ប្រធានាធិបតី Ibrahim Boubacar Keita រួមនឹងនាយករដ្ឋមន្ត្រី និងក្រុមមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនៃប្រទេសម៉ាលី ត្រូវបានក្រុមទាហានបះបោរចាប់ខ្លួននៅក្នុងរដ្ឋប្រហារមួយ។
ទាហានមួយរូបបានប្រាប់អ្នកយកព័ត៌មានកាលពីយប់ថ្ងៃទី18សីហាថា “យើងអាចនិយាយបានថា ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យើង។ យើងបានចាប់ខ្លួនពួកគេនៅឯវិមានរបស់ប្រធានាធិបតី”។ ការប្រកាសនេះ ត្រូវបានប្រភពព័ត៌មានពីស្ថាប័នសន្តិសុខយ៉ាងតិចចំនួន២របស់រដ្ឋធានី Bamako ទទួលស្គាល់។
ហេតុការខាងលើនេះបានកើតឡើងក្រោយរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមទាហានបះបោរនៅបន្ទាយ Kati នៅជាយក្រុង Bamako បានចាប់ផ្ដើមឡោមព័ទ្ធចាប់ខ្លួនក្រុមមន្ត្រីស៊ីវិលជាន់ខ្ពស់ និងក្រុមមន្ត្រីយោធានៃប្រទេសនេះ។ រូបភាពពីបណ្ដាញសង្គមបង្ហាញថា ប្រធានាធិបតី Keita និងនាយករដ្ឋមន្ត្រី Boubou Cisse បង្ហាញខ្លួននៅក្នុងក្បួនរថយន្តយោធាមួយ ដែលឡោមព័ទ្ធដោយក្រុមទាហានប្រដាប់អាវុធ ប៉ុន្តែរូបភាពទាំងនេះមិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ។
បច្ចុប្បន្ន មិនទាន់ដឹងច្បាស់ថា អ្នកណាជាមេបះបោរនៃការចាប់ខ្លួននេះ ហើយអ្នកណានឹងឡើងដឹកនាំប្រទេសនៅពេលប្រធានាធិបតី Keita អវត្តមាន។ ជាងនេះ គេនៅមិនទាន់ដឹងអំពីរចនាសម្ព័ន្ធរបស់ក្រុមនេះដែរ។ អ្នកនាំពាក្យម្នាក់របស់កងទ័ពម៉ាលីបានថ្លែងថា លោកមិនទាន់ទទួលបានព័ត៌មាននេះនៅឡើយ។

ទាក់ទិននឹងហេតុការណ៍នេះ សហភាពអឺរ៉ុប (EU) បានហៅការបះបោរនេះថា ជា “ការព្យាយាមធ្វើរដ្ឋប្រហារ” ហើយបានព្រមានថា អាចបង្កអស្ថិរភាពនៅទូទាំងតំបន់អាហ្វ្រិកខាងលិច។ ប្រធានអង្គការសហប្រជាជាតិ Antonio Guterres បានអំពាវនាវឱ្យដោះលែងក្រុមមន្ត្រីម៉ាលី និង “ធ្វើការរៀបរយធម្មនុញ្ញ និងគោរពច្បាប់ឡើងវិញ”។
សម្ព័ន្ធមិត្ត M5-RFP ជាក្រុមដែលនៅពីក្រោយបាតុកម្មធំៗនៅប្រទេសអាហ្វ្រិកមួយនេះដែលធ្លាប់បានស្នើឱ្យប្រធានាធិបតី Keita ចុះចេញពីតំណែង ពេលនេះក៏បានសម្ដែងការគាំទ្រចំពោះសកម្មភាពរបស់ក្រុមទាហានបះបោរនេះដែរ។ អ្នកនាំពាក្យរបស់ក្រុម Nouhoum Togo នៃសម្ព័ន្ធមិត្ត M5-RFP បានឱ្យដឹងថា នេះ “មិនមែនជារដ្ឋប្រហារយោធានោះទេ តែវាគឺជាការក្រោកឈររបស់ប្រជាជន”។

មនុស្សរាប់រយនាក់ដែលជាក្រុមបាតុករ បាននាំគ្នាចេញមកកាន់ដងផ្លូវនៅរដ្ឋធានី Bamako ដើម្បីអបអរសាទរ ក្រោយពីបានទទួលដំណឹងថា Keita ត្រូវបានចាប់ខ្លួន។ ពួកគេបានចោទប្រធានាធិបតីថា បានប្រព្រឹត្តអំពើពុករលួយ និងធ្វើឱ្យមានការអន់ថយផ្នែកសន្តិសុខនៅភាគខាងជើងនិងភាគកណ្ដាលនៃប្រទេសម៉ាលី ជាកន្លែងដែលក្រុមប្រដាប់អាវុធអ៊ីស្លាមកំពុងធ្វើសកម្មភាព។
លោក Keita បានឡើងកាន់អំណាចចាប់ពីឆ្នាំ2013 និងបានជាប់ឆ្នោតម្ដងទៀតនៅឆ្នាំ2018។ ប៉ុន្តែ ពលរដ្ឋប្រទេសនេះ មានការមិនពេញចិត្តកាន់តែខ្លាំងឡើងៗ នៅចំពោះមុខភាពអន់ខ្សោយរបស់រដ្ឋាភិបាល អំពើពុករលួយ និងសេដ្ឋកិច្ចអនថយ។ ក្រុមបាតុករ កាលពីខែមុនបាននាំគ្នាចេញតវ៉ា ក្រោយពីតុលាការធម្មនុញ្ញបានធ្វើបញ្ច្រាសទៅនឹងលទ្ធផលបណ្ដោះអាសន្ននៃការបោះឆ្នោតសភាជាតិដែលត្រូវបានធ្វើឡើងកាលពីខែមិនា និងខែមេសា ក្នុងនោះ បក្សរបស់លោក Keita បានទទួលបរាជ័យ៕
ប្រភព៖ Reuters



នៅក្នុងឥរិយាបថឈរត្រង់ ពុទ្ធប្បដិមានេះនឹងមានកម្ពស់ស្មើនឹងរូបសំណាកវិមានសេរីភាពជាតិ (Statue of Liberty National Monument) របស់សហរដ្ឋអាមេរិក។ រូបសំណាកព្រះពុទ្ធ Leshan Giant Buddha ស្ថិកក្នុងឥរិយាបថគង់បញ្ឈរជង្គង់ បង្កើតបានជាអារម្មណ៍ធូរស្រាលសម្រាប់អ្នកដែលបានទស្សនាទីនេះ។
រូបសំណាកទាំងមូលត្រូវបានកសាងអំពីថ្ម លើកលែងតែត្រចៀកដែលសាងសង់អំពីឈើស្រោបដីឥដ្ឋ។ ចំណែកព្រះកេសាត្រូវបានធ្វើអំពីថ្មដែលមានរូបរាងគូទខ្យងចំនួន1,021ជុំ។
ប្រទេសចិន ជារៀងរាល់ឆ្នាំតែងតែទទួលរងគ្រោះដោយសារទឹកជំនន់ ពិសេសនៅតំបន់ភាគកណ្ដាលនិងភាគខាងត្បូងប្រទេស ប៉ុន្តែឆ្នាំនេះ (2020) ទឹកជំនន់បានឡើងខ្ពស់ជាងរាល់ឆ្នាំ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រជាជនប្រមាណជា38លាននាក់ បណ្ដាលឱ្យមនុស្សជាង2.2លាននាក់ត្រូវជម្លៀសខ្លួន និង140នាក់បានបាត់បង់ជីវិត និងបាត់ខ្លួន។ គ្រោះទឹកជំនន់ឆ្នាំនេះក៏បានបង្កការខាតបង់ផ្នែកសេដ្ឋកិច្ចដែលមានទំហំទឹកប្រាក់រហូតដល់7ពាន់លានដុល្លារអាមេរិក។








តាមរយៈកិច្ចព្រមព្រៀងខាងលើនេះ Sierra Nevada នឹងត្រូវធ្វើការបាញ់បង្ហោះយានគ្មានមនុស្សបើកបរចំនួន6លើក ដើម្បីដឹកទំនិញទៅកាន់ស្ថានីយអវកាសអន្តរជាតិ ISS នៅក្នុងឆ្នាំ2024ខាងមុខ។
Dream Chaser អាចដឹកទំនិញបានប្រហែល900គីឡូក្រាមនៅក្នុងជើងហោះហើរនីមួយៗ។ ទូដាក់ទំនិញមានទំហំ4.9ម៉ែត្រដែលមានឈ្មោះថា Shooting Star អាចភ្ជាប់ជាមួយនឹងយន្តហោះអវកាស ដែលនេះនឹងជួយឱ្យយានអាចដឹកទំនិញ4,500គីឡូក្រាមបន្ថែមទៀត។ នៅពេលដែល Tenacity ត្រលប់មកដល់ស្រទាប់អូហ្សូនរបស់ផែនដី Shooting Star នឹងត្រូវផ្ដាច់ចេញ។ ដោយសារ Dream Chaser ផ្ទុកថាមពលសុវត្ថិភាព ក្រុមអ្នកបច្ចេកទេសអាចចូលទៅគ្រប់គ្រងយាននេះបានយ៉ាងឆាប់រហ័សក្រោយពីវាបានចុះចត។ ផ្នែកខាងក្រោយរបស់យន្តហោះអវកាសនេះនឹងបើកទ្វារ ហើយបុគ្គលិកនឹងចូលទៅប្រមូលយកសម្ភារៈនានាចេញពីទីនោះបានលឿន។ នេះគឺជាប្រការដ៏សំខាន់ ពិសេសគឺនៅពេលសម្ភារៈទាំងនោះជារបស់សម្រាប់ពិសោធន៍។ យន្តហោះអវកាសនេះក៏អាចហោះហើរដោយស្វ័យប្រវត្តិទាំងស្រុង ដោយមិនចាំបាច់មានបញ្ជាពីអ្នកបើកបរ៕

