ថ្ងៃទី22សីហាឆ្នាំ2019 កុមារាជាអ្នកជំនាញខាងហោរាសាស្ត្រម្នាក់ឈ្មោះ Abhigya Anand អាយុ14ឆ្នាំ នៅប្រទេសឥណ្ឌា បានបង្ហោះឃ្លីបវីដេអូមួយនៅលើ Youtube ដោយបានធ្វើការព្យាករយ៉ាងឆុតអំពីសោកនាដកម្មបង្កឡើងដោយវីរុស COVID-19 នាបច្ចុប្បន្ន។
នៅក្នុងវីដេអូដែលបានបង្ហោះនៅថ្ងៃទី22សីហាឆ្នាំ2019នោះ Abhigya Anand បានធ្វើការព្យាករថានឹងមានសោកនាដកម្មមួយកើតឡើងនៅលើផែនដីចាប់ពីដើមខែវិច្ឆិកា ឆ្នាំ2019 ដល់ចុងខែមេសាឆ្នាំ2020។ កុមារាដែលធ្លាប់ទទយលបានពានរង្វាន់ “អច្ឆរិយកុមារពិភពលោក” រូបនេះបានឱ្យដឹងថា ពិភពលោកនឹងបានឃើញសង្គ្រាមជីវសាស្ត្រមួយនៅឆ្នាំ2020 ដែលប្រការនេះត្រូវបានគេជឿថាជារោគរាតត្បាតCOVID-19។

Abhigya Anand ព្យាករថា សោកនាដកម្មបែបរោគរាតត្បាតនឹងកើតឡើង និងគ្របដណ្ដប់ទូទាំងសកលលោក ចាប់ពីអាស៊ីដល់អឺរ៉ុប រហូតដល់ទ្វីបអាមេរិក ឥណ្ឌា រួមនឹងបណ្ដាប្រទេសនៅភាគពាយព្យប្រទេសឥណ្ឌា។ល។
កុមារារូបនេះក៏បានព្យាករថា ប្រទេសចិនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារសោកនាដកម្មនេះ។ ទន្ទឹមនឹងនេះ បណ្ដាប្រទេសអ្នកមាន ឬក៏ប្រទេសដែលមានអណ្ដូងប្រេងច្រើនដូចជា សហរដ្ឋអាមេរិក អង់គ្លេស ប៉ាគីស្ថាន អ៊ីស្រាអែលជាដើម ក៏នឹងត្រូវរងឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដោយសារសោកនាដកម្មនេះផងដែរ។
គ្រោះមហន្តរាយនេះក៏នឹងបង្កឱ្យមានវិបត្តិសេដ្ឋកិច្ចទ្រង់ទ្រាយធំទូទាំងពិភពលោកដោយសារតែរោគរាតត្បាតឆ្លងរាលដាល។ ក្នុងនោះ វិស័យសេដ្ឋកិច្ច ដឹកជញ្ជូន និងទេសចរណ៍ក៏ទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។ នេះបើតាមសម្ដីកុមារាអច្ឆរិយ Abhigya។
អ្នកជំនាញខាងហោរាសាស្ត្រនេះក៏បាននិយាយបន្ថែមថា សង្គ្រាមជីវសាស្ត្រ ដែលតាមការយល់ឃើញរបស់កុមារនេះនោះគឺសង្គ្រាមរបស់មនុស្ស ប្រឆាំងទៅនឹងវីរុសដ៏គ្រោះថ្នាក់។ កុមារានេះក៏បានស្នើឱ្យអ្នករាល់គ្នានៅក្នុងផ្ទះក្នុងអំឡុងពេលសង្គ្រាមជីវសាស្ត្រនេះកំពុងកើតឡើង ព្រោះថាការចេញក្រៅផ្ទះនឹងធ្វើឱ្យមានហានិភ័យខ្ពស់ក្នុងការផ្ទុះជារោគរាតត្បាត។
កុមារ Abhigya Anand មានបញ្ញាខ្ពស់គួរឱ្យកោតសរសើរ
Abhigya Anand ទទួលបានសមត្ថិផលយ៉ាងច្រើនគួរឱ្យគោរពកោតសរសើរ។ កុមារនេះបច្ចុប្បន្នមានអាយុ14ឆ្នាំ ប៉ុន្តែបានក្លាយជាអ្នកព្យាករវ័យក្មេងបំផុតក្នុងពិភពលោក ដែលមានការយល់ដឹងច្រើនអំពីគម្ពីរត្រៃវេទ(The Vedas) និងប្រព័ន្ធវេជ្ជសាស្ត្រហិណ្ឌូបុរាណ(Ayurveda)។
Abhigya ទទួលបានសញ្ញាប័ត្របញ្ចប់ការសិក្សាផ្នែកមីក្រូជីវសាស្រ្ត Ayurveda (Post Graduate Diploma in Ayurvedic Microbiology(PGDAM) ហើយក៏ជាសិស្សក្មេងបំផុតដែលបានទទួលសញ្ញាបត្រកម្រិតនេះនៅក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ន កុមាររូបនេះកំពុងតែសិក្សាលើមុខវិជ្ជាព្យាករផ្នែកហិរញ្ញវត្ថុជាន់ខ្ពស់នៅសាកលវិទ្យាល័យ Divya Jyothi ប្រទេសឥណ្ឌា។
Abhigya Anand ក៏បានស្រាវជ្រាវ និងយល់ដឹងស៊ីជម្រៅអំពីភាសាសំស្ក្រឹត រហូតដល់ថ្នាក់ដែលអាចបង្រៀនសិស្សដូចទៅនឹងសាស្ត្រាយ៉ាងដូច្នោះដែរ។ កុមាររូបនេះ រួមនឹងប្អូនស្រីរបស់គាត់ មានប៉ុស្តិ៍ Youtube មួយដែលមានវីដេអូជាង700ឃ្លីប ក្នុងនោះមាន300ឃ្លីបនិយាយអំពីការព្យាករនានា។
ដោយសារតែសមិទ្ធិផលដ៏ល្អបំផុតរបស់ខ្លួន Abhigya Anand ក៏ទទួលបានពានរង្វាន់ “អច្ឆរិយកុមារពិភពលោក” (Global Child Prodigy) ដែលពានរង្វាន់ប្រភេទនេះបានប្រគល់ជូនកុមារតែប៉ុន្មានរយនាក់ប៉ុណ្ណោះនៅក្នុងពិភពលោកនាបច្ចុប្បន្ន៕
ប្រភព៖ សារព័ត៌មានបរទេស


នៅក្បែរនឹងស្ថានីយរថភ្លើងមហាមេដឹកនាំ នៅមានរ៉ាន់វេយ៍(ផ្លូវចុះចត និងហោះឡើងរបស់យន្តហោះ)ខ្នាតតូចមួយ ដែលកាលពីដើមសម្រាប់ប្រើជាមួយយន្តហោះធុនតូច តែមកដល់ពាក់កណ្ដាលឆ្នាំកន្លងទៅ(2019) ទីនោះត្រូវបានកែច្នៃឱ្យក្លាយជាទីលានសម្រាប់ជិះសេះ ជាការងារដែលលោកប្រធានគីម ចូលចិត្តបំផុត។



លោក វីលៀម ចាកវីស ប្រធានគណៈកម្មាធិកាវិទ្យាល័យវេជ្ជសាស្ត្របន្ទាន់ នៃសហរដ្ឋអាមេរិក បានថ្លែងថា “វាជារឿងហួសវិស័យ ដែលស្ថានការណ៍នៅតាមមន្ទីរពេទ្យនានារបស់យើង ធ្វើឱ្យយើងកើតមានស្នាមរបួសដ៏ជ្រៅ…ក្នុងរឿងរ៉ាវរបស់ដុកទ័រ ប្រ៊ីន ខ្ញុំនឹកស្រមៃបានត្រឹមតែថា វាធ្ងន់ធ្ងរហួសនឹងនាងអាចទ្រាំទ្របាន វាមិនមែនជាភាពទន់ជ្រាយទេ តែវាជាភាពរឹងមាំនៅក្នុងអារម្មណ៍វេទនាចិត្តអាណិតអ្នកដទៃរបស់នាង…”

លោក Le Phat Minh មកពីខណ្ឌ Binh Thanh បានឱ្យដឹងថា “កាំភ្លើងដែលខ្ញុំបានទិញនេះគឺទុកសម្រាប់បាញ់សត្វកាលពីនៅក្មេង។ ក្រោយមក ដោយសារតែឃើញថាវាលែងមានប្រយោជន៍ និងអាចបង្កគ្រោះថ្នាក់ដល់សង្គម ព្រមទាំងមានការប្រកាសពីខាងសង្កាត់ ដែលឱ្យប្រជាជនប្រគល់អាវុធ ខ្ញុំក៏យកវាមកប្រគល់ឱ្យប៉ូលីស ដើម្បីចៀសវាងហេតុការណ៍អាក្រក់កើតឡើង។
ចំណែកពលរដ្ឋម្នាក់ទៀតឈ្មោះ Huynh Le Tuan Khanh ដែលបានយកអាវុធមកប្រគល់ឱ្យសមត្ថកិច្ចដែរនោះ បាននិយាយថា “កាំភ្លើងនេះ ខ្ញុំរើសបាននៅលើដងផ្លូវ។ ក្រោយពីមានការប្រកាសពីអាជ្ញាធរសង្កាត់ ខ្ញុំក៏សម្រេចចិត្តយកវាមកប្រគល់ឱ្យសមត្ថកិច្ចតែម្ដង ដើម្បីកុំឱ្យមានបញ្ហាដល់ខ្លួន។
លោក Nguyen Dinh Anh ដែលបានយកអាវុធមកប្រគល់ឱ្យសមត្ថកិច្ច បានថ្លែងថា “បើទោះជាមិនមានអំណោយ ក៏ខ្ញុំនៅតែយកវាមកប្រគល់ឱ្យនគរបាលជាធម្មតា គឺដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ អំណោយសម្រាប់ខ្ញុំគឺមិនមានសំខាន់នោះទេ”។
សារព័ត៌មានវៀតណាមដកស្រង់ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា អាវុធទាំងនេះនឹងត្រូវកំណត់តាមប្រភេទ រួចហើយយកទៅកម្ទេចចោល។ ប្រធានប៉ូស្តិ៍នគរបាលសង្កាត់2 លោក Le Tran Trung បានថ្លែងថា “នៅក្នុងរយៈពេលនៃការសម្រាកនៅផ្ទះដោយសារបម្រាមគោចរកន្លងមក មានករណីឈ្លោះប្រកែកគ្នាច្រើន ដែលនាំឱ្យមានបញ្ហាប្រើប្រាស់អាវុធកើតឡើង។ ក្រោយពីបម្រាមគោចរបានបញ្ចប់ សង្កាត់ក៏មានកម្មវិធីប្រមូលអាវុធ ព្រោះថា ការប្រើប្រាស់អាវុធគឺជារឿងគ្រោះថ្នាក់ ដែលអាចបង្កឱ្យមានរឿងស្ដាយក្រោយជាច្រើន។ មេប៉ូស្តិ៍រូបនេះបន្ថែមថា “សមត្ថកិច្ចនឹងបន្តប្រមូលអាវុធដែលនៅសល់ឱ្យអស់ ពិសេសគឺចំពោះក្រុមក្មេងៗ។


វេជ្ជបណ្ឌិត Husemann អះអាងថា ពួកគាត់ចង់ជួយសង្គ្រោះអ្នកជំងឺខ្លាំងណាស់ ប៉ុន្តែពួកគាត់ក៏ត្រូវការសម្ភារវេជ្ជសាស្ត្រដែលសមស្របផងដែរ។ វេជ្ជបណ្ឌិតមួយរូបផ្សេងទៀតថ្លែងថា “ខ្ញុំបានទទួលការបណ្ដុះដើម្បីដេរមុខរបួស។ ហេតុអ្វីឱ្យខ្ញុំដេរម៉ាស់ដោយខ្លួនឯងទៀត?”។
បណ្ដាក្រុមហ៊ុន និងរោងចក្រនៅអាល្លឺម៉ង់ បានបង្កើនចង្វាក់ផលិតកម្មរបស់ខ្លួនដើម្បីផ្គត់ផ្គង់ឈុតការពារមេរោគ ក៏ដូចជាសម្ភារវេជ្ជសាស្ត្រ ប៉ុន្តែនៅតែមិនអាចសមតាមតម្រូវការជាក់ស្ដែង។
ការសិក្សាស្រាវជ្រាវថ្មីកន្លងមកនេះរបស់សមាគមនៃក្រុមហ៊ុនធានារ៉ាប់រងសុខភាពអាល្លឺម៉ង់ បានឱ្យដឹងថា ក្រុមគ្រូពេទ្យកំពុងតែខ្វះម៉ាស់ប្រភេទប្រើ1ដងចោល ប្រមាណជា100លានបន្ទះ និងម៉ាស់ប្រភេទមានតម្រងច្រោះខ្យល់ជិត50លានបន្ទះ រួមនឹងស្រោមដៃប្រើម្ដងចោលជាង60លានស្រោម៕