ក្នុងរយៈពេលមិនដល់2ថ្ងៃ បន្ទាប់ពីអនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ និងសមាជិកសភាមួយរូបទៀតបានឆ្លងវីរុសកូរ៉ូណា ពេលនេះ ក៏មានមន្ត្រីធំម្នាក់ទៀតហើយដែលត្រូវបានគេធ្វើតេស្តឃើញថាមានផ្ទុកមេរោគ Covid-19។
កាលពីថ្ងៃទី24កុម្ភៈ អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលអ៊ីរ៉ង់ បានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានមួយ ហើយលោកបានថ្លែងថា ពុំមានករណីស្លាប់ចំនួន50នាក់ដោយសារមេរោគកូរ៉ូណានៅក្នុងប្រទេសនេះ ដូចការចុះផ្សាយរបស់សារព័ត៌មាននានានោះទេ។ ប៉ុន្តែ ក្រោយមក លោកអនុរដ្ឋមន្ត្រីរូបនេះក៏ត្រូវគេពិនិត្យឃើញថា មានផ្ទុកមេរោគ Covid-19។
ចំណែកពេលនេះ មានមន្ត្រីជាន់ខ្ពស់ម្នាក់ផ្សេងទៀតរបស់អ៊ីរ៉ង់ បានឆ្លងមេរោគកូរ៉ូណា នោះគឺអនុអនុប្រធានាធិបតីអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការនារី និងគ្រួសារ។
ទីភ្នាក់ងារសារព័ត៌មានមួយរបស់រដ្ឋាភិបាលអ៊ីរ៉ង់ បានរាយការណ៍ថា លោកស្រី Masoumeh បានឆ្លងវីរុសកូរ៉ូណា ប៉ុន្តែ គេមិនទាន់ដឹងថា លោកស្រីបានឆ្លងមេរោគនេះនៅពេលណា និងកន្លែងណានោះទេ។
សារព័ត៌មានមួយចំនួនបានចេញផ្សាយថា លោកស្រី Masoumeh ត្រូវបានគេឃើញមានវត្តមាននៅក្នុងកិច្ចប្រជុំមួយជាមួយប្រធានាធិបតីអ៊ីរ៉ង់ និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត នៅមុនពេលលោកស្រីត្រូវគេពិនិត្យឃើញថាមានផ្ទុកមេរោគកូរ៉ូណា។
ក្រៅពីអនុប្រធានាធិបតីអ៊ីរ៉ង់ លោកស្រី Masoumeh ក៏មានមេដឹកនាំគណៈកម្មការសន្តិសុខ និងកិច្ចបរទេសរបស់រដ្ឋសភាអ៊ីរ៉ង់ផងដែរ ដែលត្រូវគេរាយការណ៍ថា បានឆ្លងមេរោគកូរ៉ូណា Covid-19។
គិតមកដល់ព្រឹកនេះ អ៊ីរ៉ង់មានអ្នកស្លាប់ដោយសារមេរោគកូរ៉ូណាចំនួន26នាក់ និងអ្នកបានឆ្លងមេរោគនេះមានចំនួន245នាក់ ខណៈនៅទូទាំងពិភពលោក មានអ្នកស្លាប់ឡើងដល់2,858នាក់ និងអ្នកបានឆ្លងមេរោគនេះ ឡើងដល់83,342នាក់៕
ប្រភព៖ សារព័ត៌មានបរទេស


អ្នកជំនាញខាងលើយល់ថា អាសន្នរោគ Covid-19 អាចមិនមែនមានប្រភពចេញពីប្រទេសចិន។ លោកនិយាយថា “នៅពេលគេលើកឡើងអំពីការព្យាករ គេតែងគិតអំពីប្រទេសចិន ដោយមិនគិតដល់ប្រទេសដទៃ ប៉ុន្តែ ពេលនេះអាសន្នរោគបានមានវត្តមាននៅក្នុងបណ្ដាប្រទេស។ បើទោះជាជំងឺនេះចាប់ផ្ដើមឆ្លងនៅប្រទេសចិន ប៉ុន្តែ ប្រការនេះមិនមែនមានន័យថា ប្រទេសចិនជាប្រភពចម្លងមេរោគនោះដែរ”។


នៅលើនាវា ដែលកំពុងដឹកភ្ញៀវចំនួនជាង4,500នាក់ និងបុគ្គលិកនាវាជាង1,600នាក់ កំពុងធ្វើដំណើរនៅលើសមុទ្រ Caribbean ក្នុងគម្រោងដំណើររយៈពេល14ថ្ងៃ។ ក្រោយពីត្រូវបានបដិសេធដោយ Jamaica នាវានេះបន្តដំណើរទៅកំពង់ផែរបស់ Grand Cayman ក៏ប៉ុន្តែ ជាអកុសល នាវា MSC Mereviglia នេះ ក៏ត្រូវបដិសេធទៀត។ មន្ត្រីផ្នែកសុខាភិបាល Cayman បានឱ្យដឹងថា ការបដិសេធនេះ គឺគ្រាន់តែដើម្បីការពារសុខភាព និងសុវត្ថិភាពជូនប្រជាជននៅលើកោះតែប៉ុណ្ណោះ។
បច្ចុប្បន្ន នាវានេះកំពុងនៅតាមផ្លូវឆ្ពោះទៅកាន់កំពង់ផែបន្ទាប់ នៅឯ Cozumel ប្រទេសប្រេស៊ីល។ អ្នកគ្រប់គ្រងនាវានេះបានទំនាក់ទំនងទៅកាន់ការិយាល័យសុខាភិបាលក្នុងស្រុកដើម្បីធានាថា រដ្ឋាភិបាលប្រទេសនេះនឹងធ្វើការសម្រេចចិត្តដោយយោងទៅលើការវាយតម្លៃជាក់ស្ដែង។
សារព័ត៌មានកូរ៉េខាងត្បូង បានចេញផ្សាយថា បុរសនេះគឺជាបុគ្គលិកធ្វើការនៅឯការិយាល័យគ្រប់គ្រងវិបត្តិ និងស្ថានការណ៍បន្ទាន់របស់ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង ដែលទទួលបន្ទុកទប់ស្កាត់អាសន្នរោគកូរ៉ូណា Covid-19។ សមត្ថកិច្ចកូរ៉េខាងត្បូង កំពុងស៊ើបអង្កេតរកមូលហេតុដែលនាំឱ្យបុរសនេះសម្រេចចិត្តធ្វើអត្តឃាត។
តួលេខនៃអ្នកឆ្លងមេរោគកូរ៉ូណានៅកូរ៉េខាងត្បូងនឹងអាចកើនឡើងច្រើនជាងនេះ បន្ទាប់ពីការធ្វើតេស្តទៅលើមនុស្សជាង210.000នាក់(ដែលជាសមាជិកនៃវិហារសាសនា Shincheonji) បានបញ្ចប់។

ឃែតធ្លីន ហ្កស្ទិក អ្នកជំនាញការមកពីមហាវិទ្យាល័យ ឈិកាហ្គោ ដែលជាអ្នកសរសេរអត្ថបទម្នាក់បានប្រាប់AFP ថា “យើងប៉ាន់ប្រមាណថា ជាមធ្យម វិធានការពិនិត្យលម្អិត នឹងមិនរកឃើញអ្នកដំណើរដែលឆ្លងមេរោគ ប្រមាណជា 2/3”
ឃែតធ្លីន ហ្កស្ទិក បានព្រមានថា ពិភពលោកអាចនឹងស្ថិតក្នុងចំណុចប្រែប្រួលមួយ ចំណុចដែលការពិនិត្យលម្អិត ឬសូម្បីតែវិធានការបង្ខាំងដើម្បីទប់ស្កាត់ការចម្លងមេរោគផ្សេងៗបែបដូចៗគ្នា ដែលយើងបានឃើញនៅក្នុងទីក្រុងវូហាននោះ លែងបានលទ្ធផលតទៅទៀត “ពេលនោះ រដ្ឋាភិបាលនៃប្រទេសនានា គួរតែចាប់ផ្ដើមគិតជាថ្មីពាក់ព័ន្ធនឹងការឆ្លងរាលដាលដ៏ធំទូទាំងទ្វីប ឬទូទាំងពិភពលោកបានហើយ”៕

ខណៈដែលសាស្ត្រាចារ្យ នីលស៍ ហ្គីលមែន មកពី Berggruen Institute បានសរសេរនៅក្នុងបណ្ដាញសង្គមធ្វីតធ្វើរ៍ផ្ទាល់ខ្លួនថា មានភាពអាចទៅរួចដែលថា មនុស្សជាតិនឹងឆ្លងមេរោគនេះ 70% និងបើគិតពីអត្រាការស្លាប់របស់អ្នកឆ្លងមេរោគត្រឹមតែ 1-3% ក៏អាចនឹងមានអ្នកស្លាប់ចាប់ពី 10-100លាននាក់ដែរ។
