មីកញ្ចប់ ជាអាហារក្នុងពេលបន្ទាន់ៗ និងក្នុងពេលដែលពិបាករបស់មនុស្សជាច្រើន មិនថាតែនៅពេលយប់ ពេលមិនសូវមានលុយ ឬនៅពេលណាក៏ដោយ ដែលយើងចង់ញ៉ាំ ដោយសារតែវាមានតម្លៃមិនថ្លៃ ឆ្អែតពោះបានយ៉ាងងាយក្នុងពេលវេលាដ៏ឆាប់រហ័ស នៅពេលណា និងនៅកន្លែងណាក៏បាន និងថែមទាំងមានរសជាតិ ឱ្យជ្រើសរើសច្រើនទៀតផង។
មនុស្សមួយចំនួន អាចមើលឃើញ នៅលើកញ្ចប់មី ប្រាប់ថា មី 1កញ្ចប់ ផ្ដល់កម្លាំងថាមពល មិនច្រើនប៉ុន្មានឡើយ ទើបជ្រើសរើសយកមកទទួលទាន ក្នុងអំឡុងពេលសម្រកទម្ងន់ តែការពិតវិញ ទោះជាមីកញ្ចប់ មិនផ្ដល់កម្លាំងថាមពលច្រើនមែន តែក៏មិនគួរយកមកធ្វើជាអាហារ សម្រាប់ពេលកំពុងសម្រកទម្ងន់ដែរ មិនថាក្នុងករណី ឬកាលៈទេសៈណាក៏ដោយ ព្រោះថា…៖
-មីកញ្ចប់ មានបរិមាណសូដ្យូមខ្ពស់ មិនល្អចំពោះសុខភាពឡើយ
-រសជាតិប្រៃ នៅក្នុងមីកញ្ចប់ បានបន្ថែមភាពឃ្លាន ដល់មនុស្សកាន់តែខ្លាំងឡើង
-មីកញ្ចប់ ជាអាហារកែច្នៃ ដែលការស្រាវជ្រាវ បានរកឃើញថា បណ្ដាលឱ្យមនុស្សមានភាពឃ្លានកាន់តែខ្លាំងឡើង។
ហេតុអ្វីបានអាហារកញ្ចប់ មិនស័ក្តិសមជាមួយអ្នក ដែលកំពុងសម្រកទម្ងន់?
អាហារកញ្ចប់ ប្រភេទ Ultra-processed foods ឬអាហារដែលឆ្លងកាត់ប្រព័ន្ធការផលិត តុបតែង ដាក់សារធាតុគីមីផ្សេងៗ ដូចជា សារធាតុទុកបានយូរ អ៊ីម៉ាល់ស៊ិហ្វៃអ៊ើរ ពណ៌លាយអាហារ ទឹកស្ករហ្វ្រ៊ុកតូស សារធាតុបង្កើនរសជាតិ និងផ្សេងៗទៀត ដែលប្រទះឃើញនៅក្នុងនំស្រួយៗ ទឹកភេសជ្ជៈ អាហារឆ្អិនស្រាប់ក្លាស្សេកក ស៊ុបកំប៉ុង មីកញ្ចប់ សាច់ក្រក អាហារស៊ីរៀល ដែលឆ្លងកាត់ការបន្ថែមរសជាតិ ជាដើម មិនស័ក្តិសមជាមួយអ្នកដែលកំពុងធ្វើការសម្រកទម្ងន់ឡើយ ព្រោះវានឹងធ្វើឱ្យយើងឃ្លាន និងទទួលទានកាន់តែច្រើនឡើង គ្រប់គ្រងខ្លួនឯងមិនសូវបានក្នុងការបរិភោគ និងទទួលទានច្រើនឡើងដោយមិនដឹងខ្លួន។
បើចង់ជ្រើសរើសអាហារងាយទទួលទាន ផ្ដល់កម្លាំងថាមពលមិនខ្ពស់ប៉ុន្មាន គួរកាត់បន្ថយអាហារកែច្នៃ និងសង្កត់ធ្ងន់លើអាហារបែប Real foods អាហារដែលធ្វើពីរបស់ស្រស់ៗ ដូចជា បន្លែស្រស់ ទឹកគ្រឿង ស៊ុតស្ងោរ ត្រីចំហុយ សម្លម្ជូរ បាយឆាសាច់ត្រី ឬអាហារស្រស់ៗដែលឆ្លងកាត់ការចម្អិនថែមថយគ្រឿងថ្មីៗ នឹងល្អចំពោះសុខភាពបំផុត៕
រៀបរៀងដោយអ្នកគ្រូ ឆវី




គួរឱ្យដឹងដែរថា ប្រកួតនេះ គឺជាប្រកួតដំបូងរបស់ Conor Mcgregor ក្រោយទើបតែវិលត្រឡប់មកកាន់សង្វៀនវិញ តាំងតែពីឆ្នាំ2016 តែបែរជាមកជួបរឿងអកុសលបែបនេះទៅវិញ៕





Land Matrix ដែលជាអង្គការតាមដានបញ្ហាដីធ្លីនៅអឺរ៉ុប បានឱ្យដឹងថា បណ្ដាក្រុមហ៊ុន ចិន ដណ្ដើមបានសិទ្ធិគ្រប់គ្រងដីទំហំ 6.48 លានហិកតា សម្រាប់វិស័យកសិកម្ម រុក្ខកម្ម និងរុករករ៉ែ នៅពាសពេញពិភពលោក ចាប់ពីឆ្នាំ 2011 ដល់ឆ្នាំ 2020។ តួលេខនេះ ខ្ពស់ជាងឆ្ងាយ បើធៀបនឹងផ្ទៃដីសរុបដែលបណ្ដាក្រុមហ៊ុន អង់គ្លេស (1.56 លានហិកតា), អាមេរិក (860,000 ហិកតា) និង ជប៉ុន (420,000 ហិកតា) កំពុងកាន់កាប់។
