ក្រុមកម្មករនៅប្រទេស ជប៉ុន ត្រូវបានគេបង្គាប់ឱ្យពាក់ម៉ាស ថ្វាយដល់រូបសំណាកព្រះពោធិសត្វ (bodhisattva) ដ៏ធំមួយអង្គ នៅក្នុងខេត្ត Fukushima ក្នុងបំណងបួងសួងសូមឱ្យមហាជំងឺរាតត្បាត Covid-19 ឆាប់ត្រូវបានបញ្ចប់។
កាលពីថ្ងៃទី15 ខែមិថុនា កម្មករចំនួន 4នាក់ បានចំណាយពេល 3ម៉ោង ដើម្បីយកខ្សែពួរ ទាញម៉ាស់ដ៏ធំមួយ ឡើងទៅកាន់ផ្នែកខាងលើនៃរូបសំណាកព្រះពោធិសត្វ កម្ពស់ 57ម៉ែត្រ ដែលស្ថិតនៅបរិវេណវិហារ Houkokuji Aizu Betsuin នៃខេត្ត Fukushima ប្រទេស ជប៉ុន។

ម៉ាស់ដ៏ធំ ដែលត្រូវបានធ្វើឡើងអំពីក្រណាត់សំណាញ់ពណ៌ផ្កាឈូកនេះ មានបណ្ដោយ 5.3ម៉ែត្រ, ទទឹង 4.1ម៉ែត្រ និងទម្ងន់ 35គីឡូក្រាម។ ក្រុមកម្មករ បានអូសម៉ាស់នេះឡើង និងបានពាក់ជិតច្រមុះ និងមាត់របស់រូបសំណាក។
Takaomi Horigane ដែលជាអ្នកគ្រប់គ្រងវិហារ Houkokuji Aizu Betsuin ឱ្យដឹងថា រូបសំណាកព្រះពោធិសត្វនេះ នឹងពាក់ម៉ាស់ រហូតដល់ស្ថានភាព Covid-19 នៅប្រទេស ជប៉ុន ត្រូវបានគ្រប់គ្រងទាំងស្រុង។
រូបសំណាកនេះ ត្រូវបានកសាងកាលពី 33ឆ្នាំមុន ជាមួយនឹងផ្នែកដងព្រះកាយត្រូវបានធ្វើឡើងអំពីឈើ និងមានជណ្ដើររាងគូទខ្យង ដែលអនុញ្ញាតឱ្យគ្រប់គ្នា អាចឡើងទៅដល់ផ្នែកស្មារបស់រូបសំណាក។ ពលរដ្ឋដែលបានមកកាន់វិហារខាងលើនេះ ភាគច្រើនបួងសួងសុំសំណាងល្អ និងសេចក្ដីសុខដល់ទារកក្នុងផ្ទៃ ក៏ដូចជាការឆ្លងទន្លេប្រកបដោយសុវត្ថិភាព៕
ប្រភព៖ Reuters
ប្រែសម្រួល៖ បុត្រា












មនុស្សមួយចំនួន បានដាក់លក់ត្បូងចម្លែក ក្នុងតម្លៃចាប់ពី 7ដុល្លារអាមេរិក រហូតដល់ជាង 20ដុល្លារ ក្នុង1គ្រាប់តូច។








កងទ័ព អ៊ីស្រាអែល បានបកស្រាយថា ការវាយប្រហារតាមអាកាសរបស់ខ្លួននេះគឺ ដើម្បីសងសឹកនឹងក្រុម ហាម៉ាស ដែលបានបង្ហោះប៉ោងប៉ោងដែលមានភ្ជាប់ជាតិផ្ទុះ ងាយឆេះ ចូលមកកាន់ទឹកដីភាគខាងត្បូងប្រទេសនេះ បង្កឱ្យកើតមានអគ្គិភ័យចំនួន 20ករណី នៅក្បែរបន្ទាត់ព្រំដែនជាមួយ ហ្គាហ្សា។
ប៉ុន្មានម៉ោងមុនការវាយប្រហារតាមអាកាស ជនជាតិ អ៊ីស្រាអែល ដែលនាំគ្នាកាន់ទង់ជាតិ បានប្រមូលផ្ដុំគ្នានៅជុំវិញខ្លោងទ្វារ Damascus នាទីក្រុង យេរូសាឡឹម ដើម្បីហែក្បួនទៅកាន់ជញ្ជាំង Western Wall (Wailing Wall) ដែលជាទីសក្ការរបស់ជនជាតិជ្វីហ្វ នាំឱ្យជនជាតិ ប៉ាលេស្ទីន ខឹងខ្លាំង ហើយ ហាម៉ាស ក៏បានគំរាមសងសឹក។
