Author: សឿន សំណាង

  • ប្រធានាធិបតី​ហ្វីលីពីន ទទួល​បាន​លទ្ធ​ផល​ធ្វើ​តេស្ត​រក​មេរោគ​ COVID-19 ហើយ

    ប្រធានាធិបតី​ហ្វីលីពីន ទទួល​បាន​លទ្ធ​ផល​ធ្វើ​តេស្ត​រក​មេរោគ​ COVID-19 ហើយ

    ប្រធានាធិបតីរបស់​ប្រទេស​ហ្វីលីពីន លោក​ Rodrigo Duterte បាន​ទទួល​លទ្ធ​ផល​នៃ​ការ​​ធ្វើ​តេស្ត​រក​មេរោគកូរ៉ូណា COVID-19 ហើយ ដោយ​លោក​ត្រូវ​បាន​បញ្ជាក់​ថា អវិជ្ជ​មាន​ជាមួយ​នឹង​មេរោគ​នេះ។

    សមាជិកព្រឹទ្ធសភាម្នាក់ គឺលោក Christopher Lawrence Go ដែល​ជា​ជំនួយ​ការ​ផ្ទាល់​របស់​ប្រធានាធិបតី​ហ្វីលីពីន បាន​ធ្វើ​តេស្ត​រក​មេរោគ​កូរ៉ូណា​ COVID-19 កាល​ពី​ថ្ងៃទី​12មីនា បន្ទាប់​ពី​បាន​នៅ​ក្បែរ​មន្ត្រី​មួយ​ចំនួន​នៅ​ក្នុង​ជួរគណៈ​រដ្ឋមន្ត្រី ដែល​ពួក​គេ​ធ្លាប់​បាន​នៅ​ក្បែរ​​អ្នក​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​។​

    លោក Go បាន​ឱ្យ​ដឹង​ថា លទ្ធ​ផល​នៃការ​ធ្វើ​តេស្ត​បាន​​បង្ហាញ​ថា លោក​ និង​លោក​ប្រធានាធិបតី Duterte សុទ្ធ​តែ​មិន​មាន​ផ្ទុក​វីរុស​ COVID-19 នោះ​ទេ។

    គិត​មក​ដល់​ពេល​នេះ ប្រទេស​ហ្វីលីពីន មាន​អ្នក​ផ្ទុក​មេរោគ​ COVID-19 ចំនួន​ 98នាក់ ក្នុងនោះ​មាន​ 8នាក់​ បាន​បាត់​បង់​ជីវិត៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ឧត្តម​សេនី​យ៍ជាន់​ខ្ពស់របស់​អ៊ីរ៉ង់​ បាន​បាត់​បង់​ជីវិតហើយ​ ដោយ​សារ​តែ​ COVID-19

    ឧត្តម​សេនី​យ៍ជាន់​ខ្ពស់របស់​អ៊ីរ៉ង់​ បាន​បាត់​បង់​ជីវិតហើយ​ ដោយ​សារ​តែ​ COVID-19

    លោក Nasser Shabani ដែល​ជា​មេបញ្ជាការ​ជាន់​ខ្ពស់​ម្នាក់​របស់​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់​ បាន​បាត់​បង់​ជីវិត ក្រោយ​ពី​បាន​ឆ្លង​មេរោគ​រលាក​សួត​ថ្មី COVID-19។

    ការ​ស្លាប់​របស់​មេបញ្ជាការ​ Shabani ត្រូវ​បាន​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​រដ្ឋ​អ៊ីរ៉ង់ FARS បញ្ជាក់​នៅ​ក្នុង​ថ្ងៃ​ទី14មីនានេះ​។ លោក Shabani គឺជា​មេបញ្ជា​ការ​ជាន់​ខ្ពស់​បំផុត​របស់​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ (IRGC)។ លោកបាន​បាត់​បង់​ជីវិត​ដោយ​សារ​បាន​ឆ្លង​វីរុស​កូរ៉ូណា COVID-19។

    សារ​ព័ត៌មាន​ FARS មិន​បាន​រាយ​ការណ៍​អំពីមូលហេតុ​ដែល​លោក​ Shabani បាន​ឆ្លង​មេរោគ​នោះ​ទេ​ ហើយ​ក៏​មិន​បាន​ប្រាប់​អំពី​អាយុ​របស់​លោក​នោះ​ដែរ។ ក៏ប៉ុន្តែ លោក Shabani បាន​ចូល​រួម​បម្រើ​កង​ទ័ព​ចាប់​ពី​ឆ្នាំ​1982 នៅ​ក្នុង​សម័យ​សង្គ្រាម​អ៊ីរ៉ាក់-អ៊ីរ៉ង់។

    នៅប្រទេស​​អ៊ីរ៉ង់ មេរោគ​កូរ៉ូណា បាន​ឆ្លង​ទៅ​មនុស្ស​​ចំនួន 12,729​នាក់ ក្នុង​នោះ​មាន​ 611នាក់​បាន​បាត់​បង់​ជីវិត​ ខណៈ​ដែល​នៅ​ទូទាំង​ពិភពលោក មាន​អ្នក​ឆ្លង​មេរោគ​កូរ៉ូណា​ចំនួន 148,306​នាក់ ក្នុង​នោះ​មាន​ 5,539​នាក់​ស្លាប់ និង​ 71,718​នាក់ បាន​ជា​សះស្បើយ​ពី​ជំងឺ​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • កង​កម្លាំង​អវកាស​សហ​រដ្ឋ​អាមេរិក បង្ហាញ​អាវុធ​វាយ​លុក​ទំនើប​បំផុត​របស់​ខ្លួន​

    កង​កម្លាំង​អវកាស​សហ​រដ្ឋ​អាមេរិក បង្ហាញ​អាវុធ​វាយ​លុក​ទំនើប​បំផុត​របស់​ខ្លួន​

    កង​ទ័ព​អវកាស​សហ​រដ្ឋ​អាមេរិក ចាប់​ផ្ដើម​បំពាក់​ប្រព័ន្ធ​រំខាន និង​ប្រឆាំង​ទៅ​នឹង​ទំនាក់​ទំនង​នៃ​ផ្កាយ​រណបរបស់​សត្រូវ​ ដែល​នេះ​ជា​លើក​ដំបូង​ហើយ​ដែល​កងទ័ព​អវកាស​កាន់​កាប់​អាវុធ​វាយ​លុក​ដ៏ទំនើប​។

    ពិធី​ប្រគល់​ និង​បំពាក់​ប្រព័ន្ធ​ប្រឆាំងនឹង​ប្រព័ន្ធ​ទំនាក់​ទំនង​ ដែល​ហៅ​កាត់​ថា CCS (Counter Communication System) ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​12មីនា​កន្លង​ទៅ​ នៅ​ក្នុង​បន្ទាយ​ទ័ព​អាកាស Peterson របស់​សហរដ្ឋ​អាមេរិក។ “CCS គឺជា​អាវុធ​វាយ​ប្រហារ​តែ​មួយ​គត់​ នៅ​ក្នុង​កងទ័ព​អវកាសសហរដ្ឋ​អាមេរិក​។ នេះ​គឺជា​កំណែ​បន្ថែម​ដ៏​សំខាន់​ ជាមួយ​នឹង​សមត្ថ​ភាព​ប្រយុទ្ធ​របស់​កង​ទ័ព​” នេះ​ជា​សម្ដី​របស់ Steve Brogan ប្រធាន​ការិយា​ល័យប្រព័ន្ធ​ប្រយុទ្ធ​នៃ​អង្គ​ភាព​គ្រប់​គ្រង​គម្រោង​ពិសេស​របស់កង​កម្លាំង​អវកាស​សហ​រដ្ឋ​អាមេរិក​ ដែល​បាន​ថ្លែង​នៅ​ក្នុង​ពិធី​ខាង​លើ​។

    CCS បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​ទ័ព​អាកាស​អាមេរិកាំង ចាប់​ពី​ឆ្នាំ​2004។ កំណែ​ថ្មី​របស់​វា គឺ CCS Block 10.2 មាន​សមត្ថ​ភាពខ្ពស់​ក្នុង​ការ​​វាយ​ប្រហារ​ ទៅ​តាម​ការ​ចង់​បាន​​របស់​សហ​រដ្ឋ​អាមេរិក​ ហើយ​បន្ទាប់​មក ​វា​ក៏ត្រូវ​បាន​នាំ​យក​មក​ប្រើ​ប្រាស់​ក្នុង​ជួរ​កង​ទ័ព​អវកាស​។

    មុខ​ងារ​សំខាន់​របស់​ប្រព័ន្ធ​អាវុធ​ខាង​លើ​នេះ មិន​ត្រូវបាន​គេ​បង្ហើប​ឱ្យ​ដឹង​នោះ​ទេ ក៏ប៉ុន្តែ អាវុធ​នេះ ប្រហែល​ជា​អាច​បង្ក​ការ​រំខាន ឬ​រាំង​ខ្ទប់​សញ្ញា​ និង​ព័ត៌មាន​ដែល​បញ្ជូន​ចេញ​ពី​ផ្កាយ​រណប​របស់​សត្រូវ​។ កំណែ​មួយ​ចំនួន​របស់ CCS រួម​មាន​ប្រព័ន្ធ​ថាសអង់តែន​ និង​ឧបរកណ៍​ជំនួយ​បច្ចេក​ទេស​។

    កង​កម្លាំង​អវកាស​ គឺជាកងប្រដាប់​អាវុធ​ទី​6របស់​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​2019 ទៅ​តាមបញ្ជា​របស់​ប្រធានា​ធិបតី​ Donald Trump។ CCS មាន​ភារ​កិច្ច​ការ​ពារ​ផ្កាយ​រណប ទប់​ស្កាត់ និង​ប្រឆាំង​ចំពោះ​ការ​គំរាម​កំហែង​ក្នុង​អវកាស​ និង​អះអាង​អំពី​អំណាច​របស់​សហរដ្ឋ​អាមេរិក នៅ​ក្នុង​គន្លង​គោចរ​នៃ​ពិភព​ផែន​ដី​។

    កង​កម្លាំង​ប្រដាប់​អាវុធ​ថ្មី​នេះ ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​នាយក​ដ្ឋាន​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក និង​មាន​បុគ្គលិក​ចំនួន ​16,000​នាក់​។ បញ្ជាការដ្ឋានកង​ទ័ព​អវកាស​ ទទួល​ខុស​ត្រូវ​លើ​សកម្ម​ភាព​​ប្រយុទ្ធក្នុង​ទី​អវកាស​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​សីហា​ ឆ្នាំ​2019។​

    ​រុស្ស៊ី​ក៏ជា​ប្រទេស​តែ​មួយ​គត់​ក្រៅ​ពី​សហរដ្ឋ​អាមេរិក ធ្លាប់​មាន​កង​ទ័ព​អវកាស​ដោយ​ឡែក​។ កង​ទ័ពអវកាស​​រស្ស៊ី ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​1992 ក្រោយ​មក​ក៏​ត្រូវ​បាន​រម្សាយ និង​​ដាក់​បញ្ចូល​ទៅ​ក្នុងជួរ​កងទ័ព​ប្រភេទ​ផ្សេងជា​ច្រើន​លើក ហើយ​ក៏បាន​ក្លាយ​ជា​កងទ័ព​មួយប្រភេទ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​កង​ទ័ព​អាកាស​អវកាស​របស់​សហ​ព័ន្ធ​រុស្ស៊ី៕

    ប្រភព៖ សារព័ត៌មាន​បរទេស

  • ប្រធានាធិបតី​ប្រេស៊ីល ប្រកាស​ថា លោក​អវិជ្ជ​មាន​ជាមួយ​នឹង​ COVID-19 ដែល​ផ្ទុយ​ទៅ​នឹង​ដំណឹង​ដែល​សារ​ព័ត៌មាន​មួយ​ចំនួន​ធ្លាប់​បាន​ចុះ​ផ្សាយ

    ប្រធានាធិបតី​ប្រេស៊ីល ប្រកាស​ថា លោក​អវិជ្ជ​មាន​ជាមួយ​នឹង​ COVID-19 ដែល​ផ្ទុយ​ទៅ​នឹង​ដំណឹង​ដែល​សារ​ព័ត៌មាន​មួយ​ចំនួន​ធ្លាប់​បាន​ចុះ​ផ្សាយ

    ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro បាន​ឱ្យ​ដឹង​ថា លោក​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​ COVID-19 ហើយ​លទ្ធ​ផល​ទទួល​បាន​នោះ​គឺ “អវិជ្ជ​មាន”​ ដែល​នេះ​បាន​ផ្ទុយ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន​ធំ​ៗ​មួយ​ចំនួន​។

    “មន្ទីរពេទ្យ​យោធា Sabin បាន​ប្រគល់​លទ្ធ​ផល​នៃការ​ធ្វើ​តេស្ដ​ដែល​បង្ហាញ​ថា ​អវិជ្ជមាន​ជាមួយ​ COVID-19 មក​លោក​ប្រធានា​ធិបតី Jair Bolsonaro” នេះ​បើតាម​ព័ត៌មាន​ដែល​បាន​បង្ហោះ​នៅ​លើ​គណនី​ Facebook របស់​ប្រធានា​ធិបតី​ប្រេស៊ីល។

    ប្រធានាធិបតី Bolsonaro ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​ បន្ទាប់​ពី​មាន​បុគ្គលិក​ម្នាក់​របស់​លោក​ មាន​ផ្ទុក​មេរោគ​ COVID-19។ លោក Bolsonaro ទើប​តែ​បាន​ត្រឡប់​មក​ពី​​សហ​រដ្ឋ​អាមេរិក និង​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​ លោក​ Donald Trump កាល​ពី​ថ្ងៃទី​7មីនា​កន្លង​ទៅ​។ នេះ​បើ​តាម​សារព័ត៌មាន AFP/Fox News។

    ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro (ស្ដាំ) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Donald Trump

    មុន​នោះ Fox News ដក​ស្រង់​សម្ដី​របស់ Eduardo ដែល​ជា​កូនប្រុស​របស់​ប្រធានាធិបតី​ប្រេស៊ីល បាន​ឱ្យ​ដឹង​ថា ឪពុក​របស់​គាត់​ “វិជ្ជមាន” ​ជាមួយ​នឹងវីរុស​ COVID-19 និង​កំពុង​រង់​ចាំ​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត​ជា​លើក​ទី2។ ប៉ុន្តែ Eduardo បែរ​ជា​​បង្ហោះ​សារ​នៅ​លើ​ Twitter ថា “ការ​ធ្វើ​តេស្ត​រក​មេរោគ​ទៅ​លើ​ប្រតិភូ​ដែល​បាន​អម​ដំណើរ​ប្រធានាធិបតី Jair Bolsonaro ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ​” និង​ថែម​ទាំង​បាន​សម្ដែង​ការ​មិន​សប្បាយ​ចិត្ត​ចំពោះ​ “អ្នក​ដែល​បាន​បញ្ចេញ​ដំណឹង​ចចាម​អារ៉ាម” និង “ព័ត៌មាន​មិន​ពិត” ដែល​ថា ​ឪពុក​របស់​ខ្លួន​បាន​ឆ្លង​វីរុស​COVID-19 ទៀត​ផង​៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • អ្នក​ជំនាញ​ផ្នែកវេជ្ជសាស្ត្រថា “អ្នកជក់បារី ងាយរ​ង​គ្រោះ​​ជាងគេ ពេលបានឆ្លងវីរុស COVID-19

    អ្នក​ជំនាញ​ផ្នែកវេជ្ជសាស្ត្រថា “អ្នកជក់បារី ងាយរ​ង​គ្រោះ​​ជាងគេ ពេលបានឆ្លងវីរុស COVID-19

    វីរុស​កូរ៉ូណា COVID-19 បាន​ចាប់​ផ្ដើម​ឆ្លងរាល​ដាល​នៅ​ឯទីក្រុង​ Wuhan ប្រទេស​ចិន កាល​ពី​ចុង​ឆ្នាំ​2019 ហើយ​បាន​ឆ្លង​រាល​ដាល​ទៅ​ប្រទេស​ និង​ដែន​ដី​​ចំនួន138 នៅ​ទូទាំង​ពិភពលោក និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួនជាង​ 145,000​នាក់​កើត​រោគ​ ក្នុង​នោះ​ មានមនុស្ស​5,401​នាក់​ បាន​បាត់​បង់ជីវិត​ ហើយ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ឆ្លង​រោគ​នេះ មាន​7ករណី​ ត្រូវ​បាន​រក​ឃើញ​នៅ​កម្ពុជា​។

    មេរោគ COVID-19 គឺជា​វីរុស​កូរ៉ូណា​ថ្មី​មួយ​ដែល​បង្ក​ឱ្យ​កើត​ជំងឺ​ផ្លូវ​ដង្ហើម​ និង​អាច​ឆ្លង​ពី​សត្វ​មក​មនុស្ស និង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ តាម​រយៈ​កណ្ដាស់ ក្អក ឬ​ប៉ះពាល់​គ្នាជា​ដើម។ COVID-19 អាច​សម្លាប់​មនុស្ស​ បាន​យ៉ាង​ងាយ​ ដោយ​ប្រើ​ពេល​តិច​ជាង​ជំងឺ​មហា​រីក ជំងឺអេដស៍។ល។ COVID-19 ត្រូវ​បាន​អ្នក​ខ្លះ​ហៅ​ថា “មេរោគ​ស៊ីសួត” ព្រោះ​ថា ពេលបាន​ឆ្លង​​ចូល​ទៅ​ក្នុង​រាង​កាយ​មនុស្ស មេរោគ​នេះ​ តែង​តែ​ “វាយ​ប្រហារ” ទៅ​លើ​សួត ធ្វើ​ឱ្យ​សួត​ត្រូវ​រង​របួស​ រលាក និង​ខូច​ខាត ហើយ​បើ​ព្យា​បាល​មិន​ទាន់​ពេលនោះ​ទេ អ្នក​ជំងឺ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ស្លាប់​មិន​ខាន​។

    លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងជា​អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល​​​កម្ពុជា។

    អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មាន​ប្រសាសន៍​​ថា ចំពោះ​អ្នក​ដែល​មាន​បញ្ហា​សួតស្រាប់ បើ​សិន​ជា​បាន​ឆ្លង​មេរោគ COVID-19នេះ​ទៀត​ អ្នក​ជំងឺ​នឹងត្រូវ​​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​បញ្ហា​សួត​។

    បច្ចុប្បន្ន កម្ពុជា​មាន​អ្នក​ជំងឺ​ផ្លូវ​ដង្ហើម ឬ​បញ្ហា​ផ្លូវ​សួត​ ​ចំនួន​ជាង​ 2លាននាក់ ដែល​ភាគ​ច្រើន​ត្រូវ​បាន​​រក​ឃើញ​ថា បណ្ដាល​មក​ពីការ​ជក់​បារី​។ ផ្សែង​បារី អាច​បង្ក​ជំងឺ​មួយ​ចំនួន​ផ្សេង​ទៀត ដូចជា​ ជំងឺ​លើស​ឈាម ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​រលាក​សួត​។ល។ នេះ​បើ​តាម​ប្រសាសន៍​របស់​ លោកជំទាវ​វេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងជា​អ្នក​នាំ​ពាក្យ​ក្រសួងសុខាភិបាល​​​កម្ពុជា។

    រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​បន្ត​ថា COVID-19 នឹង​បង្ក​ហានិភ័យ​ខ្ពស់​ចំពោះ​អ្នក​ដែល​មាន​រោគ​ប្រចាំ​កាយ​ស្រាប់ បើ​សិន​ជា​វា​បាន​ឆ្លង​ចូល​ដល់​រាង​កាយ​ ជា​ពិសេស​បំផុត​គឺ​ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ ឬ​ជំងឺ​ផ្លូវ​ដង្ហើម​ ពិសេស​គឺ​ជំងឺ​សួត​។

    លោក​ស្រី​វេជ្ជ​ណ្ឌិត ឱ វណ្ណឌីន សង្កាត់​ធ្ងន់​ថា “អ្នកជក់បារីទាំងអស់ ត្រូវតែ​មានការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត” ទាក់​ទិន​នឹងវីរុស​ COVID-19 និង​​បញ្ហា​សុខ​ភាព​ផ្លូវ​ដង្ហើម​ ដោយ​សារ​ថា អ្នក​ជក់​បា​រីភាគ​ច្រើន​ មាន​បញ្ហា​ផ្លូវ​ដង្ហើម ហើយ​ COVID-19 នឹង​មាន​ “ឱកាសល្អ​” កាន់​តែ​ច្រើន​ក្នុង​ការ​សម្លាប់​អ្នក​ជំងឺ​៕
    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • កម្ពុជា​ដាក់​បម្រាម​មិន​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​មួយ​ចំនួន​ចូល​ស្រុក​រយៈ​ពេល​30ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី​17មីនា​តទៅ​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19

    កម្ពុជា​ដាក់​បម្រាម​មិន​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​មួយ​ចំនួន​ចូល​ស្រុក​រយៈ​ពេល​30ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី​17មីនា​តទៅ​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19

    ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19។

    កម្ពុជា តាម​រយៈ​ក្រសួង​សុខាភិបាល​ បាន​សម្រេច​ចិត្ត​ដាក់​បម្រាម​មិន​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​មួយ​ចំនួន​ចូល​មក​ទឹក​ដី​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូរ៉ូណា COVID-19។ បម្រាម​នេះ នឹង​មាន​សុពល​ភាព​30ថ្ងៃ ហើយ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃទី​17មីនា​ខាង​មុខ​តទៅ​ ចំពោះ​ជន​បរទេស​ដែល​មក​ពី​ប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក។

    គិតមក​ដល់ពេលនេះ (14មីនា ឆ្នាំ2020) កម្ពុជាបានរកឃើញអ្នក​ផ្ទុក​វីរុស​ COVID-19 ចំនួន7ករណី ខណៈ​ពិភពលោក​ទាំង​មូល​ មាន​មនុស្ស​ចំនួនជាង​ 145,000​នាក់​កើត​រោគ​ ក្នុង​នោះ​5,401​នាក់​ បាន​បាត់​បង់ជីវិត៕

  • លោក Trump ប្រកាស​ដាក់​សហរដ្ឋ​អាមេរិក​ ឱ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​ ខណៈ​ពិភពលោក​មាន​អ្នក​ស្លាប់​ឡើង​ដល់​​​ជាតិ​5,400​នាក់

    លោក Trump ប្រកាស​ដាក់​សហរដ្ឋ​អាមេរិក​ ឱ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​ ខណៈ​ពិភពលោក​មាន​អ្នក​ស្លាប់​ឡើង​ដល់​​​ជាតិ​5,400​នាក់

    ទន្ទឹម​នឹង​ការ​ប្រកាស​ដាក់​ប្រទេស​ឱ្យ​ស្ថិត​ក្នុង​ភាព​អាសន្ន​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រូប​នេះ ក៏​បាន​ថ្លែង​ថា លោក​អាច​នឹង​ត្រូវ​ធ្វើ​តេស្ត​រក​វីរុសកូរ៉ូណា​ COVID-19 ផងដែរ​។

    “ខ្ញុំ​សូម​ប្រកាស​​ភាព​អាសន្ន​សម្រាប់​ប្រទេស​ជាតិយើង ដែល​នេះ​ជា​ពាក្យ​ដ៏​សំខាន់​” លោក​ Trump និយាយ​បែប​នេះ​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​មួយ​នៅឯសេតវិមាន កាល​ពី​ថ្ងៃទី​13មីនា​កន្លងទៅ បន្ទាប់​ពីមាន​ការ​រិះ​គន់​ខ្លាំង​ថា លោក​មាន​ប្រតិ​កម្ម​យឺត​យ៉ាវ និង​ទម្លាក់​ភាព​ធ្ងន់​ធ្ងរ​នៃ​រោគ​រាត​ត្បាត​ COVID-19 បណ្ដោយ​ឱ្យ​មេរោគ​នេះ​បង្ក​​ចលាចលនៅ​ស្ទើរ​គ្រប់​កន្លែង​។ បច្ចុប្បន្ន​ សហ​រដ្ឋអាមរិក បាន​រក​ឱ្យ​អ្នក​ផ្ទុក​វីរុស​នេះ ចំនួន​ជាង​ 2,200​នាក់​ ក្នុង​នោះ​មាន 48​នាក់​បាន​ស្លាប់ និង​ជាង​40 បាន​ជា​សះស្បើយ​។

    ប្រធានាធិបតី​អាមេរិក ក៏បាន​ប្រកាស​ថា នឹង​​ចែក​រំលែក​ថិវកា​ជាតិ​ប្រមាណ​ជា​50ពាន់​លាន​ដុល្លារ​ ទៅ​ឱ្យ​បណ្ដា​រដ្ឋ​ និង​តំបន់ ដើម្បី​ទប់​ទល់​នឹង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូរ៉ូណា​ថ្មី​នេះ​។ “ខ្ញុំ​សូម​ជំរុញ​ឱ្យ​បណ្ដា​រដ្ឋ​ បង្កើត​មជ្ឈមណ្ឌល​ធ្វើ​កម្ម​ភាព​ជា​បន្ទាន់​” នេះ​គឺជា​ប្រសាសន៍​របស់​ប្រធានាធិបតី​អាមេរិក​ Donald Trump។

    កាល​ពី​ថ្ងៃទី7មីនា លោក​ Trump ក៏​ធ្លាប់​បាន​ប៉ះពាល់​ផ្ទាល់​ជា​មួយ​នឹង​មន្ត្រី​ប្រេស៊ីល​ម្នាក់​ ដែល​ក្រោយ​មក​មន្ត្រី​រូប​នេះ ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថាមាន​ផ្ទុកមេរោគ COVID-19។ លោក​ Trump មាន​ប្រសាសន៍​ថា លោក​ក៏​នឹង​ត្រូវ​ធ្វើ​តេស្ត​រក​មេរោគ​នេះ​ដែរ ប៉ុន្តែ លោក​ថា មិន​មែន​ដោយ​សារ​តែ​មូល​ហេតុ​ខាង​លើ​នេះ​នោះ​ទេ​។

    COVID-19 បាន​ចាប់​ផ្ដើម​ឆ្លង​រាល​ដាល​នៅ​ក្នុង​ទីក្រុង Wuhan ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ ឆ្នាំ2019។ មក​ដល់​ពេល​នេះ វា​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដីចំនួន​138 នៅ​ទូទាំង​ពិភពលោក និង​បាន​ធ្វើ​ឱ្យ​មនុស្ស​ចំនួនជាង​ 145,000​នាក់​កើត​រោគ​ ក្នុង​នោះ​5,401​នាក់​ បាន​បាត់​បង់ជីវិត៕

    ប្រភព៖ សារ​ព័ត៌មាន​បរទេស

  • ថ្ងៃ​នេះ​ COVID-19 ​បាន​​ “វ៉ៃប្រហារ” លើ​អ្នក​នយោបាយជា​ច្រើន​រូប​ នៅ​ជុំវិញ​ពិភពលោក

    ថ្ងៃ​នេះ​ COVID-19 ​បាន​​ “វ៉ៃប្រហារ” លើ​អ្នក​នយោបាយជា​ច្រើន​រូប​ នៅ​ជុំវិញ​ពិភពលោក

    ភរិយា​របស់​នាយក​រដ្ឋ​មន្ត្រី​កាណាដា និង​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី គឺជា​ជនរងគ្រោះ​ថ្មី​បំផុត​នៅ​ពេល​ COVID-19 រាល​ដាល​កាន់​តែ​ខ្លាំង​ បណ្ដាល​ឱ្យ​មនុស្ស​ជាង 135,000​នាក់ ឆ្លង​ជំងឺ​។

    COVID-19 បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​ និង​ដែន​ដី​ចំនួន​130​ នៅ​ទូទាំង​ពិភពលោក បណ្ដាល​ឱ្យ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ ឡើង​ដល់ជិត​ 140,000នាក់​ និង​ជាង​ 5,000នាក់​ បាន​បាត់បង់ជីវិត​។ ខាងក្រោម​នេះ​គឺ​ជា​អ្នក​នយោបាយ​មួយ​ចំនួន​ដែល​បាន​ឆ្លង​មេរោគ COVID-19 ក្នុង​ថ្ងៃ​ទី​13មីនា​នេះ៖

    រដ្ឋមន្រ្តីក្រសួងសមធម៌នៃប្រទេសអេស្ប៉ាញ

    រដ្ឋមន្រ្តីក្រសួងសមធម៌នៃប្រទេសអេស្ប៉ាញ លោក​ស្រី Irene Montero ទទួល​បាន​លទ្ធ​ផល​វិជ្ជមាន​ជាមួយ​នឹង​វីរុស​កូរ៉ូណា​ COVID-19 បន្ទាប់​ពី​ត្រូវ​បាន​ធ្វើ​តេស្ត​រក​មេរោគ​ ខណៈ​ដែល​ស្វាមី​របស់​លោក​ស្រី​ គឺ​ឧបនាយក​រដ្ឋ​មន្ត្រី Pablo Iglesias ត្រូវ​បង្ខាំង​ខ្លួន​នៅ​ដោយ​ឡែក​។

    គ្រួសារ​នាយក​រដ្ឋមន្ត្រីកាណាដា

    លោកស្រី Sophie Gregoire ដែល​ជា​ភរិយា​របស់​នាយក​រដ្ឋមន្ត្រី​កាណា​ដា ត្រូវ​បាន​ធ្វើ​តេស្ត​រក​ឃើញ​ថា មាន​ផ្ទុក​វីរុស​ COVID-19 បន្ទាប់​ពី​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​អង់គ្លេស​ ប៉ុន្តែ នៅ​មាន​សុខ​ភាព​ល្អ និង​មាន​អាការ​រោគ​ស្រាល​ប៉ុណ្ណោះ​។

    រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​អូស្ត្រលី

    រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​អូស្ត្រាលី លោក Dutton ត្រូវ​បាន​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19 និង​បាន​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យ​មួយ​នៅ​ក្នុង​រដ្ឋ​ Queensland ដើម្បី​នៅ​ដាច់​ដោយ​ឡែក​ និង​ទទួល​ការ​ព្យា​បាល​។ លោក Dutton គឺជា​អ្នកនយោបាយ​អូស្ត្រាលី​ទី​1ហើយ ដែល​បាន​ឆ្លង​វីរុស​ COVID-19។

    ទីប្រឹក្សាជាន់​ខ្ពស់​ និង​ជា​អតីត​រដ្ឋមន្ត្រីការ​ក្រសួង​ការបរទេស​អ៊ីរ៉ង់

    ទីប្រឹក្សា​ជាន់​ខ្ពស់​​របស់​មេដឹក​នាំ​អ៊ីរ៉ង់​ ​ឆ្លង​វីរុស COVID-19 ខណៈ​ប្រទេស​នេះ មាន​អ្នក​ឆ្លង​រោគ​ សរុប​ជាង​11,000​នាក់​ និង​អ្នក​ស្លាប់​កើន​ដល់​...លោក Ali Akbar Velayati អាយុ74ឆ្នាំ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​អន្តរជាតិ​ រ​បស់​មេដឹក​នាំ​អ៊ីរ៉ង់ Ali Khamenei ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19។ លោក Ali Akbar Velayati ធ្លាប់​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​អ៊ីរ៉ង់ ចាប់​ពី​ឆ្នាំ 1981-1997 មុន​ពេល​លោក​ក្លាយ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​បរទេស​​របស់​មេដឹក​នាំ​ Ali Khamenei។

    អ្នក​ការទូត​ហ្វីលីពីន នៅ​អង្គការ​សហប្រជាជាតិ

    យោង​តាម​សារ​ព័ត៌មាន Reuters ស្ត្រី​ដែល​ជា​មន្ត្រី​ការ​បរទេស​ហ្វីលីពីននេះ ត្រូវ​បាន​រក​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19 កាល​ពី​ថ្ងៃទី​12មីនា ដែលនេះ​ជា​ករណី​ដំបូង​បង្អស់​នៅឯ​អង្គការ​សហ​ប្រជាជាតិ នា​ទី​ក្រុង New York។ ឯកអគ្គរដ្ឋទូតស្តីទីហ្វីលីពីន ​ប្រចាំ​នៅ​អង្គការ​សហ​ប្រជា​ជាតិ​ លោកស្រី Kira Christianne​ Azucena

    ប្រធានាធិបតី​ប្រេស៊ីល

    ក្ដៅៗ! ប្រធានាធិបតី​ប្រេស៊ីល បាន​ឆ្លង​វីរុស​ COVID-19យោង​តាម​សារ​ព័ត៌មាន Guardian កាសែត​ធំ​មួយដែល​មាន​ឈ្មោះ​ថា Jornal O Dia របស់​ប្រេស៊ីល ថ្ងៃ​នេះ​បាន​ចេញ​ផ្សាយ​ថា ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro បាន​ឆ្លង​មេរោគ​ COVID-19​ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​។ សារ​ព័ត៌មាន Fox News ក៏បាន​ចេញ​ផ្សាយ​អំពី​ដំណឹង​នេះ​៕

  • ក្ដៅៗ! ប្រធានាធិបតី​ប្រេស៊ីល បាន​ឆ្លង​វីរុស​ COVID-19

    ក្ដៅៗ! ប្រធានាធិបតី​ប្រេស៊ីល បាន​ឆ្លង​វីរុស​ COVID-19

    ទីភ្នាក់​ងារ​សារ​ព័ត៌មាន Guardian របស់​អង់គ្លេស​ បាន​ចេញ​ផ្សាយ​ថា ប្រធានាធិបតី​នៃ​ប្រទេស​ប្រេស៊ីល លោក Jair Bolsonaro បាន​ធ្វើ​តេស្ត​រក​មេរោគ ហើយ​លទ្ធ​ផល​បាន​បង្ហាញ​ថា លោក​មាន​ផ្ទុក​មេរោគ​ COVID-19។

    យោង​តាម​សារ​ព័ត៌មាន Guardian កាសែត​ធំ​មួយដែល​មាន​ឈ្មោះ​ថា Jornal O Dia របស់​ប្រេស៊ីល ថ្ងៃ​នេះ​បាន​ចេញ​ផ្សាយ​ថា ប្រធានាធិបតី​ប្រេស៊ីល លោក Jair Bolsonaro បាន​ឆ្លង​មេរោគ​ COVID-19​ បន្ទាប់​ពី​បាន​ធ្វើ​តេស្ត​។ សារ​ព័ត៌មាន Fox News ក៏បាន​ចេញ​ផ្សាយ​អំពី​ដំណឹង​នេះ​។

    កាល​ពីថ្ងៃទី​12កន្លង​ទៅ ជំនួយ​ការ​របស់​ប្រធានាធិបតី​ប្រេស៊ីល លោក Fabio Wajngarten ក៏​បាន​ឆ្លង​មេរោគ​កូរ៉ូណា​នេះ​ដែរ​ បន្ទាប់​ពី​បានវិល​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក។

    ប្រភព៖ សារ​ព័ត៌មានបរទេស

  • ទីប្រឹក្សា​ជាន់​ខ្ពស់​​របស់​មេដឹក​នាំ​អ៊ីរ៉ង់​ ​ឆ្លង​វីរុស COVID-19 ខណៈ​ប្រទេស​នេះ មាន​អ្នក​ឆ្លង​រោគ​ សរុប​ជាង​11,000​នាក់​ និង​អ្នក​ស្លាប់​កើន​ដល់​…

    ទីប្រឹក្សា​ជាន់​ខ្ពស់​​របស់​មេដឹក​នាំ​អ៊ីរ៉ង់​ ​ឆ្លង​វីរុស COVID-19 ខណៈ​ប្រទេស​នេះ មាន​អ្នក​ឆ្លង​រោគ​ សរុប​ជាង​11,000​នាក់​ និង​អ្នក​ស្លាប់​កើន​ដល់​…

    លោក Ali Akbar Velayati អាយុ74ឆ្នាំ ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​អន្តរជាតិ​ រ​បស់​មេដឹក​នាំ​អ៊ីរ៉ង់ Ali Khamenei ត្រូវ​បាន​ធ្វើ​តេស្ត​ឃើញ​ថា មាន​ផ្ទុក​មេរោគ​ COVID-19។

    “Ali Akbar Velayati ដែល​ជា​អ្នក​គ្រប់​គ្រង​មន្ទីរពេទ្យ​ Masih Daneshvari នៅ​ក្នុង​ទី​ក្រុង Tehran ផងដែរ​នោះ ធ្លាប់​បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​នឹង​អ្នក​ជំងឺ​កូរ៉ូណា​ COVID-19 ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​។ ពេល​នេះ លោក​ក៏​បាន​ឆ្លង​វីរុស​កូរ៉ូណា ហើយ​កំពុង​ត្រូវ​បាន​ដាក់ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ផងដែរ​” នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Tasnim របស់​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី​12កន្លង​ទៅ​។

    លោក Ali Akbar Velayati ធ្លាប់​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួងការ​បរទេស​អ៊ីរ៉ង់ ចាប់​ពី​ឆ្នាំ 1981-1997 មុន​ពេល​លោក​ក្លាយ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ផ្នែក​កិច្ច​ការ​បរទេស​​របស់​មេដឹក​នាំ​ Ali Khamenei។

    ប្រទេស​អ៊ីរ៉ង់​ ថ្ងៃ​នេះ បាន​រក​ឃើញ​អ្នក​ផ្ទុក​ COVID-19 ចំនួន​ 1,289នាក់ ធ្វើ​ឱ្យ​ចំនួន​សរុប​នៃ​អ្នក​ផ្ទុក​មេរោគ​នេះ កើន​ដល់ 11,364នាក់​។ ថ្ងៃ​នេះ អ៊ីរ៉ង់​ក៏បាន​បាត់​បង់​ពល​រដ្ឋ​ចំនួន​85នាក់​បន្ថែម​ទៀត​ដែរ​ ដោយ​សារ​តែ​មេរោគ​កូរ៉ូណា​ ធ្វើ​ឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់ 514នាក់​។​ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​អ៊ីរ៉ង់ Kianoush Jahanpour៕

    ប្រភព៖ សារព័ត៌មាន​បរទេស