ទីក្រុងវូហាន មជ្ឈមណ្ឌលកណ្ដាលនៃការឆ្លងរាលដាលមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវបានបិទទាំងស្រុងតាំងពីថ្ងៃទី23 មករា ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃមេរោគ។ វូហាន ជាទីក្រុងខ្នាតធំមួយដែលអាចហៅបានថា ជាមហាទីក្រុង ជាទីប្រជុំជនដ៏ធំបំផុតមួយដែលមានមនុស្សរស់នៅ និងធ្វើដំណើរឆ្លងកាត់ទៅមកក្នុងតំបន់កណ្ដាលទីក្រុងប្រមាណជា 9លាននាក់ ប៉ុន្តែនៅថ្ងៃដែលត្រូវបិទទីក្រុង មនុស្សម្នារាប់លាននាក់បានបាត់អស់រលីងយ៉ាងគួរឱ្យភ្ញាក់ផ្អើល។
ខាងក្រោមនេះ គឺឃ្លីបវីដេអូដែលបង្ហាញពីទីក្រុងរហោដ្ឋាន ក្រោយពីទីក្រុងនេះត្រូវបានបិទទាំងស្រុងកាលពីថ្ងៃទី23 មករា។ ប្រៀបដូចជាឈុតឆាកនៅក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រ…ដ៏មិនគួរឱ្យជឿ។
https://www.youtube.com/watch?v=Dtju9crUNQk&feature=emb_logo

ស្ពានអាកាស យេ ចៀ ជុយ តភ្ជាប់ទៅស្ពានអាកាស ឆាង ចៀងទី2 ឆ្ពោះទៅ ស៊ី តុងកៅចៀ និងឆ្ពោះទៅ តុង ហ៊ូតាមឹន។ បើស្ថិតក្នុងស្ថានភាពប្រក្រតី ក្នុងថ្ងៃដែលអាកាសធាតុល្អ រថយន្តដែលបើកមកដើរលេងកម្សាន្តមណ្ឌល តុងហ៊ូ នឹងត្រូវជាប់ស្ទះបន្តកន្ទុយគ្នាវែងអន្លាយ តែពេលនេះមានរថយន្តបើកបរមួយ-ពីរ…។អ្នកយកព័ត៌មានចិន ស្ថាប័ន ហ្គោលបល ថាមស៍ ក្នុងខ្សែបណ្ដាញសារព័ត៌មានប្រជាជនចិន បានចុះទៅដល់ទីតាំងទាំងនោះដើម្បីផ្ដិតយករូបភាពនៅតាមផ្លូវថ្នល់នានាក្នុងទីក្រុងវូហាននាពេលបច្ចុប្បន្ន ដូចជា ផ្លូវ ចៀងហាន់ មណ្ឌលពាណិជ្ជកម្មនៅលើផ្លូវ ឈូ ហ៊ើ អាន់ រង្វង់មូលអនុស្សាវរីយ៍កណ្ដាលទីក្រុង និងទីកន្លែងផ្សេងៗទៀតដែលកាលពីពេលមុន មានមនុស្សម្នាច្រើនកុះករ អ៊ូអរ ប៉ុន្តែបន្ទាប់ពីបិទទីក្រុងមក ក្នុងទីក្រុងស្ទើរតែមិនឃើញមានស្រមោលមនុស្ស។
ក្នុងអំឡុងពេលនេះ មហាទីក្រុងដែលធ្លាប់តែស្រស់ស្អាតសង្ហា ទាន់សម័យដូចវូហាននេះ ឥឡូវបែរជាក្លាយទៅជាទីក្រុងរហោដ្ឋាន និងឈឺចាប់ ប្រៀបដូចក្នុងខ្សែភាពយន្តវិទ្យាសាស្ត្រ…ក្នុងទីក្រុងដ៏ទទេស្អាតនេះ បង្កប់ទៅដោយក្ដីភ័យខ្លាច ទុក្ខសោក ស៊ូទ្រាំ រង់ចាំ និងក្ដីសង្ឃឹម…គ្រប់គ្នាសុទ្ធតែនឹកសង្ឃឹមថា វិបត្តិដែលប្រៀបដូចជាសុបិនអាក្រក់ក្នុងគ្រានេះ នឹងឆ្លងផុតទៅយ៉ាងឆាប់រហ័ស។









ប្រភព៖ សារព័ត៌មានបរទេស




















គ្រូពេទ្យយោធាចិនចំនួន 1,400នាក់នឹងចូលមកគ្រប់គ្រងមន្ទីរពេទ្យ Huoshenshan ដែលមានដាក់គ្រែចំនួន 1,000ចាប់ដំណើរការពីថ្ងៃទី 3កុម្ភៈខាងមុខ។ មន្ទីរពេទ្យនេះ បានចាប់ផ្ដើមសាងសង់តាំងពីថ្ងៃទី 25មករា ដើម្បីជួយដោះស្រាយបញ្ហាខ្វះមន្ទីរពេទ្យនៅក្រុង Wuhan ដែលជាសម្បុកមេរោគរលាកសួតថ្មី Corona។
មន្ទីរពេទ្យទីពីរមានឈ្មោះថា Leishenshan មានគ្រែចំនួនប្រហែល 1,600 ក៏គ្រោងនឹងបើកដំណើរការនៅក្នុងថ្ងៃទី 5កុម្ភៈខាងមុខ។ ទន្ទឹមនិងនេះក៏មានមន្ទីរពេទ្យមួយផ្សេងទៀតដែលអាចដាក់បាន 600គ្រែ កំពុងត្រូវសាងសង់នៅក្រុង Ezhou នៃខេត្ត Hubei នេះផងដែរ។
អាសន្នរោគរលាកសួតដែលបង្កឡើងដោយវីរូស nCoV (Corona) បានចាប់ផ្ដើមឆ្លងរាតត្បាតពីទីក្រុង Wuhan និងកំពុងរាលដាលទូទាំងពិភពលោក។ មេរោគនេះ បានសម្លាប់មនុស្សយ៉ាងតិច 305នាក់ និង 14,628នាក់ផ្សេងទៀតកំពុងមានផ្ទុកមេរោគនេះ នៅទូទាំងពិភពលោក៕
សម្បុកមេរោគផ្ដាសាយបក្សីថ្មីនេះ ត្រូវបានរកឃើញខណៈដែលមេរោគបង្ករលាកសួតថ្មី Corona (nCoV)កំពុងឆ្លងរាលដាលពាសពេញពិភពលោក ដោយចាប់ផ្ដើមពីតំបន់ Wuhan ប្រទេសចិន ហើយបានឆ្លងទៅមនុស្សជាង 14,627នាក់ និងសម្លាប់មនុស្សយ៉ាងតិច 305នាក់នៅទូទាំងពិភពលោក៕
ជនរងគ្រោះដោយសារអាសន្នរោគ Corona ខាងលើ មានអាយុ 44ឆ្នាំ ស្លាប់នៅក្នុងមន្ទីរពេទ្យមួយនៃក្រុងម៉ានីល។ តាមការសន្និដ្ឋានរបស់មន្ត្រីសុខាភិបាល បុរសនេះប្រហែលបានឆ្លងមេរោគដ៏ប្រល័យនេះកាលពីនៅប្រទេសចិន មុនពេលរួមដំណើរជាមួយស្ត្រីម្នាក់មកកាន់ហ្វីលីពីន។ ស្ដ្រីម្នាក់នេះ ត្រូវបានគេបញ្ជាក់ថាជាអ្នកមានផ្ទុកមេរោគ Corona ដំបូងនៅហ្វីលីពីន។ បច្ចុប្បន្ន ស្ត្រីនេះទទួលការព្យាបាលនៅឯមន្ទីរពេទ្យមួយនៃប្រទេសនេះ។

លោក Yu Husheng បានឱ្យដឹងថា លោកត្រូវការម៉ាសយ៉ាងតិច 30 សម្រាប់គ្រួសាររបស់គាត់ដែលមានសមាជិក 6នាក់។ ប៉ុន្តែ អាជ្ញាធរក្រុងសៀងហៃបានចេញបទបញ្ជា ហាមមិនឱ្យទិញលើសពី10ម៉ាស សម្រាប់មនុស្សម្នាក់ក្នុង1ថ្ងៃ។
សូមរំឭកថា ប្រទេសចិនកំពុងទទួលរងការរាតត្បាតនៃអាសន្នរោគ Corona ដែលបានផ្ទុះឆ្លងរាលដាលតាំងពីខែធ្នូ ឆ្នាំ2019។ អាសន្នរោគរលាកសួតនេះ បានបណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 259នាក់ និងជាង11,374នាក់ផ្សេងទៀតបានឆ្លងមេរោគនេះនៅទូទាំងពិភពលោក គិតត្រឹមព្រឹកថ្ងៃទី1កុម្ភៈនេះ៕
យ៉ាងនេះក្ដី នៅលើដងផ្លូវ គេក៏នៅតែឃើញមនុស្ស2-3នាក់ ដើរទៅ-មក កាត់កន្លែងកើតហេតុ ប៉ុន្តែពួកគេមិនហ៊ានចូលក្បែរសាកសព ខណៈរង់ចាំសមត្ថកិច្ចមកដល់។
ក្រុង Wuhan កំពុងទទួលរងការរាតត្បាតនៃអាសន្នរោគ Corona ដែលបានផ្ទុះឆ្លងរាលដាលតាំងពីខែធ្នូ ឆ្នាំ2019។ អាសន្នរោគនេះ បានបណ្ដាលឱ្យមានអ្នកស្លាប់យ៉ាងតិច 259នាក់ និងជាង11,374 នាក់បានឆ្លងមេរោគនេះនៅទូទាំងពិភពលោក។ ដោយឡែក ខេត្ត Hubei ដែលមានក្រុង Wuhan ជា “សម្បុកមេរោគ” មានអ្នកស្លាប់ដល់ទៅ 249នាក់ គិតមកដល់ព្រឹកថ្ងៃទី1កុម្ភៈនេះ៕
អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃទី 30មករាកន្លងទៅ បានប្រកាសអាសន្ននៅទូទាំងពិភពលោកចំពោះអាសន្នរោគនេះ ហើយបានអំពាវនាវឱ្យប្រទេសទាំងអស់ បង្កើនការការពារ និងប្រយុទ្ធប្រឆាំងអាសន្នរោគនេះ។
ឆ្លើយតបទៅនឹងការប្រកាសអាសន្នខាងលើ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដូចជា Cathay Pacific Airways, Singapore Airlines និង Turkish Airlines បានចេញសេចក្ដីប្រកាសលុបចោលជើងហោះហើរទៅ-មកប្រទេសចិន។ Air Tanzania ក៏បានប្រកាសពន្យាពេលជើងហោះហើរដំបូងក្នុងខែកុម្ភៈទៅកាន់ប្រទេសចិន។ ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានឱ្យដឹងថា នឹងលុបចោលជើងហោះហើរចំនួន 332 រវាងទីក្រុងមួយចំនួននៅអាមេរិក និងក្រុងប៉េកាំង សៀងហៃ និងហុងកុងផងដែរ។ ចំណែកក្រុមហ៊ុន Vietnam Airlines ក៏ប្រកាសដែរថា នឹងផ្អាកជើងហោះហើរទៅ-មកក្រុងប៉េកាំង សៀងហៃ ខ្វាងចូវ និងក្រុងសិនជិន ចាប់ពីថ្ងៃទី6កុម្ភៈខាងមុខ និងក្រុងចេងឌូ ចាប់ពីថ្ងៃទី5កុម្ភៈ និងក្រុងម៉ាកាវ ចាប់ផ្ដើមផ្អាកការហោះហើរពីថ្ងៃទី6កុម្ភៈ ឆ្នាំ2020។ ក្រុមហ៊ុនអាកាសចរណ៍មួយផ្សេងទៀតរបស់វៀតណាមគឺ Vietjet ក៏នឹងផ្អាកជើងហោះហើរទាំងអស់របស់ខ្លួន ដែលហោះហើរទៅ-មកប្រទេសចិន ចាប់ពីថ្ងៃទី1កុម្ភៈនេះ។
សូមរំឭកថា អ្នកជំនាញខាងរោគឆ្លងបានឱ្យដឹងថា ហានិភ័យនៃការឆ្លងមេរោគ Corona គឺមានខ្ពស់ណាស់ នៅពេលមនុស្សម្នាក់នៅក្បែរអ្នកជំងឺក្នុងរង្វង់ក្រោម 2ម៉ែត្រ។ កត្តានេះក៏ជាមូលហេតុដែលនាំឱ្យការឆ្លងរាលដាលនៃមេរោគនេះ កើនឡើងដល់ 11,791នាក់ និងអ្នកស្លាប់កើនដល់ 259នាក់ គិតមកត្រឹមព្រឹកនេះ៕
