ក្រសួងសុខាភិបាលកម្ពុជា តាមរយៈសេចក្ដីប្រកាសនៅលើបណ្ដាញសង្គម បានឱ្យដឹងថា កម្ពុជាមិនបានរកឃើញអ្នកឆ្លងវីរុសCovid-19 ថ្មីនោះទេកាលពីម្សិលមិញ ប៉ុន្តែ បានអំពាវនាវសាជាថ្មីដល់អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកា ទាក់ទងនឹងការធ្វើតេស្ត ក៏ដូចការគោរពវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសនេះ។
នាព្រឹកថ្ងៃទី16វិច្ឆិកានេះ ក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាមិនមានអ្នកឆ្លងវីរុសCovid-19 ថ្មី ឬអ្នកជាសះស្បើយថ្មីណាមួយនោះទេ នៅក្នុងរយៈពេល24ម៉ោងចុងក្រោយនេះ។ ដោយឡែក អ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ជិកា ក្រសួងបានធ្វើតេស្តលើវត្ថុសំណាកចំនួន28សំណាកបន្ថែមទៀតនៅថ្ងៃទី15វិច្ឆិកា ហើយលទ្ធផដែលបានទទួលគឺសុទ្ធតែអវិជ្ជមាន។
រាប់ចាប់ពីថ្ងៃទី4វិច្ឆិកាដល់ថ្ងៃទី15វិច្ឆិកា ក្រសួងបានធ្វើតេស្តលើវត្ថុសំណាកសរុបចំនួន3918លើក ដែលក្នុងនោះមានអ្នកខ្លះធ្វើតេស្តលើកទីមួយ ទីពីរ និងទីបីផងដែរ។ លទ្ធផលនៃការធ្វើតេស្តលើអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍3វិច្ឆិកាទាំងអស់គឺមានតែ4ករណីប៉ុណ្ណោះដែលវិជ្ជមាននឹងCovid-19។
ទាក់ទងនឹងព្រឹត្តិការណ៍ថ្ងៃទី3វិច្ឆិកា ក្រសួងសុខាភិបាលកម្ពុជាបានធ្វើសេចក្ដីក្រើនរំលឹក និងអំពាវនាវដល់អ្នកពាក់ព័ន្ធថា សូមបន្តការធ្វើចត្តាឡីស័កឱ្យបានគ្រប់ចំនួន14ថ្ងៃដោយត្រឹមត្រូវ ហ្មត់ចត់ជាទីបំផុត និងធ្វើតេស្តលើកទី4ឡើងវិញនៅថ្ងៃទី18វិច្ឆិកាឱ្យបានគ្រប់គ្នា ទៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល និងក្រសួងសុខាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងចូលដល់សហគមន៍នានា។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ឯកឧត្តមវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ក៏បានអំពាវនាវឱ្យពលរដ្ឋគ្រប់រូប ការពារសុខភាពផ្ទាល់ខ្លួន តាមរយៈការរក្សាអនាម័យ ការពាក់ម៉ាស ការរក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គល រួមនឹងវិធានការការពារផ្សេងៗជាច្រើនទៀត ដើម្បីទប់ទល់នឹងCovid-19។
គិតមកដល់ថ្ងៃទី16វិច្ឆិកានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុសCovid-19 សរុប 302នាក់ ក្នុងនោះមាន289នាក់បានជាសះស្បើយ និង13នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នារាជធានីភ្នំពេញ។
ដោយឡែកនៅទូទាំងពិភពលោក បច្ចុប្បន្នបានរកឃើញអ្នកឆ្លងវីរុសបង្កជំងឺរលាកសួតប្រភេទថ្មីនេះ សរុប 54,809,103នាក់ ក្នុងនោះមានអ្នកស្លាប់ដល់ទៅ1,324,317នាក់ អ្នកកំពុងព្យាបាលមានចំនួន15,349,262នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល/Worldometers


រាប់សិបឆ្នាំមកហើយ ដែល Kashmir បានក្លាយជាតំបន់ប្រទាញប្រទង់រវាងឥណ្ឌានិងប៉ាគិស្ថាន។ ភាគីទាំងពីរសុទ្ធតែប្រកាសថា តំបន់នេះគឺជាសកម្មសិទ្ធិផ្ដាច់មុខរបស់ពួកគេរៀងៗខ្លួន បើទោះជាពួកគេបានបែងចែកគ្នាកាន់កាប់តំបន់នេះហើយដ៏ដោយ។





ភ្លៀងធំបានបណ្ដាលឱ្យទីក្រុងម៉ានីល ដែលមានប្រជាជនជាង12លាននាក់ រួមនឹងតំបន់ជុំវិញត្រូវរងគ្រោះធំ ដោយសារផ្លូវនានាក្នុងទីក្រុងបានក្លាយជាទន្លេ។ ក្រុមមន្ត្រីបានប្រកាសជូនដំណឹងមុនពេលព្យុះមកដល់ ប៉ុន្តែ ដោយសារតែភ្លៀងខ្លាំង ជំនន់ទឹកភ្លៀងកើនឡើងយ៉ាងឆាប់រហ័ស ទើបប្រជាជនជម្លៀសខ្លួនមិនទាន់ពេល។
កងកម្លាំងរបស់កាកបាទក្រហមហ្វីលីពីន ប៉ូលិស កងទ័ព និងកងកម្លាំងសង្គ្រោះបន្ទាន់ បានប្រើប្រាស់ទូកដើម្បីចូលទៅជួយពលរដ្ឋដែលកំពុងជាប់ក្នុងផ្ទះនៅទីក្រុងម៉ានីល។ យ៉ាងហោចណាស់មានមនុស្ស2នាក់បានស្លាប់ 4នាក់បាត់ខ្លួន និង8នាក់រងរបួសនៅក្នុងខេត្ត Camarnes Norte។
បច្ចុប្បន្ន Vamco បានចាកចេញ្ពីផុតពីកោះ Luzon ឆ្ពោះទៅកាន់សមុទ្រចិនខាងត្បូង និងកំពុងស្ថិតនៅក្នុងតំបន់សមុទ្រដែលមានចម្ងាយពីប្រជុំកោះ Paracels ប្រមាណ450គមទៅទិសអាគ្នេយ៍ឆៀងខាងកើត។ កម្លាំងខ្យល់បានឡើងដល់135គម/ម៉ោង។
នៅក្នុងថ្ងៃ និងយប់នេះ ព្យុះ Vamco នឹងឆ្ពោះទៅទិសខាងលិចក្នុងល្បឿន15-20គម/ម៉ោង។ រហូតដល់ថ្ងៃទី14វិច្ឆិកា ព្យុះនឹងទៅដល់តំបន់សមុទ្រភាគខាងត្បូងនៃប្រជុំកោះ Paracels កម្លាំងខ្យល់នឹងនៅរក្សាល្បឿន135គម/ម៉ោង។
មកដល់ម៉ោង4ទៀបភ្លើងថ្ងៃទី15វិច្ឆិកា ចំណុចកណ្ដាលរបស់ Vamco នឹងស្ថិតនៅលើតំបន់សមុទ្រនៃបណ្ដាខេត្តនៅភាគកណ្ដាលប្រទេសវៀតណាម កម្លាំងខ្យល់នឹងមានល្បឿន100គម/ម៉ោង។ នៅថ្ងៃបន្ទាប់ ព្យុះនេះនឹងបោកបក់ចូលដីគោករបស់វៀតណាម និងចុះខ្សោយបន្តិចម្ដងៗ ក្លាយជាសម្ពាធទាប។







លទ្ធផលនៃការសាកល្បងនេះបានបង្ហាញថា រថភ្លើងរបស់ Virgin Hyperloop ចំណាយពេលតែ15វិនាទីប៉ុណ្ណោះនៅក្នុងការធ្វើដំណើរលើចម្ងាយផ្លូវ500ម៉ែត្រ ដោយមានល្បឿន160គម/ម៉ោង។ Virgin Hyperloop ឱ្យដឹងថា ដោយសារចម្ងាយផ្លូវតែ500ម៉ែត្រ ទើបរថភ្លើងមិនមានពេលគ្រប់គ្រាន់ដើម្បីបង្កើនល្បឿនឱ្យដល់កម្រិតកំពូល។ ប៉ុន្តែ ក្រុមហ៊ុននៅតែចាត់ទុកថា នេះជាល្បឿនដែលពួកគេត្រូវការ មុននឹងធ្វើពាណិជ្ជកម្មលើបច្ចេកវិទ្យា Hyperloop នេះ។