Author: សឿន សំណាង

  • ទិញ​ភ្លាម​បាន​ភ្លាម! បង់​ត្រឹមតែ $197 ក្នុង​មួយខែ ជាមួយ​ជម្រើស​ពណ៌​ថ្មី​យ៉ាងច្រើន​សម្បូរបែប!

    ទិញ​ភ្លាម​បាន​ភ្លាម! បង់​ត្រឹមតែ $197 ក្នុង​មួយខែ ជាមួយ​ជម្រើស​ពណ៌​ថ្មី​យ៉ាងច្រើន​សម្បូរបែប!

    Ford EcoSport បាន​ចូលខ្លួន​មក​អង្រួន​ទីផ្សារ​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ មកទល់នឹង​ពេលនេះ Ford EcoSport ក៏បាន​ក្លាយជា​រថយន្ត SUV មួយ​ដែលមាន​ប្រជាប្រិយភាព​ពី​សំណាក​អ្នកប្រើប្រាស់​រថយន្ត​ថ្មី​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​នៃ​តម្រូវការ Ford EcoSport។ ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា បានសម្រេច​បន្ត​នាំចូល​រថយន្ត Ford EcoSport ស៊េរី​ថ្មី​ឆ្នាំ 2022 យ៉ាងច្រើន​សន្ធឹកសន្ធាប់​សម្រាប់​អតិថិជន​ទាំងអស់​ដើម្បី​មាន​ភាពងាយស្រួល​ក្នុង​ការបញ្ជាទិញ​រថយន្ត​ដោយ​មិនចាំបាច់​រង់ចាំ​យូរ គឺ​ទិញ​ភ្លាម​បាន​ភ្លាម ជាមួយនឹង​តម្លៃ​ពិសេស​ត្រឹមតែ $27,900 ប៉ុណ្ណោះ ឬក៏​អាច​បង់​រំលស់​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​ជាងគេ លក្ខខណ្ឌងាយៗ និង​ការអនុម័ត​ឆាប់រហ័ស ដោយ​បង់​ប្រចាំខែ​ត្រឹមតែ $197 ប៉ុណ្ណោះ

    ជាមួយនឹង​ជម្រើស​ពណ៌​យ៉ាងច្រើន​សម្បូរបែប​រហូត​ដល់​ទៅ 9 ពណ៌ ដូចជា៖ ពណ៌​លឿង​ស្រស់​បែក​ទឹកមាស​ដែលជា​ពណ៌​ថ្មីស្រឡាង​នឹង​កំពុងតែ​អង្រួន​ចិត្ត​ប្រិយមិត្ត​ពិសេស​គឺ​យុវវ័យ​តែម្តង ពណ៌​ខៀវ​ក្រ​ម៉ៅ​ដែលមាន​ភាព​ភ្លឺ​ភ្លេ​ក​ប្រដេញ​ស្អាត​ហើយ​នេះ​ក៏​ជា​ពណ៌​ថ្មី​ផងដែរ ពណ៌​ស​ដែល​កំពុង​ពេញនិយម ពណ៌​ក្រហម ពណ៌​ខៀវខ្ចី ពណ៌​ខ្មៅ ពណ៌​ប្រផេះ ពណ៌​ទឹកប្រាក់ និង​ពណ៌​គ្រាប់អំពិល។

    នៅមាន​ចំណុច​មួយចំនួនធំ​ដែល Ford EcoSport ស៊េរី​ថ្មី​ឆ្នាំ 2022 មានប្រៀប​ជាង​រថយន្តផ្សេងៗដែលជា​ដៃគូ​ប្រកួតប្រជែង​ដូចជា៖

    • ម៉ាស៊ីន EcoBoost 1.0L ជំនាន់​ថ្មី​ដែល​ធ្វើ​ឲ្យ​ល្បឿន​រថយន្ត​មាន​ភាព​ស្ទុះ មាន​លំនឹង និង​ស្ងាត់​ល្អ
    • កម្ពស់​ខ្ពស់​ពី​ដី​រហូតដល់​ទៅ 209mm
    • ដែកថែប​ពិសេស​ចំនួន 2 ដើម សម្រាប់​ការពារ​ផ្នែក​ចំហៀង​សងខាង​នៃ​រថយន្ត
    • ប្រព័ន្ធ​ផ្លិត​ទឹក​ស្វ័យប្រវត្ត
    • ផ្នែក​ខាងក្នុង​ធំ​ទូលាយ និង​មាន​ផាសុកភាព
    • ពូក​ស្បែក​បែប​ប្រណិត
    • តាប​ឡូ​ស្បែក​បែប​ប្រណិត
    • កញ្ចក់​មើល​ក្រោយ​អាច​កាត់បន្ថយ​ចំណាំងផ្លាត
    • ចង្កូត​បូម​អេ​ឡិច​ត្រូ​និ​ច ធូរ​ងាយស្រួល​បើកបរ (EPAS)
    • អេក្រង់ Touch Screen 8 អ៊ី​ញ សម្រាប់​គ្រប់គ្រង វិទ្យុ តន្ត្រី និង​ការកម្សាន្តផ្សេងៗ
    • អាច​ភ្ជាប់​ជាមួយនឹង Apple CarPlay, Android Auto និង Google Map
    • កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ​មាន​ខ្សែ​គំនូស​ព​ណ៍ស រេ​តាម​ចង្កូត
    • សេន​សឺ​ជុំវិញ​រថយន្ត​ចំនួន 8 គ្រាប់
    • កន្លែង​ដាក់​អីវ៉ាន់ 25 កន្លែង
    • ឃ្លុប​ខាងក្រោយ​ធំ​ទូលាយ​អាច​ផ្ទុក​អីវ៉ាន់​បាន​ច្រើន
    • ទម្រ​ដាក់​អីវ៉ាន់​មាន​ភាពរឹងមាំ​អាច​ផ្ទុក​អីវ៉ាន់​បាន​ច្រើន
    • បំពាក់​នូវ​ពោង​សុវត្ថិភាព​ចំនួន 6 គ្រាប់
    • ប្រព័ន្ធគ្រប់គ្រង​សី​តុ​ណ្ភ​ភាព​ដោយ​ស្វ័យប្រវត្ត
    • ប្រព័ន្ធ​ហ្វ្រាំង ABS និង EBD
    • ប្រព័ន្ធ​ទប់​លំនឹង​រថយន្ត​ពេល​បើកបរ​លើផ្លូវ​កោង រអិល និង​បញ្ចៀស​ការ​ក្រឡាប់
    • ប្រព័ន្ធ​ទប់​លំនឹង​កុំ​ឲ្យ​រអិល​ថយក្រោយ​ពេល​ឡើង​ចំណោត

    ក្រៅពីនេះ​គឺ​នៅមាន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ជាច្រើន​ទៀត​ដែលមាន​បំពាក់​លើ​រថយន្ត Ford EcoSport ស៊េរី​ថ្មី​ឆ្នាំ 2022។

    ចង់​ជ្រាប​ព័ត៌មាន​កាន់តែច្បាស់​អាច​ទស្សនា​វីដេអូ​នេះ៖ https://www.youtube.com/watch?v=V_bDLb0Y-ls&t=4s

    សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័ត៌មាន ក៏ដូចជា​បើកបរ​សាកល្បង​រថយន្ត Ford EcoSport នៅតាម​បណ្តា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត Ford និង​ទំនាក់ទំនង​ទៅតាម​លេខ​ទូរស័ព្ទ​ដូចខាងក្រោម៖

    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ផ្លូវ​ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លួ​វ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 999 773
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 095 939 939
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 935 935
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ខេត្តសៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 077 666 357 | 088 9 666 357
    • អគារ​តាំង​បង្ហាញ​រថយន្ត Ford សាខា ខេត្តកំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម លេខ​ទូរស័ព្ទ​ទំនាក់ទំនង៖ 078 999 883 | 088 3 999 883។
  • រោងចក្រ​ចម្រាញ់​ប្រេង​ខុសច្បាប់​នៅ​កណ្ដាល​ព្រៃ​ជ្រៅ! ដល់​មាន​អគ្គិភ័យ​​សម្លាប់​​មនុស្ស​រយ​នាក់​ស្លាប់​ ទើប​នាំ​គ្នា​ផ្អើល

    រោងចក្រ​ចម្រាញ់​ប្រេង​ខុសច្បាប់​នៅ​កណ្ដាល​ព្រៃ​ជ្រៅ! ដល់​មាន​អគ្គិភ័យ​​សម្លាប់​​មនុស្ស​រយ​នាក់​ស្លាប់​ ទើប​នាំ​គ្នា​ផ្អើល

    (នី​ហ្សេ​រី​យ៉ា)-ករណី​ផ្ទុះ​ឆេះ​រោងចក្រ​ចម្រាញ់​ប្រេង​ខុសច្បាប់​ដែល​បានសម្លាប់​មនុស្ស​ជាង ១០០ នាក់ កាលពី​ថ្ងៃទី ២២ មេសា នៅក្នុង​រដ្ឋ Rivers ភាគខាងត្បូង​នៃ ប្រទេស​នី​ហ្សេ​រី​យ៉ា បាន​បង្ហើប​ឱ្យដឹង​អំពី​ពិភព​អាថ៌កំបាំង​នៃ​សកម្មភាព​ចម្រាញ់​ប្រេង​ខុសច្បាប់​ដ៏​ធំ​នៅ​ប្រទេស​នេះ។

    ក្រោយ​រយៈពេល​ច្រើន​ម៉ោង​នៃ​ការធ្វើដំណើរ​ដោយ​រថយន្ត ម៉ូតូ និង​ថ្មើរជើង ក្រុម​អ្នកយកព័ត៌មាន​របស់ BBC បាន​ចូល​ទៅដល់​រោងចក្រ​ចម្រាញ់​ប្រេង​ខុសច្បាប់​មួយ​នៅក្នុង​ទីតាំង​ឆ្ងាយ​ដាច់ស្រយាល ក្បែរ​ដៃទន្លេ​នៅ​តំបន់​វាលរាប​ទន្លេ Niger ភាគខាងត្បូង​នៃ ប្រទេស​នី​ហ្សេ​រី​យ៉ា។ ទីតាំង​នេះ​ត្រូវបាន​អាជ្ញាធរ​របស់ នី​ហ្សេ​រី​យ៉ា ឆ្មក់​ចូល​គ្រប់គ្រង និង​បិទទ្វារ​កាលពីពេលថ្មីៗនេះ។

    តំបន់​នេះ​ធ្លាប់ជា​ប្រព័ន្ធ​ជីវចម្រុះ​ដែលមាន​ព្រៃ​លិច​ទឹកប្រៃ ប៉ុន្តែ​ពេលនេះ​វា​នៅសល់តែ​ជា​ព្រៃ​ដ៏​សោះកក្រោះ និង​គ្របដណ្ដប់​ដោយ​ក្លិន​ប្រេង​ពិបាក​ទ្រាំ។ ពណ៌​បៃតង​នៃ​រុក្ខជាតិ​នៅទីនេះ ត្រូវបាន​បំផ្លាញ​គ្មាន​សល់ ប្រៀបបាន​ទៅ​ភ្នំភ្លើង​ដែល​ទើបតែ​បាន​ផ្ទុះឡើង។

    Chidi Lloyd អ្នកនយោបាយ​មួយរូប​បានឱ្យដឹងថា ប្រេង​ត្រូវបាន​លួច​ពី​ប្រព័ន្ធ​បំពង់​បង្ហូរ​នៅ​កន្លែង​ផ្សេង ហើយ​ត្រូវបាន​ដឹក​តាម​ទូក​មកកាន់​ទីតាំង​ចម្រាញ់​ប្រេង​ខុសច្បាប់​នេះ។

    នៅទីនេះ​គេ​ឃើញ​មាន​ធុងចាស់ៗខ្នាត​ធំ ដែល​ប្រើ​សម្រាប់​ចម្រាញ់​ប្រេង​ឆៅ។ គេ​ដុត​ភ្លើង​ពីក្រោម​ធុង​ធំ​នេះ ដើម្បី​កម្ដៅ​ប្រេង​ឆៅ​ឱ្យទៅជា​ផលិតផល​សម្រេច ដូចជា ប្រេងកាត ឬ​ប្រេងម៉ាស៊ូត ជាដើម។ ប្រេង​ដែល​បាន​ក្ដៅ​រួច ត្រូវបាន​បូម​ទៅក្នុង​អាងធំៗដើម្បី​ទុកឱ្យ​ត្រជាក់។

    ក៏ប៉ុន្តែ ដំណាក់កាល​នៃ​ការ​ចម្រាញ់​ខាងលើនេះ ជួនកាល​ក៏​អាច​បណ្ដាលឱ្យមាន​ការផ្ទុះ​ឆេះ​ដូច​ករណី​អគ្គិភ័យ​កាលពី​ថ្ងៃទី ២២ មេសា។ ក្រៅពី​បានសម្លាប់​មនុស្ស​ជាង ១០០ នាក់ ហេតុការណ៍​ផ្ទុះ​កន្លែង​ចម្រាញ់​ប្រេង​នេះ ក៏បាន​បណ្ដាលឱ្យ​មនុស្ស​ជាង ១៥០ នាក់ ត្រូវ​រងរបួស​ផងដែរ។

    ចំនួន​មនុស្ស​ដែល​បាន​ស្លាប់ និង​រងរបួស​នៅក្នុង​ហេតុការណ៍​ខាងលើ បង្ហាញថា វិស័យ​ចម្រាញ់​ប្រេង​ខុសច្បាប់​នៅ​តំបន់​វាលរាប​ទន្លេ Niger មាន​ទ្រង់ទ្រាយ​ធំ​កម្រិតណា។

    កម្មករ​តែង​ស្នាក់នៅ និង​ធ្វើការ​នៅ​ពេលយប់​ជាច្រើន​សប្ដាហ៍ នៅក្នុង​ទីតាំង​ចម្រាញ់​ប្រេង​ខុសច្បាប់​ដែលមាន​អង្គការ​ចាត់តាំង​ប្រកបដោយ​ជំនាញ តាំងពី​ផ្នែក​ហិរញ្ញវត្ថុ ការដឹកជញ្ជូន និង​កម្លាំង​ឯកទេស។ អាជ្ញាធរ​នី​ហ្សេ​រី​យ៉ា បាន​បើក​យុទ្ធនាការ​តាម​ចាប់ខ្លួន Okenze Onyewoke ម្ចាស់​ទីតាំង​ចម្រាញ់​ប្រេង​ខុសច្បាប់​ដែល​បាន​ផ្ទុះ​ឆេះ​កាលពី​ថ្ងៃទី ២២ មេសា។

    រដ្ឋាភិបាល​នី​ហ្សេ​រី​យ៉ា គណនា​ឃើញថា ប្រេង​តម្លៃ​ជាង ៣ ពាន់​លាន​ដុល្លារ​អាម៉េរិក ត្រូវបាន​លួច​នៅក្នុង​ឆ្នាំ ២០២១។ ប្រេង​ឆៅ​ទាំងនេះ​ត្រូវបាន​លួច​បូម​ពី​បណ្ដាញ​បំពង់​បង្ហូរ​ប្រេង​ស្របច្បាប់ រួច​ដឹក​ទៅ​លាក់​ក្នុងព្រៃ​ជ្រៅ​ហើយ​លក់​ក្នុង​ទីផ្សារងងឹត​ក្នុងប្រទេស ឬ​នាំចេញ។

    Osaja ដែលជា​ពលរដ្ឋ​ម្នា​ក់នៅ​ទីក្រុង​ក្បែរ​តំបន់​ខាងលើ ឱ្យដឹងថា ទីតាំង​ចម្រាញ់​ប្រេង​ខុសច្បាប់​នេះ មិន​ងាយ​នឹង​ត្រូវបាន​បំបាត់ចោល​ឡើយ ព្រោះថា មាន​ភាគី​ជាច្រើន​ចូលរួម​ជា​ចំណែក ក្នុងនោះ​មាន​ទាំង​ក្រុមមនុស្ស​មកពី​ស្ថាប័ន​អនុវត្ត​ច្បាប់​ផងដែរ៕

  • ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​របស់ វៀតណាម បើក​សេវាកម្ម «សង្គ្រោះបន្ទាន់» សម្រាប់​ជួយ​​រថយន្ត​អស់​ថ្ម​កណ្ដាលផ្លូវ

    ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​​របស់ វៀតណាម បើក​សេវាកម្ម «សង្គ្រោះបន្ទាន់» សម្រាប់​ជួយ​​រថយន្ត​អស់​ថ្ម​កណ្ដាលផ្លូវ

    ថ្ងៃទី ៤ ឧសភា​នេះ ក្រុមហ៊ុន VinFast របស់ វៀតណាម ប្រកាស​បើក​ដំណើរការ​សេវា​ជួយសង្គ្រោះ​ថ្ម​របស់​រថយន្ត​អគ្គិសនី ២៤/។ តម្លៃ​សេវា​កម្មនេះ​គឺ​ប្រមាណ ៣០០,០០០ ដុង សម្រាប់​ការបញ្ចូល​ថាមពល​ថ្ម ១៥ នាទី ដែល​អាច​បើកបរ​បាន ៣០ គីឡូម៉ែត្រ (ចំពោះ​រថយន្ត VF e៣៤)។

    សេវា​សង្គ្រោះ​ថ្ម​រថយន្ត​អគ្គិសនី​នេះ ត្រូវបាន VinFast បើក​ដំណើរការ​ទន្ទឹមគ្នា​ជាមួយនឹង​សេវា​ជួសជុល​ចល័ត Bobile Service និង​គោលការណ៍​ជួយសង្គ្រោះ ២៤/៧ ដែលមាន​ស្រាប់ ដើម្បី​ជួយ​ដល់​អតិថិជន​ក្នុងករណី​រថយន្ត​អស់​ថាមពល​ថ្ម​នៅលើ​ដងផ្លូវ និង​ឆ្ងាយ​ពី​ស្ថានីយ​បញ្ចូល​ថាមពល។ ក្រុមបច្ចេកទេស​របស់ VinFast នឹង​ទៅដល់​កន្លែង ផ្ដល់​សេវា​បញ្ចូល​ថាមពល​នៅនឹងកន្លែង។

    ៣០០,០០០ ដុង ឬ​ជាង ១៣ ដុល្លារ​អាម៉េរិក គឺជា​ថ្លៃ​សេវាកម្ម​ដែល​អតិថិជន​ជា​ម្ចាស់​រថយន្ត​អគ្គិសនី​ត្រូវ​ទូទាត់​ឱ្យ VinFast សម្រាប់​ការបញ្ចូល​ថាមពល​ថ្ម​យូរ​បំផុត​ត្រឹម ១៥ នាទី។

    នៅ​ក្នុងដំណាក់កាល​ដំបូង សេវាកម្ម​ខាងលើ​នឹងត្រូវ​បានដាក់​ឱ្យ​ដំណើរការ​នៅ រដ្ឋធានី​ហាណូយ, ទីក្រុង​ដា​ណាំង, ទីក្រុង​ហូជីមិញ (ព្រៃនគរ) និង​បណ្ដា​ខេត្ត​ក្បែរ​ខាង។ រង្វង់​ប្រតិបត្តិការ​នៃ​សេវា​បញ្ចូល​ថាមពល​ថ្ម​រថយន្ត​អគ្គិសនី​ចល័ត​របស់ VinFast មាន​ចម្ងាយ ១០០ គីឡូម៉ែត្រ គិត​ចាប់ពី​ច្រកទ្វារ​ចេញចូល​របស់​ទីក្រុង​ទាំង ៣ ខាងលើ៕

  • កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ០១ នាក់ទៀត ក្នុង​ថ្ងៃទី ០៣ ឧសភា ឆ្នាំ ២០២២

    កូវីដ-១៩ នៅ​ កម្ពុជា! រកឃើញអ្នកឆ្លងថ្មី ០១ នាក់ទៀត ក្នុង​ថ្ងៃទី ០៣ ឧសភា ឆ្នាំ ២០២២

    ​​អ្នក​វិជ្ជមាន​នឹង​ កូវីដ-១៩ ចំនួន ០១ នាក់​ ដែលទើប​តែ​បាន​រក​ឃើញ​​ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី​ ០៣ ឧសភា គឺ​​​ជា​​ករណី​ អូមីក្រុង និង​​ជា​ករណីឆ្លង​ក្នុង​សហគមន៍។

  • អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើឱ្យ​មនុស្ស​រាប់សិប​នាក់​នៅ ប្រទេស​ឥណ្ឌា ត្រូវ​បាត់បង់​ជីវិត

    អាកាសធាតុ​ក្ដៅ​ខ្លាំង ធ្វើឱ្យ​មនុស្ស​រាប់សិប​នាក់​នៅ ប្រទេស​ឥណ្ឌា ត្រូវ​បាត់បង់​ជីវិត

    រដ្ឋ Maharashtra នៅ​ភាគ​ខាងលិច​នៃ ប្រទេស​ឥណ្ឌា បាន​រាយការណ៍​ថា មាន​ប្រជាជន ២៥ នាក់ បាន​បាត់​បង់ជីវិត​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង ចាប់ពី​ចុងខែ​មីនា ដែល​នេះ​គឺជា​តួលេខ​ខ្ពស់បំផុត​ក្នុងអំឡុង ៥ ឆ្នាំ។

    «នេះ​គឺជា​ករណី​ស្លាប់​ដែល​សង្ស័យថា ដោយសារ​ដាច់​សរសៃឈាម​ខួរក្បាល ​ព្រោះ​តែ​​កម្ដៅ​​ក្ដៅ​ខ្លាំងពេក» Pradeep Awate មន្ត្រី​សុខាភិបាល​របស់ រដ្ឋ Maharashtra ឱ្យដឹង​កាលពី​ថ្ងៃទី ៣ ឧសភា នៅក្នុង​ប្រកាស​ស្ដីពី​ការ​ណី​ស្លាប់ ២៥ នាក់ ព្រោះ​តែ​​កម្ដៅ រាប់​ចាប់ពី​ចុងខែ​មីនា។

    ក្រុមមន្ត្រី​របស់​រដ្ឋ Maharashtra និយាយថា ករណី​ស្លាប់​ខាងលើ ភាគច្រើន​គឺជា​ពលរដ្ឋ​នៅក្នុង​តំបន់​ជនបទ។ ក្រៅពី Maharashtra ក៏មាន​រដ្ឋ​ជាច្រើន​ទៀត​របស់ ឥណ្ឌា ដែលមាន​អ្នកស្លាប់​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង។

    រដ្ឋ Odisha នៅ​ភាគ​ខាងកើត​នៃ ប្រទេស​ឥណ្ឌា ក៏មាន​ពលរដ្ឋ​អាយុ ៦៤ ឆ្នាំ​ម្នាក់ បាន​បាត់​បង់ជីវិត​ព្រោះ​ប្រតិកម្ម​នឹង​កម្ដៅ​កាលពី​ថ្ងៃទី ២៥ មេសា និង​រាប់រយ​នាក់​ក្នុង​តំបន់​នេះ ត្រូវ​ចូល​ពេទ្យ​ដោយសារ​កម្ដៅ​ព្រះអាទិត្យ។

    អាជ្ញាធរ​ឥណ្ឌា ឱ្យដឹងថា នៅក្នុង​ខែមីនា ឆ្នាំនេះ ឥណ្ឌា​ប្រឈម​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង​បំផុត​ក្នុងអំឡុង​ជាង ១ ទសវត្សរ៍​កន្លង ដោយ​ជា​មធ្យម សីតុណ្ហភាព​ទូទាំងប្រទេស​កើន​ដល់ ៣៣,១ អង្សា​សេ ខ្ពស់ជាង​ជិត ១.៨៦ អង្សា ធៀប​នឹង​ពេល​ធម្មតា។

    សីតុណ្ហភាព​នៅ​តំបន់​ភាគ​ខាងជើង ខាងលិច និង​ខាងកើត​របស់ ប្រទេស​ឥណ្ឌា ក៏​ឡើងដល់​ជាង ៤០ អង្សា កាលពី​ខែ​កន្លង។ Subarnapur ដែលជា​ខណ្ឌ​មួយ​ក្ដៅ​ជាងគេ​បង្អស់​របស់​រដ្ឋ Odisha មាន​កម្ដៅ ៤៣.២ អង្សា កាលពី​ថ្ងៃទី ៣ ឧសភា។

    មុន​នោះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បញ្ជាក់ថា បម្រែបម្រួល​អាកាសធាតុ បាន​បង្កឱ្យមាន​សីតុណ្ហភាព​ខ្ពស់​នៅ ឥណ្ឌា រួម​នឹង​ប្រទេសជិតខាង គឺ ប៉ា​គី​ស្ថាន។ ភ្លៀង​ត្រូវបាន​គេ​ព្យាករ​ថា នឹង​កើតមាន ប៉ុន្តែ ចាប់ពី​ខែក្រោយ​ឯណោះ ដែល​បញ្ហា​នេះ រួម​នឹង​បញ្ហា​ដាច់​ភ្លើង​ញឹកញាប់ ធ្វើឱ្យ​ប្រជាជនមាន​ការពិបាក​ទ្រាំ៕

  • Elon Musk អាច​នាំយក Twitter ​ទៅ​ធ្វើ​ IPO​ នៅ​​ផ្សារ​​ហ៊ុន​​ម្ដង​ទៀត​ បន្ទាប់​ពី​​ទិញ​​បាន​​ច្រើន​​ឆ្នាំ

    Elon Musk អាច​នាំយក Twitter ​ទៅ​ធ្វើ​ IPO​ នៅ​​ផ្សារ​​ហ៊ុន​​ម្ដង​ទៀត​ បន្ទាប់​ពី​​ទិញ​​បាន​​ច្រើន​​ឆ្នាំ

    មហាសេដ្ឋី Elon Musk លើកឡើង​នូវ​គម្រោង​បោះផ្សាយ​មូល​ប​ត្រ​ជា​សាធារណៈ​លើកដំបូង (IPO) ជាថ្មី ដើម្បី​បង្ហាញ​ដល់​ក្រុម​អ្នកវិនិយោគ​ថា លោក​អាច​កែលម្អ​សកម្មភាព និង​លទ្ធភាព​នៃ​ការរកបាន​ប្រាក់ចំណេញ​សម្រាប់ Twitter ក្នុង​រយៈពេល​ដ៏​ខ្លី។

    អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក បាន​និយាយប្រាប់​អ្នកវិនិយោគ​ថា លោក​មាន​ផែន​ការធ្វើ IPO ចំពោះ Twitter បន្ទាប់ពី​ទិញ​បាន​ប្រហែល ៣ ឆ្នាំ នេះ​បើតាម​សារព័ត៌មាន WSJ។ បច្ចុប្បន្ន គម្រោង​នៃ​ការ​ទិញដូរ​បណ្ដាញ​សង្គម Twitter នេះ កំពុង​រង់ចាំ​ការឯកភាព​ពី​ក្រុម​ភាគ​ហ៊ុ​និករ​បស់ Twitter និង​ក្រុមមន្ត្រី​រដ្ឋាភិបាល ហើយ​គ្រោង​នឹង​រួចរាល់​នៅ​ចុងឆ្នាំ ២០២២។

    នាយក​ប្រតិបត្តិ​របស់ Tesla បាន​បញ្ចុះបញ្ចូល​ក្រុមហ៊ុន​វិនិយោគធំៗជាង​ច្រើន ដើម្បីឱ្យ​ពួកគេ​ចូលរួម​ក្នុងការ​ទិញដូរ Twitter ដែល​ប្រការនេះ​អាចជួយ​កាត់បន្ថយ​ចំនួន​ទឹកប្រាក់ ២១ ពាន់​លាន​ដុល្លារ ជា​ប្រាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​របស់លោក ដែល​គ្រោង​នឹង​វិនិយោគ​ទៅលើ​ការ​ទិញដូរ​នេះ។ ចំណែក​ដែល​នៅសល់​គឺ​ពឹង​លើ​ប្រាក់កម្ចី​ពី​ធនាគារ។ WSJ ឱ្យដឹងថា ក្រុមហ៊ុន​មួយ​កំពុងតែ​ពិចារណា​លើ​ការចូលរួម នោះ​គឺ​ក្រុមហ៊ុន Apollo Global Management។

    សញ្ញា​ខាងលើ​របស់លោក Musk បង្ហាញថា លោក​ចង់​បង្កើត​ទំនុកចិត្ត​ចំពោះ​ក្រុម​អ្នកវិនិយោគធំៗ និង​ឱ្យ​ពួកគេ​ជឿថា លោក​អាច​កែលម្អ​សកម្មភាព និង​លទ្ធភាព​នៃ​ការរកបាន​ប្រាក់ចំណេញ​សម្រាប់ Twitter ដោយ​ប្រើពេល​ខ្លី៕

  • អាម៉េរិក ចង់ឱ្យ អង្គការសហប្រជាជាតិ បោះឆ្នោត​ដាក់ទណ្ឌកម្ម​លើ កូរ៉េខាងជើង

    អាម៉េរិក ចង់ឱ្យ អង្គការសហប្រជាជាតិ បោះឆ្នោត​ដាក់ទណ្ឌកម្ម​លើ កូរ៉េខាងជើង

    សហរដ្ឋ​អាម៉េរិក ចង់ឱ្យ ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ បោះឆ្នោត​ក្នុង​ខែ​នេះ ដើម្បី​រឹតបន្តឹង​ការដាក់ទណ្ឌកម្ម​ចំពោះ កូរ៉េខាងជើង ដោយសារតែ​មានការ​សាកល្បង​អាវុធ​នាពេលថ្មីៗនេះ។

    «យើង​មានការ​បារម្ភ​ចំពោះ​ស្ថានការណ៍​បច្ចុប្បន្ន និង​សង្ឃឹមថា អាច​រក្សាបាន​នូវ​ការឯកភាព​របស់​ក្រុមប្រឹក្សា ក្នុងការ​ថ្កោលទោស​ចំពោះ​សកម្មភាព​របស់ កូរ៉េខាងជើង» ឯកអគ្គរដ្ឋទូត​អាម៉េរិក ប្រចាំ អង្គការសហប្រជាជាតិ Linda Thomas-Greenfield ថ្លែង​កាលពី​ថ្ងៃទី ៣ ឧសភា​ដូច្នេះ។

    សហរដ្ឋ​អាម៉េរិក កាលពី​ខែ​កន្លង បានលើកឡើង​នូវ​សេចក្ដីព្រាង​នៃ​សេចក្ដីសម្រេច​ដំបូង​សម្រាប់ ក្រុមប្រឹក្សាសន្តិសុខ នៃ អង្គការសហប្រជាជាតិ ដែលមាន​សមាជិក ១៥ ប្រទេស ធ្វើការ​អនុម័ត។ សេចក្ដីព្រាង​នោះ ស្នើឱ្យ​ហាមឃាត់​បារី និង​កាត់បន្ថយ​ប្រេង​នាំចូល កូរ៉េខាងជើង ចំនួន​ពាក់កណ្ដាល និង​ដាក់​ក្រុមចោរ​អ៊ី​ន​ធើរ​ណិ​ត Lazarus ទៅក្នុង​បញ្ជីខ្មៅ។

    ក៏ប៉ុន្តែ រុស្ស៊ី និង ចិន បានបង្ហាញ​សញ្ញា​ប្រឆាំងនឹង​ការបង្កើន​ទណ្ឌកម្ម​លើ កូរ៉េខាងជើង ទាក់ទិន​នឹង​រឿង​សាកល្បង​កាំជ្រួច​ផ្លោង​អន្តរទ្វីប។

    សេចក្ដីសម្រេច​មួយ​រប​ស់ ក្រុមប្រឹក្សាសន្តិសុខ ត្រូវការ​សំឡេងគាំទ្រ​ចំនួន ៩ សំឡេង ដើម្បី​អនុម័ត ដោយ​មិន​ត្រូវមាន​សំឡេង​ប្រឆាំង​ណាមួយ ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍​ទាំង ៥ គឺ រុស្ស៊ី, ចិន, បារាំង, អង់គ្លេស ឬ អាម៉េរិក៕

  • នាវិក​ជាង ២០០ នាក់ បាន​ចាក​ចេញពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាម៉េរិក ក្រោយ​មាន​ករណី​អត្តឃាត​ជា​បន្តបន្ទាប់

    នាវិក​ជាង ២០០ នាក់ បាន​ចាក​ចេញពី​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាម៉េរិក ក្រោយ​មាន​ករណី​អត្តឃាត​ជា​បន្តបន្ទាប់

    នាវិក​​​ជាង ២០០ នាក់​​បាន​ចាក​ចេញពី​​​​នាវា​​​ផ្ទុក​​​យន្តហោះ​​​ច​ម្បាំ​ង Washington របស់ ទ័ពជើងទឹក​​​អាម៉េរិក បន្ទាប់ពី​​​មាន​​​ហេតុ​ករ​ណ៍​​​ធ្វើអត្តឃាត ៤ ករណី ក្នុងនោះ​​​មាន ៣ ករណី កើតឡើង​ក្នុង​រយៈពេល​មិន​ដល់ ១ សប្ដាហ៍។

    វរសេនីយ៍ឯក Brent Gaut មេបញ្ជាការ​​​នាវា​​​ផ្ទុក​​​យន្ត​ហោះ USS George Washington បាន​​​សម្រេចចិត្ត​​​អនុញ្ញាតឱ្យ​​​នាវិក​​​ទាំងឡាយ​​​របស់​​​​នាវា​នេះ​ ប្ដូរ​​​ទៅកាន់​​​មូលដ្ឋាន​​​ផ្សេង នេះ​​​បើ​តាម​​អង្គភាព​​​ទ័ពអាកាស​​​ជើង​​​ទឹក​​​​​​អា​​​ត្ល​​​ង់​​​ទិ​​​ក។

    ក្នុង​​​ថ្ងៃ​​​ដំបូង​​​នៃ​​​ការអនុវត្ត​​​សេចក្ដីសម្រេច​ខាងលើ ដែល​​​ចាប់ផ្ដើម​​​ពីថ្ងៃ​​​ទី ២ ឧសភា នាវិក​​​ជាង ២០០ នាក់ បានចាកចេញពីនាវាផ្ទុកយន្តហោះនេះ និងត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពជើងទឹកនៅក្បែរ​នោះ។ សេចក្ដី​ប្រកាស​ឱ្យ​ដឹង​ថា «គម្រោង​នេះ​នឹង​បន្ត​រហូតដល់នៅ​លើ​នាវា​នេះ​​លែងមាន​វត្តមាន​របស់​​នាវិក​ដែល​ចង់​ចាកចេញ»។

    ជាធម្មតា USS George Washington មាន​នាវិក​ប្រហែល ៥,០០០ នាក់ ប៉ុន្តែ ក្នុងដំណាក់កាល​ជួសជុល​លើក​នេះ តួលេខ​នេះ​គឺ​ប្រហែល​ពី ២,០០០ ទៅ ៣,០០០ នាក់។

    ក្នុង​រយៈពេល ១២ ខែ​កន្លងទៅ នាវិក ៧ នាក់​នៅលើ​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង USS George Washington បាន​បាត់​បង់ជីវិត ក្នុងនោះ​មាន​ករណី​សម្លាប់ខ្លួន​ចំនួន ៤ នាក់ ដែលមាន ៣ នាក់​បានធ្វើ​អត្តឃាត​ក្នុង​រយៈពេល​មិន​ដល់ ១ សប្ដាហ៍ កាលពី​ខែ​កន្លង នាំឱ្យ​ក្រុមមន្ត្រី​បើក​ការស៊ើបអង្កេត។ លទ្ធផល​នៃ​ការស៊ើបអង្កេត​នឹងត្រូវ​បានប្រកាស​នៅក្នុង​សប្ដាហ៍​នេះ។

  • ក្រុមហ៊ុន​មួយ​នេះ មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន ៣០ ម៉ូ​ដែល ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​ទៀត 

    ក្រុមហ៊ុន​មួយ​នេះ មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន ៣០ ម៉ូ​ដែល ក្នុង​រយៈពេល​ជិត ១០ ឆ្នាំ​ទៀត 

    ក្រុមហ៊ុន Honda របស់ ជប៉ុន បានប្រកាសថា ពួកគេ​បានកំណត់​គោលដៅ​បញ្ចេញ​រថយន្ត​អគ្គិសនី (EV) ចំនួន ៣០ ម៉ូ​ដែល នៅ​ឆ្នាំ ២០៣០ ប៉ុន្តែ ក្រុមអ្នកវិភាគ​យល់ឃើញ​ថា Honda គួរតែ​ដើរ​ឱ្យបាន​ឆ្ងាយ​ជាង​នេះ។

    ទីភ្នាក់ងារសារព័ត៌មាន Nikkei បានចេញ​ផ្សាយ​ថា ក្រុមហ៊ុន Honda នៅក្នុង​ខែ​នេះ បានប្រកាសថា ពួកគេ​កំណត់​គោលដៅ​បញ្ចេញ​រថយន្ត​អគ្គិសនី (EV) ចំនួន ៣០ ម៉ូ​ដែល នៅ​ឆ្នាំ ២០៣០។ កាលពី ១ ឆ្នាំមុន Honda បានប្រកាសថា នឹង​ឈប់​លក់​រថយន្ត​ដើរ​ដោយ​ប្រេងសាំង​នៅ​ឆ្នាំ ២០៤០។ យុទ្ធសាស្ត្រ​ថ្មី​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការរិះគន់​ដែលថា ការសន្យា​របស់ Honda កន្លងមក គឺ​ខ្វះ​ភាពជាក់លាក់។

    ប្រធាន​ក្រុមហ៊ុន Honda លោក Toshihiro Mibe ថ្លែងថា «តាំងពី​ខែមេសា ឆ្នាំ ២០២១ យើង​បានចាប់ផ្ដើម​ពិចារណា​រក​វិធី​ដើម្បី​សម្រេចបាន​គោលដៅ​នេះ។ ដោយមាន​ការរំពឹងទុក​នៅ​ស្រពេចស្រពិល យើង​បាន​រៀប​ផែនការ​ចុះឡើង​ជាច្រើនលើក»។

    គម្រោង​ថ្មី​បំផុត​របស់ Honda តម្រូវឱ្យ​បង្កើន​ការផលិត​រថយន្ត​ឱ្យបាន​ជាង ២ លាន​គ្រឿងក្នុង ១ ឆ្នាំៗ ដែល​ប្រហាក់ប្រហែល​នឹង ៤០% បើ​ធៀប​នឹង​បរិមាណ​រថយន្ត​របស់​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ ២០៣១។

    ក៏ប៉ុន្តែ ភាគហ៊ុន​របស់ Honda បាន​ថយចុះ ៥ យេន នៅក្នុង​ថ្ងៃ​ដែល​ប្រកាស​ខាងលើនេះ​ត្រូវបាន​ផ្សព្វផ្សាយ ពោលគឺ​មក​នៅត្រឹម ៣,២២៩ យេន/ហ៊ុន។

    Shinya Naruse អ្នកវិភាគ​មួយរូប​ប្រចាំ Okasan Securities ឱ្យដឹងថា «យើង​មិន​បានឃើញ​អ្វីដែល​យើង​រំពឹងទុក​សោះ នៅពេល​មើលទៅ​លើ​យុទ្ធសាស្ត្រ​របស់ Honda ឧទាហរណ៍​ដូចជា ការរួម​កម្លាំង​ជាមួយ​សកម្មភាព​ជំនួញ​ក្នុង​ផ្នែក​ម៉ូតូ​របស់​ក្រុមហ៊ុន​នេះ​ជាដើម»។

    តម្លៃ​មូលធន​ទីផ្សារ​របស់ Honda កាលពី​ថ្ងៃនោះ​គឺ ៥.៨៥ ទ្រី​លាន​យេន (៤៥.៧ ពាន់​លាន​ដុល្លារ​អាម៉េរិក) ថយចុះ​បន្តិច​ធៀប​នឹង​មុនពេល​ប្រកាស​ងាក​ទៅ​ផលិត​រថយន្ត​អគ្គិសនី​ទាំងស្រុង កាលពី​ខែមេសា ២០២១។ ក្នុងដំណាក់កាល​នោះ គូប្រជែង​របស់ Honda ក៏​កំពុងតែ​រត់ប្រណាំង​នៅ​ពីមុខ។ មូលធន​ទីផ្សារ​របស់ Tesla កើន ៤៧% ខណៈដែល BYD របស់ ចិន និង Toyota Motor កើន​បន្តបន្ទាប់​គឺ ៣៧% និង ២៤%។

    លទ្ធភាព​នៃ​ការរកបាន​ប្រាក់ចំណេញ​ពី​ការផលិត​រថយន្ត​គឺជា​ឧបសគ្គ​ធំ​បំផុត​ចំពោះ​តម្លៃ​ភាគហ៊ុន​របស់ Honda ដែល​វា​ធំ​ជាង​ការខកចិត្ត​ទៅលើ​យុទ្ធសាស្ត្រ​ក្នុង​ការផលិត​រថយន្ត​អគ្គិសនី​របស់​ពួកគេ​ទៅទៀត។ Honda នៅតែ​បន្ត​ពឹង​ផ្អែកលើ​អាជីវកម្ម​ម៉ូតូ ដោយ​វិស័យនេះ​មាន​អត្រា​ចំណេញ ១៥% ជួយ​បង្កើន​អត្រា​ចំណេញ​រួម​របស់​ក្រុមហ៊ុន​នេះ​ឡើងដល់ ៦%។

    យោងតាម​យុទ្ធសាស្ត្រ​ថ្មី ដែល​ស្នើឱ្យ​វិនិយោគ ៥ ទ្រី​លាន​យេន (៥,០០០,០០០,០០០,០០០) ទៅក្នុង​វិស័យ​រថយន្ត​អគ្គិសនី និង​វិស័យ​ដទៃទៀត​នៅ​ចុងខែ​មីនា ២០៣១ ក្រុមហ៊ុន Honda នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​ណ៍​ជាមួយ GM នៅ​ក្នុងការ​ការចែករំលែក​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី និង​អភិវឌ្ឍ​រថយន្ត​រួមគ្នា។ Honda ក៏​កំពុង​ចាប់ដៃ​ជាមួយ Sony ដែលជា​ក្រុមហ៊ុន​ក្រៅ​វិស័យ ដើម្បី​បង្កើន​ប្រសិទ្ធភាព​ផ្នែក R&D (ស្រាវជ្រាវ និង​អភិវឌ្ឍ)។

    ទោះជា​យ៉ាងណាក៏ដោយ ក្រុមអ្នកវិភាគ​យល់ឃើញ​ថា ក្រុមហ៊ុន Honda គួរតែ​ដើរ​ឱ្យបាន​ឆ្ងាយ​ជាង​ផែន​ការដែល​ពួកគេ​បាន​គ្រោងទុក៕

  • កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០៣ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ០២ ខែឧសភា ឆ្នាំ​ ២០២២​

    កូវីដ-១៩! កម្ពុជា​ បាន​រកឃើញអ្នកឆ្លងថ្មីតែ​ ០៣ នាក់ទៀត ក្នុង​អំឡុង​​ថ្ងៃទី ០២ ខែឧសភា ឆ្នាំ​ ២០២២​

    ក្នុង​អំឡុង​ ២៤ ម៉ោង​នៃ​ថ្ងៃទី ០២ ឧសភា កម្ពុជា​ បាន​រកឃើញ​អ្នកវិជ្ជមាន​នឹង​ ​កូវីដ-១៩ ចំនួន ០៣ នាក់​ ដែល​សុទ្ធ​តែ​ជាប្រភេទ​ អូមីក្រុង​ និងសុទ្ធ​តែ​ជា​​​​​​ករណីឆ្លង​ក្នុង​សហគមន៍។