សាស្ត្រាចារ្យ Paul Elliott មកពីសាលាសុខាភិបាលសាធារណៈ របស់មហាវិទ្យាល័យ Imperial College London និយាយថា៖ «ការរកឃើញបង្ហាញថា វ៉ាក់សាំងចំនួន 2 ដូស បានផ្ដល់ស្រទាប់ការពារបានល្អ នៅចំពោះមុខហានិភ័យនៃការឆ្លងវីរុស»។
ក្រុមហ៊ុន LVMH របស់កំពូលមហាសេដ្ឋី Bernard Arnault កំពុងគ្រប់គ្រងយីហោចំនួន 75 ក្នុងនោះមាន Louis Vuitton, Christian Dior, TAG Heuer, Hublot, Bvlgari និង Tiffany ។ល។
រំលឹកដល់ Bernard Arnault ដែលជាប្រធាន និងជា CEO របស់ក្រុមហ៊ុន LVMH មនុស្សជាច្រើននឹងគិតដល់ភ្លាម អំពីរូបភាពអ្នកជំនួញដែលមានមហិច្ឆតាខ្ពស់ និងខ្លាំងក្លារបស់ប្រទេសបារាំង។ Bernard Arnault តែងតែស្វែងរកស្ទើរគ្រប់មធ្យោបាយដើម្បីសម្រេចបានគោលដៅ និងមិនខ្លាចក្នុងការបញ្ឈប់បុគ្គលិកជាន់ខ្ពស់របស់ខ្លួន។ លោក Bernard Arnault ក៏ល្បីឈ្មោះថាជា កំពូលអ្នកដើរទិញក្រុមហ៊ុនម៉ូដែលល្បីៗផងដែរ។
Bernard Arnault កើតឆ្នាំ 1949 នៅទីក្រុង Roubaix ប្រទេសបារាំង។ ឪពុករបស់លោកគឺជាអ្នកជំនួញ ហើយតាំងពីតូច Bernard Arnault ចូលចិត្តកិច្ចការធ្វើជំនួញខ្លាំងណាស់។
ក្រោយពីបានបញ្ចប់ការសិក្សានៅសាលា Ecole Polytechnique នៃប្រទេសបារាំង កាលពីឆ្នាំ 1971 លោក Bernard បានទៅតាមឪពុកដើម្បីគ្រប់គ្រងក្រុមហ៊ុនសំណង់ស៊ីវិលរបស់គ្រួសារ នៅក្នុងវ័យ 25 ឆ្នាំ។ ក្នុងរយៈពេលខ្លី Bernard បានជួយធ្វើឱ្យក្រុមហ៊ុនរីកចម្រើនយ៉ាងខ្លាំង។ ប៉ុន្តែក្រោយមក លោកក៏បានបញ្ចុះបញ្ចូលឪពុក ក្នុងការលក់ក្រុមហ៊ុននេះ ហើយផ្ដោតទៅលើតែអចលនទ្រព្យ។
ឆ្នាំ 1984 នៅពេលរដ្ឋាភិបាលបារាំង ស្វែងរកអ្នកទិញក្រុមហ៊ុន Boussac (ក្រុមហ៊ុនផលិតខោទឹកនោមក្រដាស និងតម្បាញដែលក្ស័យធន) លោក Bernard ក៏សម្រេចចិត្តទិញភ្លាម ដោយមើលឃើញថា វាជាឱកាសមាស។ Boussac មិនមានតម្លៃប៉ុន្មាននោះទេ ប៉ុន្តែ ប្រការដែលលោក Bernard ចង់បាន នោះគឺក្រុមហ៊ុនច្នៃម៉ូដសម្លៀកបំពាក់ និងគ្រឿងអលង្ការ Christian Dior ដែល Boussac មានភាគហ៊ុននៅក្នុងនោះ។