អ្នកវិជ្ជមានថ្មីនឹង កូវីដ-១៩ ទាំង ៤០ នាក់ គឺសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងសុទ្ធតែវិជ្ជមាននឹង អូមីក្រុង។


អ្នកវិជ្ជមានថ្មីនឹង កូវីដ-១៩ ទាំង ៤០ នាក់ គឺសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ និងសុទ្ធតែវិជ្ជមាននឹង អូមីក្រុង។


គម្រោងមួយរបស់ រដ្ឋាភិបាលអង់គ្លេស ធ្វើការសាកល្បងជាលើកដំបូងនូវបច្ចេកវិទ្យាបើកបររថយន្តពីចម្ងាយ នៅលើដងផ្លូវក្នុងទីក្រុង អុកហ្វដ (Oxford) និង ទីក្រុងឡុងដ៍។
យានយន្តដែលចូលរួមនៅក្នុងគម្រោងនេះ ផ្ទេរសិទ្ធិបើកបរបន្តបន្ទាប់រវាងអ្នកបើកបរក្នុងរថយន្ត, ប្រព័ន្ធស្វ័យប្រវត្តលើរថយន្ត និងអ្នកបើកបរពីចម្ងាយ តាមរយៈតំណភ្ជាប់ប្រព័ន្ធសន្តិសុខអ៊ីនធើណិត (cybersecurity)។
យោងតាម Mike Potts នាយកប្រតិបត្តិរបស់ StreetDrone ដែលជាស្ថាប័នផ្គត់ផ្គង់ និងគ្រប់គ្រងប្រព័ន្ធស្វ័យប្រវត្ត និងប្រព័ន្ធបញ្ជាពីចម្ងាយ ការសាកល្បងខាងលើត្រូវបានធ្វើឡើងនៅលើដងផ្លូវល្បឿនលឿនសាធារណៈ មិនមែននៅក្នុងបរិស្ថានដែលមានការគ្រប់គ្រងនោះទេ។ ជោគជ័យនៃការសាកល្បងនេះ បង្ហាញថា ការរួមផ្សំរវាងបច្ចេកវិទ្យា ២ នឹងនាំមកនូវប្រសិទ្ធភាពទៅតាមការចង់បាន។
នៅពេលភារកិច្ចមួយដែលមានភាពស្មុគស្មាញហួសខ្លាំងពេកសម្រាប់បច្ចេកវិទ្យាស្វ័យប្រវត្ត អ្នកបញ្ជាពីចម្ងាយអាចចូលធ្វើអន្តរាគមន៍ភ្លាម។ ស្ថានីយធ្វើការរបស់អ្នកបើកបរពីចម្ងាយ គឺដូចទៅនឹងវិញ្ញាសាប្រណាំងឡានដែលមានម៉ាស៊ីនចំនួន ៣ សម្រាប់តាមដានអេក្រង់ ចង្កូត និងឈ្នាន់។ ពួកគេអាចដោះស្រាយស្ថានការណ៍បន្ទាន់នៅលើដងផ្លូវ ដែលប្រព័ន្ធបញ្ញាសិប្បនិម្មិត (AI) ប្រតិកម្មមិនទាន់ហេតុការណ៍។


តម្លៃប្រេង WTI និង Brent ដាំក្បាលចុះត្រង់នៅក្នុងពេលចាប់ផ្ដើមការជួញដូរ ដោយសារតែ សហរដ្ឋអាម៉េរិក ពិចារណាអំពីការបញ្ចេញប្រេងពីឃ្លាំង ដើម្បីដោះស្រាយបញ្ហាអតិផរណា និងកង្វះប្រភពផ្គត់ផ្គង់ប្រេង។
ប្រេងឆៅអាម៉េរិក WTI ព្រឹកនេះ មានពេលខ្លះធ្លាក់ថ្លៃ ៥.៥% ចុះមកនៅត្រឹម ១០២.២ ដុល្លារ/ធុង។ តម្លៃប្រេង Brent ក៏ដាំក្បាលចុះដូចគ្នានេះ មកនៅត្រឹម ១០៨.៣ ដុល្លារ/ធុង។ បច្ចុប្បន្ន ប្រេងទាំងពីប្រភេទនេះ កំពុងត្រូវបានជួញដូរក្នុងរង្វង់តម្លៃពី ១០៣ ដល់ ១០៩ ដុល្លារ/ធុង។
មូលហេតុដែលនាំឱ្យតម្លៃប្រេងដាំក្បាលចុះនេះគឺ ព្រោះតែព័ត៌មាន និងសញ្ញានានាបង្ហាញថា រដ្ឋាភិបាលរបស់ ប្រធានាធិបតីអាម៉េរិក ចូ បៃដិន កំពុងពិចារណាអំពីការបញ្ចេញប្រេងយ៉ាងច្រើន ក្នុងគោលដៅដោះស្រាយបញ្ហាអតិផរណា និងកង្វះប្រភពផ្គត់ផ្គង់ប្រេងនៅប្រទេសនេះ ដែលកើតឡើងដោយសារសង្គ្រាមនៅ អ៊ុយក្រែន។
Bloomberg ដកស្រង់ប្រភពព័ត៌មានពីរដ្ឋាភិបាលអាម៉េរិក ឱ្យដឹងថា អាជ្ញាធរកំពុងពិចារណាក្នុងការបញ្ចេញប្រេងប្រហែល ១ លានធុង/ថ្ងៃ ក្នុងរយៈពេលច្រើនខែ។ ប្រភពព័ត៌មានខាងលើបញ្ជាក់ថា អាម៉េរិក អាចបញ្ចេញប្រេងរហូតដល់ ១៨០ លានធុង ពីឃ្លាំងរបស់ខ្លួន។


បញ្ចប់ការជួញដូរក្នុងថ្ងៃទី ៣០ មីនា តម្លៃប្រេងបានឡើងថ្លៃ ៣%, មាសឡើង ១% ចំណែកលោហធាតុឧស្សាហកម្ម និងកសិផលក៏ឡើងថ្លៃ ដោយសារតែមានការបន្ទិលទៅលើលទ្ធភាពស្ដីពីបទឈប់បាញ់រវាង រុស្ស៊ី និង អ៊ុយក្រែន។
ប្រេងឡើងថ្លៃប្រហែល ៣%
បញ្ចប់ការជួញដូរក្នុងថ្ងៃទី ៣០ មីនា ប្រេង Brent ឡើងថ្លៃ ៣.២២ ដុល្លារ ស្មើនឹង ២.៩% ឡើងដល់ ១១៣.៤៥ ដុល្លារ/ធុង ក្នុងពេលដែលប្រេង WTI ឡើងថ្លៃ ៣.៥៨ ដុល្លារ ស្មើនឹង ៣.៤% ឡើងដល់ ១០៧.៨២ ដុល្លារ/ធុង។
មាសឡើងថ្លៃប្រហែល ១%
តម្លៃមាសប្រគល់ភ្លាម កើន ០.៧% ឡើងដល់ ១,៩៣២.១៤ ដុល្លារ/អោន (១ អោន/ounce ជិតស្មើនឹង ៨.៣ ជី), មាសប្រគល់ក្នុងខែមិថុនា ឡើងថ្លៃ ១.១% ឡើងដល់ ១,៩៣៩ ដុល្លារ/អោន។
អាលុយមីញ៉ូម នៅលើផ្សារជួញដូរ LME កើន ៣.៣% ឡើងដល់ ៣,៥៤៩ ដុល្លារ/តោន។ រ៉ែកដែកថែបប្រគល់ក្នុងខែកញ្ញានៅលើផ្សារហ៊ុន Dakian របស់ ចិន ក៏បន្តឡើងថ្លៃ ៣% ឡើងដល់ ១៤.៩ ដុល្លារ/តោន ខណៈដែលតម្លៃនៅទីផ្សារដូច សិង្ហបុរី ក៏កើន ២.៤% ឡើងដល់ ១៥៨.៣ ដុល្លារ/តោន។
ក្រៅពីផលិតផលខាងលើ នៅមានកសិផលជាច្រើនមុខទៀតដែលឡើងថ្លៃនៅមុនការបញ្ចប់ការជួញដូរក្នុងថ្ងៃទី ៣០ មីនា មានដូចជា កៅស៊ូជប៉ុន, ស្ករ, កាហ្វេ, សណ្ដែកសៀង, ពោត និង ស្រូវសាលី៕

ក្រសួងការពារជាតិរុស្ស៊ី ប្រកាសបទឈប់បាញ់កាលពីម្សិលមិញ ដើម្បីបើកផ្លូវសម្រាប់ជម្លៀសប្រជាជនចេញពីទីក្រុង Mariupol នៅភាគអាគ្នេយ៍នៃ ប្រទេសអ៊ុយក្រែន។
ច្រកទ្វារមនុស្សធម៌សម្រាប់ការឈ្លៀសប្រជាជនស៊ីវិលពី Mariupol ទៅកាន់ ទីក្រុង Zaporizhzhia ដោយធ្វើដំណើរតាមកំពង់ផែ Berdiansk ដែលគ្រប់គ្រងដោយកងកម្លាំងរបស់ រុស្ស៊ី នឹងត្រូវបានបើកចាប់ពីម៉ោង ១០ ព្រឹក ថ្ងៃទី ៣១ មីនា (ម៉ោងប្រហែល ១៤ នៅ កម្ពុជា) នេះបើតាម ក្រសួងការពារជាតិរុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ី ប្រកាសថា «ដើម្បីជួយឱ្យសកម្មភាពមនុស្សធម៌នេះទទួលបានជោគជ័យ យើងស្នើសុំឱ្យធ្វើការរួមជាមួយវត្តមានផ្ទាល់របស់ ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) និង គណៈកម្មធិការកាកបាទក្រហមអន្តរជាតិ»។

រុស្ស៊ី បានស្នើឱ្យ អ៊ុយក្រែន ធានា «គោរពដោយគ្មានលក្ខខណ្ឌ» ចំពោះបទឈប់បាញ់ មុនម៉ោង ៦ ព្រឹកថ្ងៃនេះ ខណៈដែល អ៊ុយក្រែន ក៏បានស្នើឱ្យបើកច្រកមនុស្សធម៌ថ្មីចំនួន ៤ ទៀត ពី Mariupol ទៅ Zaporizhzhia ក្នុងរយៈពេល ២៤ ម៉ោងកន្លង។
ការសម្រេចឈប់បាញ់នៅ Mariupol ត្រូវបានលើកឡើងបន្ទាប់ពី ប្រធានាធិបតីបារាំង លោក Macron បានពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីរុស្ស៊ី កាលពីព្រលប់ថ្ងៃទី ២៩ មីនា។ ក្រុមមន្ត្រីបារាំង និយាយថា ក្នុងការពិភាក្សានោះ មេដឹកនាំរបស់ រុស្ស៊ី បានយល់ព្រមពិចារណាចំពោះផែនការជម្លៀសប្រជាជនស៊ីវិលចេញពីបណ្ដាទីក្រុងរបស់ អ៊ុយក្រែន ដែលកំពុងត្រូវបានឡោមព័ទ្ធ។
ក៏ប៉ុន្តែ លោក ពូទីន បានអះអាងថា ការបាញ់បន្តក់គ្រាប់ផ្លោងនៅ Mariupol ត្រូវបានបញ្ឈប់ លុះណាតែក្រុមប្រដាប់អាវុធរបស់ អ៊ុយក្រែន ឈប់តតាំង និងចុះចាញ់» នេះបើតាមប្រកាសរបស់ វិមានក្រឹមឡាំង។

មាសនៅទីផ្សារក្នុង ទ្វីបអាស៊ី ឡើងថ្លៃក្នុងការជួញដូរនាល្ងាចថ្ងៃទី ៣០ មីនា ២០២២ ដោយសារប្រាក់ដុល្លារអាម៉េរិក និងការប្រាក់នៃមូលបត្របំណុលរបស់ រដ្ឋាភិបាលអាម៉េរិក ត្រូវថយចុះ។
បើទោះជាកិច្ចចរចរសន្តិភាពរវាង រុស្ស៊ី និង អ៊ុយក្រែន បង្ហាញអំពីសញ្ញាវិជ្ជមាន នាំឱ្យភាពទាក់ទាញរបស់មាសត្រូវថយចុះ ប៉ុន្តែ មាសនៅតែអាចឡើងថ្លៃបាន។
ល្ងាចនេះ តម្លៃមាសប្រគល់ភ្លាម កើន ០.៣% ឡើងដល់ ១,៩២៥.៧៥ ដុល្លារ/អោន (១ អោន/ounce ស្មើនឹងជិត ៨.៣ ជី) បន្ទាប់ពីបានធ្លាក់ថ្លៃមកទាបបំផុតរាប់ចាប់ពីថ្ងៃទី ២៨ កុម្ភៈ ដោយសារមានក្ដីសង្ឃឹមថា កិច្ចចរចររវាង រុស្ស៊ី និង អ៊ុយក្រែន នឹងជួយបញ្ចប់សង្គ្រាមរវាងប្រទេសទាំងពីរ។ ចំណែកតម្លៃមាសប្រគល់តាមកាលកំណត់ក៏បានឡើងថ្លៃ ០.៦% ពោលគឺ ១,៩៣០.១០ ដុល្លារ/អោន។
Matt Simpson ដែលជាអ្នកជំនាញជាន់ខ្ពស់របស់ City Index ថ្លែងថា «ប្រាក់ដុល្លារអាម៉េរិក ធ្លាក់ថ្លៃ បានជួយដល់តម្លៃរបស់មាស។ រីឯតម្លៃមូលបត្របំណុលកើនឡើងកាលពីថ្ងៃទី ២៩ មីនា បានទាញការប្រាក់នៃមូលបត្របំណុលរបស់ រដ្ឋាភិបាលអាម៉េរិក ចុះមកនៅទាប។
សន្ទស្សន៍នៃប្រាក់ដុល្លារអាម៉េរិក ឈរនៅក្បែរកម្រិតទាបបំផុតក្នុងអំឡុងជាង ១ សប្ដាហ៍ កាលពីថ្ងៃជួញដូរមុននេះ ធ្វើឱ្យមាសធ្លាក់ថ្លៃបន្តិច ចំពោះអ្នកទិញដែលទូទាត់ដោយរូបិយវត្ថុបរទេស។
ការប្រាក់លើមូលបត្របំណុលដែលមានកាលកំណត់ ១០ ឆ្នាំ របស់ អាម៉េរិក ក៏ធ្លាក់ថ្លៃពីចំណុចខ្ពស់បំផុតក្នុងអំឡុងជិត ៣ ឆ្នាំមកនេះ នាំឱ្យការចំណាយទៅលើឱកាសនៃការក្ដោបក្ដាប់មាសដែលជាទ្រព្យមិនមានការប្រាក់ ត្រូវធ្លាក់ថ្លៃផងដែរ៕

នាថ្ងៃទី ៣០ មីនា ឥណ្ឌា មានករណីដ៏ចម្លែកមួយ នោះគឺស្ត្រីមានផ្ទៃពោះម្នាក់នៅក្នុងរដ្ឋ Madhya Pradesh បង្កើតបានកូនម្នាក់ដែលមានក្បាល ២ និងដៃចំនួន ។
សារព័ត៌មានឥណ្ឌា PT និងប៉ុស្តិ៍ Sputnik របស់ រុស្ស៊ី បានផ្សាយថា ស្ត្រីខាងលើមានឈ្មោះថា Shaheen នៅទីក្រុង Jaora ក្នុងរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា បង្កើតបានកូនម្នាក់មានក្បាល ២ និងដៃចំនួន ។ ដៃទីបីរបស់ទារកនេះ ស្ថិតនៅខាងក្រោយ ចន្លោះក្បាលទាំង ។
វេជ្ជបណ្ឌិត Naved Qureshi ឯកទេសផ្នែកកុមារ និងទារកប្រចាំមន្ទីរពេទ្យមាតានិងទារកនៅ Ratlam បានប្រាប់អ្នកយកព័ត៌មានថា «របាយការណ៍នៃការឆ្លុះអេកូបង្ហាញថា នោះគឺជាទារកភ្លោះ បន្ទាប់ពីបានបង្កើតទារកនេះដោយការវះកាត់កាលពីថ្ងៃទី ២៨ មីនា។ យើងមានការភ្ញាក់ផ្អើលខ្លាំងនៅពេលបានឃើញទារកនេះ មានក្បាល ២ និងដៃ ។ ទារកនេះមានទម្ងន់ ៣ គីឡូក្រាម»។
យោងតាមវេជ្ជបណ្ឌិតឥណ្ឌា ទារកដែលមានក្បាល និងដៃច្រើន ប្រមាណពី ៦០ ទៅ ៧០% តែងតែស្លាប់ទៅវិញ។ ទារកទាំងនោះនឹងស្លាប់នៅក្នុងផ្ទៃម្ដាយ ឬនៅក្នុងអំឡុង ៤៨ ម៉ោង បន្ទាប់ពីបានចាប់កំណើត។
ក្រុមវេជ្ជបណ្ឌិត ក្រោយមកក៏បានបញ្ជូនទារកខាងលើទៅកាន់មន្ទីរពេទ្យ M. Y ដើម្បីទទួលបានការថែទាំ និងតាមដានបានល្អ។

ក្រុមអ្នកស្រាវជ្រាវនៅ Caltech បានធ្វើការកែប្រែបាក់តេរី E. coli និងរំញោចវាដោយប្រើរលកសំឡេងអ៊ុលត្រាសោន (Ultrasound គឺជារលកសំឡេងដែលមានហ្វ្រេកង់ខ្ពស់ជាងកម្រិតអតិបរមាដែលត្រចៀកមនុស្សអាចស្ដាប់ឮ) ដើម្បីឱ្យវាបញ្ចេញសារធាតុគីមីកម្ចាត់កោសិកាមហារីក ប៉ុន្តែ មិនប៉ះពាល់ដល់កោសិកាធម្មតា។
ក្រុមអ្នកវិទ្យាសាស្ត្រនៅ វិទ្យាស្ថានបច្ចេកវិទ្យា California (Caltech) សហរដ្ឋអាម៉េរិក បានរកឃើញវិធីសាស្ត្រល្អជាងមុន នៅក្នុងការព្យាបាលជំងឺមហារីក។ ជំនួសឱ្យការសម្លាប់ទាំងឫសសក់ដូចទៅនឹងការព្យាបាលជំងឺមហារីកនាបច្ចុប្បន្ន ក្រុមអ្នកវិទ្យាសាស្ត្រ អាចប្រើប្រាស់រលសំឡេង បញ្ជាទៅលើ បាក់តេរី ដែលត្រូវបានកែប្រែហ្សែន ឱ្យផ្ដោតទៅលើតែការស្វែងរក និងកម្ចាត់កោសិកាមហារីក។
នៅក្នុងការស្រាវជ្រាវដែលត្រូវបានចុះផ្សាយលើទស្សនាវដ្ដី Nature Communications ក្រុមអ្នកវិទ្យាសាស្ត្រមកពីបន្ទប់ពិសោធន៍របស់សាស្ត្រាចារ្យ Mikhail Shapiro ឱ្យដឹងថា ពួកគេបានអភិវឌ្ឍបាក់តេរី Escherichia coli (E. coli) មួយប្រភេទ ដែលមានសមត្ថភាពពិសេសអាចជ្រៀតចូលទៅក្នុងដុំសាច់ពកនៅពេលចាក់បញ្ចូលទៅក្នុងរាងកាយអ្នកជំងឺ។ នៅពេលទៅដល់គោលដៅ បាក់តេរីទាំងនេះនឹងបញ្ចេញថ្នាំប្រឆាំងជំងឺមហារីក បន្ទាប់ពីទទួលបានរលកសំឡេងអ៊ុលត្រាសោន ពីវេជ្ជបណ្ឌិត។
បាក់តេរីប្រភេទ E. coli ដែលមានឈ្មោះថា Nissle ១៩១៧ ត្រូវបានប្រើប្រាស់ក្នុងការពិសោធន៍នេះ។ នៅពេលត្រូវបានចាក់បញ្ចូលទៅក្នុងរាងកាយ បាក់តេរីទាំងនេះ នឹងចូលទៅពាសពេញរាងកាយ ហើយក៏ត្រូវប្រព័ន្ធការពាររាងកាយសម្លាប់ចោលទាំងអស់ លើកលែងតែបាក់តេរី ដែលបានចូលទៅក្នុងដុំសាច់ពក ជាទីដែលប្រព័ន្ធការពាររាងកាយមិនអាចធ្វើអ្វីបាន។
ដើម្បីធ្វើឱ្យ បាក់តេរី ក្លាយជាឧបករណ៍មានប្រយោជន៍ក្នុងការកម្ចាត់កោសិកាមហារីក ក្រុមអ្នកវិទ្យាសាស្ត្រត្រូវកែប្រែវាដើម្បីអាចផ្ទុកហ្សែនថ្មីចំនួន ២ ក្រុម ក្នុងនោះ ១ ក្រុមទទួលខុសត្រូវក្នុងការផលិតអង្គបដិប្រាណណាណូ ជាប្រូតេអ៊ីន រាំងខ្ទប់សញ្ញាមួយប្រភេទ ដែលដុំសាច់ពកប្រើប្រាស់ដើម្បីទប់ស្កាត់ប្រតិកម្មរបស់ប្រព័ន្ធការពាររាងកាយ។ វត្តមានរបស់អង្គបដិប្រាណទាំងនេះ បង្កភាពងាយស្រួលដល់ប្រព័ន្ធការពាររាងកាយក្នុងការវាយប្រហារលើកោសិកាមហារីក។ ចំណែកហ្សែន ១ ក្រុមទៀត ដើរតួនាទីដូចទៅនឹងកុងតាក់បើកបិទកម្ដៅ ដែលអាចរំញោចទៅលើហ្សែនបញ្ចេញអង្គបដិប្រាណណាណូ នៅពេល បាក់តេរី ឆ្លងកាត់កម្ដៅដែលបានកំណត់។
ដើម្បីកម្ដៅ បាក់តេរី ដែលស្ថិតនៅជ្រៅក្នុងរាងកាយមនុស្ស ជាទីដែលដុំសាច់ពកកំពុងរីកចម្រើន ក្រុមអ្នកវិទ្យាសាស្ត្រត្រូវប្រើប្រាស់រលកសំឡេងអ៊ុលត្រាសោនប្រមូលផ្ដុំ FUS (Focused Ultrasound)។ FUS គឺដូចទៅនឹងបច្ចេកវិទ្យាអេកូ ដែលប្រើនៅក្នុងការឆ្លុះមើលទារកក្នុងផ្ទៃ ប៉ុន្តែ មានកម្រិតខ្ពស់ជាង និងចំណុចប្រមូលផ្ដុំតូចជាង។ ការប្រមូលផ្ដុំរលកអ៊ុលត្រាសោនត្រង់មួយចំណុច ធ្វើឱ្យជាលិកានៅត្រង់នោះក្ដៅ ប៉ុន្តែ ជាលិកានៅជុំវិញ មិនរងផលប៉ះពាល់។ ដោយវិធីគ្រប់គ្រងកម្រិតនៃកម្លាំងអ៊ុលត្រាសោន ក្រុមអ្នកវិទ្យាសាស្ត្រអាចបង្កើនកម្ដៅរបស់ជាលិកានោះឱ្យដល់កម្រិតដែលពួកគេត្រូវការ។
ដើម្បីឱ្យដឹងថា បាក់តេរី ដែលបានកែប្រែហ្សែន ធ្វើសកម្មភាពដូចដែលបានគ្រោងទុក ឬអត់ ក្រុមអ្នកវិទ្យាសាស្ត្របានចាក់កោសិកាដែលមានបាក់តេរី ទៅក្នុងសត្វកណ្ដុរដែលមានដុំសាច់ពក នៅក្នុងបន្ទប់ពិសោធន៍។ បន្ទាប់ពី បាក់តេរី បានចូលដល់ដុំសាច់ពក ពួកគេប្រើប្រាស់រលកសំឡេងអ៊ុលត្រាសោន ដើម្បីធ្វើឱ្យវាឡើងកម្ដៅ។
តាមរយៈការពិសោធជាច្រើន Shapiro និងសហការី រកឃើញថា សត្វកណ្ដុរដែលបានព្យាបាលដោយ បាក់តេរីថ្មី និងរលកសំឡេង មានដុំសាច់ពករីកធំយឺតជាងឆ្ងាយ បើធៀបនឹងសត្វកណ្ដុរដែលគ្រាន់តែព្យាបាលដោយរលកសំឡេង, ដោយបាក់តេរី ឬ មិនព្យាបាល។ នេះមានន័យថា ពួកគេអាចព្យាបាលជំងឺមហារីកប្រកបដោយសុវត្ថិភាពបានមួយកម្រិត។
ទោះជាយ៉ាងនេះក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រខាងលើបានបញ្ជាក់ថា ពួកគេត្រូវធ្វើការពិសោធជាច្រើនទៀត ដើម្បីប្រើប្រាស់វិធីព្យាបាលខាងលើឱ្យបានសមស្របបំផុត៕

ថ្មីៗនេះ សេតវិមាន បង្ហោះសារនៅបណ្ដាញសង្គមថា ការដែល VinFast សាងសង់រោងចក្រផលិតរថយន្តអគ្គិសនីតម្លៃ ៤ ពាន់លានដុល្លារ នៅ សហរដ្ឋអាម៉េរិក រួមនឹងការប្រឹងប្រែងរបស់ Ford, GM និង Siemens ជាដើម នៅប្រទេសនេះ បង្ហាញថា រដ្ឋាភិបាលរបស់ លោក បៃដិន កំពុងកសាងសេដ្ឋកិច្ចថាមពលស្អាត ស្ដារឡើងវិញនូវបណ្ដាញផ្គត់ផ្គង់នៅ សហរដ្ឋអាម៉េរិក និងកាត់បន្ថយការចំណាយរបស់ពលរដ្ឋអាម៉េរិក។
ព័ត៌មានខាងលើត្រូវបានកាសែតរបស់ វៀតណាម លើកយកមកអះអាងថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណា VinFast ទទួលបានការរំលឹកឈ្មោះពីសំណាក់ប្រធានាធិបតីអាម៉េរិក ខណៈដែល Tesla មិនធ្លាប់ទទួលបានប្រការនេះ ដែលនេះគឺជាប្រការដែល VinFast មាន ហើយ Tesla មិនមាន។
ម្យ៉ាងទៀត កន្លងមក រវាងសេតវិមាន ក៏ដូចជាលោក បៃដិន និងលោក Elon Musk ដែលជា CEO របស់ Tesla ហាក់មានទំនាក់ទំនងមិនល្អនឹងគ្នា ព្រោះថា មហាសេដ្ឋី Elon Musk ពុំធ្លាប់ទទួលបានការអញ្ជើញឱ្យចូលជួបប្រធានាធិបតី បៃដិន ម្ដងណាឡើយ នៅ សេតវិមាន បើទោះជាលោក Musk គឺជាអ្នកមានទ្រព្យច្រើនជាងគេបង្អស់ក្នុងពិភពលោក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់លេខ ១ ក្នុងពិភពលោក។

ប្រភពព័ត៌មានដែលគួរទុកចិត្តបាន និយាយថា ទីប្រឹក្សាជាច្រើនរូបរបស់លោក បៃដិន បដិសេធការអញ្ជើញមហាសេដ្ឋី Elon Musk ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នានានៅ សេតវិមាន នាពេលអនាគត ព្រោះបារម្ភថា មហាសេដ្ឋីដែលចូលចិត្តនិយាយត្រង់ និងមិនសំច័យមាត់នេះ អាចលើកឡើងនូវបញ្ហាមួយចំនួនដែលធ្វើឱ្យ ប្រធានាធិបតីអាម៉េរិក ឬរដ្ឋាភិបាល មានការទើសទាល់។

សាររបស់ ប្រធានាធិបតី បៃដិន ដែលបានបង្ហោះលើបណ្ដាញសង្គម មានខ្លឹមសារថា «ថ្ងៃនេះ VinFast ប្រកាសថានឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី និងថ្ម នៅ North Carolina (រោងចក្រតម្លៃ ៤ ពាន់លានដុល្លារអាម៉េរិក) បង្កើតការងារចំនួន ៧,០០០ កន្លែង។ នោះគឺជាឧទាហរណ៍ថ្មីបំផុតស្ដីពីយុទ្ធសាស្ត្រសេដ្ឋកិច្ចរបស់យើង ដែលបានបង្ហាញប្រសិទ្ធភាព»៕

ក្នុងចំណោមអ្នកវិជ្ជមានថ្មីនឹង កូវីដ-១៩ ចំនួន ៣៣ នាក់ មាន ករណីឆ្លងសហគមន៍ទាំង ៣៣ នាក់ ដែលទាំងអស់សុទ្ធតែវិជ្ជមាននឹង អូមីក្រុង។
