Author: សឿន សំណាង

  • ស្ថានភាព​ជំងឺ​COVID-19 នៅ កម្ពុជា និង​ពិភព​លោក​ ​គិត​ត្រឹម​​ថ្ងៃទី25 ខែឧសភា ឆ្នាំ​2021

    ស្ថានភាព​ជំងឺ​COVID-19 នៅ កម្ពុជា និង​ពិភព​លោក​ ​គិត​ត្រឹម​​ថ្ងៃទី25 ខែឧសភា ឆ្នាំ​2021

    អ្នក​បាន​ឆ្លង​វីរុស​Covid-19 នៅ កម្ពុជា បច្ចុប្បន្ន បាន​កើន​ដល់ 26,329​នាក់ ក្រោយ​ការរកឃើញ​អ្នក​វិជ្ជមាន​ថ្មី​ចំនួន 568​នាក់ កាលពី​ថ្ងៃទី​24 ខែឧសភា កន្លងទៅ។

    កាលពី​ម្សិលមិញ កម្ពុជា ក៏មាន​អ្នកជំងឺ​ចំនួន 4នាក់ បាន​បាត់​បង់ជីវិត​ដោយសារ Covid-19 ផងដែរ ដែល​នេះ​នាំឱ្យ​តួលេខ​អ្នកស្លាប់​សរុប ឡើងដល់ 183នាក់។ ព័ត៌មាន​បន្ថែម សូម​អាន​របាយការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់ពេលនេះ មាន​អ្នក​ឆ្លង​វីរុស​ Covid-19 សរុប​ចំ​នួ 167,988,054​នាក់ ក្នុងនោះ​មាន 3,487,062នាក់​បាន​ស្លាប់, 149,309,514នាក់​បានជា​សះស្បើយ និង 15,505,463នាក់ កំពុង​ទទួល​ការព្យាបាល៕ប្រភព៖ ក្រសួង​សុខាភិបាល​, Worldometers
    ដកស្រង់​៖ បុត្រា

  • រថភ្លើង​ល្បឿន​លឿន​ពីរ​គ្រឿង ប៉ះគ្នា​នៅ ម៉ាឡេស៊ី! ជាង 200នាក់ ត្រូវ​រងរបួស

    រថភ្លើង​ល្បឿន​លឿន​ពីរ​គ្រឿង ប៉ះគ្នា​នៅ ម៉ាឡេស៊ី! ជាង 200នាក់ ត្រូវ​រងរបួស

    អ្នកដំណើរ​នៅ​រាជធានី គូ​ឡា​ឡាំ​ពួ នៃ​ប្រទេស​ម៉ាឡេស៊ី ជាង 200នាក់ បាន​រងរបួស នៅក្នុង​ហេតុការណ៍​ប៉ះគ្នា​រវាង​រថភ្លើង​ល្បឿន​លឿន​ស្វ័យប្រវត្ត (LRT) ពីរ​គ្រឿង ដែល​មួយគ្រឿង​មាន​ស្លាក​លេខ40 និង​មួយទៀត​លេខ81 នៅត្រង់ចំណុច​ផ្លូវ​រូង​ក្រោម​ដី កាលពី​យប់​ថ្ងៃទី24 ខែឧសភា ឆ្នាំ2021។

    យោងតាម​ប្រភពព័ត៌មាន​ពី​ប្រទេស ម៉ាឡេស៊ី ករណីនេះ​បានកើត​ឡើង បន្ទាប់ពី​រថភ្លើង​លេខ40 ដែល​ដឹក​អ្នកដំណើរ​ពី​ចំណត Ampang បាន​ប៉ះទង្គិច​ជាមួយនឹង​រថភ្លើង​លេខ81 ដែល​មិនមាន​អ្នកដំណើរ បណ្ដាលឱ្យ​អ្នកដំណើរ​ទាំងអស់​នៅលើ​រថភ្លើង​លេខ40 ត្រូវ​ខ្ទាត​ចេញពី​កន្លែង​អង្គុយ ហើយ​មនុស្ស​ជាច្រើន​ក៏ត្រូវ​រងរបួស ក្នុងនោះ​មាន 47នាក់ រងរបួស​ធ្ងន់។ មុនពេល​ប៉ះគ្នា រថភ្លើង​ទាំងនេះ​ធ្វើដំណើរ​ក្នុង​ល្បឿន​យឺត ពោលគឺ​មួយគ្រឿង​មាន​ល្បឿន 20គម/ម៉ោង និង​មួយគ្រឿង​ទៀត​មាន​ល្បឿន 40គម/ម៉ោង។

    Azhar Ghazali ដែលជា​តំណាង​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន LRT បានឱ្យដឹងថា សមត្ថកិច្ច​កំពុង​ញាប់ដៃ-ញាប់ជើង ជួយ​សង្គ្រោះ​អ្នកដំណើរ​ក្នុង​ហេតុការណ៍​នេះ។ មូលហេតុ​នៃ​គ្រោះថ្នាក់ ត្រូវបាន​គេ​ជឿថា បណ្ដាលមកពី​ការភាន់ច្រឡំ​នៅក្នុង​ផ្នែក​ដោះស្រាយ​ព័ត៌មាន។

    មន្ត្រី​នៃ​ប្រទេស ម៉ាឡេស៊ី បាន​បញ្ជាក់ថា នេះ​គឺជា​លើកដំបូង​ហើយ​ដែល​ប្រព័ន្ធ LRT ជួប​បញ្ហា​គ្រោះថ្នាក់​ដូច្នេះ ក្រោយ​ដំណើរការបាន 23ឆ្នាំ។ នាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក Muhyiddin Yassin បាន​ស្នើឱ្យ​ក្រសួង​ដឹកជញ្ជូន ស៊ើបអង្កេត​លើ​ករណី​គ្រោះថ្នាក់​នេះ និង​ជួយសង្គ្រោះ​ជនរងគ្រោះ​ឱ្យទាន់​ពេលវេលា៕

    ប្រភព​៖ Reuters, CNN
    ប្រែសម្រួល​៖ បុត្រា

  • COVID-19! បុគ្គលិក​សុខាភិបាល​ជាង 115,000នាក់​បាន​ស្លាប់ ខណៈ WHO ចង់ឱ្យ​ពិភពលោក​ចាក់​វ៉ាក់សាំង​បាន 10% ត្រឹម​ខែកញ្ញា ឆ្នាំ​2021

    COVID-19! បុគ្គលិក​សុខាភិបាល​ជាង 115,000នាក់​បាន​ស្លាប់ ខណៈ WHO ចង់ឱ្យ​ពិភពលោក​ចាក់​វ៉ាក់សាំង​បាន 10% ត្រឹម​ខែកញ្ញា ឆ្នាំ​2021

    បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក​គឺជា «ក្រុម​ប្រយុទ្ធ​ជួរមុខ» នៅក្នុង​សង្គ្រាម​ប្រឆាំង Covid-19 ហើយ​នៅ​ទូទាំង​ពិភពលោក ក្នុងចំណោម​ពួកគេ គឺ មាន​យ៉ាងតិច 115,000នាក់​បាន​ស្លាប់​ដោយសារ Covid-19។

    គិត​មកដល់​បច្ចុប្បន្ន ពិភពលោក មាន​មនុស្ស​ចំនួន 167,974,466នាក់ បាន​ឆ្លង Covid-19 ក្នុងនោះ​មាន 3,486,863នាក់ បាន​ស្លាប់ និង149,289,439នាក់ បានជា​សះស្បើយ ខណៈ 15,198,164នាក់ កំពុង​ទទួល​ការព្យាបាល។ នេះ​បើតាម​គេហទំព័រ Worldometers។

    «ជិត18ខែ​កន្លងទៅ ក្រុម​បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក នៅ​ទូទាំង​ពិភពលោក បាន​ឈរ​នៅ​ចំពោះមុខ​ព្រំដែន​រវាង​ការស្លាប់ និង​រស់។ ពួកគេ​បាន​ជួយសង្គ្រោះ​ជីវិត​មនុស្ស​រាប់មិនអស់ និង​ប្រយុទ្ធ​ដើម្បី​អ្នកដទៃ។ បើទោះជា​បាន​ខំប្រឹង​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត ពួកគេ​មួយចំនួន ក៏បាន​ដួល» ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) Tedros Adhanom Ghebreyesus ថ្លែង​នៅក្នុង​ការបើក​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សា​សុខាភិបាល​ពិភពលោក (WHA) កាលពី​ថ្ងៃទី24 ខែឧសភា។

    លោក​បន្តថា៖ «ជាច្រើន​នាក់​បាន​ឆ្លង​វីរុស​Covid-19។ របាយការណ៍​នៅមាន​តិចតួច ប៉ុន្តែ យើង​គណនា​ឃើញថា បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក​យ៉ាងតិច 115,000នាក់ បាន​បាត់​បង់ជីវិត នៅពេល​ព្យាបាល​ជូន​អ្នកដទៃ»។

    បុគ្គលិក​សុខាភិបាល និង​គិលានុបដ្ឋាក​យ៉ាងតិច 115,000នាក់ បាន​បាត់​បង់ជីវិត

    យោងតាម​ប្រធាន​អង្គការ WHO ចាប់តាំងពី​វិបត្តិ​សុខភាព​កើតឡើង បុគ្គលិក​សុខាភិបាល​ជាច្រើន មាន​អារម្មណ៍​ថា «អស់សង្ឃឹម អសមត្ថភាព និង​មិន​ត្រូវបាន​ការពារ ដោយសារ​ខ្វះ​ឧបករណ៍ ឬ​សម្ភារ​ការពារ​ខ្លួន និង​ខ្វះ​វ៉ាក់សាំង»។ លោក Tedros ក៏បាន​អធិប្បាយ​អំពី​វិសមភាព​ជារួម​នៅក្នុង​ការប្រើប្រាស់​វ៉ាក់សាំង និង​ព្រមាន​ថា បញ្ហា​នេះ​កំពុង «អូសបន្លាយ​មហា​រោគរាតត្បាត»។ វ៉ាក់សាំង​ប្រឆាំង Covid-19 ជាង 75% កំពុងស្ថិត​នៅក្នុង​ប្រទេស​ចំនួន 10 តែប៉ុណ្ណោះ។

    លោក Tedros ក៏បាន​អំពាវនាវ​ដល់​ប្រទេស​ដែល​កំពុង​រក្សាទុក​វ៉ាក់សាំង​ដ៏​ច្រើន ចូលរួម​ចែករំលែក និង​សហការ​បន្ថែមទៀត ដើម្បី​បង្កើន​ការផលិត ក៏ដូចជា​បែងចែក​វ៉ាក់សាំង​ឱ្យបាន​ស្មើភាព​គ្នា។

    «ថ្ងៃនេះ ខ្ញុំ​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក គាំទ្រ​ដល់​ការជំរុញ​ដ៏​ធំ​មួយ ដើម្បី​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឱ្យបាន​យ៉ាងតិច 10% នៅ​គ្រប់​ប្រទេស ត្រឹម​ខែកញ្ញា​ខាងមុខ» ប្រធាន WHO ថ្លែង​ដូច្នេះ៕

    ប្រភព៖ AFP, Worldometers
    ប្រែ​សម្រួល៖ បុត្រា

  • កម្មករនិយោជិត ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់សម្រាក 1ថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល ដើម្បី​ទៅ​ចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទី​ពីរ

    កម្មករនិយោជិត ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់សម្រាក 1ថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល ដើម្បី​ទៅ​ចាក់​វ៉ាក់សាំង COVID-19 ដូ​ស​ទី​ពីរ

    នា​ថ្ងៃទី24 ខែឧសភា ឆ្នាំ2021 នេះ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានចេញ​សេចក្ដីជូនដំណឹង​មួយ ស្ដីពី​ការអនុញ្ញាតឱ្យ​កម្មករនិយោជិត ឈប់សម្រាក 1ថ្ងៃ ដោយមាន​ប្រាក់​ឈ្នួល ដើម្បី​ទៅ​ចាក់​វ៉ាក់សាំង Covid-19 ដូ​ស​ទី​ពីរ ទៅតាម​ទីតាំង និង​ការកំណត់​ដែលមាន​ចែង​នៅលើ​ប័ណ្ណ​ចាក់​វ៉ាក់សាំង។

    ក្រសួង​ការងារ បញ្ជាក់ថា ម្ចាស់ ឬ​រោងចក្រ/ហស​គ្រាស នឹងត្រូវ​ទទួលពិន័យ​ជា​ប្រាក់ និង​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​តាមច្បាប់​ជា​ធរមាន បើសិនជា​រារាំង​បុគ្គលិក​ណា​ម្នាក់​មិន​ឱ្យទៅ​ចាក់​វ៉ាក់សាំង ដូច​បាន​និយាយ​ខាងដើម។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីជូនដំណឹង​របស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែលមាន​ដូចខាងក្រោម៖
    ប្រភព​៖ ក្រសួង​ការ​ងារ
    ដកស្រង់​៖ បុត្រា

  • បើតាម​តម្រុយ​ពី​ម្តាយ Ronaldo កូន​អ្នកស្រី​នឹង​ទៅលេង​នៅ Spoting 

    កីឡាករ Christiano Ronaldo បាន​ជួយ​ឱ្យ​ក្លិប​លើក​ពាន Italian Cup កាលពីពេលថ្មីៗនេះ ក្រោយ​យកឈ្នះ​ក្រុម Atalanta ក្នុង​លទ្ធផល ២-១ ដែលជា​ការ​ឈ្នះ​ពាន​នេះ​លើក​ទី ១៤ ក្នុង​ប្រវត្តិសាស្ត្រ​ជា​ក្លិប​ឈ្នះ​ពាន​នេះ​ច្រើនជាងគេ​បំផុត ។

    ប្រកួត​នេះ ត្រូវបាន​គេ​ដឹងថា មាន​អ្នក​ម្តាយ​របស់ Ronaldo បានមក​ចូលរួម​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​កូនប្រុស​របស់​អ្នកស្រី ។ ក្នុងការ​ធ្វើដំណើរ​មក​កាន់​អ៊ីតាលី​លើក​នេះ អ្នកស្រី​បាន​ថតរូប​កាន់​ទង់​ក្លិប Spoting CF ដែលជា​ក្លិប​របស់​កូន​អ្នកស្រី​កាលពី​លេង​បាល់​ដំបូង ។ ដែល​នេះ​គឺជា​ការបញ្ជាក់​កាន់តែច្បាស់​អំពី​ការវិល​ត្រលប់​ទៅលេង​នៅ​ព័រ​ទុយ​ហ្គា​ល់​វិញ​របស់ Ronaldo

    គួរឱ្យ​ដឹង​ដែរ​ថា មុន​ការប្រកួត​ពាន​នេះ​មួយថ្ងៃ វីដេអូ Ronaldo ជញ្ជូន​ឡាន​ដាក់​ទៅក្នុង​កុងតឺន័រ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ព័រ​ទុយ​ហ្គា​ល់ បានធ្វើឱ្យ​ផ្ទុះ​ការសង្ស័យ​យ៉ាងខ្លាំង​ក្នុងការ​ផ្លាស់​ទី​របស់ Ronaldo ពី​អ៊ីតាលី ទៅលេង​នៅ​ស្រុកកំណើត​វិញ ក្រោយ​ធ្វើ​មិនសូវ​បានល្អ​ក្នុង​រដូវ​កាល​នេះ ៕

  • Harry Kane ថា រដូវ​កាល​ក្រោយ បើ​មិន ManU ទេ គឺមាន​តែ ManCity

    Harry Kane ថា រដូវ​កាល​ក្រោយ បើ​មិន ManU ទេ គឺមាន​តែ ManCity

    កីឡាករ​ជម្រើសជាតិ​អង់គ្លេស Harry Kane របស់​ក្លិប Tottenham Hotspur កំពុងតែ​ត្រូវ​ក្លិប​ជាច្រើន​ចាប់អារម្មណ៍ ក្រោយពី​គេ​បានបង្ហាញ​ទម្រង់​លេង​គួរឱ្យ​ចាប់អារម្មណ៍ ក្នុង​រដូវ​កាល2021នេះ ។

    មាន​ក្លិប​ជាច្រើន​ដាក់​ការចាប់អារម្មណ៍​មកលើ​រូបគេ ក៏ប៉ុន្តែ​មានតែ​ក្លិប2 ប៉ុណ្ណោះ គឺ Manchester United និង Manchester City ដែលមាន​លទ្ធភាព​ក្នុងការ​នាំយក​កីឡាករ​រូបនេះ ដោយសារតែ​ក្លិប Tottenham Hotspur បានដាក់​តម្លៃ​ខ្ពស់ ដល់​ទៅ​ជាង 140លាន​ដុល្លារ។
    ចំពោះ​សាមី​កីឡាករ Harry Kane វិញ បាន​និយាយថា គេ​នឹងត្រូវ​ក្លិប​លក់​ចេញ​មែនទែន​ហើយ នាពេល​ខាងមុខនេះ ប្រសិនបើ​មាន​ក្លិប​ណា សុំ​ត្រឹម 100លាន​ដុល្លារ ហើយ​នៅពេលនេះ មានតែ​ក្លិប2 ប៉ុណ្ណោះ គឺ Manchester United និង Manchester City ដែលមាន​លទ្ធភាព៕

  • Neymar បានទទួល​វ៉ាក់សាំង​កូ​វីដ-19 របស់​រដ្ឋាភិបាល​បារាំង

    Neymar បានទទួល​វ៉ាក់សាំង​កូ​វីដ-19 របស់​រដ្ឋាភិបាល​បារាំង

    កីឡាករ​ខ្សែប្រយុទ្ធ​កំពូល​របស់​ពិភពលោក Neymar JR បានទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ-19 ដូ​ស​ទី1 រួចរាល់​ហើយ កាលពី​ថ្ងៃទី23 ខែឧសភា ម្សិលមិញ។ ហើយ​ចំពោះ​ដូ​ស​ទី2  គឺ​កីឡាករ​រូបនេះ គ្រោង​នឹង​ចាក់​នៅ​ពាក់កណ្តាល​ខែមិថុនា  ខាងមុខនេះ។

    ការទទួល​វ៉ាក់សាំង​របស់​កីឡាករ​រូបនេះ គឺជា​ការស្ម័គ្រចិត្ត​ចាក់ ក្រោយពី​រដ្ឋបាល​របស់​លោក Emmanuel Macron បានប្រកាស​ចាក់​ជូន​សាធារណជន​ទូទៅ ក្រោយពី​ប្រទេស​បារាំង​ទទួលបាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ប្រជាជន​ខ្លួន។

    Neymar JR ក្រោយពី​ទទួលបាន​វ៉ាក់សាំង​នេះ​រួច គេ​បាន​បង្ហោះ​រូបភាព និង​សារ​នៅក្នុង​បណ្តាញ​សង្គម​ថា គេ​រីករាយ​យ៉ាងខ្លាំង​ពេល​ទទួលបាន​វ៉ាក់សាំង​នេះ ក្រោយពី​រង់ចាំ​អស់​ពេល​ដ៏​យូរ ហើយ​គេ​បាន​ជូនពរ​ឱ្យ​ពិភពលោក​ទាំងមូល ឆាប់​រួច​ផុតពី​ជំងឺ​ដ៏​ចង្រៃ​នេះ៕

     

  • លោក​ Andrea Pirlo ប្រហែល​ត្រូវ Juventus ដក​ចោល មិនបាន​ដឹកនាំ​រដូវ​កាល​ថ្មី​ឡើយ

    លោក​ Andrea Pirlo ប្រហែល​ត្រូវ Juventus ដក​ចោល មិនបាន​ដឹកនាំ​រដូវ​កាល​ថ្មី​ឡើយ

    លោក Andrea Pirlo អ្នកចាត់ការ​ក្រុមបាល់ទាត់ Juventus បាន​និយាយថា លោក​នៅ​ចង់​បន្ត​ដឹកនាំ​ក្លិប​មួយ​នេះ​បន្តទៀត​នា​រដូវ​កាល​ថ្មី​ខាងមុខនេះ បើទោះបីជា​ការដឹកនាំរ​ប​ស់លោក ក្នុង​រដូវ​កាល​នេះ មិនសូវ​បានល្អ​ក្តី ។

    Andrea Pirlo បានឈ្នះ​ត្រឹមតែ​ពាន  Italian Cup មួយ​តែប៉ុណ្ណោះ ក្នុង​រដូវ​កាល​នេះ ខណៈដែល​ពាន​លី​គ​កំពូល​អ៊ីតាលី Italy Seria A មិនបាន​សូម្បីតែ​ក្បែរ​ជើងឯក ។ ក្នុងនោះដែរ សម្រាប់​ពាន​អឺរ៉ុប​វិញ លោក​ប្រហែលជា​មិនអាច​ជួយ​ឱ្យ Juventus ឡើងទៅ​លេង UEFA Champions League ឡើយ ។

    ទោះជា​មានបំណង​ចង់​នៅ​បន្ត​ក៏ពិតមែន ប៉ុន្តែ​លោក​បានដឹងខ្លួន​យ៉ាងច្បាស់​ថា ប្រសិនបើ​លោក​មិន​អាចជួយ​ក្រុម​ឱ្យបាន​ឡើងទៅ​កាន់​វគ្គ​ចែក​ពូ​ល UEFA Champions League ទេ នោះ​លោក​អាច​នឹង​ប្រឈមមុខ​នឹង​ការដកតំណែង​ចេញពី​សំណាក់​ក្លិប Juventus ៕

  • COVID-19! ពលរដ្ឋ​ឥណ្ឌា រាប់រយ​នាក់ រត់គេច​ពី​កន្លែង​ធ្វើតេស្ត​នៅ​ឯ​​ចំណត​រថភ្លើង​ ខណៈ​អ្នក​វិជ្ជមាន​កើន​ដល់​ជាង 27លាន​នាក់

    COVID-19! ពលរដ្ឋ​ឥណ្ឌា រាប់រយ​នាក់ រត់គេច​ពី​កន្លែង​ធ្វើតេស្ត​នៅ​ឯ​​ចំណត​រថភ្លើង​ ខណៈ​អ្នក​វិជ្ជមាន​កើន​ដល់​ជាង 27លាន​នាក់

    អ្នកដំណើរ​ប្រមាណ 400នាក់ បាននាំគ្នា​រត់​ចាកចេញ ពេល​រថភ្លើង​ឈប់​នៅ​ចំណត​មួយ​ក្នុង​រដ្ឋ Assam ដើម្បី​គេច​ពី​ការធ្វើ​តេស្ត Covid-19 ខណៈ​ប្រទេស​នេះ​មាន​អ្នកជំងឺ​ជាង 303,750នាក់​បាន​ស្លាប់​ដោយសារ Covid-19។

    នៅក្នុង​វីដេអូ​មួយ បង្ហាញថា ក្រោយ​ចុះ​ពី​រថភ្លើង មនុស្ស​រាប់រយ​នាក់ បាន​ប្រញាប់​រត់ចេញ​ពី​ចំណត Jagi Road ក្នុង​រដ្ឋ Assam ភាគ​ឦសាន​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី23 ខែឧសភា ខណៈដែល​ក្រុមប៉ូលិស និង​បុគ្គលិក​ផ្លូវដែក ឃាត់ខ្លួន​អ្នកដំណើរ​បានតែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ។

    រថភ្លើង​ដែល​ដឹក​អ្នកដំណើរ​ដែល​ភាគច្រើន​ជា​ពលករ​ចំណាកស្រុក ក្នុងនោះ​មាន​ស្ត្រី និង​កុមារ បានធ្វើ​ដំណើរ​ពី Tamil Nadu ឆ្លងកាត់​រដ្ឋ Kerala, Andhra Pradesh, Odisha និង Bengal ខាងលិច ក្នុង​រយៈពេល5ថ្ងៃ។ Assam គឺជា​រដ្ឋ​ដែល​តម្រូវឱ្យ​ធ្វើតេស្ត Covid-19 ចំពោះ​ពលរដ្ឋ​ទាំងអស់​ដែល​ធ្វើដំណើរ​តាម​រថភ្លើង។

    https://www.youtube.com/watch?v=AqeLft-l724

    ព្រឹត្តិការណ៍​ដូចគ្នានេះ ក៏​ធ្លាប់បាន​កើតឡើង​នៅក្នុង​រដ្ឋ Bihar ផងដែរ កាលពី​ប៉ុន្មាន​ខែ​មុន។ មនុស្ស​រាប់សិប​នាក់ ក្នុងនោះ​មាន​ទាំង​ស្ត្រី បាននាំគ្នា​រត់ចេញ​ពី​ចំណត​រថភ្លើង​មួយ​នៅក្នុង​ទីក្រុង Buxar ព្រោះតែ​ខ្លាច​ត្រូវគេ​ចាប់ធ្វើ​តេស្ត​រក Covid-19។

    គិត​មកដល់​បច្ចុប្បន្ន ប្រទេស​ឥណ្ឌា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 សរុប 26,752,447នាក់ ក្នុងនោះ​មាន 303,751នាក់​បាន​ស្លាប់, 23,728,011នាក់​បានជា​សះស្បើយ និង 2,720,685នាក់​កំពុង​ព្យាបាល។ រដ្ឋ Assam កាលពី​ថ្ងៃទី22 ខែឧសភា បាន​រកឃើញ​អ្នក​ឆ្លង​ជាង 6,000នាក់ នាំឱ្យ​តួលេខ​អ្នក​ឆ្លង​វីរុស​Covid-19 សរុប​ក្នុង​រដ្ឋ​នេះ កើន​ដល់​ជាង 365,000នាក់។ Assam ក៏មាន​អ្នកស្លាប់​ដោយសារ Covid-19 សរុប​ជាង 2,660នាក់​ផងដែរ៕

    ប្រភព៖ NDTV
    ប្រែ​សម្រួល៖ បុត្រា

  • តួលេខ​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី24 ខែឧសភា ឆ្នាំ2021

    តួលេខ​អ្នក​ឆ្លង COVID-19 នៅ​កម្ពុជា និង​ពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី24 ខែឧសភា ឆ្នាំ2021

    ក្រសួងសុខាភិបាល​កម្ពុ​ជា ព្រឹក​នេះ (24 ឧសភា) បានប្រកាស​ឱ្យដឹងថា បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង Covid-19 ថ្មី ចំនួន 556នាក់​បន្ថែមទៀត ក្នុងអំឡុង 24ម៉ោង​នៃ​ថ្ងៃទី23 ខែឧសភា ឆ្នាំ2021។

    គិត​មកដល់​បច្ចុប្បន្ន កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​Covid-19 សរុប ចំនួន 25,761នាក់។ ព័ត៌មាន​បន្ថែម សូម​អានរ​វាយ​ការណ៍​សង្ខេប​ខាងក្រោម។

    នៅ​ទូទាំង​ពិភពលោក គិត​មកដល់ពេលនេះ មាន​អ្នក​ឆ្លង Covid-19 សរុប​ចំ​នួ 167,527,962នាក់ ក្នុងនោះ​មាន 3,478,355នាក់​បាន​ស្លាប់, 148,544,144នាក់​បានជា​សះស្បើយ និង 15,505,463នាក់ កំពុង​ទទួល​ការព្យាបាល៕

    ប្រភព៖ ក្រសួងសុខាភិបាល​, worldometers
    ដកស្រង់​៖ បុត្រា