យោងតាមសារព័ត៌មានស៊ីនហួ ដែលបានចេញផ្សាយកាលពីថ្ងៃទី4 មីនាម្សិលមិញ បានឱ្យដឹងថា ក្នុងអំឡុងពេលដែលមេរោគ COVID-19 នៅតែកំពុងឆ្លងរាលដាលយ៉ាងឥតឈប់ឈរនេះ រដ្ឋបាលរបស់ប្រទេសជាច្រើនទូទាំងពិភពលោកបានប្រមែប្រមូលចំណេះដឹង សមត្ថភាព និងសក្ដានុពលទាំងអស់ដើម្បីធ្វើជាបែបបទ សួរ-ឆ្លើយ សម្រាប់អ្នកធ្វើដំណើរនៅទូទាំងពិភពលោកបានការពារខ្លួន និងបង្ហាញដល់មន្ត្រី និងអាជ្ញាធរ ដើម្បីទប់ទល់នឹងស្ថានការណ៍មេរោគឆ្លងដ៏គ្រោះថ្នាក់នាពេលបច្ចុប្បន្ន។
សួរៈ តើគួរការពារខ្លួនឯងយ៉ាងណា នៅពេលត្រូវធ្វើដំណើរដោយយន្តហោះ?
ឆ្លើយៈ កុំទៅដល់អាកាសយានដ្ឋានមុនពេលកំណត់យូរពេក ត្រូវពាក់ម៉ាស់អនាម័យការពារជាប់ជានិច្ចរហូតក្នុងពេលធ្វើដំណើរ។ ចៀសវាងពីការជជែកគ្នាជាមួយមនុស្សដែលមិនធ្លាប់ស្គាល់ និងអង្គុយឱ្យឆ្ងាយពីអ្នកឯទៀតតាមដែលអាចធ្វើទៅបាន។
សួរៈ ពេលឡើងជិះតាក់ស៊ី ត្រូវប្រយ័ត្នអ្វីខ្លះ?
ឆ្លើយៈ ទាំងអ្នកបើកបរ និងអ្នកដំណើរ គួរតែពាក់ម៉ាស់អនាម័យការពារឱ្យបានត្រឹមត្រូវ។ មុនឡើងជិះរថយន្ត គួរបើកទ្វារចំហចោលមួយភ្លែត ដើម្បីឱ្យខ្យល់អាកាសបក់ចេញចូល។ បើកចំហបង្អួចក្នុងអំឡុងពេលធ្វើដំណើររហូត ព្រោះសម្រាប់ការការពារមេរោគ COVID-19 នេះ ការបក់ចេញចូលផ្លាស់ប្ដូរនៃខ្យល់អាកាសពីខាងក្រៅចូលមក ពិតជាល្អប្រសើរជាងខ្យល់អាកាសដែលនៅខាងក្នុងរថយន្ត។
សួរៈ តើការធ្វើដំណើរដោយរថយន្តតាក់ស៊ី ឬរថភ្លើងក្រោមដី ជាការបន្ថែមភាពប្រថុយប្រថានក្នុងការឆ្លងមេរោគដែរឬទេ?
ឆ្លើយៈ ការស្ថិតនៅក្នុងទីសាធារណៈ ពិតជាប្រថុយប្រថានក្នុងការឆ្លងមេរោគបានគ្រប់ពេលវេលា ដូច្នេះ ជំនួសឱ្យការកង្វល់ថា គួរតែធ្វើដំណើរដោយអ្វីនោះ គួរតែផ្ដល់ភាពសំខាន់លើការពាក់ម៉ាស់អនាម័យការពារ និងលាងដៃឱ្យបានស្អាតជាមុនសិនប្រសើរជាង។
សួរៈ សម្រាប់អ្នកបើកបររថយន្តតាក់ស៊ី នៅក្នុងអំឡុងពេលមេរោគវីរុសកំពុងរាតត្បាត
ឆ្លើយៈ ការបក់ចេញ-ចូលរបស់ខ្យល់អាកាស ជារឿងសំខាន់បន្ទាប់ពីពាក់ការម៉ាស់អនាម័យការពារ ការលាងដៃឱ្យស្អាត និងការប្រើក្រដាសសើមដែលអាចសម្លាប់មេរោគបាន។ បើសិនអ្នកដំណើរមានអាការឈឺថ្កាត់ឡើងមកក្នុងរថយន្ត គួរសម្លាប់មេរោគនៅលើដៃទ្វាររថយន្ត និងកៅអីអង្គុយ បន្ទាប់ពីអ្នកដំណើរម្នាក់នោះចុះពីរថយន្តទៅហើយ។
សួរៈ ចុះបើត្រូវធ្វើដំណើរដោយរថយន្តក្រុងក្នុងរយៈពេលយូរ?
ឆ្លើយៈ ជ្រើសរើសអង្គុយនៅកន្លែងដែលឆ្ងាយពីអ្នកឯទៀត និងសុំឱ្យអ្នកបើកបរ ចតរថយន្តនៅកន្លែងឈប់សម្រាក រៀងរាល់ 2ម៉ោងម្ដង ដើម្បីឱ្យបានចេញមកស្រូបខ្យល់អាកាសបរិសុទ្ធ។
សួរៈ វិធានការរក្សាសុវត្ថិភាពអ្នកធ្វើដំណើរចូល-ចេញពីប្រទេស
ឆ្លើយៈ ប្រជាជនគ្រប់រូបដែលធ្វើដំណើរចូល-ចេញពីប្រទេស ត្រូវបង្ហាញឯកសារពីស្ថានភាពខាងសុខភាព ហើយអាជ្ញាធរនៃអាកាសយានដ្ឋាន នឹងត្រួតពិនិត្យមើលថា តើអ្នកដែលធ្វើដំណើរចូល-ចេញទាំងអស់ មានអាការឈឺថ្កាត់ ឬមានប្រវត្តិការធ្វើដំណើរទៅប្រទេស ឬភូមិភាគដែលមានការរកឃើញថា មានអ្នកឆ្លងមេរោគ COVID-19 ក្នុងរយៈពេល14ថ្ងៃកន្លងមកដែរឬទេ?
អាជ្ញាធរចិន បានបកប្រែឯកសារការបង្ហាញពីស្ថានភាពខាងសុខភាពរបស់អ្នកដំណើរខាងលើ ជាភាសារបរទេសជាង 10ភាសា និងរៀបចំធ្វើជាមីនីប្រូក្រាមនៅក្នុងអ៊ែបភ្លីខេសឹន ដើម្បីអាចឱ្យអ្នកធ្វើដំណើរទាំង ឡាយ ប្រើទូរស័ព្ទដៃបង្ហាញឯកសារផ្នែកសុខភាពរបស់ខ្លួនតាមប្រព័ន្ធអនឡាញបាន៕
ប្រភព៖ សារព័ត៌មានបរទេស








អាជ្ញាធរខេត្ត Gyeongsang បានបញ្ជូនបុគ្គលិកពេទ្យថ្នាក់ទាបចំនួន15នាក់ចូលទៅជំនួស។ ទីក្រុង Daegu ក៏បានសន្យាថានឹងបន្ថែមបុគ្គលិកចំនួន16នាក់ទៀត ចូលទៅជួយសម្រួលការងារ ក្នុងនោះក៏មានអ្នកស្ម័គ្រចិត្តផងដែរ។
ណាអូមិជិ ស៊ូស៊ិគិ ជាអ្នកខេត្ត សៃតាម៉ៈ ជីវិតក្នុងវ័យកុមារហាក់ដូចជាក្រខ្សត់ និងអត្តខាត់ ព្រោះត្រូវរស់នៅជាមួយម្ដាយដែលលែងលះគ្នាជាមួយឪពុក។ គេរៀនរហូតដល់កម្រិតមធ្យមសិក្សា ក៏លែងអាចរៀនបន្តក្នុងកម្រិតមហាវិទ្យាល័យទៀតបាន ព្រោះមានបញ្ហារឿងហិរញ្ញវត្ថុរបស់គ្រួសារ ហើយត្រូវចេញមកធ្វើការចិញ្ចឹមខ្លួនឯង។ ពេលអាយុបាន 18ឆ្នាំ គេប្រឡងជាប់ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការរបស់សាលាក្រុងតូក្យូ និងបន្ទាប់ពីធ្វើការបាន 1ឆ្នាំ រូបគេក៏មានឱកាសបានសិក្សាបន្តនៅមហាវិទ្យាល័យ ហូហ្សេ និងបញ្ចប់ការសិក្សាផ្នែកនីតិសាស្ត្រ។
ស្ថានការណ៍នៅយូបារិធ្ងន់ធ្ងរខ្លាំងជាងអ្វីដែលមន្ត្រីរាជការម្នាក់នឹងអាចដំណើរការទៅបាន តែ ស៊ូស៊ិគិ បែរជាក្លាយជាមនុស្សជាទីស្រឡាញ់របស់ប្រជាជននៅទីនោះយ៉ាងខ្លាំងទៅវិញ។ នៅថ្ងៃដែលរូបគេ ត្រូវត្រឡប់ទៅទីក្រុងតូក្យូវិញ ប្រជាជនហុកកៃដូចំនួនដ៏ច្រើនបានមករង់ចាំជូនដំណើររូបគេដោយក្ដីអាឡោះអាល័យ។ សម្ព័ន្ធភាពដ៏ល្អដែលមានជាមួយហុកកៃដូ បានធ្វើឱ្យគេសម្រេចចិត្តក្នុងគ្រាសំខាន់មួយ ដោយការសុំឈប់ពីការងាររាជការនៅសាលាក្រុងតូក្យូ ទៅចុះឈ្មោះធ្វើជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងយូបារិ ដោយធ្វើជាបេក្ខជនឥស្សរៈ(មិនចំណុះគណបក្សណាមួយ) តែបានទទួលការគាំទ្រពីគណបក្សរួមក្នុងរដ្ឋាភិបាល។ ស៊ូស៊ិគិបានទទួលការជ្រើសតាំងដោយអាយុត្រឹមតែ 30ឆ្នាំ ជាអភិបាលក្រុងដែលមានអាយុតិចបំផុតក្នុងប្រទេសជប៉ុន។
គេថែមទាំងបានគិតក្នុងការប្រើ “ឪឡឹកយូបារិ” ដែលមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនក្រអូបឈ្ងុយ ធ្វើជានិមិត្តសញ្ញាដើម្បីស្ដារសេដ្ឋកិច្ច ដោយបានធ្វើការប្រូម៉ូតផ្លែឪឡឹកយូបារិ រហូតក្លាយជាផ្លែឈើដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន។ ស៊ូស៊ិគិ ថែមទាំងបានប្រូម៉ូតនៅក្រៅប្រទេសទៀតផងដោយបាននាំយកផ្លែឪឡឹកយូបារិចំនួន 50ផ្លែ ទៅថ្វាយសមាជិករាជវង្ស និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតារ រហូតប្រទេសកាតារបញ្ជាឱ្យនាំចូលលែឪឡឹកយូបារិនៅឆ្នាំបន្ទាប់មកទៀតផង។ តែការធ្វើដំណើរទៅប្រទេសកាតារក្នុងគ្រានោះ គេត្រូវចំណាយប្រាក់ដោយខ្លួនឯងទាំងអស់ ទាំងសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅខ្ពស់រហូតដល់ 300,000យេន ទាំងប្រាក់ខែរបស់អភិបាលទីក្រុងយូបារិ មានត្រឹមតែ 260,000យេនប៉ុណ្ណោះ។ ជាអភិបាលក្រុងដែលមានប្រាក់ខែតិចបំផុតនៅប្រទេសជប៉ុន តិចជាងបុគ្គលិករបស់ក្រុមហ៊ុនមួយចំនួនទៀតផង។
ឯរឿងជីវិតផ្ទាល់ខ្លួនវិញ(នារីៗទាំងឡាយ អាចនឹងខកចិត្ត) ណាអូមិជិ ស៊ូស៊ិគិ អភិបាលខេត្តរូបសង្ហា រៀបអាពាហ៍ពិពាហ៍រួចហើយ ជាមួយ ម៉ាណាមិ ថាម៉ាគិ កាលពីខែឧសភា 2011។ ទាំង 2នាក់សេពគប់គ្នាយូរដល់ទៅ 6ឆ្នាំ និងរស់នៅជាមួយគ្នាយូរដល់ទៅ 9ឆ្នាំ ពុះពារឆ្លងកាត់ក្ដីលំបាកលំបិន ទាំងរឿងក្នុងគ្រួសារ និងកិច្ចការរដ្ឋ…។ សូមកុំភ្លេចតាមដានរឿងរ៉ាវស្នេហារបស់ពួកគេទាំង2 នៅក្នុងវគ្គបន្ត…។
