Author: សឿន សំណាង

  • រាជរដ្ឋាភិបាល​មិនទាន់មាន​​គោល​ការណ៍​​អនុញ្ញាតឱ្យ​​រៀប​​អាពាហ៍​ពិពាហ៍​​ឡើង​វិញ​​នៅ​ឡើយ

    រាជរដ្ឋាភិបាល​មិនទាន់មាន​​គោល​ការណ៍​​អនុញ្ញាតឱ្យ​​រៀប​​អាពាហ៍​ពិពាហ៍​​ឡើង​វិញ​​នៅ​ឡើយ

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា នៅ​រសៀល​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 នេះ បាន​បញ្ជាក់ថា រដ្ឋាភិបាល​មិនទាន់មាន​គោលការណ៍​អ្វី​ក្នុងការ​អនុញ្ញាត​ឱ្យមាន​ការរៀប​អាពាហ៍ពិពាហ៍​ជា​ឡើងវិញ​នៅឡើយ ខណៈដែល​មានការ​ចែក​ចាយ​សារ​សំឡេង​របស់ សម្ដេច ដែលមាន​ខ្លឹមសារ​ទាក់ទង​នឹង​ការអនុញ្ញាតឱ្យ​រៀបការ​ឡើងវិញ។

    សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា សារ​ជា​សំឡេង​របស់ សម្ដេច ដែល​ត្រូវបាន​ចែករំលែក​ត​គ្នា​តាម​បណ្ដាញ​សង្គម​នៅថ្ងៃនេះ គឺជា​សារ​សំឡេង​ចាស់​កាលពី​ឆ្នាំ 2020។

    គួរ​បញ្ជាក់ថា នៅថ្ងៃនេះ​មានការ​ចែករំលែក​ត​គ្នា​នូវ​សារ​សំឡេង​ចាស់​មួយ​របស់ ប្រមុខ​រដ្ឋាភិបាល ដែល​ប្រកាសថា​នឹង​អនុញ្ញាត​ឱ្យមាន​ការរៀប​ចំ​អា​ពា​ហ៍​ពិ​ពារ​ណ៍​ឡើងវិញ​ក្នុង​រដូវរំហើយ​ឆ្នាំនេះ។ សារ​សំឡេង​នេះ ត្រូវបាន​ផ្សាយ​នៅក្នុងពេល សម្ដេច ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍ COVID-19 3 វិច្ឆិកា ឆ្នាំ 2020៕

  • (វីដេអូ)-ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​នៅ ប្រទេស​ចិន ធ្វើឱ្យ​កក្រើក​ទីក្រុង សេន​យ៉ាង

    (វីដេអូ)-ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​នៅ ប្រទេស​ចិន ធ្វើឱ្យ​កក្រើក​ទីក្រុង សេន​យ៉ាង

    ហេតុការណ៍​ផ្ទុះ​ដ៏​ធំ​មួយ​ដែល​គេ​សង្ស័យថា បណ្ដាលមកពី​ធុង​ហ្គាស នៅក្នុង ទីក្រុង​សេន​យ៉ាង (Shenyang) ប្រទេស​ចិន កាលពី​ព្រឹក​មិញ​នេះ បាន​បង្កឱ្យមាន​អ្នកស្លាប់ និង​របួស​ច្រើន​នាក់ ព្រមទាំង​បាន​បំផ្លាញ​អគារ និង​យានជំនិះ​ច្រើន​គ្រឿង​ផងដែរ។

    ករណីនេះ​កើតឡើង​នៅក្នុង តំបន់​សេន​យ៉ាង ជាទី​ក្រុង​រដ្ឋបាល​រប​ស់ ខេត្ត​លាវ​នី​ង (Liaoning) ភាគ​ឦសាន​នៃ ប្រទេស​ចិន នៅវេលា​ម៉ោង​ប្រហែល 8 និង 20 នាទី ព្រឹក (ម៉ោង 7 និង 20 នាទី នៅ ភ្នំពេញ) បណ្ដាលឱ្យ​ផ្នែក​ខាងមុខ​នៃ​អគារ​មួយ​ខ្នង​ត្រូវ​ក្លាយជា​គំនរ​បាក់បែក។ ព័ត៌មាន​បឋម​ឱ្យដឹងថា យ៉ាងហោចណាស់​ក៏មាន​មនុស្ស​ស្លាប់ 3 នាក់ និង​ជាង 30 នាក់​រងរបួស។

    ក្រោយ​ហេតុការណ៍​កើតឡើង​ភ្លាម កងកម្លាំង​ពន្លត់​អគ្គិភ័យ​ចំនួន 110 នាក់ រួម​នឹង​រថយន្ត​បាញ់​ទឹក​សរុប 25 គ្រឿង ត្រូវបាន​បញ្ជូន​ទៅដល់​កន្លែងកើតហេតុ។

    ក្រុម​សមត្ថកិច្ច​បានចាប់ផ្ដើម​ជម្លៀស​មនុស្ស​នៅក្បែរ​ទីតាំង​កើតហេតុ។ ស្ត្រី​ម្នាក់​ដែលមាន​ទីលំនៅ​ក្បែរ​នោះបាន​និយាយថា កញ្ចក់​បង្ហួ​ច​ផ្ទះ​របស់គាត់​ត្រូវ​បែកខ្ទេច​ខ្ទី​ដោយសារ​ការផ្ទុះ​នេះ។

    កាលពី​ខែមិថុនា​កន្លងទៅ មាន​ករណី​ផ្ទុះ​បំពង់​បង្ហូរ​ហ្គាស​មួយ​នៅ​តំបន់​ប្រជុំជន​នៃ ខេត្ត​ហ៊ូ​ប៉ី (Hubei) ភាគ​កណ្ដាល​ប្រទេស​ចិន បណ្ដាលឱ្យ​មនុស្ស​ចំនួន 25 នាក់​បាត់​បង់ជីវិត និង​ជាង 100 នាក់​រងរបួស។ មនុស្ស 8 នាក់ ក្នុងនោះ​ក៏មាន​ទាំង​អគ្គនាយក​ក្រុមហ៊ុន​គ្រប់គ្រង​ប្រព័ន្ធ​បំពង់​បង្ហូរ​ហ្គាស ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​ក្រុមមន្ត្រី​រកឃើញថា វិធាន​ការធានា​សុវត្ថិ​ភាពមិន​ត្រូវបាន​អនុវត្ត​ត្រឹមត្រូវ៕

  • កូន​រោងចក្រ​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​​ដ៏​តូច​មួយគ្រឿង​របស់​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​នេះ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ 1,000 គ្រួ

    កូន​រោងចក្រ​ប្រតិកម្ម​នុយ​ក្លេ​អែរ​ចល័ត​​ដ៏​តូច​មួយគ្រឿង​របស់​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​នេះ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ 1,000 គ្រួ

    (សហរដ្ឋ​អាម៉េរិក)-ក្រុមហ៊ុន Radiant កំពុង​ប្រមូល​ទុនវិនិយោគ​ដើម្បី​អភិវឌ្ឍ​គំរូ​រោងចក្រ​ប្រតិកម្ម​នុយ​ក្លេ​អែរ (រ៉េ​អា​ក់ទ័រ) ចល័ត​ខ្នាតតូច​ដែល​អាច​ផលិត​អគ្គិសនី​បាន​មួយ​ម៉េ​ហ្គា​វ៉ា​ត់ ដោយ​ចំណាយ​ថវិកា​ទាប។

    យោងតាម Radiant កូន​រោងចក្រ​ប្រតិកម្ម​របស់​ពួកគេ​អាចដាក់​ក្នុង​កុងតឺន័រ​ដឹកទំនិញ អាច​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ​ចំនួន 1,000 គ្រួ និង​ប្រើប្រាស់ អេ​ល្យូ​ម ជំនួស​ឱ្យ​ទឹក​ដើម្បី​បញ្ចុះ​កម្ដៅ។ Radiant ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុម​អតីត​វិស្វករ​មកពី​ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី Elon Musk។ ពួកគេ​និយាយថា គំរូ​កូន រ៉េ​អា​ក់ទ័រ ប្រើប្រាស់​សម្រាប់​ការផ្គត់ផ្គង់​ថាមពល​ដល់​តំបន់​អាណានិគម​លើ​ពិភព​ព្រះ​អង្គារ​ដែល​កំពុង​គេ​កំពុង​អភិវឌ្ឍ នឹងមាន​ឥទ្ធិពល និង​ប្រយោជន៍​ធំធេង​ជាង នៅពេល​ប្រើប្រាស់​នៅលើ​ផែនដី។

    Radiant ទាក់ទាញ​ប្រភព​ទុនវិនិយោគ​បាន​ចំនួន 1.2 លាន​ដុល្លារ​អាម៉េរិក សម្រាប់​បន្ត​អភិវឌ្ឍ​រោងចក្រ​ប្រតិ​កម្មនេះ។ គំរូ​កូន​រោងចក្រ​របស់ Radiant ត្រូវបាន​រចនា​ជាពិសេស​សម្រាប់​សម្រួល​ដ​ល់​ការ​ចល័ត ដាក់​ដំណើរការ​ឆាប់រហ័ស និង​មាន​ប្រសិទ្ធ​នៅ​គ្រប់​ទីកន្លែង។ គោលដៅ​របស់​ក្រុមហ៊ុន​គឺ​សហគមន៍​ដែល​ស្ថិតនៅក្នុង​តំបន់​ដាច់ស្រយាល និង​តំបន់​ដែល​ប្រឈម​នឹង​គ្រោះធម្មជាតិ​ញឹកញាប់។

    ការ​បញ្ចេញ​ឧស្ម័ន​ពុល​របស់​រោង​ចក្រ​ថាម​ពល​នុយក្លេអែរ​បុរាណ

    កងទ័ព​ក៏​ជា​អតិថិជន​គោលដៅ​ចម្បង​របស់​ក្រុមហ៊ុន Radiant។ រចនា​រូបរាង​របស់​កូន​រោងចក្រ​នេះ មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ពុល​ពី​បណ្ដា​រោងចក្រ​អគ្គិសនី​ដែល​ប្រើ​ថាមពល​ពី​ប្រេងម៉ាស៊ូត​ដូច​បច្ចុប្បន្ន​នោះទេ តែ​វា​ក៏​កាត់បន្ថយ​តម្រូវ​ការចាក់​ប្រេង​ជាប្រចាំ​ផងដែរ។

    ក្រុមហ៊ុន Radiant ឱ្យដឹងថា វត្ថុ​ធាតុ​ប្រើ​សម្រាប់​កូន​រោងចក្រ ឬ រ៉េ​អា​ក់ទ័រ នេះ អាច​អាចជួយ​ឱ្យ​វា​ស៊ូទ្រាំ​ជាមួយ​សីតុណ្ហភាព​ខ្ពស់ជាង ធៀប​នឹង​វត្ថុ​ធាតុ​នុយ​ក្លេ​អែរ​បុរាណ។ ការប្រើប្រាស់ អេ​ល្យូ​ម ដើម្បី​បញ្ចុះ​កម្ដៅ ក៏​ជួយ​កាត់បន្ថយ​កម្រិត​នៃ​ការ​សឹក​រេច​រិល បាតុភូត​ពុះកញ្ជ្រោល និង​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​ផងដែរ។

    ក្រុមហ៊ុន Radiant បានទទួល​ប័ណ្ណ​ប៉ាតង់​ពី​អាជ្ញាធរ​រួចហើយ។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន​ដើម្បី​បង្ហើយ​គំរូ​កូន​រោងចក្រ​នេះ៕

  • ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក សម្រាប់​​​ព្រឹក​ថ្ងៃទី 21​ ខែតុលា​ ឆ្នាំ​ 2021

    ស្ថិតិ​ស្ដីពី​ករណី​ COVID-19 នៅ​កម្ពុជា​ និង​ពិភពលោក សម្រាប់​​​ព្រឹក​ថ្ងៃទី 21​ ខែតុលា​ ឆ្នាំ​ 2021

    តួលេខ COVID-19 ថ្មី នៅ កម្ពុជា ក្នុងអំឡុង 24 ម៉ោង នៃ​ថ្ងៃទី 20 តុលា 2021 រួមមាន៖

    – ឆ្លង​ថ្មី = 151 នាក់
    – ជាសះស្បើយ​ថ្មី = 366 នាក់
    – ស្លាប់​ថ្មី = 11 នាក់។

    ក្នុងចំណោម​​អ្នក​ឆ្លង​ថ្មី​ទាំង 151 នាក់ (7 នាក់ មិនបានចាក់វ៉ាក់សាំង) រួម​មាន៖

    – ករណីឆ្លងសហគមន៍ 130 នាក់
    – អ្នកដំណើរពីបរទេស 21 នាក់

    គិត​ត្រឹម​ព្រឹក​ថ្ងៃទី 21 ខែតុលា ឆ្នាំ 2021 តួលេខ COVID-19 សរុប នៅ កម្ពុជា រួមមាន៖

    – អ្នកឆ្លងសរុប= 117,352 នាក់
    – អ្នកជាសះស្បើយ= 112,056 នាក់
    – អ្នកស្លាប់= 2,704 នាក់

    តួលេខ COVID-19 សរុប​ នៅ​ទូទាំង​ពិភពលោក គិត​មកដល់​ថ្ងៃនេះ រួមមាន៖

    – អ្នក​ឆ្លង​សរុបជាង​ = 242,810,000 នាក់
    – អ្នកជា​សះស្បើយ​សរុប​ជាង = 220,099,200 នាក់
    – អ្នកស្លាប់​សរុប​ជាង = 4,937,660 នាក់
    – អ្នក​​កំពុង​ព្យាបាល​សរុបជាង​ = 17,773,160 នាក់

  • មូលដ្ឋានទ័ព​របស់ អាម៉េរិក ត្រូវ​រង​ការវាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក

    មូលដ្ឋានទ័ព​របស់ អាម៉េរិក ត្រូវ​រង​ការវាយប្រហារ​ពី​យន្តហោះ​គ្មាន​មនុស្ស​បើក

    (ប្រទេស​ស៊ី​រី)-មូលដ្ឋានទ័ព​យុទ្ធសាស្ត្រ al-Tanf ត្រូវបាន​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ដែល​ផ្ទុក​ពេញ​ដោយ​គ្រឿងផ្ទុះ វាយប្រហារ ប៉ុន្តែ​មិនបាន​បណ្ដាលឱ្យមាន​ទាហាន អាម៉េរិក ណា​ម្នាក់​ស្លាប់ ឬ​រងរបួស​នោះទេ។

    មន្ត្រី អាម៉េរិក មួយរូប សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្ងៃនេះ​បានឱ្យដឹងថា មូលដ្ឋានទ័ព al-Tanf គ្រប់គ្រង​ដោយ សហរដ្ឋ​អាម៉េរិក ដែលមាន​ទីតាំងនៅ​ភាគខាងត្បូង​នៃ ប្រទេស​ស៊ី​រី ត្រូវ​រង​ការវាយប្រហារ​ពី «យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) និង​អាវុធ ដោយ​ប្រយោល»។ ប្រភពព័ត៌មាន​ពី​កងសន្តិសុខ​នៃ ប្រទេស​អ៊ីរ៉ាក់ បង្ហើប​ឱ្យដឹងថា ករណី​វាយប្រហារ​នេះ​ប្រើប្រាស់​យន្តហោះ UAV ចំនួន 5 គ្រឿង​ដែល​ផ្ទុក​ពេញ​ដោយ​គ្រឿងផ្ទុះ និង​ត្រូវបាន​បញ្ជា​ពី ទឹកដី​ស៊ី​រី។

    ពុំមាន​ករណី​ស្លាប់ ឬ​រងរបួស​នៅក្នុង​ការវាយប្រហារ​លើ​ក​នេះ ប៉ុន្តែ មន្ត្រី​របស់ អាម៉េរិក ឱ្យដឹងថា គេ​មិនទាន់​ប្រាកដថា ក្រុម​ណា​ជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នេះ​នៅឡើយ។ យ៉ាងនេះ​ក្ដី មូលដ្ឋានទ័ព al-Tanf កន្លងមក​ធ្លាប់ជា​គោលដៅ​នៃ​ការវាយប្រហារ​ដោយ UAV របស់​កងជីវពល​ស្និទ្ធ​នឹង អ៊ីរ៉ង់ ដែល​កំពុង​ឈរជើង​នៅលើ​ទឹកដី ស៊ី​រី។

    សហរដ្ឋ​អាម៉េរិក គ្រប់គ្រង​តំបន់ al-Tanf ចាប់តាំងពី​ក្រុម​យោធា​ស៊ី​រី​ថ្មី (NSA) ដែល​គាំទ្រ​ដោយ អាម៉េរិក ដណ្ដើមបាន​តំបន់​ព្រំដែន​ជាប់​នឹង ប្រទេស​អ៊ីរ៉ាក់ កាលពី​ឆ្នាំ 2016។ មូលដ្ឋានទ័ព​ដែល សហរដ្ឋ​អាម៉េរិក បាន​សាងសង់​នៅទីនេះ​ត្រូវបាន​ចាត់ទុកថា​មាន​សារសំខាន់​ជា​យុទ្ធសាស្ត្រ​ដើម្បីឱ្យ អាម៉េរិក ដណ្ដើមបាន​ឥទ្ធិពល​ក្នុង​តំបន់ ព្រោះតែ​វា​ស្ថិតនៅ​ក្បែរ​តំបន់ត្រីកោណ​រវាង ប្រទេស​ស៊ី​រី ហ្ស៊​កដា​នី និង អ៊ីរ៉ាក់។

    Al-Tanf ក៏​ជាទី​តាំងតែ​មួយគត់​ដែលមាន​វត្តមាន​យោធា​ដ៏​ច្រើន​របស់ អាម៉េរិក ក្នុង ប្រទេស​ស៊ី​រី ដែល​នៅ​ខាងក្រៅ​តំបន់​ភាគ​ខាងជើង​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ Kurd។ អាម៉េរិក ធ្លាប់បាន​ដកទ័ព​ចេញពី​ទីនេះ​កាលពី​ឆ្នាំ 2018 ប៉ុន្តែ ក្រោយមក​ក៏​ត្រលប់​មកវិញ ហើយ​រក្សា​វត្តមាន និង​បង្កើត​តំបន់​កណ្ដាល​ដែលមាន​ទំហំ 50 គីឡូម៉ែត្រ ព័ទ្ធជុំវិញ al-Tanf ដើម្បី​ទប់ស្កាត់​ការប៉ះទង្គិច​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី និង រុស្ស៊ី៕

  • ស្នាដៃ​នៃ​ការ​រចនា​រូបភាព​បែប​ខ្មែរដាក់​លើ​កែវ​កាហ្វេ នាំ​ឱ្យ​កូន​ខ្មែរ​មួយរូប​ទទួល​បានការ​គាំទ្រ​ពី​ហាង​ជាង 5 ពាន់ នៅ កម្ពុជា

    ស្នាដៃ​នៃ​ការ​រចនា​រូបភាព​បែប​ខ្មែរដាក់​លើ​កែវ​កាហ្វេ នាំ​ឱ្យ​កូន​ខ្មែរ​មួយរូប​ទទួល​បានការ​គាំទ្រ​ពី​ហាង​ជាង 5 ពាន់ នៅ កម្ពុជា

    ការចូល​ចិត្ត​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន និង​ការ​រចនា​រូបភាព ម៉ាក​សញ្ញា​តាម​ប្រព័ន្ធ​ឌីជីថល បាន​ជំរុញ​ឱ្យ​កូន​ខ្មែរ​មួយរូប​គឺ លោក ម៉ិ​ល ខន បង្កើតបាន​ក្រុមការងារ​មួយ​ដើម្បី​រចនា​រូបភាព​បែប​សិល្បៈ និង​វប្បធម៌​ខ្មែរ​ប្រកបដោយ​ភាព​ច្នៃប្រឌិត និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន អាជីវកម្ម​នានា​ក្នុង ប្រទេស​កម្ពុជា។

    ក្នុងចំណោម​ច្នៃ​ដៃ ឬ​ផលិតផល​ដែល​បាន​ច្នៃប្រឌិត ដូចជា ការ​រចនា​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ឬ​ស្លាក​សញ្ញា ឡូហ្គោ ជាដើម គេ​ឃើញថា ការ​រចនា​រូបភាព​តាមបែប​ខ្មែរ​នៅលើ​កែវ​កាហ្វេ ទទួលបាន​ការនិយម​ជាពិសេស ពី​ក្រុម​ហ៊​ន សាលារៀន ហាង​កាហ្វេ និង​គម្រោង​របស់​ក្រុមហ៊ុន​ជាច្រើន​ផ្សេងទៀត។

    លោក ម៉ិ​ល ខន ដែល​អ្នកស្រុក​អង្គរបុរី ខេត្ដ​តាកែវ ហើយ​បច្ចុប្បន្ន​រស់នៅក្នុង រាជធានី​ភ្នំពេញ បាន​ប្រាប់​​​​ថា គិត​មកដល់ពេលនេះ ក្រុម​របស់លោក​បានរ​ច​នា​រូបភាព​តាមបែប​សិល្បៈ និង​ជា​ភាសា​ខ្មែរ ដាក់​នៅលើ​កែវ​កាហ្វេ របស់​ហាង​នានា​ជាង 5,000 កន្លែង​រួចហើយ។

    បុរស​រូបនេះ​បន្ថែមថា ជោគជ័យ​នាបច្ចុប្បន្ន​របស់​ក្រុម​លោក ដំបូង​ឡើយ​គឺ​ផ្តើមចេញពី​ការងារ​តិច​តូច ទាក់ទង​នឹង​ការ​រចនា​ម៉ាក​សញ្ញា​ហាង​កាហ្វេ និង ភាព​ច្នៃប្រឌិត​តាម​រចនាបថ​ខ្មែរ​បែប​បុរាណ និង​ទំនើប។ តម្រូវការ​ដ៏​ធំ​នៃ​ទីផ្សារ និង​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន បាន​ជួយ​ឱ្យ​លោក ម៉ិ​ល ខន និង​ក្រុមការងារ ពង្រីក​មុខជំនាញ​ទាំងនេះ​បាន​ធំ​ជាង​មុន ហើយ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន ពិសេស​គឺ​ពី​សំណាក់​ម្ចាស់​ហាង​កាហ្វេ​នានា។

    លោក​ ម៉ិល ខន

    «ការរៀបចំ​រចនា​រូបភាព​នៅលើ​កែវ​កាហ្វេ​នេះ គឺ​ក្នុង​គោលដៅ​ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​ចូលរួម​លើកស្ទួយ ផ្សព្វផ្សាយ​វប្បធម៌ សិល្បៈ និង​ភាសា​ខ្មែរ» នេះ​បើតាម​លោក ម៉ិ​ល ខន។

    នៅ កម្ពុជា គេ​សង្កេតឃើញថា ហាង​កាហ្វេ​លក្ខណៈ​គ្រួសារ រីកដុះដាល​ដូច​ផ្សិត ប៉ុន្តែ​ភាគច្រើន​មិនទាន់មាន​ម៉ាក​យីហោ​ត្រឹមត្រូវ។ លោក ម៉ិ​ល ខន យល់ឃើញថា ហាង​កាហ្វេ​មួយ​ដែលមាន​ម៉ាក​សញ្ញា​ត្រឹមត្រូវ អាចជួយ​រួមចំណែក​ធ្វើឱ្យ​ហាង​កាហ្វេ និង​ផលិតផល​របស់​ម្ចាស់​ហាង ទទួលបាន​ការចាប់អារម្មណ៍​ច្រើនជាង​មុន។

    លោក ម៉ិ​ល ខន បង្ហើប​ឱ្យដឹងថា លោក​ធ្លាប់​ឆ្លងកាត់​បទ​ពិ​សោ​ធ៍​ជាង 10 ឆ្នាំ លើ​ការងារ​ជា​អ្នក​រចនា​ម៉ាក​សញ្ញា​នានា។ លោក​ធ្លាប់​រចនា​ម៉ាក​សញ្ញា​ឱ្យ​សាលារៀន​ជាតិ-អន្តរជាតិ​ជាច្រើន ហើយ​លោក​ក៏​ធ្លាប់បាន​សរសេរ​ផែនការ​គ្រប់គ្រង​ទីផ្សារ​ជាច្រើន​សម្រាប់​សាលា​ឯកជន ទាំង​សាលា​ថ្នាក់ជាតិ និង​សាលា​អន្តរជាតិ​ផងដែរ ក្រោយពី​បានបញ្ចប់​ថ្នាក់​វិញ្ញាបនបត្រ​ជាន់ខ្ពស់​ផ្នែក​គ្រប់គ្រង​ទីផ្សារ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង៕

  • អង់គ្លេស បញ្ជា​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល COVID-19 រាប់សែន​ឈុត ដើម្បី​ត្រៀម​សម្រាប់​រដូវរងា

    អង់គ្លេស បញ្ជា​ទិញ​ថ្នាំ​គ្រាប់​ព្យាបាល COVID-19 រាប់សែន​ឈុត ដើម្បី​ត្រៀម​សម្រាប់​រដូវរងា

    ប្រទេស​អង់គ្លេស បាន​បញ្ជា​ទិញ​ថ្នាំ​ប្រឆាំង​វីរុស ព្យាបាល​ជំងឺ COVID-19 ចំនួន​រាប់សែន​ឈុត ដើម្បី​ត្រៀម​សម្រាប់​រដូវរងា​ខាងមុខ។

    អាជ្ញាធរ​អង់គ្លេស សម្រេចបាន​កិច្ចព្រមព្រៀង​ទិញ​ថ្នាំ molnupiravir ចំនួន 480,000 ឈុត ពី​ក្រុមហ៊ុន អាម៉េរិក Merck។ Molnupiravir គឺជា​ថ្នាំ​ប្រឆាំង​វីរុស ដែល​ត្រូវបាន​បញ្ជាក់ថា អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ និង​ស្លាប់​របស់​អ្នកជំងឺ COVID-19។ កិច្ចព្រមព្រៀង​ទី​ពីរ​គឺ​ថ្នាំ PF-07321332/ritonavir របស់ Pfizer ចំនួន 250,000 ឈុត។ ថ្នាំ ritonavir ផ្សំ​ជាមួយនឹង​ថ្នាំ​គ្រាប់​ប្រឆាំង​វីរុស​មួយ​ប្រភេទ​ទៀង តែង​ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ អេដស៍ (AIDS) ឬ​អ្នក​ផ្ទុក​វីរុស HIV។

    បច្ចុប្បន្ន ពុំទាន់​មាន​ថ្នាំ​ប្រភេទ​ណាមួយ​ដែល​ត្រូវបាន​ស្ថាប័ន​គ្រប់គ្រង​ឱសថ និង​ផលិត​ថែទាំ​សុខភាព (MHRA) របស់ អង់គ្លេស ធ្វើការ​អនុម័ត​នៅឡើយ។ ថ្នាំ PF-07321332/ritonavir របស់ Pfizer ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​ពិសោធន៍​នៅឡើយ ប្រហែលជា​ត្រូវ​រង់ចាំ​រហូតដល់​ដើមឆ្នាំ 2022 ខណៈដែល ថ្នាំ molnupiravir តាម​គម្រោង​នឹងត្រូវ​បាន​ដឹក​ទៅដល់ អង់គ្លេស នៅក្នុង​ខែវិច្ឆិកា។

    ក្រុមមន្ត្រី​អង់គ្លេស បានឱ្យដឹងថា កិច្ចព្រមព្រៀង​ខាងលើនេះ​ត្រូវបាន​ធ្វើឡើង​ដើម្បី​ទប់ទល់​នឹង​រលក​នៃ​ការឆ្លង​រាលដាល​ខ្លាំង​ថ្មី​ដែល​អាច​កើតឡើង​នៅក្នុង​រដូវរងា​ខាងមុខ។

    ក្រុម​អ្នកឯកទេស​ផ្នែក​រោគ​ឆ្លង​នៅ ប្រទេស​អង់គ្លេស បាន​ស្នើឱ្យ​រដ្ឋាភិបាល​រឹតបន្តឹង​សកម្មភាព​មួយចំនួន​របស់​ពលរ​ដ្ឋ​ដើម្បី​ទប់ស្កាត់ COVID-19 នៅពេលដែល​ករណី​ឆ្លង និង​ករណី​ចូល​ពេទ្យ កើនឡើង​ខ្ពស់ រួម​នឹង​ការបង្ហាញ​ខ្លួន​របស់​វីរុស COVID-19 បំប្លែង​ខ្លួន​ថ្មី AY.4.2 ដែលជា «កូនចៅ» របស់ Delta។ ក្រុម​វេជ្ជបណ្ឌិត​បាន​ព្រមាន​ថា ប្រទេស​អង់គ្លេស អាច​ប្រឈម​នឹង «វិបត្តិ​រដូវរងា» បើសិនជា​មិន​ចាត់វិធានការ​ទប់ស្កាត់​ជាមុន។

    គិត​មកដល់​បច្ចុប្បន្ន អង់គ្លេស មាន​អ្នក​ឆ្លង​វីរុស COVID-19 សរុប​ចំនួន​ជិត 8.59 លាន​នាក់ និង​ជាង 139,000 នាក់ បាន​បាត់​បង់ជីវិត។ កាលពី​ម្សិលមិញ ប្រទេស​នេះ​បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​ថ្មី​ចំនួន 49,139 នាក់ និង​ករណី​ស្លាប់​ថ្មី​ចំនួន 179 នាក់។

    រដ្ឋលេខាធិការ​​ក្រសួងសុខាភិបាល​អង់គ្លេស លោក Sajid Javid បាន​ព្រមាន​ថា ចំនួន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​នៅ អង់គ្លេស អាច​ឡើងដល់​ខ្ទង់សែន និង​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ប្រញាប់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង៕

  • រាជរដ្ឋាភិបាល​សម្រេច​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ កំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ

    រាជរដ្ឋាភិបាល​សម្រេច​បន្ត​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ កំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ

    សេចក្ដីសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មាន​ខ្លឹមសារ​ថា «កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នេះ​នឹងត្រូវ​បន្ត​អនុវត្ត សម្រាប់​ជុំ​ទី 7 ដែលមាន​រយៈពេល 03 ខែ​គឺ ខែតុលា ខែវិច្ឆិកា និង​ខែធ្នូ ឆ្នាំ 2021។ ការបើក​ផ្ដល់ប្រាក់​ឧបត្ថម្ភ ត្រូវធ្វើឡើង​ក្នុង​សប្ដាហ៍​ទី 4 នៃ​ខែនីមួយ។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីសម្រេច​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលមាន​ដូចខាងក្រោម៖

  • ខេត្ដ​កំពង់ធំ ផ្អាក​ជា​បណ្ដោះអាសន្ន ការលក់​គ្រឿង​ស្រវឹង និង​ក្លឹប​កម្សាន្ត ខា​រ៉ា​អូខ ឬ​ម៉ាស្សា ជា​បន្តទៀត

    ខេត្ដ​កំពង់ធំ ផ្អាក​ជា​បណ្ដោះអាសន្ន ការលក់​គ្រឿង​ស្រវឹង និង​ក្លឹប​កម្សាន្ត ខា​រ៉ា​អូខ ឬ​ម៉ាស្សា ជា​បន្តទៀត

    (កំពង់ធំ)៖ រដ្ឋបាល​ខេត្ដ​កំពង់ធំ បានចេញ​សេចក្តីសម្រេច​បន្ត​ផ្អាក​ជា​បណ្ដោះអាសន្ន ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ ការជួប​ជុំគ្នា​ពិសា​រគ្រឿង​ស្រវឹង និង​សកម្មភាព​មុខរបរ​ក្លឹប​កម្សាន្ត ខា​រ៉ា​អូខ រង្គសាល ឌី​ស្កូ​តក បៀ​ហ្គា​ឌិន និង​ហាង​​ម៉ាស្សា រយៈពេល 2 សបា្តហ៍​បន្ថែមទៀត រាប់​ចាប់ពី​ថ្ងៃទី 20 ខែតុលា ដល់​ថ្ងៃទី 02 ខែវិច្ឆិកា ឆ្នាំ 2021 ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ COVID-19។

    ទន្ទឹមនឹងនេះ រដ្ឋបាល​ខេត្ដ ក៏​ផ្អាក​ជា​បណ្តោះអាសន្ន​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅតាម​ផ្សារ​ម៉ា​ត ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ អាជីវកម្ម​ផ្នែក​អាហារ-ភេសជ្ជៈ និង​ដេប៉ូ​ចែកចាយ​គ្រឿង​ស្រវឹង​នៅ​ទូទាំង​ខេត្ត​នេះ។

    ជាង​នេះ រដ្ឋបាលខេត្ត​កំពង់ធំ ក៏​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការប្រមូលផ្ដុំ ឬ​ការជួប​ជុំគ្នា​ទទួលទាន​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ និង​ការប្រមូលផ្តុំ ឬ​ការជួប​ជុំគ្នា​ច្រៀង ឬ​រាំ​កម្សាន្ដ​ផងដែរ។

  • 20 ចំណុច​ដែល Ford EcoSport អាច​ផ្តួល​គូប្រកួត​ប្រជែង​បាន

    20 ចំណុច​ដែល Ford EcoSport អាច​ផ្តួល​គូប្រកួត​ប្រជែង​បាន

    ថ្មីៗនេះ​យើង​សង្កេតឃើញថា​ទីផ្សារ​រថយន្ត Mini SUV ឬ Compact SUV កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ឡើង ហើយក៏​មាន​ម៉ូ​ឌែ​ល​រថយន្ត Mini SUV មួយចំនួន​ទើបតែ​លេច​វត្ត​មានមក​ប្រទេស​កម្ពុជា​ដែរ ប៉ុន្តែ Ford EcoSport នៅតែ​ជា​រថយន្ត Mini SUV ដែល​ទទួលបាន​ការគាំទ្រ​ខ្លាំងជាងគេ​ដដែល ដោយសារតែ​រថយន្ត Ford EcoSport មាន​រូបរាង​ដ៍​រឹងមាំ ផាសុកភាព ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​លើសពី​ដៃគូ​ប្រកួតប្រជែង​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល។ ពោលគឺ Ford EcoSport នៅ​ជា​រថយន្ត Mini SUV ដែល​អាចឈរជើង​យ៉ាងរឹងមាំ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដែល​ទទួលបាន​ការទទួល​ស្គាល់ និង​ពេញនិយម​ពី​អតិថិជន​គ្រប់​វ័យ​តែម្តង។ សម្រាប់​អត្ថបទ​នេះដែរ​យើងខ្ញុំ​នឹង​លើកយក​ចំណុច​ពិសេស​ទាំង 20 នៃ​រថយន្ត Ford EcoSport ដែល​អាច​យកឈ្នះ​ដៃគូ​ប្រកួតប្រជែង​បានមក​ចែកជូន​ប្រិយមិត្ត​ទាំងអស់គ្នា។

    1. ទំហំ​នៃ​រថយន្ត មាន​ប្រិយមិត្ត​មួយចំនួន​បាន​និយាយថា រថយន្ដ​នេះ​មើល​ពី​ក្រៅ​ទៅ​ឃើញ​ដូចជា​តូច មិនសូវ​ខ្ពស់​នោះទេ។ តែ​តាមពិតទៅ​មិន​ដូច្នោះ​ទេ សម្រាប់​ទទឹង​រថយន្ត​មាន​ប្រវែង 1765mm ដែល​ប្រវែង​នេះ​គឺ​លើសពី​ដៃគូ​ប្រកួតប្រជែង​បាត់ទៅហើយ រីឯ​បណ្តោយ​នៃ​រថយន្ត​វិញ​គឺមាន​ប្រវែង​រហូតដល់​ទៅ 4325mm ឯណោះ ប៉ុន្តែ​អ្វីដែល​អាច​ទាក់ចិត្ត​អតិថិជន​ខ្លាំង​បំផុត​នោះ​គឺ កម្ពស់​ខ្ពស់​ពី​ដី​នៃ​រថយន្ត​នេះ​រហូតដល់​ទៅ 209mm វា​ពិតជា​ខ្ពស់ជាង​រថយន្ដ Mini SUV ដទៃ​ដែល​តែងតែ​និយាយថា​ខ្ពស់ជាង Ford Ecosport ប៉ុន្តែ​តាមពិត​រថយន្ដ​ដទៃទៀត​មាន​កម្ពស់​ពី​ដី​ត្រឺ​ម​តែ 200mm ឬក៏​ទាប​ជាង​នេះ​ប៉ុណ្ណោះ ហើយ​វា​ក៏​ជា​ចំណុច​មួយ​ល្អ​ខ្លាំង​ក្នុង​ការបើក​បរទាំង​ផ្លូវ​ខេត្ត​គឺ​ខ្ពស់ស្រឡះ​ងាយស្រួល​មើលផ្លូវ​ខាងមុខ និង​នៅក្នុង​ក្រុង​វិញ​ក៏​ស្រួល​ក្នុង​ការចូល​ចត ឬ​ឡើង​ចំណោតខ្ពស់ៗផងដែរ។
    2. ជា​ចំណុច​សំខាន់​ដែល​លោកអ្នក​មិនគួរ​មើលរំលង​នោះ​គឺ កម្លាំង​ម៉ាស៊ីន Ford Ecosport មាន​កម្លាំង​ម៉ាស៊ីន ​ 1.0L ក៏ពិតមែន ប៉ុន្តែ​រថយន្ដ​នេះ​បំពាក់​ជាមួយ​ម៉ាស៊ីន​សាំង​ប្រភេទ EcoBoost ដែលជា​ម៉ាស៊ីន​តែមួយគត់​របស់​ក្រុមហ៊ុន Ford ដែល​ផ្ដល់​កម្លាំង​ខ្លាំង​មែនទែន​គឺអាច​ផលិត​កម្លាំង​សេស​រហូត​ទៅដល់ 125PS និង​កម្លាំង​រមួល 170Nm បើ​ធៀប​ទៅនឹង​ក្រុមហ៊ុន​រថយន្ត​មួយចំនួន​បាន​អះអាងថា​ម៉ាស៊ីន 1.0L របស់​ពួកគាត់​មាន​សភាព​ស្ទុះ​ប៉ុន្តែ​ជាក់ស្តែង​កម្លាំង​សេះ​គឺ​មិនទាន់​ដល់ 100 PS នៅឡើយ​ទេ ហើយ​សម្រាប់​រថយន្ដ​ក្រុមហ៊ុន​ដទៃ​ទម្រាំ​តែ​បាន​កម្លាំង​ 125PS យ៉ាងហោចណាស់​​ក៏​​ម៉ាស៊ីន​ 2.0L 4 ស៊ីឡាំង​ដែរ។ ដូច្នេះ​ការបើកបរ​ក្នុង​ល្បឿន​លឿន​គឺមាន​ភាព​ស្ទុះ និង​រលូន​ប៉ុន្តែ​ចំពោះ​រថយន្ដ​របស់​ក្រុមហ៊ុន​ដទៃ​ដែលមាន​កម្លាំង​ម៉ាស៊ីន1.0Lដូចគ្នានេះ គឺថា​ពេលដែល​ជាន់​ហ្គ៊ែ​រ​ទៅ​គឺ​ស្ទក់ មិន​smoothដូច Ford Ecosport នោះទេ ហើយ​ថែមទាំង​មាន​សម្លេង​រំខាន​ពី​ម៉ាស៊ីន​ទៀត។ មិនតែប៉ុណ្ណោះ Ford EcoSport ថែមទាំង​គិតគូ​ដល់​បរិស្ថាន​ផងដែរ​ដែល​បាន​បំពាក់​មក​ជាមួយនឹង​ប្រព័ន្ធ​កាត់បន្ថយ​ផ្សែង​ពុល (Emissions System) ដែល​វា​ជា​បំពង់​ចម្រោះ​នៅ​លើក​ស៊ី​ម៉ាំ​ង​ដែល​អាច​កាត់បន្ថយ​ផ្សែង​ពុល​ចេញពី​រថយន្ត​ទៅ​បរិស្ថាន។
    3. ជា​ចំណុច​ដ៏​សាមញ្ញ​មួយ​ប៉ុន្តែ​បែរជា​រថយន្ត​ដៃគូ​ប្រកួតប្រជែង​មិនមាន​បំពាក់​ទៅវិញ នោះ​គឺ ផ្លិត​ទឹកអូ​តូ ដែល​វា​នឹង​ដំណើរការ​ពេល​មានទឹក​សាច ឬ​ភ្លៀង។
    4. ចូលមក​ដល់​ការ​រចនា​រូបរាង​ផ្នែក​ខាងក្នុង​ដ៏​មាន​ផាសុកភាព អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ​ដំបូល​ផ្នែក​ខាងលើ​ស្រលះ ធំ បើ​ប្រៀបធៀប​ជាមួយ​រថយន្ដ​ដទៃ​ពេល​យើង​ចូល​មកដល់​ផ្នែក​ខាងក្នុង​គឺ​មិនធំ​ស្រលះ​ដូច​ទៅ​រថយន្ដ Ford Ecosport ទេ គឺ​ដំបូល​ផ្នែក​ខាងលើ​របស់ Ford EcoSport មាន​លក្ខណៈ​ទូលាយ​ស្រឡះ​ល្អ ដែល​ងាយស្រួល​ក្នុងការ​ចេញចូល​រថយន្ត ការបើកបរ​ផ្លូវ​ជិត​ផ្លូវ​ឆ្ងាយ បូករួម​ជាមួយនឹង​តាប​ឡូ​ស្បែក​ធំ​ទូលាយ ធ្វើ​ឲ្យ​អ្នកបើកបរ និង​អ្នក​អមដំណើរ​មាន​ផាសុកភាព និង​មិន​ងាយ​ពុល​ឡាន​នោះទេ។
    5. ការប្រើប្រាស់​ស្បែក​ទន់​បែប​ប្រណិត​នៅលើ​កៅអី ដែលមាន​ជម្រើស 2 ពណ៍​ដូចជា​ពណ៍​ទឹកដោះគោ និង​ពណ៍​ខ្មៅ។ កៅអី​របស់​រថយន្ដ​នេះ​គឺ​ប្រណិត និង​មាន​ផាសុកភាព​មែនទែន។ ចំពោះ​រថយន្ដ​មួយចំនួន​គឺ​កៅអី​របស់គេ​មិន​ធ្វើ​អំពី​ស្បែក​នោះទេ គឺ​ធ្វើ​អំពី​ក្រណាត់​ពូក​ធម្មតា​ដែល​ងាយ​នឹង​ជក់ទឹក ឬ​បែកញើស​ពេល​យើង​បើកបរ​យូរ ហើយ​ធ្វើ​ឲ្យ​មាន​ក្លិន​មិនល្អ​ថែម​ទៀតផង តែ​ដោយឡែក Ford EcoSport កៅអី​ធ្វើឡើង​ពី​ស្បែក​សុទ្ធ​ដែល​ធ្វើ​ឲ្យ​ការបើក​បរមាន​ផាសុកភាព។
    6. តាប​ឡូ​ស្បែក​ដែល​ខុសពី​រថយន្ដ​ដទៃ​ដែល​តាប​ឡូ​ធ្វើឡើង​ពី​ជ័រ​ដែល​ងាយ​នឹង​ប្រេះ​ពេល​ត្រូវ​ថ្ងៃ​ក្ដៅ​ខ្លាំង ដូច្នេះ​ចំពោះ​តាប​ឡូ​ស្បែក​របស់​រថយន្ដ​មួយ​នេះ​លោកអ្នក​អស់​បារ​ម្មណ៍​ជាមួយនឹង​បញ្ហា​ដូច​រថយន្ដ SUV ដទៃ​ដែលមាន​តម្លៃ​ប្រហាក់ប្រហែល​ហើយ។
    7. កញ្ចក់​មើល​ក្រោយ គឺ​ពិសេស​អាច​កាត់​ចំណាំងផ្លាត​បាន ដូច្នេះ​វា​ពិតជា​ជួយ​សម្រួល​ដល់​ការបើកបរ​លោកអ្នក​បាន​ច្រើន​មែនទែន​គឺ​មិន​ចាំង​ភ្នែក​ខ្លាំង​ទោះបីជា​រថយន្ត​ក្រោយ​បើកភ្លើង​ខ្លាំង ឬ​បើកភ្លើង​ហ្វា​ក៏ដោយ ចង់​បញ្ជាក់ថា​ចំណុច​នេះ​ក៏​រថយន្ត​ដៃគូ​ប្រកួតប្រជែង​មិនមាន​បំពាក់​ជូន​ដែរ
    8. ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច (EPAS) លោកអ្នក​ច្បាស់​ជា​ធ្លាប់​បើកបរ​រថយន្ដ​ដែលមាន​ដៃចង្កូត​តឹង និង​ប្រើ​កម្លាំង​ខ្លាំង​ពេល​លោកអ្នក​បើកបរ ប៉ុន្តែ​ដោយសារ Ford Ecosport បំពាក់​ជាមួយ​ច​ង្កូ​ច​បូម​អេ​ឡិច​ត្រូ​និ​ច ដែល​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​បើកបរ​ដែល​ស​ម្រា​ប់​ផ្លូវ​ក្នុង​ក្រុង​វា​មាន​លក្ខណៈ​ងាយស្រួល​បត់បែន ជាពិសេស​សម្រាប់មិត្តៗនារី​តែម្តង រីឯ​ផ្លូវ​ខេត្ត ឬ​បើកបរ​ល្បឿន​លឿន​វា​នឹង​ជួយ​បន្តឹង​ដើម្បី​ឲ្យ​រថយន្ត​មាន​លំនឹង​បន្ថែមទៀត។
    9. អេក្រង់ Touch Screen ទំហំ 8 អ៊ី​ញ​ដែល​ផ្តល់នូវ​រូប​ភាពរស់រវើក​ច្បាស់​ល្អ និង​ងាយស្រួល​ចុច​គឺ​គ្រាន់តែ​យក​ម្រាម​ទៅ​ចុច​អូស ដូច​ទូរស័ព្ទ Smart Phone យើង​អញ្ចឹង ដែល​ខុសពី​រថយន្ត​ដៃគូ​ប្រកួតប្រជែង​គឺ Touch Screen ផ្តល់​រូបភាព​មិន​ច្បាស់ ព្រិលៗ ហើយ​ទាល់តែ​យកដៃ​ទៅ​សង្កត់​ទើប​អាច​ចាប់យក​ចំណុច​ដែល​យើង​ចង់បាន និយាយ​រួម​គឺ​ដូច Touch Screen ទូរស័ព្ទចាស់ៗជំនាន់​មុន​អញ្ចឹង។ ជាពិសេស​នោះ​គឺមាន​បំពាក់​មកជា​មួយ SYNC 3 ជំនាន់​ថ្មី ដែលមាន​មុខងារ Apple CarPlay, Android Auto និង Google Map ហើយ​ងាយស្រួល​ភ្ជាប់​ខ្លាំង​មែនទែន​គ្រាន់តែ​យក​ខ្សែ​សាក​ទូរស័ព្ទ​មក​ដោត​ជាមួយនឹង​រថយន្ត USB នេះ​វា​នឹង​ស្គាល់​ភ្លាម​តែម្តង។
    10. បំពាក់​មកជា​មួយ​កាមេរ៉ា​ដែលមាន​ខ្សែ​គំនូស ពណ៍​ស​រេ​តាម​ចង្កូត និង​អាច​ពង្រីក​បង្រួម​បាន ដែល​ផ្តល់ជូន​នូវ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ដែល​ខុសពី​រថយន្ត​ដៃគូ​ប្រ​កូត​ប្រជែង​ដែល​មិនមាន​ខ្សែ​គំនូស​រេ​តាម​ចង្កូត និង​មិនអាច Zoom បាន​ទៀត រីឯ​រូបភាព​ក៏​មិនសូវ​ច្បាស់​ដែរ
    11. សេន​សឺ​ជុំវិញ​រហូតដល់​ទៅ 8 គ្រាប់​ឯណោះ គឺ 4 ផ្នែក​ខាងមុខ និង 4 ផ្នែក​ខាងក្រោយ ដែល​ក្រុមហ៊ុន​រថយន្ដ​មួយចំនួន​មាន​ត្រឹមតែ 4 គ្រាប់​ប៉ុណ្ណោះ។ ជាពិសេស​នោះ​គឺ​វា​លោត​បង្ហាញ​នៅលើ​អេក្រង់ Touch Screen នេះ​ផ្ទាល់​តែម្តង ដែល​វា​លោត​ចេញ​ជា 3 ពណ៍​គឺ​ពណ៍​បៃតង ទឹកក្រូច និង​ពណ៍​ក្រហម​នៅពេលដែល​ឧបសគ្គ​កាន់តែ​គៀក ដែល​នេះ​ប្រៀបដូចជា​វិញ្ញាណ​អញ្ចឹង គឺ​ខុសពី​រថយន្ត​ដៃគូ​ប្រកួតប្រជែង​គឺ​បាន​ត្រឹម​លោត​នៅលើ​កុង​ទ័​រ ហើយ​ចាប់យក​ឧបសគ្គ និង​បង្ហាញ​ទិន្នន័យ​មិនល្អ​ដូច Ford EcoSport ទេ។
    12. មាន​កន្លែង​ផ្ទុក​សម្ភារៈ​រហូត 25 កន្លែង ដែល​យើង​ឃើញ​សូម្បីតែ​នៅក្រោម​តាប​ឡូ​នេះ​ក៏​អាចដាក់​បាន និង​កន្លែង​ដែល​អតិថិជន​មួយចំនួន​មិនបាន​ដឹង​នោះ​គឺ ក្រោម​កៅអី​អ្នក​អង្គុយ​ផ្នែក​ខាងមុខ​ក៏​អាចដាក់​អីវ៉ាន់​បានដែរ។
    13. ឃ្លុប​ខាងក្រោយ​ធំ​ទូលាយ​អាច​ផ្ទុក​អីវ៉ាន់​បាន​ច្រើន លើសពីនេះទៅទៀត កៅអី​ជួរ​ទី​ពីរ​អាច​បត់​បាន​ផងដែរ ងាយស្រួល​ផ្ទុក​សម្ភារៈ​បាន​កាន់តែច្រើន ដែល​រថយន្ដ​ដទៃ​មាន​ទំហំ​ប៉ុនគ្នា​មិនអាច​បត់​បាន​នោះទេ ម្យ៉ាងទៀត​កន្លែង​ដាក់​សម្ភារៈ​ក៏​មិនធំ​ទូលាយ​ដូច Ford EcoSport ដែរ
    14. ទម្រ​ដាក់​អីវ៉ាន់​ផ្នែក​ខាងក្រោយ​មាន​ភាពរឹងមាំ​អាច​ផ្ទុក​អីវ៉ាន់​បាន​ច្រើន មិន​ដូច​រថយន្ត​ដៃគូ​ប្រកួតប្រជែង​នោះទេ​ដែល​ប្រើប្រាស់​ជា​ប្រភេទ​សាច់​ក្រណាត់​ធម្មតា និង​ទន់​ខ្លាំង មិនអាច​ផ្ទុក​អីវ៉ាន់​បាន។
    15. បំពាក់​ជូន​នូវ​ពោង​សុវត្ថិភាព​ចំនួន 6 គ្រាប់​ដែល​សងខាង​ជា​ប្រភេទ​វាំងនន​វែង​ពីមុខ​ដល់​ក្រោយ ជាក់ស្តែង​វា​មាន​ដល់​ទៅ 8 គ្រាប់​ឯណោះ​តែ​សម្រាប់​ភាសា​បច្ចេកទេស​គឺ​រាប់​តែ 6 ទេ ដែល​សងខាង​ជា​ប្រភេទ​វាំងនន​នេះ​គឺ​រាប់​តែ​ម្ខាង 1 តែ​ដៃគូ​ប្រកួតប្រជែង​រាប់​ម្ខាង 2។
    16. កាន់តែ​ផ្តល់​សុវត្ថិភាព​បន្ថែម​ជូន​ដល់​អតិថិជន​នោះ​គឺ​ស្ទើរ​គ្រប់​ម៉ូ​ឌែ​ល​នៃ​រថយន្ត Ford សុទ្ធតែ​បាន​បំពាក់​មក​ជាមួយនឹង​ដែកថែប​ដែល​បង្កប់​ក្នុង​ទា្វរ (Side Impact Beam Bar) ដែល​អាច​ការពារ​លោក​អ្នក​ពី​ការប៉ះទង្គិចផ្សេងៗបាន​យ៉ាង​ល្អ។
    17. ល្បឿន​នៃ​រថយន្ត​នេះ​វិញ​គឹ​ថា​រថយន្ដ​នេះ​ពិតជា​ស្ទុះ​មែនទែន ដោយ​គ្រាន់តែ​យក​ជើង​គង​ទៅលើ​ហ្គ៊ែ​រ​បន្តិច​ទេ មិនចាំបាច់​ខំ​ជាន់​បង្ខំ។ ដូច្នេះ​វា​ពិតជា​ងាយស្រួល​សម្រាប់​លោកអ្នក​ក្នុងការ​បើកបរ​ផ្លូវ​លាត ជាពិសេស​សម្រាប់​ការ​ជែង ដោយសារ​រថយន្ដ​នេះ​ពិត​ជាមាន​លំនឹង និង​ស្ងាត់​ល្អ។
    18. បន្ថែម​ពីនេះ​ទៅទៀត​រថយន្ដ​នេះ​ក៏មាន​នូវ​ប្រព័ន្ធគ្រប់គ្រង​សីតុណ្ហភាព​ដោយ​ស្វ័យប្រវត្ត ដែល​លោត​ចេញ​ជា​សី​តុ​ណ្ភ​ភាព​អង់​ហ្សា​សេ (OC) ច្បាស់ៗងាយស្រួល​សា​រេ​ដែល​ធ្វើ​ឲ្យ​កាន់​តែមាន​ផាសុកភាព​ពេល​បើកបរ
    19. ប្រព័ន្ធ​ហ្វ្រាំង ABS, EBD និង​ប្រព័ន្ធ​ទប់​លំនឹង​រថយន្ដ​ពេល​បើកបរ​លើផ្លូវ​កោង​រអិល និង​បញ្ចៀស​ការ​ក្រឡាប់
    20. ប្រព័ន្ធ​ទប់​លំនឹង​ពេល​ឡើង​ចំណោត ដែល​ជួយ​ទប់​លំនឹង​រថយន្ត​លោកអ្នក​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឈប់​នៅ​ទី​ខ្ពស់ និង​ចោត ដែល​ទាំងនេះ​សុទ្ធសឹងតែ​ជា​បច្ចេកវិទ្យា​ទំនើប​ដែល​អាចជួយ​សម្រួល​ដល់​ការបើកបរ​របស់លោក​អ្នក។ជា​សរុប​មកវិញ​រថ​យន្ត Ford EcoSport នៅតែ​នាំមុខគេ​ក្នុង​ទីផ្សារ​រថយន្ត Mini SUV ក្នុងប្រទេស​កម្ពុជា​ដោយសារតែ​វា​មាន​ចំណុច​ពិសេស​ទាំង 20 នេះ​លើសពី​រថយន្ត​ដែលជា​ដៃគូ​ប្រកួតប្រជែង ដូច្នេះ​លោកអ្នក​គួរ​ពិចារណា​ជាមួយនឹង​រថយន្ត Ford EcoSport នេះ​ដែលមាន​សមត្ថភាព​លើសគេ ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ដែល​អាចជួយ​សម្រួល​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ​បាន​យ៉ាង​ល្អ។ សម្រាប់​តម្លៃ​វិញ​ត្រឹមតែ​ជាង 2ម៉ឺន​ដុល្លា​តែប៉ុណ្ណោះ សម្រាប់​ការបង់ប្រាក់​អាច​ធ្វើបាន​តាមរយៈ​សាច់ប្រាក់ ឬ​ការបង់​រំលស់​ដែលមាន​អត្រា​ការប្រាក់​ទាប​ជាងគេ​គឺ​លោកអ្នក​អាច​បង់​ប្រចាំខែ​ត្រឹមតែ $197 ក្នុង​មួយខែ ឬ​បង់ប្រាក់​កក់​ដំបូង​ត្រឹមតែ $5,580 តែប៉ុណ្ណោះ​ជាមួយនឹង​លក្ខខណ្ឌ​នៃ​ការបង់​រំលស់ងាយៗ និង​ការអនុម័ត​ឆាប់រហ័ស​ត្រឹមតែ 2-3 ថ្ងៃ​លោកអ្នក​អាច​យក​រថយន្ត​ថ្មី​ទៅប្រើ​ប្រាស់​បាន តាម​តម្រូវការ។ ជាពិសេស​នោះ​គឺ​រថយន្ត​មាននៅ​ក្នុង​ស្តុក​ស្រាប់ ទិញ​ភ្លាម​ទទួលបាន​រថយន្ត​ភ្លាម មិនចាំបាច់​រង់ចាំ​យូរ​ដូច​ក្រុមហ៊ុន​ដទៃ​ដែល​ចាំ​រហូតដល់​ទៅ​ជាង​កន្លះ​ឆ្នាំ ឬមួយ​ឆ្នាំ​នោះទេ។ជាមួយនឹង​ជម្រើស 7 ពណ៍​ដូចជា៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូច​ក្រ​ម៉ៅ និង​ប្រផេះ។ រថយន្ត Ford EcoSport ត្រូវ​បានដាក់​តាំងនៅ​គ្រប់​អគារ​តាំង​បង្ហាញ​រថយន្ត Ford ដូច្នេះ​បើ​លោកអ្នក​ចង់​ជ្រាប​ច្បាស់​បន្ថែម​សូម​អញ្ជើញ​មក​​សាក​សួរ​​ព័​ត៍​មាន​ក៏ដូចជា បើកបរ​សាកល្បង​ជាមួយ​រថយន្ត​នេះ​នៅតាម​បណ្តា​អគារ​តាំង​បង្ហាញ​រថយន្ត Ford គ្រប់​សាខា​ដូច​ខាង​ក្រោម​៖
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 999 773
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 095 939 939
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 935 935
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តសៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 077 666 357
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា​ខេត្តកំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 999 883។