សហរដ្ឋអាមេរិកកំពុងរៀបគម្រោងបាញ់បង្ហោះផ្កាយរណបរាប់រយគ្រឿងឡើងទៅកាន់គម្លងគោចរផែនដីក្នុងរយៈពេល5ឆ្នាំទៀត ដើម្បីតាមដានអាវុធមហាលឿន និងឧបករណ៍បច្ចេកវិទ្យាទំនើបរបស់ប្រទេសរុស្ស៊ី និងប្រទេសចិន។
សារព័ត៌មាន SCMP (South China Morning Post) ដកស្រង់ឯកសារមួយរបស់អង្គភាពអភិវឌ្ឍអវកាសអាមេរិកាំង SDA (Space Development Agency) ឱ្យដឹងថា សហរដ្ឋអាមេរិកមានគម្រោងបាញ់បង្ហោះផ្កាយរណបចំនួន150គ្រឿងឡើងទៅកាន់គន្លងគោចររបស់ផែនដី គិតត្រឹមឆ្នាំ2024។ “ភ្នែកទេព” ទាំងនេះ នឹងមានសមត្ថភាពក្នុងការតាមដានអាវុធមហាលឿន(hyper-sonic weapons)ដែលត្រូវបានបាញ់ចេញពីគ្រប់ទីកន្លែងក្នុងពិភពលោក។ ក្រុមអ្នកតាមដានសភាពការណ៍ពិភពលោកយល់ថា អាមេរិកាំងធ្វើបែបនេះគឺដើម្បីជួយឱ្យមន្ទីរបញ្ចកោណអាចគ្រប់គ្រងឧបករណ៍ទាំងឡាយដែលពួកគេបានបាញ់បង្ហោះទៅក្នុងទីអវកាស និងដើម្បីតាមដានសកម្មភាពរបស់ប្រទេសចិន និងរុស្ស៊ី ដែលជាគូប្រជែងសំខាន់បំផុតរបស់ខ្លួន។
SCMP ឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងស្វែងរកអ្នកវិនិយោគដើម្បីរចនា និងផលិតផ្កាយរណបដែលមានបំពាក់ឧបករណ៍ចាប់ពន្លឺអ៊ីនហ្វ្រារ៉េដដើម្បីអាចតាមដានអាវុធដែលមានល្បឿនមហាលឿន។ ផ្កាយរណបទាំងនេះនឹងស្ថិតក្នុងក្រុមឧបករណ៍ដំបូងទាំង20ដែលនឹងត្រៀមខ្លួនជាស្រេចក្នុងការបំពេញបេសកកម្មចាប់ពីឆ្នាំ2022 ដែលវានឹងបើកផ្លូវឱ្យមានការបាញ់បង្ហោះផ្កាយរណបរាប់រយគ្រឿងទៅក្នុងគន្លងគោចររយៈកម្ពស់ទាបរបស់ផែនដីនាពេលខាងមុខ។
He Qisong អ្នកជំនាញផ្នែកសន្តិសុខអវកាសមកពីសាកលវិទ្យាល័យច្បាបនិងវិទ្យាសាស្ត្រនយោបាយសៀងហៃបានឱ្យដឹងថា គម្រោងរបស់អាមេរិកាំងខាងលើនេះ អាចជួយឱ្យពួកគេតាមដានអាវុធដែលប្រទេសរុស្ស៊ី និងចិនបានអភិវឌ្ឍ។
He Qisong អះអាងថា “ប្រព័ន្ធផ្កាយរណប150គ្រឿងនេះគឺជាផ្នែកមួយនៃគម្រោងបាញ់បង្ហោះផ្កាយរណបជាង42,000គ្រឿងទៅក្នុងទីអវកាសរបស់អាមេរិកាំងដើម្បីតាមដានរាល់សកម្មភាព តាំងពីកាំជ្រួចប្លោងល្បឿនមហាលឿន រ៉ុកកែតប្រឆាំងផ្កាយរណប រួមនឹងបច្ចេកវិទ្យាទំនើបផ្សេងទៀតរបស់ប្រទេសរុស្ស៊ី និងប្រទេសចិន”។
អ្នកជំនាញខាងលើបានបន្តថា SDA អាចនឹងសហការជាមួយក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋី Elon Musk (នៅសហរដ្ឋអាមេរិក) ក្នុងការដាក់ពង្រាយប្រព័ន្ធផ្កាយរណបដ៏ច្រើននេះ។
ថ្មីៗនេះ ប្រធានាធិបតីអាមេរិកាំង លោក Donald Trump បានបង្ហើបឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងអភិវឌ្ឍកាំជ្រួចប្លោង “មហាអស្ចារ្យ” ដែលមានល្បឿនលឿនជាង17ដងបើធៀបជាមួយនឹងល្បឿនរបស់កាំជ្រួចប្លោងល្បឿនលឿនបំផុតរបស់អាមេរិកាំងនាបច្ចុប្បន្ន៕
ប្រភព៖ SCMP


សេចក្ដីប្រកាសបានឱ្យដឹងថា អង្គភាពសហប្រតិបត្តិសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកបានផ្ដល់ទិន្នន័យចាំបាច់ដើម្បីរាយការណ៍ឡើងសភាអំពីគម្រោងលក់គ្រាប់បែកបាញ់នាវាទៅឱ្យកោះតៃវ៉ាន់។
សេចក្ដីប្រកាសខាងលើត្រូវធ្វើឡើងក្នុងថ្ងៃដែលមេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen ស្បថចូលកាន់តំណែងអាណត្តិទី2របស់ខ្លួន។
ទីក្រុងប៉េកាំងបានព្រមានជាច្រើនដងមកហើយទៅលើកោះតៃវ៉ាន់ដែលចង់ប្រកាសឯករាជ្យ។ ប្រទេសចិនចាត់ទុកតៃវ៉ាន់ជាផ្នែកមួយរបស់់ខ្លួន ដោយរង់ចាំតែថ្ងៃបម្រួបបង្រួមតែប៉ុណ្ណោះ បើទោះជាត្រូវធ្វើសង្គ្រាមនឹងគ្នា។
កាលពីថ្ងៃទី20ឧសភាកន្លងទៅ ប្រទេសចិនបានរិះគន់រដ្ឋមន្ត្រីការបរទេសអាមេរិកាំង ព្រោះតែលោក Mike Pompeo បានផ្ញើសារអបអរសាទរដល់មេដឹកនាំតៃវ៉ាន់ គឺលោកស្រី Tsai Ing-wen ដែលបានជាប់ឆ្នោតជាប្រធានាធិបតីក្នុងអាណត្តិទី2។ ទីក្រុងប៉េកាំងបានចោទលោក Mike Pompeo ថាបានរំលោភលើគោលការណ៍ “ប្រទេសមួយ របបពីរ” និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន៕






រ៉ុកកែត Falcon 9 របស់ក្រុមហ៊ុន SpaceX នឹងត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Dennedy ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។ នៅក្នុងយានអវកាស Crew Dragon របស់ក្រុមហ៊ុន SpaceX នោះ នឹងមានអវកាសយានិកជនជាតិអាមេរិកាំង2រូប។ គោលដៅរបស់ពួកគេគឺស្ថានីយអវកាសអន្តរជាតិ(ISS) ជាកន្លែងដែលពួកគេត្រូវចំណាយពេលចាប់ពី1ខែទៅ4ខែ នៅលើកម្ពស់400គីឡូម៉ែត្រពីលើផែនដី។
ជើងហោះហើរនេះ មិនត្រឹមតែជាសញ្ញានៃជោគជ័យផ្នែកបច្ចេកវិទ្យានោះទេ ប៉ុន្តែវាក៏មានអត្ថន័យធំធេងទាក់ទងនឹងភូមិសាស្ត្រនយោបាយរបស់អាមេរិកាំងផងដែរ។
នេះនឹងជាបេសកកម្មឡើងទៅកាន់អវកាសដែលមានមនុស្សបើកបរដំបូងបង្អស់ដែលត្រូវបានបាញ់បង្ហោះពីទឹកដីសហរដ្ឋអាមេរិកក្នុងរយៈពេលជិត1ទសវត្សរ៍មកនេះ។
ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk បានទទួលជោគជ័យក្នុងការហោះហើរលក្ខណៈហ្វឹកហាត់មួយដោយប្រើអវកាសយានិកសិប្បនិម្មិតកាលពីខែមីនា ឆ្នាំ2019។







ដោយអ្នកនាំពាក្យក្រសួងការបរទេសរបស់ចិន “ដណ្ដើមវាយលុកមុន” ដោយការព្រលែងសារក្នុងធ្វីតធើរ “បង្កើតទ្រឹស្ដីសមគំនិត” ឡើងមកថ្មីមួយថា វីរុសកូវីដ-19 ការពិតទៅ ប្រហែលជា “អាវុធជីវសាស្ត្រ” ដែលត្រូវបានផលិតឡើងដោយ “កងទ័ពអាមេរិក” ច្រើនជាង ដោយការនាំយក “ឃ្លីប” ពាក្យសម្ដីផ្ដល់ដំណឹង នៅក្នុងសភាកុងហ្ក្រេសរបស់លោក “រ៉ូប៊ើត រេដហ្វ៉ដ” អគ្គនាយកមជ្ឈមណ្ឌលការគ្រប់គ្រងរោគ និងការការពាររបស់សហរដ្ឋអាមេរិក ឬ CDC ដែលបានបញ្ជាក់ថា រកឃើញថា មានអ្នកស្លាប់មួយចំនួននៅក្នុងសហរដ្ឋអាមេរិក បណ្ដាលមកពីការឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី(ដែលក្រោយមកគឺ កូវីដ-19) មកប្រើប្រកបជាមួយការអះអាង រហូតធ្វើឱ្យសារនៅក្នុងធ្វីតធើរនោះ ត្រូវបានចែកចាយបន្តជាង 300,000ដង។