Author: សឿន សំណាង

  • ហ្វៃ​ហ្សឺ​រ (Pfizer) ជឿជាក់ថា ថ្នាំលេប​ប្រឆាំង​កូ​វីដ-១៩ របស់​ពួក​គេ​ មាន​ប្រសិទ្ធភាព​ចំពោះ​វ៉ា​រ្យ៉​ង់​ថ្មី​ អូ​មី​ក្រុង (Omicron) របស់​ កូវីដ-១៩

    ហ្វៃ​ហ្សឺ​រ (Pfizer) ជឿជាក់ថា ថ្នាំលេប​ប្រឆាំង​កូ​វីដ-១៩ របស់​ពួក​គេ​ មាន​ប្រសិទ្ធភាព​ចំពោះ​វ៉ា​រ្យ៉​ង់​ថ្មី​ អូ​មី​ក្រុង (Omicron) របស់​ កូវីដ-១៩

    នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​ឱសថ ហ្វៃ​ហ្សឺ​រ (Pfizer) លោក Albert Bourla បានឱ្យដឹងថា ក្រុមហ៊ុន​នេះ​ជឿជាក់ថា ថ្នាំ​គ្រាប់​សម្រាប់​លេប​របស់ ហ្វៃ​ហ្សឺ​រ នឹងមាន​ប្រសិទ្ធភាព​ក្នុងការ​ប្រឆាំងនឹង​វ៉ា​រ្យ៉​ង់​ទាំងអស់​របស់ ASRS-CoV-2 (វីរុស​បង្ក​ជំងឺ​កូ​វីដ-១៩) បូករួម​ទាំង អូ​មី​ក្រុង (Omicron) ដែល​ទើប​ត្រូវបាន​រកឃើញ​កាលពីពេលថ្មីៗនេះ។

    នាយក​ប្រតិបត្តិ Albert Bourla បាន​ប្រាប់​ទូរទស្សន៍ CNBC កាលពី​ថ្ងៃទី ៣០ វិច្ឆិកា ថា ក្រុមហ៊ុន​របស់លោក​ក៏​កំពុង​ស្រាវជ្រាវ​អភិវឌ្ឍ​ឱ​ស​ថ្មី​ផងដែរ ដើម្បី​ត្រៀម​បង្ការ​ករណី​វីរុស​អាច​ទប់​ទល់នឹង​ថ្នាំ​ដែល​មាននៅ​បច្ចុប្បន្ន។

    តាម​ការអះអាង​របស់ ហ្វៃ​ហ្សឺ​រ ថ្នាំ​នេះ​មិន​ត្រឹមតែ​វាយប្រហារ​លើ​វីរុស​នោះទេ ប៉ុន្តែ​ក៏​អាច​ទប់ស្កាត់​អង់ស៊ីម (enzyme) មួយ​ប្រភេទ​ដែលមាន​តួនាទី​សំខាន់​ក្នុង​ដំណើរ​ការកកើត​កូនចៅ​របស់​វីរុស​ផងដែរ។

    នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​ឱសថ ហ្វៃ​ហ្សឺ​រ (Pfizer) លោក Albert Bourla

    កាលពី​ថ្ងៃទី ១៧ វិច្ឆិកា ក្រុមហ៊ុន ហ្វៃ​ហ្សឺ​រ បានដាក់​ពាក្យ​ទៅកាន់​អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ​អាម៉េរិក (FDA) ដើម្បី​សុំ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​បន្ទាប់​ចំពោះ Paxlovid ជា​ថ្នាំ​គ្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ សម្រាប់​អ្នកជំងឺ​ដែលមាន​អាការ​ស្រាល និង​មធ្យម។

    ក្នុង​ប៉ុន្មាន​សប្ដាហ៍​ខាងមុខ FDA របស់ អាម៉េរិក អាច​នឹងធ្វើ​ការអនុម័ត​ឱ្យប្រើ​ប្រាស់​ថ្នាំ Paxlovid ជា​ថ្នាំ​ដែល​ក្រុមហ៊ុន ហ្វៃ​ហ្សឺ​រ អះអាងថា មាន​ប្រសិទ្ធភាព ៨៩% ក្នុងការ​កាត់បន្ថយ​ហានិភ័យ​នៃ​ការចូល​ពេទ្យ និង​ស្លាប់​ដោយសារ​កូ​វីដ-១៩៕

  • ក្រុមប្រឹក្សា​ជំនាញ FDA របស់​ សហរដ្ឋ​អាម៉េរិក​ ណែនាំ​ឱ្យប្រើ​ប្រាស់​ថ្នាំ ម៉ុលនូភីរ៉ាវា (Molnupiravir) របស់ ម៉ើក ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩

    ក្រុមប្រឹក្សា​ជំនាញ FDA របស់​ សហរដ្ឋ​អាម៉េរិក​ ណែនាំ​ឱ្យប្រើ​ប្រាស់​ថ្នាំ ម៉ុលនូភីរ៉ាវា (Molnupiravir) របស់ ម៉ើក ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩

    ថ្នាំ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ របស់​ក្រុមហ៊ុន ម៉ើ​ក (Merck) (អាម៉េរិក) សម្រាប់​អ្នកជំងឺ​វ័យ​ចំណាស់ ឬ​អ្នកជំងឺ​ដែលមាន​ហានិភ័យ​ប្រែ​ទៅជា​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុមប្រឹក្សា​ជំនាញ​នៃ​អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ (FDA) របស់ សហរដ្ឋ​អាម៉េរិក អនុម័ត​រួចហើយ ដោយមាន​ការគាំទ្រ​ចំនួន ១៣ សំឡេង និង ប្រឆាំង​ចំនួន ១០ សំឡេង កាលពី​ថ្ងៃទី ៣០ វិច្ឆិកា។

    ក្រោយ​ការអនុម័ត​របស់​ក្រុមប្រឹក្សា​ជំនាញ​នៃ​អាជ្ញាធរ​គ្រប់គ្រង​អាហារ​និង​ឱសថ ថ្នាំ ម៉ុលនូភីរ៉ាវា នេះ ទំនងជា​នឹងត្រូវ​បាន អាម៉េរិក អនុម័ត​នា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ និង​ត្រូវបាន​ប្រើប្រាស់​ជា​ផ្លូវការ​មុន​ដំណាច់​ឆ្នាំនេះ។

    ថ្នាំ ម៉ុលនូភីរ៉ាវា ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ម៉ើ​ក គឺជា​ថ្នាំ​ដំបូង​ក្នុង​ក្រុម​ថ្នាំ​ប្រឆាំង​វីរុស​ជំនាន់​ថ្មី​ដែលមាន​ប្រសិទ្ធភាព​ចំពោះ​វ៉ា​រ្យ៉​ង​ច្រើន​ប្រភេទ​របស់​វីរុស SARS-COV-2 ដែល​បង្ក​ជា​ជំងឺ​កូ​វីដ-១។

    យោងតាម​សារព័ត៌មាន The New York Times (NYT) ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ជាក់ថា ថ្នាំ ម៉ុលនូភីរ៉ាវា «មាន​ប្រសិទ្ធភាព​គួរឱ្យ​កាត់​សម្គាល់» ក្នុងការ​កាត់បន្ថយ​ការចូល​ពេទ្យ និង​ស្លាប់​ចំពោះ​អ្នកជំងឺ​កូ​វីដ-១៩ ដែល​ឆ្លង​វ៉ា​រ្យ៉​ង់ Delta, Mu និង Gamma។

    បច្ចុប្បន្ន ក្រុមហ៊ុន ម៉ើ​ក កំពុង​រៀប​គម្រោង​ពិសោធ​លើ​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​របស់ ម៉ុលនូភីរ៉ាវា ចំពោះ​អ្នកជំងឺ​ដែល​បាន​ឆ្លង អូ​មី​ក្រុង (Omicron) ជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​បំផុត​របស់ កូ​វីដ-១។

    មុន​នោះ កាលពី​ថ្ងៃទី ២៦ វិច្ឆិកា FDA ក៏បាន​ប្រកាស​របាយការណ៍​បឋម​របស់ខ្លួន ដែល​អះអាងថា ថ្នាំ ម៉ុលនូភីរ៉ាវា មាន​ប្រសិទ្ធភាព​ក្នុងការ​ព្យាបាល​ជំងឺ​កូ​វីដ-១៩ ប៉ុន្តែ បាន​ណែនាំ​ថា ស្ត្រី​មាន​ផ្ទៃពោះ ពុំគួរ​ប្រើប្រាស់​ថ្នាំ​នេះ៕

  • អ្នកដំណើរ​មកពី​ប្រទេស​មួយចំនួនទៀត ត្រូវបាន​ហាមឃាត់ ចូលមក កាណាដា ដោយសារ អូ​មី​ក្រុង

    អ្នកដំណើរ​មកពី​ប្រទេស​មួយចំនួនទៀត ត្រូវបាន​ហាមឃាត់ ចូលមក កាណាដា ដោយសារ អូ​មី​ក្រុង

    យោងតាម​ព័ត៌មាន​ពី Ottawa រដ្ឋាភិបាល​កាណាដា កាលពី​ថ្ងៃទី ៣០ វិច្ឆិកា បានសម្រេច​បន្ថែមចំនួន​ប្រទេស​ទៅក្នុង​បញ្ជី​ហាមឃាត់​អ្នកដំណើរ​ចូលមក​កាន់ កាណាដា មានដូចជា នី​ហ្សេ​រី​យ៉ា, ម៉ាឡាវី និង អេ​ហ្ស៊ី​ប។

    ប្រទេស​កាណាដា ចាប់ពី​ថ្ងៃទី ២៦ វិច្ឆិកា បាន​អនុវត្ត​បទបញ្ជា​ហាមឃាត់​ពលរដ្ឋ​បរទេស​ចូលមក​ទឹកដី​របស់ កាណាដា បើសិនជា​ពួកគេ​បាន​ទៅកាន់​ប្រទេសមួយ​ចំនួន​នៅ​តំបន់​ភាគខាងត្បូង​នៃ ទ្វីបអាហ្វ្រិក (បុ​ត​ស្វា​ណា (Botswana), អេ​ស្វា​ទី​នី (Eswatini), ឡេ​សូ​តូ  (Lesotho), ម៉ូ​សំ​ប៊ិក (Mozambiqu), ណា​មី​ប៊ី (Namibia), អាហ្វ្រិក​ខាងត្បូង (South Africa), ស៊ីម​បា​វ៉េ (Zimbabwe) ក្នុង​រង្វង់ ២ សប្ដាហ៍​មុន​នោះ។

    ក្រៅពីនេះ យោងតាម​បទបញ្ជា​ថ្មី អ្នកដំណើរ​ពី​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក (លើកលែងតែ អាម៉េរិក) ដែល​មកកាន់ កាណាដា នឹងត្រូវ​ធ្វើតេស្ត​រក កូ​វីដ-១៩ នៅពេល​មកដល់។ នេះ​បើតាម​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល Jean-Yves Duclos។

    គិត​មកដល់​បច្ចុប្បន្ន នៅ កាណាដា មាន​ខេត្ត​មួយចំនួន​ដូចជា Quebec, Ontario, Alberta និង British Columbia ជាដើម បាន​រាយការណ៍​ថា មាន​ករណី​ឆ្លង​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ក្នុង​សហគមន៍។

  • កម្ពុជា នឹង​នាំយក​ជំនួយ​ជា​វ៉ាក់សាំង រថយន្ត​ដឹក​វ៉ាក់សាំង និង​ថវិកា ជូន​ដល់ ប្រទេស​ឡាវ នៅ​ដើមខែ​ធ្នូ ឆ្នាំ​ ២០២១

    កម្ពុជា នឹង​នាំយក​ជំនួយ​ជា​វ៉ាក់សាំង រថយន្ត​ដឹក​វ៉ាក់សាំង និង​ថវិកា ជូន​ដល់ ប្រទេស​ឡាវ នៅ​ដើមខែ​ធ្នូ ឆ្នាំ​ ២០២១

    នៅ​ថ្ងៃ ទី ៣ ខែធ្នូ ឆ្នាំ ២០២១ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល តំណាងឱ្យ កម្ពុជា នឹង​នាំយក​វ៉ាក់សាំង​ចំនួន ៥ សែន​ដូ​ស និង រថយន្ត​ដឹក​វ៉ាក់សាំង​ចំនួន ៣ គ្រឿង ជូន​រដ្ឋាភិបាល និង​ប្រជាជន​ឡាវ។

    ការផ្ដល់​ជំនួយ​ខាងលើនេះ នឹងត្រូវ​បានធ្វើ​ឡើងទៅ​តាម​ការសន្យា​របស់ សម្តេច​តេ​ជោ ហ៊ុនសែន នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី ជាមួយ ឯកឧត្តម នាយករដ្ឋមន្ត្រី​ឡាវ កាលពី​ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២។

    ជាង​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក៏​ផ្តល់ជំនួយ​ជា​ទឹកប្រាក់​ចំនួន ១៣ លាន​ដុល្លារ​អាមេរិក ផងដែរ ដល់​រដ្ឋាភិបាល​ឡាវ ដើម្បី​ប្រើប្រាស់​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១។ ក្នុងចំណោម​ខ្ទង់​ប្រាក់​ជំនួយ ១៣ លាន​ដុល្លារ​នេះ មាន ៣ លាន​ដុល្លារ ជា​ថវិកា​របស់ រាជរដ្ឋាភិបាល​កម្ពុជា និង ១០ លាន​ដុល្លារ ជា​ថវិកា​របស់​សប្បុរ​សជន។

  • អ្នកជំនាញ​ផ្នែក​បញ្ញា​សិប្បនិម្មិត វ័យ ៣៧ ឆ្នាំ ក្លាយជា CEO របស់ Twitter

    អ្នកជំនាញ​ផ្នែក​បញ្ញា​សិប្បនិម្មិត វ័យ ៣៧ ឆ្នាំ ក្លាយជា CEO របស់ Twitter

    Parag Agrawal គឺជា​ពលរដ្ឋ​អាម៉េរិក ដើមកំណើត ឥណ្ឌា និង​ជា​អ្នកឯកទេស​ផ្នែក​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត នឹង​ចូលកាន់​តំណែង​នាយក​ប្រតិបត្តិ​ជំនួស​ស្ថាបនិក Jack Dorsey។

    លោក​ Agrawal កើត​ឆ្នាំ ១៩៨៤ នៅ ប្រទេស​ឥណ្ឌា និង​បាន​ចូលទៅ​រស់នៅក្នុង​ទឹកដី​អាម៉េរិក ដូច​ទៅនឹង​ប្រធាន​ក្រុមហ៊ុន Microsoft លោក Satya Nadella និង នាយក​ប្រតិបត្តិ​របស់ Google លោក Sundar Pichai។ Agrawal ទទួលបាន​សញ្ញាបត្រ​ប​រិ​ញ្ញា​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា និង​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកលវិទ្យាល័យ Stanford។

    Jack Dorsey ស្ថាបនិក​របស់​ Twitter

    មុនពេល​ត្រូវបាន Dorsey ជ្រើសរើស​ឱ្យ​កាន់តំណែង​នាយក​ប្រតិបត្តិ​របស់ Twitter លោក Agrawal ពុំមែន​ជាម​នុស្ស​ល្បីឈ្មោះ​ទេ សូម្បីតែ​ចំពោះ​បុគ្គលិក​របស់​បណ្ដាញ​សង្គម​នេះ។ លោក Agrawal បានធ្វើការ​នៅក្នុង​ក្រុមហ៊ុន​នេះ​អស់​រយៈពេល ១០ ឆ្នាំ​មកហើយ ដោយ​ធ្លាប់បាន​កាន់តំណែងខុសៗគ្នា​ជាច្រើន។ ស្ថាបនិក Dorsey និង Agrawal ក៏​ជា​មិត្ត​ជិតស្និទ្ធ​នឹង​គ្នា។

    Agrawal ដែលមាន​ជំនាញ​ខាង​ប្រព័ន្ធ «Artificial Intelligence (AI)» ឬ​ហៅថា «បញ្ញា​សិប្បនិម្មិត» និង «Machine Learning (ML)» ឬ​ហៅថា «ម៉ាស៊ីន​សិក្សា» បាន​ចូល​បម្រើការ​នៅក្នុង​ក្រុមហ៊ុន Twitter កាលពី​ខែតុលា ២០១១ ហើយ​ក្នុង​រយៈពេល​ដ៏​ខ្លី គាត់​ត្រូវបាន​ជ្រើសរើស​ជា​វិស្វករ​ឆ្នើម​របស់​ក្រុមហ៊ុន។ ឆ្នាំ ២០១៧ លោក​ក្លាយជា​នាយក​ផ្នែក​បច្ចេកវិទ្យា​របស់ Twitter។

    Agrawal គឺជា​បុគ្គល​ទី ៤ ហើយ ដែល​កាន់តំណែង​នាយក​ប្រតិបត្តិ​របស់ Twitter បន្ទាប់ពី Drsey, Evan Williams និង Dick Costolo។ លោក​ក៏​ជា​មេដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ដែលមាន​វ័យ​នៅ​ក្មេង​បំផុត​នាបច្ចុប្បន្ន ពោលគឺ​ស្មើនឹង​វ័យ​របស់​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Meta (Facebook) លោក Mark Zuckerberg៕

  • ព្រោះតែ​មានឈ្មោះ​ដូច​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ប្រាក់​ឌីជីថល​មួយ​ប្រភេទ ឡើងថ្លៃ​ខ្ពស់ជាង​មុន ១០ ដង

    ព្រោះតែ​មានឈ្មោះ​ដូច​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ប្រាក់​ឌីជីថល​មួយ​ប្រភេទ ឡើងថ្លៃ​ខ្ពស់ជាង​មុន ១០ ដង

    រូបិយវត្ថុ​ឌីជីថល អូ​មី​ក្រុង (Omicron) បាន​ឡើងថ្លៃ​ខ្ពស់ រហូតដល់ ៦៨៨ ដុល្លារ/រៀល​អូ​មី​ក្រុង ដោយសារតែ​ឈ្មោះ​របស់​វា​ដូច​ទៅនឹង​ឈ្មោះ​របស់​វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង (Omicron) ដែលជា​វ៉ា​រ្យ៉​ង់​មួយ​កំពុង​ធ្វើឱ្យ​ពិភពលោក​មានការ​ព្រួយបារម្ភ​ខ្លាំង។

    ប្រាក់ អូ​មី​ក្រុង ដើមឡើយ​មាន​មនុស្ស​តិច​ណាស់​ដែល​បាន​ស្គាល់ និង​មាន​អ្នកតាមដាន​នៅលើ​បណ្ដាញ​សង្គម Twitter ត្រឹមតែ​ប្រហែល ១,០០០ នាក់​ប៉ុណ្ណោះ ប៉ុន្តែ វា​បាន​ឡើងថ្លៃ​ពី ៦៥ ដុល្លារ កាលពី​ពាក់កណ្ដាល​សប្ដាហ៍​មុន ឡើងដល់ ៦៨៨ ដុល្លារ/រៀល​អូ​មី​ក្រុង កាលពី​ចុង​សប្ដាហ៍​កន្លង មុនពេល​ធ្លាក់​ថ្លៃ​ប៉ុន្មាន​សិប​ភាគរយ។

    បច្ចុប្បន្ន ប្រាក់​ឌីជីថល នេះ ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​តម្លៃ ៣៧១ ដុល្លារ/រៀល​អូ​មី​ក្រុង។ វា​ពុំមាន​ជាប់ទាក់ទង​អ្វី​ទៅនឹង​វីរុស​កូ​វីដ-១៩ ប្រភេទ​បំប្លែង​ខ្លួន​ថ្មី​ដែល​ត្រូវបាន​អង្គការ​សុខភាព​ពិភពលោក (WHO) ដាក់ឈ្មោះថា អូ​មី​ក្រុង កាលពី​ថ្ងៃទី ២៦ វិច្ឆិកា នោះទេ ក្រៅតែពី​ឈ្មោះ​ដូច្នេះ។

    មកដល់ពេលនេះ គេ​មិនទាន់​ដឹង​ច្បាស់​ថា ប្រាក់​អូ​មី​ក្រុង ត្រូវបាន​គេ​ដាក់ឱ្យ​ជួញដូរ​តាំងពី​ពេលណា​នៅឡើយ។ ទិន្នន័យ​ស្ដីអំពី​តម្លៃ​របស់​វា​នៅលើ​ទំព័រ CoinGecko ក៏​ទើបតែ​ត្រូវបាន​គេ​ប្រកាស​ចាប់ពី​ថ្ងៃទី ៨ វិច្ឆិកា​ប៉ុណ្ណោះ។ ក្រៅពីនេះ ក៏​ពុំទាន់​មាន​បុគ្គល ឬ​ស្ថាប័ន​ណាមួយ​ចេញមុខ​តំណាងឱ្យ​ប្រាក់​ឌីជីថល អូ​មី​ក្រុង នេះ​នៅឡើយ​ដែរ។

    ប្រាក់​ឌីជីថល (cryptocurrency) ជាច្រើន ត្រូវបាន​គេ​បង្កើតឡើង និង​បាន​ឡើងថ្លៃ​ខ្លាំង​ក្នុង​ឆ្នាំ ២០២១ ដោយសារ​ការភ្ជាប់​ជាមួយនឹង​ព្រឹត្តិការណ៍​លេចធ្លោ​ក្នុង​ពិភពលោក ក៏ប៉ុន្តែ ក្រោយមក​គឺជា​ការ «ផ្ទុះ​បែក​ប៉ោង​ប៉ោង​តម្លៃ» នៅពេល​​កម្លាំង​​ទាក់​ទាញ​​របស់​ពួកវា​បាន​បាត់បង់​បន្តិចម្ដង៕

  • Nissan វិនិយោគ​ជិត ១៨ ពាន់​លាន​ដុល្លារ ទៅក្នុង​វិស័យ​រថយន្ត​អគ្គិសនី

    Nissan វិនិយោគ​ជិត ១៨ ពាន់​លាន​ដុល្លារ ទៅក្នុង​វិស័យ​រថយន្ត​អគ្គិសនី

    ក្រុមហ៊ុន Nissan Motor មាន​គម្រោង​វិនិយោគទុន ២ លាន​លាន​យ៉េន (១៧.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក) ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ ដើម្បី​ជំរុញ​សកម្មភាព​ផលិត​រថយន្ត​អគ្គិសនី។

    ក្រុមហ៊ុន​រថយន្ត​រប​ស់ ជប៉ុន Nissan កាលពី​ថ្ងៃទី ២៩ វិច្ឆិកា បានប្រកាស​គម្រោង «Nissan Ambition 2030» ដែល​បង្ហាញ​អំពី​គោលដៅ​រយៈពេល​វែង និង​យុទ្ធសាស្ត្រ​វិនិយោគ​សម្រាប់​ការអភិវឌ្ឍ​អាគុយ និង​ការផលិត​រថយន្ត​អគ្គិសនី។

    Nissan បានកំណត់​គោលដៅ​លក់​រថយន្ត​អគ្គិសនី​ឱ្យបាន​ជាង ៥៥% នៅក្នុង​ទីផ្សារ​ជប៉ុន និង ៤០% នៅ ប្រទេស​ចិន នៅ​ឆ្នាំ ២០២។ នៅ សហរដ្ឋ​អាម៉េរិក រថយន្ត​អគ្គិសនី​នឹង​កាន់កាប់​ទីផ្សារ​ចំនួន ៤០% នៅ​ឆ្នាំ ២០៣។ ដើម្បី​សម្រេចបាន​គោលដៅ​នេះ ពួកគេ​នឹង​វិនិយោគទុន​ចំនួន ២ លាន​លាន (២ ទ្រី​លាន) យ៉េន (១៧.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក) ក្នុង ៥ ឆ្នាំ​ខាងមុខ ដើម្បី​អាច​បង្ហាញ​ម៉ូ​ដែល​រថយន្ត​អគ្គិសនី និង​រថយន្ត hybrid ថ្មី​ចំនួន ២៣ ម៉ូ​ដែល ក្នុងនោះ​មាន​រថយន្ត​អគ្គិសនី​ចំនួន ១៥ ម៉ូ​ដែល។

    Nissan បាន​នាំមុខគេ​នៅក្នុង​វិស័យ​រថយន្ត​អគ្គិសនី នៅពេល​បានបង្ហាញ​ម៉ូ​ដែល Leaf កាលពី​ឆ្នាំ ២០១០ ប៉ុន្តែ មានតែ ២% ប៉ុណ្ណោះ​ដែលជា​រថយន្ត​អគ្គិសនី ក្នុងចំណោម​រថយន្ត​ថ្មី​ដែល​បាន​លក់​ចេញ​ក្នុង​ឆ្នាំសារពើពន្ធ គិត​ត្រឹម​ខែមីនា ២០២។ ក្រុមហ៊ុន​នេះ មានបំណង​បង្កើន​ចំនួន​រថយន្ត​អគ្គិសនី​ឱ្យបាន​ដល់​ពាក់កណ្ដាល​នៃ​រថយន្ត​ថ្មី​សរុប​ដែល​បាន​លក់​ចេញ នៅក្នុង​ឆ្នាំ ២០២។

  • តុលាការ​រាំងខ្ទប់​បទបញ្ជា​របស់​ប្រធានាធិបតី​អាម៉េរិក ដែល​តម្រូវឱ្យ​បុគ្គលិក​ពេទ្យ ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩

    តុលាការ​រាំងខ្ទប់​បទបញ្ជា​របស់​ប្រធានាធិបតី​អាម៉េរិក ដែល​តម្រូវឱ្យ​បុគ្គលិក​ពេទ្យ ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩

    ចៅក្រម​មួយរូប​បាន​រាំងខ្ទប់​បទបញ្ជា​របស់​លោក ចូ បៃ​ដិ​ន ដែល​តម្រូវឱ្យ​បុគ្គលិក​សុខាភិបាល​នៅក្នុង​រដ្ឋ​ចំនួន ១០ ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ បន្ទាប់ពី​រដ្ឋ​ទាំងនេះ​ដាក់ពាក្យ​ប្ដឹង​អាជ្ញាធរ​របស់​ប្រធានាធិបតី។

    រដ្ឋ Missouri, Nebraska, Arkansas, Kansas, Iowa, Wyoming, Alaska, Nam Dakota, Dakota ខាងជើង និង រដ្ឋ New Hampshire កាលពី​ពាក់​កណ្ដាលខែ​នេះ បានដាក់​ពាក្យ​ប្ដឹង​រដ្ឋបាល​លោក ចូ បៃ​ដិ​ន ឡើង​តុលាការ​សហព័ន្ធ ដោយ​យល់ថា បទបញ្ជា​ដែល​តម្រូវឱ្យ​បុគ្គលិក​សុខាភិបាល​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ គឺជា​រឿង​រំលោភ​រដ្ឋធម្មនុញ្ញ។

    ចៅក្រម Matthew Schelp នៃ​តុលាការ​សហព័ន្ធ​ក្នុង​ខណ្ឌ Missouri ខាងកើត កាលពី​ថ្ងៃទី ២៩ វិច្ឆិកា បានប្រកាស​ទទួលយក​សំណើ​តវ៉ា និង​បានសម្រេច​ស្នើឱ្យ​រដ្ឋបាល​របស់លោក បៃ​ដិ​ន ដក​បទបញ្ជា​របស់ខ្លួន។

    សេត​វិមាន មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទង​នឹង​ការ​រាំងខ្ទប់​របស់​តុលាការ​សហព័ន្ធ​ចំពោះ​បទបញ្ជា​របស់​ប្រធានាធិបតី នៅឡើយ៕

  • កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ២២ នាក់ទៀត ខណៈ​ករណី​ស្លាប់​ថ្មី​ មាន​ចំនួន​ ៥ នាក់ 

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ២២ នាក់ទៀត ខណៈ​ករណី​ស្លាប់​ថ្មី​ មាន​ចំនួន​ ៥ នាក់ 

    ក្នុង​រយៈ​ពេល ២៤ ម៉ោង​នៃ​ថ្ងៃទី ២៩ វិច្ឆិកា កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មី ចំនួន​ ២២ នាក់ទៀត ដែល​តួលេខ​នេះ​​ខ្ពស់​​ជាង​បន្តិច​​ ​បើ​ធៀប​នឹង ២៥ ករណី​ កាលពី​ ២៤ ម៉ោង​នៃ​ថ្ងៃទី​ ២៨ វិច្ឆិកា។

    គិត​មក​ដល់​ថ្ងៃ​ទី ៣០ វិច្ឆិកា ២០២១​ ស្ថិតិ​នៃ​ករណី​កូវីដ-១៩ សរុប​​​នៅ កម្ពុជា រួម​មាន​៖

    – អ្នកឆ្លងសរុប= ១២០,១៣៤ នាក់
    – អ្នកជាសះស្បើយ= ១១៦,៥០៧ នាក់
    – អ្នកស្លាប់= ២,៩៤០ នាក់

    នៅ​ទូទាំង​ពិភពលោក ករណី​កូវីដ-១៩ មាន​ដូចខាងក្រោម៖

    -ឆ្លង​ថ្មី ៖ ២៥,៨១៨ នាក់
    -ឆ្លង​សរុប ៖ ២៦២,៤២៩,២៨៨ នាក់
    -ស្លាប់​សរុប ៖ ៥,២២៤,៨០៨ នាក់
    -ជាសះស្បើយ​សរុប ៖ ២៣៦,៩៨៧,០៨៥ នាក់

  • អាជីវកម្ម ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក នៅ​ ភ្នំ​ពេញ អាច​បើក​ដំណើរការ​ឡើងវិញ​បាន​ហើយ!

    អាជីវកម្ម ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក នៅ​ ភ្នំ​ពេញ អាច​បើក​ដំណើរការ​ឡើងវិញ​បាន​ហើយ!

    រដ្ឋបាល​រាជធានី​ភ្នំពេញ អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​ចំពោះ​អាជីវកម្ម ខារ៉ាអូខេ រង្គសាល និង​ឌី​ស្កូ​តែ​ក នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ តាម​គន្លង​ប្រក្រតីភាព​ថ្មី។

    ព័ត៌មាន​ខាងលើនេះ​គឺ​យោងទៅតាម​សេចក្ដីសម្រេច​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ចុះ​ថ្ងៃទី 30 វិច្ឆិកា ២០២។

    ព័ត៌មាន​បន្ថែម សូម​អាន​សេចក្ដីសម្រេច​របស់ រដ្ឋបាល​រាជធានី​ភ្នំពេញ ខាងក្រោម៖