រឿងរ៉ាវជោគជ័យរបស់ Peter Rahal គឺជាភស្តុតាងយ៉ាងច្បាស់លាស់បំផុតដែលបង្ហាញថា “ចង់អង្គុយនៅលើកៅអីដែលអ្នកដទៃមិនអាចអង្គុយបាន អ្នកត្រូវតែចេះទ្រាំការលំបាកដែលអ្នកដទៃមិនអាចទ្រាំបាន”។
អ្នកជំនួញវ័យ33ឆ្នាំ ឈ្មោះ Peter Rahal បានក្លាយជាសេដ្ឋី ក្រោយរយៈពេលតែ1យប់ បន្ទាប់ពីគាត់បានលក់ក្រុមហ៊ុន startup ឈ្មោះ Rxbar ដែលខ្លួនបានបង្កើតឡើង នៅក្នុងតម្លៃ600លានដុល្លារអាមេរិក។ ក្នុងដំណាក់កាលត្រូវបានលក់ ក្រុមហ៊ុនរបស់ Peter Rahal រកបានចំណូល130លានដុល្លារក្នុងមួយឆ្នាំ និងលក់ផលិតផលបានជាង105លានឈុត។
បច្ចុប្បន្ន Peter Rahal កំពុងរស់នៅក្នុងវីឡាមួយនៅឯឆ្នេរសមុទ្រ Miami ជាកន្លែងដែលមានបំពាក់គ្រឿងសង្ហារិមប្រណិតៗ និងមានតម្លៃប្រមាណជា19លានដុល្លារអាមេរិក។ Peter Rahal ក៏បានទិញរថយន្ត Ferrari 488 មួយគ្រឿង និង Vespa មួយគ្រឿងផងដែរ។
ត្រលប់ទៅកាន់ដំណាក់កាលទើបបង្កើតក្រុមហ៊ុន Rxbar កាលពីឆ្នាំ2012។ លោក Peter Rahal និង Jared Smith ដែលជាមិត្តនឹងគ្នាតាំងតែពីជំនាន់នៅសិក្សាថ្នាក់បឋម បានសម្រេចចិត្តចេញធ្វើជំនួញ បន្ទាប់ពីបានរកឃើញឱកាសក្នុងទីផ្សារទាក់ទងនឹងបន្ទះថាមពល (ប្រភេទអាហារសម្រាប់ក្រុមមនុស្សដែលចំណាយកម្លាំងកាយច្រើន ដូចជាអ្នកកីឡាជាដើម)។

Rahal បានឱ្យដឹងថា៖ “កាលពីឆ្នាំ2012 ខ្ញុំបានអានសៀវភៅណាមួយនោះដែលមានសរសេរថា គ្រាន់តែចំណាយ10,000ដុល្លារប៉ុណ្ណោះដើម្បីចាប់ផ្ដើមបើកក្រុមហ៊ុនធ្វើអាជីវកម្មលើបន្ទះអាហារូបត្ថម្ភ។ អ្នកដឹងហើយថា ទោះជាបុគ្គលល្ងង់ខ្លៅណាក៏អាចបង្កើតបានបន្ទះថាមពលបានដោយងាយ។ យើងបានរួមចំណែកម្នាក់ៗចំនួន 5,000ដុល្លារ ដើម្បីបង្កើតផលិតផល និងលក់ទៅឱ្យមជ្ឈមណ្ឌលហាត់ប្រាណនានា។ ទន្ទឹមនឹងនេះ RxBar ថែមទាំងលក់ផលិតផលរបស់ខ្លួនតាមអនឡាញផងដែរ។ ដំបូងឡើយ យើងគិតថា វាគ្រាន់តែជាក្រុមហ៊ុនមួយដែលមានតម្លៃត្រឹមប្រមាណ10លានដុល្លារប៉ុណ្ណោះ ពោលគឺមិនគិតថា វាមានតម្លៃដល់ទៅរាប់រយលានដុល្លារដូចបច្ចុប្បន្នសោះឡើយ”។
រូបមន្តនៃផលិតផលជាអាហារថាមពលដែលពួកគេបានបង្កើតឡើងដំបូង រួមមាន ផ្លែលម៉ើ (date palm) គ្រាប់ធញ្ញជាតិ និងស៊ុតពណ៌ស ដែលមាននៅក្នុងផ្ទះបាយរបស់ម្ដាយ Rahal។ ប្រអប់វេចខ្ចប់ និងពាណិជ្ជសញ្ញាត្រូវបានធ្វើឡើងដោយប្រើកម្មវិធី PowerPoint។ ម្ដាយរបស់ Rahal ក៏បានចូលរួមធ្វើសកម្មភាពក្នុងដំណាក់កាលផលិតដើម្បីកាត់បន្ថយការចំណាយ ប៉ុន្តែដោយសារមានបញ្ហាភ្លេចភ្លាំងច្រើន អ្នកស្រីក៏ត្រូវបានកូនប្រុស “បញ្ឈប់ពីការងារ” បើទោះជាអ្នកស្រីធ្វើកិច្ចការដោយមិនគិតកម្រៃក៏ដោយ។

ក្រោយពីផលិតបាន Rahal និង Smith ក៏លក់ផលិតផលរបស់ខ្លួនទៅឱ្យមជ្ឈមណ្ឌលហាត់ប្រាណនានានៅ Chicago និង Indiana រួចក៏ពង្រីកខ្លួនទៅក្នុងទីផ្សារនៃតំបន់ Midwestern United States។ ក្នុងដំណាក់កាលដែល RxBar បានរីកចម្រើនទៅជាក្រុមហ៊ុនដែលរកបានចំណូលឡើងដល់100លានដុល្លារ (ដោយមិនមានទុនពីខាងក្រៅ) Rahal ធ្វើការដោយមិនឈប់ឈរ ចាប់ពីម៉ោង7ព្រឹកដល់ម៉ោង10យប់ជារៀងរាល់ថ្ងៃ សូម្បីតែនៅថ្ងៃចុងសប្ដាហ៍។ Rahal ថ្លែងថា គាត់ជាមួយនឹង Smith មិនមានពេលទៅលម្ហែកាយម្ដងណាឡើយក្នុងរយៈពេល4ឆ្នាំបន្ទាប់ពីបានបង្កើតក្រុមហ៊ុន។
នៅពេលកិច្ចព្រមព្រៀងលក់ក្រុមហ៊ុនទៅឱ្យ Kellogg កាលពីឆ្នាំ2017 បានបញ្ចប់ Rahal និយាយថា គាត់មិនបានធ្វើពិធីជប់លៀងនោះទេ ហើយថ្ងៃបន្ទាប់ គាត់នៅតែយកបាយពីផ្ទះទៅធ្វើការដូចសព្វមួយដង។ Rahal និង Smith ម្នាក់ៗទទួលបានការទូទាត់ប្រាក់កម្រៃតែម្ដងគត់។ Rahal នៅតែជួយគ្រប់គ្រងក្រុមហ៊ុន RxBar ដដែល។

ប៉ុន្តែ ក្រោយការប្រឹងប្រែងអស់មួយរយៈពេល គាត់ក៏មានអារម្មណ៍ថា លែងមានកម្លាំងចិត្ត។ សេដ្ឋីវ័យក្មេងរូបនេះរំឭកឡើងវិញថា៖ “ខ្ញុំហាក់មិនសមស្របជាមួយនឹងតំណែង CEO។ នៅរៀងរាល់យប់ថ្ងៃអាទិត្យ ខ្ញុំមិនបានធ្វើការដូចមុន។ ការជួយឱ្យ RxBar រីកចម្រើនជាងនេះ គឺលែងនៅជាបញ្ហាធំដូចដំណាក់កាលដំបូងទៀតហើយ។ នៅទីនេះ ខ្ញុំទទួលបានប្រាក់ខែច្រើនគួរសម ប៉ុន្តែ អ្វីៗទាំងអស់ វាហាក់មានសុវត្ថិភាពហួសពេក”។ ដូច្នេះហើយ Rahal ក៏បានសុំឈប់ពីការងារនៅ Kellogg ប៉ុន្តែ នៅតែរក្សាកិត្តិនាមជាសហស្ថាបនិករបស់ RxBar។
សម្រាប់ Rahal គាត់មានអារម្មណ៍ថា ដូចជារឿងចម្លែក និងគួរឱ្យខ្លាចនៅពេលក្លាយជាអ្នកមានយ៉ាងឆាប់រហ័សបែបនេះ។ បច្ចុប្បន្ន Rahal មានទំនាក់ទំនងជាមួយក្រុមមនុស្សវណ្ណៈខ្ពស់ៗក្នុងសង្គម ទទួលបានការអញ្ជើញឱ្យចូលរួមកម្មវិធីលំដាប់ប្រណិតៗ និងពិភាក្សាគ្នាអំពីបញ្ហាធំៗ មានដូចជាអត្រាពន្ធដារររបស់រដ្ឋ Florida ធៀបនឹងតំបន់ Puerto Rico នៃសហរដ្ឋអាមេរិក។ល។
Peter Rahal រស់នៅលើកោះមួយដែលមានសន្តិសុខយាមត្រឹមត្រូវ។ ហើយបើសិនគាត់ចង់ណាត់ជួបមិត្តស្រី ឬមិត្តថ្មី ពួកគេអាចរកឃើញឈ្មោះ និងខ្ទង់ប្រាក់ដែលគាត់រកបាននៅលើ Google ដោយងាយ។ ការក្លាយជាអ្នកមានដោយប្រើពេលខ្លីបែបនេះ គឺមានន័យថា ជីវភាពរស់នៅមានភាពងាយស្រួលជាងមុនឆ្ងាយណាស់។ ក៏ប៉ុន្តែ Rahal ឱ្យដឹងថា ជួនកាលគាត់នៅតែមិនអាចសម្របខ្លួនឱ្យទាន់ជីវភាពបែបនេះបាននៅឡើយ៕
ប្រភព៖ FBN


សាស្ត្រាចារ្យ Lowery ដែលជាសមាជិកម្នាក់របស់ក្រុមអ្នកវិទ្យាសាស្ត្រខាងលើ បាននិយាយថា៖ “ឧបករណ៍ដែលដាំនៅលើស្រោមខួរក្បាល មានតួនាទីកែលម្អចក្ខុវិញ្ញាណសម្រាប់ក្រុមមនុស្សដែលពិការភ្នែក ដោយវិធីបញ្ជូនអគ្គិសនីទៅកាន់ស្រោមខួរផ្នែកចក្ខុវិញ្ញាណ ដែលជាកន្លែងទទួលនិងចាត់ការព័ត៌មានទាក់ទងនឹងរូបភាព”។


















នារីជាអតិថិជនម្នាក់ដែលមានឈ្មោះថា Thipsuda Faksaithong អាយុ26ឆ្នាំ បានថ្លែងថា៖ “ខ្ញុំអាចអង្គុយនៅក្នុងកាប៊ីនលំដាប់លេខ1 ឬធ្វើជាប្រធានក្រុមហោះហើរនៅក្នុងកាប៊ីនសម្រាប់អ្នកបើកបររបស់យន្តហោះ។ ប្រការនេះពិតជាអស្ចារ្យខ្លាំងណាស់”។
ដោយឡែក នៅឯរាជធានីបាងកកវិញ ក៏មានហាងកាហ្វេយន្តហោះមួយត្រូវបានគេបើកទទួលភ្ញៀវនៅក្នុងទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways និងកំពុងទាក់ទាញអតិថិជនបានយ៉ាងច្រើនផងដែរ។ ក្រៅពីកាហ្វេ ហាងនេះក៏ទទួលបានការបញ្ជាទិញអាហារជាច្រើនប្រភេទ ដូចជាមី ឬសាច់គោបែបថៃទៀតផង។ សកម្មភាពនេះ ត្រូវបានគេចាត់ទុកថាជាវិធីសាស្ត្រមួយដើម្បីកុំឱ្យអតិថិជននឹកការហោះហើរខ្លាំងពេក នៅក្នុងគ្រាដែលជើងហោះហើរនានាត្រូវបានផ្អាកបណ្ដោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងវីរុសCOVID-19។
Intrawut Simapichet វ័យ38ឆ្នាំ ដែលបាននាំប្រពន្ធកូនមកហាងនេះ និយាយថា វាជាបទពិសោធន៍មួយដែលលើសពីការទទួលទានអាហារលំដាប់ខ្ពស់ទៅទៀត។ លោកថ្លែងថា៖ “ជាធម្មតា ខ្ញុំជាមនុស្សដែលដើរទេសចរណ៍ជាញឹកញាប់។ នៅពេលត្រូវបង្ខំឱ្យនៅតែផ្ទះដោយសារតែរោគឆ្លង ខ្ញុំមានអារម្មណ៍មិនសប្បាយចិត្តសោះ។ ហាងកាហ្វេបែបនេះ បានជួយឱ្យមនុស្សដូចខ្ញុំនេះ អាចកាត់បន្ថយការនឹកអារម្មណ៍ហោះហើរទៅនេះទៅនោះបានខ្លះដែរ”។
ស្រដៀងទៅនឹងប្រការខាងលើនេះដែរ កាលពីខែមុន ក្រុមហ៊ុនអាកាសចរណ៍ Eva Air របស់តៃវ៉ាន់ ក៏បានបង្កើតជើងហោះហើរ “នៅនឹងកន្លែង” មួយ ដែលអូសបន្លាយពេល3ម៉ោង ដោយចាប់ផ្ដើមហោះចេញពីព្រលានយន្តហោះអន្តរជាតិ Taoyuan (Taiwan Taoyuan International Airport) និងហោះឆ្វែលនាយអាយនៅលើអាកាស រួចក៏ត្រលប់មកកាន់កន្លែងដើមវិញ។
មុននេះ ព្រលានយន្តហោះ Songshan របស់តៃវ៉ាន់ ក៏បាននាំមកនូវឱកាសជូនដល់អតិថិជនចំនួន90នាក់ ដោយការអនុញ្ញាតឱ្យចូលមកធ្វើទស្សនកិច្ចព្រលានយន្តហោះរបស់ខ្លួន ដើម្បីរំឭកឡើងវិញនូវអារម្មណ៍នៃការហោះហើរ និងទេសចរណ៍ ដោយមិនចាំបាច់ហោះផុតពីដី។ នៅទីនេះ អតិថិជនត្រូវបានអនុញ្ញាតឱ្យបំពេញបែបបទ “ចូលប្រទេស ឡើងយន្តហោះ” ហើយក្រោយមក “ត្រលប់មកវិញ” ដែលនេះគឺជាបែបបទនៃការហោះហើរ។
និយាយអំពីប្រទេសថៃវិញ គិតមកដល់បច្ចុប្បន្នប្រទេសនេះបានរកឃើញអ្នកឆ្លងវីរុសCOVID-19 ចំនួន3,480នាក់ ក្នុងនោះមានអ្នកស្លាប់58នាក់ និងអ្នកកំពុងព្យាបាល 107នាក់។ នៅទូទាំងពិភពលោក មកដល់ពេលនេះមានអ្នកជំងឺសរុប 29,445,847នាក់ ក្នុងនោះមាន 7,232,908នាក់កំពុងទទួលការព្យាបាល និង 932,746នាក់បានបាត់បង់ជីវិត៕
