ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ប្រទេសថៃនឹងត្រូវបាន “កសាង” ឡើងវិញដោយមានការជួយជ្រោមជ្រែងពីតុលាការផ្នែកហិរញ្ញវត្ថុរបស់ប្រទេសនេះ ដើម្បីជៀសវាងការរំលាយ ឬការលក់ចោល។ល។
កាលពីថ្ងៃទី19ឧសភាពកន្លងទៅ ក្រុមហ៊ុន Thai Airways បានប្រកាសឱ្យដឹងថា រាជរដ្ឋាភិបាលប្រទេសថៃ បានយល់ព្រមចំពោះគម្រោងបង្កើតរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ថៃ ដោយតុលាការហិរញ្ញវត្ថុរបស់ប្រទេសនេះជាអ្នកឃ្លាំមើល។ ផែនការខាងលើនេះត្រូវបានធ្វើឡើងដើម្បីបញ្ជៀសបញ្ហាដែលនាំឱ្យក្រុមហ៊ុន Thai Airways ត្រូវរំលាយ ឬមួយត្រូវលក់ចោល ឬក៏ត្រូវប្រកាសក្ស័យធន។ ក្រសួងហិរញ្ញវត្ថុថៃ និងធនាគារសន្សំរបស់រាជរដ្ឋាភិបាលកំពុងកាន់កាប់ភាគហ៊ុនច្រើនជាងគេនៅក្នុងក្រុមហ៊ុនអាកាសចរណ៍នេះ។
“នេះគឺជាការសម្រេចដ៏លំបាកមួយ ប៉ុន្តែវាត្រូវបានធ្វើឡើងទៅតាមវិធីដែលអាចជួយការពារផលប្រយោជន៍ជាតិ និងប្រជាជនថៃ។ ខ្ញុំ និងអ្នករាល់គ្នាសង្ឃឹមថា Thai Airways នឹងក្លាយជាមោទកភាពឡើងវិញរបស់ប្រទេសជាតិ” នេះបើតាមសម្ដីរបស់នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុធ ចន្ទអូឆា (Prayut Chan-o-cha) ដែលបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ(19ឧសភា)។
តាមគម្រោង នៅក្នុងការបង្កើតរចនាសម្ព័ន្ធឡើងវិញ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងដំណើរការដូចធម្មតា ប៉ុន្តែ គេនៅមិនដឹងច្បាស់ថា ប្រការខាងលើនេះនឹងអាចប៉ះពាល់បែបណាដល់សេវាកម្ម ឬការងារនៅក្នុងក្រុមហ៊ុននេះនៅឡើយ។
បន្ទាប់ពីព័ត៌មានខាងលើនេះត្រូវបានប្រកាស តម្លៃមូលបត្ររបស់ Thai Airways បានកើន14.6% នៅលើផ្សារហ៊ុន Bangkok។ សូមរំឭកថា ចាប់ពីដើមឆ្នាំ តម្លៃមូលបត្ររបស់ក្រុមហ៊ុននេះ បានធ្លាក់ចុះសរុប32%។
នាយករដ្ឋមន្ត្រីថៃបានឱ្យដឹងថា រដ្ឋាភិបាលរបស់លោកបានលើកឡើងនូវដំណោះស្រាយជាច្រើនសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ ក្នុងនោះក៏មានរាប់បញ្ចូលទាំងការលក់ចេញក្រុមហ៊ុននេះផងដែរ។ ក៏ប៉ុន្តែ ការសម្រេចជាចុងក្រោយបានដើរផ្ទុយពីនេះ ព្រោះថា បើសិនជាលក់ចេញ វានឹងធ្វើឱ្យបុគ្គលិកជាង20,000នាក់ត្រូវបាត់បង់ការងារ។

“ប្រទេសថៃ និងពិភពលោកទាំងមូលកំពុងប្រឈមមុខជាមួយនឹងវិបត្តិ។ ចំណូលរបស់អ្នករាល់គ្នាកំពុងថយចុះព្រោះតែ COVID-19។ យើងត្រូវផ្ដល់អាទិភាពទៅឱ្យផ្នែកហិរញ្ញវត្ថុ ដើម្បីជួយអ្នករាល់គ្នាក្នុងពេលអនាគតខាងមុខ” នេះបើតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រីថៃ។
ដូចទៅនឹងក្រុមហ៊ុនអាកាសចរណ៍ដទៃ Thai Airways បានផ្អាកជើងហោះហើរស្ទើរតែទាំងស្រុង នៅពេលតម្រូវការនៃការធ្វើដំណើរតាមយន្តហោះបានថយចុះយ៉ាងគំហុក។

យោងតាមឯកសាររបស់នាយកដ្ឋានគ្រប់គ្រងផ្សារមូលបត្រថៃ ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានខាតបង់ប្រាក់ចំនួន2.11ពាន់លានបាត(ជិត66លានដុល្លារអាមេរិក)ក្នុងឆ្នាំ2017 ហើយបន្តខាត11.6ពាន់លានបាត(361លានដុល្លារ)ក្នុងឆ្នាំ2018 និងខាត12ពាន់លានបាត(374លានដុល្លារ)ក្នុងឆ្នាំ2019៕
ប្រភព៖ សារព័ត៌មានបរទេស


អ្នកស្រីលី បានសម្រេចចិត្តឈប់ធ្វើការ ដើម្បីឱ្យមានពេលដើរស្វែងរកកូនប្រុស។ អ្នកស្រីបានចែកចាយរូបភាព និងភិនភាគរបស់កូនប្រុសអស់ជាង 100,000សន្លឹក នៅតាមមណ្ឌល និងទីក្រុងផ្សេងៗជាង10កន្លែង ទូទាំងផែនដីចិន តែបែរជានៅតែគ្មានដំណឹងដដែល។
រហូតទាល់តែដល់ថ្ងៃមួយ ក្ដីសង្ឃឹមដែលងងឹតឈឹង ចាប់ផ្ដើមមានពន្លឺឡើងនៅខែមេសាឆ្នាំ2020 កន្លងទៅ ក្រោយពីប៉ូលិសបានទទួលដំណឹងពីពលរដ្ឋម្នាក់ រស់នៅក្នុងទីក្រុងមៀន យ៉ាង មណ្ឌលសេឈួន ភាគខាងលិចឆៀងខាងត្បូងនៃប្រទេសចិន ឆ្ងាយពីទីក្រុងស៊ីអាន ស្រុកកំណើតរបស់គ្រួសារម៉ៅ ប្រមាណជា 1,000គីឡូម៉ែត្រ ថា មានប្រវត្តិក្នុងការទទួលចិញ្ចឹមក្មេងតូចម្នាក់កាលពីជាង 30ឆ្នាំមុន។
ខណៈដែលអ្នកស្រីលី ដែលបានដឹងដំណឹងល្អបំផុតក្នុងជីវិតនេះកាលពីថ្ងៃទី10 ឧសភា ចំថ្ងៃទិវាមាតារបស់ប្រទេសចិននោះ បានថ្លែងថា នេះជាអំណោយដ៏មានតម្លៃបំផុតក្នុងជីវិតរបស់អ្នកស្រី ហើយព្រមទាំងបានសម្ដែងការអរគុណដល់គ្រប់គ្នាដែលបានជួយឱ្យអ្នកស្រីបានជួបកូនប្រុសម្ដងទៀត។









នាយកសាលាខាងលើបានឱ្យដឹងថា ការពាក់ស្លាបនេះអាចជួយឱ្យសិស្សទទួលដឹងបាននូវគម្លាតសុវត្ថិភាព ក៏ដូចជាយល់ និងដឹងគុណដល់ការចូលរួមចំណែករបស់ក្រុមគ្រូពេទ្យ ដែលជាក្រុមមនុស្សនៅជួរមុខក្នុងសង្គ្រាមប្រឆាំង COVID-19។
COVID-19 បានផ្ទុះឆ្លងរាលដាលនៅប្រទេសចិន ចាប់ពីចុងឆ្នាំ2019 ហើយមកដល់បច្ចុប្បន្ន វាបានរាលដាលដល់ប្រទេសនិងដែនដីចំនួន213ក្នុងពិភពលោក បណ្ដាលឱ្យមានមនុស្សជិត5លាននាក់បានឆ្លងមេរោគ និងជាង323,000នាក់បានបាត់បង់ជីវិត។ ប្រទេសចិន មានមនុស្សជិត83,000នាក់បានឆ្លងCOVID-19 ក្នុងនោះមានជាង4,600នាក់បានស្លាប់ និងជាង78,000នាក់បានជាសះស្បើយ៕




កាលពីចុងខែមេសាកន្លងទៅ ក្រុមហ៊ុន Thai Airways បានស្នើសុំជំនួយជាទឹកប្រាក់ចំនួន10ពាន់លានបាត (307លានដុល្លារ) ពីរាជរដ្ឋាភិបាលថៃដើម្បីបើកប្រាក់ខែជូនបុគ្គលិកចំនួន1ខែ ព្រោះតែ COVID-19។ ក្រុមហ៊ុននេះក៏បានស្នើឱ្យមានការអនុម័តផ្ដល់ប្រាក់កម្ចីចំនួន70ពាន់លានបាត (ជាង 2,183,414,000ដុល្លារអាមេរិក) ផ្សេងទៀត ដោយមានក្រសួងហិរញ្ញវត្ថុជាអ្នកធានា ដើម្បីអាចបន្តសកម្មភាពជំនួញទៅមុខទៀត។
COVID-19 បានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ Garuda Indonesia ត្រូវចតយន្តហោះចំនួន100គ្រឿងក្នុងចំណោម142គ្រឿងរបស់ខ្លួន។ ជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុននេះក៏បានថយចុះ70% បើធៀបជាមួយនឹងថ្ងៃធម្មតា។ ត្រីមាសដំបូងនៃឆ្នាំ2020 ប្រាក់ចំណូលដែលបានពីអ្នកដំណើរ និងការដឹកទំនិញរបស់ Garuda Indonesia ត្រូវថយចុះ31.9%។
នាយកប្រតិបត្តិរបស់ SIA លោក Goh Choon Phong បានកាត់បន្ថយជើងហោះហើរចំនួន96%។ “យើងដំណើរការក្នុងកម្រិតដ៏តិចតួចប៉ុណ្ណោះ ហើយស្ទើរតែមិនមានចំណូល” លោក Goh បន្ថែមថា ក្រុមហ៊ុននេះកំពុងស្វែងរកទុន15ពាន់លានដុល្លារអាមេរិកបន្ថែមទៀតតាមរយៈការបោះផ្សាយលក់មូលបត្របំណុល។
ការពិភាក្សាអំពីការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនអាកាសចរណ៍ខាងលើត្រូវបានធ្វើឡើងកាលពីឆ្នាំ2019 មុនពេល COVID-19 កើតឡើង។ ប៉ុន្តែលោក Azmin Ali ថ្លែងថា ពួកគេត្រូវការបន្តការពិភាក្សាដើម្បីស្វែងរកវិធីល្អបំផុតដើម្បីជួយសង្គ្រោះក្រុមហ៊ុនអាកាសចរណ៍។
Cebu Air ក៏កំពុងតែពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីស្វែងរកជំនួយផ្នែកហិរញ្ញវត្ថុដោយសារតែរងឥទ្ធិពលពីបញ្ហា COVID-19៕
បច្ចុប្បន្ន ក្រុមតារាវិទូកំពុងតែតាមដានវត្ថុអវកាសចំនួនជិត2,000 ដែលអាចបង្កគ្រោះថ្នាក់ដល់ផែនដី ក្នុងនោះមានអាចម៍ផ្កាយ ផ្កាយដុះកន្ទុយ និងដុំថ្មអវកាសផ្សេងៗ។ អ្នកវិទ្យាសាស្ត្របានឱ្យដឹងថា រាប់ចាប់តាំងពីអាចម៍ផ្កាយដែលបានធ្វើឱ្យដាយណូស័រដាច់ពូជកាលពី66លានឆ្នាំមុន ផែនដីរបស់យើងមិនទាន់ជួបគ្រោះមហន្តរាយប្រហាក់ប្រហែលគ្នានេះនៅឡើយ។ ក៏ប៉ុន្តែ អាចម៍ផ្កាយតូចៗនៅតែធ្លាក់មកលើផែនដីជាញឹកញាប់។