ប្រទេសនេះ បានធ្វើតេស្តរកវីរុសសរុបចំនួនជាង3,865,864នាក់ ក្នុងនោះមាន617,555នាក់ត្រូវបានធ្វើតេស្តនៅ New York។ រដ្ឋ New York គឺជា “វាលពិឃាត” របស់មេរោគCOVID-19 ធំជាងគេនៅសហរដ្ឋអាមេរិក ដោយមានអ្នកស្លាប់ដល់ទៅ14,451នាក់។
រដ្ឋ New York ដែលជាស្នូលនៃរោគរាតត្បាតCOVID-19 នៅសហរដ្ឋអាមេរិក មានអ្នកជំងឺដល់ទៅ222,284នាក់ ក្នុងនោះមាន14,636នាក់បានបាត់បង់ជីវិត។ រដ្ឋនេះនៅតែបន្តពន្យារសុពលភាពនៃបម្រាមគោចររហូតដល់ថ្ងៃទី15ឧសភា។
ស្ថិតិរបស់សារព័ត៌មាន New York Times បានបង្ហាញថា មានអត្ថបទជាង16,000ត្រូវបានបង្ហោះនៅលើ Facebook ជាមួយនឹងការបញ្ចេញមតិជិត900,000លើកទាក់ទិននឹងការចោទប្រកាន់ខាងលើនេះ។ នៅលើ Youtube គេឃើញមានវីដេអូចំនួន10 ដែលបានចោទលោក Bill Gates ដែលវាស្ថិតក្នុងចំណោមវីដេអូកំពូលៗត្រូវបានបង្ហោះនៅក្នុងខែមីនា និងខែមេសា ដោយមានអ្នកចូលមើលជិត5លានលើក។
រលកនៃការសង្ស័យទៅលើលោក Bill Gates កាន់តែធំឡើងៗនៅពេលលោកបានស្នើឱ្យបិទសាលារៀនទូទាំងសហរដ្ឋអាមេរិក និងរិះគន់ទៅលើការផ្អាកជំនួយដល់អង្គការសុខភាពពិភពលោកពីសំណាក់ប្រធានាធិបតី Donald Trump។ Claire Wardle នាយកប្រតិបត្តិរបស់ First Draft ដែលជាអង្គការប្រយុទ្ធប្រឆាំងនឹងការខ្វែងគំនិតគ្នាលើអ៊ីនធឺណិតបានថ្លែងថា “បណ្ដាទ្រឹស្ដីឃុបឃិតស្ដីអំពីលោក Bill Gates អាចធ្វើឱ្យខូចខាតដល់ការខិតខំប្រឹងប្រែងស្រាវជ្រាវវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា។ ព័ត៌មានក្លែងក្លាយនេះ អាចបង្កជាការផ្ដួចផ្ដើមសម្រាប់យុទ្ធនាការអំពាវនាវឱ្យអ្នករាល់គ្នាបដិសេធការចាក់វ៉ាក់សាំងប្រឆាំងវីរុស”។
មកដល់បច្ចុប្បន្ន មហាសេដ្ឋី Bill Gates មិនទាន់មានប្រតិកម្មណាមួយទៅនឹងព័ត៌មានក្លែងក្លាយខាងលើនៅឡើយ។ កាលពីថ្ងៃទី15មេសា មហាសេដ្ឋីរូបនេះបានផ្ញើការថ្លែងអំណរអរគុណទៅដល់បុគ្គលិកសុខាភិបាល។ សាររបស់លោក ទទួលបានមតិឆ្លើយតបជាង14,000លើក ក្នុងនោះគេឃើញមានមតិជ្រុលនិយមមិនតិចនោះទេ។ ទន្ទឹមនឹងនេះ រូបភាព poster មួយនៃខ្សែភាពយន្ត Kill Bill ត្រូវបានកាត់តទៅជា “Kill Bill Gates” ក៏បានបង្ហាញខ្លួននៅក្នុងថ្ងៃជាមួយគ្នានោះដែរ៕
បុគ្គលមួយទៀតដែលយើងមិនគួរខ្វះការទំនាក់ទំនងនោះគឺ ចៅហ្វាយនាយរបស់យើងហ្នឹងឯង ព្រោះការធ្វើការងារបែប Work from home អាចធ្វើឱ្យការធ្វើការងារមានភាពខ្វះចន្លោះបាន ព្រោះយើងមិនបានជជែកពិភាក្សាទល់មុខគ្នា ដូច្នេះការដែលយើងបានជជែកនិយាយជាមួយចៅហ្វាយនាយជាប់ជានិច្ចនោះ គឺដើម្បីអាប់ឌែតអំពីការងារឱ្យវាដំណើរការឆ្ពោះទៅរកទិសដៅតែមួយដូចគ្នា និងពេលកើតមានបញ្ហាអ្វីមួយឡើង យើងអាចកែខៃស្ថានការណ៍បានទាន់ពេលវេលា។
រដ្ឋ New York ដែលជាចំណុចកណ្ដាលនៃវីរុសនៅសហរដ្ឋអាមេរិក នឹងបើកមជ្ឈមណ្ឌលធ្វើតេស្ត COVID-19 ចំនួន5កន្លែងបន្ថែមទៀតចាប់ពីថ្ងៃទី20មេសាខាងមុខ។