Author: សឿន សំណាង

  • រីករាយរដូវឈប់សម្រាកជាមួយតម្លៃពិសេសពី Samsung Galaxy S10 និង S10+

    រីករាយរដូវឈប់សម្រាកជាមួយតម្លៃពិសេសពី Samsung Galaxy S10 និង S10+

    ភ្នំពេញថ្ងៃទី ០១ ខែឧសភា ២០១៩៖ កាន់តែពេញចិត្ត និងកាន់តែអស្ចារ្យទៅៗសម្រាប់អ្នកស្រឡាញ់គាំទ្រ (more…)

  • កម្មករឡឥដ្ឋម្នាក់ មានសំណាហបានឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

    កម្មករឡឥដ្ឋម្នាក់ មានសំណាហបានឈ្នះរង្វាន់ ១០០លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

    ទឹកប្រាក់ ១០០លានរៀល របស់ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបន្តធ្លាក់ទៅដល់ដៃយុវជនម្នាក់ដែលមានឈ្មោះ ទុយ អ៊ាន់ អាយុ ១៩ ឆ្នាំ បច្ចុប្បន្នមានមុខរបរជាកម្មករឡឥដ្ឋ នៅម្ដុំព្រែកអញ្ចាញ និងមានស្រុកកំណើតនៅភូមិមេសរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ។

    នៅចំពោះមុខក្រុមការងារ ជាអ្នកតំណាងក្រុមហ៊ុនចុះទៅប្រគល់ទឹកប្រាក់ចំនួន ១០០លានរៀល ដល់លំនៅឋានផ្ទាល់ដែលស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះ យុវជន ទុយ អ៊ាន់ បានរៀបរាប់ប្រាប់ឱ្យដឹងថា សព្វថ្ងៃនេះបើនិយាយពីកម្រិតជីវភាពគ្រួសារគឺមានភាពលំបាកខ្លាំង ព្រោះឪពុកក៏កំពុងធ្លាក់ខ្លួនឈឺ ហើយខ្លួនគ្មានមុខរបរអ្វីក្រៅស៊ីឈ្នួលធ្វើជាកម្មករឡឥដ្ឋតែប៉ុណ្ណោះ ។ យុវជនរូបនេះបានបន្តឱ្យដឹងទៀតថា ៖ ដោយឡែកសម្រាប់ការឈ្នះរង្វាន់ធំពីក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ នាពេលនេះក៏ជារឿងចៃដន្យបំផុតផងដែរ ព្រោះតាំងពីដើមរៀងមកខ្លួនមិនធ្លាប់គិតឡើយថា នឹងអាចមានសំណាងបានឈ្នះរង្វាន់ពីខារ៉ាបាវនោះទេ បើទោះជាធ្លាប់បានឃើញមានអ្នកត្រូវរង្វាន់ឡើងទទួលប្រាក់លាននៅលើស្ថានីយ៍ទូរទស្សន៍ជាញឹកញាប់ក៏ដោយ។ ប៉ុន្តែស្រាប់តែកាលពីសប្ដាហ៍កន្លងទៅនេះ បន្ទាប់ពីសម្រាក់ពីការងារ ហើយត្រឡប់ទៅដល់ផ្ទះវិញ មានអារម្មណ៍ថាអស់កម្លាំង ក៏ទៅទិញ ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ចំនួនមួយកំប៉ុងនៅជិតផ្ទះទទួលទាន លុះស្រាប់តែពេលគាស់ក្រវិលកំប៉ុងភ្លាមក៏ឃើញមានរង្វាន់១០០លានរៀលនៅនឹងក្រវិលកំប៉ុង។ ភ្លាមនោះ ក៏បានប្រាប់ទៅអ្នកលក់ ហើយទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតែម្ដង ។ យុវជន ទុយ អ៊ាន់ បានបញ្ជាក់ថា ក្រោយពីទទួលបានប្រាក់រង្វាន់ធំ ១០០លានរៀលនេះ នឹងយកមួយចំនួនទៅព្យាបាលជំងឺឪពុក និងសង់ផ្ទះឱ្យបានសមរម្យ ហើយទុកមួយចំនួនទៀតសម្រាប់បង្កើតអាជីវកម្មទ្រទ្រង់ជីវភាពគ្រួសារផងដែរទៅថ្ងៃអនាគត ។

    សូមបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជន ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ បានបង្កើនរង្វាន់យ៉ាងសន្ធឹកសន្ធាប់នូវចំនួនទឹកប្រាក់សុទ្ធរហូតដល់ ១០០លានរៀល ចំនួន៦០ រង្វាន់ , ម៉ូតូ HONDA Dream ចំនួន៦០ រង្វាន់ , ទូរស័ព្ទដៃ iPhone ចំនួន៦០ រង្វាន់ រួមជាមួយការផ្តល់ជូនរង្វាន់1កប៉ុង រាប់លានកំប៉ុង ដោយគ្មានការកំណត់នោះទេ ។ សូមចំណាំ ៖ សម្រាប់រង្វាន់ពិតប្រាកដ គឺមានតែនៅសម្បកកំប៉ុង ដែលមានអក្សរខ្មែរជាសញ្ញាសម្គាល់តែប៉ុណ្ណោះ ៕

  • វីង និង ឌី អេហ្វ អាយ ឡាក់គី សហការគ្នាផ្ដល់ការទូទាត់ ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ដល់អតិថិជន និងអ្នកផ្គត់ផ្គង់របស់ខ្លួន

    វីង និង ឌី អេហ្វ អាយ ឡាក់គី សហការគ្នាផ្ដល់ការទូទាត់ ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ដល់អតិថិជន និងអ្នកផ្គត់ផ្គង់របស់ខ្លួន

    ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្ដល់សេវាកម្មធនាគារចល័ត ឈានមុខគេនៅប្រទេសកម្ពុជា បានប្រកាសអំពីកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី (DFI Lucky) ដែលជាក្រុមហ៊ុនដែលគ្រប់គ្រងផ្សារទំនើបឈានមុខគេ និងធំបំផុតមួយនៅកម្ពុជា ក្នុងការផ្តល់ជូនចំពោះអតិថិជនរបស់ផ្សារទំនើបឡាក់គី និង Guardian ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលរបស់ខ្លួន នូវភាពងាយស្រួលក្នុងការទូទាត់ថ្លៃទំនិញ ដោយពុំចាំបាច់ប្រើប្រាស់ក្រដាស់ប្រាក់ (Cashless Payment) ។
    អតិថិជនរបស់ផ្សារទំនើបឡាក់គី ក៏ដូចជា Guardian អាចធ្វើការទូទាត់ បានយ៉ាងឆាប់រហ័ស និងងាយស្រួលជាមួយសេវាកម្ម WingPay របស់វីង តាមរយៈទូរស័ព្ទដៃ ឬប្រើប្រាស់កាតគណនីវី ។ អត្ថប្រយោជន៍សម្រាប់អតិថិជផ្សារទំនើបឡាក់គី និងក៏ដូចជាផ្សារទំនើបឡាក់គី គឺផ្តល់នូវបទពិសោធន៍នថ្មីពាក់ព័ន្ធនឹងដំណើការ នៃការទូទាត់នៅកន្លែងគិតប្រាក់ ដែលអតិថិជននឹងមិនជួបប្រទះភាររំខានក្នុងការរង់ចាំលុយអាប់, កាត់បន្ថយហានិភ័យនានាជុំវិញការទូទាត់ដោយប្រើក្រដាស់ប្រាក់ និងផ្តល់ជម្រើសទូទាត់សមស្របបន្ថែមទៀត សម្រាប់តម្រូវការរបស់អតិថិជន ក៏ដូចជាអ្នកផ្គត់ផ្គង់ផលិតផលផងដែរ។

    លើសពីនេះទៀត វីង ក៏ផ្ដល់ជូនផ្សារទំនើបឡាក់គី នូវមធ្យោបាយក្នុងការទូទាត់សាច់ប្រាក់ភ្លាមៗ ដល់អ្នកផ្គត់ផ្គង់របស់ខ្លួន។ ការទូទាត់ដោយពុំប្រើប្រាស់ក្រដាស់ប្រាក់ ផ្តល់អត្ថប្រយោជន៍ ទាំងផ្សារទំនើបឡាក់គី និងអ្នកផ្គត់ផ្គង់ផលិតផលសម្រាប់ផ្សារទំនើបឡាក់គី ដោយសារតែវាជួយកាត់បន្ថយថ្លៃចំនាយនានាពាក់ព័ន្ធនឹងការគ្រប់គ្រងក្រដាស់ប្រាក់ ក៏ដូចជាហានិភ័យនៃការបាត់បង់សាច់ប្រាក់ផ្សេងៗ ។ ម្យ៉ាងវិញទៀត ការទូទាត់លើផលិតផលត្រូវបានបញ្ចូលភ្លាមៗ ទៅក្នុងគណនីវីងរបស់អ្នកផ្គត់ផ្គង់ ដើម្បីឱ្យពួកគេអាចប្រើវាបានភ្លាមៗ សម្រាប់តម្រូវការអាជីវកម្មរបស់ពួកគេផងដែរ។
    លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេស វីង មានប្រសាសន៍ថា ភាពជាដៃគូរវាង វីង និងក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី គឺជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រីកសេវាទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់ នៅទូទាំងប្រទេសកម្ពុជា និងធ្វើឱ្យមានភាពងាយស្រួល សម្រាប់អតិថិជន និងអាជីវកម្ម ក្នុងការគ្រប់គ្រងប្រតិបត្តិការទូទាត់របស់ពួកគេ សម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ជារៀងរាល់ថ្ងៃ ឬប្រតិបត្តិការទូទាត់ប្រាក់រវាងអាជីវកម្មនិងអាជីវកម្ម ។
    លោក ចូចូ ម៉ាឡូឡូស បានបន្តទៀតថា៖ “គោលដៅមួយ ក្នុងចំណោមគោលដៅរបស់ វីង គឺដើម្បីបង្កើតនិងកសាងប្រព័ន្ធអេកូនៃការទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់នៅកម្ពុជា។ ការធ្វើបែបនេះ យើងជួយបង្កើតផលប្រយោជន៍ភ្លាមៗ សម្រាប់អ្នកប្រើប្រាស់ ដែលកំពុងស្វែងរកនូវជម្រើសនៃការទូទាត់ប្រាក់ដែលងាយស្រួល ដូចជាការទូទាត់ពុំប្រើប្រាស់ក្រដាសប្រាក់ និងការទូទាត់តាមឌីជីថល ខណៈពេលជាមួយគ្នានេះ បានជំរុញសេដ្ឋកិច្ចឲ្យធំជាងមុន ព្រោះទឹកប្រាក់ត្រូវបាន ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ចំពោះមុខជំនួញ និងគោលបំណងផ្ទាល់ខ្លួន។”
    លោក Stephane Pariente នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី បានមានប្រសាសន៍អំពីភាពជាដៃគូរបស់ខ្លួនជាមួយ វីង ថា បច្ចេកវិទ្យាទំនើប និងជឿទុកចិត្តរបស់ វីង និងភាពឈានមុខគេក្នុងការទូទាត់ពុំប្រើប្រាស់ក្រដាសប្រាក់ និងឌីជីថល រឹតតែនាំឱ្យគាត់មានទំនុកចិត្តរឹតតែខ្លាំងចំពោះភាពជាដៃគូនេះ។
    លោក Pariente បានលើកឡើងថា៖ “ក្រុមហ៊ុន DFI Lucky មានយុទ្ធសាស្រ្តអាទិភាពមួយ គឺផ្តល់ជូននូវផលិតផលល្អឥតខ្ចោះ និងជានិច្ចកាលបំរើជូនអតិថិជន និងអ្នកផ្គត់ផ្គងមូលដដ្ឋាន ដែលកើនឡើងយ៉ាងឆាប់រហ័ស ឲ្យបានល្អបំផុត។ ដៃគូ ដែលយើងធ្វើការជាមួយ ត្រូវតែមានការប្តេជ្ញាចិត្តដូចគ្នា ចំពោះគុណភាព សេវាកម្មអតិថិជន និងភាពច្នៃប្រឌិត។ វីង បានឈរជើងជាអ្នកនាំមុខគេយ៉ាងច្បាស់ លើសេវាកម្មទូទាត់ដោយពុំប្រើប្រាស់ក្រដាសប្រាក់ និងធ្វើជាដៃគូយូរអង្វែងសម្រាប់យើង។ វីង ក៏បានធ្វើឲ្យមានភាពងាយស្រួលយ៉ាងខ្លាំង សម្រាប់ក្រុមហ៊ុន ឌី អេហ្វ អាយ ឡាក់គី និងអ្នកផ្គត់ផ្គង់ផលិតរបស់យើង ក្នុងការធ្វើការរួមគ្នា ព្រោះយើងនឹងទូទាត់វិក្កយបត្រដោយពុំប្រើប្រាស់ក្រដាសប្រាក់ ដែលវាបានជួយកាត់បន្ថយពេលវេលា និងថ្លៃចំនាយផ្សេងៗលើការទូទាត់វិក្កយបត្រ និងការប្រមូលប្រាក់ ហើយអ្នកផ្គត់ផ្គង់ទទួលបានការទូទាត់លើផលិតផលដែលពួកគេផ្តត់ផ្គង់មកយើង ដោយផ្ទាល់ទៅក្នុងគណនីវីងរបស់ពួកគេ»។
    ដើម្បីចូលរួមអបអរសាទរ ចំពោះភាពជាដៃគូនេះ អ្នកប្រើប្រាស់គណនីវីង នឹងទទួលបានការបញ្ចុះតម្លៃ ៥% នៅពេលដែលពួកគេទិញទំនិញនៅផ្សារទំនើបឡាក់គី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០១៩ ។
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
    ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត
    [email protected]

    អំពី ធនាគារឯកទេស វីង
    ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត គឺជាអ្នកផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទចល័តដំបូងគេនៅកម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ២០០៩ ធនាគារឯកទេសវីង បានប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុ តាមរយៈសេវាកម្មហិរិញ្ញវត្ថុ តាមទូរស័ព្ទចល័ត ទៅកាន់អ្នកមិនមានគណនីធនាគារនិងមិនស្ថិតក្នុងបណ្តាញធនាគារ ដោយផ្តល់ជូននូវសេវាកម្មដូចជា ការផ្ទេរប្រាក់ក្នុងស្រុក, ទូទាត់វិក័យប័ត្រនិងបញ្ចូលទឹកប្រាក់ទូរស័ព្ទ, ទូទាត់តាមអ៊ិនធឺណែត និង QR កូដ ក៏ដូចជាសេវាកម្មផ្ទេរប្រាក់អន្តរជាតិភ្លាមៗពីជាង ២០០ប្រទេស។
    ធនាគារឯកទេសវីង នៅតែជាអ្នកនាំមុខគេនៅក្នុងទីផ្សារ នៃសេវាទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងអេឡិចត្រូនិច នៅក្នុងប្រទេសកម្ពុជា ដោយមានសេវាគ្របដណ្តប់ដល់ស្រុក ១០០% តាមរយៈភ្នាក់ងារ Wing Cash Xpress នៅទូទាំងប្រទេសជាង ៦០០០ កន្លែង។ វីង មានដៃគូអាជីវកម្ម ជាង ៣០០០០ កន្លែង រួមទាំងក្រុមហ៊ុនធំដូចជា Mastercard និង WorldRemit ។ លើសពីនេះទៀតសហគ្រាសធុនតូចនិងមធ្យម ក៏ដូចជាក្រុមហ៊ុនធំ ៗ អាចប្រើប្រាស់សេវាប្រាក់បៀវត្សរ៍ និងចំណាយរបស់ វីង ដើម្បីជួយអភិវឌ្ឍប្រព័ន្ធអេកូទូទាត់ របស់ខ្លួន។

    អំពីក្រុមហ៊ុន DFI Lucky Private Limited
    ក្រុមហ៊ុន DFI Lucky Private Limited គឺក្រុមហ៊ុនធ្វើអាជីវកម្មលក់រាយឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានបុគ្គលិកជាង ១០០០ នាក់។ ដោយមានការគាំទ្រយ៉ាងមុតមាំពីបុគ្គលិកទាំងអស់ និងក្រុមអ្នកគ្រប់គ្រង DFI Lucky បានប្តេជ្ញារក្សាជំហរជាអ្នកនាំមុខនៅក្នុងទីផ្សាររបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា តាមរយៈការផ្តល់ជូននូវផលិតផល ដែលមានគុណភាព និងមានផលិតផលទូលំទូលាយបំផុត ដែលឆ្លើយតបចំពោះការរំពឹងទុក របស់អតិថិជន។ អតិថិជនមានជម្រើសគួរឱ្យចាប់អារម្មណ៍ជាច្រើន នៅពេលចូលទិញទំនិញ នៅក្នុងផ្សារទំនើបរបស់យើង។
    ក្រុមហ៊ុន DFI Lucky ដំណើរការផ្សារទំនើបយីហោធំៗ ចំនួន ២ រួមមានផ្សារទំនើបឡាក់គី និងGuardian ដែលនៅពេលបច្ចុប្បន្ននេះ មានផ្សារទំនើបឡាក់គី ចំនួន ១៨ ហាងលក់សម្ភារសុខភាពនិងសម្ផស្សចំនួន ១១ ដែលសរុបទាំងអស់មានចំនួន ២៩ សាខា។ ផ្សារទំនើបឡាក់គី ផ្ដោតទៅលើការផ្តល់ជូនអតិថិជនរបស់យើង នូវគុណភាពស្រស់ល្អបំផុត និងមុខទំនិញទូលំទូលាយ តាមរយៈការបង្កើតថ្មីស្រស់ៗ ដោយប្រើប្រាស់ធនធាននៅក្នុងតំបន់ និងឈានដល់អតិថិជនរបស់យើង៕

  • ស្ត្រីលក់បាយស្រូបម្នាក់នៅស្រុកកៀនស្វាយ ឈ្នះរង្វាន់១០០លានរៀលពីតែបៃតងអ៊ីឈីតាន់

    ស្ត្រីលក់បាយស្រូបម្នាក់នៅស្រុកកៀនស្វាយ ឈ្នះរង្វាន់១០០លានរៀលពីតែបៃតងអ៊ីឈីតាន់

    ស្ត្រីវ័យចំណាស់ម្នាក់ឈ្មោះ ញ៉ឹក ណារ៉េត អាយុ៥៣ឆ្នាំ មានមុខរបរជាអ្នកលក់បាយ និងគុយទាវ នៅក្នុងតំបន់ដែលកំពុងស្នាក់នៅក្នុងភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានសំណាង (more…)

  • បឹងកេត ប៉ះម្ចាស់ផ្ទះ Global FCហ្វីលីពីន ថ្ងៃស្អែកនេះ ដើម្បីបង្គ្រប់កិច្ចពាន AFC Cup

    បឹងកេត ប៉ះម្ចាស់ផ្ទះ Global FCហ្វីលីពីន ថ្ងៃស្អែកនេះ ដើម្បីបង្គ្រប់កិច្ចពាន AFC Cup

    នេះគឺជាការប្រកួតបញ្ចប់ពូលF នៃពានលំដាប់ទី២ ប្រចាំទ្វីបអាស៊ីខាងលើ ខណៈក្រុ មបឹងកេត បានជ្រុះចេញពីពាននេះទៅហើយ។ ខណៈដែល ព្រឹកមិញនេះ ក្លឹបបាល់ទាត់ របស់បឹងកេត អែហ្វស៊ី បានធ្វើដំណើរទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយ ដើម្បីប្រកួតបង្គ្រប់កិច្ច ជាមួយនឹងម្ចាស់ផ្ទះ នាថ្ងៃស្អែកទី ៣ ខែឧសភា នេះ។

    បឹងកេត

    ឆ្លងកាត់ ៥ប្រកួតឈ្នះ១ ស្មើ១ និងចាញ់៣ មាន ៤ពិន្ទុឈរលេខរៀងទី៣ ។ រីឯកាលពីជួបគ្នាជើងទី១ ក្រុម Global បានយកឈ្នះម្ចាស់ផ្ទះបឹងកេត ២-០ ឯណោះ ។

    ក្រុមកំពុងឈរកំពូលតារាងពិន្ទុ Global ក៏ទំនងជាមិនទុកមុខឲ្យក្រុមបឹងកេតដែរ ដោយសារក្រុមតំណាងប្រទេសហ្វីលីពីននេះ កំពុងត្រូវការ ៣ពិន្ទុបន្ថែម ដើម្បីគេចផុតពីការដណ្ដើមកៅអីពាន AFC Cup 2017 វគ្គបន្ដស្វ័យប្រវត្តិពីក្រុម Johor Darul Ta’zam របស់ម៉ាឡេស៊ី ដែលកំពុងមានពិន្ទុប្រកៀប្រកិតគ្នាបច្ចុប្បន្ន ក្នុងនោះក្រុម Global មាន ១២ពិន្ទុ និងក្រុម Johor មាន ១០ពិន្ទុ តែនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ។

    Global FC

    គួបញ្ជាក់ផងដែរថា៖ មុននឹងចេញទៅប្រកួតបង្គ្រប់កិច្ចនេះដែរ ក្រុមបឹងកេត បានធ្វើការប្រកួត ដណ្ដើមយកពិន្ទុ ជាមួយនឹងភ្នំពេញក្រោន កាលពីថ្ងៃសៅរកន្លងទៅនេះ ក្នុងពានរង្វាន់ លីកកំពូលកម្ពុជា ដោយបឹងកេត បានចាញ់យ៉ាងស្ពឺកមុខ ក្នុងលទ្ធផល ៤-០៕

  • ស្ទឹងត្រែង, ឧត្តរមានជ័យ និង គិរីវង់សុខសែនជ័យ ឡើងទៅវគ្គបន្ត នៃពានរង្វាន់ Hun Sen Cup យ៉ាងស្រួល

    ស្ទឹងត្រែង, ឧត្តរមានជ័យ និង គិរីវង់សុខសែនជ័យ ឡើងទៅវគ្គបន្ត នៃពានរង្វាន់ Hun Sen Cup យ៉ាងស្រួល

    ព្រឹត្តិការណ៍ប្រកួត បាល់ទាត់ដណ្ដើមពានរង្វាន់ Hun Sen Cup បាន ចូលដល់ដំណាក់កាលទី៣ ពោលគឺថ្ងៃស្អែកទី ៣ ដល់ថ្ងៃទី ២៤ ខែឧសភា ខាងមុខនេះ ខណៈដែល៣ក្រុមខាងលើបានប្រជែងដណ្ដើមកៅអី គ្នាយ៉ាងខ្លាំង នៅក្នុងខេត្តកំពង់ស្ពឺ ហើយការប្រកួតចុងក្រោយរបស់ពួកគេ ត្រូវបានឈ្នះដោយមិនបាច់ប្រកួត។

    បើយោងតាមការឲ្យដឹងពីមន្ដ្រីរៀបចំការប្រកួតខេត្តស្ទឹងត្រែង ត្រូវជួបខេត្តកំពង់ស្ពឺ ខណៈខេត្តឧត្តរមានជ័យ ត្រូវជួបក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ប៉ុន្ដែដោយសារគូប្រជែងរបស់ខ្លួនទាំងពីរ ប្រកាសដកខ្លួនមុនការប្រកួត ធ្វើឲ្យខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យទទួលបានកៅអីដំណាក់កាលទី៤ ដោយមិនបាច់ប្រកួត ។

    រីឯក្រុមគិរីវង់វិញ គឺចាប់ឆ្នោតចំប្រអប់សំណាង ដែលគ្មានគូប្រកួត ដូច្នេះគិរីវង់ ក៏ត្រូវឡើងវគ្គបន្ដផងដែរ ៕

  • Atletico សម្លឹងរកការសងសឹក Real នៅរាត្រីនេះ

    Atletico សម្លឹងរកការសងសឹក Real នៅរាត្រីនេះ

    Atletico Madrid និង​លោក Diego Simeone ដែល​ជា​គ្រូ​បង្វឹក​របស់​ពួក​គេ នឹង​ស្រេក​ឃ្លាន​ក្នុង​ការ​សង​សឹក​​នៅ​​កីឡ​ដ្ឋាន Santiago Bernabeu ពេល​ជួបក្រុម Real Madrid ក្នុង​ការ​ប្រកួត​​វគ្គ​១/២​ផ្តាច់​ព្រ័ត្រ ជើង​ទី​១ នៃក្រប​ខ័ណ្ឌ Champions League នៅ​​រាត្រី​នេះ ស្រប​ពេល​ដែល​ក្រុម​ភ្ញៀវ​មាន​ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​បំផុត​គឺ​​ខ្សែ​ប្រយុទ្ធ Antoine Griezmann​។

    ក្រុម Atletico សង្ឃឹម​ថា នឹង​លុប​ចោល​នូវ​ការ​ខក​ចិត្ត​ផ្សេង​​ៗ​ទាក់​ទង​នឹង​ការរង​បរា​ជ័យ​ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ កាល​ពី​ឆ្នាំ​២០១៤ និង​ឆ្នាំ​២០១៦ ក្រោម​ស្នា​ដៃ​ Real​។ ក្រុម Atletico បាន​បាត់​បង់​ Jose Maria Gimenez ដោយ​សារ​តែ​បញ្ហា​របួស​​ក្រលៀន ដែល​មាន​ន័យ​ថា ក្រុម​ភ្ញៀវ នឹង​ត្រូវ​អវត្ត​មាន​​ខ្សែ​ការ​ពារ​ដ៏​សំខាន់​បី​នាក់​របស់​ពួក​គេ​។ ស្រប​ពេល​ដែល​ក្រុម​របស់​​លោក Simeone មាន​កេរិ៍្ត​ឈ្មោះ​​ទៅ​លើ​ការ​មាន​តំបន់​ការ​ពារ​យ៉ាង​រឹង​មាំ ពួក​គេ​ក៏​មាន​​តំបន់​ប្រយុទ្ធ​យ៉ាង​មុត​ស្រួច​ផង​ដែរ ខណៈ​ដែល​ពួក​គេ​ទើប​តែ​បាន​ផ្តួលក្រុម Las Palmas ក្នុង​លទ្ធ​ផល ៥-០ កាល​ពី​ចុង​សប្តាហ៍​​មុន​នេះ ដោយ​ខ្សែ​ប្រយុទ្ធ Kevin Gameiro បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​​។

    ទោះ​បី​ជា​យ៉ាង​ណា ក្រុម Real របស់​លោក Zinedine Zidane កំពុង​តែ​សម្លឹង​រក​​​ការ​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយ​ជាក្រុម​ដំបូង​គេ​ក្នុង​ការ​ការ​ពារ​ពាន Champions League យ៉ាង​ជោគ​ជ័យ ក៏ដូច​ជា​បញ្ចប់​ការ​គ្រប់​គ្រង​របស់​ក្រុម Barcelona ក្នុង​ការ​ប្រកួត​ក្រប​ខ័ណ្ឌ La Liga​។ លោក Zidane បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​បំណង​របស់​លោក​ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន​ពីរ​ក្នុង​​រដូវ​កាល​តែមួយ​រួច​ជា​ស្រេច​​។ កីឡាករ​សំខាន់​ៗ​ជាច្រើន​ដូច​ជា Ronaldo, Gareth Bale, Karim Benzema, Luka Modric ឬ Toni Kroos សុទ្ធ​សឹង​បាន​អវត្ត​មាន​ក្នុង​ការ​ប្រកួត​​លីក​៣​លើក​ចុងក្រោយ​របស់​ក្រុម Real​។ ក្នុង​ពេល​អវត្ត​មាន​កីឡាករ​ឆ្នើម​ៗ​ទាំង​នេះ កីឡាករ​មួយ​ចំនួន​ដូច​ជា Isco, Alvaro Morata និង Marco Asensio បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ ហើយ Real បាន​ឈ្នះ​រាល់​ការ​​ប្រកួត​ទាំង​៣​លើក​នោះ តាមរយៈ​ការ​ស៊ុត​បាល់​​​បញ្ចូល​ទី​សរុប​ដល់​ទៅ​១៣​​គ្រាប់​។ ក្រុម Real បាន​កម្តៅ​សាច់​ដុំ​សម្រាប់​ការ​ប្រកួត​នេះ តាម​រយៈ​ការ​ផ្តួល​ក្រុម Valencia ក្នុង​លទ្ធ​ផល ២-១​ កាល​ពី​ចុង​សប្តាហ៍​ថ្មី​ៗ​នេះ​។ ការ​ប្រកួត​នេះ​​នឹង​ចាប់​​ផ្តើម​នៅម៉ោង​១:៤៥​ទៀប​ភ្លឺ​​៕

    ប្រភពពី​៖ sports.yahoo

  • អ្នកចាំទី Cech ផ្ទុះកំហឹង ក្រោយ Arsenal ចាញ់ក្រុម Spurs

    អ្នកចាំទី Cech ផ្ទុះកំហឹង ក្រោយ Arsenal ចាញ់ក្រុម Spurs

    អ្នក​ចាំ​ទី Petr Cech របស់​ក្រុម Arsenal មិន​បាន​ព្យា​យាម​លាក់​បាំង​នូវ​កំហឹង និង​ការ​​ខក​ចិត្ត​ដែល​រូប​​គេ​មានអារម្មណ៍​ឡើយ ក្រោយ​ពី​ការ​​រង​បរា​ជ័យ​ក្នុង​លទ្ធ​ផល ២-០ ក្រោម​ស្នា​ដៃ​ក្រុម Tottenham Hotspur កាល​ពីថ្ងៃ​អាទិត្យ បាន​ផ្តល់​នូវ​ការ​ខក​ចិត្ត​​ដ៏​ធំមួយ​ដល់​ក្រុម​កាំ​ភ្លើង​ធំ​ក្នុង​ការ​ប្រជែង​យក​កៅ​អី​ក្នុងក្រប​ខ័ណ្ឌ Champions League​។

    គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​ខ្សែ​បម្រើ Dele Alli និង​ខ្សែ​ប្រយុទ្ធ Harry Kane បាន​ជួយ​ឲ្យ​ក្រុម Spurs ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​២​នៅ​លើ​តារាង Premier League នោះ នាំ​មុខ​១៧​ពិន្ទុ​ដាច់​លើ​ក្រុម Arsenal និង​​​ជួយ​ឲ្យ​ក្រុម​​មាន់​ខ្នាយ​មាស​មួយ​នេះ ​ត្រូវ​បញ្ចប់​ដោយ​ស្ថិត​នៅ​​ពីលើ Arsenal ជាលើក​ទី​១​​បើ​គិត​ចាប់​តាំង​ពីឆ្នាំ​១៩៩៥​។ Tottenham នៅ​តែ​ស្ថិត​ក្នុង​ការ​​ប្រជែង​ពាន ខណៈដែល​ក្រុមរ​បស់​លោក Mauricio Pochettino កំពុង​តែដេញ​តាម​ពីក្រោយ​ក្រុម Chelsea ៤​ពិន្ទុ ហើយ​​ក្រុម​ទាំង​ពីរ​នៅ​សល់​៤​ប្រកួត​ដូច​គ្នា​​នៅ​រដូវកាល​នេះ​។

    ផ្ទុយ​ទៅ​វិញ​ក្រុម Arsenal កំពុង​តែ​ស្ថិ​តក្នុង​ចំណាត់​ថ្នាក់​លេខ​៦ និង​ដេញ​តាម​ពី​​ក្រោយ​ក្រុម​ឈរ​​លេខ​៤ Manchester City​ ដល់​ទៅ​៦​ពិន្ទុ បើ​ទោះ​បី​ក្រុម​កាំ​ភ្លើង​ធំ​នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​ក៏​ដោយ​។ ការ​ប្រកួត​បន្ទាប់​របស់ Arsenal គឺ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួលក្រុម Manchester United ដែល​កំពុង​តែ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៥ និង​នាំ​មុខ​៥​ពិន្ទុ​ពី​លើ​ក្រុម Arsenal របស់​លោក Arsene Wenger​ នៅ​ចុង​សប្តាហ៍​នេះ​។ Cech បានប្រាប់​គេហ​ទំ​ព័រ​របស់ Arsenal ថា៖ «ខ្ញុំ​មាន​អារម្មណ៍​ខឹង និង​ខក​ចិត្ត​ណាស់ ពីព្រោះ​នេះ​មិនមែន​ជា​ការ​ប្រកួត​ដែល​យើង​ចង់​ចាញ់​ឡើយ ហើយ​នេះ​ជា​ការ​ខក​ចិត្ត​ដ៏ធំ​បំផុត​សម្រាប់​យើង​»​៕

    ប្រភព​ព័ត៌​មាន៖ Reuters

  • Can រកគ្រាប់បាល់បញ្ចូលដ៏អស្ចារ្យ ខណៈ Liverpool ផ្តួល Watford ដើម្បីពង្រឹងទីតាំងលេខ៣

    Can រកគ្រាប់បាល់បញ្ចូលដ៏អស្ចារ្យ ខណៈ Liverpool ផ្តួល Watford ដើម្បីពង្រឹងទីតាំងលេខ៣

    ខ្សែ​បម្រើ Emre Can បាន​​រក​គ្រាប់​បាល់​​បញ្ចូល​ទី​យ៉ាងល្អ​ ខណៈដែល​ក្រុម​ហង្ស​ក្រហម Liverpool ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុង​លទ្ធ​ផល ១-០ លើ​ក្រុម Watford កាល​ពី​ថ្ងៃ​ចន្ទ​ នា​កីឡដ្ឋាន Vicarage Road ដើម្បី​​រក្សា​ក្តី​សង្ឃឹម​នៃ​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League​។

    ខ្សែ​បម្រើ​អន្តរ​ជាតិ​អាល្លឺ​ម៉ង់​វ័យ​២៣​ឆ្នាំ​រូបនេះ បាន​​ស៊ុត​បាល់​បក​ថយ​ក្រោយ​​ចូល​ក្នុង​​ជ្រុង​ម្ខាង​នៃ​សំណាញ់​ទី​យ៉ាងល្អ នៅ​ជិត​បញ្ចប់​តង់​ទី​មួយ​។ ជ័យ​ជម្នះ​នេះ បាន​ជួយ​ឲ្យ​ក្រុម Liverpool នាំ​មុខ​៤​​ពិន្ទុ​ដាច់​លើ​​ក្រុម​ឈរលេខ​៤ Manchester City និង​៥​ពិន្ទុ​ពីលើ​ក្រុម​ឈរ​លេខ​៥ Manchester Unite បើ​ទោះ​បី​លេង​ការ​ប្រកួត​ច្រើន​ជាង​ក្រុម​ទាំង​ពីរ​​១​ប្រកួត​ក៏​ដោយ​។ ក្រុម​ស្ថិ​តក្នុង​​ទីក្រុង Manchester ទាំង​​ពីរ​ហាក់​ដូច​ជា​ត្រូវ​ឡើង​​ទៅ​ឈរ​ពីលើ​ក្រុម​​ហង្ស​ក្រហម​របស់​លោក Jurgen Klopp ទៅ​​ហើយ ក្រោយ​ពី​ Liverpool បាន​រង​បរា​ជ័យ​​នៅ​កីឡដ្ឋាន Anfield ក្រោម​ស្នា​ដៃក្រុម Crystal Palace កាល​ពី​ចុង​សប្តាហ៍​មុន​។

    ប៉ុន្តែ ក្រុម Man City បាន​បញ្ចប់​ក្នុង​​លទ្ធ​ផល​ស្មើ ២-២ ពេល​ជួបក្រុម Middlesbrough កាល​ពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​ក្រុម Man United មិន​អាច​យក​ឈ្នះ​លើ​ក្រុម Swansea ដូច​គ្នា​។ Liverpool មិន​បាន​ជួប​​ការ​រីក​រាយ​ខ្លាំង​ឡើយ ខណៈ​ដែល Coutinho បាន​រង​របួស ក្រោយ​ពី​លេង​បាន​រយៈ​ពេល​១២​នាទី​។ លោក Klopp អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Liverpool បាន​ប្រាប់​ទូរ​ទស្សន៍ Sky Sports ថា៖ «ពិត​ណាស់​ គ្រាប់​​បាល់​នេះ​ពិត​ជា​អស្ចារ្យ​។ វា​ច្បាស់​ណាស់​ថា យើង​​ត្រូវ​តែ​ធ្វើ​ការ ហើយ​​​​នោះ​គឺ​ជា​អ្វី​ដែល​យើង​បានធ្វើ​។ វា​មិន​ងាយ​ស្រួល​នោះឡើយ​សម្រាប់​ក្រុម​ទាំ​ងអស់​ក្នុង​ការ​ឈ្នះ​នៅ​ទីនេះ​។ យើង​ត្រូវ​ការ​សំណាង​ខ្លះ ប៉ុន្តែ យើង​បាន​ធ្វើ​ការ​យ៉ាង​លំ​បាក​ដើម្បី​ដណ្តើម​យក​ជ័យ​ជម្នះ​នោះ»​​៕

    ប្រភព​ពី៖ Mirror

  • Klopp ស្រេកឃ្លានឲ្យ Liverpool ផ្តួល Watford នៅរាត្រីនេះ

    Klopp ស្រេកឃ្លានឲ្យ Liverpool ផ្តួល Watford នៅរាត្រីនេះ

    លោក Jurgen Klopp អ្នក​ចាត់​​ការ​ទូទៅ​នៃ​ក្រុម​ហង្ស​ Liverpool បាន​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​របស់​លោក​ធ្វើ​ការ​ប្រជែង​យក​កៅអី​ក្នុង​ក្រប​ខ័ណ្ឌ Champions League ខណៈ​ដែល​ពួក​គេ​សម្លឹង​រក​ការ​រក្សា​ចំណាត់​ថ្នាក់​កំពូល​ទាំង​បួន​របស់​ពួក​គេ​នៅ​លើ​​ទឹក​ដីក្រុម Watford នៅ​រាត្រី​នេះ​។

    Liverpool បាន​ឡើង​ទៅ​ឈរ​នៅ​លើ​កំពូល​តារាង​នៃ​​ក្រប​ខ័ណ្ឌ Premier League ក្នុង​រយៈ​ពេល​ដ៏ខ្លី​កាល​ពី​ខែ​វិច្ឆិកា និង​ហាក់​បាន​​បាន​ត្រៀម​លក្ខណៈ​រួច​រាល់​ក្នុង​ការ​ប្រជែង​ពាន ប៉ុន្តែ បច្ចុប្បន្ន ការ​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៤​ គឺ​ជា​រឿង​ដែល​មួយ​គត់​ដែល​ពួក​​អាច​ធ្វើ​បាន​ដើម្បី​សង្គ្រោះ​រដូវ​កាល​របស់​ពួក​គេ​។ ក្រោយ​ពី​ទទួល​បាន​ការ​ជឿ​ជាក់ ដោយ​សារ​តែ​​ទាំងក្រុម Manchester City និង Man United បានប​ញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​ដូច​គ្នា កាល​ពី​ថ្ងៃ អាទិត្យ ក្រុម Liverpool នឹង​មាន​ឱកាស​ក្នុង​ការ​ពង្រឹង​ទី​តាំង​របស់​ខ្លួន​​ពេល​ធ្វើ​ដំណើរ​ទៅកាន់​កីឡដ្ឋាន Vicarage Road នា​រាត្រី​នេះ​។ លោក Klopp ​ពិត​ជា​ស្រេក​ឃ្លាន​ក្នុង​ការ​ធ្វើ​ឲ្យ​​​កីឡាករ​របស់​​លោក​ស្ថិត​​ក្នុង​ការ​ប្រជែង​ដើម្បី​ការ​ពារ​​ទី​តាំង​របស់​ពួក​គេ​។

    គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា៖ «រឿង​ដែល​មួយ​គត់​ដែល​យើង​អាច​​ធ្វើ​បាន​គឺ​ការ​ប្រជែង​​ដណ្តើម​យក​ចំណាត់​​ថ្នាក់​​ដ៏គួរ​​ឲ្យ​ចាប់​អារម្មណ៍​នៅ​រដូវ​កាល​នេះ​​។ ពេល​នេះ ជិត​នបញ្ចប់​​រដូវ​កាល​ហើយ​។ វា​ជា​ខែ​ចុងក្រោយ​នៃ​ដូវ​កាល​នេះ ហើយ​យើង​កំពុង​តែ​ស្ថិ​តក្នុង​ការ​ប្រជែង​។ តើ​អ្នក​ចង់​បាន​អី​ទៀត​?»​។ ក្រុម Watford នឹង​ឈាន​ទៅ​កាន់​ការ​ប្រកួត​នេះ​ជា​​មួយ​នឹង​ជ័យ​ជម្នះ​៣​លើក និង​ចាញ់​២​លើក​ពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ ខណៈ Liverpool ចាញ់​តែ​១​លើក​គត់ ប៉ុន្តែ ឈ្នះ​ដល់​ទៅ​៣​លើក និង​ស្មើ​១​លើកពី​ការ​ប្រកួត​៥​លើក​ចុង​ក្រោយ​របស់​ពួក​គេ​។ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្តើម​នៅ​ម៉ោង​​២​ទៀប​ភ្លឺ​៕

    ប្រភព​ព័ត៌​មាន៖ Reuters