នៅក្នុងវីដេអូមួយ បង្ហាញថា ប្រធានាធិបតី អាហ្វហ្គានីស្ថាន លោក Ghani អង្គុយ ក្រាប បួងសួងជាមួយនឹងក្រុមមន្ត្រីនៃវិមានរដ្ឋាភិបាល ដោយមិនខ្ចីចាប់អារម្មណ៍លើសំឡេងផ្ទុះរបស់គ្រាប់រ៉ុក្កែត ដែលកំពុងលាន់កងរំពងនៅជុំវិញខ្លួន។
ប្រធានាធិបតី របស់ អាហ្វហ្គានីស្ថាន លោក Ashraf Ghani កាលពីថ្ងៃទី 20 កក្កដា បានដឹកនាំការបួងសួងមួយនៅក្នុងវិមានប្រធានាធិបតី នៅក្នុងរដ្ឋធានី កាប៊ុល ដើម្បីចាប់ផ្ដើមថ្ងៃបុណ្យ Eid al-Adha របស់សាសនាអ៊ីស្លាម។ នៅក្នុងវីដេអូបង្ហាញថា នៅវេលាម៉ោងប្រហែល 8 ក្នុងគ្រាដែលក្រុមមន្ត្រីកំពុងប្រារព្ធពិធីបួងសួង ក៏ស្រាប់តែមានសំឡេងផ្ទុះមួយយ៉ាងធំ ធ្វើឱ្យមន្ត្រីមួយចំនួនមានការភ្ញាក់ផ្អើល និងភ័យខ្លាច។
បុរសម្នាក់ ស្រឡាំកាំង ក្រោកឈរ និងពិនិត្យមើលទីជុំវិញ ខណៈមនុស្សមួយចំនួន ទំនងជាមានការព្រួយបារម្ភ។ សំឡេងគ្រាប់រ៉ុក្កែត នៅតែបន្តបន្លឺឡើងនៅលើអាកាស ហើយសំឡេងផ្ទុះជាច្រើនក៏បានលាន់ឮគួរឱ្យព្រឺក្បាល។
ក៏ប៉ុន្តែ ប្រធានាធិបតី Ghani នៅតែមិនអើពើ ហើយបន្តដឹកនាំពិធីបួងសួង ចំណែកក្រុមមនុស្សក៏បន្តបួងសួងជាមួយលោក។ បុគ្គលិកសន្តិសុខមួយចំនួន បន្ទាប់មក ក៏បានចាកចេញពីក្រុមរបស់ប្រធានាធិបតី ដើម្បីទៅពិនិត្យស្ថានការណ៍។
ក្នុងវីដេអូ យ៉ាងហោចមានរ៉ុក្កែតចំនួន 3 គ្រាប់ បានផ្ទុះនៅខាងក្រៅវិមានប្រធានាធិបតី ប៉ុន្តែពុំមានអ្នករងរបួសនោះទេ។ ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម Khorasan (Islamic State Khorasan/IS-K) នៅ អាហ្វហ្កានីស្ថាន បានចេញមុខទទួលខុសត្រូវលើការវាយប្រហារដោយរ៉ុក្កែតនេះ។
«ថ្ងៃបុណ្យ Eid ឆ្នាំនេះ ត្រូវបានដាក់ទៅតាមឈ្មោះនៃកងកម្លាំងរបស់ អាហ្វហ្គានីស្ថាន ដើម្បីគោរពដល់ការលះបង់ និងភាពក្លាហានរបស់ពួកគេ ពិសេសនៅក្នុងរយៈពេល 3 ខែកន្លង។ ក្រុម តាលីបង់ មិនមានបំណង ហើយក៏មិនមានគំនិតល្អសម្រាប់សន្តិភាព។ យើងបានបង្ហាញថា យើងមានបំណង មានសុច្ឆន្ទៈ ហើយបានលះបង់ដើម្បីសន្តិភាព» ប្រធានាធិបតី មានប្រសាសន៍ដូច្នេះនៅក្នុងសេចក្ដីថ្លែងការណ៍ចាប់ផ្ដើមពិធីបុណ្យ Eid al-Adha ដែលជាថ្ងៃបុណ្យធំរបស់អ៊ីស្លាមសាសនិក។
ការវាយប្រហារខាងលើ ត្រូវបានធ្វើឡើងក្នុងគ្រាដែលមានការព្រួយបារម្ភខ្លាំងចំពោះអនាគតរបស់ អាហ្វហ្គានីស្ថាន នៅពេលក្រុម តាលីបង់ កំពុងដណ្ដើមគ្រប់គ្រងទឹកដីបានជាបន្តបន្ទាប់ ខណៈដែលសហរដ្ឋអាមេរិក ដកកងទ័ពស្ទើរតែទាំងអស់ចេញពីប្រទេសនេះ ក្រោយសង្គ្រាមអូសបន្លាយអស់រាប់ទសវត្សរ៍។

ប្រធានាធិបតី សហរដ្ឋអាមេរិក លោក Joe Biden កាលពីដើមខែនេះបានឱ្យដឹងថា ផែនការដកទ័ពចេញពី អាហ្វហ្គានីស្ថាន សម្រេចបានជាង 95% ចំណែកទាហានដែលនៅសេសសល់ នឹងត្រូវចាកចេញនៅថ្ងៃទី 31 សីហា៕
ប្រភព៖ CNN
ប្រែសម្រួល៖ បុត្រា



ប្រព័ន្ធអាគុយទាំងនេះ មានផ្ទុកអាគុយចំនួន 6,400 គ្រាប់ ហើយក្នុង 1 គ្រាប់ៗ មានទំហំធំជាងបន្តិច ធៀបនឹងថ្មប្រភេទ AA ដែលគេប្រើក្នុងគ្រួសារ ជាប្រភេទដែលគេប្រើសម្រាប់រថយន្តអគ្គិសនីនាបច្ចុប្បន្ន។ ប្រព័ន្ធអាគុយទាំងអស់ ត្រូវបានបញ្ចុះកំដៅដោយប្រព័ន្ធទូយោទឹក និង glycol ដ៏ស្មុគស្មាញ ព័ទ្ធជុំវិញអាគុយ។
នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ មានអ្នកជំងឺ Covid-19 សរុបចំនួនជាង 192 លាននាក់ ត្រូវបានរកឃើញ ក្នុងនោះមាន 174,960,319 លាននាក់បានជា, 4,133,943 នាក់បានស្លាប់ និងជាង 13,180,557 នាក់ កំពុងព្យាបាល៕

Lee Jae Gun គឺជាកីឡាករទី 2 ហើយ ដែលវិសាខា នាំយកមកក្នុងជើងទី 2 នេះ បន្ទាប់ពីកីឡាករប្រេស៊ីល Cristian Alex ដែលទើបប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ៕





