Author: សឿន សំណាង

  • ព្រះមហាក្សត្រ ទ្រង់​ប្រោសប្រទានភ្លើងបូជាព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាព្រឹក​នេះ

    ព្រះមហាក្សត្រ ទ្រង់​ប្រោសប្រទានភ្លើងបូជាព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នាព្រឹក​នេះ

    ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​ទាំង​ទ្វេ​ស្តេចយាង​ជា​ព្រះរាជាធិបតី ដ៏​ខ្ពង់​ខ្ពស់បំផុត ក្នុង​ពិធី​បូជា និង​ប្រទាន​ភ្លើង​ឱ្យ​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​ក្រុម​ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យាង​សោយ​ព្រះ​ទិវង្គត កាលពីពេលថ្មីៗនេះ នៅ​វាល​ព្រះមេរុ មុខ​វត្ត​បុ​ទុម​វ​តី រាជធានី​ភ្នំពេញ ​នា​ព្រឹក​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១។

    សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​ក្រុម​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​នាយករដ្ឋមន្ត្រី​ទី១ និង​ជា​អតីត​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​យាង​ចូល​ព្រះ​ទីវ​ង្គ​ត នៅ​ថ្ងៃអាទិត្យ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ​ប្រទេស​បារាំង។

    យាង និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធីប្រទានភ្លើងបូជាព្រះសព​ខាងលើ​ រួមមាន សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំង៣ស្ថាប័ន រួមទាំង​ព្រះ​ញាតិវង្សានុវង្ស ជាច្រើនរូប​ផងដែរ។

  • WHO និយាយថា អូ​មី​ក្រុង មានការ​ពិបាក​ខ្លាំង​ក្នុងការ​គេចផុត​ទាំងស្រុង​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង

    WHO និយាយថា អូ​មី​ក្រុង មានការ​ពិបាក​ខ្លាំង​ក្នុងការ​គេចផុត​ទាំងស្រុង​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង

    អង្គការ​សុខភាព​ពិភពលោក (WHO) បានឱ្យដឹងថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ទំនងជា​មិន​បង្កឱ្យមាន​សភាព​ធ្ងន់ធ្ងរ​ជាង ធៀប​នឹង​បណ្ដា វ៉ា​រ្យ៉​ង់ មុនៗ ហើយ «ពិបាក​នឹងមាន​លទ្ធភាព» គេចចេញ​បាន​ទាំងស្រុង​ពី​ប្រព័ន្ធ​ការពារ​រាងកាយ​ដែល​បង្កើតឡើង​ដោយ​វ៉ាក់សាំង។

    «ទិន្នន័យបឋម​មិនបាន​បង្ហាញថា វ៉ា​រ្យ៉​ង់ នេះ នឹង​បង្ក​សភាព​ធ្ងន់ធ្ងរ​ជាង។ ជាក់ស្ដែង ទិន្នន័យ​ក៏បាន​បង្ហាញថា វា​បង្ក​សភាព​ធ្ងន់ធ្ងរ​តិចជាង» Michael Ryan ប្រធាន​ផ្នែក​ប្រតិកម្ម​បន្ទាន់​របស់ WHO ឱ្យដឹង​ដូច្នេះ​នៅក្នុង​កិច្ច​សម្ភាស​កាលពី​ថ្ងៃទី ៧ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស។

    ក៏ប៉ុន្តែ លោក​បញ្ជាក់ថា នេះ​ទើបតែ​ជា​ទិន្នន័យ​ដំបូង ហើយ «យើង​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​នៅ​បកស្រាយ​អំពី​សញ្ញា​នោះ» និង​ត្រូវការ​ស្រាវជ្រាវ​បន្ថែមទៀត​អំពី អូ​មី​ក្រុង។

    លោក Ryan ទទួលស្គាល់ថា វ៉ាក់សាំង​មួយចំនួន អាចមាន​ប្រសិទ្ធភាព​ទាប​ចំពោះ វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ដែលមាន​បំរែបំរួល​ជាង ៣០ ចំណុច នៅលើ​ប្រូតេអ៊ីន​បន្លា​របស់​វា ប៉ុន្តែ ពុំមាន​សញ្ញា​ណាមួយ​បង្ហាញថា អូ​មី​ក្រុង អាច​គេច​បាន​ទាំងស្រុង​ពី​សមត្ថភាព​ការពារ​រាងកាយ​មនុស្ស​ដែល​បង្កើតឡើង​ដោយ​វ៉ាក់សាំង។

    មន្ត្រី​របស់​អង្គការ​សុខភាព​ពិភពលោក​រូបនេះ ក៏បាន​សង្កត់ធ្ងន់ថា ក្នុង​សង្គ្រាម​ប្រឆាំង​រាល់​វីរុស​បំប្លែង​ខ្លួន​របស់​កូ​វីដ-១៩ «អាវុធ​ដែល​ល្អ​បំផុត​របស់​យើង នោះ​គឺ​យុទ្ធនា​ការចាក់​វ៉ាក់សាំង»។

    វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង ប្រទេស​បុ​ត​ស្វា​ណា កាលពី​ថ្ងៃទី ១១ វិច្ឆិកា ២០២១ និង​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រាយការណ៍​ជូន​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ២០។ ថ្វីបើ WHO បានដាក់​បញ្ចូល វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ទៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ ក៏ដោយ មកដល់​បច្ចុប្បន្ន ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ណាមួយ​និយាយ​អំពី​កម្រិត​នៃ​ការឆ្លង​រាលដាល ឬ​សភាព​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ វ៉ា​រ្យ៉​ង នេះ​នៅឡើយ៕

     

  • សម្លាប់​ប្រពន្ធ និងកូនៗ ព្រោះតែ​ត្រូវគេ​ដឹងថា បានធ្វើ​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ក្លែងក្លាយ

    សម្លាប់​ប្រពន្ធ និងកូនៗ ព្រោះតែ​ត្រូវគេ​ដឹងថា បានធ្វើ​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ក្លែងក្លាយ

    (អាល្លឺម៉ង់)-Devid R បានសម្លាប់​ភរិយា និង​កូនស្រី ៣ នាក់ រួច​ហើយក៏​សម្លាប់ខ្លួន បន្ទាប់ពី​ត្រូវបាន​គេ​ដឹងថា បាន​ក្លែងបន្លំ​ប័ណ្ណ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១។

    សាកសព​របស់ Devid R ត្រូវបាន​រកឃើញ​រួមជាមួយ​សាកសព​ភរិយា និង​កូនស្រី ៣ នាក់ ដែលមាន​អាយុ ៤ ឆ្នាំ, ៨ ឆ្នាំ និង ១១ ឆ្នាំ នៅឯ​ផ្ទះ​របស់​ពួកគេ​ក្នុង​តំបន់ Koenigs Wushterhausen ភាគខាងត្បូង​ទីក្រុង​បែរ​ឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​​ចុង​​សប្ដាហ៍​​កន្លង។

    ចៅក្រម​តុលាការ​របស់​ អាល្លឺម៉ង់ កាលពី​ថ្ងៃទី ៧ ធ្នូ បានឱ្យដឹងថា បុរស​ជា​ជនដៃដល់ មាន​អាយុ ៤០ ឆ្នាំ បាន​ទុក​សំបុត្រ​អត្តឃាត សារភាពថា បានធ្វើ​ប័ណ្ណ​ក្លែងក្លាយ​បញ្ជាក់​ការចាក់​វ៉ាក់សាំង​ឱ្យ​ភរិយា ប៉ុន្តែ ត្រូវបាន​ថ្នាក់លើ​របស់​នាង​ដឹង និង​គំរាមថា​នឹង​រាយការណ៍​ប្រាប់​សមត្ថកិច្ច។ ដោយសារតែ​ខ្លាច​ត្រូវគេ​ចាប់ខ្លួន និង​បាត់បង់​សិទ្ធិ​ចិញ្ចឹម​កូន Devid ក៏បាន​សម្រេចចិត្ត​បាញ់សម្លាប់​ប្រពន្ធ និងកូនៗ រួច​ហើយក៏​ធ្វើអត្តឃាត។

    ភរិយា​របស់ Devid ធ្វើការ​នៅឯ​សាកលវិទ្យាល័យ​បច្ចេកទេស Wildau ចំណែក Devid វិញ មិនដឹងថា​មានមុខ​របរ​អ្វី​ទេ។ អាជ្ញាធរ​​ក្នុង​តំបន់ ឱ្យដឹងថា ពួកគេ​បាន​រកឃើញ​ករណី​ឃាតកម្ម និង​អត្តឃាត​ក្នុង​គ្រួសារ Devid បន្ទាប់ពី​អ្នកជិតខាង​មើលឃើញ​សាកសព​តាម​បង្អួច។

    បុគ្គលិក​ក្រុមហ៊ុន​នៅ ប្រទេស​អាល្លឺម៉ង់ ចាប់ពី​ខែ​មុន ត្រូវបាន​ស្នើឱ្យ​បង្ហាញ​លិខិតបញ្ជាក់​អំពី​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ ឬ​លិខិត​បញ្ជាក់ថា​អវិជ្ជមាន​នឹង​វីរុស ដល់​ថ្នាក់លើ​របស់​ពួកគេ។ អាជ្ញាធរ​អាល្លឺម៉ង់ កាលពី​សប្ដាហ៍​មុន​ក៏បាន​ចាប់ផ្ដើម​រឹតបន្តឹង​វិធានការ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ-១៩ ដោយបាន​ហាម​អ្នក​ដែល​មិនទាន់​បានទទួល​ការចាក់​វ៉ាក់សាំង ចូលទៅក្នុង​ក្រុមហ៊ុន ឬ​ទីតាំង​អាជីវកម្ម​ទាំងឡាយណា​ដែល​ផ្គត់ផ្គង់​ទំនិញ ឬ​សេវាកម្ម​មិនចាំបាច់។

    https://www.youtube.com/watch?v=EshaKDeWUkM

    រដ្ឋាភិបាល​អាល្លឺម៉ង់ ក៏​កំពុងតែ​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​ដោយ​បង្ខំ ចំពោះ​បុគ្គលិក​នៅក្នុង​វិស័យ​មួយចំនួន។ គិត​មកដល់​បច្ចុប្បន្ន ប្រទេស​នេះ​បាន​រកឃើញ​អ្នក​វិជ្ជមាន​នឹង​កូ​វីដ-១៩ សរុប​ជាង ៦.២ លាន​នាក់ ក្នុងនោះ​មាន​ជាង ១០០,០០០ នាក់​បាន​ស្លាប់។ ប្រទេស​អាល្លឺម៉ង់ បាន​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ជាង ៧១% ហើយ បើ​ធៀប​នឹង​ប្រជាជន​សរុប៕

  • កាំភ្លើង និង​ព្រះខ័ន​រាជ្យ​​របស់​អធិរាជ​បារាំង ត្រូវបាន​ទិញ​ក្នុងតម្លៃរាប់​លាន​ដុល្លារ​អាម៉េរិក

    កាំភ្លើង និង​ព្រះខ័ន​រាជ្យ​​របស់​អធិរាជ​បារាំង ត្រូវបាន​ទិញ​ក្នុងតម្លៃរាប់​លាន​ដុល្លារ​អាម៉េរិក

    (សហរដ្ឋ​អាម៉េរិក)-ព្រះខ័នរាជ្យ​របស់​អធិរាជ ណាប៉ូឡេអុង ដែល​ត្រូវបាន​ប្រើប្រាស់​ក្នុង​រដ្ឋប្រហារ​ឆ្នាំ ១៧៩៩ រួម​នឹង​កាំភ្លើង​ចំនួន ៥ ដើម របស់​ស្ដេច​អង្គ​នេះ ត្រូវបាន​ទិញ​ក្នុងតម្លៃ​ជាង ២.៨ លាន​ដុល្លារ​អាម៉េរិក នៅក្នុង​ការលក់​ដេញថ្លៃ។

    Kevin Hogan ប្រធាន​ក្រុមហ៊ុន​រៀបចំ​ការលក់​ដេញថ្លៃ Rock Island ដែលមាន​ទីស្នាក់ការ​ក​ណ្ដា​ល​នៅក្នុង​រដ្ឋ Illinois សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី ៧ ធ្នូ បានឱ្យដឹងថា អាវុធ​របស់​អធិរាជ​បារាំង ណាប៉ូឡេអុង បូ​ណា​ប៉ា​រត៍ (Napoleon Bonaparte) ត្រូវបាន​ដាក់លក់​តាម​រយៈ​ប្រព័ន្ធ​ទូរស័ព្ទ​កាលពី​ថ្ងៃទី ៣ ធ្នូ ២០២១។

    ដោយ​ចំណាយ​ប្រាក់ ២.៨៧ លាន​ដុល្លារ «អ្នកទិញ​កំពុងតែ​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ផ្នែក​មួយ​ដ៏​មានតម្លៃ​របស់​ប្រវត្តិសាស្ត្រ» Kevin Hogan បាន​ប្រាប់ AFP ដូច្នេះ។ ព្រះខ័នរាជ្យ និង​កាំភ្លើង​ចំនួន ៥ ដើម ដំបូង​ឡើយ ត្រូវបាន​កំណត់​តម្លៃ​ចាប់ពី ១.៥ ដល់ ៣.៥ លាន​ដុល្លារ។

    ព្រះខ័ន​នេះ​គឺជា​អាវុធ​លេចធ្លោ​បំផុត​នៅក្នុង​ចំណោម​អាវុធកំពូលៗដែល​ត្រូវបាន​ច្នៃ​ឡើង​ដោយ Nocolas-Noel Boutet ដែលជា​ប្រធាន​រោងចក្រ​ជាតិ​ផលិត​អាវុធ នៅ​តំបន់ Versailles។ អធិរាជ ណាប៉ូឡេអុង បាន​ប្រើប្រាស់​ព្រះខ័ន​នេះ​នៅពេល​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ខែវិច្ឆិកា ឆ្នាំ ១៧៩៩ ដែល​បាន​ផ្ដួលរំលំ​ក្រុមប្រឹក្សា​នីតិប្បញ្ញត្តិ និង​បង្កើត​រដ្ឋាភិបាល​ថ្មី ជួយ​ឱ្យ​លោក​ក្លាយជា​បុគ្គល​ដែលមាន​អំណាច​ខ្លាំង​បំផុត​នៅ ប្រទេស​បារាំង។ ៥ ឆ្នាំ ក្រោយ​រដ្ឋប្រហារ ណាប៉ូឡេអុង បាន​ឡើង​គ្រង​រាជសម្បត្តិ​នៅ ប្រទេស​បារាំង។

    បន្ទាប់ពី​បាន​ឡើង​គ្រង​រាជសម្បត្តិ អធិរាជ ណាប៉ូឡេអុង ក៏បាន​ប្រទាន​ព្រះខ័ន​នេះ​ដល់​មន្ត្រី​មួយរូប​ឈ្មោះ Jean-Andoche Junot ប៉ុន្តែ ក្រោយមក ភរិយា​របស់​មន្ត្រី​ម្នាក់នេះ បាន​លក់​ចោល ដើម្បី​យកប្រាក់​មក​ដោះស្រាយ​បំណុល។ យោងតាម​ក្រុមហ៊ុន Rock Island សារមន្ទីរ​មួយ​បាន​ទិញ​ព្រះខ័នរាជ្យ​នេះ ហើយ​ម្ចាស់​ចុងក្រោយ​បំផុត​របស់​អាវុធ​មួយ​នេះ​គឺជា​ជនជាតិ​អាម៉េរិក ដែល​ទើបតែ​បានទទួល​មរណភាព​កាលពីពេលថ្មីៗនេះ។

    ណាប៉ូឡេអុង កើត​ឆ្នាំ ១៧៦៩ និង​បាន​សោយ​ទិវង្គត​ក្នុង​ឆ្នាំ ១៨២១។ អធិរាជ​អង្គ​នេះ ធ្លាប់បាន​កសាង​អាណាចក្រ​ដ៏​ធំ​ទូលាយ​​ដែល​គ្របដណ្ដប់​ស្ទើរតែ​ពេញ​មួយ​ទ្វីបអឺរ៉ុប។ ណាប៉ូឡេអុង ត្រូវបាន​ចាត់ទុកថា​ជា​មេដឹកនាំ​កងទ័ព​មួយរូប​ដែល​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក៕

  • ទីប្រឹក្សា​របស់ ​សេត​វិមាន ថ្លែង​ថា អូ​មី​ក្រុង (Omicron) «ទំនងជា​​មិន​​ធ្ងន់​ធ្ងរ​​ជាង​ ដេ​លតា (Delta)»

    ទីប្រឹក្សា​របស់ ​សេត​វិមាន ថ្លែង​ថា អូ​មី​ក្រុង (Omicron) «ទំនងជា​​មិន​​ធ្ងន់​ធ្ងរ​​ជាង​ ដេ​លតា (Delta)»

    ទីប្រឹក្សា​របស់ សេត​វិមាន លោក Anthony Fauci បាន​ថ្លែងថា សញ្ញា​បឋម​បាន​បង្ហាញថា វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង អាច​ឆ្លង​រាលដាល​ខ្ពស់ជាង ធៀប​នឹង វ៉ា​រ្យ៉​ង់​ដេ​លតា ប៉ុន្តែ «ស្ទើរតែ​ប្រាកដថា» វា​មិន​បង្ក​ភាព​ធ្ងន់ធ្ងរ​ជាង ដេ​លតា។

    «មាន​សញ្ញា​មួយចំនួន​បង្ហាញថា វីរុស​បំ​ប្លែក​ខ្លួន អូ​មី​ក្រុង អាច​មិន​បង្ក​សភាព​ធ្ងន់ធ្ងរ​ជាង ដេ​លតា។ នៅពេល​មើល​ទៅលើ​ក្រុម​មួយចំនួន​ដែល​កំពុង​ត្រូវបាន​តាមដាន​នៅ អាហ្វ្រិក​ខាងត្បូង អត្រា​រវាង​ករណី​ចូល​ពេទ្យ​លើ​ករណី​ឆ្លង ហាក់​ទាប​ជាង បើ​ធៀប​នឹង វ៉ា​រ្យ៉​ង់​ដេ​លតា» លោក Anthony Fauci ប្រធាន​វិទ្យាស្ថាន​ជាតិ​គ្រប់គ្រង​ជំងឺឆ្លង (NIAID) របស់ សហរដ្ឋ​អាម៉េរិក និង​ជាទី​ប្រឹក្សា​ផ្នែក​សុខាភិបាល​របស់ សេត​វិមាន នៃ សហរដ្ឋ​អាម៉េរិក បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ៧ ធ្នូ។

    មុន​នោះ ខេត្ត Gauteng ដែលជា​ចំណុចក្ដៅ​នៃ​បញ្ហា កូ​វីដ-១៩ នៅ អាហ្វ្រិក​ខាងត្បូង បាន​បញ្ចេញ​ទិន្នន័យ​ដែល​បង្ហាញថា មានតែ ៨% ប៉ុណ្ណោះ​ដែល​ត្រូវ​ចូល​ពេទ្យ​ដោយសារ កូ​វីដ-១៩ ហើយ​បច្ចុប្បន្ន​ត្រូវ​ព្យាបាល​ជាពិសេស តួលេខ​នេះ​ទាប​ជាង​ច្រើន ធៀប​នឹង ២៣% នៅក្នុង​រលក​នៃ​ការឆ្លង​រាលដាល​របស់ វ៉ា​រ្យ៉​ង់​ដេ​លតា។ អត្រា​នៃ​អ្នកជំងឺ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​ជំនួយ​ដង្ហើម​ក៏​ទាប​ជាង ពោលគឺ អូ​មី​ក្រុង ២% ទល់នឹង ដេ​លតា ១១%។

    លោក Fauci សង្កត់ធ្ងន់ថា មិនគួរ​បំប៉ោង​ទិន្នន័យ​នេះឡើយ ព្រោះថា ក្រុម​អ្នកជំងឺ​ដែល​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង តាមដាន ភាគច្រើន​គឺជា​ពលរដ្ឋ​វ័យ​នៅ​ក្មេង ដែល​តែងតែ​ប្រឈម​នឹង​ហានិភ័យ​ត្រូវ​ចូល​ពេទ្យ​ក្នុង​កម្រិត​ទាប។ ក្រៅពីនេះ អ្នកជំងឺ​ដែល​ឆ្លង វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង ក៏​អាច​ត្រូវ​ចំណាយពេល​ច្រើន​សប្ដាហ៍ ទើប​មាន​អាការ​ធ្ងន់ធ្ងរ។

    ទីប្រឹក្សា​សេត​វិមាន វាយតម្លៃថា អូ​មី​ក្រុង «ច្បាស់​ណាស់ មាន​សមត្ថភាព​បង្ក​ការឆ្លង​រាលដាល​ខ្ពស់» និង​អាច​ខ្ពស់ជាង ដេ​លតា។ ប៉ុន្តែ លោក​ឱ្យដឹងថា វ៉ា​រ្យ៉​ង់ ដែល​ងាយ​ឆ្លង​រាលដាល​ជាង និង​បង្ក​ភាព​ធ្ងន់ធ្ងរ​ទាប​ជាង នឹង​មិនអាច​បង្កើន​តួលេខ​នៃ​ករណី​ចូល​ពេទ្យ និង​ស្លាប់» ដែល​នេះ​គឺជា «ស្ថាន​ភាពល្អ​បំផុត»។

    វីរុស​កូ​វីដ-១៩ ប្រភេទ អូ​មី​ក្រុង ត្រូវបាន​រកឃើញ​ដំបូង​នៅក្នុង ប្រទេស​បុ​ត​ស្វា​ណា កាលពី​ថ្ងៃទី ១១ វិច្ឆិកា ២០២១ និង​ត្រូវបាន ប្រទេស​អាហ្វ្រិក​ខាងត្បូង រាយការណ៍​ជូន​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី ២៤ វិច្ឆិកា ២០២។ ថ្វីបើ WHO បានដាក់​បញ្ចូល វ៉ារ្យ៉ង់​អូ​មី​ក្រុង ទៅក្នុង​បញ្ជី​ឈ្មោះ​នៃ​ក្រុម វ៉ា​រ្យ៉​ង់ ដែល​គួរឱ្យ​ព្រួយបារម្ភ ក៏​​ដោយ​ មកដល់​បច្ចុប្បន្ន ពុំទាន់​មាន​ទិន្នន័យ​ច្បាស់លាស់​ណាមួយ​និយាយ​អំពី​កម្រិត​នៃ​ការឆ្លង​រាលដាល ឬ​សភាព​ធ្ងន់ធ្ងរ​ដែល​បង្កឡើង​ដោយ វ៉ា​រ្យ៉​ង នេះ​នៅឡើយ៕

  • រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង ពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​ក្នុង​ព្រះរាជ​ពិធីបុណ្យ ព្រះ​សព​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ

    រដ្ឋបាល​រាជធានី​ភ្នំពេញ ជូនដំណឹង ពី​ការបញ្ចៀស​ចរាចរណ៍​យានយន្ត​គ្រប់​ប្រភេទ​ជា​បណ្ដោះអាសន្ន​ក្នុង​ព្រះរាជ​ពិធីបុណ្យ ព្រះ​សព​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ

    ព្រះ​សព​សម្ដេចក្រុមព្រះ ន​រោ​ត្ដម រណឫទ្ធិ ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹងមាន​រៀបចំ​ពិធី​ដង្ហែ និង​បូជាព្រះសព នៅ​ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ចាប់ពី​ម៉ោង ០៥:០០នាទី ព្រឹក ដោយ​ដង្ហែ​ចេញពី​ព្រះ​ដំណាក់ ឆ្ពោះទៅមុខ​វត្ត​បទុម​វ​តី។

    ព័ត៌មាន​លម្អិត សូម​អាន​សេចក្ដីជូនដំណឹង​ខាងក្រោម៖

  • ក្រុមមន្ត្រី​អាម៉េរិក ថា មាន​សញ្ញា «លើកទឹកចិត្ត» ទាក់ទង​នឹង អូ​មី​ក្រុង ខណៈ​ភាគហ៊ុន​នៅ​អាស៊ី ភាគច្រើន​កើនឡើង

    ក្រុមមន្ត្រី​អាម៉េរិក ថា មាន​សញ្ញា «លើកទឹកចិត្ត» ទាក់ទង​នឹង អូ​មី​ក្រុង ខណៈ​ភាគហ៊ុន​នៅ​អាស៊ី ភាគច្រើន​កើនឡើង

    ស​ន្ទ​ស្សន៍ MSCI អាស៊ី-ប៉ាស៊ីហ្វិក ដែល​មិន​រួមបញ្ចូល ប្រទេស​ជប៉ុន កើន ០.៦៤%។ ចំណែក​នៅឯ ជប៉ុន វិញ ស​ន្ទ​ស្សន៍ Nikkei 225 កើន ១.៣៩%។

    ផ្សារ​ហ៊ុន​នៅ ប្រទេស​ចិន ក៏​កើនឡើង ក្នុងនោះ Shanghai Composite កើន ០.៣៨%, Shenzhen Component កើន ០.៣១%។ ស​ន្ទ​ស្សន៍ Hang Seng របស់ ហុងកុង ក៏​កើន ១.១៩%។

    នៅ ប្រទេស​កូរ៉េខាងត្បូង ស​ន្ទ​ស្សន៍ Kospi បាន​កើន ០.១១%។ ចំណែក ASX 200 របស់ អូស្ត្រាលី កើន ០.៦២%។

    ស​ន្ទ​ស្សន៍​ក្នុង​ផ្សារ​ហ៊ុន​នៅ Wall Street ថ្ងៃទី ៦ ធ្នូ កើនឡើង ដោយសារតែ​មានការ​អធិប្បាយ​បែប​វិជ្ជមាន​របស់​មន្ត្រីជាន់ខ្ពស់ សហរដ្ឋ​អាម៉េរិក មួយរូប ស្ដីអំពី វ៉ា​រ្យ៉​ង់ អូ​មី​ក្រុង។ Dow Jones កើន ៦៤៦.៩៥ ពិន្ទុ ស្មើនឹង ១.៨%, S&P 500 កើន ៥៣.២៤ ព​ន្ទុ ស្មើនឹង ១.១៧% ខណៈដែល Nasdaq កើន ១៣៩.៦៨ ពិន្ទុ ស្មើនឹង ០.៩៣%។

    មន្ត្រីជាន់ខ្ពស់​ផ្នែក​សុខាភិបាល​របស់ សហរដ្ឋ​អាម៉េរិក លោក Anthony Fauci កាលពី​ម្សិលមិញ ថ្លែងថា ទិន្នន័យ​ដំបូង​ស្ដីពី អូ​មី​ក្រុង «មាន​សញ្ញា​លើទឹក​ចិត្ត» ប៉ុន្តែ បាន​ព្រមាន​ថា ត្រូវការ​ព័ត៌មាន​បន្ថែមទៀត​ដើម្បី​យល់ច្បាស់​អំពី វ៉ា​រ្យ៉​ង់​អូ​មី​ក្រុង។

    តម្លៃ​ប្រេង​ក៏បាន​កើនឡើង​ក្នុងការ​ជួញដូរ​នៅ អាស៊ី ក្នុងនោះ Brent បាន​កើន ០.៧៧% នាំឱ្យ​តម្លៃ​ឡើងដល់ ៧៣.៦៤ ដុល្លារ/ធុង​បារ៉ែល ខណៈ WTI កើន ១% ដែល​តម្លៃ​ស្មើនឹង ៧០.១៧ ដុល្លារ/ធុង​បារ៉ែល។

  • កម្ពុជា ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ប្រទេស​​ជាង ១.៨ សែន​នាក់ នា​ចុង​សប្តាហ៍​ទី ១ នៃ​ខែ​ធ្នូ

    កម្ពុជា ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ប្រទេស​​ជាង ១.៨ សែន​នាក់ នា​ចុង​សប្តាហ៍​ទី ១ នៃ​ខែ​ធ្នូ

    (ភ្នំពេញ)៖ កម្ពុជា នា​ចុង​សប្តាហ៍​ទី ១ (ថ្ងៃទី៤-៥) ខែធ្នូ ឆ្នាំ ២០២១ ទទួលបាន​ភ្ញៀវ​ទេសចរណ៍​សរុប ចំនួន ១៨១,០២៤ នាក់ ក្នុងនោះ​មាន​ភ្ញៀវ​ជាតិ ១៧៥,៧១៦ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​ចំនួន ៥,៣០៨ នាក់។

    ឯកឧត្តម លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹង​ដូចខាងលើ និង​បន្តថា តួលេខ​នេះ​មានការ​កើនឡើង ៤.៦៥% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក ដោយសារ​អាកាសធាតុ​ចាប់ផ្តើម​ចុះ​ត្រជាក់ ខណៈដែល​រដ្ឋបាល​រាជធានី​ខេត្ត មន្ទីរ​ទេសចរណ៍ បាន​ខិតខំ​បន្ត​ជំរុញ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង SOP ពិសេស​សម្រាប់​សេវា​កម្សាន្ត ដែល​រាជរដ្ឋាភិបាល​បានអនុញ្ញាត​បើក​ឱ្យ​ដំណើរការ​ឡើងវិញ​ក្រោយ​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងមក។

    ឯកឧត្តម លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍

    តួលេខ​នៃ​ទេសចរ​ដែល​បាន​ទៅ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍សំខាន់ៗ របស់ កម្ពុជា រួមមាន៖

    -ខេត្ត​ព្រះសីហនុ ៣១,៤៦៤ នាក់
    -រាជធានី​ភ្នំពេញ ២៩,៧៩២ នាក់
    -ខេត្តពោធិ៍សាត់ ២៣,៨៣៤ នាក់
    -ខេត្តកំពត ១៧,៧៩៦ នាក់
    -ខេត្តសៀមរាប ១៦,១៦០ នាក់
    -ខេត្តបាត់ដំបង ៨,៤១៣ នាក់
    -ខេត្ត​កែប ៦,៥៦៧ នាក់
    -ខេត្តមណ្ឌលគិរី ៦,៣៩៦ នាក់។

  • កូវីដ-១៩! ស្ថិតិ​នៃ​តួលេខ​អ្នកជំងឺ​កូវីដ-១៩ នៅ កម្ពុជា​ និង​ពិភពលោក​ គិត​មក​ដល់​ព្រឹក​​ថ្ងៃទី ៧ ​ធ្នូ ២០២១

    កូវីដ-១៩! ស្ថិតិ​នៃ​តួលេខ​អ្នកជំងឺ​កូវីដ-១៩ នៅ កម្ពុជា​ និង​ពិភពលោក​ គិត​មក​ដល់​ព្រឹក​​ថ្ងៃទី ៧ ​ធ្នូ ២០២១

    កម្ពុជា​ រកឃើញអ្នកឆ្លងថ្មី ១៤ នាក់ទៀត ខណៈ​អ្នក​ជាសះស្បើយ​មាន ១៥ នាក់ និងស្លាប់ ៤ នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ ២ នាក់ មិនបានចាក់វ៉ាក់សាំង។

    គិតត្រឹមព្រឹក ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២១ តួលេខ​​​នៃ​អ្នកជំងឺ​កូវីដ-១៩ នៅ កម្ពុជា​ រួម​មាន​៖

    ស្ថិតិ​នៃ​តួលេខ​អ្នក​ជំងឺ​កូវីដ-១៩ នៅ​ទូទាំង​ពីភព​លោក​៖
    -អ្នក​ឆ្លង​ថ្មី​៖ ជាង​ ២៧,០០០​ នាក់
    -អ្នក​ដែល​បាន​វិជ្ជមាន​ សរុប​៖ ២២,៧៣៨,០៨០ នាក់
    -អ្នក​ស្លាប់​សរុប​៖ ៥,២៧៥,០៤១ នាក់
    -អ្នក​ជាសះស្បើយ​ សរុប​៖ ២៤០,២៧៥,៥៣៨ នាក់​
    -កំពុង​ព្យាបាល​៖ ២១,១៨៤,៥០១ នាក់​

  • ក្រសួងទេសចរណ៍​ស្នើ​ផ្អាក​អាជីវកម្ម ខារ៉ាអូខេ ក្លឹប​​កម្សាន្ត ​រង្គសាល​ ឌី​ស្កូ​តែ​ក​ បៀរហ្គាឌិន និង​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅ​​ទូទាំង​​រាជ​ធានី​-​​​ខេត្ត​ រយៈពេល ១ ថ្ងៃ

    ក្រសួងទេសចរណ៍​ស្នើ​ផ្អាក​អាជីវកម្ម ខារ៉ាអូខេ ក្លឹប​​កម្សាន្ត ​រង្គសាល​ ឌី​ស្កូ​តែ​ក​ បៀរហ្គាឌិន និង​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅ​​ទូទាំង​​រាជ​ធានី​-​​​ខេត្ត​ រយៈពេល ១ ថ្ងៃ

    ក្រសួងទេសចរណ៍ បានចេញ​សារាចរ​ណែនាំ ស្តីពី​ការចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ក្នុងនោះ ក្រសួង​បានស្នើ​ផ្អាក​អាជីវកម្ម ខារ៉ាអូខេ ក្លឹប​កម្សាន្ត រង្គសាល ឌី​ស្កូ​តែ​ក បៀរហ្គាឌិន និង​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ នៅ​ទូទាំង​រាជធានី-ខេត្ត រយៈពេល ១ ថ្ងៃ។

    សារាចរ​ណែនាំ​របស់​ក្រសួងទេសចរណ៍ ដែល​ត្រូវបាន​ចុះ​នៅ​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ គឺ​ដើម្បី​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​សព សម្តេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ ប្រធាន​ក្រុម​ឧ​ត្ត​ម​ទីប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា អតីត​នាយករដ្ឋមន្ត្រី​ទី១ និង​ជា​អតីត​ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​យាង​ចូល​ព្រះ​ទីវ​ង្គ​ត នៅ​ថ្ងៃអាទិត្យ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ​ប្រទេស​បារាំង។

    ក្រសួងទេសចរណ៍​បានធ្វើ​ការណែនាំ​ដូច​មាននៅ​ក្នុង​សារាចរ​ខាងក្រោម៖