ក្រុមប្រឹក្សាជាតិសីលធម៌របស់ វៀតណាម បានប្រកាសថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឈ្មោះ Nanocovax ដែលអភិវឌ្ឍក្នុងស្រុក មានប្រសិទ្ធភាពគ្រប់គ្រាន់ដែលអាចបំពេញតាមលក្ខខណ្ឌរបស់អង្គការសុខភាពពិភពលោក (WHO)។
ការប្រកាសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី ២៩ ធ្នូ ២០២១ បន្ទាប់ពីកិច្ចប្រជុំ វាយតម្លៃលើប្រសិទ្ធភាពផ្ទាល់របស់វ៉ាក់សាំង Nanocovax ដោយប្រើប្រាស់ទិន្នន័យស្រាវជ្រាវដែលត្រូវបានគិតរហូតមកដល់ថ្ងៃ ១៣ ធ្នូ ២០២១។ កាលពីថ្ងៃទី ១៦ ធ្នូ ២០២១ វ៉ាក់សាំងរបស់ វៀតណាម Nanocovax ក៏ត្រូវបានក្រុមប្រឹក្សាជាតិសីលធម៌ របស់ប្រទេសនេះ វាយតម្លៃថា មានសុវត្ថិភាពផងដែរ។
ទោះជាយ៉ាងនេះក៏ដោយ ក្រុមប្រឹក្សាជាតិសីលធម៌របស់ វៀតណាម ដែលមានសមាជិកចំនួន ១៥ រូប ត្រូវតែបំពេញបន្ថែមរបាយការណ៍នានា និងការសន្យាទទួលខុសត្រូវចំពោះសុចរិតភាព សុក្រឹតភាព និងទំនុកចិត្តរបស់ទិន្នន័យ និងលទ្ធផលនៃការពិសោធ ស្រាវជ្រាវ លើមនុស្សដែលបានប្រើប្រាស់វ៉ាក់សាំង Nanocovax។
ក្រោយការសម្រេចចិត្តខាងលើ វ៉ាក់សាំង Nanocovax របស់ វៀតណាម អាចនឹងទទួលបានការអនុញ្ញាតឱ្យធ្វើចរាចរណ៍ និងប្រើប្រាស់បន្ទាន់ នាពេលខាងមុខ។
បច្ចុប្បន្ន វៀតណាម មានវ៉ាក់សាំងចំនួន ៦ ប្រភេទដែលជាលទ្ធផលនៃការផ្ទេរបច្ចេកវិទ្យាពីបរទេស និងអភិវឌ្ឍក្នុងស្រុក ក្នុងនោះក៏មានវ៉ាក់សាំង Nanocovax របស់ក្រុមហ៊ុន Nanogen ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុង ហូជីមិញ ផងដែរ។ បើសិនទទួលបានការអនុម័តឱ្យប្រើប្រាស់បន្ទាន់ Nanocovax ក៏អាចនឹងត្រូវបានប្រើប្រាស់ជាដូសទី ៣ សម្រាប់ចាក់ជូនពលរដ្ឋគោលដៅនៅ វៀតណាម៕
















ប្រធានក្រុមហ៊ុន China Three Gorges Corporation លោក Lei Mingshan បានឱ្យដឹងថា ការសាងសង់គម្រោងនេះនឹងនាំមកនូវបទពិសោធន៍ដ៏មានតម្លៃ ទាក់ទងនឹងការអភិវឌ្ឍចំការផលិតអគ្គិសនីដើរដោយថាមពលខ្យល់នៅលើផ្ទៃសមុទ្រក្នុងទ្រង់ទ្រាយធំ និងប្រមូលផ្ដុំនៅ ប្រទេសចិន ក៏ដូចជានៅក្នុងតំបន់ទឹកជ្រៅ។





ដំណើរកម្សាន្ត FORD Adventure ឆ្នាំ២០២១នេះ មានភាពអធិកអធមណាស់ ទោះជាដំណើរកម្សាន្តលើកនេះមានលក្ខណៈតូចជាងឆ្នាំមុនៗក៏ដោយ តែគឺពេញដោយភាពសប្បាយរីករាយ និងភាពស្និតស្នាលគ្នារវាងអ្នកចូលរួមទាំងអស់ ក្រោមការរៀបចំកម្មវិធីកម្សាន្តជាច្រើនពីសំណាក់ក្រុមហ៊ុន ដែលមានដូចជា ការបោះតង់គេងជុំគ្នា ការជិះរថយន្ត FORD ជាក្បួនប្រមាណ៧០គ្រឿងធ្វើដំណើរឆ្លងកាត់ពីរាជធានីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំង ហើយឆ្ពោះទៅទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាតំបន់ទេសចរបែបធម្មជាតិថ្មីមួយនៅលើទឹកដីប្រទេសកម្ពុជា ដែលមានទេសភាពដ៏ស្រស់ត្រកាល និងមានអាកាសធាតុត្រជាក់ចិត្ត ត្រជាក់កាយ អមដោយព្រៃភ្នំពណ៌បៃតងស្រស់ មានផ្លូវបត់បែនដូចអន្ទង់ ហើយតាមរយៈការធ្វើដំណើរលើកនេះ អតិថិជន FORD ទាំងអស់ក៏បានទទួលនូវបទពិសោធន៍ថ្មីក្នុងការបើកបរលើប្រភេទផ្លូវដែលមានភាពបត់បែនច្រើន និងបានទៅទស្សនាតំបន់ទេសចរណ៍នៅលើទឹកដីកម្ពុជាយើងមិនតិចនោះទេ។ ក្រៅពីការរីករាយជាមួយការធ្វើដំណើរ និងទេសភាពនៅតាមដងផ្លូវ អ្នកចូលរួមទាំងអស់ក៏បានរីករាយកម្សាន្តជាមួយនឹងការងូតទឹកអូរលេងជុំគ្នា ការថតរូបលេងជាមួយទេសភាពដ៏ស្រស់ស្អាតនៅរមណីដ្ឋានកែច្នៃដែលមានឈ្មោះថា កាហ្វេភ្នំ ដែលស្ថិតនៅលើភ្នំ១៥០០ និងការទស្សនាព្រំដែនថ្មដា ដែលជាព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសថៃផងដែរ។ ចំណែកឯនៅពេលរាត្រីចូលមកដល់ អ្នកចូលរួមនៅក្នុងដំណើរកម្សាន្តលក្ខណៈគ្រួសារ FORD Adventure ឆ្នាំ២០២១ទាំងអស់ ក៏ទទួលបាននូវភាពរីករាយប្លែកអារម្មណ៍មួយបែបទៀត ជាមួយនឹងការច្រៀងរាំកម្សាន្តជួបជុំគ្នាវិញម្តង ដែលកម្មវិធីទាំងនេះបានញ៉ាំងឱ្យដំណើរកម្សាន្តលើកនេះកាន់តែមានភាពសប្បាយរីករាយ ប្រកបដោយអត្ថន័យ និងពេញដោយការចងចាំល្អៗ។

គួរបញ្ជាក់ផងដែរថា គ្រប់កម្មវិធីដំណើរកម្សាន្ត FORD Adventure ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) មិនដែលឱ្យរំលងនោះទេ គឺក្រុមហ៊ុនតែងតែផ្សារភ្ជាប់ជាមួយនឹងកម្មវិធីសប្បុរសធម៌ជានិច្ច ដើម្បីជាការចូលរួមជួយប្រទេសជាតិ និងជួយដល់ជនទុរគត ដែលកំពុងជួបនឹងការលំបាកនៅក្នុងការរស់នៅ។ ការផ្សារភ្ជាប់ភាពរីករាយនៃដំណើរកម្សាន្ត ជាមួយនឹងការងារសប្បុរធម៌បែបនេះ គឺជាការបណ្តុះគំនិតដល់យុវជនខ្មែរជំនាន់ក្រោយឱ្យចេះជួយគ្នាទៅវិញទៅមក ឱ្យមានសេចក្តីសន្តោសប្រណីដល់ជនទីទាល់ក្រ និងឱ្យពួកគេចេះស្រឡាញ់រាប់អានគ្នាដោយមិនរើសអើងពីឋានៈផងដែរ។
