ក្រោយពីចំណាយពេលជាច្រើនថ្ងៃ បណ្ដែតខ្លួននៅលើសមុទ្រ ព្រោះគ្មានប្រទេសណាអនុញ្ញាតឱ្យចូលចត ដោយសារតែភ័យខ្លាចមានមេរោគកូរ៉ូណា ពេលនេះនាវាទេសចរណ៍ Westerdam ក៏បានមកដល់ក្រុងព្រះសីហនុ តាមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។

នៅព្រឹកថ្ងៃទី 13កុម្ភៈនេះ នាវាដឹកអ្នកទេសចរ Westerdam ដែលដោតទង់ជាតិហូឡង់ និងមានផ្ទុកអ្នកដំណើរ 1455នាក់ និងនាវិក 800នាក់ បានមកដល់ក្រុងព្រះសីហនុ។
អ្នកដំណើរទាំងអស់ដែលនៅលើកប៉ាល់នេះ បានត្រូវអនុញ្ញាតឱ្យឡើងគោក ដើម្បីធ្វើដំណើរទៅកាន់ក្រុងភ្នំពេញ ហើយឡើងយន្តហោះ ឆ្ពោះទៅកាន់ប្រទេសរៀងៗខ្លួន។
ក្រុមហ៊ុន Holland America Line និងអ្នកទេសចរទាំងអស់ មានការសប្បាយចិត្តយ៉ាងខ្លាំង និងបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាចំពោះការអនុញ្ញាតនេះ។ ក្រុមហ៊ុន Holland America Line ដែលជាម្ចាស់នាវានេះ ក៏នឹងចេញសោហ៊ុយធ្វើដំណើរដល់អតិថិជនរបស់ខ្លួន រហូតដល់ពួកគេទៅដល់ផ្ទះ។
ទាក់ទិននឹងបញ្ហានេះដែរ ប្រធានអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus ក៏បានអរគុណចំពោះសម្តេច ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយសូមអរគុណ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតជួយឱ្យកប៉ាល់ខ្នាតយក្ស Westerdam ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលកំពុងវិលវល់នោះចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ2020នេះ។
មុននេះ ប្រទេសថៃ និងបណ្ដាប្រទេស និងកោះមួយចំនួន បានបដិសេធមិនឱ្យនាវា Westerdam ចូលចតក្នុងកំពង់ផែរបស់ពួកគេ ដោយសារតែមានការព្រួយបារម្ភ ខ្លាចមានវត្តមានមេរោគកូរ៉ូណានៅលើកប៉ាល់នេះ បើទោះថ្នាក់ដឹកនាំកប៉ាល់បានអះអាងថា មិនមានអ្នកណាមានផ្ទុកមេរោគនេះក៏ដោយ។
គួររំឭកថា កប៉ាល់ Diamond Princess ដែលបច្ចុប្បន្ន ស្ថិតនៅក្នុងកំពង់ផែមួយរបស់ជប៉ុន ត្រូវគេដាក់ឱ្យនៅដាច់ដោយឡែក ព្រោះតែមានអ្នកផ្ទុកមេរោគកូរ៉ូណានៅលើនាវានោះ ហើយគេក៏បានរកឃើញអ្នកផ្ទុកមេរោគកូរ៉ូណា កាន់តែច្រើនឡើងៗ។ ប្រការនេះហើយ ធ្វើឱ្យនាវា Westerdam របស់ក្រុមហ៊ុន Holland America Line ទទួលរងឧបសគ្គដោយសារបញ្ហានៅលើនាវា កប៉ាល់ Diamond Princess៕



កាលពីសប្ដាហ៍មុន អ្នកនាំពាក្យនៃនាវាទេសចរណ៍ខាងលើ បានឱ្យដឹងថា ពួកគេមានការព្រួយបារម្ភខ្លាំងណាស់ ព្រោះថា ស្បៀងអាហារនៅលើកប៉ាល់នេះ ជិតអស់ទៅហើយ តែនៅទីបំផុត ទីភ្នាក់ងារសារព័ត៌មាន The guardian របស់ប្រទេសអង់គ្លេស បានរាយការណ៍ថា អាជ្ញាធរកម្ពុជាបានអនុញ្ញាតឱ្យនាវានេះចូលចតក្នុងកំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃស្អែក (13កុម្ភៈ)ហើយ។
ការអនុញ្ញាតឱ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាយ៉ាងច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់នៅលើកប៉ាល់មួយនេះ មិនមាននរណាម្នាក់ ផ្ទុកមេរោគវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ៕
“ការពឹងផ្អែកទៅលើពាណិជ្ជកម្មសកលរបស់អាមេរិក មានកម្រិតទាប មានន័យថា ពួកគេមិនទទួលឥទ្ធិពលច្រើននៅពេលកំណើនសេដ្ឋកិច្ចទូទាំងពិភពលោក ត្រូវថយចុះ ដោយសារបញ្ហាអាសន្នរោគ Corvid-19។ ការដែលអាសន្នរោគនេះផ្ទុះរាលដាលខ្លាំង ក៏កំពុងតែធ្វើឱ្យវិនិយោគិន បង្កើនការវិនិយោគទៅលើទ្រព្យសុវត្ថិភាព ដូចជារូបិយបណ្ណដុល្លារអាមេរិក មាស និងមូលបត្ររដ្ឋាភិបាលអាមេរិកាំងជាដើម។
ទោះជាយ៉ាងនេះក្ដី ការដែលប្រាក់ដុល្លារអាមេរិកឡើងថ្លៃ ក៏មានចំណុចអវិជ្ជមានផងដែរ។ ជាមួយនឹងបណ្ដាក្រុមហ៊ុនអន្តរជាតិ នៅពេលប្ដូរពីរូបិយបណ្ណនៃប្រទេសផ្សេងៗ ទៅជាប្រាក់ដុល្លារអាមេរិកនោះ ប្រាក់ចំណេញរបស់ពួកគេ អាចនឹងថយចុះមួយកម្រិត។ ដូច្នេះ របាយការណ៍ប្រាក់ចំណេញក្នុងត្រីមាសខាងមុខ អាចនឹងមិនល្អប្រសើរប៉ុន្មាន ចំពោះក្រុមហ៊ុនអន្តរជាតិមួយចំនួន។
យ៉ាងណាក៏ដោយ គេនៅតែជឿថា តម្លៃនៃប្រាក់ដុល្លារអាមេរិក នឹងនៅតែកើនឡើងដោយរលូន ខណៈដែលឥទ្ធិពលពីអាសន្នរោគកូរ៉ូណា នៅតែបន្តសង្កត់ទៅលើសេដ្ឋកិច្ចចិន និងពិភពលោក ដែលមកដល់ពេលនេះ មិនទាន់មានការវាយតម្លៃឱ្យគ្រប់ជ្រុងជ្រោយនៅឡើយ ចំពោះការខាតបង់ដោយសារអាសន្នរោគនេះ៕
NCDC បានបង្កើតខ្សែទូរស័ព្ទពិសេសមួយ ជួយឱ្យប្រជាជនរាយការណ៍ពីករណីថ្មីទាក់ទិននឹងជំងឺចម្លែកនេះ ដើម្បីកាត់ផ្ដាច់់ការឆ្លងរាលដាលរបស់មេរោគនេះ តាំងពីដើមទី។ នេះ បើតាមសារព័ត៌មាន Telegraph។
កាលពីថ្ងៃអង្គារម្សិលមិញ គេបានមើលឃើញ ក្រុមមន្ត្រីសាធារណៈសុខាភិបាលអង់គ្លេស ចូលទៅក្នុងពន្ធនាគារ ដើម្បីផ្ដល់ការជួយសង្គ្រោះអ្នកទោស និងមន្ត្រីពន្ធនាគារចំនួន 1,114នាក់ ខណៈដែលគ្រូពេទ្យក្នុងសម្លៀកបំពាក់ឈុតការពារ បានចូលទៅត្រួតពិនិត្យខាងក្នុងអគារដែលជាកន្លែងបន្ទប់ឃុំឃាំងពួកអ្នកទោសដែលសង្ស័យថា បានឆ្លងមេរោគ។
ការសិក្សាស្រាវជ្រាវនៅលើពិភពលោក ទាក់ទិននឹងមេរោគកូរ៉ូណាថ្មី ភាគច្រើន ទទួលបានជំនួយហិរញ្ញវត្ថុពីសម្ព័ន្ធដើម្បីការច្នៃប្រឌិតត្រៀមបង្ការការរីករាលដាលនៃជំងឺរាតត្បាត CEPI (Coalition for Epidemic Preparedness Innovations)។ អង្គការនេះ បានត្រូវបង្កើតឡើងកាលពីឆ្នាំ 2017 នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងទីក្រុង Davos នៃប្រទេសស្វុីស ដើម្បីជួយដល់បណ្ដាក្រុមហ៊ុនផលិតឱសថ និងមហាវិទ្យាល័យនានា សហការគ្នា សំដៅទប់ស្កាត់ជំងឺឆ្លងទាំងឡាយដែលមានគ្រោះថ្នាក់ខ្លាំង។




ជាមធ្យមក្នុង 1ថ្ងៃ ធីមប៊ូលេង លក់សត្វប្រចៀវបានប្រមាណជា 50-60ក្បាល តែបើសិនជាក្នុងអំឡុងពិធីបុណ្យផ្សេងៗផងនោះ គាត់ធ្លាប់លក់បានច្រើនបំផុតដល់ទៅ 600ក្បាលឯណោះ។ “ប្រចៀវជាអាហារប្រពៃណីដែលទទួលបានការពេញនិយមខ្លាំង ជាពិសេសនៅស៊ុឡាវេស៊ីខាងជើង” វីលៀម វី.វ៉ង់សូ ប្រាប់ទៅអ្នកយកព័ត៌មានរ៉យទ័រ។ អ្នកជំនាញការខាងចំណីអាហារឥណ្ឌូនេស៊ីបានប្រាប់ថា “កន្លែងដែលខ្ញុំចូលចិត្តជាងគេ គឺស្លាបរបស់វា”។