Author: សឿន សំណាង

  • AirAsia ចូលរួម​រកស៊ី​ក្នុង​ទីផ្សារ​ផ្ដល់​សេវាកម្ម​ហៅ​យានជំនិះ​តាម​កម្មវិធី​ទូរស័ព្ទ​ នៅ ប្រទេស​ថៃ

    AirAsia ចូលរួម​រកស៊ី​ក្នុង​ទីផ្សារ​ផ្ដល់​សេវាកម្ម​ហៅ​យានជំនិះ​តាម​កម្មវិធី​ទូរស័ព្ទ​ នៅ ប្រទេស​ថៃ

    ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប AirAsia បញ្ចេញ​សេវាកម្ម​ហៅ​យានជំនិះ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​នៅ បាងកក ប្រទេស​ថៃ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ធ្វើដំណើរ​នៅពេល​វិស័យ​ទេសចរណ៍​ងើបឡើង​វិញ។

    សេវាកម្ម AirAsia Ride ចាប់ដំណើរការ​ពីថ្ងៃ​ទី ៣១ ឧសភា នៅ ទីក្រុង​បាងកក ដោយមាន​អ្នកបើកបរ​ចំនួន ៣,០០០ នាក់។ ក្រុមហ៊ុន​នេះ​ក៏មាន​គម្រោង​ទាក់ទាញ​អ្នកបើកបរ​បន្ថែមទៀត​ផងដែរ។ ក្រៅពី បាងកក AirAsia ក៏​ដាក់​គោលដៅ​អភិវឌ្ឍ​សេវា​កម្មនេះ នៅ ភូ​កេ​ត និង ឈៀង​ម៉ៃ ដើម្បី​បម្រើ​ដល់​ភ្ញៀវ​បរទេស។

    ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​នេះ​ក៏​សង្ឃឹម​ទៅលើ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​នៅក្នុង​រដូវក្ដៅ ដែល​អនុញ្ញាតឱ្យ​ពួកគេ​ផ្ដល់​សេវាកម្ម​ចាប់ពី​ការហៅ​យានជំនិះ រហូតដល់​ការ​កក់​សំបុត្រ​យន្តហោះ។ ក៏ប៉ុន្តែ AirAsia ក៏​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយនឹង​បណ្ដា​គូប្រជែង​នៅ ប្រទេស​ថៃ មានដូចជា Grab និង Bolt Technology ជាដើម។

    AirAsia បានផ្ដល់​សេវាកម្ម​ហៅ​យានជំនិះ​នៅ គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ចាប់តាំងពី​ខែសីហា ឆ្នាំ ២០២។ យោងតាម Statista តម្លៃ​ទីផ្សារ​នៃ​វិស័យ​ហៅ​យានជំនិះ និង​បញ្ជា​ទិញ-ប្រគល់​អាហារ​តាម​កម្មវិធី​បច្ចេកវិទ្យា​នៅ អាស៊ីអាគ្នេយ៍ អាច​នឹង​កើនឡើង​ខ្ពស់ជាង​មុន ៣ ដង ឡើងដល់ ៤២ ពាន់​លាន​ដុល្លារ​អាម៉េរិក ក្នុង​ឆ្នាំ ២០២៥។ កាលពី​ឆ្នាំ ២០២១ ទីផ្សារ​នេះ​មានតម្លៃ​ប្រហែល ១៣ ពាន់​លាន​ដុល្លារ​អាម៉េរិក។

    AirAsia (Capital A Berhad) ដែល​ជា​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ Tune Group គឺជា​ក្រុម​ហ៊ុន​អាកាស​ចរណ៍​តម្លៃ​ទាប​ ពហុ​ជាតិ​របស់ ម៉ាឡេស៊ី ​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ក្បែរ​​មជ្ឈមណ្ឌល​នៃ​ ទីក្រុង​គួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី​។

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ០១ ខែ​មិថុនា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា សម្រាប់​ថ្ងៃទី ០១ ខែ​មិថុនា ២០២២

    ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ៣១ ខែ​ឧសភា ២០២២ កម្ពុជា ​​មិនមាន​​​ករណី​​​ជា​សះស្បើយថ្មី​​ ករណី​​​​​​​វិជ្ជមានថ្មី និង​​ករណី​​​​ស្លាប់ថ្មី​​ ដោយ​សារ​​​កូវីដ-១៩ ​នោះទេ។

  • ការ​​បញ្ចាំង​រូបភាព​មហាក្សត្រិយានី​អង់គ្លេស​ ទៅលើ​ផ្ទាំងសិលា​ពាន់​ឆ្នាំ អ្នក​រៀប​ចំ​រង​ការ​រិះគន់

    ការ​​បញ្ចាំង​រូបភាព​មហាក្សត្រិយានី​អង់គ្លេស​ ទៅលើ​ផ្ទាំងសិលា​ពាន់​ឆ្នាំ អ្នក​រៀប​ចំ​រង​ការ​រិះគន់

    ប្រទេស​អង់គ្លេស បញ្ចាំង​រូបភាព​មហាក្សត្រី​របស់​ពួកគេ ទៅលើ​បណ្ដុំ​ផ្ទាំង​ថ្ម​បុរាណ Stonehenge ក្នុង​ទិវា​ខួប​គម្រប់ ៧០ ឆ្នាំ​នៃ​ការ​គ្រង​រាជសម្បត្តិ​របស់​មហាក្សត្រី​អង្គ​នេះ ប៉ុន្តែ ទង្វើ​នេះ​ទទួលបាន​ការជំទាស់​ពី​សាធារណមតិ។

    ការសម្រេចចិត្ត​បញ្ចាំង​រូបភាព​របស់ មហាក្សត្រិយានី Elizabeth II ទៅលើ​ផ្ទាំង​ថ្ម​បុរាណ Stonehenge ដែលមាន​អាយុកាល ៥,០០០ ឆ្នាំនេះ ត្រូវបាន​ក្រុម​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ​ហៅថា «ការគោរព​ប្រកបដោយ​វេទមន្ត»។

    ក៏ប៉ុន្តែ អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួន​មានមតិ​ថា បណ្ដុំ​ផ្ទាំងសិលា​បុរាណ Stonehenge នៅ Wiltshire នៃ ប្រទេស​អង់គ្លេស គួរតែ​ត្រូវបាន​រក្សា​ទ្រង់ទ្រាយ​ដើម ព្រោះតែ​នេះ​គឺជា​ទីតាំង​សាសនា​បុរាណ ខណៈដែល​អ្នកខ្លះ​ទៀត​បា​ន​បញ្ចេញ​ប្រតិកម្ម​ធ្ងន់ធ្ងរ​ជាង​នេះ ដោយ​សរសេរថា ពិតជា​សកម្មភាព​គួរឱ្យ «ពិបាក​ទ្រាំ» នៅពេល​ប្រែក្លាយ​វត្ថុ​បុរាណ​ឱ្យទៅជា​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម។

    ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅមាន​មនុស្ស​ជាច្រើន​ដែល​បង្ហាញ​ភាព​រីករាយ​ជាមួយនឹង​គំនិត​ប្លែក​ខាងលើ។

    មានមតិ​ជាច្រើន​លើកឡើងថា បណ្ដុំ​ផ្ទាំង​ថ្ម​បុរាណ Stonehenge ត្រូវបាន​កសាងឡើង​ក្នុងអំឡុង​ពី​ឆ្នាំ ៣០០០ ដល់​ឆ្នាំ ១៥២០ មុន​គ្រិស្តសករាជ។ គោលបំណង​នៃ​ការកសាង​បណ្ដុំ​ថ្ម​បុរាណ​នេះ មិនទាន់​ត្រូវបាន​គេ​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ អាជ្ញាធរ​គ្រប់គ្រង​បេតិកភណ្ឌ​របស់ អង់គ្លេស English Heritage សន្មត​ថា «ប្រាកដ​ជាមាន​មូល​ហេតុដែល​ទាក់ទង​នឹង​ព្រលឹង​វិញ្ញាណ (ឬ​ផ្លូវ​ងងឹត) ទើប​មនុស្ស​នៅក្នុង​យុគសម័យ​ថ្ម និង​ស្ពាន់ ខំប្រឹង​កសាង​វា​ឡើង​ដូច្នេះ»។

    English Heritage មិនបាន​ឆ្លើយតប​ទៅនឹង​ប្រតិកម្ម​របស់​សាធារណជន ប៉ុន្តែ​បានឱ្យដឹងថា ពួកគេ​ធ្លាប់បាន​បញ្ចាំង​រូបភាព​ទៅលើ​បណ្ដុំ​ផ្ទាំងសិលា Stonehenge ច្រើនលើក​មកហើយ។ ឆ្នាំ ២០២០ ផ្ទៃមុខ​របស់​បុគ្គល ៨ រូប​ដែល​បាន​ចូលរួម​ជួយ​ដល់​វិស័យ​សិល្បៈ និង​បេតិកភណ្ឌ​អង់គ្លេស​ក្នុងសម័យ​កូ​វីដ-១៩ ត្រូវបាន​បញ្ចាំង​លើ​បណ្ដុំ​ផ្ទាំងសិលា Stonehenge។ ឆ្នាំ ២០១៤ រូបភាព​ទាហាន​ក្នុងសម័យ​សង្គ្រាមលោកលើកទី​មួយ​ក៏​ត្រូវបាន​បញ្ចាំង​លើ​ផ្ទាំង​ថ្ម​ទាំងនេះ​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ទិវា​រំឭក​វិញ្ញាណក្ខន្ធ។

    មហា​ព្រឹត្តិការណ៍​ខួប ៧០ ឆ្នាំ​នៃ​ការគ្រងរាជ្យសម្បត្តិ​រប​ស់​មហាក្សត្រិយ​នី​អង់គ្លេស ត្រូវបាន​ប្រារព្ធ​ឡើង​រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃទី ០២ មិថុនា ដល់ ៥ មិថុនា ក្នុងនោះ​ក៏មាន​ពិធី​ប្រគំ​តន្ត្រី និង​ព្យុហយាត្រា Trooping the Colour របស់ កងទ័ព​អង់គ្លេស ផងដែរ។

  • ចាំ​អង្កាល់!! គ្រាន់តែ​បង្ហោះ​រូប​លេង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កសោះ ក៏​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ iPhone 13 Pro ដ៏​ពេញនិយម​ដែរ

    ចាំ​អង្កាល់!! គ្រាន់តែ​បង្ហោះ​រូប​លេង​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កសោះ ក៏​ឈ្នះ​រង្វាន់​ទូរស័ព្ទដៃ iPhone 13 Pro ដ៏​ពេញនិយម​ដែរ

    តោះៗដល់​ម៉ោង​ហើយ មិត្តៗនារី​ជាទី​ស្រលាញ់​របស់ Olay ទាំងអស់ និង​អ្នក​មិនទាន់បាន​ប្រើ​ក៏​អាច​ឈ្នះ​រង្វាន់​ដ៏​ច្រើន​ទាំងនេះ​បានដែរ​ណា៎ គ្រាន់តែ​ចូលរួម​ប្រកួត​រូបថត​ស្រស់ស្អាត​របស់​អ្នក​ជាមួយ​ផលិតផល Olay មួយណា​ក៏បាន រួច​សរសេរ​ពី​ភាព​ប្រឈម​ក្នុងការ​ឈានចូល​អាយុ ៣០ ឬ ឋិត​ក្នុង​វ័យ ៣០ ឆ្នាំ។

    តើ​អ្នកដឹង​ទេ​ថា Olay Total Effects មាន​អត្ថប្រយោជន៍ ៧ យ៉ាង​ក្នុង​ដប​តែមួយ ដែល​បូក​រួមមាន កាត់បន្ថយ​ស្នាម​អុច​ខ្មៅ ធ្វើឱ្យ​ស្បែក​តឹង​ណែន កាត់បន្ថយ​ស្នាម​ជ្រួញ ធ្វើឱ្យ​ស្បែក​ម៉ត់​ទន់​រលោង និង​ធ្វើឱ្យ​ស្បែក​មុខស្រស់​ថ្លា។ ថែរក្សា​ស្បែក​មុខ​របស់​អ្នក​ឱ្យនៅ​ក្មេង​ជាង​វ័យ​ជាមួយនឹង Olay Total Effects –  លែង​ភ័យព្រួយ​រឿង​អាយុ​របស់​អ្នក។


    បង្ហាញ​ស្បែក​ក្មេង​ជាង​វ័យ​របស់​អ្នក​ដោយ​គ្រាន់តែ​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ខាងក្រោម៖

    • ថតរូប​ជាមួយ​ផលិតផល Olay ណាមួយ​ក៏បាន
    • រួច​សរសេរ Caption ពី​ភាព​ប្រឈម​ក្នុងការ​ឈានចូល​អាយុ30ឬ ឋិត​ក្នុង​វ័យ ៣០ ឆ្នាំ
    • ផុស​រូបភាព​របស់​អ្នក​នៅលើ Profile ខ្លួនឯង រួច​ដាក់​ជា​សាធារណៈ (Public)
    • ហើយ សរសេរ Hashtag #30Plus #ImProudTo #OlayCambodia
    • រង្វាន់​នឹងត្រូវ​បានជ្រើសរើស​ដោយ P&G Olay Team។

    អ្នកចូលរួម​លេង​ទាំងអស់​មានឱកាស​ឈ្នះ​រង្វាន់ធំៗជាច្រើន​រួមមាន៖

    • ទូរ​សព្ទ​ដៃ iPhone 13 Pro (២ រង្វាន់)
    • Ipad mini-6 (២ រង្វាន់)
    • iwatch series 6 (៣ រង្វាន់)
    • ផលិតផល​របស់ Olay (១០ រង្វាន់)។

    បញ្ជាក់៖ កម្មវិធី​ប្រកួត​រូបថត នេះ​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ពីនេះ រហូតដល់​ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២២។

    ដើម្បី​ចូលរួម​លេង សូម​ចុច​តំណ​ភ្ជាប់​ខាងក្រោម​នេះ ហើយ​អ្នកឈ្នះ​នឹងត្រូវ​បានប្រកាស​នៅលើ​គេហទំព័រ​ហ្វេ​ស​បុក​ផេ​ក៖ [Olay Cambodia]( https://www.facebook.com/OlayCambodiaPage/ ?) នៅ​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២។

  • អាជ្ញាធរ Kherson ភាគ​ខាង​ត្បូង​អ៊ុយក្រែន ប្រកាសថា នឹង «ឆាប់​បង្រួបបង្រួម​ជាមួយ រុស្ស៊ី»

    អាជ្ញាធរ Kherson ភាគ​ខាង​ត្បូង​អ៊ុយក្រែន ប្រកាសថា នឹង «ឆាប់​បង្រួបបង្រួម​ជាមួយ រុស្ស៊ី»

    ក្រុមមន្ត្រី​នៅ​តំបន់ Kherson ភាគខាងត្បូង​អ៊ុយ​ក្រែ​ន គ្រោង​នឹង​បង្រួបបង្រួម​ទាំងស្រុង​ដើម្បី​ក្លាយជា​ផ្នែក​មួយ​នៃ​ទឹកដី​ផ្លូវការ​របស់ រុស្ស៊ី ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ។

    Kirill Stremousov អភិបាលរង​នៃ​រដ្ឋបាល​យោធា-ស៊ីវិល​របស់​តំបន់ Kherson កាលពី​ម្សិលមិញ​បាន​បង្ហើប​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន TASS អំពី​គម្រោង​ច្របាច់​បញ្ចូល​ទឹកដី​នេះ​ទៅក្នុង សហព័ន្ធរុស្ស៊ី។ «តំបន់ Kherson គ្រោង​នឹង​ចូល​ជា​សមាជិក​សហព័ន្ធរុស្ស៊ី ក្នុង​អនាគត​ដ៏​ខ្លី​ខាងមុខ ក្លាយជា​ផ្នែក​មួយ​នៃ​ទឹកដី​ផ្លូវការ​របស់ រុស្ស៊ី» មន្ត្រី​រូបនេះ​និយាយ​ដូច្នេះ។

    កាលពី​ដើមខែ​នេះ មន្ត្រី​នៅ Kherson ក៏​ធ្លាប់​បានឱ្យដឹង​អំពី​បំណង​ច្របាច់​បញ្ចូល​ទៅក្នុង​ទឹកដី​របស់ រុស្ស៊ី ដោយ​និយាយថា «មុន​ដំណាច់​ឆ្នាំនេះ Kherson នឹង​ស្ថិតក្រោម​ការគ្រប់គ្រង​ទាំងស្រុង​ដោយ​ច្បាប់​របស់ រុស្ស៊ី»។ ពួកគេ​និយាយថា នឹង​បញ្ជូន​សំណើ​ទៅកាន់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ដោយ​មិនចាំបាច់​ធ្វើ​ប្រជាមតិ។

    មន្ត្រី​ភាគី​ខាង​អ៊ុយ​ក្រែ​ន មិនទាន់មាន​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ព័ត៌មាន​ខាងលើ។

  • ដា​ណឺ​ម៉ាក ថា រុស្ស៊ី កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ

    ដា​ណឺ​ម៉ាក ថា រុស្ស៊ី កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ

    ក្រុមហ៊ុន​ថាមពល​ដា​ណឺ​ម៉ាក Orsted បញ្ជាក់ថា រុស្ស៊ី កាត់ផ្ដាច់​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ដល់​ប្រទេស​របស់ខ្លួន ចាប់ពី​ថ្ងៃទី ០១ មិថុនា ព្រោះ​បដិសេធ​ទូទាត់​ដោយ​ប្រាក់​រូ​ប្ល​រុស្ស៊ី។

    ក្រុមហ៊ុន Orsted កាលពី​ថ្ងៃទី ៣១ ឧសភា បានឱ្យដឹងថា ក្រុមហ៊ុន Gazprom របស់ រុស្ស៊ី ប្រកាសថា ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​របស់​ប្រទេស​នេះ​ត្រូវបាន​ផ្អាក​ចាប់ពី​ម៉ោង ០៦ ព្រឹក ថ្ងៃទី ០១ មិថុនា។ Orsted បាន​ត្រៀម​ទប់ទល់​នឹង​បញ្ហា​នេះ​ដោយ​ការ​បំ​ឃ្លាំង​នៅ ដា​ណឺ​ម៉ាក និង អាល្លឺម៉ង់ ដើម្បី​ធានា​ប្រភព​ផ្គត់ផ្គង់​ដល់​អតិថិជន។

    «ដោយសារតែ​មិនមាន​បំពង់​បង្ហូរ​ឧស្ម័ន​ផ្ទា​ល់ពី រុស្ស៊ី មកកាន់ ដា​ណឺ​ម៉ាក រុស្ស៊ី នឹង​មិនអាច​កាត់ផ្ដាច់​ដោយផ្ទាល់​នូវ​ប្រភព​ផ្គត់ផ្គង់​ឧស្ម័ន​មកកាន់​ប្រទេស​របស់​យើង ដូច្នេះហើយ ដា​ណឺ​ម៉ាក នៅតែមាន​លទ្ធភាព​ទទួល​បាន​ឧស្ម័ន» ប្រកាស​របស់​ក្រុមហ៊ុន Orsted លើកឡើង​ដូច្នេះ។

    ក៏ប៉ុន្តែ ក្រុមហ៊ុន Orsted បាន​និយាយថា ដា​ណឺ​ម៉ាក ត្រូវ​ស្វែងរក​ទិញ​ឧស្ម័ន​ពី​បណ្ដា​ប្រទេស​ដទៃ​នៅ អឺរ៉ុប ដើម្បី​បំពេញ​តម្រូវ​ការ។

    រុស្ស៊ី ប្រកាសថា នឹង​ទទួល​យកតែ​ការទូទាត់​វិក្ក​យ​ប័ត្រ​ទិញ​ឧស្ម័ន​ដោយ​ប្រា​ក់រូ​ប្ល​រុស្ស៊ី តែប៉ុណ្ណោះ ដោយ​អ្នកទិញ​ត្រូវបង្កើត​គណនី​ប្រា​ក់រូ​ប្ល មិន​ដូច្នេះ​ទេ នឹង​ត្រូវបាន​កាត់ផ្ដាច់​ការផ្គត់ផ្គង់។ វិធានការ​នេះ​ត្រូវបាន រុស្ស៊ី ដាក់ចេញ​ដើម្បី​ឆ្លើយតប​នឹង​ទណ្ឌកម្ម​អន្តរជាតិ បន្ទាប់ពី ទីក្រុង​មូ​ស្គូ ចូល​ឈ្លានពាន​ទឹកដី​របស់ អ៊ុយ​ក្រែ​ន ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ រហូតដល់​បច្ចុប្បន្ន។

    មុន​នោះ​មួយថ្ងៃ ក្រុមហ៊ុន​ថាមពល GasTerra របស់ ហូ​ឡង់ ក៏បាន​ប្រកាសថា Gazprom បាន​ផ្អាក​ការផ្គត់ផ្គង់​ឧស្ម័ន​ដល់​ប្រទេស​នេះ ព្រោះតែ​មិន​ព្រម​ទូទាត់​ដោយ​ប្រា​ក់រូ​ប្ល​រុស្ស៊ី។

  • រដ្ឋ​របស់ អូស្ត្រាលី អំពាវនាវ​ឱ្យ​​បោះ​បង់​​បារី​ ដើម្បី​​សុខ​ភាព​​សាធារណៈ

    រដ្ឋ​របស់ អូស្ត្រាលី អំពាវនាវ​ឱ្យ​​បោះ​បង់​​បារី​ ដើម្បី​​សុខ​ភាព​​សាធារណៈ

    ក្នុងឱកាស «ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់» (World No-Tobacco Day) ស្ថាប័ន​សុខាភិបាល​រដ្ឋ New South Wales (NSW) របស់ ប្រទេស​អូស្ត្រាលី បាន​អំពាវនាវ​ឱ្យ​អ្នក​ទាំងឡាយ​ដែល​ជក់បារី នៅក្នុង​រដ្ឋ​នេះ បោះបង់​ការជក់បារី ដើម្បី​សុខភាព​ផ្ទាល់ខ្លួន និង​សហគមន៍។

    ចំនួន​មនុស្ស​ដែល​បាន​បោះបង់​ការជក់បារី​នៅក្នុង​រដ្ឋ NSW កំពុង​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។ លទ្ធផល​នៃ​ការស្ទង់មតិ​មួយ​ដែល​ត្រូវបាន​ប្រកា​សនា​ថ្ងៃទី ៣១ ឧសភា​នេះ បង្ហាញថា អត្រា​នៃ​ការជក់បារី​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​វ័យ​លើសពី ១៦ ឆ្នាំ នៅក្នុង​រដ្ឋ​នេះ បាន​ថយចុះ​ពី ៩.២% ក្នុង​ឆ្នាំ ២០២០ មក​នៅត្រឹម ៨.២% ក្នុង​ឆ្នាំ ២០២១។

    Kerry Chant ប្រធាន​នាយកដ្ឋាន​សុខាភិបាល​សាធារណៈ​របស់​រដ្ឋ NSW ឱ្យដឹងថា ជា​សរុប មនុស្ស​ប្រហែល ១.៥ លាន​នាក់​នៅក្នុង​រដ្ឋ​នេះ​បាន​បោះបង់ចោល​បារី​ដោយ​ជោគជ័យ។ ប៉ុន្តែ លោកស្រី​មានការ​បារម្ភ​អំពី​ការកើនឡើង​នៃ​ការប្រើប្រាស់​ថ្នាំជក់​អេឡិចត្រូនិក ឬ​ស្រូប​ផ្សែង​ពី​ប្រេង (vaping) នៅលើ​ក្រុម​យុវវ័យ។

  • ការនាំចេញ​ប្រេង​របស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា កើនឡើង​ខ្ពស់ជាង​មុន ២៥ ដង

    ការនាំចេញ​ប្រេង​របស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា កើនឡើង​ខ្ពស់ជាង​មុន ២៥ ដង

    បរិមាណ​ប្រេង​ដែល​នាំ​ចេញពី រុស្ស៊ី ទៅកាន់ ឥណ្ឌា កើន ២៥ ដង ធៀប​នឹង​មធ្យមភាគ ៩៦០,០០០ ធុង/ខែ កាលពី​ឆ្នាំ​កន្លង ដែល​នេះ​បាន​កើន​ដល់ ២៤ លាន​ធុង​ក្នុង​ខែឧសភា ២០២២។

    សារព័ត៌មាន Reuters កាលពី​ថ្ងៃទី ៣០ ឧសភា បានឱ្យដឹងថា ឥណ្ឌា បាន​នាំចូល​ប្រេង​តម្លៃ​ទាប ៣៤ លាន​ធុង​ពី រុស្ស៊ី រាប់​ចាប់ពី​ខែកុម្ភៈ ជា​ពេលដែល រុស្ស៊ី បើក​យុទ្ធនាការ​យោធា​នៅ អ៊ុយ​ក្រែ​ន។ តួលេខ​នេះ​ខ្ពស់ជាង ១០ ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។

    ក្នុង​ខែឧសភា ប្រេង​ឆៅ​ជាង ២៤ លាន​ធុង​របស់ រុស្ស៊ី ត្រូវបាន​ផ្គត់ផ្គង់​ឱ្យ ឥណ្ឌា កើនឡើង​ច្រើន​ធៀប​នឹង ៧.២ លាន​ធុង​ក្នុង​ខែមេសា និង​ប្រហែល ៣ លាន​ធុង​កាលពី​ខែមីនា ឆ្នាំនេះ។ ទិន្នន័យ​ដែល Reuters ទទួលបាន បង្ហាញថា ក្នុង​ខែមិថុនា ឥណ្ឌា នឹង​នាំចូល​ប្រេង​ប្រហែល ២៨ លាន​ធុង។

    កាលពី​ឆ្នាំ​កន្លង ការនាំចេញ​ប្រេង​ឆៅ​របស់ រុស្ស៊ី ទៅកាន់ ឥណ្ឌា ជា​មធ្យម​ត្រឹមតែ ៩៦០,០០០ ធុង/ខែ ទាប​ជាង​ជិត ២៥ ដង ធៀប​នឹង​ខែឧសភា​នេះ។

    ការ​នាំចូល​ប្រេង​កើនឡើង​ខ្ពស់ បាន​ជួយ​ឱ្យ​ខ្ទង់​ប្រាក់​នាំចូល​ទំនិញ​សរុប​របស់ ឥណ្ឌា ពី រុស្ស៊ី រាប់​ចាប់ពី​ថ្ងៃទី ២៤ កុម្ភៈ ដល់ ២៦ ឧសភា ឡើងដល់ ៦.៤ ពាន់​លាន​ដុល្លារ ច្រើនជាង​ឆ្ងាយ​ធៀប​នឹង ១.៩៩ ពាន់​លាន​ដុល្លារ​ក្នុងដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ​កន្លង។ ក៏ប៉ុន្តែ ការនាំចេញ​របស់ ឥណ្ឌា ទៅកាន់ រុស្ស៊ី បាន​ថយចុះ​ជិត ៥០% មក​នៅត្រឹម ៣៧៧.០៧ លាន​ដុល្លារ ក្នុងអំឡុងពេល​ដូចខាងលើ ដោយសារតែ ទីក្រុង​ញូវដែលី មិនទាន់​បង្កើត​យន្តកា​រទូ​ទាត់​ប្រាក់​ជា​ផ្លូវការ​ជាមួយ ទីក្រុង​មូ​ស្គូ។

    ការដាក់ទណ្ឌកម្ម​រប​ស់​បស្ចិម​លោក ទៅលើ រុស្ស៊ី បាន​ជួយ​ឱ្យ​បណ្ដា​ប្រទេស​ដូចជា ចិន និង ឥណ្ឌា ជាដើម មានឱកាស​ទិញ​ប្រេង​របស់ រុស្ស៊ី ក្នុងតម្លៃ​ទាប។ យ៉ាងនេះ​ក្ដី កន្លងមក ឥណ្ឌា ក៏ត្រូវ​បាន​ប្រទេស​លោកខាងលិច​រិះគន់​មិនតិច​នោះដែរ ទាក់ទិន​នឹង​ការទិញ​ប្រេង​ពី រុស្ស៊ី ខណៈដែល ទីក្រុង​មូ​ស្គូ កំពុង​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន៕

  • ស្ថានីយ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ដំណើរការបាន ៥០% ហើយ

    ស្ថានីយ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ដំណើរការបាន ៥០% ហើយ

    (ប្រទេស​ចិន)-ប្រព័ន្ធ​ម៉ាស៊ីន​វា​រី​អគ្គិសនី​លេខ ៥ ដែលមាន​កម្លាំង ១ លាន​គីឡូវ៉ាត់ របស់​រោងចក្រ​វា​រី​អគ្គិសនី Baihetan ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់តាំងពី​ថ្ងៃទី ៣០ ឧសភា។

    ស្ថានីយ​វា​រី​អគ្គិសនី Baihetan ដែល​ស្ថិតនៅលើ​ទន្លេ Jinsha ដែលជា​ដៃទន្លេ​ផ្នែក​ខាងលើ​របស់​ទន្លេ Yangtze ជួយ​បញ្ជូន​អគ្គិសនី​ពី​តំបន់​ភាគ​ខាងលិច​ដែល​សម្បូរ​ធនធានធម្មជាតិ ទៅកាន់​តំបន់​ភាគ​ខាងកើត​របស់ ប្រទេស​ចិន ដែល​ក្រីក្រ​ធនធានធម្មជាតិ។ គម្រោង​ស្ថានីយ​វា​រី​អគ្គិសនី Baihetan គឺជា​ការបោះ​ជំហាន​ធំ​មួយ​នៅក្នុង​ការប្រើប្រាស់​ថាមពល​ស្អាត​របស់​ប្រទេស​នេះ។

    រាប់​ចាប់តាំងពី​ប្រព័ន្ធ​ម៉ាស៊ីន​ដំបូង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែមិថុនា ២០២១ រោងចក្រ​វា​រី​អគ្គិសនី​នេះ​ផលិត​អគ្គិសនី​បាន​ជាង ២៦.៩ ពាន់​លាន​គីឡូវ៉ាត់​រួចហើយ បើទោះជា​មិនទាន់​ដំណើរការ​ពេញលេញ។ ជា មួយនឹង​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ម៉ាស៊ីន​លេខ ៥ កាលពី​ថ្ងៃទី ៣០ ឧសភា បន្ទាប់ពី​ដំណើរការ​សាកល្បង ៧២ ម៉ោង គម្រោង​ខាងលើនេះ​ត្រូវបាន​គេ​បញ្ជាក់ថា ដំណើរការបាន ៥០% ហើយ ធៀប​នឹង​កម្លាំង​សរុប។

    ស្ថានីយ​វា​រី​អគ្គិសនី Baihetan នៅពេល​ស្ថាបនា​រួចរាល់ នឹងមាន​ប្រព័ន្ធ​ម៉ាស៊ីន​វា​រី​អគ្គិសនី​ចំនួន ១៦ ក្នុងនោះ ១ ប្រព័ន្ធ​មាន​កម្លាំង ១ លាន​គីឡូវ៉ាត់។ បច្ចុប្បន្ន រោងចក្រ​វា​រី​អគ្គិសនី​នេះ បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ម៉ាស៊ីន​ចំនួន ៨ រួចហើយ រាប់ទាំង​ប្រព័ន្ធ​ម៉ាស៊ីន​លេខ ៥ ដែល​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ។

    នៅពេល​ដំណើរការ​ពេញលេញ រោងចក្រ​វា​រី​អគ្គិសនី Baihetan នេះ នឹង​ផលិត​អគ្គិសនី​ជា​មធ្យម​ជាង ៦២.៤ ពាន់​លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការប្រើប្រាស់​ប្រចាំឆ្នាំ​របស់​មនុស្ស​ប្រហែល ៧២ លាន​នាក់។

  • ករណី​ធ្លាក់​យន្តហោះ​ដឹក​មនុស្ស ២២ នាក់​នៅ នេ​ប៉ាល់៖ សាកសព​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​រកឃើញ​ហើយ!

    ករណី​ធ្លាក់​យន្តហោះ​ដឹក​មនុស្ស ២២ នាក់​នៅ នេ​ប៉ាល់៖ សាកសព​ជនរងគ្រោះ​ទាំងអស់​ត្រូវបាន​រកឃើញ​ហើយ!

    កងកម្លាំង​ជួយសង្គ្រោះ​របស់ នេ​ប៉ាល់ ប្រកាសថា បាន​រកឃើញ​សាកសព​មនុស្ស​ទាំង ២២ នាក់ ដែល​ស្ថិតនៅលើ​យន្តហោះ​ជួប​គ្រោះថ្នាក់ ធ្លាក់​លើ​ជួរ​ភ្នំ​ហិមា​ពា​ន្ត (ហិមាល័យ) កាលពី​ចុង​សប្ដាហ៍​កន្លង។

    «ការកំណត់​អត្តសញ្ញាណ​នៃ​សាកសព​នឹងត្រូវ​បានធ្វើ​ឡើង» អ្នកនាំពាក្យ​របស់​នាយ​ក​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​នេ​ប៉ាល់ (CAAN) Deo Chanra Lal Karna ថ្ងៃនេះ​បានឱ្យដឹង​ដូច្នេះ។

    យន្តហោះ DHC-៦ Twin Otter របស់​ក្រុមហ៊ុន​អាកាសចរណ៍ Tara Air ដែល​ដឹក​អ្នកដំណើរ ១៩ នាក់ និង​សមាជិក​ក្រុម​ហោះហើរ ៣ នាក់ បាន​បាត់​ទំនាក់ទំនង​ក្រោយពី​បាន​ហោះ​ឡើង​ពី Pokhara នៅ​ភាគ​កណ្ដាល​ប្រទេស​នេ​ប៉ាល់ កាលពី​ព្រឹក​ថ្ងៃទី ២៩ ឧសភា។

    ទីតាំង​ដែល​យន្តហោះ​ខាងលើ​ធ្លាក់​ត្រូវបាន​រកឃើញ​កាលពី​ម្សិលមិញ។ យន្តហោះ​នេះ​ស្ទើរតែ​បាក់បែក​អស់ទាំង​ស្រុង​ដោយសារ​ធ្លាក់​បុក​ចង្កេះភ្នំ។ អ្នកដំណើរ​លើ​យន្តហោះ​ជួប​គ្រោះថ្នាក់​នេះ​ត្រូវបាន​គេ​ឱ្យដឹងថា មាន ៤ នាក់​ជា​ជនជាតិ​ឥណ្ឌា, ២ នាក់​ជា​ជនជាតិ​អាល្លឺម៉ង់ និង ១៦ នាក់​ជា​ជនជាតិ​នេ​ប៉ាល់។