ក្រុមតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋ បានធ្វើសេចក្ដីព្រាងច្បាប់ថ្មីមួយ ដើម្បីអាចផ្ដល់ជំនួសយោធា ដែលមានតម្លៃ 2 ពាន់លានដុល្លារ/ឆ្នាំ ដល់ កោះតៃវ៉ាន់ ក្នុងរយៈពេល 10 ឆ្នាំបន្តបន្ទាប់ ដើម្បីជួយឱ្យកោះនេះមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារខ្លួន។
សេចក្ដីព្រាងច្បាប់ដែលមានឈ្មោះថា «បង្កើនសមត្ថភាពកំញើញដល់តៃវ៉ាន់» ត្រូវបានស្នើឡើងកាលពីម្សិលមិញដោយតំណាងរាស្ត្រ Jim Risch នៃសភាជាន់ខ្ពស់ ដែលជាសមាជិកជាន់ខ្ពស់របស់បក្សសាធារណរដ្ឋ មកពីគណៈកម្មការកិច្ចការបរទេសរបស់ សហរដ្ឋអាម៉េរិក។ សេចក្ដីព្រាងច្បាប់នេះក៏ទទួលបានការគាំទ្រពីតំណាងរាស្ត្រដទៃទៀតរបស់បក្សសាធារណរដ្ឋផងដែរ មានដូចជា Mike Crapo, John Cornyn, Bill Hagerty, Mitt Romney និង Marco Rubio។
បច្ចុប្បន្ន មិនទាន់ដឹងអំពីការយល់ឃើញរបស់ក្រុមតំណាងរាស្ត្រនៃបក្សប្រជាធិបតេយ្យ នៅឡើយ ទាក់ទិននឹងសេចក្ដីព្រាងច្បាប់នេះ ប៉ុន្តែ វាប្រាកដជានឹងបន្ថែមសម្ពាធទៅលើលោក Joe Biden ស្របពេលដែលមានតំណាងរាស្ត្រជាច្រើន បានអំពាវនាវឱ្យបង្កើនទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និង កោះតៃវ៉ាន់។
ប្រទេសចិន តែងតែចាត់ទុក កោះតៃវ៉ាន់ ជាខេត្តមួយរបស់ខ្លួន ដែលរង់ចាំតែការបង្រួបបង្រួមប៉ុណ្ណោះ ហើយថា នឹងប្រើកម្លាំងបាយដើម្បីយកកោះនេះមកវិញ បើសិនជាចាំបាច់។ ថ្មីៗនេះ កងទ័ពចិន បានបង្កើនវត្តមានរបស់ខ្លួននៅលើតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់ កោះតៃវ៉ាន់ និងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំជាបន្តបន្ទាប់ ស្របពេលដែល តៃវ៉ាន់ ក៏កំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមដែលអាចកើតឡើងគ្រប់ពេល ដោយសង្ឃឹមថា សហរដ្ឋអាម៉េរិក នឹងចូលមកជួយការពារកោះនេះ ពីការលុកលុយរបស់ ប្រទេសចិន៕




ប៉ុន្តែ Tesla ក៏ជាមូលបត្រមួយក្នុងចំណោមមូលបត្រដែលត្រូវគេលក់ចោលច្រើនបំផុតនៅ Wall Street។ ដូច្នេះ អ្នកជំនាញមួយចំនួនអះអាងថា ការឡើងថ្លៃរបស់មូលបត្រ Tesla ទំនងជានឹងមិននាំមកនូវលទ្ធផលល្អប៉ុន្មាននោះទេ។
បើសិនអ្នកវិនិយោគទៅលើ Tesla ក្នុងឆ្នាំ 2011 នោះប្រាក់ចំណេញនឹងមានលេខចំនួន 5 ខ្ទង់។ ខ្ទង់វិនិយោគ 1,000 ដុល្លារទៅលើ Tesla ចាប់ពីខែវិច្ឆិកា ឆ្នាំ 2011 ដល់បច្ចុប្បន្ន នឹងមានតម្លៃជាង 204,000 ដុល្លារ ដោយអត្រាផលចំណេញឡើងដល់ជាង 20,000% នៅពេលតម្លៃមូលបត្រកើនពី 5.74 ដុល្លារ ឡើងដល់ 1,229 ដុល្លារ/ហ៊ុន ក្នុងរយៈពេល 10 ឆ្នាំកន្លង៕










