កប៉ាល់នេសាទមួយគ្រឿងរបស់វៀតណាមដែលកំពុងធ្វើដំណើរត្រលប់ចូលដីគោក ស្រាប់តែត្រូវរលកសមុទ្រវាយពន្លិចនៅតំបន់សមុទ្រក្បែរកោះ Con Dao (កោះត្រឡាច) បណ្ដាលឱ្យអ្នកនេសាទ 13 នាក់រងគ្រោះ ក្នុងនោះមាន 6 នាក់ត្រូវបានជួយសង្គ្រោះ និង 7 នាក់កំពុងបាត់ខ្លួន។
កាលពីថ្ងៃទី 19 មករា អាជ្ញាធរស្រុក Con Dao បានឱ្យដឹងថា នៅព្រឹកម្សិលមិញ កប៉ាល់នេសាទរបស់ខេត្ត Ben Tre មួយគ្រឿងដែលមានមនុស្ស 13 នាក់ បានធ្វើដំណើរត្រលប់ចូលមកកាន់ដីគោក បន្ទាប់ពីចំណាយពេលច្រើនថ្ងៃលើផ្ទៃសមុទ្រដើម្បីនេសាទ។ នៅពេលមកដល់តំបន់សមុទ្រដែលមានចម្ងាយ 95 គីឡូម៉ែត្រពីកោះ Con Dao ក៏ស្រាប់តែត្រូវរលកសមុទ្របោកពន្លិច។
នៅក្នុងសៀវភៅនិយាយអំពីសមិទ្ធផលនេះ ក៏មានការសង្កត់ធ្ងន់ទៅលើការរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំងក្លាដែលត្រូវបានគេចាត់ទុកថាមិនធ្លាប់មាននៅសហរដ្ឋអាមេរិក មុន Covid-19 មកដល់ នៅក្រោមការដឹកនាំរបស់លោក Donald Trump។
ថ្មីៗនេះ សេតវិមានបានឧទ្ទេសនាមសៀវភៅមួយក្បាលដែលជាបញ្ជីកត់ត្រានូវសមិទ្ធផលសំខាន់ៗចំនួន 603 ប្រការដែលប្រធានាធិបតីអាមេរិក Donald Trump សម្រេចបាននៅក្នុងអាណត្តិរបស់ខ្លួន ខណៈដែលពិភពលោកកំពុងផ្ដោតការយកចិត្តទុកដាក់ទៅលើពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden។
តំបន់ Capitol Hill ត្រូវបានបិទនៅក្នុងគ្រាដែលការហាត់សមជាលើកចុងក្រោយសម្រាប់សម្ដែងក្នុងពិធីស្បថចូលកាន់តំណែងរបស់លោក Joe Biden ដោយសារតែមានអគ្គិភ័យកើតឡើងក្នុងតំបន់ប្រជុំជនដែលនៅក្បែរនោះ បង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខ។
«យើងយល់ថា ប្រហោងខ្មៅយក្សនៅកណ្ដាលកាឡាក់ស៊ី បង្កើតជាពន្លឺផ្លេកនៅពេលកំពុងរំលាយផ្នែកខ្លះនៃផ្កាយដ៏ធំមួយដែលវិលជុំវិញវា» Anna Payne បេក្ខភាពបណ្ឌិតនៅសាកលវិទ្យាល័យ Hawaii នាជ្រលង Manoa ឱ្យដឹងដូច្នេះ។