ម្នាក់​ចូល​មក​ក្នុង​ក្រុម​»​៕​

  • ស្មា​ត​ហ្វូ​ន​ ​Huawei​ ​P30​/​P30​ ​Pro​ ​ប្រកាស​ផ្លូវការក្នុង​តម្លៃ​ចាប់ពី ​900​​ដុល្លារ​ឡើង​ទៅ​ ​

    ស្មា​ត​ហ្វូ​ន​ ​Huawei​ ​P30​/​P30​ ​Pro​ ​ប្រកាស​ផ្លូវការក្នុង​តម្លៃ​ចាប់ពី ​900​​ដុល្លារ​ឡើង​ទៅ​ ​

    ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ប្រកាស​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ជំនាន់​ក្រោយ​របស់​ខ្លួន​គឺ​ ​P30​ ​និង​ ​P30​ ​Pro​ ​កាលពី​យប់​ថ្ងៃទី​ ​26​ ​មីនា​កន្លងទៅ​នេះ​។​ ​

    ​ចំណុចខ្លាំង​ជាច្រើន​បាន​លេចចេញ​លើ​ ​P30​ ​Pro​ ​ក្រៅពី​ការប្រើ​ប្រាស់​កាមេរ៉ា​ ​Periscope​ ​Zoom​ ​កម្រិត​ ​5x​ ​ទូរស័ព្ទ​នេះ​ក៏​ជា​ស្មា​ត​ហ្វូ​នដែ​លមា​នបំ​ពាក់​បន្ទះ​អេក្រង់​ ​AMOLED​ ​អម​ដោយ​ប្រព័ន្ធ​ស្កេន​ខ្ចៅដៃ​បង្កប់​ក្រោម​អេក្រង់​មុនគេ​បង្អស់​ធៀប​នឹង​ម៉ូ​ឌែល​ ​Huawei​ ​ឯទៀត​ ​អម​ដោយ​កាមេរ៉ា​ ​4​ ​គ្រាប់​នៅ​ខាងក្រោយ​។​ ​

    ​Huawei​ ​P30​ ​មាន​អេក្រង់​:​ ​AMOLED​ ​ទំហំ​ ​6.1អ៊ីញ​ ​មាត្រដ្ឋាន​ ​19.5​:​9​ ​(​ដង់ស៊ីតេ​ ​422ppi​)​ ​បន្ទះ​ឈីប​:​ ​HiSilicon​ ​Kirin​ ​980​ ​(​7nm​)​ ​RAM​:​ ​6​/​8GB​ ​ROM​:​ ​64​/​128​/​256GB​ ​គាំទ្រ​ការ​បន្ថែម​ដោយ​ ​microSD​ ​Card​ ​ដល់ទៅ​ ​256GB​ ​មាន​កាមេរ៉ា​មុខ​:​ ​32MP​ ​មាន​ ​Aperture​ ​f​/​2.0​ ​កាមេរ៉ា​ក្រោយ​:​ ​3​ ​គ្រាប់​ ​40MP​ ​មាន​ ​Aperture​ ​f​/​1.8​ ​ទំហំ​ ​27mm​ ​(​Wide​)​ ​16MP​ ​មាន​ ​Aperture​ ​f​/​2.2​ ​ទំហំ​ ​22mm​ ​(​Ultra​-​wide​)​ ​8MP​ ​មាន​ ​Aperture​ ​f​/​2.4​ ​ទំហំ​ ​80mm​ ​(​Telephoto​)​ ​ថាមពល​ថ្ម​:​ ​3​ ​650mAh​ ​គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង​ ​22,5​ ​វ៉ាត់​ ​ប្រព័ន្ធ​ប្រតិបត្តិ​:​ ​Android​ ​9.0​ ​(​Pie​)​ ​អម​ផ្ទៃ​កម្មវិធី​ ​EMUI​ ​9.1​ ​ជម្រើស​ពណ៌​:​ ​Aurora​,​ ​Amber​ ​Sunrise​,​ ​Breathing​ ​Crystal​,​ ​Black​,​ ​Pearl​ ​White​ ​តម្លៃ​:​ ​ចាប់ពី​ ​900​ ​ដុល្លារ​ឡើង​ទៅ​ ​(​ជម្រើស​ ​6​/​128GB​)​។​ ​

    ​ចំណែក​ឯ​ ​Huawei​ ​P30​ ​Pro​ ​មាន​អេក្រង់​:​ ​AMOLED​ ​ទំហំ​ ​6,47​ ​អ៊ីញ​ ​មាត្រដ្ឋាន​ ​19.5​:​9​ ​(​ដង់ស៊ីតេ​ ​398ppi​)​ ​បន្ទះ​ឈីប​:​ ​HiSilicon​ ​Kirin​ ​980​ ​(​7nm​)​ ​RAM​:​ ​6​/​8GB​ ​ROM​:​ ​128​/​256​/​512GB​ ​គាំទ្រ​ការ​បន្ថែម​ដោយ​ ​microSD​ ​Card​ ​ដល់​ ​512GB​។​ ​ទូរស័ព្ទ​ប្រភេទ​នេះ​មាន​កាមេរ៉ា​មុខ​:​ ​32MP​ ​មាន​ ​Aperture​ ​f​/​2.0​ ​កាមេរ៉ា​ក្រោយ​ ​4គ្រាប់​ ​40MP​ ​ជាមួយAperture​ ​f​/​1.6​ ​ទំហំ​ ​27mm​ ​(​Wide​)​ ​20MP​ ​មានAperture​ ​f​/​2.2​ ​ទំហំ​ ​16mm​ ​(​Ultra​-​wide​)​ ​Periscope​ ​8MP​ ​មាន​ ​Aperture​ ​f​/​3.4​ ​ទំហំ​ ​125mm​ ​,​ ​5x​ ​Optical​ ​Zoom​ ​(​Telephoto​)​ ​TOF​ ​3D​ ​កាមេរ៉ា​ ​(​Depth​-​sensor​)​។​ ​ចំពោះ​ថាមពល​ថ្ម​វិញ​គឺ​ ​4​ ​200mAh​ ​គាំទ្រ​មុខងារ​សាក​ថ្ម​រហ័ស​កម្លាំង​ ​40​ ​វ៉ាត់​ ​(​30​ ​នាទី​បាន​ ​70​ ​ភាគរយ​)​ ​និង​ការ​សាក​ថ្ម​ឥត​ខ្សែ​ទៅកាន់​ឧបករណ៍​ដទៃ​ ​Reverse​ ​Wireless​ ​Charging​ ​ប្រព័ន្ធ​ប្រតិបត្តិ​:​ ​Android​ ​9.0​ ​(​Pie​)​ ​អម​ផ្ទៃ​កម្មវិធី​ ​EMUI​ ​9.1​ ​ជម្រើស​ពណ៌​:​ ​Aurora​,​ ​Amber​ ​Sunrise​,​ ​Breathing​ ​Crystal​,​ ​Black​,​ ​Pearl​ ​White​។​ ​

    តម្លៃ​:​ ​ចាប់ពី​ ​1,129​ ​ដុល្លារ​ ​(​8​/​128GB​)​ ​|​ ​1​ ​242​ ​ដុល្លារ​ ​(​8​/​256GB​)​ ​|​ ​1​ ​411​ ​ដុល្លារ​ ​(​8​/​512GB​)​។​ ​

    ទស្សនា​វីដេអូ​ខាងក្រោម​:




  • វ៉ែនតា​ ​បំពាក់​បច្ចេកវិទ្យា​ទំនើប​របស់​ ​Huawei​ ​មើលទៅដូចក្នុង​រឿង​ហូលី​វូដ​

    វ៉ែនតា​ ​បំពាក់​បច្ចេកវិទ្យា​ទំនើប​របស់​ ​Huawei​ ​មើលទៅដូចក្នុង​រឿង​ហូលី​វូដ​

    ​ក្នុង​ថ្ងៃ​ប្រកាស​ចេញ​ស្មា​ត​ហ្វូ​ន​ ​Huawei​ ​P30​ ​និង​ ​P30​ ​Pro​ ​នៅ​យប់​ថ្ងៃទី​ ​26ខែមីនា​នេះ​ ​ក្រុមហ៊ុន​ ​Huawei​ ​បាន​ឆ្លៀត​បញ្ចេញ​ផលិតផល​បច្ចេកវិទ្យា​ថ្មី​មួយ​គឺ​ ​វ៉ែនតា​ ​Smart​ ​glasses​ ​ដែល​មាន​បង្កប់​បច្ចេកវិទ្យា​ទំនើប​ដូច​រឿង​ហូលី​វូ​ដ។​ ​

    ​វ៉ែនតា​ ​Smart​ ​glasses​ ​នេះ​មានឈ្មោះ​ថា​ ​Gentle​ ​Monster​ ​ជា​ប្រភេទ​វ៉ែនតា​ប្រណីត​ ​ដែល​មាន​បច្ចេកវិទ្យា​ការពារ​ជម្រាប​ទឹក​កម្រិត​ ​IP67​ ​សាក​ភ្លើង​ឥត​ខ្សែ​ ​មាន​ថាមពល​ថ្ម​ ​222mAh​ ​សាក​តាមរយៈUSB​ ​-​C​(​រន្ធ​សាក​ភ្លើង​លឿន​)​ ​ជាពិសេស​ប្រើ​កញ្ចក់​ដូច​ទូរសព្ទ​ ​អាច​បង្ហាញ​ដំណឹង​ ​ឬ​ទទួល​ទូរសព្ទ​បាន​ ​និង​មាន​ ​mics​ ​អាច​និយាយឆ្លង​ឆ្លើយ​គ្នា​បាន​ទៀតផង​។​ ​

    ​ចំពោះ​តម្លៃ​នៅ​មិនទាន់​ប្រកាស​នៅឡើយ​ទេ​ ​រង់ចាំ​ដល់​ពាក់កណ្ដាល​ខែឧសភា​ ​ឬ​មិថុនា​ឆ្នាំ​ ​2019​៕​

  • ​ ​ពលករ​ជំនាញ​កម្ពុជា​ ​នឹងអាច​ចាប់​យក​ឱកាស​មាស​ ​ទៅ​ធ្វើការ​នៅ​ជប៉ុន​

    ​ ​ពលករ​ជំនាញ​កម្ពុជា​ ​នឹងអាច​ចាប់​យក​ឱកាស​មាស​ ​ទៅ​ធ្វើការ​នៅ​ជប៉ុន​

    ​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា​ ​និង​ក្រសួង​យុត្តិធម៌​ជប៉ុន​ ​បាន​ចុះ​អនុ​ស្ស​ ​រណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ ​ការ​បញ្ជូន​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។​ ​ពិធី​ចុះហត្ថលេខា​នេះ​ ​ធ្វើឡើង​កាលពី​ថ្ងៃទី25​ ​ខែមីនា​ ​ឆ្នាំ2019​ ​នៅ​ប្រទេស​ជប៉ុន​ក្រោម​អធិ​ ​បតី​ភាព​ឯកឧត្តម​ ​អ៊ិ​ត​ ​សំ​ហេង​ ​រដ្ឋមន្រ្តី​ក្រសួងការងារ​ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​និង​លោក​ ​Takashi​ ​YAMA​ ​SHITA​ ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​ជប៉ុន​។​

    ​ឯកឧត្តម​ ​អ៊ិ​ត​ ​សំ​ហេង​ ​បញ្ជាក់​ថា​ ​ពលករ​ជំនាញ​កម្ពុជា​ ​នឹង​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចាប់​យក​ឱកាស​មាស​នេះ​ ​ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ខ្លួនឯង​ផង​ ​សម្រាប់​កម្ពុជា​ផង​ ​ក៏ដូចជា​ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​របស់​ជប៉ុន​ ​ជាពិសេស​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​គ្រប់ជ្រុងជ្រោយ​ជា​យុទ្ធ​សាស្រ្ត​នៃ​ប្រទេស​ទាំងពីរ​។​

    ​ឯកឧត្តម​រដ្ឋមន្រ្តី​ ​បាន​មានប្រសាសន៍​លើកឡើង​ថា​៖​ ​«​បច្ចុប្បន្ន​នេះ​ ​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​ ​សិក្សា​ ​និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​មាន​ចំនួន​ប្រមាណ​ ​11,000នាក់​ ​ក្នុង​នោះ​កម្មសិក្សា​ការី​មាន​ប្រមាណ​ជិត​ ​7ពាន់​នាក់​»​។​

    ​លោក​ ​Takashi​ ​YAMASHITA​ ​បាន​លើកឡើង​ថា​ ​កាលពី​ឆ្នាំ​កន្លងទៅ​កម្ពុជា​-​ជប៉ុន​ ​បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​លើក​ទី65​ ​នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ជប៉ុន​។​ ​ការ​ចុះ​អនុស្សរណៈ​ ​នៃ​ ​កិច្ច​សហប្រតិបត្តិ​ការ​ស្តី​ពី​ពលករ​ជំនាញ​នេះ​ ​ជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ទំនាក់ទំនង​ដ៏​ស្អិត​ ​រមួត​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​។​

    សូមជម្រាប​ថា​ ​ជប៉ុន​គ្រោង​ទទួលយក​ពលករ​ជំនាញ​ទាំង​ ​2ប្រភេទ​ពី​ប្រទេស​ចំនួន8​ ​រួមមាន​ ​កម្ពុជា​ ​ចិន​ ​វៀតណាម​ ​ហ្វីលីពីន​ ​ឥណ្ឌូណេស៊ី​ ​ថៃ​ ​មីយ៉ាន់ម៉ា​ ​និង​នេប៉ាល់​ ​ចំនួន​ ​345,150នាក់​ ​ក្នុងរយៈពេល5ឆ្នាំ​ដំបូង​។​ ​ក្នុង​នោះ​ពលករ​ជំនាញ​សម្រាប់​ការងារ​ចំនួន14ប្រភេទ​ ​រួមមាន​ផ្នែក​ថែទាំ​មនុស្សចាស់​ ​ការ​សម្អាត​អាគារ​ ​ការផលិត​គ្រឿងបន្លាស់​ ​ការផលិត​គ្រឿងម៉ាស៊ីន​ ​ការផលិត​គ្រឿងអគ្គិសនី​ ​និង​គ្រឿង​អេ​ឡិច​ត្រូ​និច​ ​ការងារ​សំណង់​ ​ការផលិត​នាវា​ ​ការ​ជួសជុល​ ​និង​ដំឡើងរថយន្ត​ ​ការងារ​អាកាសចរណ៍​ ​ការរៀបចំ​បន្ទប់​ស្នាក់នៅ​ ​កសិកម្ម​ ​នេសាទ​ ​និង​វារីវប្បកម្ម​ ​ការផលិត​អាហារ​ ​និង​ភេសជ្ជៈ​ ​និង​ការងារ​នៅ​ភោ​នី​យ​ដ្ឋាន​។​

    សូម​បញ្ជាក់​ថា​ ​កម្ពុជា​ជា​ប្រទេស​ទី2ដែល​បាន​ចុះ​អនុស្សារ​ណៈ​នេះ​ ​នៅ​ថ្ងៃទី25​ ​ខែមីនា​ ​ឆ្នាំ2019​ ​បន្ទាប់ពី​ហ្វីលីពីន​ដែល​បាន​ចុះ​នៅ​ថ្ងៃទី19​ ​ខែមីនា​ ​ឆ្នាំ2019​។

    ក្នុង​ការជំរុញ​ការងារ​នេះ​រដ្ឋាភិបាល​ជប៉ុន​បាន​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ការ​ទទួល​ជនភៀសខ្លួន​ ​និង​ការគ្រប់គ្រង​ជន​អន្តោប្រវេសន៍​ ​នៅ​ថ្ងៃទី8​ ​ខែធ្នូ​ ​ឆ្នាំ2018ដោយ​បង្កើត​ទិ​ដ្ឋា​កា​ការងារ​ថ្មី​ចំនួន2ប្រភេទ​គឺ​ ​“​ពលករ​ ​ជំនាញ​ ​1​”​ ​និង​ ​“​ពលករ​ជំនាញ2​”​។​ ​ច្បាប់​នេះ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ថ្ងៃទី01​ ​ខែមេសា​ ​ឆ្នាំ2019​។​ ​ដោយឡែក​ប្រព័ន្ធ​បញ្ជូន​កម្មសិក្សា​ការី​នៅ​អនុវត្ត​ដដែល​៕​

  • Quagliarella​ ​ក្លាយជា​កីឡាករ​ចាស់​ជាងគេ​របស់​អ៊ីតាលី​ក្នុង​រក​គ្រាប់​បាល់​ ​

    Quagliarella​ ​ក្លាយជា​កីឡាករ​ចាស់​ជាងគេ​របស់​អ៊ីតាលី​ក្នុង​រក​គ្រាប់​បាល់​ ​

    ​ខ្សែប្រយុទ្ធ​ ​Fabio​ ​Quagliarella​ ​បាន​ក្លាយជា​កីឡាករ​វ័យចាស់​ជាងគេ​បំផុត​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទីសម្រាប់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី​ ​ខណៈ​ដែល​កីឡាករ​វ័យ36ឆ្នាំ​រូប​នេះ​ ​បាន​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី2គ្រាប់​ ​ក្នុង​ពេល​ក្រុម​ខ្លួន​បាន​យកឈ្នះ​លើ​ក្រុមជម្រើសជាតិ​លិ​ចតិន​ស្តា​ញ​ ​ក្នុង​លទ្ធផល​ ​6​-​០​ ​ក្នុង​ការប្រកួត​ជម្រុះ​ ​Euro​ ​ឆ្នាំ2020​។​ ​

    ​ក្រុមជម្រើសជាតិ​អ៊ីតាលី​ ​កំពុងតែ​នាំមុខ​លើកំពូល​តារាង​នៃ​ពូល​ ​J​ ​ដោយមាន6ពិន្ទុ​ ​ក្រោយពី​បាន​ផ្តួល​ក្រុមជម្រើសជាតិ​ហ្វាំងឡង់​ ​ក្នុង​លទ្ធផល​ ​2​-​០​ ​ក្នុង​ទីក្រុង​ ​Udine​ ​កាលពី​ថ្ងៃសៅរ៍​ ​តាមរយៈ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពីសំណាក់​កីឡាករ​ ​Nicolo​ ​Barella​ ​និង​ ​Moise​ ​Kean​។​ ​ស្រប​ពេល​ជាមួយគ្នា​នេះ​ ​ក្រុមជម្រើសជាតិ​បូ​ស្ន៊ី​បាន​របូត​គ្រាប់​បាល់​នាំមុខ២គ្រាប់​ ​ដើម្បី​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ជាមួយនឹង​ក្រុមជម្រើសជាតិ​ក្រិក​ ​ហើយ​ក្រុម​ទាំងពីរ​កំពុងតែ​ដេញ​តាម​ពីក្រោយ​ក្រុម​អ៊ីតាលី​ ​ដោយមាន4ពិន្ទុ​ ​ខណៈ​ដែល​ក្រុម​ហ្វាំងឡង់​ ​មាន3ពិន្ទុ​។​ ​

    ​លោក​ ​Roberto​ ​Mancini​ ​គ្រូបង្វឹក​នៃ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អ៊ីតាលី​ ​បានឱ្យ​ដឹង​ថា​៖​ ​«​បេសកកម្ម​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ​។​ ​លទ្ធផល​នេះ​ពិតជា​ល្អ​ ​ហើយ​វា​ពិតជា​សំខាន់ណាស់​ដែល​យើង​បាន​រក​គ្រាប់​បាល់​ ​ច្រើន​»​។​ ​

    ​ខ្សែប្រយុទ្ធ​ ​Alvaro​ ​Morata​ ​របស់​ក្លិប​ ​Atletico​ ​Madrid​ ​ដែល​ខ្ចី​ជើង​ពី​ក្លិប​ ​Chelsea​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ទាំង2គ្រាប់​ ​ខណៈ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេស្ប៉ាញ​ ​បាន​ដណ្តើម​ជ័យជម្នះ​ក្នុង​ការប្រកួត​ជម្រុះ​ ​Euro​ ​ឆ្នាំ2020​ ​ទាំង​លំបាក​ក្នុង​លទ្ធផល​ ​2​-​០​ ​លើ​ក្រុម​ជម្រើស​ជា​តិ​ម៉ាល់​ត៍​កាលពី​ថ្ងៃអង្គារ​។​ ​ស្រប​ពេល​ដែល​មាន​គម្លាត​ចំណាត់ថ្នាក់​រហូតដល់​ទៅ173លេខ​រវាង​ក្រុម​ទាំង2លើ​តារាង​ចំណាត់ថ្នាក់​ពិភពលោក​ ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អេស្ប៉ាញ​ ​បាន​គ្រប់គ្រង​ការប្រកួត​ស្ទើរតែ​ទាំងស្រុង​ ​ប៉ុន្តែ​បាន​ជួប​ការ​លំបាក​ក្នុង​ការ​ទម្លុះ​តំបន់​ការពារ​នៃ​ក្រុម​ម្ចាស់ផ្ទះ​។​ ​Morata​ ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ចេញពី​ជ្រុង​ម្ខាង​នៃ​ប្រអប់​ទី1​ ​ក្នុង​តង់​ទី1​ ​នៅមុន​ពេល​បន្ថែម​គ្រាប់​បាល់​ទី2​ ​របស់​គេ​តាមរយៈ​ការ​តែ​ត​បាល់​ចូល​ទី​យ៉ាង​ល្អ​ ​ក្រោយពី​ការ​បញ្ជូន​បាល់​ពី​ខ្សែបម្រើ​ ​Jesus​ ​Navas​៕​ ​