Author: សឿន សំណាង

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២០ ខែ​ឧសភា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ២០ ខែ​ឧសភា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៩ ខែ​ឧសភា ២០២២ កម្ពុជា ​មាន​​​អ្នក​ជា​សះស្បើយ​ ០៣ នាក់ ខណៈ​ដែល​​អ្នក​វិជ្ជមានថ្មី និង​​អ្នក​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ មិន​មាន​នោះ​ទេ។​

  • ក្រសួងពាណិជ្ជកម្ម ជូនដំណឹង​ស្ដីពី «ការស្នើសុំ​ប័ណ្ណ​សម្គាល់​ជា​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ការបន្ត​សុពលភាព​ប័ណ្ណ​សម្គាល់»

    ក្រសួងពាណិជ្ជកម្ម ជូនដំណឹង​ស្ដីពី «ការស្នើសុំ​ប័ណ្ណ​សម្គាល់​ជា​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​ការបន្ត​សុពលភាព​ប័ណ្ណ​សម្គាល់»

    ក្រសួងពាណិជ្ជកម្ម ជូនដំណឹង​ដល់​អ្នកតំណាង​ស្របច្បាប់​ជំនា​ន់ទី ១ និង​ជំនា​ន់ទី ២ ទាំងអស់​ថា ក្រសួង នឹង​ចាប់ផ្តើម​ទទួល​ពាក្យស្នើសុំ​សម្រាប់​អ្នក​ដែលមាន​គោលបំណង​ស្នើសុំ​ប័ណ្ណ​សម្គាល់​ដើម្បី​ក្លាយជា​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម និង​អ្នកតំណាង​ស្របច្បាប់​ក្នុងការ​ស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម​ដែលមាន​គោលបំណង​បន្ត​សុពលភាព​ប័ណ្ណ​សម្គាល់​របស់ខ្លួន ចាប់​ថ្ងៃទី ១៦ ឧសភា ២០២២ តទៅ។

    ១. លក្ខណៈសម្បត្តិ និង​ឯកសារ​ភ្ជាប់

    អ្នកស្នើសុំ​ត្រូវមាន​លក្ខណៈសម្បត្តិ និង​បំពេញ​ឯកសារ​ភ្ជាប់ តាម​ប្រកា​សលេខ ២៥៨ ព.ណ ចបព.ប្រក ចុះ​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៧ ស្តីពី​ការទទួលស្គាល់​អ្នកតំណាង​ស្របច្បាប់​ការស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម ឬ​ឯកសារ​នាំចេញ-នាំចូល នៅ​ក្រសួងពាណិជ្ជកម្ម។

    ២. នីតិវិធី​ក្នុងការ​ដាក់ពាក្យ​ស្នើសុំ

    – ទាញយក​ពាក្យស្នើសុំ​តាមរយៈ​គេហទំព័រ​ចុះបញ្ជី​ពាណិជ្ជកម្ម www.businessregistration.moc.gov.kh

    – ពាក្យស្នើសុំ និង​ឯកសារ​តម្រូវ​ច្បាប់ដើម (Soft Copy) ត្រូវបញ្ជូន​ទៅកាន់​អ៊ី​ម៉ែ​ល [email protected]

    – ដាក់ពាក្យ​ស្នើសុំ និង​ផ្តល់​ឯកសារ​តម្រូវ​ច្បាប់ដើម នៅ​ការិយាល័យ​ប្រតិវេទន៍ និង​តាមដាន​អាជីវកម្ម (បន្ទប់​លេខ៣១៣) ឲ្យ​បាន​មុន​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ឬ​មុន​ថ្ងៃ​ផុតកំណត់​នៃ​ប័ណ្ណ​របស់ខ្លួន

    – ពាក្យស្នើសុំ​នឹងត្រូវ​ត្រួតពិនិត្យ តាម​ប្រកា​សលេខ ២៥៨ ព.ណ ចបព.ប្រក ចុះ​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពី​ការទទួលស្គាល់​អ្នកតំណាង​ស្របច្បាប់​ការស្នើសុំ​ចុះបញ្ជី​ពាណិជ្ជកម្ម ឬ​ឯកសារ​នាំចេញ-នាំចូល នៅ​ក្រសួងពាណិជ្ជកម្ម។

    សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទៅកាន់ នាយកដ្ឋាន​ចុះបញ្ជី​ពាណិជ្ជកម្ម ឬ​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៦ ៩៦៣ ២៣៦៣ / ០៨៨ ៦០៨ ៣០៨២ ដែលមាន Extension លេខ០ ឬ។

  • ការជួញដូរ​ក្នុង​ថ្ងៃទី ១៩ ឧសភា តម្លៃ​មាស​ពិភពលោក​ឡើង​ខ្ពស់បំផុត​រាប់​ចាប់ពី​ថ្ងៃទី ១២ មេសា

    ការជួញដូរ​ក្នុង​ថ្ងៃទី ១៩ ឧសភា តម្លៃ​មាស​ពិភពលោក​ឡើង​ខ្ពស់បំផុត​រាប់​ចាប់ពី​ថ្ងៃទី ១២ មេសា

    តម្លៃ​មាស​នៅក្នុង​ផ្សារ​ជួញដូរ New York កើនឡើង​នៅក្នុង​ថ្ងៃទី ១៩ ខែឧសភា នៅពេល​រូបិយប័ណ្ណ​ដុល្លារ​អាម៉េរិក ធ្លាក់​ថ្លៃ។

    មាស​ប្រគល់​ក្នុង​ខែមិថុនា​ដែល​ត្រូវបាន​គេ​ជួញដូរ​ច្រើនជាងគេ កើន ២៥.៣ ដុល្លារ ឬ ១.៣៩% ដោយ​បញ្ចប់​ការជួញដូរ​ត្រឹម ១,៨៤១.២ ដុល្លារ/អោន (អោន-ounce ជិត​ស្មើនឹង ៨.៣ ជី)។ នេះ​គឺជា​តម្លៃ​ដែល​កើនឡើង​ខ្ពស់បំផុត​រាប់​ចាប់ពី​ថ្ងៃទី ១២ មេសា។

    មាស​ឡើងថ្លៃ​ខ្ពស់​បែបនេះ មួយផ្នែក​ក៏ដោយ​សារ​តួលេខ​នៃ​ការស្នើសុំ​ជំនួយ​ពី​រដ្ឋាភិបាល​ដោយសារ​គ្មាន​ការងារ​ធ្វើ មានការ​កើនឡើង​ខ្ពស់ ខណៈដែល​សកម្មភាព​កែច្នៃ​ផលិតផល​ក៏​ថយចុះ​ខ្លាំង​ក្នុង​ខែឧសភា និង​អត្រា​នៃ​ការ​ទិញដូរ​អចលនទ្រព្យ​នៅ សហរដ្ឋ​អាម៉េរិក ក្នុង​ខែមេសា ក៏បាន​ធ្លាក់ចុះ​ច្រើន​ភាគរយ បើ​ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២១។

  • រុស្ស៊ី ថា មី​ស៊ី​ល Sarmat អាច​កម្ទេច​ទឹកដី​មួយផ្នែកធំ​នៃ​ទ្វីប​របស់​សត្រូវ

    រុស្ស៊ី ថា មី​ស៊ី​ល Sarmat អាច​កម្ទេច​ទឹកដី​មួយផ្នែកធំ​នៃ​ទ្វីប​របស់​សត្រូវ

    មន្ត្រី​រុស្ស៊ី យល់ថា កំពូល​មី​ស៊ី​ល Sarmat មាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់ អាច​កម្ទេច​តំបន់​ដែលមាន​ទំហំ​ធំ​នៃ​បណ្ដា​ប្រទេស​ជាស​ត្រូវ​របស់ ទីក្រុង​មូ​ស្គូ។

    «មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប (ICBM) Sarmat មាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់​ដើម្បី​កម្ទេច​ទឹកដី​ពាក់កណ្ដាល​នៃ​ឆ្នេរសមុទ្រ​របស់​ទ្វីប​ដែលជា​សត្រូវ​របស់​យើងខ្ញុំ» អគ្គនាយក​ក្រុមហ៊ុន​អវកាស​ចរណ៍​ជាតិ​រុស្ស៊ី (Roscosmos) លោក Dmitry Rogozin កាលពី​ម្សិលមិញ​បាន​និយាយ​ដូច្នេះ។ ក៏ប៉ុន្តែ លោក​មិនបាន​និយាយ​ច្បាស់​ថា «ទ្វីប​ជាស​ត្រូវ» នេះ​ស្ថិត​នៅទីណា​នោះឡើយ។

    ការ​ថ្លែង​របស់លោក Rogozin ត្រូវបាន​ធ្វើឡើង​មួយខែ​បន្ទាប់ពី រុស្ស៊ី បាន​បាញ់​សាកល្បង​ជា​លើកដំបូង​នូវ​កំណែ​ពេញលេញ​នៃ​មី​ស៊ី​ល​អន្តរទ្វីប Sarmat ពី​ព្រលាន​អវកាស Plesetsk នៅ​ភាគ​ខាងជើង​ប្រទេស។ កាលណោះ ប្រធានាធិបតី ពូ​ទីន ក៏បាន​អះអាងថា មី​ស៊ី​ល Sarmat អាច​បាញ់​ចាំ​គ្រប់​គោលដៅ​ទាំងអស់​នៅលើ​ផែនដី។

    កាលពី​ខែ​កន្លង មន្ត្រី​រុស្ស៊ី បានឱ្យដឹងថា គ្រាប់​មី​ស៊ី​ល Sarmat ដំបូងៗគ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ក្នុង​អង្គភាព​មួយ​នៅ​ខេត្ត Krasnoyarsk ដែលមាន​ចម្ងាយ​ពី មូ​ស្គូ ប្រហែល ៣,០០០ គីឡូម៉ែត្រ ទៅ​ទិស​ខាងត្បូង ចាប់ពី​រដូវ​ស្លឹកឈើ​ជ្រុះ​ឆ្នាំនេះ។

  • អាម៉េរិក អនុម័ត​កញ្ចប់​ថវិកា​ជំនួយ ៤០ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    អាម៉េរិក អនុម័ត​កញ្ចប់​ថវិកា​ជំនួយ ៤០ ពាន់​លាន​ដុល្លារ ដល់ អ៊ុយ​ក្រែ​ន

    សភា​ជាន់ខ្ពស់​​សហរដ្ឋអាម៉េរិក កាលពី​ថ្ងៃទី ១៩ ឧសភា បានអនុម័ត​សេចក្ដីព្រាងច្បាប់​ជំនួយ​បន្ទាន់​ផ្នែក​យោធា សេដ្ឋកិច្ច និង​មនុស្សធម៌​ធំ​បំផុត​មិន​ធ្លាប់មាន​ពីមុនមក ដើម្បី​ជួយ​ដល់ អ៊ុយ​ក្រែ​ន។

    កញ្ចប់​ជំនួយ​ដែលមាន​តម្លៃ​រហូត​ដល់ ៤០ ពាន់​លាន​ដុល្លារ​អាម៉េរិក ខ្ពស់ជាង​តួលេខ ៣៣ ពាន់​លាន​ដុល្លារ​ដែល​បានស្នើ​ដោយ ប្រធានាធិបតី ចូ បៃ​ដិ​ន ត្រូវបាន​អនុម័ត​ដោយមាន ៨៦ សំឡេងគាំទ្រ និង ១១ សំឡេង​ជំទាស់។

    សមាជិកសភា​ទាំង​អស់នៃ​បក្ស​ប្រជាធិបតេយ្យ​បាន​គាំទ្រ​ដល់​សេចក្ដីព្រាងច្បាប់​នេះ ខណៈដែល​សមាជិក​ចំនួន ១១ រូប​របស់​បក្ស​សាធារណរដ្ឋ បាន​បោះឆ្នោត​ប្រឆាំង។

    កញ្ចប់​ថវិកា​នេះ​គ្រោង​នឹងត្រូវ​បានផ្ដល់​ជា​ជំនួយ​ឱ្យ អ៊ុយ​ក្រែ​ន ក្នុង​រង្វង់ ៥ ខែ​ខាងមុខ ក្នុងនោះ​ក៏មាន ៦ ពាន់​លាន​ដុល្លារ​សម្រាប់​សន្តិសុខ, ៨.៧ ពាន់​លាន​ដុល្លារ​សម្រាប់​បន្ថែម​សព្វាវុធ​ទៅក្នុង​ឃ្លាំង​អាវុធ​របស់ អាម៉េរិក ទុក​​ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន និង ៣.៩ ពាន់​លាន​ដុល្លារ សម្រាប់​សកម្មភាព​រប​ស់​បញ្ជាការដ្ឋានយោធា​អាម៉េរិក នៅ ​អឺរ៉ុប (EUCOM)។

    កញ្ចប់​ជំនួយ​ខាងលើ​ក៏​នឹង​ផ្ដល់​ជិត ៩ ពាន់​លាន​ដុល្លារ​សម្រាប់​មូលនិធិ​ជួយ​ដល់​សេដ្ឋកិច្ច​របស់ អ៊ុយ​ក្រែ​ន, ប្រហែល ៩០០ លាន​ដុល្លារ សម្រាប់​ជួយ​ដល់​ជនភៀសខ្លួន​អ៊ុយ​ក្រែ​ន និង ៥ ពាន់​លាន​ដុល្លារ​សម្រាប់​ដោះស្រាយ​ស្ថានការណ៍​វិបត្តិ​ស្បៀង​សកល​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន។

    ក្រៅពីនេះ កញ្ចប់​ថវិកា ៤០ ពាន់​លាន​ដុល្លារ​នេះ​ក៏​ផ្ដល់​សិទ្ធិ​បន្ថែម ១១ ពាន់​លាន​ដុល្លារ​សម្រាប់​សេចក្ដីព្រាងច្បាប់​ផ្ដល់​សិទ្ធិ​ការពារជាតិ (NDAA) ដែល​អនុញ្ញាតឱ្យ ប្រធានាធិបតី ចូ បៃ​ដិ​ន ធ្វើការ​ជញ្ជូន​ទំនិញ និង​សេវាកម្ម​ពី​ឃ្លាំងទំនិញ​របស់ សហរដ្ឋ​អាម៉េរិក ដោយ​មិនចាំបាច់​មានការ​យល់ព្រម​ពីស​ភា ដើម្បី​ទប់ទល់​នឹង​ករណី​បន្ទាន់ផងដែរ​។

    «ខ្ញុំ​ស្វាគមន៍​សភា​ដែល​បាន​បញ្ជូន​សារ​យ៉ាងច្បាស់​ពី​បក្ស​ទាំងពីរ ទៅកាន់​ពិភពលោក​ថា ប្រជាពលរដ្ឋ​អាម៉េរិក នឹង​ប្រកៀក​ស្មា​គ្នា​ជាមួយនឹង ប្រជាពលរដ្ឋ​អ៊ុយ​ក្រែ​ន ក្នុងការ​ការពារ​ប្រជាធិបតេយ្យ និង​សេរីភាព» ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​ន ថ្លែង​ដូច្នេះបន្ទាប់​ពី​សភា​ជាន់​ខ្ពស់​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ខាងលើ​។

    ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី ក៏បាន​ផ្ញើ​សារ​អរគុណ​ដល់​ប្រធានាធិបតី បៃ​ដិ​ន និង​អះអាងថា ៤០ ពាន់​លាន​ដុល្លារ គឺជា​ការរួមចំណែក​មួ​យ​ភាគ​ធំ​ដើម្បី​ស្ដារ​សន្តិភាព និង​សន្តិសុខ​នៅ អ៊ុយ​ក្រែ​ន អឺរ៉ុប និង​ពិភពលោក។

    នៅពេលដែល​​ត្រូវបាន​លោក ចូ បៃ​ដិ​ន ចុះហត្ថលេខា កញ្ចប់​ថវិកា​នេះ​នឹង​បង្កើន​ជំនួយ​របស់ អាម៉េរិក សម្រាប់ អ៊ុយ​ក្រែ​ន ឡើងដល់​ជាង ៥០ ពាន់​លាន​ដុល្លារ រាប់​ចាប់តាំងពី​សង្គ្រាម​បាន​ផ្ទុះឡើង​កាលពី​ថ្ងៃទី ២៤ កុម្ភៈ។ លោក បៃ​ដិ​ន គ្រោង​នឹង​ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​នេះ​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​មកកាន់ កូរ៉េខាងត្បូង នា​ថ្ងៃនេះ៕

  • (វីដេអូ)-ប្រទេស​ចិន បង្ហាញ​កប៉ាល់​មេ​គ្មាន​មនុស្ស​បើកបរ​ដំបូង

    (វីដេអូ)-ប្រទេស​ចិន បង្ហាញ​កប៉ាល់​មេ​គ្មាន​មនុស្ស​បើកបរ​ដំបូង

    កប៉ាល់ Zhu Hai Yun អាច​នាំយក​យានយន្ត និង​ឧបករណ៍​ស្រាវជ្រាវ​ជាច្រើន​ដើម្បី​ប្រមូល​ទិន្នន័យ​ក្នុង​បេសកកម្ម​រយៈពេល​យូរ​នៅលើ​សមុទ្រ។

    កាលពី​ថ្ងៃទី ១៨ ឧសភា ប្រទេស​ចិន បានបង្ហាញ​កប៉ាល់​មេ​ស្រាវជ្រាវ​គ្មាន​មនុស្ស​បើកបរ​ដំបូង នៅ​ទីក្រុង Guangzhou ខេត្ត Guangdong ភាគខាងត្បូង​ប្រទេស​នេះ។ កប៉ាល់​ដែលមាន​ឈ្មោះថា Zhu Hai Yun នេះ ត្រូវបាន​ផលិតឡើង​ដើម្បី​ស្រាវជ្រាវ​សមុទ្រ។

    Zhu Hai Yun អាច​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ ឬ​ដំណើរការ​ស្វ័យប្រវត្ត​នៅក្នុង​តំបន់​លម្ហ​សមុទ្រ។ ដំបូល​កប៉ាល់​មាន​ទំហំ​ធំ​ទូលាយ​អាច​ផ្ទុក​យានយន្ត និង​ឧបករណ៍​ស្រាវជ្រាវ​គ្មាន​មនុស្ស​បើកបរ​ជាច្រើន​ប្រភេទ​ដូចជា យន្តហោះ​ដ្រោ​ន ទូក​ស្វ័យប្រវត្ត និង​នាវាមុជទឹក​សមុទ្រ​ជ្រៅ​ជាដើម។

    ដោយសារ​ត្រូវបាន​បំពាក់​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្ត និង​បញ្ញា​សិប្បនិម្មិត កប៉ាល់​មេនេះ​អាច​ដំណើរការ​រយៈពេល​យូរ​នៅលើ​សមុទ្រ​ដើម្បី​ប្រមូល​ទិន្នន័យ។

    ប្រព័ន្ធ​ថាមពល ប្រព័ន្ធ​រុញច្រាន ប្រព័ន្ធ​ឆ្លាត​វៃ និង​ប្រព័ន្ធ​ជំនួយ​សកម្មភាព​ស្រាវជ្រាវ​របស់​កប៉ាល់​នេះ សុទ្ធតែ​ត្រូវបាន​អភិវឌ្ឍ​នៅ ប្រទេស​ចិន ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្នូល​ដែល​អាច​កែសម្រួល​បាន។

    កប៉ាល់ Zhu Hai Yun គ្រោង​នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​ចាប់ពី​ចុងឆ្នាំ​នេះ បន្ទាប់ពី​បានបញ្ចប់​ដំណាក់កាល​សាកល្បង៕

  • ចំណាយ​​សរុប​លើ​ខ្ទង់​ការពារជាតិ​រុស្ស៊ី កើន​ឡើងដល់​រាប់រយ​លាន​ដុល្លារ/ថ្ងៃ ក្នុងអំឡុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ចំណាយ​​សរុប​លើ​ខ្ទង់​ការពារជាតិ​រុស្ស៊ី កើន​ឡើងដល់​រាប់រយ​លាន​ដុល្លារ/ថ្ងៃ ក្នុងអំឡុង​សង្គ្រាម​នៅ អ៊ុយ​ក្រែ​ន

    ការចំណាយ​របស់ រុស្ស៊ី ទៅលើ​ខ្ទង់​ការពារជាតិ បាន​ឡើងដល់ ៣០០ លាន​ដុល្លារ​អាម៉េរិក ជា​រៀងរាល់ថ្ងៃ ក្នុង​គ្រា​ប្រទេស​នេះ​ធ្វើ​យុទ្ធនាការ​យោធា​ពិសេស​នៅ អ៊ុយ​ក្រែ​ន។

    ទីភ្នាក់ងារសារព័ត៌មាន Moscow Times កាលពី​ថ្ងៃទី ១៩ ឧសភា ដកស្រង់​ឯកសារ​របស់ ក្រសួង​ហិរញ្ញវត្ថុ​រុស្ស៊ី ឱ្យដឹងថា ប្រទេស​នេះ​បាន​ចំណាយ​អស់​ជាង ៣០០ លាន​ដុល្លារ/ថ្ងៃ សម្រាប់​វិស័យ​ការពារជាតិ​នៅក្នុង​ខែមេសា ២០២២ កើនឡើង​ទ្វេដង​ធៀប​នឹង​ដំណាក់កាល​មុន​សង្គ្រាម។

    ថ្វីបើ​មានការ​ចំណាយ​ខ្ពស់ជាង​មុន​ទ្វេដង​លើ​វិស័យ​ការពារជាតិ ប៉ុន្តែ រុស្ស៊ី មិន​ដណ្ដើមបាន​ជ័យជម្នះ​ឆាប់រហ័ស​ឡើយ ហើយ​បាន​ឈានដល់​ដំណាក់កាល​ទី​ពីរ គឺ​ការ​ផ្ដោតទៅលើ​ការគ្រប់គ្រង​តំបន់​ភាគ​ខាងកើត​របស់ អ៊ុយ​ក្រែ​ន។

    ចំណាយ​សម្រាប់​វិស័យ​ការពារជាតិ​របស់ រុស្ស៊ី ក្នុង​ខែកុម្ភៈ គឺ​ប្រមាណ ៥.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក, ខែមីនា ប្រមាណ ៦.៦ ពាន់​លាន​ដុល្លារ​អាម៉េរិក ហើយ​ខែមេសា​គឺជា​ខែ​ដែល រុស្ស៊ី ចាយប្រាក់​ច្រើនជាងគេ គឺ​ប្រមាណ ៩.២ ពាន់​លាន​ដុល្លារ ដែល​តួលេខ​នេះ​ប្រហាក់ប្រហែល​នឹង ៣០៨ លាន​ដុល្លារ​អាម៉េរិក/ថ្ងៃ។

    នៅមុន​សង្គ្រាម ពោលគឺ​នៅក្នុង​ខែមករា ២០២២ រុស្ស៊ី បាន​ចំណាយ​អស់​ប្រមាណ ៣.៤ ពាន់​លាន​ដុល្លារ។ កាលពី​ខែមេសា ២០២១ ការចំណាយ​សរុប​ក្នុង​វិស័យ​ការពារជាតិ​របស់ រុស្ស៊ី គឺ​ត្រឹមតែ​ជាង ៤.៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ប៉ុណ្ណោះ។

    គិត​ចាប់ពី​ខែមករា ដល់​ចុងខែ​មេសា ឆ្នាំ ២០២២ កញ្ចប់​ថវិកា​ប្រមាណ ២៤.៦ ពាន់​លាន​ដុល្លារ ត្រូវបាន​បែងចែក​ទៅលើ​ការចំណាយ​សម្រាប់​យោធា​របស់ រុស្ស៊ី។ តួលេខ​នេះ​ខ្ពស់ជាង ៣ ដង​ធៀប​នឹង​ថវិកា​សម្រាប់​វិស័យ​អប់រំ, ខ្ពស់ជាង​ទ្វេដង​ធៀប​នឹង​ថវិកា​សម្រាប់​សុខាភិបាល និង​ខ្ពស់ជាង ១០ ដង ធៀប​នឹង​ការចំណាយ​លើ​វិស័យ​បរិស្ថាន៕

  • អាម៉េរិក នឹង​​ផ្ដល់​​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​បំបែក​កម្លាំង​បិទ​ខ្ទប់​កំពង់ផែ​នៅ​សមុទ្រ​ខ្មៅ?

    អាម៉េរិក នឹង​​ផ្ដល់​​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​ឱ្យ អ៊ុយ​ក្រែ​ន ដើម្បី​បំបែក​កម្លាំង​បិទ​ខ្ទប់​កំពង់ផែ​នៅ​សមុទ្រ​ខ្មៅ?

    ទីក្រុង​វ៉ា​ស៊ី​ង​តោន ត្រូវបាន​គេ​ជឿថា កំពុង​ពិនិត្យមើល​លទ្ធភាព​ក្នុងការ​ប្រើប្រាស់​វិធី​ដើម្បី​ផ្គត់ផ្គង់​មី​ស៊ី​ល​ដែលមាន​កម្លាំង​ខ្លាំង​ជាង ទៅឱ្យ ទីក្រុង​កៀវ បំណង​ជួយ​បំបែក​ការបិទ​ខ្ទប់​បណ្ដា​កំពង់ផែ​នៅ​ឆ្នេរ សមុទ្រ​ខ្មៅ (Black Sea)។

    ទូរទស្សន៍ RT (រុស្ស៊ី) ដកស្រង់​ប្រភពព័ត៌មាន Reuters ឱ្យដឹងថា អាជ្ញាធរ​របស់​ប្រធានាធិបតី ចូ បៃ​ដិ​ន ត្រូវបាន​គេ​ជឿថា កំពុង​រៀបចំ​ការដឹក​ជញ្ជូន​មី​ស៊ី​ល​ប្រឆាំង​នាវាចម្បាំង​នានា​ដែល​ទំនើប​ជាង​មី​ស៊ី​ល​ដែល​បាន​ប្រើប្រាស់​កន្លងមក ទៅកាន់ អ៊ុយ​ក្រែ​ន ដើម្បី​ជួយ ទីក្រុង​កៀវ បំបែក​ការបិទ​ខ្ទប់​របស់ កងទ័ព​រុស្ស៊ី ចំពោះ​បណ្ដា​កំពង់ផែ​នៅ សមុទ្រ​ខ្មៅ។

    ប្រភេទ​មី​ស៊ី​ល​ដែល​ស្ថិតក្នុង​បញ្ជី​ខាងលើ​រួមមាន Harpoon ផលិត​ដោយ Boeing និង Naval Strike ផលិត​ដោយ Kongsberg និង Raytheon Technologies នេះ​បើតាម Reuters ដកស្រង់​ប្រភពព័ត៌មាន​ពី​មន្ត្រី និង​សមាជិកសភា​អាម៉េរិក ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ។ ការពិភាក្សា​កំពុង​កើតឡើង​យ៉ាង​ផុសផុល​ស្ដីពី​ការប្រគល់​មី​ស៊ី​ល​ឱ្យ ទីក្រុង​កៀវ ដោយផ្ទាល់ ឬ​តាមរយៈ​សម្ព័ន្ធមិត្ត​ណាមួយ​នៅ អឺរ៉ុប។

    ការ​បំបែក​កម្លាំង​បិទ​ខ្ទប់​របស់ រុស្ស៊ី នៅ Odessa និង​បណ្ដា​កំពង់ផែ​មួយចំនួន​ផ្សេងទៀត​នៅ សមុទ្រ​ខ្មៅ អាច​អនុញ្ញាតឱ្យ អ៊ុយ​ក្រែ​ន អាច​នាំចេញ​ស្រូវ​សាលី និង​ទំនិញផ្សេងៗរបស់​ប្រទេស​នេះ ទៅកាន់​បរទេស។

    ក៏ប៉ុន្តែ ភាគី​ខាង រុស្ស៊ី ព្រមាន​ថា ការដឹកជញ្ជូន​អាវុធ​របស់លោក​ខាងលិច​ទៅឱ្យ អ៊ុយ​ក្រែ​ន គឺជា «ការចាក់​ប្រេង​លើ​ភ្លើង» ហើយ​អាច​បញ្ឆេះ​សង្គ្រោះ​ទ្រង់ទ្រាយ​ធំ​ជាង​បច្ចុប្បន្ន៕

  • តៃវ៉ាន់ សាកល្បង​យន្តហោះ​គ្មាន​មនុស្ស​បើក​បំពាក់អាវុធ​ជំនា​ក់​ថ្មី

    តៃវ៉ាន់ សាកល្បង​យន្តហោះ​គ្មាន​មនុស្ស​បើក​បំពាក់អាវុធ​ជំនា​ក់​ថ្មី

    វិទ្យាស្ថាន​ស្រាវជ្រាវ​នៃ កោះ​តៃវ៉ាន់ ដំណើរការ​សាកល្បង​យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) ជំនាន់​ថ្មី ដោយ​យក​លំនាំ​តាម​គំរូ​យន្តហោះ​ដែល​អាច​បំពាក់​មី​ស៊ី​លបាញ់​ពី​អាកាស​មក​ដី។

    វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Chung-Shan (National Chung-Shan Institute of Science and Technology) ដែលជា​ស្ថាប័ន​អភិវឌ្ឍ​អាវុធ​កំពូល​របស់ កោះ​តៃវ៉ាន់ ក្នុង​រយៈពេល ២ សប្ដាហ៍​កន្លង បាន​សាកល្បង​លើ​សមត្ថភាព​ហោះហើរ​រយៈ​ចម្ងាយ​មធ្យម និង​ឆ្ងាយ​របស់​យន្តហោះ​គ្មាន​មនុស្ស​បើក Dang Van ។

    «ការសាកល្បង​នេះ​គឺ​ដើម្បី​ពិនិត្យ​មើលថា​តើ UAV ជំនា​ន់ទី ២ អាច​ហោះ​បាន​ឆ្ងាយ​កម្រិតណា និង​ដំណើរការ​បានយូរ​ប៉ុនណា» ប្រភពព័ត៌មាន​មួយ​ដែល​ស្និទ្ធ​នឹង​ក្រុមការងារ​សាកល្បង UAV ខាងលើ កាលពី​ថ្ងៃទី ១៧ ឧសភា បានឱ្យដឹង​ដូច្នេះ។

    វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា Chung-Shan គ្រោង​នឹង​ចាប់ផ្ដើម​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង UAV Dang Van ២ នៅក្នុង​ខែមិថុនា​ខាងមុខ និង​សង្ឃឹមថា អាចបង្កើត​ក្រុម​ប្រយុទ្ធ​រួមជាមួយ​នឹង​យន្តហោះ MQ-៩B Sea Guardians ដែល​ផលិត​ដោយ សហរដ្ឋ​អាម៉េរិក។

  • រុស្ស៊ី ប្រកាសថា ទាហាន​អ៊ុយ​ក្រែ​ន ជិត ១,០០០ នាក់ បាន​ទម្លាក់អាវុធ​ចុះចាញ់

    រុស្ស៊ី ប្រកាសថា ទាហាន​អ៊ុយ​ក្រែ​ន ជិត ១,០០០ នាក់ បាន​ទម្លាក់អាវុធ​ចុះចាញ់

    ក្រសួងការពារជាតិ​រុស្ស៊ី ឱ្យដឹងថា ទាហាន​អ៊ុយ​ក្រែ​ន ៩៥៩ នាក់ នៅក្នុង​រោងចក្រ​ដែកថែប Azovstal បានដាក់​អាវុធ​ចុះចាញ់ បន្ទាប់ពី អ៊ុយ​ក្រែ​ន ប្រកាស​បញ្ចប់​ភារកិច្ច​ប្រយុទ្ធ​នៅ Mariupol។

    «ក្នុង ២៤ ម៉ោង​កន្លង ទាហាន ៦៩៤ នាក់ បាន​ចុះចាញ់ ក្នុងនោះ​មាន ២៩ នាក់​រងរបួស។ ជា​សរុប ចាប់ពី​ថ្ងៃទី ១៦ ខែ​ឧសភា មាន​ទាហាន ៩៥៩ នាក់ បាន​ទម្លាក់អាវុធ ក្នុងនោះ​មាន ៨០ នាក់​រងរបួស និង ៥១ នាក់​បាន​ចូល​ពេទ្យ» ក្រសួងការពារជាតិ​រុស្ស៊ី ថ្ងៃនេះ​បានឱ្យដឹង​ដូច្នេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​ស្ដីពី​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។

    ក្រៅពីនេះ ក្រសួង​ខាងលើ​ក៏បាន​បញ្ជាក់ថា ពួកគេ​បានសម្លាប់​ទាហាន​អ៊ុយ​ក្រែ​ន ២៧០ នាក់, កម្ទេច​ឧបករណ៍​យោធា​ចំនួន ៥៤ គ្រឿង, បាញ់​ទម្លាក់​យន្តហោះ ២ គ្រឿង និង​យន្តហោះ​គ្មាន​មនុស្ស​បើក ១៥ គ្រឿង កាលពី​យប់មិញ។

    កាល​ពី​​ថ្ងៃទី ១៧ ឧសភា កងទ័ព​អ៊ុយ​ក្រែ​ន បានចេញ​បញ្ជា​ឱ្យ​ទាហាន​ទាំងឡាយ​របស់ខ្លួន​ដែល​កំពុង​ជាប់ដៃ​ប្រយុទ្ធ​នៅឯ​រោងចក្រ​ដែកថែប Azovstal ក្នុង​ទីក្រុង Mariupol លើក​ទង់​ស​ចុះចាញ់ ដើម្បី​ការពារ​អាយុជីវិត។

    ក្នុង​សេចក្ដីប្រកាស​មួយ កងទ័ព​អ៊ុយ​ក្រែ​ន លើកឡើងថា «កងកម្លាំង​នៅ Mariupol បានសម្រេច​ភារកិច្ច​ប្រយុទ្ធ​ដែល​ពួកគេ​បានទទួល…អគ្គ​បញ្ជា​រដ្ឋា​ន​កងទ័ព​បានចេញ​បញ្ជា​ឱ្យ​មេបញ្ជាការ​នៃ​អង្គភាព​ទាំងឡាយ​ដែល​ឈរជើង​នៅ Azovstal ត្រូវ​រក្សា​អាយុជីវិត​របស់​សមាជិក»៕