Author: សឿន សំណាង

  • ​ករណី​ឆ្លងថ្មី​នូវ​ជំងឺ​​កូវីដ​-១៩ នៅ​ កម្ពុជា​ កើន​ឡើង ធៀប​នឹង​​ម្សិល​មិញ

    ​ករណី​ឆ្លងថ្មី​នូវ​ជំងឺ​​កូវីដ​-១៩ នៅ​ កម្ពុជា​ កើន​ឡើង ធៀប​នឹង​​ម្សិល​មិញ

    ក្នុង​រយៈ​ពេល ២៤ ម៉ោង​នៃ​ថ្ងៃទី ២៨ វិច្ឆិកា កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មី ចំនួន​ ២៥ នាក់ទៀត ដែល​តួលេខ​នេះ​​ខ្ពស់​​ជាង​បន្តិច​​ ​បើ​ធៀប​នឹង ២៣ ករណី​ កាលពី​ ២៤​ ម៉ោង​នៃ​ថ្ងៃទី​ ២៧ វិច្ឆិកា។

    គិត​មក​ដល់​ថ្ងៃ​ទី ២៩ វិច្ឆិកា ២០២១​ ស្ថិតិ​នៃ​ករណី​កូវីដ-១៩ ​​នៅ កម្ពុជា រួម​មាន​៖

    នៅ​ទូទាំង​ពិភពលោក ករណី​កូវីដ-១៩ មាន​ដូចខាងក្រោម៖

    -ឆ្លង​ថ្មី ៖ ១២,៣៩៧ នាក់
    -ឆ្លង​សរុប ៖ ២៦១,៧៦៣,៤៦៣ នាក់
    -ស្លាប់​សរុប ៖ ៥,២១៧,៣០៣ នាក់
    -ជាសះស្បើយ​សរុប ៖ ២៣៦,៤២៣,៥៩៤ នាក់
    -កំពុងព្យាបាល​៖ ២០,១២២,៥៦៦ នាក់

     

  • ជប៉ុន ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ស្ទើរតែ​ទាំងអស់​ចំពោះ​អ្នកជំនួញ និង​និស្សិត​បរទេស ដោយសារ អូ​មី​ក្រុន

    ជប៉ុន ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ស្ទើរតែ​ទាំងអស់​ចំពោះ​អ្នកជំនួញ និង​និស្សិត​បរទេស ដោយសារ អូ​មី​ក្រុន

    ថ្ងៃទី ២៩ វិច្ឆិកា​នេះ រដ្ឋាភិបាល​ជប៉ុន បានប្រកាសថា សម្រេច​ផ្អាក​ការផ្ដល់​ទិដ្ឋាការ​ស្ទើរតែ​ទាំងអស់ ចំពោះ​អ្នកជំនួញ និង​និស្សិត​បរទេស ក្នុង​បំណង​ទប់ស្កាត់​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុន (Omicron)។

    ទូរទស្សន៍ NTV បាន​រាយការណ៍​ថា ការសម្រេចចិត្ត​ខាងលើនេះ មានការ​លើកលែង​ចំពោះ​ក្រុមមនុស្ស​ដែល​មក ជប៉ុន បំពេញបេសកកម្ម​ផ្នែក​កិច្ចការ​មនុស្សធម៌។ ចំណែក​សារព័ត៌មាន Kyodo រាយការណ៍​ថា ការផ្អាក​នេះ​នឹងមាន​សុពលភាព​ចាប់ពី​ខែវិច្ឆិកា​នេះ រហូតដល់​មាន​សេចក្ដីសម្រេច​ថ្មី។

    ការសម្រេច​របស់​រដ្ឋា​ភិ​បាលជ​ប៉ុន ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង​របស់ ជប៉ុន (NIID) បាន​បង្កើន​កម្រិត​ប្រកាសអាសន្ន​ខ្ពស់បំផុត​ចំពោះ​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុន។

    កាលពី​ថ្ងៃទី 26 វិច្ឆិកា អង្គការ​សុខភាព​ពិភពលោក (WHO) បាន​កោះប្រជុំ​បន្ទាន់​ពិសេស ដើម្បី​ពិភាក្សា​អំពី​បញ្ហា​វ៉ា​រ្យ៉​ង់ អូ​មី​ក្រុន របស់ វីរុស​កូ​វីដ-១។ WHO បានដាក់​បញ្ចូល អូ​មី​ក្រុន ទៅក្នុង​ប្រភេទ​វីរុស​ដែល​គួរឱ្យ​ព្រួយបារម្ភ។ WHO ប្រកាសថា អូ​មី​ក្រុន មានការ​ប្រែប្រួល​ប្រូតេអ៊ីន​បន្លា​ជាច្រើន​ប្រភេទ ក្នុងនោះ​មាន​មួយចំនួន​គួរឱ្យ​បារម្ភ។ ភ័ស្ដុតាង​ដំបូង​បានឱ្យដឹងថា វ៉ា​រ្យ៉​ង់​ថ្មី​នេះ មាន​សមត្ថភាព​ឆ្លង​រាលដាល់​ខ្លាំង​ជាង​វ៉ា​រ្យ៉​ងផ្សេងៗរបស់ កូ​វីដ-១៩៕

  • ឯកអគ្គរដ្ឋទូត​ឆែក​សន្យា​ជំរុញ​​កិច្ច​សហ​ប្រតិបត្តិ​ការ​​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ជាមួយ កម្ពុជា

    ឯកអគ្គរដ្ឋទូត​ឆែក​សន្យា​ជំរុញ​​កិច្ច​សហ​ប្រតិបត្តិ​ការ​​លើ​វិស័យ​ពាណិជ្ជកម្ម ទេសចរណ៍ ជាមួយ កម្ពុជា

    ឯកអគ្គរដ្ឋទូត​ថ្មី​របស់ ប្រទេស​ឆែក បាន​សន្យាថា នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ ជាមួយ កម្ពុជា បន្ថែមទៀត ក្រោយ​វិ​ប​ត្ត​ជំងឺ​កូ​វីដ-១។

    ឯកឧត្តម ម៉ា​ទីន វែ​វ​រ៉ា (Martin Vavra) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ឆែក ប្រចាំ​កម្ពុជា បាន​ថ្លែង​ដូចខាងលើ​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ដែល​ត្រូវបាន​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី ២៩ វិច្ឆិកា ២០២១ នៅឯ​វិមាន​រដ្ឋសភាជាតិ។

    ប្រទេស​ឆែក បានផ្តល់​ជំនួយ​ទ្វេភាគី​មក កម្ពុជា ជាច្រើន ទាក់ទង​នឹង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ។ សាធារណរដ្ឋ​ឆែក ក៏​នៅតែ​ផ្តល់ជំនួយ​មនុស្សធម៌​មក កម្ពុជា បន្តបន្ទាប់​ទៀត ពិសេស​គឺ​ការផ្ដល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត និង​មន្ត្រីរាជការ​របស់ កម្ពុជា ឱ្យបាន​ទៅ​សិក្សា​នៅ​ប្រទេស​នេះ។ ឆែក បានរួម​ចំណែក​អភិវឌ្ឍន៍​នៅ កម្ពុជា យ៉ាងច្រើន តាំងពី​អតីត​ឆេ​កូ​ស្លូ​វ៉ា​គី រហូតដល់​បច្ចុប្បន្ន។ នេះ​បើតាម សម្ដេច ប្រធាន​សភាជាតិ កម្ពុជា។

  • (វីដេអូ)-គម្រោងសាង់​សង់​​រោងចក្រ​ផលិត​អគ្គិសនី​ប្រើ​ថាមពលព្រះអាទិត្យ​ធំ​បំផុត​នៅ សហរដ្ឋ​អាម៉េរិក

    (វីដេអូ)-គម្រោងសាង់​សង់​​រោងចក្រ​ផលិត​អគ្គិសនី​ប្រើ​ថាមពលព្រះអាទិត្យ​ធំ​បំផុត​នៅ សហរដ្ឋ​អាម៉េរិក

    ក្រុមហ៊ុន Doral Renewable កំពុង​សាងសង់​រោងចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើ​ថាមពលព្រះអាទិត្យ​ខ្នាត​យក្ស​មួយ​នៅក្នុង​រដ្ឋ Indiana នៅលើ​ផ្ទៃដី​ទំហំ ៥,២៦១ ហិកតា។

    រដ្ឋ Indiana នឹង​ក្លាយ​ជាទី​ដែលមាន​រោងចក្រ​ផលិត​អគ្គិសនី​ដែល​ប្រើប្រាស់​ថាមពលព្រះអាទិត្យ​ធំជាងគេ​បង្អស់​នៅ សហរដ្ឋ​អាម៉េរិក នេះ​បើតាម​សារព័ត៌មាន AFP។

    រោងចក្រ​ដែលមាន​ឈ្មោះថា Mammoth Solar នេះ មាន​ទំហំ ៥,២៦១ ហិកតា ដែល​ប្រហាក់ប្រហែល​នឹង​ទីលាន​​បាល់​ឱប​ (American Football) ចំនួន ៩,៨៥០ ឯណោះ។

    ដំណើរការ​សាងសង់​ត្រូវបាន​ចាប់ផ្ដើម​នៅក្នុង​តំបន់​ជនបទ ស្ថិតនៅ​ចន្លោះ​ខណ្ឌ Starke និង Pulaski ដែលមាន​ចម្ងាយ​ពី​ទីក្រុង South Bend ប្រហែល ៨០ គីឡូម៉ែត្រ ទៅ​ទិសនិរតី។

    តាម​គម្រោង រោងចក្រ Mammoth Solar នឹង​ត្រូវបាន​សាងសង់​រួចរាល់​នៅក្នុង​ឆ្នាំ 2024 ដោយមាន​បំពាក់​ផ្ទាំង​ស្រូប​កម្ដៅ​ព្រះអាទិត្យ (ផ្ទាំង​សូ​ឡារ) ចំនួន ២.៨៥ លាន​ផ្ទាំង។ នៅក្នុង​អំឡុង​ពេលនោះ វា​នឹង​ផលិត​អគ្គិសនី​សរុប​បាន ១.៦៥ ជី​ហ្គា​វ៉ា​ត់ (gigawatt) គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់ផ្ទះ​ចំនួន ២៥០,០០០ ខ្នង។

    អគ្គិសនី​ស្ទើរតែ​ទាំងអស់​ដែល​ផលិត​បាន នឹង​ត្រូវបាន​ផ្គត់ផ្គង់​ដល់​បណ្ដា​គ្រួសារ និង​ក្រុមហ៊ុន​ទាំងឡាយ​ដែល​នៅ​ជុំវិញ​គម្រោង​រោងចក្រ​នេះ។ ថាមពល​អគ្គិសនី​ដែល​នៅសល់​នឹង​ត្រូវបាន​បញ្ជូន​ទៅកាន់​តំបន់ផ្សេងៗដែល​ត្រូវការ៕

  • ស្រុក​ល្វាឯម រៀបចំ​ប្រណាំងទូក អបអរសាទរ​ខួប ៣ ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្ខោនខោល ទៅក្នុង​បញ្ជី​របស់ យូណេស្កូ

    ស្រុក​ល្វាឯម រៀបចំ​ប្រណាំងទូក អបអរសាទរ​ខួប ៣ ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្ខោនខោល ទៅក្នុង​បញ្ជី​របស់ យូណេស្កូ

    ដើម្បី​ចូលរួម​រក្សា​ប្រពៃណី​ទំនៀមទម្លាប់ និង​ដើម្បី​អបអរសាទរ​ខួប ៣ ឆ្នាំ នៃ​ការដាក់បញ្ចូល​ល្ខោនខោល​វត្ត​ស្វាយ​អណ្ដែត របស់​ស្រុក​ល្វាឯម ក្នុង​ខេត្តកណ្ដាល ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ ក៏ដូចជា​ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ជូន​ប្រជាពលរដ្ឋ រដ្ឋបាល​ស្រុក​ល្វាឯម បានរៀបចំ​ពិធី​ប្រណាំងទូក​ដ៏​គគ្រឹកគគ្រេង​មួយ នៅ​រសៀល​ថ្ងៃទី ២៨ វិច្ឆិកា ២០២។

    ពិធី​ប្រណាំងទូក​ដែល​ត្រូវបាន​ធ្វើឡើង​នៅឯ​មាត់​ទន្លេមេគង្គ ទល់មុខ​អធិការដ្ឋាន​នគរបាល​ស្រុក​ល្វាឯម​ស្ថិតក្នុង​ភូមិ​វាល​ធំ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ទទួលបាន​ការចូលរួម​ទស្សនា​កម្សាន្ត​ពី​ប្រជាពលរដ្ឋ​រាប់ពាន់នាក់។ នេះ​បើតាម លោក កន សុខកាយ អភិបាលស្រុក​ល្វាឯម។

    លោក​អភិបាលស្រុក បានឱ្យដឹងថា ការបង្កើត​ពិធី​ប្រណាំងទូក​នេះ​គឺ​ដើម្បី​បង្កលក្ខណៈ​សប្បាយរីករាយ​ជូន​ប្រជាពលរដ្ឋ រក្សា​នូវ​ប្រពៃណី​ទំនៀមទម្លាប់​ពី​ដូនតា និង ពង្រឹងស្មារតី​សាមគ្គីភាព​គ្នា ស្រប​ពេលដែល​រាជរដ្ឋាភិបាល​បានសម្រេច​បើក​ប្រទេស​ឡើងវិញ និង​ដើម្បី​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក ពិសេស​គឺ​ដើម្បី​ចូលរួម​អបអរសាទរ​ខួប ៣ឆ្នាំ​នៃ​ការដាក់បញ្ចូល​ល្ខោនខោល វត្ត​ស្វាយ​អណ្ដែត របស់​ស្រុក​ល្វាឯម ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អ​រូបិយ នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ (២៨ វិច្ឆិកា ឆ្នាំ ២០១៨-២៨ វិច្ឆិកា ២០២១)។

    ព្រឹត្តិការណ៍​ប្រណាំង​ដែលមាន​ទូក​ចូលរួម​សរុប​ចំនួន ៥០ ទូក ក្នុងនោះ មាន​ទូកខ្លី​ចំនួន ២៤ ទូក និង​ទូកវែង​ចំនួន ២៦ ទូក របស់​ស្រុក​ល្វាអែម លើក​នេះ ត្រូវបាន​ធ្វើឡើង​រយៈពេល ២ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី ២៧ ដល់​ថ្ងៃទី ២៨ វិច្ឆិកា៕

  • កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុន​(Omicron)​ ឆ្លង​រាលដាល​ដល់​ទ្វីប អាម៉េរិក​ខាងជើង

    កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុន​(Omicron)​ ឆ្លង​រាលដាល​ដល់​ទ្វីប អាម៉េរិក​ខាងជើង

    ក្រុមមន្ត្រី​របស់​ប្រទេស កាណាដា បានប្រកាសថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុន (Omicron) បាន​ឆ្លង​រាលដាល​ដល់ អាម៉េរិក​ខាងជើង ដោយមាន​ពីរ​ករណី​ដំបូង​ត្រូវបាន​រកឃើញ​នៅ​ខេត្ត អូន​តា​រី​យ៉ូ (Ontario)។

    ក្រុមមន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​នៅ​ខេត្ត អូន​តា​រី​យ៉ូ គឺ Christine Elliott និង Kieran Moore បានឱ្យដឹង​កាលពី​ថ្ងៃទី 28 វិច្ឆិកា ថា អ្នកជំងឺ​ទាំងពីរ​នាក់​ដែល​បាន​ឆ្លង​វីរុស កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុន ថ្មីៗនេះ​បាន​ត្រលប់​មកពី​ប្រទេស នី​ហ្សេ​រី​យ៉ា មុនពេល​រកឃើញថា វិជ្ជមាន​នឹង កូ​វីដ-១។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ដើម្បី​ស្វែងរក​អ្នកជំងឺ​ដែល​ពាក់ព័ន្ធ។

    នៅ សហរដ្ឋ​អាម៉េរិក វេជ្ជបណ្ឌិត Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង កាលពី​ថ្ងៃទី 27 វិច្ឆិកា ឱ្យដឹងថា វ៉ា​រ្យ៉​ង់​ថ្មី​ប្រហែលជា​បាន​ឆ្លង​ទៅដល់ សហរដ្ឋ​អាម៉េរិក ហើយ​ថា អូ​មី​ក្រុន មាន​សមត្ថភាព​ឆ្លង​រាលដាល​ខ្ពស់ អាច​គេច​ពី​ប្រព័ន្ធ​ការពារ​រាងកាយ ក៏ដូចជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ការពារ​រាងកាយ​ដែល​បង្កើតឡើង​ដោយ​វ៉ាក់សាំង។

    អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ចាត់ អូ​មី​ក្រុន ដែល​ត្រូវបាន​រកឃើញ​ដំបូង​នៅ​ទ្វីប អាហ្វ្រិក​ខាងត្បូង ចូលក្នុង​ក្រុម វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ។ វ៉ា​រ្យ៉​ង់​ថ្មី​នេះ​បាន​បង្ហាញខ្លួន​នៅក្នុង​បណ្ដា​ប្រទេស​ក្នុង​ទ្វីប អឺរ៉ុប និង​ប្រទេស​មួយចំនួនទៀត​នៅក្នុង​ពិភពលោក៕

  • ជីវប្រវត្តិសង្ខេប​របស់​សម្តេច​ក្រុមព្រះ​ ​នរោត្តម​ ​រណឫទ្ធិ​ ដែល​បាន​យាង​សោយ​​ទិវង្គត ក្នុង​ព្រះជន្ម ៧៧​ ព្រះវស្សា

    ជីវប្រវត្តិសង្ខេប​របស់​សម្តេច​ក្រុមព្រះ​ ​នរោត្តម​ ​រណឫទ្ធិ​ ដែល​បាន​យាង​សោយ​​ទិវង្គត ក្នុង​ព្រះជន្ម ៧៧​ ព្រះវស្សា

    សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ យាង​សោយ​ព្រះ​ទិវង្គត ក្នុង​ព្រះជន្ម ៧៧​ព្រះវស្សា នា​សាធារណរដ្ឋ​បារាំង វេលា​ម៉ោង ៣:៤០​នាទី ម៉ោង​នៅ​ទីក្រុង​ភ្នំពេញ ថ្ងៃ​ទី​ ២៨ ខែ​វិច្ឆិកា ឆ្នាំ ​២០២១ ដោយ​ព្រះ​រោគាពាធ។

    សម្តេច​ក្រុមព្រះ ​នរោត្តម​ ​រណឫទ្ធិ​ ​ជា​ព្រះ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​និង​ព្រះ​ប្រធាន​ក្រុមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​។​ ​ព្រះអង្គ​ធ្លាប់ធ្វើ​ជានា​យក​រដ្ឋ​មន្រ្តី​ទីមួយ​នៃ​រដ្ឋាភិបាល​កម្ពុជា​ ​និង​​ធ្លាប់ធ្វើ​ជា​ប្រធានរដ្ឋសភា​ជាតិ​។​

    ព្រះអង្គ​ប្រ​សូត្រ​ ​កាលពី​ថ្ងៃ​ទី​២​ ​ខែ​​មករា​ ​ឆ្នាំ​ ១៩៤៤​ ​នា​រាជធានី​ភ្នំពេញ​។​ ​ទ្រង់​ជា​ព្រះរាជ​បុត្រា​នៃ​ព្រះ​បរម​រត​ន​កោដ្ឋ​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​នរោត្តម​ ​សីហនុ ​និង​អ្នកម្នាង​ ​ផាត់​ ​កាញ៉ុល​ ​ដែល​ជា​នាដការី​ ​នៃ​របាំ​ព្រះរាជទ្រព្យ​។​ ​ព្រះអង្គ​ជា​ព្រះ​អា​ណុ​ច​ (​ឬ​ប្អូន​បង្កើត​) ​របស់​សម្តេច​រាជបុត្រី​ព្រះរាម​ ​នរោត្តម​ ​បុប្ផា​ទេវី​។​ ​ព្រះអង្គ​ជា​ព្រះ​ជេដ្ឋា ​(​ឬ​បងប្រុស​) ​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ ​ព្រះ​បរមនាថ​ ​នរោត្ដម​-​សីហមុនី​ ​ប៉ុន្តែ​ព្រះ​មាតា​ទីទៃ​ ​បិតា​តែមួយ​។​

    ព្រះអង្គ​មាន​មហេសី​ពីរ​។​ ​មហេសី​ទីមួយ​ ​គឺ​ព្រះអង្គម្ចាស់​ក្សត្រិយ៍​នរោត្តម​ ​ម៉ារី​ ​រណឫទ្ធិ (​ឈ្មោះ​ដើម​អ្នកស្រី​ ​អេង​ ​ម៉ារី​) ​បាន​បុត្រ​បី​អង្គ​ ​គឺ​ព្រះអង្គម្ចាស់​ ​នរោត្ដម​ ​ចក្រាវុឌ្ឍ ​ព្រះអង្គម្ចាស់​ ​នរោត្តម​ ​សីហឫទ្ធិ​ ​និង​ព្រះអង្គម្ចាស់ក្សត្រីយ៍ ​នរោត្តម​ ​រតនា​ទេវី​។​ ​មហេសី​ទីពីរ ​គឺ​អ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​ដែល​ជា​អ្នក​របាំ​បុរាណ​ដ៏​ឆ្នើម​ម្នាក់​។​ ​ជាមួយ​អ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​ទ្រង់​បាន​បុត្រ​ពីរ​អង្គ​ ​គឺ​អ្នកអង្គម្ចាស់​ ​នរោត្តម​ ​សុធាឫទ្ធិ​ ​និង​ ​អ្នកអង្គម្ចាស់​ ​នរោត្ដម​ ​រណវង្ស​។​ ​អ្នកម្នាង​ ​អ៊ុក​ ​ផល្លា​ ​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ​នៅ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះ​សី​ហ​នុ ​កាលពី​ឆ្នាំ​ ​២០១៨​។​ ​ក្នុង​គ្រោះថ្នាក់​នោះ​ ​សម្តេច​ក្រុមព្រះ​នរោត្តម​ ​រណឫទ្ធិ​ ​រង​របួសធ្ងន់​ ​ដែល​ពិការ​ ​និង​ជិះ​លើ​រទេះរុញ​តាំងពី​ពេល​នោះ​ ​រហូតដល់​ថ្ងៃ​សោយទិវង្គត​៕

  • កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ២៦ នាក់ ថយ​ចុះ​ច្រើន​ធៀប​នឹង​តួលេខ​កាល​ពី​ម្សិល​មិញ

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ២៦ នាក់ ថយ​ចុះ​ច្រើន​ធៀប​នឹង​តួលេខ​កាល​ពី​ម្សិល​មិញ

    ក្នុង​រយៈ​ពេល ២៤ ម៉ោង​នៃ​ថ្ងៃទី ២៦ វិច្ឆិកា កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ២៦ (PCR) នាក់ទៀត ជាសះស្បើយ ២៩ នាក់ និងស្លាប់ ៥ នាក់ (៤ នាក់ មិនបានចាក់វ៉ាក់សាំង)។ តួលេខ​នៃ​ករណីឆ្លង​​ថ្មី​ខាង​លើ​ ទាប​ជាង​ឆ្ងាយ​ធៀប​នឹង ២៩ ករណី​ កាលពីថ្ងៃទី​ ២៥ វិច្ឆិកា។

    ករណី​កូវីដ-១៩ ​សរុប​នៅ កម្ពុជា​ គិត​មក​ដល់​ថ្ងៃ​ទី ២៧ វិច្ឆិកា ២០២១​ រួម​មាន​៖
    – អ្នកឆ្លងសរុប= ១២០,០៦៤ នាក់
    – អ្នកជាសះស្បើយ= ១១៦,៤៤៦ នាក់
    – អ្នកស្លាប់= ២,៩២៧ នាក់

    ទិន្នន័យ​បន្ថែម សូម​អាន​សេចក្ដី​ជូន​ព័ត៌មាន​ដូចខាងក្រោម៖

    នៅ​ទូទាំង​ពិភពលោក ករណី​កូវីដ-១៩ មាន​ដូចខាងក្រោម៖

    -ឆ្លង​ថ្មី ៖ ៤១,៨៤៤ នាក់
    -ឆ្លង​សរុប ៖ ២៦០,៩០៨,៩៣៨ នាក់
    -ស្លាប់​សរុប ៖ ៥,២០៦,៨០៤ នាក់
    -ជាសះស្បើយ​សរុប ៖ ២៣៥,៦៩៩,២០២ នាក់
    -កំពុងព្យាបាល​៖ ២0,០០២,៩៣២ នាក់

  • ក្រុមហ៊ុន Ford ប្រកាស​ចេញ​រថយន្ត Ford Ranger ម៉ូ​ឌែ​ល​ឆ្នាំ 2023 ជំនាន់​ថ្មី

    ក្រុមហ៊ុន Ford ប្រកាស​ចេញ​រថយន្ត Ford Ranger ម៉ូ​ឌែ​ល​ឆ្នាំ 2023 ជំនាន់​ថ្មី

    ទីក្រុង​មែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី ថ្ងៃទី 24 ខែ​វិ​ចិ្ឆ​កា ឆ្នាំ2021 – ក្រុមហ៊ុន Ford បានធ្វើ​ឲ្យ​ពិភពលោក​មានការ​ភ្ញាក់ផ្អើល​ជាមួយនឹង​ការសម្ពោធ​រថយន្ត Pickup ជំនាន់​ថ្មី​របស់ខ្លួន​នោះ​គឺ​រថយន្ត Ford Ranger ម៉ូ​ឌែ​ល​ឆ្នាំ 2023 ជំនាន់​ថ្មី (The Next-Gen Ford Ranger) ដែល​ត្រូវបាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង​ទាំង​ផ្នែក​ខាងក្នុង និង​ផ្នែក​ខាងក្រៅ ហើយ​រថយន្ត​នេះ​នឹង​ក្លាយជា​រថយន្ត​ដែលមាន​ភាព​ឆ្លាត​វៃ មាន​ភាពបត់បែន និង​សមត្ថ​ភាពខ្លាំង​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រថយន្ត Pickup។

    ដោយ​ប្រើ​ជំនាញ និង​បទពិសោធន៍​នៃ​ការផលិត​រថយន្ត Ford អស់​រយៈពេល​ជាច្រើន​ឆ្នាំ និង​ការស្វែងយល់​អំពី​តម្រូវការ​របស់​អតិថិជន​រថយន្ត Pickup ក្រុមហ៊ុន Ford បានធ្វើការ​សម្ភាសន៍​អតិថិជន​ជាង 5,000 នាក់ និង​រៀបចំ​សិក្ខាសាលា​ជាច្រើន​ដង ទម្រាំ​តែ​អាច​ផលិត​រថយន្ត Ford Ranger ជំនាន់​ថ្មី​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លក្ខណៈ​អាជីវកម្ម គ្រួសារ ការ​ផ្សងព្រេង និង​គ្រប់​ដំណើរ​កម្សាន្តផ្សេង។

    លោក Jim Farley អគ្គនាយក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Ford Motor Company បាន​លើកឡើងថា៖ “រថយន្ត​ត្រកូល Ford Ranger បាន​មាន​វត្តមាន​ក្នុង​ទីផ្សារ​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ រថយន្ត Pickup មួយ​នេះ​តែងតែ​ជា​ដៃគូ​ដែល​គួរ​ឲ្យ​ទុកចិត្ត​សម្រាប់​ម្ចាស់​អាជីវកម្ម កសិករ គ្រួសារ អ្នក​ផ្សងព្រេង អ្នក​ដឹកជញ្ជូន និង​អតិថិជន​នានា នៅ​ជាង 180 ប្រទេស​ជុំវិញ​ពិភពលោក។ សម្រាប់​រថយន្ត Ford Ranger ជំនាន់​ថ្មី​នេះ​គឺ​មិន​ត្រឹមតែ​ជា​ផលិតផល​ដែល​អតិថិជន​ស្រឡាញ់​ពេញចិត្ត និង​ទិញយក​មកប្រើប្រាស់​ក្នុងពេល​បច្ចុប្បន្ន​នោះទេ ប៉ុន្តែ​វា​នឹង​ក្លាយជា​បទពិសោធន៍​ថ្មីស្រឡាង​មួយ​ដែល​អាចជួយ​បង្កើត​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន Ford និង​អតិថិជន​ឲ្យ​កាន់តែ​រឹងមាំ និង​យូរអង្វែង។

    ក្រុមហ៊ុន Ford បាន​បង្កើត​ពាក្យស្លោក​ស​ម្រា​ប់​ម៉ូ​ឌែ​ល Ford Ranger ថា៖ “Living The Ranger Life ដែល​​វា​​មាន​ន័យ​ថា​​រស់នៅ​ជីវិត​ជាមួយ​រថយន្ត Ranger” ដែល​​នេះ​​វា​​ក៏​​ជាការ​រួមចំណែក​ក្នុងការ​ចូលរួម​បង្កើត​រថយន្ត Ford Ranger ជំនាន់​ថ្មី​នេះ​ផងដែរ។

    ជាក់ស្តែង​រថយន្ត Ford Ranger ជំនាន់​ថ្មី​មាន​ភាព​លេចធ្លោ និង​ពោរពេញ​ដោយ​អំណាច ដោយ​ផ្នែក​ទទឹង​នៃ​រថយន្ត​មាន​ទំហំ​ធំ​ជាង​មុន​រហូតដល់​ទៅ 50mm ដោយ​នេះ​មិន​ត្រឹមតែ​ជាការ​ឌី​ហ្សា​ញ​តែប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​ការជួយ​សម្រួល​ដល់​ប្រព័ន្ធ​ជើង​ក្រោម​ថ្មី​ឲ្យ​ដំណើរការ​កាន់តែ​ប្រសើរ​ជាង​មុន។  ជាមួយនឹង​ការ​រចនា​ប៉ា​ណា​ថ្មីស្រឡាង បូករួម​នឹង​ចង្កៀង​មុខ​ប្រភេទ C-Clamp ដែល​ត្រូវបាន​រចនា​ជា​រាង​អក្សរ C ប្លែក​ខុសពី​រថយន្ត​ដ៏​ទៃ ជា​ប្រភេទ Matrix LED ជំនាន់​ចុងក្រោយ និង​អាច​បញ្ចេញ​ភ្លើង​មួយ​ជុំវិញ​រថយន្ត​តែម្តង (Zone Lighting) ដែល​វា​ជា​អត្តសញ្ញាណ​ថ្មី​មួយ​សម្រាប់​រថយន្ត Ford Ranger ជំនាន់​ថ្មី​នេះ។ ផ្នែក​ខាងក្រោយ​ក៏ត្រូវ​បាន​រចនា​ថ្មី​ទាំងស្រុង មាន​ភាព​ធំ​ទូលាយ​ជាង​មុន​ដោយ​ការ​រចនា​បាន​យក​គំរូ​តាម Ford F-150 ជាពិសេស​នោះ​គឺ​បាន​បំពាក់​មក​ជាមួយនឹង​អក្សរ​ផុស​ធំ RANGER ដែល​មើលទៅ​កាន់តែ​អង់អាច​ក្លាហាន ដែល​នេះ​ជា​អ្វីដែល​អតិថិជន​កំពុងតែ​ទន្ទឹងរង់ចាំ​ជា​យូរណាស់​មកហើយ។ រីឯ​ទ្វារ​ផ្នែក​ខាងក្រោយ​ក៏​អាច​ប្រើ​សម្រាប់​ភ្ជាប់​ជាមួយនឹង​ឧបករណ៍ផ្សេងៗ និង​មាន​រន្ធ​សាក​ថ្ម​ទំហំ​ធំ​ដែល​ងាយស្រួល​ក្នុងការ​ប្រើប្រាស់​ជា​ប្រភេទ​អាជីវកម្ម និង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង។ ចំណុច​ថ្មី​មួយ​ដែល​រថយន្ត Ford Pickup ជំនាន់មុនៗមិន​ធ្លាប់បាន​បំពាក់​នោះ​គឺ ឈ្នាន់​ជាន់​នៅ​ចំហៀង​កាង​ផ្នែក​ខាងក្រោយ (Rear Load Box Access Step) ដែល​អនុញ្ញាត​ឲ្យ​ឡើង​ចុះ​រថយន្ត​តាម​ផ្នែក​ចំហៀង​ដោយ​មិនចាំបាច់​ឡើងជា​ន់​លើ​សំបក​កង់​ដូច​មុន​នោះទេ នេះ​ជា​ចំណុច​ដែល​អាច​បញ្ជាក់ថា Ford កាន់តែ​គិតគូ​ពី​អ្នកប្រើប្រាស់​រថយន្ត ហើយ​ចំណុច​នេះ​គេ​សង្កេតឃើញថា​មិនទាន់មាន​រថយន្ត Pickup ណាមួយ​មាន​បំពាក់​ឈ្នាន់​បែបនេះ​នៅឡើយ​ទេ ដោយ​នេះ​ស្តែង​ឲ្យ​ឃើញ​ក្រុមហ៊ុន Ford កាន់តែ​យកចិត្តទុកដាក់​ដល់​អ្ន​ក​ប្រើប្រាស់។

    ផ្នែក​ខាងក្នុង​ត្រូវបាន​រចនា​រូបរាង​ថ្មី​ទាំងស្រុង ដែលមាន​លក្ខណៈ​ធំ​ទូលាយ ស្រឡះ ទំនើប និង​ប្រណិត​ជាង​មុន ហើយ​សម្ភារៈ​តុបតែង​លម្អ​ផ្នែក​ខាងក្នុង​ត្រូវបាន​ធ្វើឡើង​ពី​ស្បែក​ប្រណិត​លំដាប់​ខ្ពស់​ដែល​កាន់តែ​ផ្តល់នូវ​ផាសុកភាព ផ្តល់​ភាពងាយស្រួល​ដល់​អ្នកបើក​បរ និង​អ្នករួមដំណើរ។ អ្វីដែល​កាន់តែ​ពិសេស​អស្ចារ្យ​បំផុត​នោះ​គឺ​អេក្រង់ Touch Screen ចំ​កណ្តាល​ទំហំ 10.1អ៊ី​ញ ឬ 12អ៊ី​ញ ទៅតាម​ម៉ូ​ឌែ​ល​នៃ​រថយន្ត និង​បច្ចេកវិទ្យា SYNC 4 ជំនាន់​ចុងក្រោយ​បំផុត ដែល​អនុញ្ញាត​ឲ្យ​ភ្ជាប់​អ៊ី​ន​ធឺ​ណេ​ត​នៅពេល​ធ្វើដំណើរ និង​ការភ្ជាប់​ជាមួយ​កម្មវិធី FordPassTM ដែល​វា​នឹង​បង្កើត​បទពិសោធន៍​ថ្មី​មួយ​សម្រាប់​អ្នកប្រើប្រាស់​មុខងារ​កម្សាន្ត និង​អត្ថប្រយោជន៍​ប្រើប្រាស់​ជាច្រើន​ទៀត​ដូចជា៖ ការ​បញ្ឆេះ​ពី​ចម្ងាយ ការត្រួតពិនិត្យ​ស្ថានភាព​រថយន្ត មុខងារ​ចាក់សោ និង​ដោះ​សោ​ពី​ចម្ងាយ​តាមរយៈ​ទូរស័ព្ទដៃ​របស់លោក​អ្នក។ល។ មិនតែប៉ុណ្ណោះ​រថយន្ត​នេះ​ថែមទាំង​មានមុខ​ងារ​សាក​ថ្ម​ទូរស័ព្ទ​ឥត​ខ្សែ (Wireless Charging) រន្ធ​សាក​ថ្ម USB មុខក្រោយ និង​រន្ធ​សាក​ថ្ម USB Type C ផងដែរ។  កុង​ទ័​រ​ក៏បាន​រចនា​ថ្មី​ទាំងស្រុង​ដែល​សម្រាប់​ជំនាន់​ថ្មី​នេះ Ford បាន​ប្រើប្រាស់​កុង​ទ័​រ Digital ទំហំ 8អ៊ី​ញ​ដែល​អាច​បង្ហាញ​នូវ​ព័​ត៍​មាន​នានា​អំពី​រថយន្ត​ដែល​ផ្តល់នូវ​រូប​ភាពរស់រវើក​ច្បាស់​ល្អ។

    បច្ចេកវិទ្យា​ថ្មី​ដែល​អតិថិជន​កំពុង​ទន្ទឹងរង់ចាំ​សម្រាប់​រថយន្ត Ford Ranger Pickup នោះ​គឺ

    • ប្រព័ន្ធ​កាមេរ៉ា 360 ដឺ​ក្រេ (360 Degree Camera View) ផ្តល់នូវ​រូបភាព​ច្បាស់​ល្អ មាន​ភាពរស់រវើក​ចំ​កណ្តាល​នៃ​អេក្រង់​ធំ​ទំហំ 1អ៊ី​ញ ឬ 12អ៊ី​ញ លាតសន្ធឹង​ពីលើ​ចុះក្រោម​រាង​ជា​ទ្រវែង (Portrait)
    • ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ (On and Off-Road Drive Modes) ដែល​ប្រព័ន្ធ​នេះ​ដូច​ទៅនឹង​រថយន្ត Ford Ranger Raptor និង Ford F-150 Raptor ដែលជា​ប្រព័ន្ធ​មួយ​ជួយ​សម្រួល​ដល់​អ្នកបើក​បរ​អាច​ជ្រើស mode នៃ​ការបើកបរ​ទៅ​ស្ថានភាព​ផ្លូវ​ដូចជា៖ រអិល ខ្សាច់ ភួ​ក និង​ការ​អូស​សណ្តោង​ជាដើម
    • ប្រព័ន្ធ​ហ្វ្រាំងដៃ​អេ​ឡិច​ត្រូ​និ​ច (Electric Parking Brake) ជួយ​សម្រួល​ដល់​ការដាក់​ហ្វ្រាំងដៃ​មាន​ភាព​លឿន​រហ័ស និង​បត់បែន
    • អ្វីដែល​កាន់តែ​អស្ចារ្យ​មួយទៀត​នោះ​គឺ​ការ​រចនា​ចង្កឹះ​លេខ​ជំនាន់​ថ្មី​រូបរាង​ស្រស់ស្អាត​បែប​ស្ព័​រ បូករួម​ជាមួយនឹង​ប្រព័ន្ធ​ប្តូរ​លេខ​អេ​ឡិច​ត្រូ​និ​ច (All New E-Shifter)  ដែលមាន​ប្រអប់លេខ 10វគ្គ​អូ​តូ និង​អាច​ប្រើប្រាស់​លេខ​ដៃ​រហូតដល់​ទៅ 6 លេខ ដែល​អាច​ឲ្យ​អ្នកបើកបរ​ប្តូរ​លេខ​ពេល​កំពុង​បើកបរ​កាន់តែ​ផ្តល់​ភាពងាយស្រួល​ថែម​មួយកម្រិត​ទៀត​សម្រាប់​អ្នកបើកបរ។

    យោងតាម​ការចេញប្រកាស​ពី​ក្រុមហ៊ុន Ford នៅ​ប្រទេស​អូស្ត្រាលី បានបង្ហាញ​ឲ្យ​ឃើញថា Ford បាន​បន្ថែម​ជម្រើស​ម៉ាស៊ីន​ជូន​អតិថិជន​ដែល​ក្នុងនោះ​មាន​រហូតដល់ 4 ជម្រើស​ដូចជា៖

    • ម៉ាស៊ីន​ម៉ា​ស៊ូ​ត​ទំហំ 0L V6 Turbodiesel សម្រាប់​អតិថិជន​ចង់បាន​ជម្រើស​នៃ​ថាមពល និង​កម្លាំង​បង្វិល​ជុំ​បន្ថែមទៀត​សម្រាប់​ការ​អូស​សណ្តោង ដឹកទំនិញធ្ងន់ៗ និង​ការបើកបរ​លើផ្លូវ​មាន​ឧបសគ្គ
    • ម៉ាស៊ីន​ម៉ា​ស៊ូ​ត Single-Turbo ដែល​ផ្តល់នូវ​ថាមពល​កម្លាំង​បង្វិល​ជុំ និង​សន្សំសំចៃ​ប្រេង​ដែល​ស័ក្តិសម​សម្រាប់​ការប្រើប្រាស់​ទូទៅ និង​បែប​អាជីវកម្ម​ខ្នាតតូច និង​មធ្យម
    • ម៉ាស៊ីន​ម៉ា​ស៊ូ​ត Bi-Turbo ដែលជា​ប្រភេទ​ម៉ាស៊ីន​ដែល​បានធ្វើ​កំណែទម្រង់​ថ្មី​មាន​លក្ខណៈ​ទំនើប​ជាង​មុន សម្រាប់​អតិថិជន​ដែល​ចង់បាន​ថាមពល និង​កម្លាំង​ខ្លាំង​តែ​ក៏ត្រូវ​ការ​ការ​សន្សំសំចៃ​ប្រេង
    • ម៉ាស៊ីន​សាំង​ប្រភេទ 3L EcoBoost ស៊ីឡាំង 4 នេះ​ជា​លើកដំបូង​ដែល​ក្រុមហ៊ុន Ford បាន​បំពាក់​ម៉ាស៊ីន​សាំង​ប្រភេទ EcoBoost លើ​រថយន្ត Ford Ranger Pickup

    ជា​សរុប​មកវិញ សម្រាប់​ម៉ូ​ឌែ​ល Ford Ranger ជំនាន់​ថ្មី​នេះ Ford បាន​កែ​រូបរាង​ថ្មី​ទាំងស្រុង​ទាំង​ផ្នែក​ខាងក្រៅ និង​ផ្នែក​ខាងក្នុង ជាពិសេស​នោះ​គឺ​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ចុងក្រោយ​ដែល​ចំណុច​នេះ​គឺ Ford តែងតែ​ឈរលើ​ដៃគូ​ប្រកួតប្រជែង​ជានិច្ច។ រថយន្ត Ford Ranger ជំនាន់​ថ្មី​នឹង​ក្លាយជា​រថយន្ត​ដែល​ឆ្លាត​វៃ ធន់​រឹងមាំ និង​អាច​ជំនះ​បត់បែន​គ្រប់​កាលៈទេសៈ ហើយនឹង​ក្លាយជា​រថយន្ត​ដែលមាន​វិសាលភាព​ឥត​ដែន​កំណត់។

    យើង​សង្ឃឹមថាឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Ford នឹងធ្វើ​បញ្ចេញ​ព័​ត៍​មាន និងលក្ខណៈផ្សេងៗអំពី​រថយន្ត Ford Ranger ម៉ូ​ឌែ​ល​ឆ្នាំ 2023 ជំនាន់​ថ្មី​នេះ​ឲ្យ​សាធារណៈជន​ជ្រាប​កាន់តែច្បាស់។

    https://www.youtube.com/watch?v=rCu1xQ9YfHk

  • (វីដេអូ)-អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ មាន​សម្បក​ស្រួយ​ដូច​សម្បក​ស៊ុត

    (វីដេអូ)-អ្នក​វិទ្យា​សាស្ត្រ​ រកឃើញ​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ មាន​សម្បក​ស្រួយ​ដូច​សម្បក​ស៊ុត

    ការ​គណនា​តាម​ប្រព័ន្ធ​កុំព្យូទ័រ (Computer simulation) បាន​បង្ហាញថា បណ្ដា​ភព​ដែល​នៅ​ក្មេង ហើយ​ផ្ទៃ​ខាងលើ​មាន​សីតុណ្ហភាព​ខ្ពស់​គឺ មានប​ណ្ឌ​ល​ថ្ម (សម្បក​ខាងក្រៅ) យ៉ាង​ស្ដើង និង​ស្រួយ មិនអាច​ទ្រទ្រង់​ជីវិត។

    បណ្ដា​ភព​ក្រៅ​ប្រព័ន្ធ​ព្រះអាទិត្យ​ពិត​ជាមាន​ភាពខុសប្លែក​ខ្លាំងណាស់ ក្នុងនោះ មាន​មួយចំនួន​ក្ដៅ​ខ្លាំង និង​ហួតហែង ខណៈ​មួយចំនួនទៀត​មាន​ភ្លៀង​ត្បូង​ពេជ្រ​ពិតប្រាកដ។

    ដោយ​ការ​គណនា​នៅលើ​ប្រព័ន្ធ​កុំព្យូទ័រ ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ ការ៉ូ​លី​ណា​ខាងជើង (North Carolina) និង​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ង​តោន បានឱ្យដឹងថា ពួកគេ​បាន​រកឃើញ​ប្រភេទ​នៃ​ភព​ថ្មី​មួយ​ដែលមាន​ផ្ទៃ​ខាងលើ​ស្រួយ​ដូច​សម្បក​ស៊ុត។

    យោងតាម​ការស្រាវជ្រាវ​ខាងលើ ប្រភេទ​ភព​នេះ​មាន​មណ្ឌលថ្ម (Lithosphere) យ៉ាង​ស្ដើង និង​ស្រួយ។ សណ្ដាន​ដី​របស់​ពួកវា​ក៏​រាបស្មើ​ដូច​ទៅនឹង​តំបន់​វាលរាប​នៅលើ​ភព​សុក្រ។

    ដូច្នេះ​តើក​ត្តា​អ្វីខ្លះ​ដែល​បាន​បង្កើត​ពិភព​មួយ​ដែលមាន​ផ្ទៃ​ដូច​សម្បក​ស៊ុត?

    ក្រុម​អ្នកវិទ្យាសាស្ត្រ​និយាយថា សីតុណ្ហភាព​នៅលើ​ផ្ទៃ​ភព និង​អាយុកាល​របស់​ភព​គឺជា​កត្តា​ចម្បង​ដែល​នាំឱ្យមាន «ភព​សម្បក​ស៊ុត»។

    ភព​ដែល​ក្ដៅ​តែងតែមាន​សម្បក​ខាងក្រៅ​ស្រួយ ហើយ​បើ​វា​កាន់តែ​ក្មេង នោះ​មណ្ឌលថ្ម​នឹង​កាន់តែ​ស្ដើង។ ភព​ដែលមាន​លក្ខណៈ​ដូច​សម្បក​ស៊ុត អាច​មិនមាន​បាតុភូត ផ្លាក​តិច​តូ​និ​ច (plate tectonics) ដូច​នៅលើ​ផែនដី ព្រោះតែ​កម្រិត​នៃ​ភាព​ស្រួយ​របស់​វា​មិន​អនុញ្ញាតឱ្យ​មណ្ឌលថ្ម​ប្រែ​ទៅជា​កោង ហើយ​ជាងនេះទៀត វា​មាន​មណ្ឌលថ្ម​តែមួយ​ស្រទាប់​ប៉ុណ្ណោះ។ ពុំមាន ផ្លាក​ទិច​តូ​និ​ច គឺ​មានន័យថា ភព​នោះ​ពិបាក​ក្នុងការ​ទ្រទ្រង់​ជីវិត។

    របកគំហើញ​នេះ​នឹង​ជួយ​ឱ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ កាត់បន្ថយ​ពេលវេលា​បាន​ច្រើន​នៅក្នុង​បេសកកម្ម​រុករក​ពិភពថ្មី​ក្នុង​អនាគត៕