ដើម្បីអាចចេញរកស៊ីបានដោយខ្លួនឯង និងបានដោយរលូន អ្នកប្រាកដជាត្រូវបំពេញកិច្ចការងារជាច្រើន ចាប់ពីរូបសម្បត្តិខាងក្រៅ រហូតដល់ចំណេះ ជំនាញ និងបទពិសោធ។ល។
ខាងក្រោមនេះ គឺជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលអ្នកត្រូវបំពេញ មុននឹងឈានជើងចេញទៅ “រកលុយ”។
1.រូបរាងលក្ខណៈខាងក្រៅ
ក្នុងសង្គម អ្នកណាក៏និយាយដែរថា សម័យបច្ចុប្បន្នគេយកចិត្តទុកដាក់ទៅលើរូបរាងខាងក្រៅ មុននឹងគិតទៅលើអត្តចរិត និងចំណេះដឹង ឬបទពិសោធការងារ។
រូបសម្រស់ខាងក្រៅ មិនថាប្រុស ឬស្រីនោះទេ វាគឺជាចំណុចដំបូងបង្អស់ដែលអ្នកដទៃចាប់អារម្មណ៍មុនគេ។ បើសិនជាអ្នកទុកពុកមាត់វែង សក់វែង ស្លៀកពាក់មិនសមរម្យ ក្លិនខ្លួនមិនល្អ តើមានអ្នកណាគេចាប់អារម្មណ៍? ដូច្នេះ មុននឹងចេញទៅជួបអ្នកណាម្នាក់ ដូចជាទៅសម្ភាសរកការងារធ្វើជាដើម អ្នកត្រូវតែគិតអំពីប្រការខាងលើ ដោយសួរខ្លួនឯងជាមុនថា “រូបរាងខាងក្រៅរបស់ខ្ញុំ សមរម្យ និងគួរឱ្យគេចាប់អារម្មណ៍ហើយ ឬនៅ?
2.ចំណេះ ជំនាញ និងបទពិសោធន៍
ប៉ុន្តែ នៅពេលនិយាយអំពីការរកស៊ី ទន្ទឹមនឹងរូបសម្រស់ អ្នកត្រូវតែមានចំណេះដឹងខ្ពស់ មានជំនាញ និងបទពិសោធច្រើនឆ្នាំក្នុងវិស័យដែលអ្នកចង់រកស៊ី និងមានទុនសមល្មមអាចជាទីទុកចិត្តបាន។ ដើម្បីមានលក្ខណសម្បត្តិដូច្នេះ អ្នកត្រូវតែរៀនសូត្រ ស្រាវជ្រាវ និងធ្វើការឱ្យគេជាមុនសិន។
អ្នកខ្លះចូលធ្វើការឱ្យគេមិនទាន់បានប៉ុន្មានឆ្នាំផង ក៏ប្រញាប់ដកខ្លួនចេញទៅបើកក្រុមហ៊ុនរកស៊ីនឹងគេដែរ ព្រោះតែឃើញគេរកស៊ីបានកាក់កប ដោយមានគំនិតថា “ខ្ញុំក្មេង ខ្ញុំអាចធ្វើបាន”។
វាជាការប្រសើរហើយ បើសិនអ្នកជឿជាក់លើសមត្ថភាពខ្លួនឯង និងមានមហិច្ឆតាចង់ក្លាយជាអ្នកមាន ព្រមទាំងហ៊ានដេញចាប់ក្ដីស្រមៃរបស់ខ្លួន។ ប៉ុន្តែ អ្នកត្រូវដឹងថា ក្នុងរយៈពេល10ឆ្នាំ មានក្រុមហ៊ុនបើកថ្មីដល់ទៅ 70% ឯណោះដែលបរាជ័យ និងប្រកាសក្ស័យធន។
យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា 80% នៃក្រុមហ៊ុនបើកថ្មី អាចឆ្លងផុតឆ្នាំដំបូង បន្ទាប់ពីនោះមកស្ថានភាពនៅតែបន្តធ្លាក់ចុះ។ បន្ទាប់ពីដំណើរការបាន 2ឆ្នាំ ស្ថានភាពបែបនោះនឹងនៅសល់ 2/3(ពីរភាគបី) ហើយបន្ទាប់ពី 5ឆ្នាំ គឺនៅសល់ពាក់កណ្ដាល(1.5/3)។ ចូរដឹងថា ក្រុមហ៊ុនបើកថ្មីដែលមានជីវិតដល់ខ្ទង់10ឆ្នាំ គឺមានត្រឹមតែ 30% ប៉ុណ្ណោះ។
3.សួរខ្លួនឯង

ខាងលើនេះ មិនមែនគ្រាន់តែការបំភ័យអ្នកដែលចង់បើកក្រុមហ៊ុនផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែ បើអ្នកពិតជាហ៊ានចេញរកស៊ីដោយខ្លួនឯងមែន អ្នកត្រូវតែឆ្លើយនឹងសំណួរមួយចំនួនខាងក្រោមនេះជាមុនសិន ៖ 1. តើខ្ញុំមានចំណេះដឹង ឬជំនាញក្នុងវិស័យដែលខ្ញុំចង់រកស៊ីនោះច្បាស់លាស់ហើយឬនៅ?
2. តើខ្ញុំមានបទពិសោធគ្រប់គ្រាន់ហើយឬនៅ?
3. តើខ្ញុំយល់ច្បាស់ឬនៅ ចំពោះវិស័យនានាដែលមានទំនាក់ទំនងជាមួយនិងវិស័យដែលក្រុមហ៊ុនខ្ញុំត្រូវរកស៊ី?
4. វិស័យដែលខ្ញុំនឹងរកស៊ី តើវាអាចរីកចម្រើនដល់កម្រិតណា?
5. ក្នុងទីផ្សារ តើវិស័យនេះមានគូប្រជែងច្រើនប៉ុនណា?
6. តើសហស្ថាបនិករបស់ខ្ញុំ ជាអ្នកណា? និងមានលក្ខណសម្បត្តិបែបណា? (ក្នុងករណីមានភាគហ៊ុន)
7. តើខ្ញុំមានដើមទុនប៉ុន្មាន? តើខ្ញុំអាចទប់ទល់នឹងបរាជ័យបានប៉ុន្មានដង?
8. ខ្ញុំនឹងធ្វើអ្វីបន្ត បើសិនជាខ្ញុំត្រូវក្ស័យធន?
9. តើខ្ញុំបានត្រៀមចិត្តរួចរាល់ឬនៅ បើលទ្ធផលមិនបានដូចបំណង?
ទាំងនេះ គ្រាន់តែជាចំណុចដែលមើលឃើញច្បាស់ៗប៉ុណ្ណោះ តែវានៅមានអ្វីៗជាច្រើនផ្សេងទៀត ដែលអ្នកត្រូវតែស្វែងយល់។
សូមជូនពរឱ្យលោកអ្នក ទទួលបានជោគជ័យក្នុងការរកទទួលទាន!


លទ្ធនៃការស្រាវជ្រាវនេះត្រូវបានគេរកឃើញ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានពិនិត្យទៅលើស្នូលទឹកកកបុរាណចំនួន 2ផ្ទាំងដែលយកមកពីទន្លេទឹកកក Guliya កាលពីឆ្នាំ1992 និងឆ្នាំ2015។

មូលហេតុដំបូងដែលនាំឱ្យឱពុក និងកូនប្រុសមានផ្ទុកមេរោគនេះ គេនៅមិនទាន់ដឹងនៅឡើយ ប៉ុន្តែគេជឿថា ម្នាក់ក្នុងចំណោមពួកគេអាចឆ្លងពីអ្នកដទៃ រួចក៏ចម្លងបន្ត។
សូមបញ្ជាក់ថា មេរោគ Corona ប្រភេទថ្មី ដែលធ្វើឱ្យកើតជំងឺរលាកសួត និងសម្លាប់មនុស្សយ៉ាងឆាប់រហ័សនេះ បានរាលដាលដល់ប្រទេសថៃ ជប៉ុន កូរ៉េខាងត្បូង និងកោះតៃវ៉ាន់ ហើយថ្មីៗនេះវាបានឆ្លងមកដល់ប្រទេសវៀតណាម ធ្វើឱ្យប្រជាជននៅក្បែរប្រទេសទាំងនេះមានការភ័យខ្លាច៕
ហានិភ័យទាក់ទិននឹងប្រភពផ្គត់ផ្គង់កើនឡើងខ្លាំង បើទោះជាការផលិតប្រេងរបស់លីប៊ី កំពុងអាក់ខានក៏ដោយ។ បញ្ហានេះក៏បានបង្កការបារម្ភកាន់តែច្រើនឡើងចំពោះអ្នកវិនិយោគដែរ។ បិទទ្វារក្នុងថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃប្រេងឆៅសម្រាប់ខែមិនា ឆ្នាំ2020 បានធ្លាក់ថ្លៃ 1.15ដុល្លារ/បារ៉ែល (ប្រហែល2%) ចុះមកនៅ 55.59ដុល្លារ/បារ៉ែល ជាតម្លៃទាបបំផុត បើគិតចាប់ពីថ្ងៃទី29 វិច្ឆិកា2019។ នេះបើយោងតាមការគណនាលើតារាងសន្ទស្សន៍មូលបត្រ Dow Jones Market Data។
និយាយអំពីបញ្ហាអាសន្នរោគ corona នៅប្រទេសចិនដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេងនេះ បច្ចុប្បន្នចិនបានដាក់បម្រាមគោចរ ហាមមិនឱ្យមានសកម្មភាពចេញ-ចូលក្នុងតំបន់ Wuhan ជាកន្លែងដែលមេរោគរលាកសួត corona កំពុងឆ្លងរាលដាលខ្លាំង។ ប្រទេសសិង្ហបុរី កាលពីម្សិលមិញ (23 មករា 2020) ក៏បានបញ្ជាក់ថា ប្រទេសនេះមានករណីឆ្លងរោគ corona ជាលើកដំបូងផងដែរ។
ប្រធានផ្នែកហិរញ្ញវត្ថុនៃមូលនិធិ Velandera Energy លោក Manish Raj បានវាយតម្លៃថា ៖ “មកទល់នឹងពេលនេះ អាសន្នរោគ corona មិនទាន់ធ្វើឱ្យមានការប្រែប្រួលណាមួយទៅលើតម្រូវការប្រេង។ ប៉ុន្តែ នៅពេលអាជ្ញាធរចិនដាក់បម្រាមគោចរក្នុងក្រុងមួយចំនួន រួមទាំងតំបន់ Wuhan និងទីក្រុងចំនួន 2ផ្សេងទៀតនៅក្បែរនោះ។ សកម្មភាពធ្វើដំណើរ ប្រាកដជាថយចុះ ជើងហោះហើរនានានឹងត្រូវលុបចោលខ្លះ ហើយសកម្មភាពសេដ្ឋកិច្ចនៅចិនក៏នឹងត្រូវរួមតូចដែរ៕
ការងាររបស់លោក Liu តែងចាប់ផ្ដើមនៅពេលយប់រហូតដល់ពេលទៀបភ្លឺ ជាពេលវេលាដែលក្រុមអ្នកផឹកស៊ីធ្វើដំណើរច្រើនបំផុត។ តម្រូវការលើសេវាកម្មនេះក្នុងអំឡុងពេលខាងលើ កើនឡើងរហូតដល់ 3ដង បើធៀបនឹងពេលថ្ងៃ។

យោងតាមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងអាសន្នរោគអាមេរិក មេរោគ corona គឺជាត្រកូនធំមួយដែលរួមមានប្រភេទផ្សេងៗគ្នា ដែលមានភាគច្រើននៅលើសត្វ។ ក្នុងករណីកម្រមួយចំនួន ពួកមេរោគនេះ អាចឆ្លងពីសត្វមកមនុស្ស។
ក្រុមមេរោគ corona អាចឆ្លងរាលដាលតាមរយៈការប៉ះពាល់រវាងមនុស្ស និងសត្វ។ អ្នកវិទ្យាសាស្ត្រយល់ថា ក្រុមមេរោគ corona ដូចជា MERS បានចាប់ផ្ដើមឆ្លងពីសត្វឩដ្ឋមកមនុស្ស ខណៈដែលអ្នកវិទ្យាសាស្ត្រសង្ស័យថា សត្វសំពោចក្រអូបគឺជាដើមហេតុដែលនាំឱ្យជម្ងឺ SARS ផ្ទុះឡើង។
បច្ចុប្បន្ន មិនទាន់មានវ៉ាក់សាំងការពារមេរោគ corona នៅឡើយ។ ការពិសោធទៅលើវ៉ាក់សាំងការពារមេរោគ MERS កំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍ។
នេះគឺជាលើកទី1 ហើយនៅជប៉ុន ដែលមានការសាកល្បងបើកបរឡានហោះដែលមានមនុស្សជិះនៅខាងក្នុង។ ការហោះហើរសាកល្បងលើកមុនៗ ត្រូវបានគេធ្វើឡើងដោយប្រើប្រព័ន្ធបញ្ជាពីចម្ងាយ និងគ្មានមនុស្សជិះ។
ឡានហោះ SkyDrive នេះមានកម្ពស់ 1.6ម៉ែត្រ បណ្ដោយ និងទទឹងប្រវែង 3.6ម៉ែត្រស្មើគ្នា និងមានកៅអីអង្គុយចំនួន1។ ជ្រុងនីមួយៗនៃឡានហោះនេះមានបំពាក់ស្លាបកង្ហារចំនួន 1គ្រឿង ដែលកង្ហារនេះនឹងជួយឱ្យឡានហោះអាចសំកាំងខ្លួននៅលើអាកាសបានយ៉ាងស្រួល។
មកដល់ពេលនេះ SkyDrive មិនទាន់បង្ហើបឱ្យដឹងលម្អិតអំពីការហោះហើរសាកល្បងនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះបានបញ្ជាក់ថា នឹងធ្វើការហោះហើរសាកល្បងជាច្រើនលើកទៀតដើម្បីធានាសុវត្ថិភាពឱ្យបាន100%។

–ពេលសើយស្រទាប់រោមមើល ឃើញស្បែកមាន់មានសភាពស្ដើង អាចមើលឃើញសាច់ និងស្រមោលសរសៃឈាម ហើយពេលយកដៃទៅច្របាច់ ដងខ្លួនមាន់មានសភាពណែន មានឆ្នូតលឿងនៅត្រង់ទ្រូង និងស្លាប នោះគឺជាមាន់ល្អ។
ត្រូវជ្រលក់ក្នុងទឹកមុនពេលបោច បន្ទាប់ពីបានសម្លាប់មាន់រួចហើយ អ្នកត្រូវជ្រលក់វាចូលទៅក្នុងទឹកត្រជាក់ឱ្យសព្វ រួចលើកចេញមកវិញ។ អ្នកអាចយកទឹកខ្មេះ ឬស្រា-ស មកលាបលើស្បែកវារយៈពេល 10នាទីដើម្បីធ្វើឱ្យរន្ធគល់រោមរបស់វារីកធំ។

នៅលើបដានោះរៀបរាប់ថា “ជនជាតិចិនមិនត្រូវបានអនុញ្ញាតឱ្យចូលហាង។ ខ្ញុំមិនចង់ឆ្លងមេរោគ”។ ម្ចាស់ហាងរូបនេះបានប្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មានប្រចាំថ្ងៃ Asahi ថា គាត់បានប្រើកម្មវិធីបកប្រែអនឡាញដើម្បីសរសេរអក្សរលើបដានេះ និងបានអះអាងថា “ខ្ញុំគ្រាន់តែចង់ការពារខ្លួនពីមេរោគប៉ុណ្ណោះ”។



ទោះជាយ៉ាងនេះក្ដី ប្រទេសចិនដែលកំពុងទទួលអំណរឆ្នាំថ្មី មានមនុស្សរាប់រយលាននាក់បាន និងកំពុងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ ពាសពេញពិភពលោក ដូច្នេះការរាលដាលនៃជម្ងឺនេះ គឺប្រាកដជាពិបាកក្នុងការទប់ស្កាត់មិនខាន។
សារព័ត៌មាន Flightradar24 បានរាយការណ៍ថា ក្នុងសប្ដាហ៍នេះនឹងមានជើងហោះហើរសរុប 2,131ជើង ដែលហោះពីតំបន់ Wuhan ទៅកាន់បណ្ដាទីក្រុងក្នុងប្រទេសចិន។ ជើងហោះហើរអន្តរជាតិដែលហោះហើរចេញពីប្រទេសចិន នឹងមានចំនួនជាង 205ជើង គិតពីថ្ងៃទី20 ដល់27 មករាខាងមុខ ក្នុងនោះមាន 54ជើងហោះហើរនឹងចុះចតនៅប្រទេសថៃ ដែលជាប្រទេសនៅជិតខាងកម្ពុជា៕