Author: សឿន សំណាង

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៧ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៧ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ២៦ នាក់ ក្នុង​អំឡុង​ ២៦ ម៉ោង​ នៃ​ថ្ងៃទី ១៥ ខែ​សីហា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ២៦ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ៣២ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

     

  • យានយន្ត​ក្នុង​វិស័យ​អាកាសចរណ៍​វៀតណាម នឹងត្រូវ​ប្ដូរ​ពី​ការប្រើ​ប្រេងសាំង មក​ប្រើ​អគ្គិសនី

    យានយន្ត​ក្នុង​វិស័យ​អាកាសចរណ៍​វៀតណាម នឹងត្រូវ​ប្ដូរ​ពី​ការប្រើ​ប្រេងសាំង មក​ប្រើ​អគ្គិសនី

    នាយកដ្ឋាន​អាកាសចរណ៍​វៀតណាម  គ្រោង​នឹង​តម្រូវឱ្យ​បណ្ដា​ក្រុមហ៊ុន​រកស៊ី​ក្នុង​វិស័យ​អាកាសចរណ៍ ត្រូវមាន​ផែនការ​ងាក​មកប្រើប្រាស់​យានយន្ត​ដែល​ដំណើរការ​ដោយ​អគ្គិសនី ជំនួស​យានយន្ត​ប្រើ​ប្រេងសាំង​នាបច្ចុប្បន្ន។

    នាយកដ្ឋាន​អាកាសចរណ៍​របស់ ប្រទេស​វៀតណាម បានឱ្យដឹងថា កំពុងតែ​ស្រង់​មតិ​សម្រាប់​សេចក្ដីព្រាង​សំណើ​របស់ខ្លួន ដែល​កំណត់​អំពី​ការការពារ​បរិស្ថាន​នៅក្នុង​វិស័យ​អាកាសចរណ៍​ស៊ីវិល។ ក្រោយពី​ការ​ស្រង់​មតិ និង​ការអនុម័ត​ពី​រដ្ឋាភិបាល សារាចរ​ណែនាំ​នេះ​នឹងត្រូវ​អនុវត្ត​ចំពោះ​អង្គការ ស្ថាប័ន បុគ្គល​ដែលមាន​ទំនាក់ទំនង​ជាមួយ​សក​ម្ម​ភាព​អាកាសចរណ៍​ស៊ីវិល​នៅ វៀតណាម។

    អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ​គឺថា នៅក្នុង​សេចក្ដីព្រាង​សំណើ​របស់ នាយកដ្ឋាន​អាកាសចរណ៍​របស់ ប្រទេស​វៀតណាម ក៏​មានការ​កំណត់ឱ្យ​បណ្ដា​ក្រុមហ៊ុន​ដែល​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​អាកាសចរណ៍ ត្រូវមាន​ផែនការ​ផ្លាស់ប្ដូរ​យានយន្ត​ដែល​ប្រើប្រាស់​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល មកប្រើប្រាស់​យានយន្ត​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី។

    ក្នុង​សេចក្ដីព្រាង​សំណើ​ដែល​កំពុង​ស្រង់​មតិ​នេះ ក៏មាន​ការកំណត់​ទាក់ទង​នឹង​ការការពារ​បរិស្ថាន​នៅក្នុង​តំបន់​ព្រលានយន្តហោះ ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​ក្នុង​វិស័យ​អាកាសចរណ៍ សុំ​អាជ្ញាប័ណ្ណ​បរិស្ថាន​ទៅតាម​ច្បាប់​គ្រប់គ្រង​បរិស្ថាន​របស់​ប្រទេស​នេះ​ផងដែរ៕

  • សុនក​យន្ត​របស់ រុស្ស៊ី បំពាក់​រ៉ុក្កែត​ប្រឆាំង​រថក្រោះ ធ្វើ​ចលនា​លឿន​ដូច​ឃាតករ​នី​ន​ចា

    សុនក​យន្ត​របស់ រុស្ស៊ី បំពាក់​រ៉ុក្កែត​ប្រឆាំង​រថក្រោះ ធ្វើ​ចលនា​លឿន​ដូច​ឃាតករ​នី​ន​ចា

    ថ្មីៗនេះ ក្រុម​អ្នក​អភិវឌ្ឍ​របស់ រុស្ស៊ី បានបង្ហាញ​គំរូ​សុនក​យន្ត​មួយ​ដែល​ត្រូវបាន​បំពាក់​មី​ស៊ី​ល​ប្រឆាំង​រថក្រោះ RPG-26។

    យោងតាម​សារព័ត៌មាន News Week នៅក្នុង​ព្រឹត្តិការ​វេទិកា​បច្ចេកទេស-យោធា​អន្តរជាតិ Army-2022 ក្នុង​ថ្ងៃទី ១៥ សីហា ក្រុម​អ្នក​អភិវឌ្ឍ​បច្ចេកវិទ្យា​របស់ រុស្ស៊ី បានបង្ហាញ​រ៉ូ​បូត​ថ្មី​មួយ​ដែលមាន​រូបរាង​ដូច​សត្វ​សុនក បំពាក់​កាណុង​បាញ់​រ៉ុក្កែត​នៅលើ​ខ្នង។

    សុនក​យន្ត​នេះ​មាន​សមត្ថភាព​ផ្លាស់​ទី​យ៉ាង​លឿន និង​ប្រកបដោយ​ភាពបត់បែន​ខ្ពស់ ជាមួយនឹង​ជើង​ទាំង ៤ របស់​វា។ ជើង​ទាំងអស់​របស់​រ៉ូ​បូត​នេះ គឺ​ដូច​ទៅនឹង​សុនកពិតៗ ដោយសារតែ​អាច​ថយក្រោយ បង្វិលខ្លួន ងើបឈរ និង​អង្គុយ ឬ​ក្រាប​បាន​យ៉ាង​ល្អ។

    ក្រៅពី​ប្រការ​ខាងលើ នៅលើ​ខ្នង​របស់​សុនក​រ៉ូ​បូត​នេះ​ថែមទាំង​អាច​ត្រូវបាន​បំពាក់​កាណុង RPG-26 សម្រាប់​បាញ់​គ្រាប់​រ៉ុក្កែត​ប្រឆាំង​រថក្រោះ​ទៀតផង។

    វិស្វករ​ម្នាក់​មកពី​ក្រុម​អ្នក​អភិវឌ្ឍ​សុនក​រ៉ូ​បូត​នេះ បាន​និយាយថា សុនក​យន្ត​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ទាំង​នៅក្នុង​វិស័យ​យោធា ទាំង​ក្នុង​វិស័យ​ស៊ីវិល។

    នៅលើ​ពិភពលោក​នេះ ការដែល​សុនក​រ៉ូ​បូត​ត្រូវបាន​កងទ័ព​ប្រើប្រាស់ មិនមែនជា​រឿង​កម្រ​នោះទេ។ មុន​នោះ សហរដ្ឋ​អាម៉េរិក ក៏បាន​ដាក់ឱ្យ​ប្រើប្រាស់​សុ​នក​យន្ត​សម្រាប់​ការពារ​សន្តិសុខ និង​ឈ្លបយកការណ៍​នៅតាម​បន្ទាយ​របស់ខ្លួន​ផងដែរ៕

    https://www.youtube.com/watch?v=XCvH0ljo8w4

  • ប្រទេស​ថៃ អនុម័ត​កញ្ចប់​ហិរញ្ញប្បទានជាង​ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ជួយ​បញ្ចុះតម្លៃ​ឥន្ធនៈ

    ប្រទេស​ថៃ អនុម័ត​កញ្ចប់​ហិរញ្ញប្បទានជាង​ ៤ ពាន់​លាន​ដុល្លារ​អាម៉េរិក ជួយ​បញ្ចុះតម្លៃ​ឥន្ធនៈ

    សេចក្ដីព្រាងច្បាប់​ស្ដីពី​ការធានា​លើ​ខ្ទង់​ហិរញ្ញប្បទាន​ឡើងដល់ ១៥០ ពាន់​លាន​បាត (៤.២៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) សម្រាប់​មូលនិធិ​រ៉ែ​ប្រេង​រដ្ឋ ក្នុង​បំណង​ជួយ​បញ្ចុះតម្លៃ​ថាមពល និង​ជួយ​ទប់​ទល់នឹង​បញ្ហា​អតិផរណា ត្រូវបាន​គណៈរដ្ឋមន្ត្រី​ថៃ អនុម័ត​កាលពី​ថ្ងៃទី ១៦ សីហា។

    សេចក្ដីព្រាងច្បាប់​នេះ​នឹងត្រូវ​ការត្រួតពិនិត្យ​ដោយ ក្រុម​ប្រឹក្សាជាតិ ដែលជា​ស្ថាប័ន​ប្រឹក្សាផ្នែក​​ច្បាប់​របស់ រាជរដ្ឋាភិបាល មុននឹង​​បញ្ជូន​ទៅកាន់​សភា​ដើម្បី​អនុម័ត​បន្ត។

    គិត​ត្រឹម​ថ្ងៃទី ១៤ សីហា ការិយាល័យ​នៃ​មូលនិធិ​ប្រេងឥន្ធនៈ​ថៃ (Offo) កំពុង​ខាត​ប្រហែល ១១៧ ពាន់​លាន​បាត (៣.៣ ពាន់​លាន​ដុល្លារ​អាម៉េរិក) ដោយសារ​ការផ្ដល់​ជំនួយ និង​គ្រប់គ្រង​តម្លៃ​ប្រេង បំណង​​រក្សា​អត្រា​កំណើន​​នៃ​អតិផរណា ដែល​បាន​ឡើង​ខ្ពស់បំផុត​ក្នុងអំឡុង ១៤ ឆ្នាំ កាលពី​ខែកក្កដា។

    ការដែល​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់ ក៏​ទាញ​​​អតិផរណា​ឱ្យ​ឡើង​​​ខ្ពស់ជាង​មុន ដែល​បញ្ហា​នេះ​មិន​ត្រឹមតែ​ជា​ឧបសគ្គ​ចំពោះ​ការស្ដារ​សេដ្ឋកិច្ច​នោះទេ ប៉ុន្តែ ក៏​ធ្វើឱ្យ​រតនាគារជាតិ​ត្រូវអស់​ប្រាក់​ច្រើន ក្នុង​គ្រា​ដែល​ប្រទេស​ថៃ កំពុង​ត្រូវ​ការប្រាក់​ចាំបាច់​ដើម្បី​ទប់​ទល់នឹង​បញ្ហា​សេដ្ឋកិច្ច​ដែល​បាន​កើតឡើង​ដោយសារ​កូ​វីដ-១៩៕

  • យន្តហោះធ្លាក់ចូលទៅក្នុងបឹង​ជម្រៅ​ជិត​ ៤០ ម៉ែត្រ បណ្ដាលឱ្យមនុស្ស ៧ នាក់ស្លាប់ និងរងរបួស

    យន្តហោះធ្លាក់ចូលទៅក្នុងបឹង​ជម្រៅ​ជិត​ ៤០ ម៉ែត្រ បណ្ដាលឱ្យមនុស្ស ៧ នាក់ស្លាប់ និងរងរបួស

    មនុស្ស ២ នាក់​បាន​បាត់​បង់ជីវិត និង ៥ នាក់​ទៀត​រងរបួស បន្ទាប់ពី​យន្តហោះ​ធុន​តូច ១ គ្រឿង បាន​ធ្លាក់​ទៅក្នុង​បឹង Powell ដែល​ស្ថិតនៅ​ចន្លោះ​រដ្ឋ Arizona និង​រដ្ឋ Utah របស់ សហរដ្ឋ​អាម៉េរិក។

    អា​ជ្ញ​ធារ​ក្នុង​តំបន់ កាលពី​ថ្ងៃទី ១៦ សីហា បានឱ្យដឹងថា យន្តហោះ​ធុន​តូច ១ គ្រឿង បាន​ធ្លាក់​ចូលទៅក្នុង​បឹង​មួយ​ដែល​ស្ថិតនៅ​ចន្លោះ​រដ្ឋ Arizona និង​រដ្ឋ Utah របស់ សហរដ្ឋ​អាម៉េរិក បណ្ដាលឱ្យ​មនុស្ស ២ នាក់​ស្លាប់ និង ៥ នាក់​ទៀត​រងរបួស។

    ស​ក្សី​បានឱ្យដឹងថា ពួកគេ​បានឃើញ​យន្តហោះ​ហោះ​សំដៅ​បឹង Powell នៅក្បែរ​ជ្រលង​ភ្នំ Face នៅវេលា​ម៉ោង ១៧ និង ៣០ នាទី ថ្ងៃទី ១៣ សីហា។

    ក្រុមមន្ត្រី​នៃ​នាយកដ្ឋាន​អាកាសចរណ៍​អាម៉េរិក បាន​បញ្ជាក់ថា អ្នកបើកបរ​របស់​យ​ន្ត​ហោះ Cessna 207 បាន​រាយការណ៍​អំពី​បញ្ហា​ម៉ាស៊ីន មុនពេល​យន្តហោះ​ជួប​គ្រោះថ្នាក់។ អ្នកដំណើរ ៦ នាក់​នៅលើ​យន្តហោះ​ដែល​បាន​ធ្លាក់​នោះ​គឺជា ជនជាតិ​បារាំង។

    ​បឹង Powell នៅក្បែរ​ជ្រលង​ភ្នំ Face

    បច្ចុប្បន្ន សាកសព​យន្តហោះ​កំពុងស្ថិត​នៅក្រោម​ផ្ទៃ​ទឹក​បឹង​ដែលមាន​ជម្រៅ ៣៧ ម៉ែត្រ។ ចំណែក​អត្តសញ្ញាណ​របស់​ជនរ​ង​គ្រោះ​ក្នុង​ហេតុការណ៍​នេះ​មិនទាន់​ត្រូវបាន​ប្រកាស​នៅឡើយ។ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​រក​មូលហេតុ​ជាក់លាក់​ដែលនាំឱ្យ​កើតមាន​ហេតុការណ៍​នេះ៕

  • ប្រធានាធិបតី​អាម៉េរិក ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​កាត់បន្ថយ​អ​តិ​ផ​រណា

    ប្រធានាធិបតី​អាម៉េរិក ចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​កាត់បន្ថយ​អ​តិ​ផ​រណា

    លោក ចូ បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើ​សេចក្ដីព្រាង​ច្បាប់តម្លៃ ៤៣០ ពាន់​លាន​ដុល្លារ ដើម្បី​ដោះស្រាយ​បញ្ហា​អាកាសធាតុ បញ្ចុះតម្លៃ​ឱសថ​តាម​វេជ្ជបញ្ជា និង​កាត់បន្ថយ​អតិផរណា។

    ការចុះហត្ថលេខា​លើ​សេចក្ដីព្រាងច្បាប់​ខាងលើ​ត្រូវបាន​ធ្វើឡើង​នៅ សេត​វិមាន កាលពី​ថ្ងៃទី ១៦ សីហា ដោយមាន​វត្តមាន​រប​ស់​ក្រុម​មេដឹកនាំ​នៃ បក្ស​ប្រជាធិបតេយ្យ។

    ដោយមាន​ខ្ទង់​ប្រា​ក់ជាង ៣០០ ពាន់​លាន​ដុល្លារ សម្រាប់​វិនិយោគ​ទៅលើ​វិស័យ​អាកាសធាតុ ច្បាប់​ថ្មី​នេះ​ត្រូវបាន​ចាត់ទុកថា​ជា​កញ្ចប់​ថវិកា​អាកាសធាតុ​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាម៉េរិក។ ក្រៅពី​អាកាសធាតុ ច្បាប់​នេះ​ក៏​អនុញ្ញាតឱ្យ Medicare ចរចា​តម្លៃ​ឱសថ​​ឱ្យមក​នៅ​ទាប​ជាង​មុន​សម្រាប់​ពលរដ្ឋ​វ័យ​ចំណាស់ ក៏ដូចជា​ធានា​ឱ្យបាន​ថា បណ្ដា​ក្រុមហ៊ុន និង​ក្រុម​អ្នកមាន ត្រូវ​បង់ពន្ធ​បន្ថែម

    បក្ស​ប្រជាធិបតេយ្យ និយាយថា ច្បាប់​នេះ​នឹង​ជួយ​កាត់បន្ថយ​អតិផរណាផងដែរ​ ​តាមរយៈ​ការកាត់បន្ថយ​ឱនភាព​សេដ្ឋកិច្ចជាតិ បើទោះជា​ក្រុម​សេដ្ឋវិទូ​ឯករាជ្យ​យល់ថា ត្រូវការ​ពេល​ច្រើន​ឆ្នាំ​ទើប​គេ​បានឃើញ​ប្រសិទ្ធភាព​របស់​វិធានការ​នេះ។

  • តម្លៃ​ប្រេង​​ធ្លាក់​ថ្លៃ​នៅលើ ទីផ្សារ​អាស៊ី អូស​បន្លាយ​ពេល​​មកដល់​រសៀល​ថ្ងៃទី ១៦ សីហា

    តម្លៃ​ប្រេង​​ធ្លាក់​ថ្លៃ​នៅលើ ទីផ្សារ​អាស៊ី អូស​បន្លាយ​ពេល​​មកដល់​រសៀល​ថ្ងៃទី ១៦ សីហា

    ក្នុងការ​ជួញដូរ​នៃ​ថ្ងៃទី ១៦ សីហា តម្លៃ​ប្រេង Brent ប្រគល់​មាន​កាលកំណត់ បាន​ធ្លាក់ចុះ ១.២១ ដុល្លារ​អាម៉េរិក ក្នុង​ ១ ធុង ក្នុង​គ្រា​ដែល​តម្លៃ​ប្រេង​ឆៅ​អាម៉េរិក (WTI) ក៏​បាត់​បង់អស់ ៨៤ សេន​អាម៉េរិក​ ក្នុង​ ១ ធុង។

    តម្លៃ​ប្រេង​នៅ អាស៊ី ដាំ​ក្បាល​ចុះ​នៅក្នុងរ​សៀ​ស​ថ្ងៃទី ១៦ សីហា នៅពេល​ទិន្នន័យ​សេដ្ឋកិច្ច​មិនសូវ​ល្អ​ពី ប្រទេស​ចិន ដែលជា​ប្រទេស​​នាំចូល​ប្រេង​ច្រើនជាងគេ បានធ្វើ​ឱ្យមាន​ការបារ​ម្ភ​អំពី​ឱនភាព​សេដ្ឋកិច្ច​សកល។

    ក្នុងការ​ជួញដូរ​នៃ​ថ្ងៃទី ១៦ សីហា តម្លៃ​ប្រេង Brent ប្រគល់​មាន​កាលកំណត់ បាន​ធ្លាក់ចុះ ១.២១ ដុល្លារ​អាម៉េរិក (១.៣%) មក​នៅត្រឹម ៩៣.៨៩ ដុល្លារ/ធុង នៅវេលា​ម៉ោង ១៣ និង ៣៥ នាទី (ម៉ោង​នៅ ភ្នំពេញ) ក្នុង​គ្រា​ដែល​តម្លៃ​ប្រេង​ឆៅ​អាម៉េរិក (WTI) ក៏​បាត់​បង់អស់ ៨៤ សេន​អាម៉េរិក (០.៩%) មក​នៅត្រឹម ៨៨.៥៧ ដុល្លារ/ធុង។ កិច្ចព្រមព្រៀង​ជួញដូរ​អនាគត​របស់​ប្រេង​ទាំងពីរ​ខាងលើ បាន​ថយចុះ​ប្រហែល ៣% នៅក្នុង​ការជួញដូរ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ។

    ក្រៅពី​បញ្ហា​​ទាក់​ទិន​នឹង​សេដ្ឋកិច្ច​នៅ ប្រទេស​ចិន ក៏​នៅ​មានរឿង​ជាច្រើន​ទៀត​ដែលនាំឱ្យ​ប្រេង​ពិបាក​ឡើងថ្លៃ មានដូចជា បញ្ហា​ស្ដីពី​កិច្ចព្រមព្រៀង​នុយ​ក្លេ​អែរ រវាង អាម៉េរិក និង អ៊ីរ៉ង់​ និង​​របាយការណ៍​ស្ដីពី​បរិមាណ​ប្រេង​នៅក្នុង​ឃ្លាំង​ផ្ទុក​របស់ សហរដ្ឋ​អាម៉េរិក ដែល​គ្រោង​នឹង​កើន​ប្រមាណ ៩ លាន​ធុង/ថ្ងៃ​ នៅក្នុង​ខែកញ្ញា​ខាងមុខ។ល។

  • ប្រទេស​ថៃ នឹង​បោះបង់​រថយន្តក្រុង​​ប្រើ​ម៉ាស៊ីន​សាំង នៅ រាជធានីបាងកក ចាប់​ពី​ខែ​នេះ

    ប្រទេស​ថៃ នឹង​បោះបង់​រថយន្តក្រុង​​ប្រើ​ម៉ាស៊ីន​សាំង នៅ រាជធានីបាងកក ចាប់​ពី​ខែ​នេះ

    ក្រសួង​ចរាចរណ៍​ថៃ បានឱ្យដឹងថា ក្នុង​រង្វង់ ៣ ឆ្នាំ​ខាងមុខ នាយកដ្ឋាន​ដឹកជញ្ជូន​សាធារណៈ​នៃ រាជធានី​បាងកក (BMTA) នឹង​ទិញ​រថយន្តក្រុង​អគ្គិសនី​ចំនួន ៣,២០០ គ្រឿង ដើម្បី​ជំនួស​រថយន្ត​ក្រុង​​ម៉ាស៊ីន​សាំង​ទាំងអស់​ដែល​ធ្វើ​ចរាចរណ៍​នៅលើ​ដងផ្លូវ​ក្នុង​រាជធានី​របស់​ប្រទេស​នេះ។

    គម្រោង​នេះ​គឺជា​ផ្នែក​មួយ​ក្នុង​ផែនការ​ស្ដារ​ស្ថានការណ៍​ពាណិជ្ជកម្ម​ដែល​គ្រោង​នឹងត្រូវ​បាន BMTA ដាក់សំណើ​ឡើងទៅ​កាន់​រាជរដ្ឋាភិបាល​ដើម្បី​សុំ​ការអនុម័ត​ក្នុងអំឡុង ២ ខែ​ទៀត នេះ​បើតាម អនុរដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៃ ក្រសួង​ដឹកជញ្ជូន​ថៃ Sorapong Paitoonphong។

    តាំងពី​ឆ្នាំ ២០២០ BMTA បាន​មាន​គម្រោង​ទិញ​រថយន្តក្រុង​ថ្មី​ចំនួន ២,៨០០ គ្រឿង ដើម្បី​ជំនួស​រថយន្ត​ចាស់​ដែល​កំពុងដំណើរការ​ក្នុង​ទីក្រុង ប៉ុន្តែ BMTA បាន​កែសម្រួល​ផែនការ បន្ទាប់ពី ការិយាល័យ​គោលនយោបាយ​សហគ្រាសរ​ដ្ឋ​ថៃ បាន​ណែនាំ​ឱ្យ​បន្ថែម​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី។

    យោងតាម​ផែនការ​ថ្មី BMTA នឹង​ប្រើប្រាស់​រថយន្តក្រុង​ដែល​ដំណើរការ​​ដោយ​ថាមពល​អគ្គិសនី​ដើម្បី​ជំនួស​ក្រុម​រថយន្ត​ម៉ាស៊ីន​សាំង។ ក៏ប៉ុន្តែ នាយកដ្ឋាន​នេះ​មិនទាន់​សម្រេចចិត្តថា នឹងត្រូវ​ទិញ ឬ​ជួល​រថយន្តក្រុង​អគ្គិសនី​ទាំងនេះ​នៅឡើយ។

    រថយន្តក្រុង​អគ្គិសនី​ដែល​ ថៃ កំពុង​ធ្វើ​ការ​សាកល្បង

    ក្នុងពេល​កំពុង​រង់ចាំ​ការអនុម័ត​ពី​ថ្នាក់លើ MBTA គ្រោង​នឹង​ជួល​ក្រុមហ៊ុន​មួយចំនួន​ដើម្បី​ដំណើរការ​រថយន្តក្រុង ២២៤ គ្រឿង នៅតាម​ដងផ្លូវ​មួយចំនួន​ជាមួយនឹង​ថវិកា​ប្រហែល ៩៥៣ លាន​បាត ដែល​ប្រហែល​នឹង ២៦,៨៩៨,០០០ ដុល្លារ​អាម៉េរិក។

    ចំណែក​បណ្ដា​ក្រុមហ៊ុន​ដែល​ទទួលបាន​ការផ្ដល់​សិទ្ធិ​ឱ្យ​ដំណើរការ​រថយន្តក្រុងនៅលើ​ដងផ្លូវ ៥៤ ខ្សែ​នៅ បាងកក និង​បណ្ដា​ខេត្ត​ក្បែរ​រាជធានី នឹង​ចាប់ផ្ដើម​ជំនួស​រថយន្តក្រុង​ចាស់ ដោយ​រថយន្តក្រុង​ដែល​ប្រើប្រាស់​អគ្គិ​សនី​​នៅក្នុង​ខែ​នេះ៕

  • ផ្ទុះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅ ឧបទ្វីប​គ្រី​មៀ ទៀតហើយ ប៉ុន្តែ មិនទាន់​ដឹង​ពី​មូលហេតុ (វីដេអូ)

    ផ្ទុះ​ឃ្លាំង​អាវុធ​របស់ រុស្ស៊ី នៅ ឧបទ្វីប​គ្រី​មៀ ទៀតហើយ ប៉ុន្តែ មិនទាន់​ដឹង​ពី​មូលហេតុ (វីដេអូ)

    ឃ្លាំង​អាវុធ​នៅ ឧបទ្វីប​គ្រី​មៀ បាន​ផ្ទុះ​នៅថ្ងៃនេះ បណ្ដាលឱ្យ​ប្រជាជន​ក្នុង​តំបន់ ត្រូវ​ជម្លៀស​ខ្លួន​ទៅកាន់​ទី​សុវត្ថិភាព។

    «ករណី​ផ្ទុះ​គ្រាប់រំសេវ បានកើត​ឡើង​នៅ​តំបន់​ភាគ​ខាងជើង​នៃ ឧបទ្វីប​គ្រី​មៀ (Crimea)» នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន TASS ស្រង់​សម្ដី​មេដឹកនាំ​របស់ គ្រី​មៀ Segey Aksyonov ដែល​និយាយ​ដល់​ឃ្លាំង​អាវុធ​ស្ថិតនៅ​ក្នុងភូមិ Maiskoye មាន​ចម្ងាយ​ពី​ទីរួមស្រុក Dzhankoi ប្រហែល ២៥ គីឡូម៉ែត្រ ទៅ​ទិស​ខាងត្បូង។ ប្រជាជន​ក្នុង​តំបន់ កំពុង​ត្រូវបាន​ឈ្លៀស​ទៅកាន់​ទី​សុវត្ថិភាព។

    បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ហេតុការណ៍​ផ្ទុះ​ឃ្លាំង​អាវុធ​នេះ។ ទីភ្នាក់ងារសារព័ត៌មាន RIA Novosti ស្រង់​ព័ត៌មាន​ពី ក្រសួងការពារជាតិ​រុស្ស៊ី ឱ្យដឹងថា ករណី​ផ្ទុះ​នៅ Maiskoye នេះ មិនបាន​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់​ឡើយ។

    ករណី​ផ្ទុះ​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ហេតុការណ៍​ប្រហាក់ប្រហែល​នេះ​​បានកើត​ឡើង​នៅឯ​ព្រលានយន្តហោះ​យោធា​របស់ រុស្ស៊ី នៅ គ្រី​មៀ ដែល​បាន​បណ្ដាលឱ្យ​យន្តហោះ​ចម្បាំង​ជាច្រើន​គ្រឿង​រង​ការខូចខាត។

    ឧបទ្វីប​គ្រី​មៀ ស្ថិតនៅ​ជាប់​នឹង​ខេត្ត Kherson នៃ​ភាគខាងត្បូង​របស់ អ៊ុយ​ក្រែ​ន ជាទី​ដែលកំពុង​ត្រូវ​បាន​កាន់​កាប់​ដោយ​ រុស្ស៊ី និង​នៅក្បែរ​តំបន់ Zaporizhzhia ភាគ​អាគ្នេយ៍​របស់ អ៊ុយ​ក្រែ​ន ដែល​បច្ចុប្បន្ន​ត្រូវបាន រុស្ស៊ី គ្រប់គ្រង​មួយ​ភាគ​ធំ។

    រុស្ស៊ី បាន​រឹបអូស​យក គ្រី​មៀ កាលពី​ឆ្នាំ ២០១៤ តាមរយៈ​ការធ្វើប្រជាមតិ។ ទីក្រុង​កៀវ មិន​ទទួលស្គាល់​ប្រការនេះ និង​បាន​ហៅ គ្រី​មៀ ថា​ជា «ទឹក​ដែល​ត្រូវគេ​ឈ្លានពាន»។ ទីប្រឹក្សា​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និយាយថា សង្គ្រាម​ជាមួយនឹង រុស្ស៊ី អាច​ត្រូវ​បានបញ្ចប់ លុះណាតែ ទី​ក្រុ​វ​កៀវ ដណ្ដើមបាន ឧបទ្វីប​គ្រី​មៀ មក​វិញ៕

  • ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៦ ខែ​សីហា ២០២២

    ស្ថានភាព​ជំងឺ​កូវីដ-១៩ នៅ​ កម្ពុជា ប្រកាសនៅ​​ក្នុង​​​​ថ្ងៃទី ១៦ ខែ​សីហា ២០២២

    កម្ពុជា រកឃើញអ្នកឆ្លងកូវីដ-១៩ ករណី​ថ្មី ចំនួន ៣៦ នាក់ ក្នុង​អំឡុង​ ២៤ ម៉ោង​ នៃ​ថ្ងៃទី ១៥ ខែ​សីហា ២០២២ ក្នុង​នោះ​មាន​​​ករណី​ឆ្លង​ក្នុងសហគមន៍​ចំនួន​ ៣៦ នាក់។

    ក្នុង​អំឡុង​ពេល​ដដែល ​ក៏​មាន​​​អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ២៤ នាក់បានជាសះស្បើយ និង​​​​ មិនមានករណី​ស្លាប់​ថ្មី​ ដោយ​សារ​ជំងឺ​នេះ​នៅឡើយ។

    គិត​មកទល់ពេលនេះ កម្ពុជា មានករណីឆ្លងសរុបចំនួន ១៣៧,៣០០ នាក់, ករណីជាសះស្បើយចំនួន ១៣៣,៩៨២ នាក់ និងករណីស្លាប់សរុបចំនួន ៣,០៥៦ នាក់។