នៅវេលាម៉ោង 20និង55នាទី នៃថ្ងៃទី29 ខែឧសភា (ម៉ោង 19និង55នាទី នៅកម្ពុជា) ប្រទេសចិន បានបាញ់បង្ហោះយានអវកាសដឹកទំនិញ Tianzhou-2 ឡើងទៅកាន់គន្លងតារាវិថីផែនដី ដោយជោគជ័យ។
យោងតាមទីភ្នាក់ងារអវកាសមានមនុស្សបើករបស់ប្រទេសចិន (China Manned Space Agency/CMSA) រ៉ុក្កែត Long March-7 ដែលដឹកយានអវកាស Tianzhou-2 ត្រូវបានបាញ់ចេញពីមូលដ្ឋានបាញ់បង្ហោះយានអវកាស Wenchang ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតនៃខេត្ត Hainan។

Tianhe គឺជាម៉ូឌុលកាប៊ីនស្នូល របស់ស្ថានីយអវកាសដែលមានទម្រង់ជាអក្សរ T និងមានឈ្មោះថា Tiangong ដែលប្រទេសចិន បានកំណត់គោលដៅសាងសង់ឱ្យបានសម្រេចជាស្ថាពរ នៅចុងឆ្នាំ2022។ ការបាញ់បង្ហោះយានអវកាស Tianzhou-2 គឺជាលើកទីពីរ ក្នុងចំណោម 11លើក ដែលចិនបានបាញ់បង្ហោះរ៉ុក្កែតនាំយកម៉ូឌុលស្នូលរបស់ស្ថានីយអវកាស យានអវកាសមានមនុស្សបើក និងយានអវកាសដឹកទំនិញ ឡើងទៅកាន់ទីអវកាស។
តាមគម្រោង ដល់ឆ្នាំ2022 ចិននឹងអាចចាប់ផ្ដើមដំណើរការស្ថានីយអវកាស Tiangong នេះ។ ស្ថានីយនេះមានទម្ងន់ 100តោន និងមានទំហំគ្រប់គ្រាន់សម្រាប់ឱ្យអ្នកអវកាស 3នាក់ ធ្វើការក្នុងរយៈពេលយូរ។ Tiangong នឹងគោចរក្នុងគន្លងតារាវិថីកម្រិតទាបរបស់ផែនដី ដែលស្ថិតលើកម្ពស់ចាប់ពី 340-450គីឡូម៉ែត្រ ពីផ្ទៃផែនដី។ នេះគឺជាស្ថានីយអវកាសដំបូងរបស់ប្រទេសចិន ដែលធ្វើសកម្មភាពយូរអង្វែងលើគន្លងគោចរភូមិសាស្ត្រ (Geostationary orbit)៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា




វិហារ Kamatchipuri Adhinam ត្រូវបានបិទទ្វារក្នុងពេល Covid-19 ឆ្លងរាលដាលខ្លាំងនៅទីក្រុង Coimbatore ប៉ុន្តែ អ្នកកាន់សាសនាហិណ្ឌូជាច្រើន នៅតែមកកាន់ទីនេះដើម្បីបួងសួងនៅចំពោះមុខរូបសំណាកអាទិទេព Corona។ នៅខាងមុខរូបសំណាកអាទិទេព Corona ក៏មានរូបសំណាកវីរុសCorona ចំនួនពីរផងដែរ ក្នុងនោះមាន មួយធ្វើអំពីថ្ម និងមួយទៀតធ្វើអំពីឈើក្រអូប។














ប្រភពព័ត៌មានពីក្រុមជំនាញផ្នែកវិភាគនៅក្នុងស្ថាប័នស៊ើបការណ៍សម្ងាត់ ឱ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក (CIA) និងអង្គភាពស៊ើបការណ៍សម្ងាត់របស់ស្ថាប័នការពារជាតិ បច្ចុប្បន្ន សុទ្ធតែមិនគាំទ្រដល់ការបកស្រាយចំពោះសម្មតិកម្មទាំងពីរខាងលើនោះទេ និងបានបង្ហើបឱ្យដឹងថា ព្រោះថាពួកគេស្ថិតក្នុងចំណោមអង្គភាពភាគច្រើនរបស់អាមេរិក ដែលមិនទាន់មានភ័ស្ដុតាងគ្រប់គ្រាន់ដើម្បីកំណត់ឱ្យបានច្បាស់ថា តើសេណារីយោមួយណាដែលគួរជឿជាក់ជាងនៅឡើយ។
