នារសៀលថ្ងៃទី 15 វិច្ឆិកា នេះ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងមួយស្ដីពីការអនុញ្ញាតឱ្យទេសចរអន្តរជាតិ និងអ្នកដំណើរដែលបានចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ ចូលក្នុង កម្ពុជា ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក។
ប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាតពីប្រមុខរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងបញ្ជាក់កាលពីពេលថ្មីៗនេះ ទាក់ទិននឹងការបើកទ្វារទទួលភ្ញៀវទេសចរណ៍ ការអនុញ្ញាតឱ្យប្រារព្ធពិធីជួបជុំធំៗ ក្រោយពីអត្រានៃការឆ្លងរាលដាល COVID-19 នៅក្នុងស្រុក មានការថយចុះទាបខ្លាំង។
ក្រសួងបានបញ្ជាក់ថា ចំពោះអ្នកដំណើរមកដល់ កម្ពុជា ប៉ុន្តែជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង នឹងត្រូវយកសំណាកសម្រាប់ធ្វើតេស្ត និងធ្វើចត្តាឡីស័កដូចមុន។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ដូចមាននៅខាងក្រោម៖




ដោយសារតែវាមានអង្កត់ផ្ចិតធំជាង 140 ម៉ែត្រ ហើយនឹងមកក្បែរផែនដីជាង ½ ធៀបនឹងរយៈចម្ងាយពីផែនដី ទៅព្រះអាទិត្យ ទើបត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជី «អាចម៍ផ្កាយដែលអាចបង្កគ្រោះថ្នាក់»។

តួលេខ COVID-19 សរុប នៅទូទាំងពិភពលោក គិតមកដល់ថ្ងៃនេះ រួមមាន៖



