ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ២០ មករា ២០២២ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៤២ នាក់ ក្នុងនោះមាន ករណីឆ្លងក្នុងសហគមន៍ ៣០ នាក់ និងអ្នកដំណើរពីបរទេស ១២ នាក់ ដែលទាំងអស់សុទ្ធតែជាករណី អូមីក្រុង។


ក្នុងអំឡុង ២៤ ម៉ោងនៃថ្ងៃទី ២០ មករា ២០២២ កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មី ចំនួន ៤២ នាក់ ក្នុងនោះមាន ករណីឆ្លងក្នុងសហគមន៍ ៣០ នាក់ និងអ្នកដំណើរពីបរទេស ១២ នាក់ ដែលទាំងអស់សុទ្ធតែជាករណី អូមីក្រុង។


(ហ្គាណា)-រថយន្តដឹកគ្រាប់មីនបំបែកថ្ម ១ គ្រឿង បានប៉ះទង្គិចនឹងម៉ូតូ ១ គ្រឿង នៅទីក្រុង Bogoso បង្កឱ្យមានបន្ទុះយ៉ាងមហិមា បំផ្លាញផ្ទះសម្បែងជាង ៥០០ ខ្នង និងសម្លាប់មនុស្សយ៉ាងតិច ១៧ នាក់។
ហេតុការណ៍ផ្ទុះនេះកើតឡើងនៅវេលាថ្ងៃត្រង់ នៃថ្ងៃទី ២០ មករា ២០២២ នៅក្នុងតំបន់ Apiate ក្បែរទីក្រុងរ៉ែ Bogoso មានចម្ងាយពី រដ្ឋធានី Accra របស់ ប្រទេសហ្គាណា ប្រហែល ៣០០ គីឡូម៉ែទ្រ ទៅទិសខាងលិច។ សក្សីនៅកន្លែងកើតហេតុឱ្យដឹងថា ករណីផ្ទុះនេះបានកើតឡើងបន្ទាប់ពីរថយន្តដឹកមីន បានបុកម៉ូតូ ១ គ្រឿង។
Isaac Dsamani ដែលជាអ្នកគ្រប់គ្រងក្នុងតំបន់ បានឱ្យដឹងថា បានរកឃើញសាកសពជនរងគ្រោះប្រហែល ១៧ នាក់ ក្រោយការផ្ទុះនេះ។ ចំណែកក្រុមមន្ត្រីសុខាភិបាលវិញ បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ៥៧ នាក់ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យក្នុងតំបន់។
អនុប្រធានអង្គភាពទប់ទល់នឹងគ្រោះមហន្តរាយជាតិ របស់ ប្រទេសហ្កាណា Seji Saji Amedonu ថ្លែងថា ផ្ទះជាង ៥០០ ខ្នង ត្រូវបានកម្ទេចឱ្យរាបដល់ដី ដោយសារតែហេតុការណ៍ដ៏អាក្រក់នេះ៕

ការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ ត្រូវបានលើកតម្កើងព្រោះតែបង្កើតបានបច្ចេកវិទ្យា mRNA ដែលជាវិធីអភិវឌ្ឍវ៉ាក់សាំងប្រភេទទំនើបសម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាជំងឺដទៃ នាំមកនូវប្រយោជន៍ដល់មនុស្សលោក។
VinFuture Grand Prize ដែលជាពានរង្វាន់ធំបំផុត ត្រូវបានប្រគល់ជូនដល់ក្រុមអ្នកវិទ្យាសាស្ត្រដែលនៅពីក្រោយជោគជ័យរបស់វ៉ាក់សាំងប្រភេទ mRNA ដែលប្រើសម្រាប់ទប់ស្កាត់កូវីដ-១។ ក្រុមអ្នកវិទ្យាសាស្ត្រដែលនៅពីក្រោយបច្ចេកវិទ្យា mRNA នេះ រួមមាន «ម្ដាយបង្កើត» របស់ mRNA លោកស្រីវេជ្ជបណ្ឌិត Katalin Kariko ដែលជាអ្នកវិទ្យាសាស្ត្រជនជាតិហុងគ្រី ប្រចាំក្រុមហ៊ុន BioNTech, សាស្ត្រាចារ្យ Drew Weissman អ្នកវិទ្យាសាស្ត្រស្រាវជ្រាវវ៉ាក់សាំងប្រចាំសាកលវិទ្យាល័យ Pennsylvania និងសាស្ត្រាចារ Pieter Rutter Cullis ប្រធានវិទ្យាស្ថានជីវវិទ្យានៃសាកលវិទ្យាល័យ British Columbia។
សាស្ត្រាចារ្យ Pieter Rutter Cullis គឺជាអ្នកមានស្នាដៃចំពោះការស្រាវជ្រាវក្នុងការអភិវឌ្ឍគ្រាប់ណាណូលីភីដ (LNP) សម្រាប់ «ខ្ចប់» RNA និងការពារវាពីការចុះខ្សោយ អនុញ្ញាតឱ្យ mRNA ត្រូវបានបញ្ជូនដល់កោសិកា។ នៅទីនេះ mRNA «ណែនាំ» ឱ្យកោសិកាបង្កើតប្រូតេអ៊ីនដែលទាក់ទងនឹងវីរុសបង្កជំងឺ ជួយឱ្យវ៉ាក់សាំងដំណើរការ។ ប្រការនេះបានបើកផ្លូវឱ្យមានវិស័យវិទ្យាសាស្ត្រថ្មីមួយ និងវិធីសាស្ត្រថ្មីក្នុងការផលិតវ៉ាក់សាំង mRNA សម្រាប់ទប់ស្កាត់កូវីដ-១។ល។

ចំណែកសាស្ត្រាចារ្យ Katalin Karriko វិញ ផ្ដោតទៅលើការស្រាវជ្រាវ ARN ព័ត៌មាន (mRNA) ជាសម្ភារៈហ្សែនដែលផ្ទុកការណែនាំ DNA សម្រាប់ឱ្យប្រព័ន្ធបង្កើតប្រូតេអ៊ីនក្នុងកោសិកានីមួយ។ លោកស្រីជឿថា mRNA អាចប្រើប្រាស់ដើម្បីណែនាំកោសិកាឱ្យផលិតថ្នាំ រួមទាំងវ៉ាក់សាំង តាមចិត្តចង់។
អ្នកវិទ្យាសាស្ត្រទី ៣ នៃគម្រោងស្រាវជ្រាវដែលទទួលបានពានរង្វាន់ខាងលើ គឺសាស្ត្រាចារ្យ Drew Weissman ដែលជាអ្នកឯកទេសផ្នែកជំងឺឆ្លងប្រចាំសាកលវិទ្យាល័យ Pennsylvania (សហរដ្ឋអាម៉េរិក)។ លោកបានចំណាយពេលជាង ១៥ ឆ្នាំ ក្នុងការស្រាវជ្រាវអំពី RNA ក្នុងបំណងបង្កើតវ៉ាក់សាំងទាំងឡាយដែលអាចទប់ស្កាត់ និងព្យាបាលជំងឺគ្រប់ប្រភេទ។
ជារដូវកាលដំបូង ពានរង្វាន់ VinFuture បានទាក់ទាញចំណាប់អារម្មណ៍របស់សហគមន៍អ្នកវិទ្យាសាស្ត្រទូទាំងសកលលោក។ គម្រោងស្រាវជ្រាវចំនួន ៦០០ មកពីប្រទេសចំនួន ៧០ បានចូលរួមប្រកួតប្រជែងយកពានរង្វាន់នេះ។ ពានរង្វាន់ធំជាងគេ VinFuture Grand Prize មានតម្លៃ ៣ លានដុល្លារអាម៉េរិក ចំណែកពានរង្វាន់ពិសេសចំនួន ៣ ទៀត មានតម្លៃ ៥០០,០០០ ដុល្លារ/រង្វាន់។

VinFuture គឺជាពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសកល ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២០ ដោយមូលនិធិ VinFuture របស់មហាសេដ្ឋីវៀតណាម លោក Pham Nhat Vuong ដែលជាស្ថាបនិក និងជាប្រធានក្រុមហ៊ុនខ្នាតយក្ស Vingroup។

(តុងហ្គា)-បុរសពិការម្នាក់ អាយុ ៥៧ ឆ្នាំ បានហែលទឹកសមុទ្រចម្ងាយប្រហែល ៧.៥ គីឡូម៉ែត្រ ក្នុងរយៈពេល ២៧ ម៉ោង មុននឹងបានមកដល់ឆ្នេរ បន្ទាប់ពីត្រូវបានរលកយក្សដែលកើតឡើងដោយសារបន្ទុះភ្នំភ្លើងកាលពីសប្ដាហ៍មុន កួចចូលសមុទ្រ។
Lisala Folau រស់នៅលើកោះ Atata ត្រូវរលកយក្សកួចចូលសមុទ្រកាលពីថ្ងៃទី ១៥ មករា ក្រោយពីហេតុការណ៍ផ្ទុះភ្នំភ្លើង Hunga Tonga-Hunga Ha’apai បានកើតឡើង។ បុរសនេះឱ្យដឹង ប្អូនគាត់បានប្រាប់អំពីរលកយក្សនៅពេលកំពុងលាបថ្នាំផ្ទះ ភ្លាមនោះ រលកធំៗក៏បានបោកមកដល់។
«ខ្ញុំបោះបង់គ្រប់យ៉ាង និងព្យាយាមរត់គេចខ្លួន ប៉ុន្តែ ខ្ញុំគឺជាជនពិការ។ ខ្ញុំមិនអាចដើរបានដូចគេ ជើងទាំង ២ របស់ខ្ញុំមិនដំណើរការតាមចិត្តចង់បាន។ សូម្បីតែក្មេងតូចក៏អាចដើរលឿនជាងខ្ញុំ» លោក Folau រៀបរាប់ដូច្នេះ។
Folau បានឡើងដើមឈើដើម្បីសុវត្ថិភាព ប៉ុន្តែ នៅពេលចុះមកវិញ ក៏ស្រាប់តែរលកធំមួយទៀតបានបោកបក់មកដល់ ហើយក៏បានកួចគាត់ទៅកាន់សមុទ្រ។ លោកនិយាយថា៖ «ខ្ញុំអណ្ដែតលើផ្ទៃទឹក ចំណែករលកធំៗក៏ចេះតែបោកមកកាន់ខ្ញុំ»។ នៅពេលស្ថិតលើផ្ទៃទឹកសមុទ្រ Folau បានឃើញនាវារបស់ប៉ូលិសដែលឆ្លងកាត់ក្បែរនោះ គាត់បានសុំឱ្យជួយ ប៉ុន្តែ មនុស្សនៅលើនាវានោះមិនបានឃើញគាត់ឡើយ។

លោក Folau ត្រូវប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីហែលឱ្យដល់ឆ្នេរ ព្រោះតែគិតដល់គ្រួសារ។ ក្រោយការតស៊ូជិត ២៧ ម៉ោង ឆ្លងកាត់ចម្ងាយផ្លូវ ៧.៥ គីឡូម៉ែត្រ លោកក៏បានហែលដល់ឆ្នេររបស់កោះ Tongatapu នៅវេលាម៉ោងប្រហែល ២២ យប់ នៃថ្ងៃទី ១៦ មករា។ ពេលហែលដល់ឆ្នេរ Folau ក៏បានសុំឱ្យបុរសម្នាក់ជួយទូរស័ព្ទទៅកាន់គ្រួសារគាត់។
កូនស្រីរបស់លោក Folau បានបង្ហោះរឿងរ៉ាវនៃហេតុការណ៍របស់ឪពុកខ្លួននៅលើបណ្ដាញសង្គម។ នាងបានរៀបរាប់ថា ពេញមួយយប់ គ្រួសាររបស់នាងរន្ធត់ចិត្តខ្លាំងណាស់នៅពេលដឹងថា ឪពុកនាងបានបាត់ខ្លួន ប៉ុន្តែ ក៏មានមោទកភាពបំផុតចំពោះការតស៊ូ និងភាពក្លាហានរបស់ឪពុក។
រឿងរ៉ាវរបស់លោក Folau ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមនៅ តុងហ្គា ចែករំលែកតៗគ្នា។ Reuters មិនទាន់អាចបញ្ជាក់បានអំពីការរៀបរាប់របស់លោក Folau នៅឡើយ។
ភ្នំភ្លើង Hunga Tonga-Hunga Ha’apai បានផ្ទុះកាលពីថ្ងៃទី ១៥ មករា ២០២២ បង្កើតបានជាករណីផ្ទុះ «ពាន់ឆ្នាំមានម្ដង» ដោយវាមានកម្លាំងប្រហាក់ប្រហែលនឹងគ្រាប់បែកនុយក្លេអែរ ៦៦៦ គ្រាប់បូកចូលគ្នា នាំឱ្យមានផេះ ធូលី ខ្ពស់កប់អាកាស និងធ្វើឱ្យមានរលកយក្សវាយប្រហារលើ ប្រទេសតុងហ្គា សម្លាប់មនុស្ស ៣ នាក់ ចំណែកការខូចខាត់ទ្រព្យសម្បត្តិ ក៏ត្រូវគេជឿថា ច្រើនរាប់មិនអស់៕

ល្បឿននៃការផលិតរថយន្តអគ្គិសនី Xpeng មាន លឿនជាង Tesla ទ្វេដង និងធ្លាប់ធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តរបស់មហាសេដ្ឋី Elon Musk ជំរុញល្បឿនសាងសង់រោងចក្រនៅ ប្រទេសចិន ដើម្បីបង្កើនការប្រកួតប្រជែង។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Xpeng ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៤ ដោយលោក He Xiaopeng ដែលជាអ្នកជំនួញល្បីម្នាក់ ក្នុងវិស័យព័ត៌មានវិទ្យានៅ ប្រទេសចិន។ មុនពេលបង្កើត Xpeng លោក Xiaopengគឺជាសហស្ថាបនិករបស់ UC Browser ដែលជាកម្មវិធីរុករកលើបណ្ដាញអ៊ីនធើណិត។ ក្រោយពីក្រុមហ៊ុនធុរកិច្ចថ្មីនេះត្រូវបាន Alibaba ទិញ លោក Xiaopeng ក៏បានកាន់កាប់តំណែងប្រធានផ្នែកអាជីវកម្មទូរស័ព្ទចល័តរបស់ក្រុមហ៊ុននេះ។
ក្រុមហ៊ុន Xpeng មានមូលដ្ឋាននៅខេត្តក្វាងចូវ ប្រទេសចិន និងការិយាល័យតំណាងនៅ Mountain View (សហរដ្ឋអាម៉េរិក)។ ក្រុមមេដឹកនាំជាន់ខ្ពស់រួមមាន ក្រុមអតីតបុគ្គលិករបស់ Guangzhou Auto នៅប្រទេសចិន, Ford, BMW និងបុគ្គលិកមកពី Tesla។
ក្រៅពីនេះ Xpeng ក៏ថែមទាំងទាក់ទាញបានបុគ្គលិកមកពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដូចជា Xiaomi, Tencent, Samsung និង Huawei ផងដែរ ដើម្បីបង្កើនការប្រកួតប្រជែងនៅក្នុងបច្ចេកវិទ្យារថយន្តឆ្លាតវៃ។

He Xiaopeng ធ្លាប់បានប្រកាសថា ខ្លួនគឺជា «អ្នកគាំទ្រដ៏ខ្លាំងក្លា» របស់ Tesla ហើយ Xpeng ក៏ត្រូវបានបង្កើតឡើងដោយយោងទៅតាមអារម្មណ៍ទាក់ទាញរបស់ Tesla។
ឆ្នាំ ២០១៤ Elon Musk បានប្រកាសជាសាធារណៈនូវប័ណ្ណប៉ាតង់ជាង ២០០ របស់ Tesla ដើម្បីឱ្យគ្រប់គ្នាបានមើល។ «មូលហេតុមួយដែលនាំឱ្យ Xpeng ត្រូវបានបង្កើតឡើងគឺដោយសារ CEO របស់ Tesla ប្រកាសបង្ហាញប័ណ្ណប៉ាតង់។ Tesla បានជះឥទ្ធិពលដ៏ខ្លាំងក្លាដល់ខ្ញុំ» He Xiaopeng និយាយដូច្នេះ។
មិនត្រឹមតែការស្រាវជ្រាវលើប័ណ្ណប៉ាតង់របស់ Tesla នោះទេ Xiaopeng ថែមទាំងឱ្យបុគ្គលិករបស់ខ្លួន «ពុះបំបែក» រថយន្ត Tesla ជាច្រើនគ្រឿងទៀតផងដើម្បីជួយដល់ការអភិវឌ្ឍរថយន្តអគ្គិសនីដោយឡែករបស់ខ្លួន។
ឆ្នាំ ២០១៨ Xpeng ប្រមូលទុនបាន ៦០០ លានដុល្លារ ពី Alibaba និងអ្នកវិនិយោគផ្សេងៗ ហើយក្រុមហ៊ុននេះក៏ត្រូវបានកំណត់តម្លៃឡើងដល់ជិត ៤ ពាន់លានដុល្លារអាម៉េរិក បើទោះជាក្រុមហ៊ុននេះមិនទាន់បានលក់ចេញសូម្បីតែ ១ គ្រឿង ហើយជាងនេះទៀត Xpeng កាលណោះក៏មិនទាន់មានរោងចក្រ និងមិនទាន់ទទួលបានការអនុញ្ញាតឱ្យផលិតនៅឡើយ។

ក្នុងឆ្នាំដដែល បើទោះមិនទាន់បានដាក់លក់ជាផ្លូវការ ប៉ុន្តែ Xpeng បានយកឈ្នះលើ Tesla នៅក្នុងទីផ្សារក្នុងស្រុក។ ពួកគេទទួលបានការបញ្ជាទិញរហូតដល់ ៦,០០០ គ្រឿង។ ជោគជ័យមួយផ្នែករបស់ Xpeng គឺដោយសារមានទុនគាំទ្រពីបណ្ដាក្រុមហ៊ុនខ្នាតយក្ស ដូចជា Alibaba, Foxconn និង Xiaomi ជាដើម។
ចុងឆ្នាំ ២០២១ Xpeng បានឱ្យដឹងថា ពួកគេផលិតរថយន្តអគ្គិសនីបាន ១០០,០០០ គ្រឿង ក្រោយបង្កើតក្រុមហ៊ុននេះបាន ៦ ឆ្នាំ។ ចំណែក Tesla វិញ ត្រូវចំណាយពេលរហូតដល់ ១២ ឆ្នាំ ទើបផលិតបានស្មើនឹងបរិមាណនេះ។
Tesla ចំណាយពេលជិត ៦ ឆ្នាំ (២០០៣-២០០៨) ដើម្បីបញ្ចេញរថយន្តដំបូង (Roadster) ខណៈដែល Xpeng ចំណាយតែ ៣ ឆ្នាំ ដើម្បីបញ្ចេញរថយន្តដំបូងរបស់ខ្លួនគឺ ម៉ូដែល G3 ដែលត្រូវគេយល់ថា មានចំណុចជាច្រើនដែលដូចទៅនឹង Model 3 របស់ Tesla។

សរុបមក គេអាចនិយាយបានថា ដោយសារតែយកតម្រាប់តាមអ្នកដើរមុន (Tesla) ទើប Xpeng អាចផលិត រថយន្តអគ្គិសនី បានលឿនដូច្នេះ៕

ស្រឡាង Soleil បណ្ដោយ ២២២ ម៉ែត្រ អាចធ្វើដំណើរក្នុងល្បឿន ៤៨ គីឡូម៉ែត្រ/ម៉ោង និងមានសមត្ថភាពចូលចតដោយមិនបាច់មានមនុស្សជួយ ត្រូវបានដាក់ឱ្យដំណើរការសាកល្បងដោយជោគជ័យ នៅលើផ្ទៃសមុទ្រ Iyonada។
ស្រឡាងដែលមានឈ្មោះថា Soleil ជាស្រឡាងដឹកយានយន្តស្វ័យប្រវត្តិដំបូងគេបង្អស់របស់ពិភពលោក និងត្រូវបានដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី ១៧ មករា គឺជាជលយានដែលស្ថិតក្នុងគម្រោងស្រឡាងសមុទ្រឆ្លាតវៃត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Mitsubishi និង Shin Nihonkai។

គម្រោងស្រឡាងនេះគឺជាផ្នែកមួយនៃមហាគម្រោង «ប្រព័ន្ធកំណត់ទិសស្វ័យប្រវត្ត Meguri ២០៤០» របស់អង្គការ Nippon Founation។

Soleil ដំណើរការជាលើកដំបូងកាលពីថ្ងៃទី ១ កក្កដា ២០២១ និងត្រូវបានបញ្ជាដោយក្រុមនាវិក។ ក្នុងដំណើរទៅ-មកច្រើនលើករវាងតំបន់ Shinmoji និង Iyonada ដែលមានរយៈចម្ងាយ ២៤០ គីឡូម៉ែត្រ ប្រព័ន្ធកំណត់ទិសស្វ័យប្រវត្ត Super Bridge-X របស់ស្រឡាង បានប្រមូលទិន្នន័យទាំងអស់ទាក់ទិននឹងផ្លូវត្រូវធ្វើចរាចរណ៍។ ការបើកដំណើរការសាកល្បងកាលពីថ្ងៃទី ១៧ មករាកន្លងទៅ គឺជាលើកទី ១ ហើយដែលប្រព័ន្ធស្វ័យប្រវត្ត (Soleil) នេះដំណើរការតែឯង ដោយមិនមានក្រុមនាវិកបញ្ជា។ ក្នុងការសាកល្បងនេះ Soleil ធ្វើដំណើរក្នុងល្បឿន ៤៨ គីឡូម៉ែត្រ/ម៉ោង។

ស្រឡាង Soleil ត្រូវបានបំពាក់បច្ចេកវិទ្យាកំណត់ទិស, ប្រព័ន្ធកាមេរ៉ាអ៊ីនហ្វ្រារ៉េដ៏ទំនើប, ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន, ប្រព័ន្ធចូលចត-ចាកចេញពីកំពង់ផែស្វ័យប្រវត្ត។ល។

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខនូវរថយន្ត Ford គ្រប់ប្រភេទក្នុងទីផ្សារប្រទេសកម្ពុជាបានប្រកាសបើកទទួលការកក់ជាផ្លូវការជាមួយនឹងរថយន្ត Ford Ranger ស៊េរីថ្មី 2023 ជាមួយនឹងតម្លៃពិសេស។

អស់រយៈពេលជាច្រើនឆ្នាំហើយដែលរថយន្ត Ford បានរក្សានូវភាពរឹងមាំ និងសមត្ថភាពលើសពីដៃគូប្រកួតប្រជែង ហើយឆ្នាំនេះ Ford សម្រេចចិត្តបញ្ចេញនូវរូបរាងថ្មីទាំងស្រុងនៃត្រកូល Ford Ranger ដើម្បីឲ្យកាន់តែមានភាពលេចធ្លោ និងជាពិសេសនឹងផ្តល់នូវរូបរាង បទពិសោធន៍ថ្មីជូនដល់អតិថិជន។

ជឿជាក់ថាតាមរយៈការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុងនេះ Ford Ranger ស៊េរីថ្មីនេះនឹងបំបែកកំណត់ត្រាលក់ថ្មីជាមួយនឹងតូលេខដ៏ច្រើនពុំធ្លាប់មាន។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 បានបំពាក់ជាមួយនឹងម៉ាស៊ីន Bi-Turbo ស៊េរីថ្មី, ប្រអប់លេខ 10 វគ្គអូតូ ដែលធ្វើឲ្យការបើកបរមានភាពរលូន

ហើយអ្វីដែលអតិថិជនទាំងអស់គ្នាកំពុងតែទន្ទឹមរង់ចាំនោះគឺបានមកដល់ហើយគឺការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេមួយជុំវិញរថយន្តតែម្តង សេនសឺផ្នែកខាងមុខ និងផ្នែកខាងក្រោយ បូករួមជាមួយនឹងអេក្រង់បញ្ឈរទំហំធំរហូតដល់ទៅ 12 អ៊ីញ ដែលផ្តល់រូបភាពរស់រវើក និងទិន្នន័យយ៉ាងលម្អិត

កុងទ័រឌីជីថលរចនាថ្មីទាំងស្រុងទំហំ 8 អ៊ីញ ក្រៅពីនេះនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជំនាន់ចុងក្រោយដែលជួយសម្រួលដល់អ្នកប្រើប្រាស់ជាច្រើនទៀតដូចជា៖ ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (On- and Off- Road Drive Modes) ដែលកាលពីមុនមានបំពាក់តែប្រភេទ Ranger Raptor តែប៉ុណ្ណោះ តែឥឡូវនេះប្រព័ន្ធនេះក៏មានបំពាក់លើរថយន្ត Ford Ranger ស៊េរីថ្មី 2023ដែរ

ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ និងការបំពាក់នូវម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ។ល។ រថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 មាន 5 ពណ៍សម្រាប់ជ្រើសរើសដូចជា៖ ស ខ្មៅ ប្រផេះ ទឹកប្រាក់ និងទឹកក្រូច។

សម្រាប់ព័ត៍មានបន្ថែមលោកអ្នកអាចអញ្ជើញទៅសាកសួរនៅតាមបណ្តាសាខាអគារតាំងបង្ហាញរថយន្ត Ford និងទំនាក់ទំនងទៅតាមលេខទូរស័ព្ទដូចខាងក្រោម៖


អ្នកវិជ្ជមានទាំង ៣៧ នាក់ ដែលត្រូវបានរកឃើញកាលពី ២៤ ម៉ោង នៃថ្ងៃទី ១៩ មករា គឺសុទ្ធតែជាករណី អូមីក្រុង ក្នុងនោះមាន ករណីឆ្លងក្នុងសហគមន៍ ១៩ នាក់ និង អ្នកដំណើរពីបរទេស ១៨ នាក់។


អ្នកចម្រៀងជនជាតិឆែកម្នាក់ដែលប្រឆាំងនឹងវ៉ាក់សាំង បានបាត់បង់ជីវិត បន្ទាប់ពីវិជ្ជមាននឹងកូវីដ-១៩ ដោយចេតនា ដើម្បីបានប័ណ្ណបៃតងដែលអាចឱ្យគាត់ចូលទៅកន្លែងសូណា និងសាលមហោស្រព។
អ្នកស្រី Hana Horka ដែលជាតារាចម្រៀងមួយរូបរបស់ក្រុមចម្រៀង Asonance បានស្លាប់នៅក្នុងវ័យ ៥៧ ឆ្នាំ កាលពីថ្ងៃទី ១៦ មករា។ Jan Rek ដែលជាកូនប្រុសរបស់ Horka បានឱ្យដឹងថា ម្ដាយរបស់គាត់មានចេតនាធ្វើឱ្យឆ្លងវីរុសកូវីដ-១៩ ដើម្បីទទួលបានប័ណ្ណបៃតងដែលផ្ដល់ជូនដល់អ្នកទាំងឡាយណាដែលបានចាក់វ៉ាក់សាំងពេញលេញ ឬទើបតែជាពីជំងឺកូវីដ។
ស្វាមី និងកូនរបស់ Horka បានឆ្លងកូវីដ កាលពីមុនបុណ្យណូអែល ប៉ុន្តែ ពួកគេបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដរួចរាល់ ខណៈដែលអ្នកស្រី Horka មិនព្រមចាក់។ «គាត់បន្តរស់នៅជាធម្មតាជាមួយពួកយើង និងចង់ឆ្លងជំងឺនេះជាជាងការចាក់វ៉ាក់សាំងទៅទៀត» Rek និយាយដូច្នេះ។
មុនពេលស្លាប់ ២ ថ្ងៃ Horka បានបង្ហោះសារនៅលើ Facebook ថា៖ «ខ្ញុំនៅមានជីវិត ពិតជាខ្លាំងក្លា។ ដូច្នេះ ខ្ញុំនឹងទៅកាន់មហោស្រព បន្ទប់សូណា ចូលរួមការប្រគំតន្ត្រី និងទៅលេងសមុទ្រ»។

Rek និយាយថា ចលនាប្រឆាំងវ៉ាក់សាំងនៅក្នុងតំបន់ បានសម្លាប់ម្ដាយគាត់ ដោយសារតែពួកគេបានបញ្ចុះបញ្ចូលឱ្យម្ដាយគាត់ មិនទទួលយកការចាក់វ៉ាក់សាំង។
«ម្ដាយខ្ញុំបានបាត់បង់ជីវិត មិនមែនត្រឹមតែដោយសារតែព័ត៌មានមិនពិត ប៉ុន្តែក៏ដោយសារគាត់ជឿទៅលើសមត្ថភាពរបស់ប្រព័ន្ធភាពស៊ាំធម្មជាតិរបស់រាងកាយដែលកើតមានបន្ទាប់ពីបានឆ្លងកូវីដ» Rek បញ្ជាក់បន្ថែម។
ប្រទេសឆែក ស្នើឱ្យប្រជាជនបង្ហាញប័ណ្ណបៃតងដែលបញ្ជាក់ថា បានចាក់វ៉ាក់សាំង ឬទើបជាពីជំងឺកូវីដ ដើម្បីអាចចូលទីតាំងនានា ក្នុងគ្រាដែលតួលេខនៃករណីឆ្លង កំពុងតែកើនឡើង។
ប្រជាជនប្រហែល ៦៤% នៅ ប្រទេសឆែក បានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ យ៉ាងតិច ១ ដូស និង ៦៣% បានចាក់ពេញលេញ។ ប្រទេសដែលមានប្រជាជនជាង ១០.៧ លាននាក់នេះ រកឃើញអ្នកវិជ្ជមានថ្មីចំនួនជាង ២៨,០០០ ករណី ក្នុងរយៈពេល ២៤ ម៉ោងកន្លង ធ្វើឱ្យតួលេខសរុបនៃអ្នកបានឆ្លងកូវីដ-១៩ ឡើងដល់ជាង ២.៦ លាននាក់ ក្នុងនោះមានជិត ៣៧,០០០ នាក់ បានស្លាប់៕

នៅចំពោះមុខឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ Petaluma បានលើកឡើងនូវការសម្រេចចិត្តជាប្រវត្តិសាស្ត្រមួយ នោះគឺការហាមឃាត់ការសាងសង់ស្ថានីយប្រេងសាំងថ្មី នៅទូទាំងទីក្រុង។
ដូចទៅនឹងតំបន់ដទៃទៀតនៅ សហរដ្ឋអាម៉េរិក វិបត្តិអាកាសធាតុកំពុងតែប្រែប្រួលយ៉ាងលឿននៅ Petaluma។ ទីក្រុង Petaluma របស់រដ្ឋ California ដែលមានចម្ងាយពី San Francisco ប្រហែល ៦៤ គីឡូម៉ែត្រ ទៅទិសខាងជើង កំពុងជួបបញ្ហាធ្ងន់ធ្ងន់ស្ដីពីប្រភពទឹក ដោយសារតែគ្រោះរាំងស្ងួត។ ក្នុងរយៈពេល ៧ ឆ្នាំកន្លង ទីនេះមានករណីភ្លើងឆេះព្រៃធំៗចំនួន ៥ លើក ក្នុងចំណោម ១៣ លើកដែលមានទំហំធំជាងគេបង្អស់ក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ California។
ដើម្បីទប់ទល់នឹងវិបត្តិនេះ រដ្ឋបាលក្រុង Petaluma បានដាក់ចេញនូវការសម្រេចចិត្តជាប្រវត្តិសាស្ត្រ នោះគឺបទបញ្ជាហាមឃាត់ការសាងសង់ស្ថីយប្រេងសាំងថ្មី ចាប់ពីខែមីនា ២០២១ ធ្វើឱ្យទីក្រុងនេះក្លាយជាទីក្រុងដំបូងគេនៅ សហរដ្ឋអាម៉េរិក ដែលបានធ្វើដូច្នេះ។

បច្ចុប្បន្ន ទីក្រុង Petaluma មានស្ថានីយប្រេងសាំងចំនួន ១៦ កន្លែង ដែលកំពុងធ្វើសកម្មភាព។ ក្រៅពីកត្តាអាកាសធាតុ នៅមានកត្តាមួយផ្សេងទៀតដែលរួមចំណែកជួយជំរុញឱ្យ Petaluma ងាយស្រួលចេញបទបញ្ជានេះ គឺដោយសារដីភាគច្រើននៅក្នុងទីក្រុងមានសណ្ឋានរាបស្មើ ងាយស្រួលដល់ការធ្វើដំណើរដោយថ្មើរជើង និងជិះកង់៕