Author: សឿន សំណាង

  • សម្រាប់​អ្នក​អសមត្ថភាព​បន្ត​ពូជ៖ «តើ​ការបង្ក​កំណើត​ដោយ​​ប្រើ​ឧបករណ៍​វិទ្យាសាស្ត្រ បែប IVF គឺជា​អ្វី?»

    សម្រាប់​អ្នក​អសមត្ថភាព​បន្ត​ពូជ៖ «តើ​ការបង្ក​កំណើត​ដោយ​​ប្រើ​ឧបករណ៍​វិទ្យាសាស្ត្រ បែប IVF គឺជា​អ្វី?»

    ការបង្ក​កំណើត​ក្នុង​មន្ទីរពិសោធន៍ ឬ​ឧបករណ៍​វិទ្យាសាស្ត្រ ដោយ​ប្រើប្រាស់​វិធីសាស្ត្រ IVF ដែល​គេ​អាច​ហៅ​បាន​ថា «ការបង្ក​កំណើត​ដោយ​វិធី​ពាក់កណ្ដាល​វិទ្យាសាស្ត្រ» ច្រើន​ធ្វើឡើង​នៅពេល​ស្ត្រី​មាន​ជំងឺ​ប្រចាំកាយ ឬ​ក្រោយ​ការព្យាបាល​ជំងឺ​ហើយ​នាំឱ្យ​ស្ត្រី​បាត់បង់​សមត្ថភាព​បន្ត​ពូជ ឬមួយ​ស្ត្រី​អស់​រដូវ​នៅពេល​ឈានដល់​វ័យ​ចំណាស់។

    ស្ត្រី​មួយចំនួន​ដែល​ជួប​បញ្ហា​ខាងលើ ប៉ុន្តែ​នៅតែ​ចង់​មាន​ផ្ទៃពោះ​គឺ​ត្រូវ​ជ្រើសរើស​វិធីសាស្ត្រ IVF (In Vitro Fertilization) ដោយ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​បង្ក​កពង​មេជី​វិត​ញី ដើម្បី​ទុក​សម្រាប់​បង្ក​កំណើត​ជាមួយ​មេជី​វិត​ឈ្មោល នៅពេលណា​ដែល​សមស្រប។

    វដ្ត​នៃ​ការបង្ក​កំណើត​ដោយ​វិធីសាស្ត្រ IVF

    វដ្ត​នៃ​ការបង្ក​កំណើត​ដោយ​វិធីសាស្ត្រ IVF ដែល​ចាប់ផ្តើម​ពី​ការបង្ក​កពង​មេជី​វិត​ញី មាន​ដូចខាងក្រោម៖

    1– ពង​មេជី​វិត​ញី​ដែល​ត្រូវបាន​យកមក​បង្កក​ទុក នឹងត្រូវ​យកទៅ​រំលាយ​ឱ្យ​ត្រលប់​ទៅរក​សភាព​ដើម

    2– ពង​ដែល​អ្នកជំនាញ​យល់ថា​អាច​ប្រើ​បាន និង​ត្រូវ​យកទៅ​បង្ក​កំណើត​ជាមួយ​មេជី​វិត​ឈ្មោល

    3– ពង​មេជី​វិត​ញី ក្រោយពី​ត្រូវបាន​រំលាយ​ឱ្យ​ត្រលប់​ទៅរក​សភាព​ដើម ហើយ​បាន​បង្ក​កំណើត​ដោយ​ជោគជ័យ​នឹង​ចាប់ផ្តើម​វិ​វ​ឌ្ឍ​ទៅជា​អំប្រ៊ីយ៉ុង (embryo)

    ​វដ្ដ​របស់​ អំប្រ៊ីយ៉ុង (embryo)

    4– ក្នុងចំណោម​អំប្រ៊ីយ៉ុង​ទាំងអស់​អាចមាន​មួយ​ទៅ​ពីរ ឬ​អាច​បី (សម្រាប់​មនុស្ស​ស្រី​ដែលមាន​អាយុ​ច្រើនជាង 40 ឆ្នាំ) នឹង​ត្រូវបាន​បញ្ចូល​ទៅក្នុង​ស្បូន ដើម្បី​ចាប់ផ្ដើម​ដំណាក់កាល​រីកចម្រើន​ទៅតាម​លក្ខណៈ​ធម្មជាតិ។

  • ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក សម្រាប់​​​ព្រឹក​ថ្ងៃទី 20​ ខែតុលា​ 2021

    ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក សម្រាប់​​​ព្រឹក​ថ្ងៃទី 20​ ខែតុលា​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 19 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 166 នាក់
    – ជាសះស្បើយ​ថ្មី = 270 នាក់
    – ស្លាប់​ថ្មី = 12 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 166 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 135 នាក់
    – អ្នកដំណើរពីបរទេស 31 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 20 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 117,201 នាក់
    – អ្នកជាសះស្បើយ= 111,690 នាក់
    – អ្នកស្លាប់= 2,693 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុបជាង​ = 242,335,600 នាក់
    – អ្នកជា​សះស្បើយ​សរុប​ជាង = 219,683,200 នាក់
    – អ្នកស្លាប់​សរុប​ជាង = 4,928,900 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង​ = 17,723,400 នាក់

  • លោកយាយ​វ័យ 70 ឆ្នាំ​ម្នាក់ ទើបតែ​បាន​ឆ្លងទន្លេ​កូន​ដំបូង ក្រោយពី​បាន​ជួប​វេជ្ជបណ្ឌិត

    លោកយាយ​វ័យ 70 ឆ្នាំ​ម្នាក់ ទើបតែ​បាន​ឆ្លងទន្លេ​កូន​ដំបូង ក្រោយពី​បាន​ជួប​វេជ្ជបណ្ឌិត

    (ឥណ្ឌា)-លោកយាយ​ម្នាក់​ឈ្មោះ Jivunben Rabari បាន​ក្លាយជា​ស្ត្រី​កូនខ្ចី​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​មួយរូប​នៅលើ​ពិភពលោក បន្ទាប់ពី​បាន​ឆ្លងទន្លេ​ក្នុង​វ័យ 70 ឆ្នាំ ដោយ​វិធី​បង្ក​កំណើត​នៅក្នុង​ឧបករណ៍​វិទ្យាសាស្ត្រ ដែល​ហៅថា In Vitro Fertilization។

    លោកយាយ Rabari និង​ស្វាមី Maldhari អាយុ 75 ឆ្នាំ រស់នៅ​ក្នុងភូមិ Mora រដ្ឋ Gujurat រៀបការ​ជាមួយគ្នា​បាន 45 ឆ្នាំ​ហើយ និង​តែងតែ​ចង់បាន​កូន​នឹង​គេ។ រហូតមកដល់​ខែ​នេះ ទើប​ពួកគាត់​បានទទួល​ស្វាគមន៍​កូន​ដំបូង តាមរយៈ​វិធីសាស្ត្រ IVF។

    លោកយាយ Rabari ឱ្យដឹងថា គាត់​មិនមាន​លិខិតស្នាម​បញ្ជាក់​ពី​អាយុ​ផ្ទាល់ខ្លួន ប៉ុន្តែ​អះអាងថា មាន​អាយុ 70 ឆ្នាំ។ ប្រការនេះ​បាន​នាំឱ្យ​លោកយាយ​ក្លាយជា​ស្ត្រី​ម្នាក់​ក្នុងចំណោម​ស្ត្រី​កូនខ្ចី​ដែលមាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​ពិភពលោក។

    «លើកដំបូង ពួកគាត់​បានមក​រក​ខ្ញុំ ខ្ញុំ​ប្រាប់ថា ពួកគាត់​មិនអាច​មានកូន​នៅក្នុង​វ័យ​ចំណាស់​នេះ​ទេ ប៉ុន្តែ​ពួកគាត់​នៅតែ​ចង់​បង្កើតកូន។ ពួកគាត់​និយាយថា សមាជិក​ច្រើន​នាក់​របស់​គ្រួសារ​គាត់​ក៏​ធ្លាប់បាន​ប្រើប្រាស់​វិធីសាស្ត្រ​បង្ក​កំណើត​ក្នុង​ឧបករណ៍​វិទ្យាសាស្ត្រ» វេជ្ជបណ្ឌិត Naresh Bhanushali រៀបរាប់​អំពី​ប្ដី​ប្រពន្ធ​លោកយាយ Rabari និង​បន្ថែមថា៖ «ករណី​ដូច​ប្ដី​ប្រពន្ធ​មួយគូ​នេះ​គឺ​កម្រ​ជួបប្រទះ​ខ្លាំងណាស់»។

    កាលពី​ឆ្នាំ 2019 លោកយាយ​ជនជាតិ​ឥណ្ឌា​ម្នាក់ ឈ្មោះ Mangayamma Yarmati ក៏​ធ្លាប់បាន​ធ្វើឱ្យមាន​ការចាប់​អារម្មណ៍​ផងដែរ ព្រោះតែ​បង្កើតបាន​កូនស្រី​ពីរ​នាក់​នៅក្នុង​វ័យ 73 ឆ្នាំ ដោយ​ប្រើ​វិធី​ដូចខាងលើ។ ឆ្នាំ 2016 លោកយាយ Daljinder Kaur ដែលជា​ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់​ផ្សេងទៀត ក៏​បង្កើតបាន​កូនប្រុស​ក្នុង​វ័យ 70 ឆ្នាំ ដោយសារ​វិធីសាស្ត្រ In vitro fertilization នេះដែរ។

    ជាធម្មតា ស្ត្រី​ស្ទើរតែ​ទាំងអស់ សុទ្ធតែ​ឆ្លងកាត់​ដំណាក់កាល​អស់​រដូវ ដែល​កើតឡើង​ចាប់ពី​វ័យ​ប្រហែល 50 ឆ្នាំ​ឡើងទៅ ដូច្នេះ ការ​មាន​ផ្ទៃពោះ​តាមបែប​ធម្មជាតិ​ក្នុង​វ័យ 70 ឆ្នាំ​គឺ​ស្ទើរតែ​មិនអាច​ទៅរួច។ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ជឿថា ការប្រើប្រាស់​វិធីសាស្ត្រ​បង្ក​កំណើត​ក្នុង​ឧបករណ៍​វិទ្យាសាស្ត្រ ស្ត្រី​នៅតែ​អាចមាន​ផ្ទៃពោះ​ក្នុងពេល​មាន​វ័យ​ចំណាស់ ឱ្យតែ​ស្បូន​នៅមាន​សុខភាព​ល្អ៕

  • អភិបាល​ក្រុង​ហុងកុង ធ្លាក់​ពីលើ​​ជណ្ដើរ​ ដួល​​បាក់ដៃ

    អភិបាល​ក្រុង​ហុងកុង ធ្លាក់​ពីលើ​​ជណ្ដើរ​ ដួល​​បាក់ដៃ

    ប្រធាន​រដ្ឋបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង លោកស្រី ខា​រី ឡាំ (Carrie Lam) ត្រូវ​ចូល​ពេទ្យ​ព្យាបាល​បន្ទាន់ ដោយ​សារ​តែ​បាន​បាក់ឆ្អឹង​កែងដៃ បន្ទាប់ពី​ដួល ធ្លាក់​ពីលើ​កាំជណ្ដើរ។

    យោងតាម​ប្រកាស​របស់​អាជ្ញាធរ​ហុងកុង លោកស្រី ខា​រី ឡាំ បាន​ដួល និង​ធ្លាក់​ពីលើ​កាំជណ្ដើ​រម​កដី នៅក្នុង​អគារ​រដ្ឋ​កាលពី​ថ្ងៃទី 18 តុលា ដែលនាំឱ្យ​លោកស្រី​ត្រូវ​ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ឃ្វី​ន ម៉ែ​រី (Queen Mary)។

    លោកស្រី ខា​រី ឡាំ រងរបួស​ស្រាល​លើ​ដងខ្លួន ប៉ុន្តែ​បាន​បាក់ឆ្អឹង​កែងដៃ។ វេលា​ម៉ោង​ប្រហែល 9 ព្រឹក ថ្ងៃទី 19 តុលា លោកស្រី​បានបង្ហាញ​ខ្លួន​នៅ​ខាងក្រៅ​មន្ទីរពេទ្យ ឃ្វីន ម៉ែរី ជាមួយនឹង​ដៃ​ត្រូវ​ចង​ព្យួរ​តាមបែប​អ្នក​បាក់ដៃ។

    «ខ្ញុំ​គិតថា របួស​នេះ​នឹងមិន​ប៉ះពាល់​ដល់​ការរស់នៅ ឬ​ការបំពេញ​ការងារ​ប្រចាំថ្ងៃ​របស់លោក​ស្រី» ប្រភពព័ត៌មាន​ពី​អាជ្ញាធរ​ហុងកុង បង្ហើប​ឱ្យដឹង​ដូច្នេះ ប៉ុន្តែ បាន​បន្ថែមថា៖ «ថ្ងៃនេះ លោកស្រី​បាន​សម្រាក ហើយនឹង​ត្រូវ​លុបចោល​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​នានា»។

    អគ្គលេខា​ហុងកុង ច​ន​លី ខា​ឈី​វ (John Lee Ka-chiu) មេដឹកនាំ​កំពូល​លំដាប់​ទី​ពីរ​របស់​ទីក្រុង​ហុងកុង នឹង​បំពេញ​កិច្ច​ការជំនួស​លោកស្រី ខា​រី ឡាំ ជា​បណ្ដោះអាសន្ន ក្នុង​គ្រា​លោកស្រី​សម្រាក​ព្យាបាល​របួស។

    លោក ថុង ឈី​ហ្វា (Tung Chee-hwa) អតីត​អភិបាល​ទីមួយ​នៃ​ទីក្រុង​ហុងកុង កាលពី​ខែ​មុន​ក៏ត្រូវ​ចូល​មន្ទីរពេទ្យ ដើម្បី​វះកាត់​ព្យាបាល​ជំងឺ។ ប៉ុន្តែ មូលហេតុ​លម្អិត​នៃ​ការចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ​របស់លោក មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​​នៅ​ឡើយ៕

  • (វីដេអូ)-អ្នកទោស​កូរ៉េខាងជើង «ហែក​គុក» គេចខ្លួន​បានសម្រេច! អាជ្ញាធរ​ចិន ប្រកាស​ផ្ដល់​រង្វាន់​រាប់ម៉ឺន​ដុល្លារ ដល់​អ្នករាយការណ៍​ពី​ជននេះ

    (វីដេអូ)-អ្នកទោស​កូរ៉េខាងជើង «ហែក​គុក» គេចខ្លួន​បានសម្រេច! អាជ្ញាធរ​ចិន ប្រកាស​ផ្ដល់​រង្វាន់​រាប់ម៉ឺន​ដុល្លារ ដល់​អ្នករាយការណ៍​ពី​ជននេះ

    អាជ្ញាធរ​ចិន ប្រកាស​ប្រគល់​រង្វាន់​ជា​ប្រាក់​ចំនួន 23,000 ដុល្លារ​អាម៉េរិក ដល់​ជន​ណា​ដែល​បានផ្ដល់​ព័ត៌មាន​នាំទៅរក​ការចាប់ខ្លួន Zhu Zianjian ដែលជា​ទណ្ឌិត​ជនជាតិ​កូរ៉េខាងជើង។

    នគរបាល​នៃ​ទីក្រុង​ជី​លីន (Jilin City) នៅ​ភាគ​ឦសាន​ប្រទេស​ចិន កាលពី​ម្សិលមិញ (19 តុលា) បានចេញ​បញ្ជា​តាម​ចាប់ខ្លួន Zhu Xianjian ដែលជា​កម្មករ​អណ្ដូងរ៉ែ​ធ្យូងថ្ម អាយុ 39 ឆ្នាំ មកពី​ខេត្ត ហាំ​យ៉ុង​ខាងជើង នៃ ប្រទេស​កូរ៉េខាងជើង។

    ប្រកាស​របស់​នគរបាល​ក្រុង​ជី​លីន បានឱ្យដឹងថា Zhu មាន​កម្ពស់ 160 ស.ម និង ពាក់អាវ​អ្នកទោស​នៅពេល​រត់​ចេញពី​ពន្ធនាគារ​កាលពី​យប់​ថ្ងៃទី 18 តុលា។ អ្នក​ដែល​បានផ្ដល់​ព័ត៌មាន​នាំទៅរក​ការចាប់ខ្លួន Zhu នឹង​ទទួលបាន​ប្រាក់រង្វាន់ 100,000 យុន (ជាង 23,000 ដុល្លារ​អាម៉េរិក)។

    កាលពី​ឆ្នាំ 2013 Zhu បាន​ឆ្លងដែន​ខុសច្បាប់ ចូលទៅក្នុង​តំបន់​ស្វយ័ត​ជនជាតិ​កូរ៉េ​យ៉ាន​បៀ​ន/Yanbian (ភាសា​ចិន) ឬ យ៉ុ​ន​ប៊ី​យ៉ុ​ន/Yeon Byeon (ភាសា​កូរ៉េ) នៃ​ទឹកដី​ចិន នៅ​តំបន់​ទល់ដែន​ចិន-កូរ៉េខាងជើង។ ក្រោយពី​បាន​ចូលដល់​ទឹកដី​ចិន Zhu ត្រូវបាន​គេ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ 11 ឆ្នាំ និង 3 ខែ ដោយសារតែ​បាន​ប្រព្រឹត្ត​បទល្មើស​មួយចំនួន។

    ក្នុងពេល​ជាប់ពន្ធនាគារ Zhu ទទួល​បានការ​សម្រាល​ទោស​ពីរលើក ក្រោយពី​មានការ​កែប្រែ​ខ្លួន។ គិត​ត្រឹម​អំឡុងពេល​រត់​ពី​ពន្ធនាគារ Zhu នៅសល់​មិន​ដល់​ពីរ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ បាន​រួចខ្លួន​ដោយ​ស្របច្បាប់។

    សកម្មភាព​ដែល​កាមេរ៉ា​ថត​បាន បង្ហាញថា Zhu ឡើងទៅ​លើដំបូល​ឃ្លាំង​នៅ​ជាយ​ពន្ធនាគារ រួច​យក​ខ្សែពួរ​ធ្វើឱ្យ​ខូច​របង​បន្លា​លួស​អគ្គិសនី ហើយ​តោង​ឆ្លងកាត់​របង រត់គេចខ្លួន​បានសម្រេច។

    ករណីនេះ​ទាក់ទាញ​ចំណាប់អារម្មណ៍​ច្រើន​ពី​ក្រុមអ្នកលេង​បណ្ដាញ​សង្គម​ចិន។ អ្នកលេង​ម្នាក់​សន្និដ្ឋានថា Zhu រត់​​ចេញ​ពី​ពន្ធនាគារ​ដោយ​ជោគជ័យ ព្រោះតែ​ក្រុមមន្ត្រី​ពន្ធនាគារ​មិនអាច​ចាក​ចេញទៅ​ដេញចាប់​អ្នកទោស ដោយសារ​បទបញ្ជា​ទាក់ទិន​នឹង​បញ្ហា​ទប់ស្កាត់ COVID-19 នេះ​បើតាម​ប្រកាស​ពី​ពន្ធនាគារ​នៃ​ខេត្ត​គួ​យ​ចូ​វ (Guizhou) និង​ខេត្ត​ក្វាង​ទុង (Guangdong)៕

  • Ronaldo ចាប់ដៃ​ជាមួយ​មហាសេដ្ឋី សិង្ហ​បុរី បើកមុខ​ជំនួញ​ថ្មី​ស្ដីពី​បាល់ទាត់

    Ronaldo ចាប់ដៃ​ជាមួយ​មហាសេដ្ឋី សិង្ហ​បុរី បើកមុខ​ជំនួញ​ថ្មី​ស្ដីពី​បាល់ទាត់

    គម្រោង​រកស៊ី​ដែល​ទាក់ទង​នឹង​បាល់ទាត់ និង​មានការ​ចូលរួម​ពី Ronaldo (CR7) របស់​មហាសេដ្ឋី​សិង្ហ​បុរី នឹង​ផ្ដល់​សេវាកម្ម​កំសាន្ត​តាម​អន​ឡាញ ជួយ​ឱ្យ​អ្នកប្រើប្រាស់​ទទួលបាន​ប​ទ​ពិសោធន៍​ថ្មី​នៅពេល​ចូលរួម​លេង​ហ្គេម​បាល់ទាត់។

    កាលពីពេលថ្មីៗនេះ នៅលើ​ទំព័រ​បណ្ដាញ​សង្គម Instagram ផ្ទាល់ខ្លួន កំពូល​តារាបាល់ទាត់ ជនជាតិ​ព័រទុយហ្កាល់​ លោក​ Cristiano Ronaldo បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​បង្ហាញ​ពី​ការ​ចាប់ដៃ​រវាង​លោក និង​មហាសេដ្ឋី Peter Lim ដែលជា​ម្ចាស់​ក្លឹប​បាល់ទាត់ Valencia ដែល​បច្ចុប្បន្ន កំពុង​ចូលរួម​ប្រកួត​នៅ La Liga ជា​ពានរង្វាន់​លំដាប់​កំពូល​បំផុត​សម្រាប់​បណ្ដា​ក្រុមបាល់ទាត់​នៅ ប្រទេស​អេ​ស្ប៉ា​ញ។

    អ្វីដែល​គួរឱ្យកត់សម្គាល់ នោះ​គឺ កំពូល​តារាបាល់ទាត់រ​បស់​ក្លឹប Manchester United រូបនេះ បាន​បង្ហោះ​រូបថត​ដែល​អម​នឹង​សារ «ដំណឹង​ល្អ​ជិត​មកដល់» ជាមួយនឹង hashtag #WritingTheFutureOfFootball ហើយ​មាន​ទាំង​តំណ​ភ្ជាប់​ទៅកាន់​គេហទំព័រ​របស់ ZujuGP។

    ទស្សនាវដ្ដី Forbes ឱ្យដឹងថា ZujuGP គឺជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​ផ្នែក​បច្ចេកវិទ្យា​ឌីជីថល សម្រាប់តែ​ពិភព​បាល់ទាត់ និង​ត្រូវបាន​បង្កើតឡើង​ដោយ​មហាសេដ្ឋី Peter Lim រួម​នឹង​កូនប្រុស​ឈ្មោះ Kait Lim ក្រោម​ការយល់ព្រម និង​សហការ​ពី Cristiano Ronaldo។

    Cristiano Ronaldo និងមហាសេដ្ឋីសិង្ហបុរី លោក Peter Lim

    ទាក់ទង​នឹង​កិច្ចសហការ​នេះ Ronaldo ឱ្យដឹងថា៖ «ខ្ញុំ​រីករាយ​ណាស់​ដែល​បាន​សហការ​ជាមួយ ZujuGP ពិសេស​គឺ​មិត្ត​យូរ​ឆ្នាំ​របស់ខ្ញុំ Peter Lim។ ខ្ញុំ​បាន​ស្គាល់​គាត់​ច្រើន​ឆ្នាំ ហើយ​ការចូលរួម​ក្នុង​គម្រោង​នេះ ធ្វើឱ្យ​ខ្ញុំ​ពេញចិត្ត​ជាខ្លាំង។ ពិសេស កិច្ចសហការ​នេះ​បង្ហាញថា ជនជាតិ​នៅ​លោកខាងលិច និង​ខាងកើត ពិតជា​អាច​បង្ក​ភាព​សុខដុម​នឹង​គ្នា។ ប្រការនេះ​ធ្វើឱ្យ​ខ្ញុំ​មាន​មោទកភាព​ថែមទៀត»។

    ក្រុមហ៊ុន ZujuGP បានឱ្យដឹងថា ពួកគេ​កំណត់​គោលដៅ​ធ្វើ​ឌី​ជី​ថ​លូ​ប​នីយកម្ម​លើ​បទពិសោធន៍​លេង​ហ្កេ​ម​អន​ឡាញ​សម្រាប់​អ្នកគាំទ្រ ដោយ​ការផ្ដល់​ជម្រើស​ផ្នែក​កំសាន្ត បណ្ដាញ​ផ្ទាល់ខ្លួន និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​នេះ​ក៏​នឹង​កសាង​បណ្ដាញ​សេវាកម្ម​អន​ឡាញ​មួយ​សម្រាប់​ភ្នាក់ងារ​ប្រមាញ់​កីឡាករ​របស់​ក្លឹប​នានា​ក្នុង​ពិភពលោក បណ្ដុះបណ្ដាល និង​ប្រឹក្សា​យោបល់​ដល់​អ្នកលេង តាមរយៈ​ប្រព័ន្ធ​ដែល​គ្រប់គ្រង​ដោយ​បញ្ញា​សិប្បនិម្មិត (AI)។

    ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​នៅ ប្រទេស​សិង្ហ​បុរី នេះ ចាត់ទុក ទ្វីបអាស៊ី ថា​ជា​អនាគត​របស់​ពិភព​បាល់ទាត់ បន្ទាប់ពី ទ្វីបអឺរ៉ុប និង ទ្វីប​អាម៉េរិក។ ពួកគេ​ឱ្យដឹងថា តំបន់​ដែលមាន​ប្រជាជន 60% នៃ​ប្រជាជន​សរុប​របស់​ពិភពលោក មានការ​គាំទ្រ​យ៉ាងខ្លាំង​ក្លា​ដល់​កីឡាបាល់ទាត់។ ដូច្នេះ ចំនួន​អ្នកគាំទ្រ​នឹង​កើនឡើង​ពីមួយថ្ងៃ ទៅមួយថ្ងៃ ដែល​នេះ​នឹង​នាំមក​នូវ​ឱកាស​យ៉ាង​ធំធេង​ដល់​ក្រុមហ៊ុន​អភិវឌ្ឍ​ហ្គេម​អន​ឡាញ និង​សេវាកម្ម​នានា​ដែល​ជាប់ទាក់ទង​នឹង​ការប្រកួត​ពាន​ដណ្ដើម​រង្វាន់​បាល់ទាត់​លំដាប់កំពូលៗនៅលើ​ពិភពលោក។

    បច្ចុប្បន្ន Cristiano Ronaldo កំពុងកាន់​កាប់​តំណែង​លេខ​មួយ​នៅលើ​បណ្ដាញ​សង្គម Instagram ដោយមាន​អ្នក​ចុះឈ្មោះ​តាមដាន​ជាង 357 លាន​នាក់។ អត្ថបទ​ដែល CR7 បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​នេះ ក៏​ទទួល​បានការ​ចុច​ចូលចិត្ត​ជាង 5.3 លាន​លើក រួម​នឹង​ការបញ្ចេញមតិ​ជិត 28,000 លើក។ ជាមួយនឹង​ភាពល្បីល្បាញ និង​ឥទ្ធិពល​ខ្លាំង​នៅក្នុង​វិស័យ​បាល់ទាត់​របស់ Ronaldo តាម​គម្រោង ក្រុមហ៊ុន ZujuGP អាច​សម្រេចបាន​គោលដៅ​ថ្មី​នាពេល​អនាគត។

    ចំណែក​មហាសេដ្ឋី Peter Lim ដែលជា​កំពូល​អ្នកជំនួញ​ជនជាតិ​សិង្ហ​បុរី ក៏​ធ្លាប់ជា​កំពូល​អ្នក​គក់​ជេរ​ភាគហ៊ុន​នៃ​ប្រទេស​នេះ ហើយ​បច្ចុប្បន្ន លោក​កំពុង​វិនិយោគ​ក្នុង​វិស័យ​ជាច្រើន។ កាលពី​ឆ្នាំ 2019 ទស្សនាវដ្ដី Forbes ធ្លាប់​ចាត់​ឈ្មោះ​លោក​ទៅក្នុង​លំដាប់ថ្នាក់​ទី 10 នៃ​តារាង​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​នៅ សិង្ហ​បុរី ដោយមាន​ទ្រព្យ​ចំនួន 2.5 លាន​ដុល្លារ​អាម៉េរិក។ លោក Peter Lim ក៏​ជា​អ្នក​ក្ដោប​ក្ដាប់ Mint Media Sport ដែលជា​ក្រុមហ៊ុន​កាន់កាប់​សិទ្ធិ​គ្រប់គ្រង​រូបភាព​របស់ Cristiano Ronaldo ផងដែរ៕

  • កម្ពុជា​ បាន​នាំចេញ​ទំនិញ​ទៅ​កាន់ ​​ប្រទេស​វៀតណាម​ ច្រើន​ជាង​ឆ្នាំ​​មុន​​​ជិត​ 4 ដង​

    កម្ពុជា​ បាន​នាំចេញ​ទំនិញ​ទៅ​កាន់ ​​ប្រទេស​វៀតណាម​ ច្រើន​ជាង​ឆ្នាំ​​មុន​​​ជិត​ 4 ដង​

    ក្នុង​រយៈ​ពេល​ 9​ ខែ​ដើម​ឆ្នាំ​ ទំនិញ​របស់​ កម្ពុជា​ ដែល​បាន​នាំ​ចូល​ ប្រទេស​វៀតណាម ស្មើ​នឹង​ 3.7​ ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ជិត​ 4 ដង​ ធៀប​នឹង​​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ 2020​ នេះ​បើ​តាម​អគ្គនាយកដ្ឋាន​គយ​។

    ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​​រវាង​ប្រទេស​ទាំង​ពីរ​ សម្រេច​បាន​ 7.2​ ពាន់​លាន​ដុល្លារ​ កើន​ 90.9% ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ 2020​។ ក្នុង​នោះ​ ទំនិញ​របស់​ កម្ពុជា​ ដែល​នាំ​ចូល​ វៀតណាម​ មាន​ចំនួន​​ជាង​ 51% សល់​ពី​នេះ​​គឺជា​ទំនិញ​របស់​ វៀត​ណាម​ នាំ​ចូល​ កម្ពុជា​ ដែល​ស្មើ​នឹង​ 3.5​ ពាន់​លាន​ដុល្លារ​ កើន​ 16.1% ធៀប​នឹង​អំឡុង​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ 2020​។

    កសិផល​សំខាន់​ពីរ​មុខ​ដែល​ វៀតណាម​ នាំ​ចូល​ពី​ កម្ពុជា​ សម្រាប់​​យក​ទៅ​កែច្នៃ​​ដើម្បី​នាំ​ចេញ​ នោះគឺ​គ្រាប់​ស្វាយ​ចន្ទី 1.84​ ពាន់​លាន​ដុល្លារ​ និង​ជ័រ​កៅស៊ូ 961​ លាន​ដុល្លារ​។

    បច្ចុប្បន្ន​ 10/11 នៃ​ក្រុម​ទំនិញ​ដែល​ កម្ពុជា​ នាំ​ចេញ​ទៅ​កាន់​ វៀតណាម​ មាន​កំណើន​ខ្ពស់​ ធៀប​នឹង 9 ខែ​ដើម​ឆ្នាំ​ 2020។ ក្នុង​នោះ​ បន្លែ​ ផ្លែ​ឈើ​កើន​ 61%, គ្រាប់​ស្វាយ​ចន្ទី​កើន​ 595%, សណ្ដែក​សៀង​កើន 548.99%, កៅស៊ូ​កើន​ 391%។ ទន្ទឹម​នឹង​នេះ​ ទំនិញ​​ជា​ឈើ​ និង​ផលិត​ផល​ធ្វើ​អំពី​ឈើ​ ក្រណាត់​ សំណល់អេត​ចាយ​ និង​ទំនិញ​ជា​ច្រើន​មុខ​ផ្សេង​ទៀត​ក៏​មាន​កំណើន​ចាប់​ពី​ 5 ទៅ 300%​ ធៀប​នឹង​អំឡុង​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​ 2020។

    ក្នុង​ចំណោម​ប្រភេទ​ផ្លែឈើ​ដែល​ កម្ពុជា​ នាំ​ចេញ​ទៅ​ វៀតណាម គេឃើញ​ថា ចេក ក្រូច​ថ្លុង​ និង​ផ្លែ​ស្វាយ​ កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អតិថិជន​នៅ​ វៀតណាម។ ចំពោះ​ទំនិញ​ជា​ស្បៀង​អាហារ​ ដូចជា ស្រូវ​ និង​ដំឡូង​មី​ ក៏កំពុង​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ វៀតណាម​ ច្រើន​ផងដែរ​ ក្នុង​នោះ​ ស្រូវ​ 2.52​ លាន​តោន​ និង​ដំឡូង​មី​ 815,872​ តោន​។

    យោង​តាម​ក្រសួងកសិកម្ម​ ​រុក្ខាប្រមាញ់​ និង​នេសាទ​ ក្នុង​អំឡុង​ 9 ខែ​ដើម​ឆ្នាំ​នេះ​ កម្ពុជា​ បាន​នាំ​ចេញ​កសិផល​ទៅ​កាន់​ប្រទេស និង​ដែន​ដី​​ចំនួន​ 90 នៅ​លើ​ពិភពលោក​ ស្មើ​នឹង​ 5.93​ លាន​តោន​។ ក្នុង​នោះ​ កសិផល​ដែល​នាំ​ចេញ​ទៅ ប្រទេស​វៀតណាម​ មាន​បរិមាណ​ច្រើន​ជាង​គេ​ គឺ​ស្មើ​នឹង​ 64.11%, ប្រទេស​ថៃ​ 21.49%, ប្រទេស​ចិន​ 9.69%​ និង​ប្រទេស​ដទៃ​ទៀត​សរុប​ស្មើ​នឹង​ 4.71%​៕

  • ស្ថិតិស្ដីពីករណី COVID-19 នៅកម្ពុជា និងពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ 19 ខែ​តុលា​ ឆ្នាំ​ 2021

    ស្ថិតិស្ដីពីករណី COVID-19 នៅកម្ពុជា និងពិភពលោក គិត​ត្រឹម​ព្រឹក​ថ្ងៃទី​ 19 ខែ​តុលា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 18 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 175 នាក់
    – ជាសះស្បើយ​ថ្មី = 271 នាក់
    – ស្លាប់​ថ្មី = 19 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 175 នាក់ មាន៖

    – ករណីឆ្លងសហគមន៍ 141 នាក់
    – អ្នកដំណើរពីបរទេស 34 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 19 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 117,035 នាក់
    – អ្នកជាសះស្បើយ= 111,420 នាក់
    – អ្នកស្លាប់= 2,681 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុបជាង​ = 241,893,800 នាក់
    – អ្នកជា​សះស្បើយ​សរុប​ជាង = 219,241,400 នាក់
    – អ្នកស្លាប់​សរុប​ជាង = 4,920,600 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង​ = 17,731,600 នាក់

  • «ឪពុកម្ដាយ​នឹងត្រូវ​ទទួលពិន័យ បើ​សិន​​កូន​របស់​ពួកគេ​ប្រព្រឹត្ត​កំហុសឆ្គង»! សភា​ចិន នឹងធ្វើ​ការអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ

    «ឪពុកម្ដាយ​នឹងត្រូវ​ទទួលពិន័យ បើ​សិន​​កូន​របស់​ពួកគេ​ប្រព្រឹត្ត​កំហុសឆ្គង»! សភា​ចិន នឹងធ្វើ​ការអនុម័ត​លើ​សេចក្ដីព្រាងច្បាប់​ថ្មី​នេះ

    សភា​នៃ​ប្រទេស​ចិន នឹងធ្វើ​ការពិនិត្យ អនុម័ត​លើ​សេចក្ដីព្រាងច្បាប់​មួយ​ដែល​ចែងថា បើសិនជា​ក្មេង​ម្នាក់​បង្កហេតុ​ធ្ងន់ធ្ងរ ឬ​ប្រព្រឹត្ត​បទល្មើស នោះ​អាណាព្យាបាល​របស់​ពួកគេ​នឹងត្រូវ​ទទួលពិន័យ។

    សារព័ត៌មាន Reuters បាន​រាយការណ៍​ថា នៅក្នុង​សេចក្ដីព្រាងច្បាប់​របស់ ប្រទេស​ចិន ស្ដីពី​ការជំរុញ​ការអប់រំ​គ្រួសារ​នេះ អាណាព្យាបាល​ដែល​នឹង​ត្រូវបាន​ស្ដីបន្ទោស ក៏​នឹង​ត្រូវឱ្យ​អនុវត្ត​កម្មវិធី​ណែនាំ អប់រំ​នៅក្នុង​ផ្ទះ បើសិន​រដ្ឋអាជ្ញា​រកឃើញ​ថា ក្មេង​ដែល​ស្ថិតក្រោម​អាណាព្យាបាល​របស់​ពួកគេ បាន​ប្រព្រឹត្ត​អំពី​ខុសឆ្គង ឬ​ល្មើសច្បាប់។

    លោក Zang Tiewei អ្នកនាំពាក្យ​របស់​គណៈ​កម្ម​ការទទួល​បន្ទុក​លើ​បញ្ហាបង្កើត​ច្បាប់​របស់​សភា បាន​បកស្រាយ​ថា៖ «មាន​កត្តា​ជាច្រើន​បណ្ដាលឱ្យ​ក្មេង​ជំទង់​មាន​ឥរិយាបថ​ខុសឆ្គង ក្នុងនោះ កង្វះ​ការអប់រំ​នៅក្នុង​គ្រួសារ ឬ​ការអប់រំ​មិន​សមស្រប​គឺជា​មូលហេតុ​ចម្បង»។

    សេចក្ដីព្រាងច្បាប់​នេះ​ក៏​អំពាវនាវ​ដល់​ស្រទាប់​ឪពុកម្ដាយ និង​អាណាព្យាបាល រៀបចំ​ពេលវេលា​ដើម្បីឱ្យកូនៗរបស់​ពួកគេ​បាន​សម្រាក សប្បាយរីករាយ និង​ហាត់ប្រាណ​ផងដែរ។ គណៈកម្មការ​ខាងលើ​នឹង​ពិនិត្យ​លើ​បញ្ហា​នេះ​នៅក្នុង​កិច្ចប្រជុំ​នា​សប្ដាហ៍​នេះ។

    ក្នុង​ឆ្នាំ 2021 រដ្ឋាភិបាល​ប្រទេស​ចិន បាន​ដាក់ចេញ​វិធានការ​តឹងរ៉ឹង​ជាច្រើន​ទាក់ទិន​នឹង​ក្មេង​ជំទង់ និង​យុវវ័យ តាំងពី​ការកំណត់​ពេលវេលា​នៃ​ការលេង​ហ្គេម​អន​ឡាញ ការហាម​បង្រៀន​ក្រៅ​ម៉ោង​រដ្ឋ រហូតដល់​ការ​រឹតបន្តឹង​លើ​និន្នាការ​គាំទ្រ​តារា​សំណព្វ (idol) របស់​យុវវ័យ​ផងដែរ៕

  • សារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងសភាពការណ៍រួមក្នុងពេលបច្ចុប្បន្ន នៃជំងឺ COVID-19 និងដំណើរឆ្ពោះទៅរកការបើកប្រទេសឡើងវិញ

    សារសំឡេងរបស់ សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងសភាពការណ៍រួមក្នុងពេលបច្ចុប្បន្ន នៃជំងឺ COVID-19 និងដំណើរឆ្ពោះទៅរកការបើកប្រទេសឡើងវិញ

    នៅក្នុង​សារ​សំឡេង​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​សង្កត់ធ្ងន់ថា ការចាក់​វ៉ាក់សាំង​នៅតែ​ជា​មូលដ្ឋានគ្រឹះ​នៃ​ការកាត់បន្ថយ​អត្រា​នៃ​ការឆ្លង​វីរុស COVID-19។

    ទន្ទឹមនឹងនេះ សម្ដេច បាន​បញ្ជាក់ថា ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ COVID-19 នៅ កម្ពុជា ភាគច្រើន​បណ្ដាលមកពី​មិនបាន​ចាក់​វ៉ាក់សាំង និង​មាន​ជំងឺ​ផ្ទាល់ខ្លួន​ស្រាប់។

    https://www.youtube.com/watch?v=7tt9LRxV11o&t=222s

    គិត​ត្រឹម​ថ្ងៃទី18 តុលា កំណើន​អត្រា​ចាក់​វ៉ាក់សាំង​បង្ការ COVID-19 នៅ​កម្ពុជា មាន​ចំនួន 99.54% ធៀប​នឹង​ចំនួន​ប្រជាជន​គោលដៅ 10 លាន​នាក់  និង​លើ​កុមារ-ក្មេង​ជំទង់​អាយុ​ពី 12 ឆ្នាំ ទៅ​ក្រោម 18 ឆ្នាំ មាន​ចំនួន 90.33% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ 1,966,931 នាក់ និង​លើ​កុមារ​អាយុ​ពី 6 ឆ្នាំ ដល់​ក្រោម 12 ឆ្នាំ មាន​ចំនួន 99.04% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ 1,897,382 នាក់។