កាលពីថ្ងៃទី 31 ខែសីហា ឆ្នាំ 2020 ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ គ្រុប (RMA Group) បានប្រារព្ធពិធី “ប្រគល់រថយន្ត Ford ចំនួន4គ្រឿង និងដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford” ជូនទៅដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFord ជាមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្តFord ដែលត្រូវបានបង្កើតឡើងសម្រាប់ប្រើប្រាស់ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ជិតវត្តទឹកថ្លា)។
ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ អិម អេ បានចំណាយថវិកាប្រមាណជាង 50ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។
ការវិនិយោគទៅលើវិស័យធនធានមនុស្សដូចដែលបានរៀបរាប់ខាងលើនេះហើយ គឺជាកត្តាជុំរុញឱ្យមានការបង្កើតឡើងនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFord ដូចថ្ងៃនេះ។ នៅក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFordនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានធ្វើការឧបត្ថម្ភក្នុងការជួសជុល និងកែលំអររោងជាងទាំងមូល ព្រមទាំងបំពាក់ម៉ាស៊ីនត្រជាក់ សម្ភារបច្ចេកទេសសម្រាប់ជួសជុលរថយន្ត គ្រឿងបរិក្ខារសម្រាប់សិក្សា គ្រឿងតុបតែងលំអរ និងបង្កើតកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសនានា សម្រាប់ផ្ដល់ឱកាសដល់សិស្ស និស្សិតសិក្សារៀនសូត្រ ហ្វឹកហាត់ការងារ ដោយអនុវត្ដន៍ផ្ទាល់ជាមួយអ្នកជំនាញបច្ចេកទេស និងគ្រូបង្គោលរបស់ក្រុមហ៊ុន អ អិម អេ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងក្រុមហ៊ុន អ អិម អេ និងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
នៅក្នុងឆ្នាំ2019 ក្រុមហ៊ុន អ អិម អេ បានផ្តល់រថយន្តFord Pickup ចំនួន 1គ្រឿង និងត្រាក់ទ័រ John Deere ចំនួន 1គ្រឿង ជូនដល់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហើយនេះគ្រាន់តែជាការចាប់ផ្តើមតែប៉ុណ្ណោះ។ ដោយឡែកនៅក្នុងឆ្នាំ2020នេះ ក្រុមហ៊ុន អ អិម អេ ក៏នៅតែបន្តសកម្មភាពនេះដដែល នោះគឺការបន្តប្រគល់រថយន្តFord Pickup ឱ្យបានចំនួន 10គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះ មានការប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI) ចំនួន 4គ្រឿង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន 2គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT) នៅខេត្តបាត់ដំបងចំនួន 2គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ(NPIA) នៅខេត្តសៀមរាបចំនួន2គ្រឿង។
លោក ងន សាំង អគ្គនាយក ក្រុមហ៊ុន អ អិម អេ ខេមបូឌា បានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការផ្តល់នូវរថយន្តFord Pickup បន្ថែមចំនួន4គ្រឿង ការផ្តល់គ្រឿងបរិក្ខារ និងសម្ភារបច្ចេកទេសសម្រាប់ជួសជុលរថយន្ត និងការដាក់ឱ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្តFord នៅក្នុងវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក្នុងថ្ងៃនេះ នឹងធ្វើឱ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFordនេះ ក្លាយទៅជាមជ្ឈមណ្ឌលមួយដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារផ្នែកបច្ចេកទេសយានយន្ត”។
ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “សហរដ្ឋអាម៉េរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជម្រុញការនាំចេញមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីឱ្យមានលំនឹងនៃសេដ្ឋកិច្ច ព្រមទាំងចង់ឱ្យប្រជាជនកម្ពុជាទទួលបានផលិតផល និងសេវាកម្មដែលមានគុណភាពល្អប្រើប្រាស់ ហើយក្នុងនោះដែរក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានជួយក្នុងការនាំចូលផលិតផលពីសហរដ្ឋអាម៉េរិកមកកាន់ទីផ្សារប្រទេសកម្ពុជាផងដែរ នោះគឺរថយន្តម៉ាក Ford ដែលមានដើមកំណើតមកពីសហរដ្ឋអាម៉េរិក ដែលជាម៉ាករថយន្តរបស់អាម៉េរិកដែលនាំចូលមកប្រទេសកម្ពុជាច្រើនជាងគេបំផុត។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនFord នៅតែរក្សាស្តង់ដា សុវត្ថិភាព គុណភាព គិតគូរដល់បរិស្ថាន និងមានទំនួលខុសត្រូវក្នុងកិច្ចការសង្គមយ៉ាងខ្ជាប់ខ្ជួន”។
លើសពីនេះទៅទៀត គម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសរថយន្តFord របស់ក្រុមហ៊ុន អ អិម អេខេមបូឌានេះ ក៏ទទួលបានការជ្រោមជ្រែងយ៉ាងខ្លាំងពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។
ឯកឧត្តម ហុង ជឿន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា៖ “ ខ្ញុំសូមសម្តែងនូវការដឹងគុណ និងកោតសរសើរចំពោះក្រុមហ៊ុន អ អិម អេ ខេមបូឌា និងសហការីទាំងអស់ ចំពោះការខិតខំប្រឹងប្រែង គាំទ្រ និងសហការយ៉ាងជិតស្និទជាមួយវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនាពេលកន្លងមក ដើម្បីធ្វើការអភិវឌ្ឍការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជាកត្តាសំខាន់បំផុតសម្រាប់ធ្វើការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិយើង ហើយខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រុមហ៊ុន អ អិម អេ ខេមបូឌា នៅតែបន្តភាពជាដៃគូនេះមានលក្ខណជាយុទ្ធសាស្រ្ត និងស៊ីជម្រៅថែមទៀតជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីជួយដល់យុវជនកម្ពុជាឱ្យទទួលបានឱកាសសិក្សាស្របតាមបច្ចេកវិទ្យាទំនើប និងទទួលបានប្រាក់ចំណូលខ្ពស់”។

ក្រៅពីការវិនិយោគទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ក្រុមហ៊ុន អ អិម អេ ក៏បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានា ដូចជា ការផ្តល់មួកសុវត្ថិភាព ការសម្អាតទីក្រុង ការដាំកូនឈើ ការសាងសង់សាលារៀន បណ្ណាល័យ អណ្ដូងទឹកស្អាត ការផ្ដល់បង់អង្គុយ និងធុងសំរាមនៅតាមសួនច្បារសាធារណៈ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព។ មិនតែប៉ុណ្ណោះក្រុមហ៊ុន អ អិម អេ ក៏បានផ្តល់អាហារូបករណ៏ដល់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលសម្រាប់ធ្វើការហាត់ការនៅប្រទេសបារាំងផលដែរ ហើយចំនួនសិស្ស និស្សិតដែលយើងធ្លាប់បានផ្តល់អាហារូបករណ៍ជូននោះមានចំនូន 125នាក់ក្នុងឆ្នាំ2018 និងកើនឡើងរហូតដល់ 213នាក់ក្នុងឆ្នាំ2019៕


ក្រោយពីសំងំដុសខាត់…កែប្រែឱ្យកាន់តែប្រសើរ…អភិវឌ្ឍថ្មីបន្ថែមឱ្យកាន់តែឡូយ…និងការច្នៃប្រឌិតខ្ពស់ឱ្យកាន់តែល្អ ថ្ងៃនេះក្រុមហ៊ុន សាមសុង បានធ្វើការដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូនដែលមានអេក្រង់បត់បានដ៏អស្ចារ្យ និងទាក់ទាញជាទីបំផុតដល់ពិភពលោក និងជូនអតិថិជនរបស់ខ្លួនហើយ…!!
តួយ៉ាងថ្ងៃនេះក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិចប្រចាំព្រះរាជាណាចក្រកម្ពុជាមិនបានបង្អង់យូរដោយបានធ្វើការអញ្ជើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើនរូបដើម្បីចូលរួមជាសាក្សីនៃកំពូលមហាព្រឹត្តិការណ៍លើកទី ២ នេះដើម្បីផ្តិតយកនូវរូបរាងពិតដ៏ទាក់ទាញ, លក្ខណៈពិសេសគ្មានគូប្រៀប, រចនាបថ, ពណ៌, ក៏ដូចជាតម្លៃពិតប្រាកដក្នុងទីផ្សារប្រទេសកម្ពុជាយើង ដែលប្រព្រឹត្តទៅនៅអគារ THE BRIDGE Commercial Retail Mall ។
អ្វីដែលធ្វើឱ្យ Samsung Galaxy Z Fold 2 ទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីខ្លាំងបំផុតនោះគឺលើកនេះ Samsung Galaxy Z Fold 2 ត្រូវបានរចនាឡើងយ៉ាងល្អបំផុត…ផ្ចិតផ្ចង់បំផុត…និងកាន់តែអស្ចារ្យបំផុត…ដោយបំពាក់អេក្រង់ធំជាងមុន…មានរាងស្តើងជាងមុន…អេក្រង់ភ្លឺច្បាស់ជាងមុន កម្លាំងម៉ាស៊ីនខ្លាំងជាងមុន និងថាមពលថ្មធំជាងមុន…!!
លោកខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាខាថៃ សាមសុង អេឡិចត្រូនិច ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា៖ “លើកនេះភាពអស្ចារ្យយ៉ាងច្រើនសម្បូរបែប និងពិសេសអស្ចារ្យបំផុតដែលនឹកស្មានមិនដល់នឹងត្រូវលាតត្រដាងយ៉ាងច្បាស់ក្នុងរបកគំហើញថ្មីជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយលើ Samsung Galaxy Z Fold 2 ! ហើយក្រុមហ៊ុន សាមសុង ជឿជាក់យ៉ាងច្បាស់ថា អតិថិជនដែលកំពុងទន្ទឹងរង់ចាំវត្តមាននូវកំពូលស្មាតហ្វូនអេក្រង់បត់ដែលពោរពេញដោយឧត្តមភាព និងភាពទាន់សម័យបំផុតនេះពិតជាពេញចិត្ត និងមិនខកបំណងជាមួយ Samsung Galaxy Z Fold 2 ឡើយ! ”
Samsung Galaxy Z Fold 2 នឹងដាក់ឱ្យកម្ម៉ង់ទិញទុកមុន (Pre-order) ចាប់ពី ថ្ងៃទី០២ ដល់ថ្ងៃទី ១១ ខែកញ្ញា ២០២០ ជាមួយនឹងការថែមជូនដ៏ពិសេសបំផុតដូចជា៖
រួសរាន់ឡើង…! ប្រញាប់អញ្ជើញទៅហាងដែលមានស្លាកសញ្ញា (Pre-order) ដែលនៅជិតលោកអ្នកបំផុតឥឡូវនេះភ្លាមទៅ…ថាមិនត្រូវខ្លាចក្រែងថាដាច់ស្តុកមុនកំណត់ទៀតក៏ថាបានណ៎ា…!!
ពេលនៅក្មេង លោក Elon Musk បានទៅរស់នៅជាមួយឪពុក ក្រោយពីម្ដាយនិងឪពុកបានលែងលះគ្នា។ កាលណោះ លោក Errol កំពុងធ្វើការនៅក្នុងវិស័យសំណង់ និងរុករកត្បូងមរកត។ ឆ្នាំ2018 លោក Errol បានធ្វើឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល នៅពេលបានបង្ហើបឱ្យដឹងថា លោកមានកូនម្នាក់ជាមួយនឹងកូនស្រីដោយឡែកនៃអតីតភរិយារបស់គាត់។
ឆ្នាំ2017 ក្នុងវ័យ69ឆ្នាំ អ្នកស្រី Maye Musk បានក្លាយជាអ្នកនាំពាក្យរបស់ក្រុមហ៊ុនផលិតគ្រឿងសម្អាង CoverGirl។ ក្រោយពីបានលែងលះជាមួយនឹងលោក Errol Musk អ្នកស្រីក៏បាននាំកូនៗចំនួន3នាក់ទៅរស់នៅក្នុងប្រទេសកាណាដា និងបានចាប់ផ្ដើមរកស៊ីក្នុងនាមជាអ្នកឯកទេសផ្នែកអាហារូបត្ថម្ភ។
ដូចលោក Elon លោក Kimbal ក៏បានធ្វើដំណើរតាមម្ដាយនិងបងប្អូន ទៅកាន់ប្រទេសកាណាដាដើម្បីបង្កើតជីវភាពថ្មី។ ពួកគេបាននាំគ្នាបង្កើតក្រុមហ៊ុន Zip2 ដែលក្រោយមក ក្នុងពីឆ្នាំ1999 ក៏ត្រូវបានលក់ក្នុងតម្លៃ307លានដុល្លារ។ Kimbal ក៏បានវិនិយោគទៅលើ PayPal ហើយបច្ចុប្បន្ន លោកគឺជាសមាជិកម្នាក់នៃក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Tesla និង SpaceX ផងដែរ។
នាងបានបង្កើតក្រុមហ៊ុននេះតាំងពីឆ្នាំ2016 និងទាក់ទាញបានទុនវិនិយោគចំនួន4លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិសរុបរបស់ Tosca Musk មានប្រមាណជា169លានដុល្លារ៕





មហារោគរាតត្បាត COVID-19 កំពុងតែធ្វើឱ្យការផ្គត់ផ្គង់ស្បៀងអាហារត្រូវយឺតយ៉ាវ ព្រមទាំងបាននិងកំពុងបំផ្លិចបំផ្លាញសេដ្ឋកិច្ច ក៏ដូចជាកាត់បន្ថយលំហូរសាច់ប្រាក់នៅក្នុងសង្គម។ របាយការណ៍មួយចំនួនថែមទាំងបានឱ្យដឹងថា នៅចុងឆ្នាំនេះ តួលេខអ្នកស្លាប់ដោយសារគ្រោះអត់ឃ្លានគ្មានស៊ីដែលកើតឡើងជារៀងរាល់ថ្ងៃព្រោះតែរោគរាតត្បាត នឹងច្រើនជាតួលេខអ្នកស្លាប់ដោយសារបានឆ្លងវីរុសCOVID-19នេះទៅទៀត។
អង្គការ Oxfam International បានគណនាឃើញថា រហូតដល់ចុងឆ្នាំនេះ ប្រជាជនប្រមាណជា12,000នាក់នឹងស្លាប់ជារៀងរាល់ថ្ងៃ ព្រោះតែភាពអត់ឃ្លានដោយសារបានទទួលឥទ្ធិពលពីCOVID-19 ដែលតួលេខនេះច្រើនជាងចំនួនអ្នកជំងឺដែលបានស្លាប់ដោយសារវីរុសនេះទៅទៀត។
សារព័ត៌មាន Bloomberg បានរាយការណ៍ថា COVID-19 កំពុងបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីគម្លាតរវាងអ្នកមាននិងអ្នកក្រនៅក្នុងសង្គម នៅពេលដែលអ្នកក្រ “ហូបមិនគ្រប់គ្រាន់” ចំណែកអ្នកមានវិញ “កាន់តែមានឡើងៗ” បើទោះជាត្រូវប្រឈមនឹងCOVID-19ដូចគ្នា។ កម្មកររាប់លាននាក់ត្រូវបាន “រុញច្រាន” ឱ្យចេញទៅផ្លូវ និងមិនមានប្រាក់ចំណូលសម្រាប់ចិញ្ចឹមគ្រួសារ បើទោះជារដ្ឋាភិបាលនានា បាននិងកំពុងប្រើប្រាស់ខ្ទង់ប្រាក់សម្រាប់ជំនួយរាប់លានលានដុល្លារដើម្បីសង្គ្រោះសេដ្ឋកិច្ចក៏ដោយ។ ប្រការដែលធ្វើឱ្យគេ “យំមិនចេញ” នោះគឺថា មូលបត្ររបស់ប្រទេសជាច្រើនបន្តឈានឡើងដល់ចំណុចកំពូលក្រោយពីរដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជំនួយ រីឯប្រជាជនទីទាល់ក្រក៏នៅតែស្លាប់ដោយសារភាពអត់ឃ្លាតជារៀងរាល់ថ្ងៃដដែល៕
អ្នកមានជាងគេបង្អស់ក្នុងពិភពលោកនាបច្ចុប្បន្ន នៅតែជា Bezos ដោយមានទ្រព្យសម្បត្តិសរុបឡើងដល់ 202ពាន់លានដុល្លារ។ លោក Bill Gates ឈរលំដាប់ទី2 ជាមួយនឹងទ្រព្យសរុប 125ពាន់លានដុល្លារ៕
ទន្ទឹមនឹងការវិនិយោគទៅលើក្រុមហ៊ុនផ្សេងៗ លោក Bill Gates ថែមទាំងទិញទ្រព្យជាក់ស្ដែងផងដែរ មានដូចជាអចលនទ្រព្យដែលមានផ្ទៃដៃដ៏ធំសម្បើមមួយ និងកោះឯកជនមួយទៀត។











