មន្ត្រីលំដាប់ខ្ពស់ ផ្នែកការទូតរបស់សហរដ្ឋអាមេរិក បានថ្លែងថា តួរគី និងសម្ព័ន្ធមិត្តទាំងអស់ របស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន” មិនគួរទិញអាវុធរបស់ប្រទេសរុស្ស៊ីបន្ថែមទៀតឡើយ ព្រោះមានភាពប្រឈមខ្ពស់ក្នុងការត្រូវរងទណ្ឌកម្មសេដ្ឋកិច្ច ក្រោយពីរដ្ឋបាលក្រុងអង់ការ៉ា ត្រៀមទិញប្រព័ន្ធ S-400 ឈុតទី2។
ទីភ្នាក់ងារព័ត៌មានអន្តរជាតិ បានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន ប្រទេសអាមេរិក កាលពីថ្ងៃទី29 មេសាថា លោក អ៊ែនថូនី ប្ល៊ីងខេន រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក បានថ្លែងកាលពីថ្ងៃពុធកន្លងមក ពាក់ព័ន្ធនឹងសម្ព័ន្ធភាពរវាងរដ្ឋបាលក្រុងវ៉ាស៊ីនតោន ជាមួយប្រទេសតួរគី ដែលតានតឹងឡើងជាបន្តបន្ទាប់ តាំងពីសម័យរដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ថា រដ្ឋបាលក្រុងអង់ការ៉ា គឺជាសមាជិក 1រូប ក្នុងចំណោមសមាជិកដែលអាចហៅបានថា ជាកម្លាំងចម្បងរបស់ អង្គការ NATO ហើយសហរដ្ឋអាមេរិក សង្ឃឹមយ៉ាងខ្លាំងបំផុតថា នឹងអាចរិះរកវិធីដោះស្រាយបញ្ហាទំនាស់ជាច្រើនរឿងជាមួយប្រទេសតួរគីបាន។
ម្យ៉ាងទៀត សម្ព័ន្ធភាពរវាងសហរដ្ឋអាមេរិក ជាមួយប្រទេសតួរគី កំពុងប្រឈមនឹងបទសាកល្បងមួយថ្មីបំផុត នៅពេលដែលលោកប្រធានាធិបតី ចូ បៃដិន បានប្រកាសកាលពីពេលថ្មីៗនេះថា ហេតុការណ៍ក្នុងប្រវត្តិសាស្ត្រសង្គ្រាមលោកលោកលើកទី1 ដែលមានការសម្លាប់ជនជាតិអាមេនី 1.5លាននាក់ ដោយកងទ័ពចក្រពត្តិ Ottoman ក្នុងឆ្នាំ1915 ដល់ឆ្នាំ1923 “គឺជាការសម្លាប់ប្រល័យពូជសាសន៍” ដោយមេដឹកនាំសហរដ្ឋអាមេរិក បានបញ្ជាក់ក្នុងរឿងនេះថា “ជាការទទួលស្គាល់ការពិតខាងប្រវត្តិសាស្ត្រ” និង “មិនមែនជាការថ្កោលទោសនរណាម្នាក់ឡើយ” តែជា “ការសាងភាពជឿជាក់” ដល់គ្រប់ភាគីដែលពាក់ព័ន្ធផងដែរថា នឹងមិនកើតមានហេតុការណ៍បែបនោះទៀត។
យ៉ាងណាក៏ដោយ លោកប្ល៊ីងខេន បានថ្លែងថា ប្រទេសតួរគី នៅតែ “ប្រឈមនឹងភាពប្រថុយប្រថាន” ក្នុងការត្រូវរងទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតពីសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋបាលក្រុងអង់ការ៉ា នៅតែដំណើរការកិច្ចសហការខាងអាវុធជាមួយរុស្ស៊ី ក្រោយពីទាំង 2ភាគី បានអះអាងពីការចរចាពាក់ព័ន្ធនឹងការទិញប្រព័ន្ធការពារខាងអាកាស S-400 ឈុតទី2 ដែលលោកប្ល៊ីងខេនថ្លែងថា ប្រទេសតួរគី និង “សម្ព័ន្ធមិត្តទាំងអស់របស់សហរដ្ឋអាមេរិក” មិនគួរពាក់ព័ន្ធជាមួយអាវុធប្រភេទនេះទេ។
ទាំងអស់នេះ រដ្ឋបាលសហរដ្ឋអាមេរិក ក្នុងយុគសម័យលោក ត្រាំ បានប្រើអំណាចតាមច្បាប់ស្ដីពី “ការតបតសត្រូវរបស់អាមេរិក តាមរយៈវិធានការទណ្ឌកម្មសេដ្ឋកិច្ច” (CAATSA) ឱ្យមានសុពលភាពលើរដ្ឋបាលតួរគី របស់លោកប្រធានាធិបតី រេសិប តៃយិប អេរដូហ្គែន កាលពីខែធ្នូ ឆ្នាំទៅ ដោយសារករណីដែលរដ្ឋបាលក្រុងអង់ការ៉ា បានកុម្ម៉ង់ទិញប្រព័ន្ធ S-400 ឈុតដំបូង កាលពីឆ្នាំ2019 ដោយហេតុផលថា អាវុធប្រភេទនេះ “មិនស៊ីចង្វាក់គ្នា” ជាមួយតិចណូឡូជី ដែលប្រើនៅក្នុងចំណោមសមាជិកណាតូ ហើយប្រព័ន្ធ S-400 “គឺជាគ្រោះភ័យរុករាន” ដល់ស្ថិរភាពការធ្វើជាសម្ព័ន្ធមិត្តខាងយោធា ឆ្លងមហាសមុទ្រអាត្លង់ទិក រវាងទ្វីបអឺរ៉ុប ជាមួយអាមេរិក៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ តាវ៉ែនតា








សេចក្ដីប្រកាសនេះ កើតឡើងក្នុងខណៈដែលមន្ទីរសេតវិមាន បានប្រាប់ឱ្យដឹងថា សហរដ្ឋអាមេរិក កំពុងសម្រេចចិត្តប្រគល់វត្ថុធាតុដើម ក្នុងការផលិតវ៉ាក់សាំងអ៊ែស្ត្រាហ្សេនេកា ដែលអាមេរិក បានបញ្ជាទិញនោះ ឱ្យទៅប្រទេសឥណ្ឌា ដែលវានឹងជួយឱ្យប្រទេសឥណ្ឌា អាចផលិតវ៉ាក់សាំងបានកាន់តែច្រើនឡើងថែមទៀត 20លានដូស។
ក្រោយពីរកឃើញទីតាំងបញ្ចូលអុកស៊ីសែនមួយដែលស្ថិតនៅក្នុងតំបន់ឧស្សាហកម្មនៃរដ្ឋធានី អ្នកស្រី Shruti Saha ក៏ត្រូវរង់ចាំ ចាប់ពីថ្ងៃទី27 រហូតដល់ថ្ងៃទី28 ខែមេសា ទើបដល់វេនខ្លួន។
នៅមុខរោងចក្រអុកស៊ីសែន អ្នកស្រី Shruti Saha បានរៀបរាប់ថា៖ «ពួកខ្ញុំ ខំស្វែងរកមន្ទីរពេទ្យអស់ជាច្រើនថ្ងៃមកហើយ។ សូមនាំខ្ញុំត្រលប់ទៅផ្ទះវិញ ឥឡូវនេះ»។ ពេលនោះ គេឃើញមានបុរសម្នាក់ ចាប់កាន់ដៃអ្នកស្រី ហើយនាំគាត់ចាកចេញទៅ ដោយក្ដីអស់សង្ឃឹម៕
ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
មិនយូរប៉ុន្មាន មហាសេដ្ឋី Elon Musk បានឆ្លើយតបវិញ នៅខាងក្រោមអត្ថបទនេះថា៖ «អូ អត់ទេ ខ្ញុំមិនបានធ្វើដូច្នេះទេ។ Tesla លក់ 10% នៃ Bitcoin ដែលកំពុងកាន់កាប់គឺជា រឿងចាំបាច់ ដើម្បីបង្ហាញអំពីភាពងាយស្រួលក្នុងការដកប្រាក់របស់ Bitcoin ដែលដូចទៅនឹងស្ថាប័នជំនួស សម្រាប់ការផ្ញើប្រាក់»។


ដូច្នេះហើយ ទើបពួកគេមានផែនការក្នុងការប្រើប្រាស់ឧបករណ៍របស់ប្រទេសចិន ដែលមានតម្លៃថោកជាង និងងាយស្រួលនាំចូលជាង និងបានចុះហត្ថលេខាលើកិច្ចសន្យាទិញ-លក់ ដោយមិនបានឆ្លងកាត់ការឯកភាពពីលោកគីម ជាមុន។
ស្ថានីយទូរទស្សន៍មជ្ឈិមកូរ៉េ ប្រព័ន្ធផ្សព្វផ្សាយរបស់បក្សពលករ បានដករូបភាពមន្ទីរពេទ្យមួយនោះចេញពីខ្សែភាពយន្តផ្សព្វផ្សាយនយោបាយ ហើយក្រៅពីនោះ ឯកសាររដ្ឋបាលដែលបង្ហាញពីបញ្ជីគ្រោងការកសាងសំខាន់ៗលំដាប់ថ្នាក់ជាតិប្រចាំឆ្នាំ2021 ក៏មិនបាននិយាយអំពីគ្រោងការសាងសង់មន្ទីរពេទ្យនោះដែរ៕

